ch
Feedback
ព្រះខ័ន

ព្រះខ័ន

前往频道在 Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

显示更多
4 864
订阅者
-424 小时
+77
+1630

数据加载中...

吸引订阅者
七月 '26
七月 '26
+31
在7个频道中
六月 '26
+84
在18个频道中
Get PRO
五月 '26
+128
在15个频道中
Get PRO
四月 '26
+83
在15个频道中
Get PRO
三月 '26
+49
在18个频道中
Get PRO
二月 '26
+95
在15个频道中
Get PRO
一月 '26
+92
在13个频道中
Get PRO
十二月 '25
+250
在20个频道中
Get PRO
十一月 '25
+202
在18个频道中
Get PRO
十月 '25
+136
在11个频道中
Get PRO
九月 '25
+144
在18个频道中
Get PRO
八月 '25
+177
在16个频道中
Get PRO
七月 '25
+336
在19个频道中
Get PRO
六月 '25
+277
在19个频道中
Get PRO
五月 '25
+233
在17个频道中
Get PRO
四月 '25
+103
在2个频道中
Get PRO
三月 '25
+136
在6个频道中
Get PRO
二月 '25
+177
在12个频道中
Get PRO
一月 '25
+144
在12个频道中
Get PRO
十二月 '24
+442
在15个频道中
Get PRO
十一月 '24
+61
在16个频道中
Get PRO
十月 '24
+93
在14个频道中
Get PRO
九月 '24
+139
在10个频道中
Get PRO
八月 '24
+140
在10个频道中
Get PRO
七月 '24
+1 178
在13个频道中
Get PRO
六月 '24
+794
在13个频道中
Get PRO
五月 '24
+11 847
在6个频道中
Get PRO
四月 '240
在3个频道中
Get PRO
三月 '240
在4个频道中
Get PRO
二月 '24
+79
在1个频道中
日期
订阅者增长
提及
频道
15 七月0
14 七月0
13 七月+2
12 七月+1
11 七月+2
10 七月+5
09 七月+6
08 七月+5
07 七月+1
06 七月+1
05 七月+1
04 七月+2
03 七月+3
02 七月0
01 七月+2
频道帖子
អ៊ុយក្រែនប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ដើម្បីទិញគ្រឿងដ្រូនពីប្រទេសចិន -- អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ចប់ថវិក
អ៊ុយក្រែនប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ដើម្បីទិញគ្រឿងដ្រូនពីប្រទេសចិន -- អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ចប់ថវិកាពីកម្ចីការពារជាតិរបស់សហភាពអឺរ៉ុប (EU) ដើម្បីទិញគ្រឿងបន្លាស់ដ្រូនពីប្រទេសចិន។ ការណ៍នេះ បានបង្ហាញឱ្យឃើញពីការពឹងផ្អែករបស់អឺរ៉ុបលើទីក្រុងប៉េកាំង សម្រាប់គ្រឿងបន្លាស់សំខាន់ៗ ស្របពេលដែលអឺរ៉ុបកំពុងជួបការលំបាកក្នុងការកសាងឧស្សាហកម្មការពារជាតិផ្ទាល់ខ្លួន។ ទីក្រុងកៀវទទួលបានការលើកលែង សម្រាប់ផ្នែកខ្លះនៃកញ្ចប់ថវិកាដំណាក់កាលដំបូងចំនួន ៦.៨ពាន់លានដុល្លារ ដើម្បីទិញគ្រឿងបន្លាស់ដ្រូនពីប្រទេសចិន។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងការសម្រេចចិត្តនេះ ពីររូប។ ថវិកានេះ គឺជាចំណែកលើកដំបូងចេញពីកម្ចីគាំទ្រអ៊ុយក្រែន ក្នុងទំហំធំជាងនេះ ដែលក្នុងនោះថវិកាចំនួន ៦០ពាន់លានអឺរ៉ូ (៦៨.៦ពាន់លានដុល្លារ) ត្រូវបានកំណត់ទុក សម្រាប់គ្រឿងបរិក្ខារការពារជាតិ។ ការសម្រេចចិត្តនេះ បានគូសបញ្ជាក់ពីចន្លោះប្រហោង ដែលនៅតែមាន នៅក្នុងផលិតកម្មការពារជាតិក្នុងស្រុករបស់សហភាពអឺរ៉ុប បើទោះបីជាមានការជំរុញឱ្យពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់អឺរ៉ុបក៏ដោយ។ ការលើកលែងនេះ ក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ដែរនូវតួនាទីរបស់ប្រទេសចិន ក្នុងការផ្គត់ផ្គង់ដល់ភាគីទាំងសងខាង នៅក្នុងជម្លោះ ដែលមានរយៈពេលជាង ៤ឆ្នាំមកនេះ។ ខណៈពេលដែលសហភាពអឺរ៉ុបបានចោទប្រកាន់ទីក្រុងប៉េកាំងថា ជា«អ្នកផ្គត់ផ្គង់ជួយដល់សង្គ្រាមរបស់រុស្ស៊ី» ប្រឆាំងនឹងអ៊ុយក្រែន សហភាពអឺរ៉ុបក៏បានទទួលស្គាល់ដែរថា ឧស្សាហកម្មសព្វាវុធរបស់ទីក្រុងកៀវក៏ពឹងផ្អែកលើគ្រឿងបន្លាស់របស់ចិនដូចគ្នា។ ប្រទេសអ៊ុយក្រែនផ្ទាល់ ក៏បានកសាងឧស្សាហកម្មការពារជាតិប្រកបដោយភាពច្នៃប្រឌិតបំផុតមួយនៅក្នុងតំបន់អឺរ៉ុប បន្ទាប់រងការវាយប្រហារខ្លាំងៗ ពីសំណាក់រុស្ស៊ី។ ក្រុមហ៊ុនផលិតក្នុងស្រុកអ៊ុយក្រែន បានបោះជំហានទៅមុខលឿនជាងក្រុមហ៊ុនសព្វាវុធបែបប្រពៃណីរបស់អឺរ៉ុបមួយចំនួនផង៕ ប្រភព៖ The Financial Times 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

2
អង់គ្លេសប្រកាសដាក់បម្រាមគោចរលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់យុវវ័យ -- រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា នឹងមានការដាក់បម្រាមគោចរស
