ព្រះខ័ន
Open in Telegram
ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ
Show more4 927
Subscribers
+424 hours
+27 days
+3930 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+17
in 1 channels
August '26
+99
in 16 channels
Get PRO
July '26
+73
in 13 channels
Get PRO
June '26
+84
in 18 channels
Get PRO
May '26
+128
in 15 channels
Get PRO
April '26
+83
in 15 channels
Get PRO
March '26
+49
in 18 channels
Get PRO
February '26
+95
in 15 channels
Get PRO
January '26
+92
in 13 channels
Get PRO
December '25
+250
in 20 channels
Get PRO
November '25
+202
in 18 channels
Get PRO
October '25
+136
in 11 channels
Get PRO
September '25
+144
in 18 channels
Get PRO
August '25
+177
in 16 channels
Get PRO
July '25
+336
in 19 channels
Get PRO
June '25
+277
in 19 channels
Get PRO
May '25
+233
in 17 channels
Get PRO
April '25
+103
in 2 channels
Get PRO
March '25
+136
in 6 channels
Get PRO
February '25
+177
in 12 channels
Get PRO
January '25
+144
in 12 channels
Get PRO
December '24
+442
in 15 channels
Get PRO
November '24
+61
in 16 channels
Get PRO
October '24
+93
in 14 channels
Get PRO
September '24
+139
in 10 channels
Get PRO
August '24
+140
in 10 channels
Get PRO
July '24
+1 178
in 13 channels
Get PRO
June '24
+794
in 13 channels
Get PRO
May '24
+11 847
in 6 channels
Get PRO
April '240
in 3 channels
Get PRO
March '240
in 4 channels
Get PRO
February '24
+79
in 1 channels
| Date | Subscriber Growth | Mentions | Channels | |
| 07 September | +2 | |||
| 06 September | +6 | |||
| 05 September | +3 | |||
| 04 September | +1 | |||
| 03 September | +2 | |||
| 02 September | +2 | |||
| 01 September | +1 |
Channel Posts
កម្ពុជានឹងប្រើវិធានការកណ្តាប់ដៃដែក កាត់ផ្តាច់បណ្តាញ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ ដោយមិនទុកច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ
—-
នេះបើយោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងត្រូវបានផ្សព្វផ្សាយបន្តដោយអ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
គួរជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យនិងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង។
ខេត្តកោះកុង គឺជាតំបន់ក្តៅ ជាពិសេសតំបន់អភិវឌ្ឍន៍តារាសាគរ ដែលកន្លងមកត្រូវបានក្រុមឧក្រិដ្ឋជនជ្រកកោនកេងបន្លំធ្វើសកម្មភាពឆបោកឆ្លងដែន។
តាម គ.ប.ឆ.ប., ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាសារនយោបាយច្បាស់លាស់ទៅកាន់ពិភពលោកថា កម្ពុជាមិនមែន និងមិនដែលអនុញ្ញាតឲ្យទីតាំងណាមួយនៃដែនដីខ្លួន ក្លាយជាជម្រកនៃឧក្រិដ្ឋជនឆបោកអនឡាញឡើយ។
បេសកកម្មចុះត្រួតពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ ក៏ជាសក្ខីកម្មរស់ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព, ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិយ៉ាងដាច់ខាត។
គ.ប.ឆ.ប. បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់ផ្តាច់បណ្តាញក្រុមឧក្រិដ្ឋជនឲ្យអស់ពីឫសគល់ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោសសម្អាតអំពើល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យបានជាដាច់ខាតថាបទល្មើសឆបោកអនឡាញមិនកើតឡើងជាថ្មីឡើយ។
តាម គ.ប.ឆ.ប. ដដែល, បើទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និងបង្រ្កាបចំនួន ៦៦៣ ទីតាំងយ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាងស្អិតរមួតលើគ្រប់ទីតាំងសង្ស័យទាំងអស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទប្រតិបត្តិការខុសច្បាប់ទាំងស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដកហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់វិធានការឈានទៅរឹបអូសតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។
ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយអាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានាថាគ្មានការលួចលាក់បង្កើតឡើងវិញជាដាច់ខាត សំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានាបរិយាកាសអាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជនមូលដ្ឋាន។
វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត៕
ប្រភព៖ អ្នកនាំពាក្យក្រសួងព័ត៌មាន
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan
| 2 | 🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី «បទរៀបចំបង្ហាញភេទ ឬទំនាក់ទំនងខាងផ្លូវភេទដោយមានការចូលរួមរបស់អនីតិជន» | 229 |
| 3 | ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី «ការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួន»
———
នៅពេលផុតកំណត់នៃរយៈពេលឃាត់ខ្លួន បុគ្គលដែលត្រូវបានឃាត់ខ្លួននោះត្រូវ ៖
- បញ្ជូនខ្លួនទៅព្រះរាជអាជ្ញា ឬ
- ដោះលែងឱ្យមានសេរីភាពឡើងវិញ។
សេចក្តីសម្រេចនេះធ្វើឡើងដោយព្រះរាជអាជ្ញា។
(ប្រភព៖ មាត្រា១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 469 |
| 4 | 🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី «វិធានការត្រួតពិនិត្យដែលតម្រូវទៅលើទណ្ឌិតនៃការព្យួរទោសសាកល្បង»
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 1 262 |
| 5 | ចែករំលកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី «អនីតិជនដែលត្រូវបានឃាត់ខ្លួន»
———
កាលណាបុគ្គលដែលត្រូវបានឃាត់ខ្លួនជាអនីតិជន មន្រ្តីនគរបាលយុត្តិធម៌ត្រូវជូនព័ត៌មានតាមគ្រប់មធ្យោបាយដល់ឪពុក ម្តាយ ដល់អ្នកតំណាងស្របច្បាប់ ឬដល់អ្នកទទួលភារកិច្ចលើអនីតិជននេះ។
(ប្រភព៖ មាត្រា១០០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 365 |
| 6 | 🎥 អ្នកកាសែតជនជាតិបារាំង មើលឃើញថា អំពើឃោរឃៅជាច្រើនដែលកងទ័ពថៃបានប្រព្រឹត្តមកកាន់កម្ពុជា អាចរាប់ចូលជាឧក្រិដ្ឋកម្មសង្គ្រាម
---
លោក ហ្សង់-លូក ម៉ូរ៉ូ ដេលេរីស (Jean-Luc Moreau Deleris) គឺជាអ្នកកាសែតជនជាតិបារាំង ដែលបានធ្វើដំណើរមកយកព័ត៌មាននៅខ្សែក្រវាត់ព្រំដែនកម្ពុជានិងថៃ កាលពីអំឡុងផ្ទុះប្រដាប់អាវុធ។ លោកបានលើកឡើងថា ក្នុងអំឡុងពេលនោះ លោកបានមើលឃើញពីអំពើឃោរឃៅជាច្រើនដែលប្រព្រឹត្តឡើងដោយកងទ័ពថៃ ដែលលោកចាត់ទុកថាអាចរាប់ចូលជាឧក្រិដ្ឋកម្មសង្គ្រាម។
បច្ចុប្បន្ន រូបថតជាច្រើនសន្លឹកដែលលោកបានផ្ដិតពីហេតុការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងដែលធ្លាប់បានផ្សព្វផ្សាយនៅលើកាសែត Le Figaro កំពុងដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រូបថតមួយនៅប្រទេសបារាំង រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។
សូមស្ដាប់ចំណាប់អារម្មណ៍របស់លោក ហ្សង់-លូក ម៉ូរ៉ូ ដេលេរីស ទៅលើរូបថតមួយដែលដក់ជាប់ក្នុងចិត្តលោកជាងគេ ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 522 |
| 7 | 🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី០៤ ខែកញ្ញានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 259 |
| 8 | សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
១. សារព័ត៌មានកូរ៉េ៖ កូរ៉េខាងត្បូងគ្រោងពង្រាយកងទ័ព នៅច្រកសមុទ្រហ័រមូស
២. អតីតមន្ត្រីអាមេរិក ជំរុញឱ្យអាមេរិកប្រើកម្លាំងយោធា ទប់ស្កាត់ចិនមិនឱ្យសម្រេចបានបច្ចេកវិទ្យា AGI
៣. មេដឹកនាំវៀតណាម គ្រោងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក បន្តបន្ទាប់ក្នុងខែនេះ
៤. រដ្ឋមន្ត្រីការបរទេសនេប៉ាល់៖ នេប៉ាល់នឹងមិនទារសំណងពាក់ព័ន្ធការបម្រែបម្រួលអាកាសធាតុពីប្រទេសចិនទេ
--
១. កូរ៉េខាងត្បូងកំពុងរៀបចំដាក់ពង្រាយកម្លាំងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើដំណើររបស់នាវាចរណ៍ នៅច្រកសមុទ្រហ័រមូស ហើយមានគោលបំណងបញ្ជូនកងទ័ពទាំងនោះឱ្យបានមុនដាច់ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានដកស្រង់ប្រភពពីរដ្ឋាភិបាល និងយោធា ចេញផ្សាយនាថ្ងៃទី៣ ខែកញ្ញា។ យោងតាមការចុះផ្សាយក្នុងសារព័ត៌មានកូរ៉េខាងត្បូងជាច្រើន កាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកំពុងរៀបចំនីតិវិធី ដើម្បីស្វែងរកការអនុម័តយល់ព្រមពីរដ្ឋសភា សម្រាប់ការដាក់ពង្រាយកងកម្លាំង បន្ទាប់ពីមានការពិនិត្យពីគណៈរដ្ឋមន្ត្រី៕
