en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ព្រះខ័ន

ព្រះខ័ន

Open in Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Show more
4 953
Subscribers
+424 hours
-17 days
-830 days
Posts Archive
រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញឲ្យអាមេរិកវិនិយោគឲ្យបានច្រើនក្នុងវិស័យរ៉ែកម្រ —- រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងទទូចដល់សហរដ្ឋអាមេរិកឱ្យបង
រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញឲ្យអាមេរិកវិនិយោគឲ្យបានច្រើនក្នុងវិស័យរ៉ែកម្រ —- រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងទទូចដល់សហរដ្ឋអាមេរិកឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយមីយ៉ាន់ម៉ាឡើងវិញ និងជំរុញការវិនិយោគឱ្យបានលឿនក្នុងវិស័យរ៉ែកម្ររបស់ប្រទេស ដែលរងគ្រោះដោយសង្គ្រាមមួយនេះ។ រ៉ែកម្រ គឺជាវិស័យដ៏សំខាន់មួយ បច្ចុប្បន្នកំពុងគ្របដណ្ដប់ដោយប្រទេសចិន។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផែនការមួយ ដើម្បីពង្រីកឥទ្ធិពល និងអាចទទួលបានសិទ្ធិទៅលើប្រភពរ៉ែកម្ររបស់មីយ៉ាន់ម៉ា។ នេះបើតាមឯកសារយុទ្ធសាស្ត្រមួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បន្ទាប់ពីការចរចាជាសម្ងាត់រយៈពេលជាច្រើនខែជាមួយមន្ត្រីមីយ៉ាន់ម៉ា។ «រឿងដ៏សំខាន់បំផុត, សហរដ្ឋអាមេរិកគួរតែចាត់ទុកមីយ៉ាន់ម៉ាជាអាទិភាព ជាពិសេសសម្រាប់រ៉ែសំខាន់ៗ មិនមែនគ្រាន់តែជាបញ្ហាប្រឈមមុខគ្នាផ្នែកការទូតនោះឡើយ»។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនបញ្ចុះបញ្ចូលនៅទីក្រុងវ៉ាស៊ីនតោន តាមរយៈព្រឹត្តិប័ត្រព័ត៌មានមួយកាលពីថ្ងៃចន្ទ។ «រ៉ែគឺជាមូលដ្ឋានគ្រឹះធម្មជាតិ សម្រាប់ជំរុញទំនាក់ទំនង ដែលកំពុងរីកចម្រើននេះឱ្យកាន់តែស៊ីជម្រៅ ដោយសារតែរ៉ែ គឺផ្សារភ្ជាប់សក្តានុពលសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ទៅនឹងសន្តិសុខជាតិ និងអាទិភាពខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។» ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនកំពុងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា ធ្វើឱ្យមានវឌ្ឍនភាពលើអាទិភាពសំខាន់ៗ រួមមាន «ការកែលម្អបរិយាកាសក្នុងស្រុកសម្រាប់អាជីវកម្មសហរដ្ឋអាមេរិក និងការកសាងឆ្ពោះទៅរកដំណើរការសន្តិភាពពិតប្រាកដមួយ ដែលនាំឱ្យប្រទេសមានស្ថិរភាព»។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ា ដែលកំពុងជាប់ក្នុងសង្គ្រាមស៊ីវិលបង្កឡើងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ គឺជាប្រភពដ៏សំខាន់មួយ នៅលើពិភពលោកសម្រាប់រ៉ែកម្រហើយដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ នាំចេញទៅចិន ដើម្បីកែច្នៃទៅជាមេដែក សម្រាប់ប្រើប្រាស់ក្នុងយានយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងសម្ភារៈបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សមត្ថកិច្ចឃាត់ខ្លួនអ្នកដឹកជញ្ជូនដែលបំពានលើរាងកាយស្រ្តីបានហើយ! —- សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកដឹកជញ្ជូនម្ហូបប
សមត្ថកិច្ចឃាត់ខ្លួនអ្នកដឹកជញ្ជូនដែលបំពានលើរាងកាយស្រ្តីបានហើយ! —- សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកដឹកជញ្ជូនម្ហូបបានហើយ ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពបំពានលើរាងកាយស្រ្តីរងគ្រោះម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយបន្ថែមថា បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី។   ជនសង្ស័យមានឈ្មោះ រិទ្ធ សុភារុន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនម្ហូប នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អាសយដ្ឋានបច្ចុប្បន្នរបស់ជនសង្ស័យ គឺនៅផ្លូវ៣៧១ បន្ទប់ជួល ខណ្ឌដង្កោ រាជធានីភ្នំពេញ។   គួរជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥៧នាទី នៅផ្លូវ13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ជនសង្ស័យបានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាសទៅលើស្រ្តីរងគ្រោះម្នាក់ ខណៈដែលជនសង្ស័យជិះម៉ូតូធ្វើជាវង្វេងផ្លូវហើយសួរនាំស្រ្តីរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួនបាត់។ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៦ ស្រ្តីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវមានវិធានការច្បាប់ទៅលើជនសង្ស័យ៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ការស្រាវជ្រាវ៖ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឥន្ធនៈហ្វូស៊ីល ធ្លាក់ចុះ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងកំណើនថាមពលកកើតឡើងវិញ —- ក្រុមអ្ន