អង់គ្លេសប្រកាសដាក់បម្រាមគោចរលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់យុវវ័យ -- រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា នឹងមានការដាក់បម្រាមគោចរសម្រាប់យុវវ័យ ដែលមានអាយុ ១៦និង ១៧ឆ្នាំ នៅលើបណ្តាញសង្គមនានាដូចជា Instagram និង Facebook ចន្លោះពីពាក់កណ្តាលអធ្រាត្រ ដល់ម៉ោង៦:០០ព្រឹក។ រដ្ឋាភិបាលក៏បានប្រកាសដែរ អំពីផែនការរៀបចំប្រព័ន្ធកំណត់ជាស្រេច ដែលនឹងបិទមុខងារដែលធ្វើឲ្យជក់ចិត្ត ដូចជាការអូសមើលមិនចេះចប់ (Infinite scrolling) សម្រាប់មនុស្សវ័យចំណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចបិទការកំណត់ទាំងនេះវិញដោយខ្លួនឯង ដែលធ្វើឲ្យអ្នករិះគន់លើកឡើងថា វិធានការទំាងនេះ នឹងមិនមានប្រសិទ្ធភាពនោះទេ។ វាហាក់បីដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើការផ្លាស់ប្តូរទាំងនេះ នឹងត្រូវអនុវត្តតាមរបៀបណា។ កាលពីខែមិថុនាកន្លងទៅ អង់គ្លេស បានក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម រួមមាន Snapchat, TikTok, YouTube, Instagram និង Facebook សម្រាប់កុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ។ វិធានការនេះ គ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២៧។ ខណៈពេលដែលអង្គការសប្បុរសធម៌កុមារមួយចំនួន បានស្វាគមន៍ ចំពោះការកែទម្រង់នេះ ក៏មានអង្គការដទៃទៀតបានព្រមានថា វិធានការទាំងនេះ អាចបណ្តាលឱ្យកុមារប្រើប្រាស់អ៊ីនធឺណិតក្នុងទម្រង់ ដែលមិនមានសុវត្ថិភាពទៅវិញ។ សូមជម្រាបជូនថា កាលពីខែធ្នូ ឆ្នាំ២០២៥, ប្រទេសអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេដែលបានហាមឃាត់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម។ ជាចំណាត់ការ ដែលទទួលបានជោគជ័យចម្រុះ (មានទាំងផលវិជ្ជមាន និងអវិជ្ជមាន)។ ប្រទេសកាណាដា និងអារ៉ាប់រួម (UAE) ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ដែលបានប្រកាសពីការហាមឃាត់ស្រដៀងគ្នានេះ ខណៈដែលប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមអនុវត្តការហាមឃាត់របស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ កាលពីខែមីនាកន្លងទៅ៕ ប្រភព៖ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
267
3
កំណើន GDP របស់ប្រទេសចិន បានធ្លាក់ចុះក្រោមគោលដៅផ្លូវការ -- កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានផ្លាស់ប្តូរមកជាយឺតយ៉ាវយ៉ាងខ្លាំង ចន
កំណើន GDP របស់ប្រទេសចិន បានធ្លាក់ចុះក្រោមគោលដៅផ្លូវការ -- កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានផ្លាស់ប្តូរមកជាយឺតយ៉ាវយ៉ាងខ្លាំង ចន្លោះពីដើមខែមេសា ដល់ចុងខែមិថុនាកន្លងទៅ។ ការណ៍នេះ គឺដោយសារតែតម្រូវការក្នុងស្រុកមានភាពទន់ខ្សោយ និងផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់ទៅលើតម្លៃប្រេង ដែលបានបង្កជាឥទ្ធិពលលើការនាំចេញរបស់ប្រទេសនេះ។ តួលេខផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ចិន ដែលធំបំផុតទីពីរក្នុងពិភពលោក បានកើនឡើងត្រឹម ៤.៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលជាកម្រិតទាបជាងគោលដៅប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំង។ ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើង២៧% នៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីខែមីនា ប្រទេសចិនបានកាត់បន្ថយគោលដៅកំណើនរបស់ខ្លួនមកនៅត្រឹមចន្លោះ ៤.៥% ទៅ៥% ពោលគឺជាគោលដៅពង្រីកសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩១មក។ ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា វិធានការនេះ ផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាលនូវភាពបត់បែនកាន់តែច្រើនក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។ ទិន្នន័យកំណើន ដែលចេញផ្សាយនាថ្ងៃពុធនេះ បានគូសបញ្ជាក់អំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលទីក្រុងប៉េកាំងកំពុងជួបប្រទះ នៅក្នុងប្រទេស រួមទាំងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងការចំណាយរបស់ប្រជាជនមានភាពទន់ខ្សោយ៕ ប្រភព៖ BBC 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
259
4
លោក ដូណាល់ ត្រាំ ដកចោលផែនការយកកម្រៃសេវា ២០ភាគរយនៅច្រកសមុទ្រហរមូស -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គា
លោក ដូណាល់ ត្រាំ ដកចោលផែនការយកកម្រៃសេវា ២០ភាគរយនៅច្រកសមុទ្រហរមូស -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា បានលុបចោលសំណើរបស់លោក ក្នុងការយកកម្រៃសេវាចំនួន ២០ភាគរយ លើទំនិញដែលដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់ហរមូស។ លោកបានបញ្ជាក់ថា លោកនឹងជំនួសមកវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ នៅលើបណ្តាញសង្គមរបស់លោក ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសថា សហរដ្ឋអាមេរិកនឹងដើរតួជា "អ្នកការពារ" នៅច្រកសមុទ្រនេះ ជាថ្នូរនឹងការបង់ប្រាក់ ២០ភាគរយ លើរាល់ទំនិញទាំងអស់ ដែលដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកមួយនេះ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «ផ្អែកលើកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំមជ្ឈិមបូព៌ា ខ្ញុំបានសម្រេចចិត្តជំនួសការយកកម្រៃសេវា២០ភាគរយ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ ដែលរដ្ឋនៃតំបន់ឈូងសមុទ្រនានា នឹងធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក»។ ផែនការរបស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងកម្រៃសេវានេះ បានបង្កឱ្យមានក្តីបារម្ភក្នុងចំណោមបណ្តាប្រទេស ដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រហរមូស សម្រាប់ការនាំចូលថាមពល។ មជ្ឈដ្ឋានមួយចំនួនបានមើលឃើញថា វិធានការនេះ មានភាពផ្ទុយគ្នាទៅនឹងការរលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាគ្មានប្រទេសណាមួយ ត្រូវបានអនុញ្ញាតឱ្យយកថ្លៃធ្វើដំណើរ នៅលើច្រកសមុទ្រនេះឡើយ ពោលគឺផ្លូវទឹកនេះជា «ផ្លូវទឹកអន្តរជាតិ»។ សូមជម្រាបជូនថា សំណើយកកម្រៃសេវានេះ បានលេចឡើងចំពេលដែលមានការរំខានដល់ចរាចរណ៍ តាមច្រកសមុទ្រហរមូស ដែលបង្កឡើងដោយការវាយប្រហារគ្នា ទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕ ប្រភព៖ YNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
225
5
លោក ដូណាល់ ត្រាំ ថាអាមេរិកនឹងវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ប្រសិនបើទីក្រុងតេអេរ៉ង់មិនត្រឡប
លោក ដូណាល់ ត្រាំ ថាអាមេរិកនឹងវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ប្រសិនបើទីក្រុងតេអេរ៉ង់មិនត្រឡប់មកចរចាវិញទេ -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដាថា ការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នឹងបន្ត ហើយបង្កើនខ្លាំងឡើងនៅក្នុងថ្ងៃខាងមុខ។ លោកបានព្រមានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវាយប្រហារលើបណ្តាញរោងចក្រអគ្គិសនី និងស្ពាននានារបស់ប្រទេសនេះ នៅសប្តាហ៍ក្រោយ ប្រសិនទីក្រុងតេហេរ៉ង់មិនព្រមត្រឡប់មកកាន់តុចរចាវិញ។ លោក ដូណាល់ ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា «យើងកំពុងវាយប្រហារពួកគេយ៉ាងខ្លាំងក្លាបំផុត។ យើងកំពុងវាយប្រហាររាល់គ្រប់គោលដៅទាំងអស់ដែលពួកគេមាននៅតាមបណ្តោយឆ្នេរ និងតាមមាត់ទឹក... ការវាយប្រហារទាំងនេះ នឹងបន្តរហូតទាល់តែខ្ញុំនិយាយថាគ្រប់គ្រាន់»។ នៅពេលត្រូវបានសួរថា តើលោកកំពុងពិចារណាវាយប្រហារលើគោលដៅថាមពលដែរឬទេ លោកបានឆ្លើយតបថា «ខ្ញុំនឹងទុកគោលដៅថាមពលសម្រាប់ចុងក្រោយគេ ប៉ុន្តែនៅទីបំផុត យើងនឹងវាយប្រហារលើគោលដៅថាមពលទាំងនោះ»។ បើតាមលោក លោក ដូណាល់ ត្រាំ, អ៊ីរ៉ង់ «គ្មានជម្រើសអ្វីក្រៅពី»ព្រមព្រៀងនោះទេ ដោយលោកបានបន្ថែមថា តំណាងសហរដ្ឋអាមេរិកបានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ ជុំវិញបញ្ហានេះ៕ ប្រភព៖ Anadolu Agency 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
278
6
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៤ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៤ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
365
7
🎥[វីដេអូខ្លី] តើភាគីពាក់ព័ន្ធត្រូវរួមគ្នាធ្វើអ្វីខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋ ស្វែងយល់ពីការអនុវត្តច្បាប់? —- សូមស្ដាប់ការផ្ដល់យ
🎥[វីដេអូខ្លី] តើភាគីពាក់ព័ន្ធត្រូវរួមគ្នាធ្វើអ្វីខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋ ស្វែងយល់ពីការអនុវត្តច្បាប់? —- សូមស្ដាប់ការផ្ដល់យោបល់របស់ឯកឧត្តមបណ្ឌិត ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
279
8
✍️ ចែករំលែកអំពីច្បាប់៖ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដោយមិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមប
✍️ ចែករំលែកអំពីច្បាប់៖ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដោយមិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១ លានរៀល។ ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសម្តងទៀត ក្នុងរយៈពេល ១២ ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ គួរបញ្ជាក់ផងដែរថា រថយន្តធុនធ្ងន់ គឺសំដៅដល់រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ (បីក្បៀសប្រាំ) តោនឡើងទៅ។ (ប្រភព៖ មាត្រា៦០ថ្មី ចំណុច១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
1 079
9