ប្រភព៖ CNA
២. យោងតាមអតីតមន្ត្រីសេតវិមានម្នាក់បានឱ្យដឹងថា សហរដ្ឋអាមេរិកគួរតែចាប់ផ្តើមរៀបចំសម្រាប់សេណារីយ៉ូ ទាំងឡាយណា ដែលតម្រូវឱ្យប្រើប្រាស់វិធានការម៉ឺងម៉ាត់បំផុត ដើម្បីរារាំងប្រទេសចិន មិនឱ្យនាំមុខលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅ (AGI) ដោយក្នុងនោះរួមមានទាំងការប្រើប្រាស់ភ្នាក់ងារចារកម្មរបស់រដ្ឋ និងការវាយប្រហារដោយយោធា លើមជ្ឈមណ្ឌលទិន្នន័យរបស់ចិនផង។ គួរជម្រាបថា AGI គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយ ដែលមានកម្រិតសមត្ថភាពដូចមនុស្ស លើការងារចម្រុះជាច្រើន។ សេចក្តីរាយការណ៍ ដែលមានចំណងជើងថា «មហាអំណាច និង AGI» បានពន្យល់អំពីរបៀប ដែលវត្តមាននៃបច្ចេកវិទ្យា AGI អាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន៕
ប្រភព៖ SCMP
៣. មេដឹកនាំវៀតណាម លោក តូ ឡឹម កំពុងរៀបចំផែនការទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី បារាំង សហរដ្ឋអាមេរិក និងកាណាដាក្នុងខែនេះ។ បច្ចុប្បន្ន ប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនីស្តមួយនេះ កំពុងខិតខំរឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅជាមួយដៃគូសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញ។ ទស្សនកិច្ចទាំងនេះ បានធ្វើឱ្យកាលវិភាគក្នុងខែកញ្ញា សម្រាប់មេដឹកនាំរូបនេះ កាន់តែមមាញឹក បូករួមទាំងជំនួបនៅទីក្រុងហាណូយនាចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ កាលពីពេលថ្មីៗនេះ លោកក៏បានទៅទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែរ។ មនុស្ស ៣នាក់ ដែលបានដឹងព័ត៌មានអំពីផែនការនេះ បានឱ្យដឹងថា នៅខែតុលា លោក តូ ឡឹម ក៏គ្រោងនឹងត្រឡប់ទៅកាន់អឺរ៉ុបវិញ ដែលនៅទីនោះ លោកអាចនឹងជួបពិភាក្សាជាមួយមេដឹកនាំ សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល៕
ប្រភព៖ The Straits Times
៤. រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហាថា ប្រទេសនេប៉ាល់គ្មានបំណងទារ «សំណងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ» ដាច់ដោយឡែកពីប្រទេសណាមួយឡើយ រាប់បញ្ចូលទាំងប្រទេសចិនផង។ ជាការអះអាងបន្ទាប់ពីប្រទេសនេះ រងគ្រោះធ្ងន់ធរពីទឹកជំនន់ ដោយការបាក់ផ្ទាំងទឹកកក ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា នេប៉ាល់នឹងទារសំណងពីសហគមន៍អន្តរជាតិ ក្រោមក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ គិតត្រឹមថ្ងៃពុធ ទី២ ខែកញ្ញា ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសនេប៉ាល់ កើនឡើងលើស ១ ២៩០នាក់៕
ប្រភព៖ CGTN
https://youtu.be/QyVgUy47GKY
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 252 |
| 9 | អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ករណីបុគ្គលឈ្មោះ ស្លេះ វ៉ើត មិនមែនជារឿងចាប់ច្រលំមនុស្សទេ តែក្រុមប្រឹក្សាជំនុំជម្រះ សម្រេចដោះលែងបុគ្គលនេះវិញ ដោយសារពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ
---
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា នៅថ្ងៃទី៤ ខែកញ្ញានេះ បានឱ្យដឹងថា ករណីពាក់ព័ន្ធបុគ្គលឈ្មោះ ស្លេះ វ៉ើត មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" នោះទេ បើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលក្រសួងយុត្តិធម៌ទទួលបាន និងដែលបានបង្ហាញថា គ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ យ៉ាងណា ក្រុមប្រឹក្សាជំនុំជម្រះបានវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត នេះនោះទេ ដែលហេតុនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចសេចក្តីឱ្យបុគ្កលឈ្មោះ ស្លេះ វ៉ើត រួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។
ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង, នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការណ៍ដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺមិនមែនដោយសារតែតុលាការរកឃើញថាមានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ។»។