ការស្រាវជ្រាវ៖ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឥន្ធនៈហ្វូស៊ីល ធ្លាក់ចុះ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងកំណើនថាមពលកកើតឡើងវិញ —- ក្រុមអ្នកស្រាវជ្រាវ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់សកលពីឥន្ធនៈហ្វូស៊ីល ត្រូវបានគេព្យាករថានឹងធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០២៦ ដោយសារតែការរីកចម្រើននៃថាមពលកកើតឡើងវិញ និងវិបត្តិតម្លៃប្រេង ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ យោងតាមរបាយការណ៍ថវិកាកាបូនសកល(Global Carbon Budget) បានបង្ហាញថា ការបំភាយឧស្ម័នពីការដុតប្រេង, ឧស្ម័ន និងធ្យូងថ្ម ដែលជាមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុ បានកើនឡើង០.៩ ភាគរយ ក្នុងមួយឆ្នាំគិតជាមធ្យមក្នុងទសវត្សរ៍កន្លងមកនេះ ហើយវាបានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៥កន្លងទៅ។ ប៉ុន្តែការបំភាយនេះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ០.៤ ភាគរយវិញនៅក្នុងឆ្នាំ២០២៦។ នេះបើយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ ខណៈដែលបណ្តាប្រទេសនានា កំពុងជួបជុំគ្នានៅឯកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិCOP31 ក្នុងទីក្រុងអង់តាលយ៉ា ប្រទេសតួកគី។ ការធ្លាក់ចុះការបំភាយឧស្ម័នប្រចាំឆ្នាំនេះ នឹងក្លាយជាលើកទី១ បើរាប់ចាប់តាំងពីឆ្នាំ២០២០មក ដែលជាពេលជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនសកល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅឆ្នាំ២០២៦ សង្គ្រាមនៅអ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងការបិទច្រកសមុទ្រហ័រមូស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការបំភាយឧស្ម័នថយចុះ ពោលគឺ កត្តាទាំងនេះ បានបង្កឱ្យមានការធ្លាក់ចុះនៃការប្រើប្រាស់ប្រេង ចំពេលដែលតម្លៃប្រេងឆៅស្ទុះឡើងខ្ពស់កប់ពពក។ បន្ថែមលើនេះ ការដាក់ឱ្យប្រើប្រាស់បន្ទះសូឡា អគ្គិសនីដែលផលិតដោយកម្លាំងខ្យល់ និងយានយន្តអគ្គិសនី ក៏បានរួមចំណែកដល់ការធ្លាក់ចុះនេះដែរ។ របាយការណ៍ដដែលបានរកឃើញថា ពីរភាគបីនៃការកើនឡើងនៃតម្រូវការថាមពលសកល ត្រូវបានបំពេញដោយថាមពលពន្លឺព្រះអាទិត្យ, ថាមពលខ្យល់ និងយានយន្តអគ្គិសនីនេះ។ លោក ភៀរ ហ្វ្រីដលីងស្ទីន (Pierre Friedlingstein) នាយកការិយាល័យថវិកាកាបូនសកល នៅសាកលវិទ្យាល័យអិចសេទឺ(University of Exeter) ក្នុងប្រទេសអង់គ្លេស បានលើកឡើងថា «ការធ្លាក់ចុះ នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីឥន្ធនៈហ្វូស៊ីល គឺជារឿងគួរឱ្យរីករាយ។ បើទោះបីជាយ៉ាងណា លោកបានបន្ថែមថា ការថយចុះដែលជំរុញដោយវិបត្តិភូមិសាស្ត្រនយោបាយ មិនមែនជាដំណោះស្រាយអាកាសធាតុប្រកបដោយចីរភាពនោះឡើយ»៕ ប្រភព៖ Straits Times 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សកម្មជនអាមេរិកជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួន លោក ដូណាល់ ត្រាំ និងលោក ម៉ាកូ រូប៊ីយ៉ូ ជុំវិញបញ្ហានៅហ្កាហ្ស
សកម្មជនអាមេរិកជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួន លោក ដូណាល់ ត្រាំ និងលោក ម៉ាកូ រូប៊ីយ៉ូ ជុំវិញបញ្ហានៅហ្កាហ្សា —- សមាជិកនៃអង្គការមូលដ្ឋាន និងមេធាវីសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា បានស្នើសុំជាផ្លូវការទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីឲ្យមានការស៊ើបអង្កេតលើប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត។ ក្រុមសកម្មជននេះចោទថា ប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ពាក់ព័ន្ធនឹង «ការសមគំនិត និងផ្តល់ការឧបត្ថម្ភដល់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។» សម្ព័ន្ធភាពអ្នកបង់ពន្ធប្រឆាំងអំពើប្រល័យពូជសាសន៍(TAAG) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រគល់ «លិខិតថ្លែងសច្ចា» (sworn affidavits) ជូនដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងទីក្រុងឡាអេ។ លិខិតថ្លែងសច្ចា នោះគឺទទួលបានពីសំណាក់គ្រូពេទ្យ ដែលធ្លាប់ធ្វើការនៅក្នុងតំបន់ហ្កាហ្សា, សាក្សីផ្ទាល់ភ្នែក, អ្នកទម្លាយរឿង, ភស្តុតាងជាវីដេអូ និងឯកសារស្តីពីការគាំទ្រផ្នែកយោធា, ហិរញ្ញវត្ថុ, ការទូត និងនយោបាយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ីស្រាអែល។ «ច្បាប់អន្តរជាតិ នៅតែជាឧបករណ៍សន្តិភាពចុងក្រោយបង្អស់ ដែលយើងមាន ដើម្បីទប់ទល់នឹងភាពអយុត្តិធម៌ និងត្រួសត្រាយផ្លូវឆ្ពោះទៅមុខ»។ នេះគឺជាការអះអាងរបស់ លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីទឹកដីប៉ាឡេស្ទីន ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡាអេ បន្ទាប់ពីការដាក់សំណើរបស់សកម្មជនសិទ្ធិមនុស្សអាមេរិក។ យ៉ាងណាមិញ តុលាការព្រហ្មទណ្ឌអន្តរជាតិមិនទាន់បានសម្រេចចិត្តលើការចោទប្រកាន់ទាំងនេះទេ ហើយគួរបញ្ជាក់ថា ការដាក់សំណើទៅកាន់រដ្ឋអាជ្ញានៃតុលាការនេះ មិនមានន័យថា តុលាការនឹងបើកការស៊ើបអង្កេត ឬស្វែងរកដីកាចាប់ខ្លួននោះទេ។ សូមជម្រាបជូនថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនេះទេ ហើយអាមេរិកក៏បានបានច្រានចោលដែនសមត្ថកិច្ចរបស់តុលាការនេះ មកលើពលរដ្ឋអាមេរិក និងអ៊ីស្រាអែលដែរ។ ចំណែកប្រទេសអ៊ីស្រាអែលក៏បានច្រានចោលដែរនូវការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា៕ ប្រភព៖ Anadolu Agency 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