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦   ១. តម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុតគិតក្នុងរយៈពេលមួយខែចុងក្រោយ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារនៅច្រកសមុទ្រហរមូស ២. លោក ដូណាល់ ត្រាំ ប្រកាសទារប្រាក់ ៣៩លានដុល្លារ សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿងៗ ដែលឆ្លងកាត់ច្រកហរមូស ៣. សហភាពអឺរ៉ុប និងអង់គ្លេស ដាក់ទណ្ឌកម្មលើចារកម្ម និងចោរអ៊ីនធឺណិតរុស្ស៊ី ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ៤. ចិនតវ៉ាតាមផ្លូវការទូត ប្រឆាំងនឹងនាវាឆ្មាំសមុទ្រជប៉ុន ដែលចូលចតនៅច្រកសមុទ្រតៃវ៉ាន់ អំឡុងពេលមានព្យុះសង្ឃរាបាវី ៥. ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនៅក្នុងបារនៃក្រុងបាងកក កើនឡើងដល់ ៣០នាក់ ខណៈការស៊ើបអង្កេតកំពុងពង្រីកវិសាលភាពធំឡើង —- ១. នាថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ តម្លៃប្រេងបានបន្តកើនឡើង ២ភាគរយ ដល់កម្រិតខ្ពស់បំផុតបើគិតក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិកបានប្រកាសបិទខ្ទប់ផ្លូវទឹកសម្រាប់ប្រទេសអ៊ីរ៉ង់ ជាថ្មី។ ប្រទេសទាំងពីរ បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក នៅក្នុងច្រកសមុទ្រហរមូស ដែលធ្វើឱ្យមានភាពមិនប្រាកដប្រជាអំពីលំហូរថាមពលសកលជាថ្មី។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១.៦៨ដុល្លារអាមេរិក ឬ ២ភាគរយ ដល់តម្លៃ៨៤.៩៨ ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃអង្គារនេះ ខណៈដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI បានកើនឡើង ១.៦៥ដុល្លារអាមេរិក ឬ ២.១ភាគរយ ដល់ ៧៩.៧៩ដុល្លារក្នុងមួយបារ៉ែល៕ ប្រភព៖ CNA ២. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល ៣០លានដុល្លារអាមេរិក សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្ស (Supertanker) នីមួយៗដែលផ្ទុកពេញ។ គួរជម្រាបជូនថា តួលេខនេះ គឺផ្អែកលើតម្លៃប្រេងបច្ចុប្បន្ន ដែលមានតម្លៃប្រហែល ៨០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលកប៉ាល់ដឹកប្រេងខ្នាតយក្ស អាចផ្ទុកប្រេងឆៅបានប្រហែល ២លានបារ៉ែល។ ផ្ទុយទៅវិញ យោងតាមប្រភពស្និទ្ធនឹងរឿងនេះបានឱ្យដឹងថា កន្លងមកប្រទេសអ៊ីរ៉ង់បានទារកម្រៃយ៉ាងច្រើនត្រឹមតែ ២លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយជើងៗ ទៅតាមករណីជាក់ស្តែង។ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីការទាមទារថ្លៃសេវា ដែលលើកឡើងដោយលោក ដូណាល់ ត្រាំ នោះទេ៕ ប្រភព៖ Straits Times - Bloomberg   ៣. កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា សហភាពអឺរ៉ុប និងអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចារកម្មយោធា ចោរអ៊ីនធឺណិត និងក្រុមហ៊ុនឯកជនរបស់រុស្ស៊ី។ បន្ថែមពីនេះ ប្រទេសលោកខាងលិច បានថ្កោលទោសចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាយុទ្ធនាការលួចការណ៍សម្ងាត់តាមប្រព័ន្ធអ៊ីនធឺណិតរាប់ឆ្នាំ ក្នុងគោលបំណងបង្ខូចបង្អាប់ និងធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលនានា នៅក្នុងតំបន់អឺរ៉ុប។ លោកស្រី កាចា កាឡាស់(Kaja Kallas) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងបញ្ជាក់ថា ជនទាំងឡាយណា ដែលរងទណ្ឌកម្មទាំងនេះ គឺសុទ្ធតែបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ី ក្នុងការបង្កអស្ថិរភាពដល់សហភាពអឺរ៉ុប បណ្តារដ្ឋជាសមាជិក និងដៃគូអន្តរជាតិនានា៕ ប្រភព៖ France24   ៤. ប្រភពការទូតនានា បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដាថា ប្រទេសចិនបានដាក់លិខិតតវ៉ាការទូតមួយ ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីនាវាល្បាតរបស់ឆ្មាំសមុទ្រជប៉ុន បានចូលជ្រកកោននៅក្នុងច្រកសមុទ្រតៃវ៉ាន់ នាសប្តាហ៍មុន ខណៈពេលដែលព្យុះសង្ឃរាបាវី(Bavi) ខិតជិតខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន នាវាមកពីបណ្តាប្រទេសផ្សេងទៀតក៏បានចូលសំចត នៅក្នុងតំបន់នោះដែរ នៅពេលនោះ។ នាវារបស់ឆ្មាំសមុទ្រជប៉ុនធ្លាប់បានចូលចត នៅតំបន់សមុទ្រអន្តរជាតិនៃច្រកសមុទ្រនេះ ជាច្រើនលើករួចមកហើយ នាពេលកន្លងមក ដើម្បីគេចពីព្យុះ៕ ប្រភព៖ Kyodo News ៥. ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះហាង «រ៉ុងបៀរ ណា ឡាត ផ្រាវ» បានកើនឡើងដល់ ៣០នាក់ហើយ បន្ទាប់ពីជនរងគ្រោះរបួសធ្ងន់ធ្ងរចំនួន ២នាក់ទៀត បានបាត់បង់ជីវិត។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃបានថ្លែងថា អាជីវកម្មនេះ បានបើកដំណើរការជាកន្លែងកម្សាន្តដោយខុសច្បាប់ បើទោះបីជាទទួលបានអាជ្ញាប័ណ្ណជាភោជនីយដ្ឋានក៏ដោយ។ ការិយាល័យខណ្ឌចាទូចាក់(Chatuchak) បានឱ្យដឹងនាថ្ងៃអង្គារនេះថា ក្នុងចំណោមជនរងគ្រោះទាំង ៣០នាក់ មាន ២៧នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយ ខណៈ ៣នាក់ទៀតកំពុងស្ថិតក្រោមការពិនិត្យកោសល្យវិច័យនៅឡើយ។ មនុស្សសរុប ៧៦នាក់បានរងរបួស ក្នុងនោះ ២៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ១៥នាក់រងរបួសកម្រិតមធ្យម និង ៣៦នាក់ទៀតរបួសស្រាល៕ ប្រភព៖ Thai Enquirer https://youtu.be/WvmtwLZZSBI 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
168
10
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ១. ស្ថានទូតកម្ពុជា បដិសេធការផ្សាយរបស់ Nikkei Asia ពាក់ព័ន្ធលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ២. អាជ្ញាធរ រកឃើញអាជីវករជួលសម្លៀកបំពាក់មុខបរិវេណអង្គរខុសទម្រង់ដើមរបស់ខ្មែរ៧០ភាគរយ ៣. អ្នកយកចំណីផ្លូវ ធ្វើអាជីវកម្ម​ដោយគ្មានការអនុញ្ញាត និង​ធ្វើឱ្យ​ខូចសណ្តាប់ធ្នាប់​ផ្លូវ នឹង​ត្រូវ​ពិន័យជាប្រាក់​ចាប់ពី​៥ម៉ឺន ដល់​៥លានរៀល ៤. រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា ​៥លានដុល្លារ ​ដំឡើងអំពូលភ្លើងសូឡា ​តាមផ្លូវសាធារណៈ ៥. ទឹកប្រាក់ ៣៦,៨ពាន់លានដុល្លារ ជាទំហំពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានជាមួយប្រទេសដៃគូក្នុងពិភពលោក នៅឆមាសទី១ --- ១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលការអះអាងដែលថា ប្រជាធិបតេយ្យនៅកម្ពុជា «បានស្លាប់» ដោយបញ្ជាក់ថា ការអភិវឌ្ឍនយោបាយរបស់ប្រទេសមួយ មិនអាចវាស់វែងដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្ស ឬបុគ្គលណាមួយនោះទេ ប៉ុន្តែត្រូវពិនិត្យលើសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍស្ថាប័នផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ ខែកក្កដា ស្ថានទូតបានជំទាស់នឹងការសន្និដ្ឋានស្នូលក្នុងអត្ថបទទស្សនៈរបស់អតីតអ្នកនយោបាយបក្សប្រឆាំង លោក​ស្រី មូរ សុខហួរ ដែលចុះផ្សាយដោយសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោមចំណងជើងថា «ប្រជាធិបតេយ្យកម្ពុជាបានស្លាប់បន្តិចម្ដងៗ ក្រោយឃាតកម្មលើលោក កែម ឡី»។ ស្ថានទូតបានចាត់ទុកអត្ថបទនេះថា ឆ្លុះបញ្ចាំងពីទស្សនៈនយោបាយរបស់អ្នកនិពន្ធ ដែលបានធ្វើយុទ្ធនាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ជាជាងការវាយតម្លៃប្រកបដោយសត្យានុម័តលើស្ថានភាពជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន៕ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍   ២. អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្តសៀមរាបបានណែនាំដល់អាជីវករជួលសម្លៀកបំពាក់បុរាណនៅមុខប្រាសាទអង្គរវត្ត ឲ្យប្រើប្រាស់ឈុតប្រពៃណីខ្មែរតាមក្បួនខ្នាតដើម និងកាត់បន្ថយការប្រើកំណាត់នាំចូលពីបរទេស ជាពិសេសពីប្រទេសថៃ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានកំណត់ឲ្យបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃ ក្នុងសេវាជួលសម្លៀកបំពាក់បុរាណនៅតំបន់អង្គរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ៕ ប្រភព៖ RFI   ៣. អ្នកយកចំណីផ្លូវ ធ្វើអាជីវកម្ម​ដោយគ្មានការអនុញ្ញាត និង​ធ្វើឱ្យ​ខូចសណ្តាប់ធ្នាប់​ផ្លូវ នឹង​ត្រូវ​ពិន័យជាប្រាក់​ចាប់ពី​៥ម៉ឺន ដល់​៥លានរៀល។ នេះជាទោសពិន័យមួយក្នុងចំណោម មាត្រាមួយចំនួនដែលបានធ្វើវិសោធនកម្មពីច្បាប់ស្ដីពី ផ្លូវថ្នល់។ គួរជម្រាបជូនថា ច្បាប់ ស្តីពី​វិសោធនកម្មច្បាប់​ស្តីពី «ផ្លូវថ្នល់»នេះ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ​មាត្រា៦៧ (ថ្មី) បានកំណត់​ថា ជនណា​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​រអិល ស្អិត ចាក់​គំនរ​សំណង់​ពង្រាយ​លើ​ផ្លូវ​ថ្នល់ ដាក់​សម្ភារៈ​វត្ថុ​រាយប៉ាយ លើផ្លូវថ្នល់ ដាក់តាំងសម្ភារៈ ឬផ្លាកសញ្ញាផ្សេងៗ​ធ្វើឱ្យ​បាំង​ភ្នែក​អ្នក​បើកបរ ឬ​មួយ​បង្កឧបសគ្គ​ដល់​អ្នក​ថ្មើរ​ជើង ក្នុង​ការ​ធ្វើ​ដំណើរ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥ម៉ឺនរៀល។ ក្នុង​ករណី​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើសទៀត ក្នុង​រយៈ​ពេល ១២ខែ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេដង៕ ប្រភព៖ សម្ដេចធិបតី   ៤. រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារ ដំឡើងអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ ​ដាក់ពង្រាយនៅខេត្តចំនួន ១៣ ក្នុងរយៈពេលមិនលើសពី ២ឆ្នាំ ដើម្បីបន្ថយហានិភ័យគ្រោះថ្នាក់​ចរាចរណ៍ លើកសោភណភាព និងពង្រឹងសន្តិសុខសាធារណៈ។ គម្រោងនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ១៤ ខែកក្កដានេះ៕ ប្រភព៖ កម្ពុជាថ្មី   ៥.​ ក្នុងឆមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូក្នុងពិភពលោកបាន ៣៦ ៨៤៧លានដុល្លារ។ ប្រទេសដែលជាដៃពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា គឺចិន និងសហរដ្ឋអាម៉េរិក។ ទិន្នន័យពាណិជ្ជកម្មកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ពីខែមករា-មិថុនា ការនាំចេញមាន ១៧ ០៧៩លានដុល្លារ កើន១៩,៥ភាគរយ។ រីឯទំហំនាំចូលវិញមាន ១៩ ៧៦៨លានដុល្លារ កើន២១,៤ភាគរយ៕ ប្រភព៖ ថ្មីៗ https://youtu.be/j6KndexQV44 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