ឯកឧត្តម បានបន្តថា «ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតាដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើ។»៕
ប្រភព៖ Telegram Channel/ ឯម ច័ន្ទមករា
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 580 |
| 10 | រដ្ឋមន្ត្រីការបរទេសនេប៉ាល់៖ នេប៉ាល់នឹងមិនទារសំណងពាក់ព័ន្ធការបម្រែបម្រួលអាកាសធាតុពីប្រទេសចិនទេ
--
រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហាថា ប្រទេសនេប៉ាល់គ្មានបំណងទារ «សំណងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ» ដាច់ដោយឡែកពីប្រទេសណាមួយឡើយ រាប់បញ្ចូលទាំងប្រទេសចិនផង។ ជាការអះអាងបន្ទាប់ពីប្រទេសនេះ រងគ្រោះធ្ងន់ធរពីទឹកជំនន់ ដោយការបាក់ផ្ទាំងទឹកកក ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់។
តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា នេប៉ាល់នឹងទារសំណងពីសហគមន៍អន្តរជាតិ ក្រោមក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
លោក Khanal បានប្រាប់អគ្គរដ្ឋទូតចិនប្រចាំប្រទេសនេប៉ាល់ ក្នុងជំនួបមួយថា ប្រទេសនេប៉ាល់សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដ៏សប្បុរសរបស់ប្រទេសចិនក្នុងអំឡុងពេលមានវិបត្តិ។
លោកបានបន្ថែមថា ប្រទេសនេប៉ាល់ និងចិន មានប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៃជួរភ្នំហិម៉ាល័យរួមគ្នា ហើយប្រទេសទាំងពីរ រងឥទ្ធិពលដោយសារការប្រែប្រួលអាកាសធាតុដូចគ្នា ដោយលោកបានបញ្ជាក់ទៀតថា នេប៉ាល់យល់ស្របជាមួយចិនថា ការដោះស្រាយការប្រែប្រួលអាកាសធាតុគឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ។
យោងតាមសារព័ត៌មាន CNN គិតត្រឹមថ្ងៃពុធ ទី២ ខែកញ្ញា ចំនួនមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសនេប៉ាល់ កើនឡើងលើស ១ ២៩០នាក់ ហើយ។ ចំណែកឯចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនវិញ មានចំនួន ២១នាក់ ខណៈដែលមនុស្សប្រមាណ ៥ ៥០០នាក់ ក្នុងប្រទេសទាំងពីរ នៅតែបន្តបាត់ខ្លួននៅឡើយ៕
ប្រភព៖ CGTN
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 304 |
| 11 | រដ្ឋមន្ត្រីការបរទេសថៃទៅរកម៉ាឡេស៊ីជួយ ពាក់ព័ន្ធនឹងសន្តិសុខព្រំដែនភាគខាងត្បូង
--
អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា លោក ស៊ីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។
ដំណើរទស្សនកិច្ចនេះ ក៏ធ្វើឡើងដើម្បីបន្តរុញច្រានការងារ ដែលត្រូវបានលើកឡើង ក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា និងបានជួបពិភាក្សាជាមួយលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ការពិភាក្សាបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការអភិវឌ្ឍរួមគ្នា នៅតំបន់ព្រំដែន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ីហស័ក្តិ នឹងអមដំណើរដោយនាយកភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិថៃ និងជាប្រធានកិច្ចសន្ទនាសន្តិភាព សម្រាប់ខេត្តភាគខាងត្បូងនៃប្រទេសថៃ។ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសឱ្យប្រធានដឹកនាំកិច្ចចរចាសន្តិភាពថៃ ណែនាំខ្លួន និងជួបពិភាក្សាជាមួយតំណាងភាគីម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក ស៊ីហស័ក្តិ នឹងត្រូវជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច។
គួរជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ ក៏កើតមានឡើង ខណៈដែលភាគខាងត្បូងប្រទេសថៃ ដែលជាប់ព្រំដែនម៉ាឡេស៊ី រងការវាយប្រហារដោយហិង្សាជាបន្តបន្ទាប់ បង្កភាពចលលាចល៕
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 251 |
| 12 | មេដឹកនាំវៀតណាម គ្រោងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក បន្តបន្ទាប់ក្នុងខែនេះ
--
មេដឹកនាំវៀតណាម លោក តូ ឡឹម កំពុងរៀបចំផែនការទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី បារាំង សហរដ្ឋអាមេរិក និងកាណាដាក្នុងខែនេះ។ បច្ចុប្បន្ន ប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនីស្តមួយនេះ កំពុងខិតខំរឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅជាមួយដៃគូសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញ។