💡តើអំពើប៉ះពាល់កេរភេទរបស់បុគ្គលដទៃ ទាំងដែលបុគ្គលនោះមិនស្ម័គ្រផងទេ ប្រឈមទៅនឹងបទល្មើសអ្វី? —- តស់! យើងមកសាកគិតទាំងអស់គ្នាថា តើសកម្មភាពរបស់បុរសអ្នកដឹកជញ្ជូន ដែលប្រព្រឹត្តទង្វើមិនគប្បីទៅលើស្រ្តី ដូចក្នុងវីដេអូកាមេរ៉ាសុត្ថិភាពនេះ អាចចូលទៅក្នុងបទល្មើសអ្វី? 📖មាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ ចែងថា គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្ដអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គល(បុគ្គលដទៃ)ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្ដកេរខ្មាស។ 🏛គួរបញ្ជាក់ផងដែរថា អំពើប្រទូស្ដកេរខ្មាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល។ ❓តើលោកអ្នកមានយោបល់បែបណាដែរ? 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

កំណើននៃវាយប្រហារនៅខេត្តចំនួន៣ ជំរុញឱ្យថៃពិនិត្យឡើងវិញនូវគោលនយោបាយព្រំដែនរបស់ខ្លួន —- រដ្ឋាភិបាលថៃបានបង្ហាញការព្រួយបារម្ភ ចំពោ
កំណើននៃវាយប្រហារនៅខេត្តចំនួន៣ ជំរុញឱ្យថៃពិនិត្យឡើងវិញនូវគោលនយោបាយព្រំដែនរបស់ខ្លួន —- រដ្ឋាភិបាលថៃបានបង្ហាញការព្រួយបារម្ភ ចំពោះរលកនៃការវាយប្រហារនៅក្នុងខេត្តយ៉ាឡា (Yala) សុងក្លា (Songkhla) និងសាទុន (Satun) ហើយបានជំរុញឱ្យមានការបង្កើនវិធានការសន្តិសុខ និងការពិនិត្យឡើងវិញ នូវគោលនយោបាយព្រំដែនភាគខាងត្បូង។ នេះបើយោងតាមក្រសួងការបរទេសថៃ ដែលត្រូវបានដកស្រង់មកផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ហេតុការណ៍ទាំងនេះ ឬកំណើននៃការវាយប្រហារទាំងនេះ គឺពាក់ព័ន្ធនឹងការដាក់គ្រាប់បែក, ការដុតបំផ្លាញ និងការបង្កការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាដើម។ ហេតុការណ៍ចំនួន ៨ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកកែច្នៃ, ហេតុការណ៍ដុតបំផ្លាញ និងការបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋ ត្រូវបានរាយការណ៍ នៅក្នុងស្រុកចំនួនប្រាំនៃខេត្តយ៉ាឡា។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បានលើកឡើងកាលពីថ្ងៃពុធថា ស្ថានភាពនៅតាមតំបន់រងគ្រោះ កំពុងបង្កឲ្យមានការព្រួយបារម្ភ និងតម្រូវឱ្យមានការពិនិត្យឡើងវិញនូវគោលនយោបាយព្រំដែនភាគខាងត្បូង។ លោក សីហស័ក្តិ បានគូសបញ្ជាក់ថា ដំបូងឡើយអាជ្ញាធរចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវមូលហេតុនៃការកើតមានឡើងនូវអំពើហិង្សាទាំងនេះ។ លោកក៏បានលើកឡើងដែរអំពីការពិនិត្យឡើងវិញនូវកិច្ចប្រជុំគោលនយោបាយសន្តិសុខសមុទ្រ រួមមានទាំងការចរចាព្រំដែនសមុទ្ររវាងប្រទេសថៃ និងប្រទេសកម្ពុជា ព្រមទាំងផលប៉ះពាល់នៃភាពតានតឹងនៅមជ្ឈិមបូព៌ា មកលើសន្តិសុខថាមពល និងការដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស៕ ប្រភព៖ Bangkok Post 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

⚖️ ក្រសួងយុត្តិធម៌ ជូនដំណឹងស្ដីពីលេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និង CoolApp សម្រាប់ទទួលពាក្យបណ្តឹង ក្នុងក្របខណ្ឌនៃ៖ ➡
⚖️ ក្រសួងយុត្តិធម៌ ជូនដំណឹងស្ដីពីលេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និង CoolApp សម្រាប់ទទួលពាក្យបណ្តឹង ក្នុងក្របខណ្ឌនៃ៖ ➡️ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ➡️ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ 📱 សូមសាធារណជន មេត្តាទាក់ទងមកកាន់ ក្រុមការងារទទួលពាក្យបណ្ដឹង តាមលេខទូរសព្ទ 099 444 181 ឬតាមប្រព័ន្ធតេលេក្រាម និង CoolApp ដែលមាន QR Code ដែលក្នុងរូប! ━━━━━━━━━━━━━━ #ក្រសួងយុត្តិធម៌ #សេចក្តីជូនដំណឹង #លេខទូរស័ព្ទទទួលពាក្យបណ្តឹង #ទទួលពាក្យបណ្តឹង ប្រព័ន្ធយុត្តិធម៌ #MinistryOfJustice #CambodiaJustice #AccessToJustice #JudicialReform

បន្ទាប់ពីដាក់កូនសិក្សានៅសាលាអន្តរជាតិជាច្រើនឆ្នាំ លោកស្រី លី វល័ក្ខ សង្កេតឃើញថា កូនៗខ្សោយភាសាខ្មែរ រហូតដល់ពាក្យខ្លះត្រូវពន្យល់កូនៗ​ជាភាសាអង់គ្លេស ទើបពួកគាត់យល់។ លោកស្រី វល័ក្ខ និងស្វាមី បានសម្រេចចិត្តដាក់កូនបីនាក់ មកសិក្សានៅសាលារៀនគ្រូយើងវិញ។ តើកូនៗរបស់លោកស្រីមានការរីកចម្រើនយ៉ាងដូចម្តេចខ្លះ ក្រោយសិក្សានៅសាលារៀនគ្រូយើង រយៈពេលមួយឆ្នាំកន្លងមកនេះ?