177
11
🎥 អ្នកស្រី ម៉ៅ មុំ អរគុណរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការខេត្តកោះកុង ដែលជួយអន្តរាគមដោះលែងឲ្យនៅក្រៅឃុំ ក្រោយត្រូវប
🎥 អ្នកស្រី ម៉ៅ មុំ អរគុណរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការខេត្តកោះកុង ដែលជួយអន្តរាគមដោះលែងឲ្យនៅក្រៅឃុំ ក្រោយត្រូវបានឃាត់ខ្លួនក្នុងសំណុំរឿងពាក់ព័ន្ធនឹងការដឹកគ្រឿងញៀន និងកញ្ឆា —- អ្នកស្រី ម៉ៅ មុំ បានបង្ហាញអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះ បន្ទាប់ពីរូបគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅល្ងាចថ្ងៃសៅរ៍ទី១១ខែកក្កដា ក្រោយការឃាត់ខ្លួនរយៈពេល៤ថ្ងៃ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងសំណុំរឿងដែលគេសង្ស័យថា រូបគាត់មានជាប់ពាក់ព័ន្ធនឹងការដឹកគ្រឿងញៀន និងកញ្ឆា ពីថៃឆ្លងមកខេត្តកោះកុង។  អ្នកស្រី ម៉ៅ មុំ គឺអ្នកប្រកបរបររកស៊ីដឹកជញ្ជូនឥវ៉ាន់ពីថៃយកមកលក់នៅខេត្តកោះកុង អំឡុងពេលដែលប្រទេសទាំងពីរមិនទាន់ផ្ទុះជម្លោះប្រដាប់អាវុធជាមួយគ្នា។ ក្រោយត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង, អ្នកស្រី ម៉ៅ មុំ បានអះអាងថា ពីភាពស្អាតស្អំរបស់ខ្លួនថា មិនជាប់ព័ន្ធក្នុងការដឹកជញ្ជូនគ្រឿងញៀន និងកញ្ឆា ដូចអ្វីដែលគេសង្ស័យឡើយ។ ផ្ទុយទៅវិញទំនិញដែលគាត់ដឹកពីថៃតាមច្រកព្រំដែនទឹកនៃខេត្តកោះកុង គឺជាប្រភេទទំនិញដែលពលរដ្ឋត្រូវប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
234
12
សហភាពអឺរ៉ុប និងអង់គ្លេស ដាក់ទណ្ឌកម្មលើចារកម្ម និងចោរអ៊ីនធឺណិតរុស្ស៊ី ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត -- កាលពីថ្ងៃចន្ទ
សហភាពអឺរ៉ុប និងអង់គ្លេស ដាក់ទណ្ឌកម្មលើចារកម្ម និងចោរអ៊ីនធឺណិតរុស្ស៊ី ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត -- កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា សហភាពអឺរ៉ុប និងអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចារកម្មយោធា ចោរអ៊ីនធឺណិត និងក្រុមហ៊ុនឯកជនរបស់រុស្ស៊ី។ បន្ថែមពីនេះ ប្រទេសលោកខាងលិច បានថ្កោលទោសចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាយុទ្ធនាការលួចការណ៍សម្ងាត់តាមប្រព័ន្ធអ៊ីនធឺណិតរាប់ឆ្នាំ ក្នុងគោលបំណងបង្ខូចបង្អាប់ និងធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលនានា នៅក្នុងតំបន់អឺរ៉ុប។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ មានឥទ្ធិពលលើបុគ្គលចំនួន ៩នាក់ និងស្ថាប័នចំនួន ៤ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញលួចការណ៍សម្ងាត់តាមអ៊ីនធឺណិត។ ក្រុមប្រទេសអឺរ៉ុប បានបញ្ជាក់ថា បណ្តាញមួយនេះ បានកំណត់គោលដៅវាយប្រហារលើរដ្ឋាភិបាលនានា និងបានធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជារោងចក្រផលិតថាមពល និងប្រព័ន្ធផ្តល់កម្ដៅ ចាប់តាំងពីឆ្នាំ ២០១០មក។ ជាមួយគ្នានេះដែរ អង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នសរុបចំនួន ២៤ផ្សេងទៀតរបស់រុស្ស៊ីដែរ។ លោកស្រី កាចា កាឡាស់(Kaja Kallas) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងបញ្ជាក់ថា ជនទាំងឡាយណា ដែលរងទណ្ឌកម្មទាំងនេះ គឺសុទ្ធតែបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ី ក្នុងការបង្កអស្ថិរភាពដល់សហភាពអឺរ៉ុប បណ្តារដ្ឋជាសមាជិក និងដៃគូអន្តរជាតិនានា។ ចំណែកឯប្រទេសអាល្លឺម៉ង់វិញ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីឱ្យចូលជួប ហើយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូ (Jean-Noël Barrot) ក៏បានថ្លែងថា ទីក្រុងប៉ារីសមានបំណងកោះហៅប្រេសិតរុស្ស៊ីឱ្យចូលជួបដូចគ្នា នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានប្រាប់ទូរទស្សន៍បារាំង BFM ថា គោលបំណងនៃសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីរុស្ស៊ី គឺដើម្បីលួចយកព័ត៌មាន ឬដើម្បីបំផ្លិចបំផ្លាញដល់ប្រតិបត្តិការនានា ដូចជាករណី ដែលបានកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅក្នុងប្រទេសប៉ូឡូញជាដើម។ សហភាពអឺរ៉ុបបានផ្តោតការដាក់ទណ្ឌកម្មរបស់ខ្លួន ដែលភាគច្រើនជាការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ លើទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB។ លោកស្រី កាឡាស់ បានលើកឡើងថា ទីភ្នាក់ងារ FSB នេះ បាននិងកំពុង គ្រប់គ្រងលើក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងច្រើនប្រភេទ ហើយលោកស្រីក៏បានបន្ថែមទៀតថា ស្ថាប័នមួយនេះ បានដំណើរការសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតដ៏គ្រោះថ្នាក់ជាច្រើន ហើយដែលកាន់តែមានកម្រិតធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕ ប្រភព៖ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
281
13
ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនៅក្នុងបារនៃក្រុងបាងកក កើនឡើងដល់ ៣០នាក់ ខណៈការស៊ើបអង្កេតកំពុងពង្រីកវិសាលភាពធំឡើង -- ចំនួនអ្ន
ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនៅក្នុងបារនៃក្រុងបាងកក កើនឡើងដល់ ៣០នាក់ ខណៈការស៊ើបអង្កេតកំពុងពង្រីកវិសាលភាពធំឡើង -- ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះហាង «រ៉ុងបៀរ ណា ឡាត ផ្រាវ» បានកើនឡើងដល់ ៣០នាក់ហើយ បន្ទាប់ពីជនរងគ្រោះរបួសធ្ងន់ធ្ងរចំនួន ២នាក់ទៀត បានបាត់បង់ជីវិត។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃបានថ្លែងថា អាជីវកម្មនេះ បានបើកដំណើរការជាកន្លែងកម្សាន្តដោយខុសច្បាប់ បើទោះបីជាទទួលបានអាជ្ញាប័ណ្ណជាភោជនីយដ្ឋានក៏ដោយ។ ការិយាល័យខណ្ឌចាទូចាក់​ (Chatuchak) បានឱ្យដឹងនាថ្ងៃអង្គារនេះថា ក្នុងចំណោមជនរងគ្រោះទាំង ៣០នាក់ មាន ២៧នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយ ខណៈ ៣នាក់ទៀតកំពុងស្ថិតក្រោមការពិនិត្យកោសល្យវិច័យនៅឡើយ។ មនុស្សសរុប ៧៦នាក់បានរងរបួស ក្នុងនោះ ២៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ១៥នាក់រងរបួសកម្រិតមធ្យម និង ៣៦នាក់ទៀតរបួសស្រាល។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ផាត់ថាណា ព្រហ្មផាត់ (Phatthana Phromphat) បានថ្លែងថា ជនរងគ្រោះដែលរងរបួសរលាកធ្ងន់ធ្ងរ និងឈ្លក់ផ្សែងពុល កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅឡើយ ដោយរយៈពេល ៧ថ្ងៃដំបូងក្រោយគ្រោះអគ្គិភ័យនេះ គឺជាដំណាក់កាលប្រឈមនឹងហានិភ័យខ្ពស់បំផុតនៃផលវិបាក និងការឆ្លងមេរោគ។ លោកបានបន្តថា ក្រសួងសុខាភិបាលថៃ បានចល័តក្រុមការងារជំនាញ និងបានបញ្ជាក់ថា មានគ្រែសង្គ្រោះបន្ទាន់ (ICU) គ្រប់គ្រាន់ ក្នុងករណីដែលត្រូវបញ្ជូនអ្នកជំងឺផ្លាស់ប្តូររវាងមន្ទីរពេទ្យ។ ចំណែកឯម្ចាស់ទីតាំងកើតហេតុ ក៏កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដែរ។ លោក អ៊ុនស៊ីត សាំពុន្ធថារ៉ាត់ (Unsit Sampuntharat) អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ បានលើកឡើងថា ទីតាំងកើតហេតុនេះ គឺត្រូវនឹងនិយមន័យតាមច្បាប់នៃ «កន្លែងកម្សាន្ត» ព្រោះមានការប្រគុំតន្ត្រីផ្ទាល់ ការលក់គ្រឿងស្រវឹង និងអនុញ្ញាតឱ្យមានការរាំលេង ប៉ុន្តែការចុះបញ្ជីគឺត្រឹមជាភោជនីយដ្ឋានប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងរឹតបន្តឹងការចុះត្រួតពិនិត្យទីតាំងស្រដៀងគ្នានេះ និងចាត់វិធានការតាមច្បាប់ចំពោះអាជីវកម្មទាំងឡាយណា ដែលរកឃើញថា បានកេងចំណេញលើចន្លោះប្រហោងនៃអាជ្ញាប័ណ្ណ៕ ប្រភព៖ Thai Enquirer 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
307
14
✍️ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan+8
✍️ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
336
15
🎥បណ្ឌិត យង់ ពៅ៖ អ្នកវិភាគថៃ ក៏លើកឡើងដែរថា ថៃ នឹងរងភាពអាម៉ាស់ជាលើកទី៣ ប្រសិនបើមិនបញ្ឈប់សកម្មភាពប្រមាថច្បាប់អន្ដរជាតិនោះទេ ---
🎥បណ្ឌិត យង់ ពៅ៖ អ្នកវិភាគថៃ ក៏លើកឡើងដែរថា ថៃ នឹងរងភាពអាម៉ាស់ជាលើកទី៣ ប្រសិនបើមិនបញ្ឈប់សកម្មភាពប្រមាថច្បាប់អន្ដរជាតិនោះទេ --- សូមស្ដាប់ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្ដនយោបាយ ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
811
16
🎥បណ្ឌិត គិន ភា៖ ភស្ដុតាងដែលមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាលើកឡើង គឺមានទម្ងន់ និងឈរលើមូលដ្ឋានគតិយុត្តរឹងមាំ ព្រមទាំងមានទិដ
🎥បណ្ឌិត គិន ភា៖ ភស្ដុតាងដែលមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាលើកឡើង គឺមានទម្ងន់ និងឈរលើមូលដ្ឋានគតិយុត្តរឹងមាំ ព្រមទាំងមានទិដ្ឋភាពប្រវត្តិសាស្រ្ដច្បាស់លាស់ --- សូមស្ដាប់ការលើកឡើងរបស់លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្ដនយោបាយ និងទំនាក់ទំនងអន្ដរជាតិ ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
723
17
លោក ដូណាល់ ត្រាំ ប្រកាសទារប្រាក់ ៣៩លានដុល្លារ សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿងៗ ដែលឆ្លងកាត់ច្រកហរមូស -- ប្រធានាធិបតីអាម
លោក ដូណាល់ ត្រាំ ប្រកាសទារប្រាក់ ៣៩លានដុល្លារ សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿងៗ ដែលឆ្លងកាត់ច្រកហរមូស -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល ៣០លានដុល្លារអាមេរិក សម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្ស (Supertanker) នីមួយៗដែលផ្ទុកពេញ។ អ្នកដែលពាក់ព័ន្ធនឹងទីផ្សារដឹកជញ្ជូនតាមនាវា ហើយដែលកប៉ាល់ដឹកប្រេងរបស់ពួកគេបានឆ្លងកាត់ច្រកសមុទ្រហរមូសផងបានលើកឡើងថា ពួកគេមិនទទួលបានការជូនដំណឹងជាមុនណាមួយអំពីការប្រកាសរបស់លោក ដូណាល់ ត្រាំ ស្តីពីការទារថ្លៃសេវាលើទំនិញ ដែលឆ្លងកាត់ផ្លូវទឹកនេះឡើយ។ អ្នកគ្រប់គ្រងកប៉ាល់ដឹកជញ្ជូនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានពិពណ៌នាថា ថ្លៃសេវាបែបនេះគឺមិនខុសពី «ការប្លន់តាមដងផ្លូវ» នោះឡើយ។ គួរជម្រាបជូនថា តួលេខនេះ គឺផ្អែកលើតម្លៃប្រេងបច្ចុប្បន្ន ដែលមានតម្លៃប្រហែល ៨០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលកប៉ាល់ដឹកប្រេងខ្នាតយក្ស អាចផ្ទុកប្រេងឆៅបានប្រហែល ២លានបារ៉ែល។ ផ្ទុយទៅវិញ យោងតាមប្រភពស្និទ្ធនឹងរឿងនេះបានឱ្យដឹងថា កន្លងមកប្រទេសអ៊ីរ៉ង់បានទារកម្រៃយ៉ាងច្រើនត្រឹមតែ ២លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយជើងៗ ទៅតាមករណីជាក់ស្តែង។ កាលពីថ្ងៃទី១៣ ខែកក្កដា លោក ដូណាល់ ត្រាំ បានប្រកាសដំណើរការឡើងវិញនូវការបិទខ្ទប់របស់សហរដ្ឋអាមេរិក ទៅលើនាវាអ៊ីរ៉ង់ដែលឆ្លងកាត់ច្រកសមុទ្រហរមូស ហើយបានថ្លែងថា សហរដ្ឋអាមេរិកនឹងក្លាយជា អ្នកការពារផ្លូវទឹកមួយនេះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក «ក្នុងន័យយុត្តិធម៌ ត្រូវទទួលបានការបង់ប្រាក់ត្រឡប់មកវិញ ក្នុងអត្រា ២០ភាគរយ លើគ្រប់ទំនិញដឹកជញ្ជូនទាំងអស់»។ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីការទាមទារថ្លៃសេវា ដែលលើកឡើងដោយលោក ដូណាល់ ត្រាំ នោះទេ។ ចំណែកឧស្សាហកម្មដឹកជញ្ជូនតាមនាវា បានប្រតិកម្មចំពោះបញ្ហានេះ ដោយក្តីភ្ញាក់ផ្អើល និងមានការសង្ស័យខ្លះៗផង។ ប្រភព៖ Straits Times - Bloomberg 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
313
18
តម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុតគិតក្នុងរយៈពេលមួយខែចុងក្រោយ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារនៅច្រកសមុទ្រហរមូ
តម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុតគិតក្នុងរយៈពេលមួយខែចុងក្រោយ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារនៅច្រកសមុទ្រហរមូស -- នាថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ តម្លៃប្រេងបានបន្តកើនឡើង ២ភាគរយ ដល់កម្រិតខ្ពស់បំផុតបើគិតក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិកបានប្រកាសបិទខ្ទប់ផ្លូវទឹកសម្រាប់ប្រទេសអ៊ីរ៉ង់ ជាថ្មី។ ប្រទេសទាំងពីរ បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក នៅក្នុងច្រកសមុទ្រហរមូស ដែលធ្វើឱ្យមានភាពមិនប្រាកដប្រជាអំពីលំហូរថាមពលសកលជាថ្មី។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១.៦៨ដុល្លារអាមេរិក ឬ ២ភាគរយ ដល់តម្លៃ៨៤.៩៨ ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃអង្គារនេះ ខណៈដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI បានកើនឡើង ១.៦៥ដុល្លារអាមេរិក ឬ ២.១ភាគរយ ដល់ ៧៩.៧៩ដុល្លារក្នុងមួយបារ៉ែល។ គួរជម្រាបជូនថា តម្លៃប្រេងបច្ចុប្បន្ននេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ចប់សង្គ្រាមកាលពីថ្ងៃទី១៧ មិថុនាកន្លងទៅ។ ក្រសួងការពារជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងរបស់អេមីរ៉ាតអារ៉ាប់រួមចំនួនពីរគ្រឿង បានរងការវាយប្រហារដោយគ្រាប់មីស៊ីលគ្រូសរបស់អ៊ីរ៉ង់ចំនួនពីរគ្រាប់ នៅក្នុងច្រកសមុទ្រហរមូស។ ហេតុការណ៍នេះ បានសម្លាប់នាវិកសញ្ជាតិឥណ្ឌាម្នាក់ និងបណ្តាលឱ្យមនុស្ស៨នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមនឹងនេះដែរ, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានអនុវត្តការបិទខ្ទប់ផ្លូវនាវាចរណ៍របស់អ៊ីរ៉ង់ឡើងវិញ។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជាយប់ទីបីជាប់ៗគ្នា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលទីភ្នាក់ងារសារព័ត៌របស់ទីក្រុងតេហេរ៉ង់ បានឱ្យដឹងនាព្រលឹមថ្ងៃអង្គារនេះថា គេបានឮសំឡេងផ្ទុះចំនួន ៧លើក នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas និងពីរលើកទៀតនៅលើកោះ Kishរបស់អ៊ីរ៉ង់៕ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
337
19
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៣ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៣ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
368
20
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៣ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
1