ទស្សនកិច្ចទាំងនេះ បានធ្វើឱ្យកាលវិភាគក្នុងខែកញ្ញា សម្រាប់មេដឹកនាំរូបនេះ កាន់តែមមាញឹក បូករួមទាំងជំនួបនៅទីក្រុងហាណូយនាចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ កាលពីពេលថ្មីៗនេះ លោកក៏បានទៅទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែរ។ មនុស្ស ៣នាក់ ដែលបានដឹងព័ត៌មានអំពីផែនការនេះ បានឱ្យដឹងថា នៅខែតុលា លោក តូ ឡឹម ក៏គ្រោងនឹងត្រឡប់ទៅកាន់អឺរ៉ុបវិញ ដែលនៅទីនោះ លោកអាចនឹងជួបពិភាក្សាជាមួយមេដឹកនាំ សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។
ក្នុងចំណោមផែនការទស្សនកិច្ចទំាងនេះ គឺមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយបន្ថែមនោះទេ។
ប្រភពចំនួនបី បានឱ្យដឹងថា លោក តូ ឡឹម នឹងចាប់ផ្តើមដំណើរកម្សាន្ត នៅប្រទេសរុស្ស៊ីនៅថ្ងៃទី៧ ខែកញ្ញា ដោយជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបលោក អេម៉ានុយអែល ម៉ាក្រុង។
មន្ត្រីម្នាក់ដែលដឹងអំពីទស្សនកិច្ចនៅទីក្រុងម៉ូស្គូ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងកសាងទំនុកចិត្តផ្នែកនយោបាយលើវិស័យនានា រួមទាំងថាមពល ការពារជាតិ និងសន្តិសុខ។ ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់អាវុធលំដាប់កំពូលរបស់វៀតណាម ហើយជាពិសេសពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរ និងគម្រោងឧស្ម័ន នៅសមុទ្រចិនខាងត្បូង។
ប្រភពពីរទៀតក៏បានឱ្យដឹងដែរថា នៅប្រទេសបារាំង លោក តូ ឡឹម គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអវកាសអន្តរជាតិ (International Space Summit) នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា៕
ប្រភព៖ The Straits Times
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 268 |
| 13 | កម្ពុជាតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃចូលក្នុងដែនដីកម្ពុជា
---
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦, ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃចូលក្នុងដែនដីកម្ពុជា។ តាមក្រសួងការបរទេស, ទង្វើរំលោភបំពាននេះ កើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សកម្មភាពនេះរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញលេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣(គ) នៃអនុសញ្ញាដដែលនេះ ក៏បានហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍, ជំរុញការទុកចិត្តគ្នាទៅវិញទៅមក, សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕
ប្រភព៖ ក្រសួងការបរទេសកម្ពុជា
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 275 |
| 14 | អតីតមន្ត្រីអាមេរិក ជំរុញឱ្យអាមេរិកប្រើកម្លាំងយោធា ទប់ស្កាត់ចិនមិនឱ្យសម្រេចបានបច្ចេកវិទ្យា AGI
--
យោងតាមអតីតមន្ត្រីសេតវិមានម្នាក់បានឱ្យដឹងថា សហរដ្ឋអាមេរិកគួរតែចាប់ផ្តើមរៀបចំសម្រាប់សេណារីយ៉ូ ទាំងឡាយណា ដែលតម្រូវឱ្យប្រើប្រាស់វិធានការម៉ឺងម៉ាត់បំផុត ដើម្បីរារាំងប្រទេសចិន មិនឱ្យនាំមុខលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅ (AGI) ដោយក្នុងនោះរួមមានទាំងការប្រើប្រាស់ភ្នាក់ងារចារកម្មរបស់រដ្ឋ និងការវាយប្រហារដោយយោធា លើមជ្ឈមណ្ឌលទិន្នន័យរបស់ចិនផង។
លោក ជេខប ស្ដូកស៍ (Jacob Stokes) នាយករងនៃកម្មវិធីសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក នៅមជ្ឈមណ្ឌលដើម្បីសន្តិសុខអាមេរិកថ្មី (CNAS) បានថ្លែងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញាថា ភ្នាក់ងារនៃរដ្ឋាភិបាលអាមេរិកផ្សេងៗ រួមទាំងក្រសួងការពារជាតិ និងភ្នាក់ងារសន្តិសុខជាតិ គួរតែចាប់ផ្តើមវាយតម្លៃលើព័ត៌មានចារកម្មណា ដែលពួកគេត្រូវការ ដើម្បីយកមកធ្វើជាហេតុផលសមស្រប ដើម្បីឆ្លើយតបទៅចិន។
នៅក្នុងសេចក្តីរាយការណ៍ថ្មីមួយរបស់គេហទំព័រ CNAS ចេញផ្សាយកាលពីសប្តាហ៍មុន អតីតបុគ្គលិកផ្នែកសន្តិសុខជាតិនៃរដ្ឋបាលលោក អូប៉ាម៉ា បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាលើលទ្ធភាពនៃការប្រើប្រាស់វិធានការការទូត ចារកម្ម បណ្តាញសាយប័រ និងកម្លាំងយោធា (Kinetic measures) ដើម្បីរារាំងចិនមិនឱ្យនាំមុខលើបច្ចេកវិទ្យា AGI។
គួរជម្រាបថា AGI គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយ ដែលមានកម្រិតសមត្ថភាពដូចមនុស្ស លើការងារចម្រុះជាច្រើន។ សេចក្តីរាយការណ៍ ដែលមានចំណងជើងថា «មហាអំណាច និង AGI» បានពន្យល់អំពីរបៀប ដែលវត្តមាននៃបច្ចេកវិទ្យា AGI អាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។
យោងតាមវិទ្យាស្ថានស្រាវជ្រាវ Epoch AI បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងនាំមុខចិន តែប៉ុន្មានខែប៉ុណ្ណោះ លើម៉ូឌែល AI មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោក ជេខប ស្ដូកស៍ បានឱ្យដឹងថាការរីកចម្រើនរបស់ចិនទាក់ទងនឹងវិស័យ AI អាចនឹងធ្វើឱ្យមាន "ការរីកចម្រើនដែលនឹកស្មានមិនដល់" ពោលគឺ ចិនខិតជិតដល់ ឬអាចសម្រេចបានបច្ចេកវិទ្យា AGI មុនអាមេរិក ឬប្រទេសដទៃទៀត៕
ប្រភព៖ SCMP
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 280 |
| 15 | សារព័ត៌មានកូរ៉េ៖ កូរ៉េខាងត្បូងគ្រោងពង្រាយកងទ័ព នៅច្រកសមុទ្រហ័រមូស
--
កូរ៉េខាងត្បូងកំពុងរៀបចំដាក់ពង្រាយកម្លាំងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើដំណើររបស់នាវាចរណ៍ នៅច្រកសមុទ្រហ័រមូស ហើយមានគោលបំណងបញ្ជូនកងទ័ពទាំងនោះឱ្យបានមុនដាច់ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានដកស្រង់ប្រភពពីរដ្ឋាភិបាល និងយោធា ចេញផ្សាយនាថ្ងៃទី៣ ខែកញ្ញា។
យោងតាមការចុះផ្សាយក្នុងសារព័ត៌មានកូរ៉េខាងត្បូងជាច្រើន កាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកំពុងរៀបចំនីតិវិធី ដើម្បីស្វែងរកការអនុម័តយល់ព្រមពីរដ្ឋសភា សម្រាប់ការដាក់ពង្រាយកងកម្លាំង បន្ទាប់ពីមានការពិនិត្យពីគណៈរដ្ឋមន្ត្រី។
សេចក្តីរាយការណ៍ដដែលបានបន្តថា រដ្ឋាភិបាលកំពុងពិចារណាលើជម្រើសនានា រួមមានការបញ្ជូនយន្តហោះល្បាត នាវាជួយសង្គ្រោះ និងផ្គត់ផ្គង់ ឬអង្គភាពស្វែងរក និងកម្ទេចមីន ហើយបាន និងកំពុងពិភាក្សាអំពីទំហំ និងទម្រង់នៃការចូលរួម ដែលអាចធ្វើទៅបាន ជាមួយបណ្តាប្រទេសនានា រួមមានសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ជាដើម។
វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាឱ្យដឹងថា ទីក្រុងសេអ៊ូល បាននិងកំពុង ពិភាក្សាអំពីវិធីសាស្ត្រជាក់ស្តែង ដើម្បីចូលរួមចំណែកដល់សេរីភាពនៃការធ្វើដំណើររបស់នាវាចរណ៍ នៅច្រកសមុទ្រនេះ ប៉ុន្តែការលើកឡើងដែលថា រដ្ឋាភិបាលបានសម្រេចចិត្តរួចហើយលើការដាក់ពង្រាយកម្លាំង គឺ "មិនពិតទេ"។
គួរជម្រាបជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងតាមបណ្តាញសង្គមកាលពីខែសីហាថា លោកបានបន្ថយសកម្មភាពសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង គឺដោយសារតែ កូរ៉េខាងត្បូងបានបដិសេធមិនជួយអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអុីរ៉ង់៕
ប្រភព៖ CNA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 326 |
| 16 | 🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី០៣ ខែកញ្ញានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 370 |
| 17 | សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
១. លោក ដូណាល់ ត្រាំ ចង់ប្តូរឈ្មោះច្រកសមុទ្រហ័រមូស ទៅជា «ច្រកសមុទ្រ ត្រាំ»
២. អ៊ុយក្រែនព្រមានថា ដែនអាកាសរុស្ស៊ី «មិនមានសុវត្ថិភាព» ទៀតទេ សម្រាប់អាកាសចរណ៍ស៊ីវិល
៣. វៀតណាមចាប់ខ្លួនអនុរដ្ឋមន្ត្រីម្នាក់ពីបទទទួលសំណូក
៤. ចំណូលថវិការដ្ឋរបស់វៀតណាមកើនឡើង ១៦% ក្នុងរយៈពេល ៨ខែដំបូង
—-
១. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា បានស្នើឱ្យមានការប្តូរឈ្មោះច្រកសមុទ្រហ័រមូស ទៅជា «ច្រកសមុទ្រ ត្រាំ» ដោយសំអាងថា អាមេរិកបានគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់មួយនេះ។ យ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តយ៉ាងក្តៅគគុកនៅឡើយ។ នេះគឺជាសំណើប្តូរឈ្មោះភូមិសាស្ត្រចុងក្រោយបំផុតមួយទៀត នៅក្នុងចំណោមសំណើជាច្រើន ដែលត្រូវបានលើកឡើងដោយលោក ដូណាល់ ត្រាំ។ គំនិតចង់ប្តូរឈ្មោះច្រកសមុទ្រនេះ ក៏បានកើតឡើង បន្ទាប់ពីលោកបានទាមទារអធិបតេយ្យភាពលើច្រកសមុទ្រមួយនេះសម្រាប់អាមេរិក៕
ប្រភព៖ CNA
២. អ៊ុយក្រែនបានជំរុញឱ្យទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ស្នើសុំសមាជិករបស់ស្ថាប័ននេះ ហាមឃាត់ទាំងស្រុងនូវប្រតិបត្តិការហោះហើរ នៅក្នុងដែនអាកាសរុស្ស៊ី។ សំណើបែបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានថា «ដែនអាកាសនោះ កំពុងក្លាយជាលំហរគ្មានសុវត្ថិភាពទាំងស្រុង»។ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានអះអាងថា ប្រទេសនេះ នឹងបង្កើនការសងសឹកប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ។ កៀវ ជាទីដែលស្ថិតក្រោមការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសរយៈពេល ៧ថ្ងៃមកហើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នានាផង៕
ប្រភព៖ France24
៣. នគរបាលវៀតណាមបានចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលម្នាក់ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ពីបទសង្ស័យថា បានទទួលប្រាក់សំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើក្រុមហ៊ុនមួយ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធបរិក្ខារពេទ្យ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរវៀតណាម។ ប្រទេសវៀតណាមដែលកាន់របបកុំម្មុយនីស្ត បាន និងកំពុង បន្តយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ក្ដៅគគុកមួយ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនំាឱ្យមេដឹកនាំធុរកិច្ច និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរាប់សិបនាក់ ត្រូវចាប់ខ្លួន។ គួរជម្រាបជូនថា កាលពីខែឧសភា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ង្វៀន ធីគឹមធៀន ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងមិនបានល្អលើគម្រោងសាងសង់មន្ទីរពេទ្យនានា៕
ប្រភព៖ The Star
៤. ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃពុធ ទី២ ខែកញ្ញាថា ចំណូលថវិការដ្ឋរបស់ប្រទេសវៀតណាមបានកើនឡើង ១៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺឡើងដល់ប្រហែល ៧៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៦។ សេចក្តីរាយការណ៍ ដែលផ្អែកលើប្រភពពីក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា តួលេខនេះស្មើនឹង ៨០ភាគរយនៃផែនការប្រមូលចំណូលប្រចាំឆ្នាំ។ យោងតាមរបាយការណ៍ដដែល ចំណូលក្នុងស្រុកដែលជាចំណូលចម្បងជាងគេ ត្រូវបានប៉ាន់ប្រមាណថាមានជិត ៦៨.៤៥ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៦ភាគរយធៀបនឹងឆ្នាំមុន៕
ប្រភព៖ The Star
https://youtu.be/FSytk59hP_w
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 241 |
| 18 | សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
១. អ្នកកាសែតបារាំង៖ សកម្មភាពរបស់យោធាថៃ អាចជាឧក្រិដ្ឋកម្មសង្គ្រាម
២. ក្រសួងមហាផ្ទៃ ផ្អាកការងារនគរបាលសេដ្ឋកិច្ច ២រូប ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ
៣. អធិការរងក្រុងប៉ោយប៉ែត លោក រ៉ែន សុភ័ក្រ ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយមានរឿងជាប់ពាក់ព័ន្ធយករថយន្ដដែលជាវត្ថុតាងនៃបទល្មើស Online Scam ទៅប្រើប្រាស់
៤. កម្ពុជា ត្រូវបានគាំទ្រជាអនុប្រធានការិយាល័យនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
៥. ស្អែកនេះ! ព្រឹទ្ធសភា នឹងបើកចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
---
១. អ្នកកាសែតបារាំងលេចធ្លោម្នាក់ លោក ហ្សង់ លូម៉ូរ៉ូ ដេឡឺរី (Jean-Luc Moreau Deleris) មើលឃើញថា ទង្វើរបស់យោធាថៃមកលើភាគីកម្ពុជា អាចមានកម្រិតស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ខណៈដែលលោកបានបង្ហាញក្ដីរន្ធត់ចំពោះរឿងរ៉ាវទាហានម្នាក់ដែលត្រូវបានទាហានបាញ់ស៊ីបថៃ បាញ់ប្រហារនៅក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ លោក Jean-Luc Moreau Deleris គឺជាអ្នកកាសែតនិងអ្នកថតរូបរបស់ទស្សនាវដ្ដីបារាំង Le Figaro ដែលបានចំណាយពេលជាច្រើនដើម្បីផ្ដិតយករូបថត និងធ្វើសេចក្ដីរាយការណ៍អំពីជម្លោះព្រំដែន កម្ពុជាថៃ ហើយសេចក្ដីរាយការណ៍របស់លោកត្រូវបានចុះផ្សាយនៅលើ Le Figaro កាលពីចុងខែសីហា។ បច្ចុប្បន្ននេះ រូបថតជាច្រើនសន្លឹករបស់លោកកំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍មួយនៅប្រទេសបារាំង រហូតដល់ថ្ងៃទី១៣ ខែកញ្ញា៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
២. ក្រសួងមហាផ្ទៃ ផ្អាកការងារនគរបាលសេដ្ឋកិច្ច ២រូប ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។ តាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, មន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបនោះ គឺម្នាក់ជាវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខណៈម្នាក់ទៀតជាវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ជាការកត់សម្គាល់ ចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលទាំងពីររូបខាងលើនេះ កើតមានបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ កាលពីពេលថ្មីៗនេះ។ បន្ថែមពីនេះ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រេចខាងលើនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់ក្រសួងមហាផ្ទៃ។
ប្រភព៖ FreshNews
៣. អធិការរងក្រុងប៉ោយប៉ែត លោក រ៉ែន សុភ័ក្រ ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយមានរឿងជាប់ពាក់ព័ន្ធយករថយន្ដដែលជាវត្ថុតាងនៃបទល្មើស Online Scam ទៅប្រើប្រាស់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដោយបញ្ជាក់បន្ថែមថា ការផ្អាកការងាររបស់លោក រ៉ែន សុភ័ក្រ ជាបណ្ដោះអាសន្ននេះ គឺជាការបើកផ្លូវមួយសម្រាប់ការស៊ើបអង្កេតស្រាវជ្រាវជាបន្ដទៀត ថាតើអាចមានអ្វីពាក់ព័ន្ធជ្រៅជាងនេះ ឬក៏មិនមានអ្វីពាក់ព័ន្ធជ្រៅជាងហ្នឹង។ គួរជម្រាបជូនថា វរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រូវបានរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្ដោះអាសន្ន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លោក រ៉ែន សុភ័ក្រ ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតមានការសម្រេចជាថ្មី៕
ប្រភព៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
៤. កម្ពុជា ទទួលបានការគាំទ្រឱ្យធ្វើជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) សម្រាប់អាណត្តិខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៩។ ការគាំទ្រនេះ ធ្វើឡើងនៅកិច្ចប្រជុំឯកអគ្គរាជ/រដ្ឋទូត នៃក្រុម LDC ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប.) នាទីក្រុងញូយ៉ក កាលពីថ្ងៃទី២កញ្ញា។ នេះបើតាមការចេញផ្សាយរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.)។ គួរជម្រាបជូនថា បច្ចុប្បន្ន កម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ និងឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
ប្រភព៖ ថ្មីៗ
៥. ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួន៣ ដែលរួមមាន ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។ ២៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ និងរបៀបវារៈផ្សេងៗ៕
ប្រភព៖ Fresh News
https://youtu.be/JEYuOUEars8
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 206 |
| 19 | ក្រសួងយុត្តិធម៌ កំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច លើករណីដែលចោទថា តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុកជិត១ឆ្នាំ ដោយសារចាប់ច្រឡំ
---
ឯកឧត្ដម ឯម ច័ន្ទមករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងយកចិត្តតាមដានយ៉ាងដិតដល់ ចំពោះករណីសាលាដំបូងខេត្តស្ទឹងត្រែង ដែលត្រូវបានផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុកជិត១ឆ្នាំ ដោយសារចាប់ច្រឡំ»។
ឯកឧត្ដម ឯម ច័ន្ទមករា បានបន្ថែមថា ពាក់ព័ន្ធទៅនឹងករណីនេះ ក្រសួងបានឃើញនូវសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ និងពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌រួចហើយ។
ឯកឧត្ដម បានបន្ដថា ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់។ ក្រសួងយុត្តិធម៌ នឹងតែងឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ៕
ប្រភព៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 388 |
| 20 | 🎥[វីដេអូព័ត៌មាន] អធិការរងក្រុងប៉ោយប៉ែត លោក រ៉ែន សុភ័ក្រ ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយមានរឿងជាប់ពាក់ព័ន្ធយករថយន្ដដែលជាវត្ថុតាងនៃបទល្មើស Online Scam ទៅប្រើប្រាស់
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 276 |