អ៊ីរ៉ង់គំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប —- មន្ត្រីសន្តិសុខអ៊ីរ៉ង់ លោក ម៉ូសិន រេហ្សាយ(Mohsen Rezaei) បានគំរាមវាយប្រហ
អ៊ីរ៉ង់គំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប —- មន្ត្រីសន្តិសុខអ៊ីរ៉ង់ លោក ម៉ូសិន រេហ្សាយ(Mohsen Rezaei) បានគំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្រៅតំបន់មជ្ឈិមបូព៌ា រួមទាំងនៅក្នុងទ្វីបអឺរ៉ុបផង ប្រសិនបើមូលដ្ឋានទាំងនោះ ត្រូវបានអាមេរិកយកមកប្រើប្រាស់ សម្រាប់ការវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ លោក រេហ្សាយ បានប្រាប់ស្ថានីយទូរទស្សន៍អាល់ម៉ាយ៉ាឌីន (Al Mayadeen) ដែលមានមូលដ្ឋាននៅប្រទេសលីបង់ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកាថា «ប្រសិនបើយន្តហោះអាមេរិកហោះហើរចេញពីមូលដ្ឋានយោធាអាមេរិក ទោះបីជាវាស្ថិតនៅក្នុងប្រទេសអឺរ៉ុបណាមួយ ឬតំបន់ឆ្ងាយផ្សេងទៀតក៏ដោយ ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ យើងនឹងវាយប្រហារទៅលើមូលដ្ឋានទាំងនោះដែរ»។ លោកក៏បានលើកឡើងដែរថា ការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិក នឹង «កំណត់គោលដៅទៅលើទីតាំងយោធា ដែលមានចម្ងាយឆ្ងាយជាងគេរបស់អាមេរិក រួមទាំងទីតាំងដែលយើងមិនទាន់បានវាយប្រហារនៅឡើយ»។ លោកបានបន្ថែមថា «យើងថែមទាំងអាចវាយប្រហារទៅលើកោះមួយចំនួន ដែលពួកសត្រូវយល់ថាស្ថិតនៅក្រៅវិសាលភាពនៃមីស៊ីលរបស់យើង»។ គួរជម្រាបជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។ មកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលដឹកនាំដោយប្រទេសកាតា និងប៉ាគីស្ថាន កំពុងត្រូវបានធ្វើឡើង ដើម្បីចរចាបញ្ចប់សង្គ្រាមនេះ។ ទីក្រុងតេហេរ៉ង់ បានទទូចឱ្យទីក្រុងវ៉ាស៊ីនតោនព្រមទទួលយកនូវសំណើជាច្រើន រួមទាំងការដោះលែងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កក និងការដកទណ្ឌកម្ម ដើម្បីជាថ្នូរនឹងការបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ដែលជាច្រករបៀងថាមពលដ៏សំខាន់ ដែលអ៊ីរ៉ង់បានបិទខ្ទប់ចាប់តាំងពីការចាប់ផ្តើមជម្លោះមក៕ ប្រភព៖ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១១ ខែវិច្ចិកានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័
+3
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១១ ខែវិច្ចិកានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ១. វៀតណាមដាក់បង្ហាញ បន្ទះឈីបសន្តិសុខ ដែលជាផលិតផលក្នុងស្រុកដំបូងបង្អស់របស់ខ្លួន ២. កាសែតអាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានផ្លាស់ទីគេហដ្ឋានទៅមូលដ្ឋានយោធា ក្រោយរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អ៊ីរ៉ង់ ៣. យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យពីបទ «ចារកម្ម»ឱ្យរុស្ស៊ី ៤. ចិន អាមេរិក និងរុស្ស៊ី កំពុងព្យាយាមសម្រេចឱ្យបាននូវរបៀបវារៈនុយក្លេអ៊ែរពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) សម្រាប់កិច្ចប្រជុំកំពូល APEC --- ១. កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការកូដសម្ងាត់របស់វៀតណាម និងក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បានបញ្ចេញ បន្ទះឈីបសន្តិសុខ VGC v1.0 និងគម្រូបន្ទះឈីបដែលបង្កើតឡើងក្នុងស្រុកដំបូងគេរបស់វៀតណាម។ នេះរាប់បានថាជាការបោះជំហានទៅមុខមួយទៀតរបស់វៀតណាម ក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល សម្រាប់សន្តិសុខអ៊ីនធឺណិតជាតិ និងអធិបតេយ្យភាពឌីជីថល។ លោក ផាន់ វ៉ាន់យ៉ាង រដ្ឋន្ត្រីការពារជាតិវៀតណាមបានលើកឡើងថា បន្ទះស៊ីមីខុនឌុចទ័រ បានក្លាយជាធនធានយុទ្ធសាស្ត្រ ដោយលោកបានពិពណ៌នា បន្ទះឈីប គឺជា "បេះដូង" នៃឧបករណ៍ឌីជីថល និងគ្រីបតូក្រាហ្វី ឬ cryptography (វិទ្យាសាស្ត្រនៃការការពារព័ត៌មាន) គឺជាខែលការពារព័ត៌មាន។ សូមជម្រាបថា ជាង ៨០ឆ្នាំមកហើយ ដែលវៀតណាមមានជំនាញខ្លាំងក្នុងវិស័យកូដសម្ងាត់ ដោយផ្អែកលើកម្មវិធីកុំព្យូទ័រ ដើម្បីការពារការសម្ងាត់របស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យសន្តិសុខ ដែលកាន់តែរីកធំឡើងពាក់ព័ន្ធនឹងបន្ទះឈីបនាំចូល បានបញ្ជាក់ឱ្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្កើតបន្ទះឈីប ដោយខ្លួនសម្រាប់ដំណើរការកម្មវិធីកូដសម្ងាត់៕ ប្រភព៖ The Star ២. រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសិន (Scott Bessent) ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីពីគេហដ្ឋានរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន ទៅកាន់មូលដ្ឋានយោធាមួយ ដោយសារតែការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ប្រទេសអ៊ីរ៉ង់។ គួរជម្រាបជូនថា លោក Scott Bessent បានដឹកនាំ «ប្រតិបត្តិការជនក្រៅសេដ្ឋកិច្ច» ឬ «Operation Economic Outcast» ដែលជាយុទ្ធនាការរបស់ក្រសួងរតនាគារជាតិអាមេរិក ចាប់ផ្តើមឡើងកាលពីខែសីហា ដើម្បីដាក់ឱ្យអ៊ីរ៉ង់ឯកោផ្នែកសេដ្ឋកិច្ចតាមរយៈទណ្ឌកម្ម និងវិធានការហិរញ្ញវត្ថុផ្សេងៗទៀត បន្ថែមពីលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ កាសែតអាមេរិកបានរាយការណ៍ថា តួនាទីរបស់លោក Scott Bessent នៅក្នុងយុទ្ធនាការនោះ បានធ្វើឱ្យលោកក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលអ៊ីរ៉ង់ចង់កំណត់គោលដៅវាយប្រហារជាងគេ៕ ប្រភព៖ CNBC ៣. ប៉ូលិសព្រីតថេន បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាថា យោធាជាន់ខ្ពស់អាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យថា បានជួយដល់អង្គភាពស៊ើបការណ៍សម្ងាត់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានយកយន្តហោះចេញពីមូលដ្ឋានយោធានៅព្រីតថេន ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខដែលភ្ជាប់ទៅនឹងអ៊ីរ៉ង់។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (FBI) លោក កាស ប៉ាតែល (Kash Patel) បានថ្លែងថា ការចាប់ខ្លួនបុរសអាយុ ៤១ឆ្នាំរូបនេះ គឺពាក់ព័ន្ធទៅនឹង ការចោទប្រកាន់ពីបទចារកម្ម ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ការចាប់ខ្លួននេះ បានកើតឡើងនៅថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រមូលយកយន្តហោះដឹកប្រេងឥន្ធនៈចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេស ដែលជាការជម្លៀសចេញដ៏គួរឱ្យកត់សម្គាល់លើកទី២គិតក្នុងរយៈពេល៣ខែចុងក្រោយ៕ ប្រភព៖ Reuters ៤. ការចរចារវាងចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងឈានដល់ការប្ដេជ្ញាចិត្តមួយ ស្ដីពីការគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) នៅក្នុងអាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃរបៀបវារៈដ៏ទូលំទូលាយស្ដីពីអភិបាលកិច្ចសកល។ បណ្ដាប្រទេសទាំង៣ បាននិងកំពុងបន្តពិភាក្សាគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈ និងពិធីសារ សម្រាប់ការចរចារវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងនោះ នៅក្នុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងសិនជិន (Shenzhen) ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ សារព័ត៌មាន SCMP បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន និងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺស្ទើរតែត្រូវបានដកចេញពីតារាងប្រធានបទដែលត្រូវចរចា ខណៈដែលការយកចិត្តទុកដាក់បានបង្វែរទៅលើប្រធានបទផ្សេង ពោលគឺផ្តោតជាពិសេសលើតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការបញ្ជា និងការគ្រប់គ្រងនុយក្លេអ៊ែរ។ ក្រុមការងារថ្នាក់បច្ចេកទេស បានពិភាក្សាគ្នាអំពីបញ្ញាសិប្បនិម្មិត សម្រាប់ប្រព័ន្ធអាវុធសំខាន់ៗ ក៏ដូចជាលទ្ធភាពនៃការចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រឆាំងនឹងសង្គ្រាមនុយក្លេអ៊ែរនៅពេលអនាគតផង៕ ប្រភព៖ SCPM 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan https://youtu.be/_ezXpy3khZM

សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ១. អ្នកនាំពាក្យពន្យល់ថា ការមិនចាប់ដៃជាមួយលោក សម រង្ស៊ី គឺជាការសម្រេចចិត្តដោយផ្អែកលើការប្រុងប្រយ័ត្នផ្នែកការទូត និងជំហរផ្លូវការរបស់កម្ពុជា ២.​ កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្ស ៣. រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ឈ្មោះ សួន ចំរើន លួចបន្លំបន្តធ្វើជាអ្នកសារព័ត៌មាន បើទោះបីជាត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាំងពីឆ្នាំមុន ៤. តម្លៃប្រេងសាំងលក់រាយក្នុងស្រុកបានថយចុះ ៥. កុមារីអាយុ ៩-១៤ឆ្នាំ អាចចាក់វ៉ាក់សាំង HPV ដោយឥតគិតថ្លៃ នៅតាមសាលា និងមណ្ឌលសុខភាពទូទាំងប្រទេស --- ១. នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានលើការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមិនចាប់ដៃជាមួយលោក សម រង្ស៊ី នៅក្នុងពិធីបុណ្យអង្គកឋិនទាន នៅវត្តខ្មែរសាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីព្រះពុទ្ធសាសនា លោក សម រង្ស៊ី បានដើរចូលមកលូកដៃដើម្បីចាប់ដៃជាមួយឯកអគ្គរាជទូត ខណៈអ្នកអមដំណើររបស់លោក សម រង្ស៊ី ត្រូវបានរាយការណ៍ថាកំពុងត្រៀមថតរូប។ ស្ថានឯកអគ្គរាជទូតពន្យល់ថា ការមិនចាប់ដៃជាមួយលោក សម រង្ស៊ី គឺជាការសម្រេចចិត្តដោយផ្អែកលើការប្រុងប្រយ័ត្នផ្នែកការទូត និងជំហរផ្លូវការរបស់កម្ពុជា មិនមែនជាការប្រព្រឹត្តដោយខ្វះសុជីវធម៌ទេ។ ស្ថានឯកអគ្គរាជទូតបានលើកឡើងថា ការចាប់ដៃមិនអាចចាត់ទុកថាជាកាយវិការគួរសមធម្មតាតែមួយមុខនោះទេ ព្រោះវាអាចមានអត្ថន័យនយោបាយទៅតាមកាលៈទេសៈ៕ ប្រភព៖ ព្រះខ័ន   ២. កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិក ក្នុងចំណាត់ថ្នាក់លេខ៣ អំពី​ស្ថាន​ភាព​អំពើ​ជួញ​ដូរ​មនុស្ស ដោយបានហៅ​ការ​វាយ​តម្លៃ​នេះ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងទៅលើលទ្ធផលជាក់ស្តែងដែលកម្ពុជាសម្រេចបាននោះឡើយ។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ចំពោះការបង្ក្រាប ការដាក់ទោសទណ្ឌ និងផ្តន្ទាទោស គឺត្រូវបានធ្វើជាបន្តបន្ទាប់ទៅតាមវិស័យតុលាការ ហើយកិច្ចការពារជនរងគ្រោះក៏ដូចគ្នាដែរ គឺបានទទួលឧបត្ថម្ភគាំទ្រជនរងគ្រោះដោយមិនប្រកាន់ជនជាតិខ្មែរ ឬបរទេសនោះទេ៕ ប្រភព៖ BTV   ៣.​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ដោយម្ចាស់អង្គភាពបានបំពាន​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ តាមឯកឧត្តម នេត្រ ភក្ត្រា, ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ឯកឧត្តម បានគូសបញ្ជាក់ថា ទង្វើ​​ និង​សកម្មភាព​របស់​អតីតអ្នក​សារព័ត៌មានរូបនេះ​ ឬក្រុមណាមួយ​ដែលយក​វិជ្ជាជីវៈសារព័ត៌មាន​ធ្វើជាអាជីវកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួនផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា ​ត្រូវមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការរាយការណ៍មកឯកឧត្តមផ្ទាល់ ឬមកក្រសួងព័ត៌មាន ប្រសិនបើមានករណីអ្នកបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មានផ្សេងទៀត៕ ប្រភព៖ FB/រដ្ឋមន្រ្ដីក្រសួងព័ត៌មាន   ៤. តម្លៃប្រេងឥន្ធនៈក្នុងស្រុកបានធ្លាក់ចុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងនោះប្រេងសាំធម្មតាលក់ចេញ ៤៣៥០រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៧០០រៀល ធៀបនឹងការប្រកាសលើកមុន។ ចំណែកឯប្រេងម៉ាស៊ូតលក់ចេញ ៥៣០០ រៀល ក្នុងមួយលីត្រ ចុះ ៣៥០រៀល។ នេះបើតាមក្រសួងពាណិជ្ជកម្ម ហើយតម្លៃនេះបានចាប់ផ្ដើមអនុវត្តពីវេលាម៉ោង ១រសៀលថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម   ៥. ក្រសួងសុខាភិបាល និងដោយមានការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) និងដៃគូអភិវឌ្ឍន៍ បានបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដោយឥតគិតថ្លៃ ដល់កុមារីអាយុ ៩-១៤ឆ្នាំ នៅតាមសាលារៀន និងមណ្ឌលសុខភាពទូទាំងប្រទេស។ យុទ្ធនាការនេះ មានគោលបំណងពង្រីកកការការពារជំងឺមហារីកមាត់ស្បូនសម្រាប់ក្មេងស្រីជំទង់ជាង ៧០ម៉ឺននាក់។ យុទ្ធនាការនេះ ត្រូវបានអនុវត្តជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានី-ខេត្តចំនួន១២ រួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន។ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តចំនួន១៣ រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ៕ ប្រភព៖ ក្រសួងសុខាភិបាល https://youtu.be/O44hRB5geNo 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

វៀតណាមដាក់បង្ហាញ បន្ទះឈីបសន្តិសុខ ដែលជាផលិតផលក្នុងស្រុកដំបូងបង្អស់របស់ខ្លួន —- កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការក
វៀតណាមដាក់បង្ហាញ បន្ទះឈីបសន្តិសុខ ដែលជាផលិតផលក្នុងស្រុកដំបូងបង្អស់របស់ខ្លួន —- កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការកូដសម្ងាត់របស់វៀតណាម និងក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បានបញ្ចេញ បន្ទះឈីបសន្តិសុខ VGC v1.0 និងគម្រូបន្ទះឈីប បង្កើតឡើងក្នុងស្រុកដំបូងគេរបស់វៀតណាម។ នេះរាប់បានថាជាការបោះជំហានទៅមុខមួយទៀតរបស់វៀតណាម ក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល សម្រាប់សន្តិសុខអ៊ីនធឺណិតជាតិ និងអធិបតេយ្យភាពឌីជីថល។ ការអភិវឌ្ឍបន្ទះឈីបនេះ គឺអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្មស៊ីមីខុនឌុចទ័រ (semiconductor) របស់រដ្ឋាភិបាលវៀតណាម។ លោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីការពារជាតិវៀតណាមបានលើកឡើងថា បន្ទះស៊ីមីខុនឌុចទ័រ (semiconductor)  បានក្លាយជាធនធានយុទ្ធសាស្ត្រ ដោយលោកបានពិពណ៌នា បន្ទះឈីប គឺជា "បេះដូង" នៃឧបករណ៍ឌីជីថល ខណៈគ្រីបតូក្រាហ្វី ឬ cryptography (វិទ្យាសាស្ត្រនៃការការពារព័ត៌មាន) គឺជាខែលការពារព័ត៌មាន។ លោកបានបញ្ជាក់ថា «បើគ្មានភាពជាម្ចាស់លើបន្ទះឈីបទេ វាពិតជាលំបាកខ្លាំងណាស់ក្នុងការធ្វើជាម្ចាស់លើគ្រីបតូក្រាហ្វី(cryptography)ឱ្យបានពេញលេញ ហើយបើមិនអាចធ្វើជាម្ចាស់លើគ្រីបតូក្រាហ្វីទេ វាពិតជាពិបាកក្នុងការការពារអធិបតេយ្យភាពឌីជីថល និងការពារមាតុភូមិឱ្យបានរឹងមាំ»។ លោកបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់លើបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិកស៊ីមីខុនឌុចទ័រ មិនមែនគ្រាន់តែជាភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មនយោបាយដែរ។ សូមជម្រាបថា ជាង ៨០ឆ្នាំមកហើយ ដែលវៀតណាមមានជំនាញខ្លាំងក្នុងវិស័យកូដសម្ងាត់ ដោយផ្អែកលើកម្មវិធីកុំព្យូទ័រ ដើម្បីការពារការសម្ងាត់របស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យសន្តិសុខ ដែលកាន់តែរីកធំឡើងពាក់ព័ន្ធនឹងបន្ទះឈីបនាំចូល បានបញ្ជាក់ឱ្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្កើតបន្ទះឈីប ដោយខ្លួនសម្រាប់ដំណើរការកម្មវិធីកូដសម្ងាត់៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

កាសែតអាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានផ្លាស់ទីពីគេហដ្ឋានទៅមូលដ្ឋានយោធាវិញ ក្រោយរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អ៊ី
កាសែតអាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានផ្លាស់ទីពីគេហដ្ឋានទៅមូលដ្ឋានយោធាវិញ ក្រោយរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អ៊ីរ៉ង់ — រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសិន (Scott Bessent) ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីពីគេហដ្ឋានរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន ទៅកាន់មូលដ្ឋានយោធាមួយ ដោយសារតែការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក។ សារព័ត៌មាន New York Times ដោយយោងតាមប្រភពពីមន្ត្រី ដែលដឹងពីបញ្ហានេះ បានផ្សាយថា ផែនការរបស់អ៊ីរ៉ង់ប្រឆាំងនឹងមន្ត្រីអាមេរិក ទាំងបច្ចុប្បន្ន និងអតីតកាល បានឈានដល់ដំណាក់ កាលរីកចម្រើនជាងមុន។ ដោយឡែក សារព័ត៌មាន Reuters បានរាយការណ៍ថា កម្រិតនៃការគំរាមកំហែងប្រឆាំងនឹងលោក Scott Bessent គឺនៅមិនទាន់ច្បាស់លាស់ នៅឡើយទេ។ គួរជម្រាបជូនថា លោក Scott Bessent បានដឹកនាំ «ប្រតិបត្តិការជនក្រៅសេដ្ឋកិច្ច» ឬ «Operation Economic Outcast» ដែលជាយុទ្ធនាការរបស់ក្រសួងរតនាគារជាតិអាមេរិក ចាប់ផ្តើមឡើងកាលពីខែសីហា ដើម្បីដាក់ឱ្យអ៊ីរ៉ង់ឯកោផ្នែកសេដ្ឋកិច្ចតាមរយៈទណ្ឌកម្ម និងវិធានការហិរញ្ញវត្ថុផ្សេងៗទៀត បន្ថែមពីលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ កាសែតអាមេរិកបានរាយការណ៍ថា តួនាទីរបស់លោក Scott Bessent នៅក្នុងយុទ្ធនាការនោះ បានធ្វើឱ្យលោកក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលអ៊ីរ៉ង់ចង់កំណត់គោលដៅវាយប្រហារជាងគេ។ ហេតុការណ៍នេះ ក៏កើតឡើងស្របពេលដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសកាលពីយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាថា ជនជាតិអ៊ីរ៉ង់ចំនួន ៣នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងអំពើភេរវកម្មផងដែរ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ជនទាំង៣នាក់នោះ ត្រូវបានចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងការវាយប្រហារ និងការព្យាយាមវាយប្រហារជិត ២០លើក នៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក៕ ប្រភព៖ CNBC 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងព្យាយាមសម្រេចឱ្យបាននូវរបៀបវារៈនុយក្លេអ៊ែរពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) សម្រាប់កិច្ចប្រ
ចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងព្យាយាមសម្រេចឱ្យបាននូវរបៀបវារៈនុយក្លេអ៊ែរពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) សម្រាប់កិច្ចប្រជុំកំពូល APEC —- ការចរចារវាងចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងឈានដល់ការប្ដេជ្ញាចិត្តមួយ ស្ដីពីការគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) នៅក្នុងអាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃរបៀបវារៈដ៏ទូលំទូលាយស្ដីពីអភិបាលកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នាថ្ងៃទី១១ ខែវិច្ឆិកានេះ។ បណ្ដាប្រទេសទាំង៣ បាននិងកំពុងបន្តពិភាក្សាគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈ និងពិធីសារ សម្រាប់ការចរចារវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងនោះ នៅក្នុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងសិនជិន (Shenzhen) ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ សារព័ត៌មាន SCMP បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន និងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺស្ទើរតែត្រូវបានដកចេញពីតារាងប្រធានបទដែលត្រូវចរចា ខណៈដែលការយកចិត្តទុកដាក់បានបង្វែរទៅលើប្រធានបទផ្សេង ពោលគឺផ្តោតជាពិសេសលើតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការបញ្ជា និងការគ្រប់គ្រងនុយក្លេអ៊ែរ។ ក្រុមការងារថ្នាក់បច្ចេកទេស បានពិភាក្សាគ្នាអំពីបញ្ញាសិប្បនិម្មិត សម្រាប់ប្រព័ន្ធអាវុធសំខាន់ៗ ក៏ដូចជាលទ្ធភាពនៃការចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រឆាំងនឹងសង្គ្រាមនុយក្លេអ៊ែរនៅពេលអនាគតផង។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានទទូចដែរ ឱ្យមានការលើកឡើងពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំង៣ ដែលជាសំណើមួយត្រូវបានប្រទេសចិនបដិសេធជាយូរមកហើយ។ យ៉ាងណាក៏ដោយ ប្រភពដដែលបានប្រាប់ SCMP ថា ទីក្រុងប៉េកាំងហាក់ដូចជាមើលឃើញការរីកចម្រើនលើបញ្ហានុយក្លេអ៊ែរ និងយុទ្ធសាស្ត្រថា ជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរួមជាមួយសហរដ្ឋអាមេរិក មានភាពនឹងនរឡើងវិញ។ ចំណែកប្រទេសចិនចង់ឱ្យរាល់កិច្ចចរចាអំពីអ៊ុយក្រែន ធ្វើឡើងដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយកិច្ចពិភាក្សាអំពីឧបទ្វីបកូរ៉េគួរតែធ្វើឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងវិញ។ ជាលទ្ធផល អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសម្រាប់អាវុធនុយក្លេអ៊ែរ នៅតែជាជម្រើសដ៏មានសុវត្ថិភាព ដែលងាយសម្រាប់ចេញសេចក្តីថ្លែងការណ៍រួម និងស្របតាមគោលនយោបាយកន្លងមក៕ ប្រភព៖ SCPM 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ឈ្មោះ សួន ចំរើន លួចបន្លំបន្តធ្វើជាអ្នកសារព័ត៌មាន បើទោះបីជាត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាំងព
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ឈ្មោះ សួន ចំរើន លួចបន្លំបន្តធ្វើជាអ្នកសារព័ត៌មាន បើទោះបីជាត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាំងពីឆ្នាំមុន —- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ដោយម្ចាស់អង្គភាពបានបំពាន​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ តាមឯកឧត្តម នេត្រ ភក្ត្រា, ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ឯកឧត្តម បានគូសបញ្ជាក់ថា ទង្វើ​​ និង​សកម្មភាព​របស់​អតីតអ្នក​សារព័ត៌មានរូបនេះ​ ឬក្រុមណាមួយ​ដែលយក​វិជ្ជាជីវៈសារព័ត៌មាន​ធ្វើជាអាជីវកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួនផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា ​ត្រូវមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការរាយការណ៍មកឯកឧត្តមផ្ទាល់ ឬមកក្រសួងព័ត៌មាន ប្រសិនបើមានករណីអ្នកបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មានផ្សេងទៀត៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ឱកាសពិសេសរៀនសាកល្បងឥតគិតថ្លៃរហូតដល់ដាច់ខែវិច្ឆិកា!! សាលារៀនគ្រូយើងសាខាភ្នំពេញ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ​សម្រាប់ថ្នាក់មត្ត
ឱកាសពិសេសរៀនសាកល្បងឥតគិតថ្លៃរហូតដល់ដាច់ខែវិច្ឆិកា!! សាលារៀនគ្រូយើងសាខាភ្នំពេញ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ​សម្រាប់ថ្នាក់មត្តេយ្យគ្រប់កម្រិត ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែវិច្ឆិកា ឆ្នាំ២០២៦។ មាតាបិតាអាចនាំកូនៗអាយុពី២ឆ្នាំ ដល់៥ឆ្នាំ មករៀនសាកល្បង ក្នុងឱកាសពិសេសនេះ។ ថ្នាក់សាកល្បង នឹងជួយឱ្យកូនៗទទួលបាន​បទពិសោធន៍រីករាយក្នុងបរិយាកាសថ្នាក់រៀនស្រស់ស្រាយ សុវត្ថិភាព និងគិតគូរពីការលូតលាស់របស់កុមារតូច។ ការសិក្សានៅថ្នាក់មត្តេយ្យ បង្កើតមូលដ្ឋានគ្រឹះរឹងមាំទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ កូនៗ​នឹងរីករាយជាមួយសកម្មភាពបែបច្នៃប្រឌិត ការលេង ការរៀន ការរាំច្រៀង ការផាត់ពណ៌ ការស្តាប់រឿងនិទាន និងការអភិវឌ្ឍជំនាញសង្គមដំបូងៗ។ ចាប់ផ្តើមអនាគតកូនៗរបស់លោកអ្នកនៅទីនេះ!

អ្នកនាំពាក្យពន្យល់ថា ការមិនចាប់ដៃជាមួយលោក សម រង្ស៊ី គឺជាការសម្រេចចិត្តដោយផ្អែកលើការប្រុងប្រយ័ត្នផ្នែកការទូត និងជំហរផ្លូវការរប
អ្នកនាំពាក្យពន្យល់ថា ការមិនចាប់ដៃជាមួយលោក សម រង្ស៊ី គឺជាការសម្រេចចិត្តដោយផ្អែកលើការប្រុងប្រយ័ត្នផ្នែកការទូត និងជំហរផ្លូវការរបស់កម្ពុជា មិនមែនជាការប្រព្រឹត្តដោយខ្វះសុជីវធម៌ទេ —- នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានលើការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមិនចាប់ដៃជាមួយលោក សម រង្ស៊ី នៅក្នុងពិធីបុណ្យអង្គកឋិនទាន នៅវត្តខ្មែរសាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីព្រះពុទ្ធសាសនា លោក សម រង្ស៊ី បានដើរចូលមកលូកដៃដើម្បីចាប់ដៃជាមួយឯកអគ្គរាជទូត ខណៈអ្នកអមដំណើររបស់លោក សម រង្ស៊ី ត្រូវបានរាយការណ៍ថាកំពុងត្រៀមថតរូប។ ឯកអគ្គរាជទូតបានសម្រេចចិត្តមិនចាប់ដៃវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់លោក សម រង្ស៊ី ជាពិសេសការផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា និងការចូលរួមក្នុងរចនាសម្ព័ន្ធនយោបាយដែលបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ហើយដែលពុំមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាងឱ្យកម្ពុជាទេ។ ស្ថានឯកអគ្គរាជទូតបានលើកឡើងថា ការចាប់ដៃមិនអាចចាត់ទុកថាជាកាយវិការគួរសមធម្មតាតែមួយមុខនោះទេ ព្រោះវាអាចមានអត្ថន័យនយោបាយទៅតាមកាលៈទេសៈ។ រូបថតនៃការចាប់ដៃអាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្កើតការយល់ច្រឡំថា ឯកអគ្គរាជទូតក្នុងឋានៈផ្លូវការបានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី។ ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតបានអះអាងថា ឯកឧត្តមឯកអគ្គរាជទូត ក៏បានយល់ច្បាស់ពីគោលបំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃនេះ ជាពិសេសការត្រៀមថតរូប។ ឯកអគ្គរាជទូតដែលតំណាងឱ្យរដ្ឋ និងរដ្ឋាភិបាល ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីជៀសវាងនូវកាយវិការដែលអាចត្រូវបានបកស្រាយថា ជាការគាំទ្រ ឬការទទួលស្គាល់ជាផ្លូវការ។ ស្ថានឯកអគ្គរាជទូតបានបន្ថែមថា ក្នុងនាមជាតំណាងការទូតផ្លូវការរបស់កម្ពុជា ឯកអគ្គរាជទូតមានកាតព្វកិច្ចការពារសេចក្តីថ្លៃថ្នូរ សិទ្ធិអំណាច និងជំហរផ្លូវការរបស់រដ្ឋ និងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាគួរតែជាឱកាសសម្រាប់ការប្រតិបត្តិសាសនា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាឱកាសសម្រាប់ការកេងចំណេញផ្នែកនយោបាយនោះទេ។ ជាចុងក្រោយ ស្ថានឯកអគ្គរាជទូតបានច្រានចោលការប៉ុនប៉ងបំភ្លៃកាលៈទេសៈនៃហេតុការណ៍នេះ ដើម្បីធ្វើជាលេសសម្រាប់ការរិះគន់ និងវាយប្រហារផ្ទាល់ខ្លួនដោយគ្មានមូលដ្ឋានលើឯកអគ្គរាជទូត៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យពីបទ «ចារកម្ម»ឱ្យរុស្ស៊ី —- ប៉ូលិសព្រីតថេន បានប្រកាសឱ្យដឹងកាលពីថ្
យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យពីបទ «ចារកម្ម»ឱ្យរុស្ស៊ី —- ប៉ូលិសព្រីតថេន បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាថា យោធាជាន់ខ្ពស់អាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យថា បានជួយដល់អង្គភាពស៊ើបការណ៍សម្ងាត់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានយកយន្តហោះចេញពីមូលដ្ឋានយោធានៅព្រីតថេន ជុំវិញការគំរាមកំហែងដាច់ដោយឡែកមួយទៀតពីប្រទេសអ៊ីរ៉ង់។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (FBI) លោក កាស ប៉ាតែល (Kash Patel) បានថ្លែងថា ការចាប់ខ្លួនបុរសអាយុ ៤១ឆ្នាំរូបនេះ គឺពាក់ព័ន្ធទៅនឹង «ការចោទប្រកាន់ពីបទចារកម្ម ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។ ការចាប់ខ្លួននេះ បានកើតឡើងនៅថ្ងៃបន្ទាប់ ពេលដែលសហរដ្ឋអាមេរិកបានប្រមូលយកយន្តហោះដឹកប្រេងឥន្ធនៈចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេស ដែលជាការជម្លៀសចេញដ៏គួរឱ្យកត់សម្គាល់លើកទី២គិតក្នុងរយៈពេល៣ខែចុងក្រោយ។ គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិកបានយកយន្តហោះទម្លាក់គ្រាប់បែក ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់ ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford។ កាលពីពេលនោះ មូលហេតុនៃការយកយន្តហោះចេញ គឺដោយសារបញ្ហាសន្តិសុខ ដែលប៉ូលិសព្រីតថេន បានភ្ជាប់ទៅនឹងអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ បានបដិសេធរាល់ទំនាក់ទំនងជាមួយការវាយប្រហារ ឬឧប្បត្តិហេតុនានា នៅក្នុងប្រទេសព្រីតថេន។ យោធាអាមេរិក ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ត្រូវប៉ូលិសឃុំខ្លួន ក្រោមការសង្ស័យពីបទល្មើសច្បាប់សន្តិសុខជាតិ ដែលទាក់ទងនឹងការទទួលបាន ឬការបង្ហាញព័ត៌មានការពារជាតិ និងការជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស គឺរុស្ស៊ី៕​ ប្រភព៖ Reuters 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎥​ រ​ដ្ឋមន្រ្តីការបរទេសថៃ ថា កម្ពុជាគួរជៀសវាងយកបញ្ហាកម្ពុជា-ថៃ មកជជែកក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី == ខណៈដែលកម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅប៉ុន្មានថ្ងៃខាងមុខនេះ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃអង្គារទី១០ ខែវិច្ឆិកានេះ បានលើកឡើងថា កម្ពុជាគួរតែជៀសវាងការលើកយកភាពតានតឹងទ្វេភាគីមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ដោយសារជម្លោះរវាងប្រទេសទាំងពីរមិនស្ថិតក្នុងវិសាលភាពនៃកិច្ចប្រជុំកំពូលនេះទេ។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងថា ប្រទេសថៃនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះក្នុងឋានៈជាអ្នកសង្កេតការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមក្របខ័ណ្ឌរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ គួរបញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តរជាតិមួយដែលប្រមូលផ្តុំប្រទេស និងរដ្ឋាភិបាលនានា ដែលប្រើប្រាស់ភាសាបារាំង ឬមានទំនាក់ទំនងជាមួយភាសា និងវប្បធម៌បារាំង។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយរំពឹងថា នឹងមានមេដឹកនាំមកពីប្រទេសសមាជិកជាច្រើនចូលរួម ក្នុងនោះរួមមានប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផង។ មូលបទដែលកម្ពុជាបានស្នើ និងទទួលបានការឯកភាពក្នុងការជជែកពិភាក្សា គឺ«រួមគ្នាបន្ដកសាងសន្ដិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕ ប្រភព៖ Khaosod 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan