ព្រះខ័ន
رفتن به کانال در Telegram
ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ
نمایش بیشتر4 953
مشترکین
+424 ساعت
-17 روز
-830 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
نوامبر '26نوامبر '26
نوامبر '26
+22
در 1 کانالها
اکتبر '26
+70
در 9 کانالها
Get PRO
سپتامبر '26
+85
در 14 کانالها
Get PRO
اوت '26
+99
در 18 کانالها
Get PRO
ژوئیه '26
+73
در 13 کانالها
Get PRO
ژوئن '26
+84
در 20 کانالها
Get PRO
مه '26
+128
در 16 کانالها
Get PRO
آوریل '26
+83
در 17 کانالها
Get PRO
مارس '26
+49
در 18 کانالها
Get PRO
فوریه '26
+95
در 15 کانالها
Get PRO
ژانویه '26
+92
در 13 کانالها
Get PRO
دسامبر '25
+250
در 20 کانالها
Get PRO
نوامبر '25
+202
در 18 کانالها
Get PRO
اکتبر '25
+136
در 11 کانالها
Get PRO
سپتامبر '25
+144
در 18 کانالها
Get PRO
اوت '25
+177
در 16 کانالها
Get PRO
ژوئیه '25
+336
در 19 کانالها
Get PRO
ژوئن '25
+277
در 19 کانالها
Get PRO
مه '25
+233
در 17 کانالها
Get PRO
آوریل '25
+103
در 2 کانالها
Get PRO
مارس '25
+136
در 6 کانالها
Get PRO
فوریه '25
+177
در 12 کانالها
Get PRO
ژانویه '25
+144
در 12 کانالها
Get PRO
دسامبر '24
+442
در 15 کانالها
Get PRO
نوامبر '24
+61
در 16 کانالها
Get PRO
اکتبر '24
+93
در 14 کانالها
Get PRO
سپتامبر '24
+139
در 10 کانالها
Get PRO
اوت '24
+140
در 10 کانالها
Get PRO
ژوئیه '24
+1 178
در 13 کانالها
Get PRO
ژوئن '24
+794
در 13 کانالها
Get PRO
مه '24
+11 847
در 6 کانالها
Get PRO
آوریل '240
در 3 کانالها
Get PRO
مارس '240
در 4 کانالها
Get PRO
فوریه '24
+79
در 1 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 11 نوامبر | +2 | |||
| 10 نوامبر | +4 | |||
| 09 نوامبر | +1 | |||
| 08 نوامبر | 0 | |||
| 07 نوامبر | +1 | |||
| 06 نوامبر | 0 | |||
| 05 نوامبر | +5 | |||
| 04 نوامبر | +2 | |||
| 03 نوامبر | +1 | |||
| 02 نوامبر | +5 | |||
| 01 نوامبر | +1 |
پستهای کانال
វៀតណាមដាក់បង្ហាញ បន្ទះឈីបសន្តិសុខ ដែលជាផលិតផលក្នុងស្រុកដំបូងបង្អស់របស់ខ្លួន
—-
កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការកូដសម្ងាត់របស់វៀតណាម និងក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បានបញ្ចេញ បន្ទះឈីបសន្តិសុខ VGC v1.0 និងគម្រូបន្ទះឈីប បង្កើតឡើងក្នុងស្រុកដំបូងគេរបស់វៀតណាម។ នេះរាប់បានថាជាការបោះជំហានទៅមុខមួយទៀតរបស់វៀតណាម ក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល សម្រាប់សន្តិសុខអ៊ីនធឺណិតជាតិ និងអធិបតេយ្យភាពឌីជីថល។
ការអភិវឌ្ឍបន្ទះឈីបនេះ គឺអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្មស៊ីមីខុនឌុចទ័រ (semiconductor) របស់រដ្ឋាភិបាលវៀតណាម។
លោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីការពារជាតិវៀតណាមបានលើកឡើងថា បន្ទះស៊ីមីខុនឌុចទ័រ (semiconductor) បានក្លាយជាធនធានយុទ្ធសាស្ត្រ ដោយលោកបានពិពណ៌នា បន្ទះឈីប គឺជា "បេះដូង" នៃឧបករណ៍ឌីជីថល ខណៈគ្រីបតូក្រាហ្វី ឬ cryptography (វិទ្យាសាស្ត្រនៃការការពារព័ត៌មាន) គឺជាខែលការពារព័ត៌មាន។
លោកបានបញ្ជាក់ថា «បើគ្មានភាពជាម្ចាស់លើបន្ទះឈីបទេ វាពិតជាលំបាកខ្លាំងណាស់ក្នុងការធ្វើជាម្ចាស់លើគ្រីបតូក្រាហ្វី(cryptography)ឱ្យបានពេញលេញ ហើយបើមិនអាចធ្វើជាម្ចាស់លើគ្រីបតូក្រាហ្វីទេ វាពិតជាពិបាកក្នុងការការពារអធិបតេយ្យភាពឌីជីថល និងការពារមាតុភូមិឱ្យបានរឹងមាំ»។
លោកបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់លើបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិកស៊ីមីខុនឌុចទ័រ មិនមែនគ្រាន់តែជាភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មនយោបាយដែរ។
សូមជម្រាបថា ជាង ៨០ឆ្នាំមកហើយ ដែលវៀតណាមមានជំនាញខ្លាំងក្នុងវិស័យកូដសម្ងាត់ ដោយផ្អែកលើកម្មវិធីកុំព្យូទ័រ ដើម្បីការពារការសម្ងាត់របស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យសន្តិសុខ ដែលកាន់តែរីកធំឡើងពាក់ព័ន្ធនឹងបន្ទះឈីបនាំចូល បានបញ្ជាក់ឱ្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្កើតបន្ទះឈីប ដោយខ្លួនសម្រាប់ដំណើរការកម្មវិធីកូដសម្ងាត់៕
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan
| 2 | កាសែតអាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានផ្លាស់ទីពីគេហដ្ឋានទៅមូលដ្ឋានយោធាវិញ ក្រោយរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អ៊ីរ៉ង់
—
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសិន (Scott Bessent) ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីពីគេហដ្ឋានរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន ទៅកាន់មូលដ្ឋានយោធាមួយ ដោយសារតែការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក។
សារព័ត៌មាន New York Times ដោយយោងតាមប្រភពពីមន្ត្រី ដែលដឹងពីបញ្ហានេះ បានផ្សាយថា ផែនការរបស់អ៊ីរ៉ង់ប្រឆាំងនឹងមន្ត្រីអាមេរិក ទាំងបច្ចុប្បន្ន និងអតីតកាល បានឈានដល់ដំណាក់ កាលរីកចម្រើនជាងមុន។ ដោយឡែក សារព័ត៌មាន Reuters បានរាយការណ៍ថា កម្រិតនៃការគំរាមកំហែងប្រឆាំងនឹងលោក Scott Bessent គឺនៅមិនទាន់ច្បាស់លាស់ នៅឡើយទេ។
គួរជម្រាបជូនថា លោក Scott Bessent បានដឹកនាំ «ប្រតិបត្តិការជនក្រៅសេដ្ឋកិច្ច» ឬ «Operation Economic Outcast» ដែលជាយុទ្ធនាការរបស់ក្រសួងរតនាគារជាតិអាមេរិក ចាប់ផ្តើមឡើងកាលពីខែសីហា ដើម្បីដាក់ឱ្យអ៊ីរ៉ង់ឯកោផ្នែកសេដ្ឋកិច្ចតាមរយៈទណ្ឌកម្ម និងវិធានការហិរញ្ញវត្ថុផ្សេងៗទៀត បន្ថែមពីលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។
កាសែតអាមេរិកបានរាយការណ៍ថា តួនាទីរបស់លោក Scott Bessent នៅក្នុងយុទ្ធនាការនោះ បានធ្វើឱ្យលោកក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលអ៊ីរ៉ង់ចង់កំណត់គោលដៅវាយប្រហារជាងគេ។
ហេតុការណ៍នេះ ក៏កើតឡើងស្របពេលដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសកាលពីយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាថា ជនជាតិអ៊ីរ៉ង់ចំនួន ៣នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងអំពើភេរវកម្មផងដែរ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ជនទាំង៣នាក់នោះ ត្រូវបានចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងការវាយប្រហារ និងការព្យាយាមវាយប្រហារជិត ២០លើក នៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក៕
ប្រភព៖ CNBC
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 169 |
| 3 | ចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងព្យាយាមសម្រេចឱ្យបាននូវរបៀបវារៈនុយក្លេអ៊ែរពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) សម្រាប់កិច្ចប្រជុំកំពូល APEC
—-
ការចរចារវាងចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងឈានដល់ការប្ដេជ្ញាចិត្តមួយ ស្ដីពីការគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) នៅក្នុងអាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃរបៀបវារៈដ៏ទូលំទូលាយស្ដីពីអភិបាលកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នាថ្ងៃទី១១ ខែវិច្ឆិកានេះ។
បណ្ដាប្រទេសទាំង៣ បាននិងកំពុងបន្តពិភាក្សាគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈ និងពិធីសារ សម្រាប់ការចរចារវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងនោះ នៅក្នុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងសិនជិន (Shenzhen) ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
សារព័ត៌មាន SCMP បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន និងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺស្ទើរតែត្រូវបានដកចេញពីតារាងប្រធានបទដែលត្រូវចរចា ខណៈដែលការយកចិត្តទុកដាក់បានបង្វែរទៅលើប្រធានបទផ្សេង ពោលគឺផ្តោតជាពិសេសលើតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការបញ្ជា និងការគ្រប់គ្រងនុយក្លេអ៊ែរ។ ក្រុមការងារថ្នាក់បច្ចេកទេស បានពិភាក្សាគ្នាអំពីបញ្ញាសិប្បនិម្មិត សម្រាប់ប្រព័ន្ធអាវុធសំខាន់ៗ ក៏ដូចជាលទ្ធភាពនៃការចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រឆាំងនឹងសង្គ្រាមនុយក្លេអ៊ែរនៅពេលអនាគតផង។
បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានទទូចដែរ ឱ្យមានការលើកឡើងពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំង៣ ដែលជាសំណើមួយត្រូវបានប្រទេសចិនបដិសេធជាយូរមកហើយ។ យ៉ាងណាក៏ដោយ ប្រភពដដែលបានប្រាប់ SCMP ថា ទីក្រុងប៉េកាំងហាក់ដូចជាមើលឃើញការរីកចម្រើនលើបញ្ហានុយក្លេអ៊ែរ និងយុទ្ធសាស្ត្រថា ជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរួមជាមួយសហរដ្ឋអាមេរិក មានភាពនឹងនរឡើងវិញ។
ចំណែកប្រទេសចិនចង់ឱ្យរាល់កិច្ចចរចាអំពីអ៊ុយក្រែន ធ្វើឡើងដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយកិច្ចពិភាក្សាអំពីឧបទ្វីបកូរ៉េគួរតែធ្វើឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងវិញ។ ជាលទ្ធផល អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសម្រាប់អាវុធនុយក្លេអ៊ែរ នៅតែជាជម្រើសដ៏មានសុវត្ថិភាព ដែលងាយសម្រាប់ចេញសេចក្តីថ្លែងការណ៍រួម និងស្របតាមគោលនយោបាយកន្លងមក៕
ប្រភព៖ SCPM
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 238 |
| 4 | រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ឈ្មោះ សួន ចំរើន លួចបន្លំបន្តធ្វើជាអ្នកសារព័ត៌មាន បើទោះបីជាត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាំងពីឆ្នាំមុន
—-
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
តាមឯកឧត្តម នេត្រ ភក្ត្រា, ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ឯកឧត្តម បានគូសបញ្ជាក់ថា ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការរាយការណ៍មកឯកឧត្តមផ្ទាល់ ឬមកក្រសួងព័ត៌មាន ប្រសិនបើមានករណីអ្នកបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មានផ្សេងទៀត៕
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 230 |
| 5 | ឱកាសពិសេសរៀនសាកល្បងឥតគិតថ្លៃរហូតដល់ដាច់ខែវិច្ឆិកា!!
សាលារៀនគ្រូយើងសាខាភ្នំពេញ ផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃសម្រាប់ថ្នាក់មត្តេយ្យគ្រប់កម្រិត ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែវិច្ឆិកា ឆ្នាំ២០២៦។ មាតាបិតាអាចនាំកូនៗអាយុពី២ឆ្នាំ ដល់៥ឆ្នាំ មករៀនសាកល្បង ក្នុងឱកាសពិសេសនេះ។ ថ្នាក់សាកល្បង នឹងជួយឱ្យកូនៗទទួលបានបទពិសោធន៍រីករាយក្នុងបរិយាកាសថ្នាក់រៀនស្រស់ស្រាយ សុវត្ថិភាព និងគិតគូរពីការលូតលាស់របស់កុមារតូច។ ការសិក្សានៅថ្នាក់មត្តេយ្យ បង្កើតមូលដ្ឋានគ្រឹះរឹងមាំទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ កូនៗនឹងរីករាយជាមួយសកម្មភាពបែបច្នៃប្រឌិត ការលេង ការរៀន ការរាំច្រៀង ការផាត់ពណ៌ ការស្តាប់រឿងនិទាន និងការអភិវឌ្ឍជំនាញសង្គមដំបូងៗ។ ចាប់ផ្តើមអនាគតកូនៗរបស់លោកអ្នកនៅទីនេះ! | 257 |
| 6 | អ្នកនាំពាក្យពន្យល់ថា ការមិនចាប់ដៃជាមួយលោក សម រង្ស៊ី គឺជាការសម្រេចចិត្តដោយផ្អែកលើការប្រុងប្រយ័ត្នផ្នែកការទូត និងជំហរផ្លូវការរបស់កម្ពុជា មិនមែនជាការប្រព្រឹត្តដោយខ្វះសុជីវធម៌ទេ
—-
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានលើការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមិនចាប់ដៃជាមួយលោក សម រង្ស៊ី នៅក្នុងពិធីបុណ្យអង្គកឋិនទាន នៅវត្តខ្មែរសាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីព្រះពុទ្ធសាសនា លោក សម រង្ស៊ី បានដើរចូលមកលូកដៃដើម្បីចាប់ដៃជាមួយឯកអគ្គរាជទូត ខណៈអ្នកអមដំណើររបស់លោក សម រង្ស៊ី ត្រូវបានរាយការណ៍ថាកំពុងត្រៀមថតរូប។ ឯកអគ្គរាជទូតបានសម្រេចចិត្តមិនចាប់ដៃវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់លោក សម រង្ស៊ី ជាពិសេសការផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា និងការចូលរួមក្នុងរចនាសម្ព័ន្ធនយោបាយដែលបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ហើយដែលពុំមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាងឱ្យកម្ពុជាទេ។
ស្ថានឯកអគ្គរាជទូតបានលើកឡើងថា ការចាប់ដៃមិនអាចចាត់ទុកថាជាកាយវិការគួរសមធម្មតាតែមួយមុខនោះទេ ព្រោះវាអាចមានអត្ថន័យនយោបាយទៅតាមកាលៈទេសៈ។ រូបថតនៃការចាប់ដៃអាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្កើតការយល់ច្រឡំថា ឯកអគ្គរាជទូតក្នុងឋានៈផ្លូវការបានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី។
ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតបានអះអាងថា ឯកឧត្តមឯកអគ្គរាជទូត ក៏បានយល់ច្បាស់ពីគោលបំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃនេះ ជាពិសេសការត្រៀមថតរូប។ ឯកអគ្គរាជទូតដែលតំណាងឱ្យរដ្ឋ និងរដ្ឋាភិបាល ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីជៀសវាងនូវកាយវិការដែលអាចត្រូវបានបកស្រាយថា ជាការគាំទ្រ ឬការទទួលស្គាល់ជាផ្លូវការ។ ស្ថានឯកអគ្គរាជទូតបានបន្ថែមថា ក្នុងនាមជាតំណាងការទូតផ្លូវការរបស់កម្ពុជា ឯកអគ្គរាជទូតមានកាតព្វកិច្ចការពារសេចក្តីថ្លៃថ្នូរ សិទ្ធិអំណាច និងជំហរផ្លូវការរបស់រដ្ឋ និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាគួរតែជាឱកាសសម្រាប់ការប្រតិបត្តិសាសនា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាឱកាសសម្រាប់ការកេងចំណេញផ្នែកនយោបាយនោះទេ។
ជាចុងក្រោយ ស្ថានឯកអគ្គរាជទូតបានច្រានចោលការប៉ុនប៉ងបំភ្លៃកាលៈទេសៈនៃហេតុការណ៍នេះ ដើម្បីធ្វើជាលេសសម្រាប់ការរិះគន់ និងវាយប្រហារផ្ទាល់ខ្លួនដោយគ្មានមូលដ្ឋានលើឯកអគ្គរាជទូត៕
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 292 |
| 7 | យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យពីបទ «ចារកម្ម»ឱ្យរុស្ស៊ី
—-
ប៉ូលិសព្រីតថេន បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាថា យោធាជាន់ខ្ពស់អាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅព្រីតថេន ក្រោមការសង្ស័យថា បានជួយដល់អង្គភាពស៊ើបការណ៍សម្ងាត់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានយកយន្តហោះចេញពីមូលដ្ឋានយោធានៅព្រីតថេន ជុំវិញការគំរាមកំហែងដាច់ដោយឡែកមួយទៀតពីប្រទេសអ៊ីរ៉ង់។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (FBI) លោក កាស ប៉ាតែល (Kash Patel) បានថ្លែងថា ការចាប់ខ្លួនបុរសអាយុ ៤១ឆ្នាំរូបនេះ គឺពាក់ព័ន្ធទៅនឹង «ការចោទប្រកាន់ពីបទចារកម្ម ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
ការចាប់ខ្លួននេះ បានកើតឡើងនៅថ្ងៃបន្ទាប់ ពេលដែលសហរដ្ឋអាមេរិកបានប្រមូលយកយន្តហោះដឹកប្រេងឥន្ធនៈចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេស ដែលជាការជម្លៀសចេញដ៏គួរឱ្យកត់សម្គាល់លើកទី២គិតក្នុងរយៈពេល៣ខែចុងក្រោយ។
គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិកបានយកយន្តហោះទម្លាក់គ្រាប់បែក ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់ ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford។ កាលពីពេលនោះ មូលហេតុនៃការយកយន្តហោះចេញ គឺដោយសារបញ្ហាសន្តិសុខ ដែលប៉ូលិសព្រីតថេន បានភ្ជាប់ទៅនឹងអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ បានបដិសេធរាល់ទំនាក់ទំនងជាមួយការវាយប្រហារ ឬឧប្បត្តិហេតុនានា នៅក្នុងប្រទេសព្រីតថេន។
យោធាអាមេរិក ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ត្រូវប៉ូលិសឃុំខ្លួន ក្រោមការសង្ស័យពីបទល្មើសច្បាប់សន្តិសុខជាតិ ដែលទាក់ទងនឹងការទទួលបាន ឬការបង្ហាញព័ត៌មានការពារជាតិ និងការជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស គឺរុស្ស៊ី៕
ប្រភព៖ Reuters
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 329 |
| 8 | 🎥 រដ្ឋមន្រ្តីការបរទេសថៃ ថា កម្ពុជាគួរជៀសវាងយកបញ្ហាកម្ពុជា-ថៃ មកជជែកក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
==
ខណៈដែលកម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅប៉ុន្មានថ្ងៃខាងមុខនេះ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃអង្គារទី១០ ខែវិច្ឆិកានេះ បានលើកឡើងថា កម្ពុជាគួរតែជៀសវាងការលើកយកភាពតានតឹងទ្វេភាគីមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ដោយសារជម្លោះរវាងប្រទេសទាំងពីរមិនស្ថិតក្នុងវិសាលភាពនៃកិច្ចប្រជុំកំពូលនេះទេ។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងថា ប្រទេសថៃនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះក្នុងឋានៈជាអ្នកសង្កេតការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមក្របខ័ណ្ឌរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
គួរបញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តរជាតិមួយដែលប្រមូលផ្តុំប្រទេស និងរដ្ឋាភិបាលនានា ដែលប្រើប្រាស់ភាសាបារាំង ឬមានទំនាក់ទំនងជាមួយភាសា និងវប្បធម៌បារាំង។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយរំពឹងថា នឹងមានមេដឹកនាំមកពីប្រទេសសមាជិកជាច្រើនចូលរួម ក្នុងនោះរួមមានប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផង។ មូលបទដែលកម្ពុជាបានស្នើ និងទទួលបានការឯកភាពក្នុងការជជែកពិភាក្សា គឺ«រួមគ្នាបន្ដកសាងសន្ដិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕
ប្រភព៖ Khaosod
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 338 |
| 9 | 🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១០ ខែវិច្ចិកានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 251 |
| 10 | សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦
១. បារាំង៖ អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតរបស់ទូក្លាសេនៅអឺរ៉ុប ដែលមិនធ្លាប់មានពីមុនម
២. សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៖ ក្រុមអ្នកចរចាពីអាមេរិក, រុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅទីក្រុងអាប៊ុយដាប៊ី
៣. ជប៉ុន និងវៀតណាម ព្រមព្រៀងគ្នាជំរុញសន្តិសុខសេដ្ឋកិច្ច ថាមពល និងជំរុញពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ
៤. ប្រជាជនថៃនាំគ្នាបាតុកម្មរយៈពេល «៣០ថ្ងៃ» ទាមទារបញ្ចុះតម្លៃថាមពល
៥. កូរ៉េខាងជើងតេស្តសាកល្បងប្រព័ន្ធមីស៊ីលក្រោមទឹក(torpedo)
លឿនជាងសំឡេងថ្មី
===
១. ប្រទេសបារាំងបានប្រកាសកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកាថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិតរបស់ទូក្លាសេតាមផ្សារទំនើបនានា ក្នុងប្រទេសកាលពីខែមុន។ ក្រៅពីចោទប្រកាន់, បារាំងក៏បានប្តេជ្ញាដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចំពោះអំពើវាយប្រហារតាមប្រព័ន្ធអ៊ីនធឺនិតទ្រង់ទ្រាយធំលើកដំបូង នៅលើទឹកដីបារាំងនេះ។ សូមជម្រាបថា ផ្សារទំនើបជាច្រើនរបស់ប្រទេសបារាំង បានរងគ្រោះ នៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ឺនធឺណិត កាលពីថ្ងៃទី១១ និងទី១២ ខែតុលា។ ការវាយប្រហារនោះ បានធ្វើឱ្យទូក្លាសេឡើងកម្ដៅ ដែលក្នុងករណីខ្លះបង្ខំឱ្យផ្សារទំនើប ត្រូវបោះចោលទំនិញម្ហូបអាហារ ដែលអាចខូចគុណភាពទាំងអស់។ មជ្ឈមណ្ឌលតាមដានត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិតនៃទីភ្នាក់ងារសន្តិសុខបារាំងចំនួន៤ បានឱ្យដឹងថា អង្គភាពនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្នុងពិភពអ៊ីនធឺណិតថា ជាក្រុម CyberAveng3rs ដែលជាឈ្មោះក្លែងបន្លំរបស់ខ្លួន ដែលធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីអះអាងពីការវាយប្រហារនានា ក្នុងអតីតកាល៕
ប្រភព៖ CNA
២. ក្រុមអ្នកចរចា មកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចចរចាមួយ នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរាតអារ៉ាប់រួម
នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ក្នុងគោលបំណងបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់ទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះរាប់បានថាជាកិច្ចប្រជុំផ្ទាល់លើកដំបូង បើគិតក្នុងរយៈពេលជាង ៩ខែចុងក្រោយ ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅមិនដឹងទីបញ្ចប់។ សូមជម្រាបជូនថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ហើយបានអូសបន្លាយពេលអស់រយៈពេល ៥៦ខែមកហើយ ខណៈដែលវិមានក្រឹមឡាំងមិនបានបង្ហាញសញ្ញាណាមួយនៃការដកថយនោះទេ។ ទីក្រុងមូស្គូក៏បានទាមទារឱ្យទីក្រុងកៀវ ប្រគល់តំបន់មួយចំនួនមកឲ្យរុស្ស៊ី ក្រោមលក្ខខណ្ឌថាបើមិនព្រមតាមការទាមទារទេ នោះរុស្ស៊ីនឹងបន្តការវាយលុកទៅមុខទៀត៕
ប្រភព៖ CNA
៣. ជប៉ុន និងវៀតណាម បានព្រមព្រៀងគ្នាសហការស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខថាមពល ខណៈដែលថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានជួបប្រជុំគ្នា នៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា។ ជាការកត់សម្គាល់ មេដឹកនាំទំាងពីរ កំពុងរកឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ស្របពេលកំណើនភាពតានតឹង ភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មក្នុងតំបន់។ ប្រទេសទាំងពីរ បានប្រកាសពីកិច្ចព្រមព្រៀងចំនួន១០ និងបានប្តេជ្ញាចិត្ត ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ លោកស្រី តាកាអ៊ីជី បានបន្ថែមថា លោកស្រីក៏បានពិភាក្សាពីគម្រោងផលិតថាមពលអគ្គិសនីដោយប្រើឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរផងដែរ៕
ប្រភព៖ The Star
៤. បាតុករថៃ ដែលទាមទារឱ្យមានការបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន ០.៣ដុល្លារក្នុងមួយលីត្រ និងវិធានការនានាដើម្បីសម្រាលបន្ទុកថ្លៃទំនិញ គ្រោងបន្តប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋាភិបាលថៃក្នុងរយៈពេល ៣០ថ្ងៃ។ នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំក្រុមបាតុករកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា។ បាតុកម្មនេះ ដឹកនាំដោយលោក ម៉ាណូ គ្រឿកែវ( Mano Khrueakaew) ដែលជាប្រធានសម្ព័ន្ធបដិវត្តន៍ប្រជាជនការពារជាតិថៃ មកពីខេត្តក្រាប៊ី។ ក្រុមបាតុករ ក៏បានទាមទារឱ្យមានចំណាត់ការលើបញ្ហាធ្លាក់ចុះនៃតម្លៃកសិផល និងបញ្ហាគ្រឿងញៀន ដែលកំពុងប៉ះពាល់ដល់សហគមន៍នានា ទូទាំងប្រទេសថៃ។ ក្រុមអ្នកតវ៉ាបានមកដល់ខាងមុខវិមានរដ្ឋាភិបាលថៃ នៅម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអាទិត្យ និងបានចាប់ផ្តើមរៀបចំវេទិកាតវ៉ាមួយ នៅជិតស្ពានចាម៉ៃម៉ារូឆេត(Chamai Maruchet ) ដែលនៅមិនឆ្ងាយប៉ុន្មានពីវិមានរដ្ឋាភិបាលថៃ កាលពីព្រឹកថ្ងៃចន្ទ៕
ប្រភព៖ Bangkok Post
៥. នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិកូរ៉េ(KCNA) បានរាយការណ៍ ថា ប្រទេសកូរ៉េខាងជើង បានសាកល្បងបាញ់ប្រព័ន្ធមីស៊ីលក្រោមទឹកលឿនជាងសំឡេង(torpedo)
ថ្មីមួយ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពន្លឿនការបំពាក់អាវុធដល់កងទ័ពជើងទឹក។ ការសាកល្បងអាវុធថ្មីៗ ទំនើបៗ ជាបន្តបន្ទាប់ កើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ។ កូរ៉េខាងជើង បានធ្វើតេស្តសាកល្បងអាវុធនេះ កាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា នៅសមុទ្រខាងកើត ដែលជាដែនទឹកដែលគេស្គាល់ថា ជាសមុទ្រជប៉ុន។ ប្រភពដដែលបានឱ្យដឹងថា អាវុធប្រភេទនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅក្នុងជួរកងទ័ពជើងទឹកកូរ៉េខាងជើងចាប់ពីដើមឆ្នាំ២០២៧ តទៅ៕
ប្រភព៖ CNA
https://youtu.be/nwckiKCbAjc
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 239 |
| 11 | សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦
១. ករណីរថយន្តធ្លាក់ចូលទឹកស្លាប់សិស្ស៥នាក់៖ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្ត ខណៈសន្និដ្ឋានបឋមថា អ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
២. ក្នុងឆ្នាំ២០២៧ លុយដែលផ្ដល់សម្រាប់ចំណាយក្នុងឃុំសង្កាត់នីមួយៗនឹងឡើងដល់ជាង២២ម៉ឺនដុល្លារអាមេរិក
៣. រូបថតជនរងគ្រោះនៃជម្លោះព្រំដែនខ្មែរ-ថៃ ដែលអ្នកកាសែតបារាំងដ៏ល្បីល្បាញ់ម្នាក់បានថត នឹងដាក់តាំងបង្ហាញនៅក្នុងភូមិហ្រ្វង់កូហ្វូនី «ភូមិភាសាបារាំង»
៤. ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីតាមបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗ
៥. ថៃ ត្រៀមបញ្ជូនគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្រុងភ្នំពេញ
---
១. ករណីរថយន្តធ្លាក់ចូលទឹកស្លាប់សិស្ស៥នាក់, សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្ត ខណៈសន្និដ្ឋានបឋមថា អ្នកបើកបររថយន្ដបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។ តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហេតុនេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរមានសរុប ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។ ករណីនេះ បានបណ្តាលឱ្យសិស្សភេទស្រី ចំនួន០៥នាក់បានស្លាប់, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។ តាមសមត្ថកិច្ច រថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត និងកំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕
ប្រភព៖ ព្រះខ័ន
២. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា លុយឧបត្ថម្ភធនសម្រាប់ឃុំសង្កាត់នៅកម្ពុជាក្នុងឆ្នាំ២០២៧ ក្នុងមួយឃុំសង្កាត់នឹងទទួលបានជាមធ្យម ២២,៣ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះលុយសម្រាប់អភិវឌ្ឍន៍ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, ស្ពាន, ផ្លូវ, ប្រឡាយ, ស្រះជាដើមនោះមាន ១១,៥ម៉ឺនដុល្លា។ នេះជាថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយឯកឧត្ដម បានបញ្ជាក់បន្ថែមថា ភូមិឃុំដែលមានលក្ខណៈពិសេសដូចជានៅដាច់ស្រយាលអាចនឹងមានការជួយបន្ថែមលើសពីឃុំសង្កាត់ដទៃ។ សូមរម្លឹកផងដែរក្នុងឆ្នាំ២០២៦ ថវិកាសម្រាប់ការគ្រប់គ្រងឃុំសង្កាត់ក្នុងឆ្នាំ២០២៦ ក្នុងមួយឃុំសង្កាត់ទទួលបានលុយប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។ គួរជម្រាបជូនថា ការបែងចែកថវិកាជាតិទៅរដ្ឋបាលឃុំ-សង្កាត់ អនុវត្តតាមរូបមន្តកំណត់ដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដោយផ្អែកលើកត្តា៣គឺ ចំនួនប្រជាជន ចំនួនអត្រានៃភាពក្រីក្រ និងទំហំភូមិសាស្ត្រ៕
ប្រភព៖ កម្ពុជាថ្មី
៣. លោក Jean-Luc MOREAU DELERIS អ្នកសារព័ត៌មានជនជាតិបារាំងដ៏ល្បីល្បាញម្នាក់ បានធ្វើដំណើរមកដល់កម្ពុជាហើយ។ បច្ចុប្បន្ន លោកកំពុងត្រៀមរៀបចំរូបថតដែលលោកបានថតយ៉ាងច្រើនសន្លឹកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីឆ្នាំមុនដើម្បីដាក់តាំងបង្ហាញ ក្នុងភូមិហ្រ្វង់កូហ្វូនី (ភូមិភាសាបារាំង)។ រូបថតដែលលោកត្រៀមនឹងដាក់តាំងនៅក្នុងភូមិហ្រ្វង់កូហ្វូនី គឺសុទ្ធសឹងតែជារូបថតដែល លោកបានព្យាយាមថតអស់រយៈជាច្រើនខែ កាលពីឆ្នាំ២០២៥។ រូបថតភាគច្រើន គឺជារូបថត ដែលបង្ហាញពីបច្ច័យអាក្រក់បណ្តាលមកពីជម្លោះព្រំដែន, ប្រាសាទខ្មែរត្រូវបានគេបំផ្លាញ, សិទ្ធិក្នុងការរស់រានរបស់ពលរដ្ឋខ្មែរត្រូវបានគេរំលោភ, ជនស៊ីវិលត្រូវបានគេសម្លាប់, ទ្រព្យសម្បត្តិត្រូវបានគេលួចប្លន់។ល។ លោក Jean-Luc បានថ្លែងថា «រូបថតទាំងនេះ អាចធ្វើឲ្យមេដឹកនាំនៃប្រទេសនិយាយភាសាបារាំងជិត១០០ប្រទេស ដឹងកាន់តែច្បាស់ពីរឿងរ៉ាវពិត ដែលកើតឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ កាលពីឆ្នាំមុន»៕
ប្រភព៖ ថ្មីៗ
៤. ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីនៅតាមប្រទេសមួយចំនួន បានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានាទៀត។ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ គេសង្កេតឃើញវត្តមានលោកជំទាវ Marie-Edith TASSYLA-YE-DOUMBENENY រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណៈរដ្ឋហ្គាបុង (GABON) និងក្រុមឧត្តមមន្ត្រីនៅតាមបណ្តាប្រទេសនិយាយភាសាបារាំងនានាទៀត។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺមានគណៈប្រតិភូជាន់ខ្ពស់ជិត៨០ប្រទេស ដោយក្នុងនោះថ្នាក់ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល, ថ្នាក់រដ្ឋមន្ត្រី, គណៈប្រតិភូអមនានាទៀតជាង៧០០នាក់ និងប្រតិភូថ្នាក់ដឹកនាំផ្នែកឯកជន, សមាគម, អង្គការអន្តរជាតិ, អ្នកវិនិយោគទុន, អ្នកជំនាញ, អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធរាប់ម៉ឺននាក់ទៀត នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ប្រភព៖ BTV
៥. ប្រទេសថៃ បានប្រកាសថា ខ្លួននឹងបញ្ជូនគណៈប្រតិភូក្នុងឋានៈជាសង្កេតការណ៍ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow និងដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃ Khaosod នៅថ្ងៃអង្គារនេះ។ មកទល់ពេលនេះ ក្នុងចំណោមរដ្ឋសមាជិក និងរដ្ឋសង្កេតការណ៍នៃអង្គការ LA Francophonie (OIF) ទាំង៩០ មាន ៧៩ប្រទេសហើយបានបញ្ជាក់ពីការចូលរួម។ សូមជម្រាបផងដែរថា អង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី និងប្រទេសជាសមាជិក បានឯកភាពជាមួយនឹងមូលបទដែលកម្ពុជាបានស្នើ គឺ«រួមគ្នាបន្ដកសាងសន្ដិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ នេះបើតាមការថ្លែងរបស់ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា៕
ប្រភព៖ Khaosod & ទូរទស្សន៍ជាតិកម្ពុជា
https://youtu.be/lqALSLCvWX0
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 211 |
| 12 | 🎥ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ពីសារៈសំខាន់ជាប្រវត្តិសាស្រ្ដ និងនយោបាយដែលកម្ពុជាទទួលបាន ពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង
—-
សូមបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមស្ដាប់ការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 245 |
| 13 | 🎥 ឯកឧត្ដម ប្រាក់ សុខុន៖ អង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី និងប្រទេសជាសមាជិក បានឯកភាពជាមួយនឹងមូលបទដែលកម្ពុជាបានស្នើ គឺ«រួមគ្នាបន្ដកសាងសន្ដិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
—-
សូមបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមស្ដាប់ការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 271 |
| 14 | 🎥ឯកឧត្ដម ប្រាក់ សុខុន ពន្យល់ពីមូលហេតុដែលកម្ពុជាទើបតែចូលជាសមាជិកនៃអង្គការហ្រ្វង់កូហ្វូនីនៅឆ្នាំ១៩៩៣ ខណៈដែលព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានចូលរួមក្នុងកិច្ចប្រជុំបង្កើតអង្គការហ្វ្រង់កូហ្វូនីតាំងពីដំបូង ក្នុងឆ្នាំ១៩៦៩ និង១៩៧០
—-
សូមបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមស្ដាប់ការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 287 |
| 15 | ជប៉ុន និងវៀតណាម ព្រមព្រៀងគ្នាជំរុញសន្តិសុខសេដ្ឋកិច្ច, ថាមពល និងជំរុញពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ
—-
ប្រទេសជប៉ុន និងវៀតណាម បានព្រមព្រៀងគ្នាសហការស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម, បច្ចេកវិទ្យា, ការពារជាតិ និងសន្តិសុខថាមពល ខណៈដែលថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានជួបប្រជុំគ្នា នៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា។ ជាការកត់សម្គាល់ មេដឹកនាំទំាងពីរ កំពុងរកឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ស្របពេលកំណើនភាពតានតឹង ភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មក្នុងតំបន់។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី(Sanae Takaichi) បានឱ្យលើកឡើងថា «ដំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុននេះ នឹងក្លាយជាឱកាសមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឈានមុខឱ្យបានខ្លាំងក្លា និងរឹងមាំ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់សន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក»។
ទន្ទឹមនឹងនេះ ប្រទេសទាំងពីរ បានប្រកាសពីកិច្ចព្រមព្រៀងចំនួន១០ និងបានប្តេជ្ញាចិត្ត ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ លោកស្រី តាកាអ៊ីជី បានបន្ថែមថា លោកស្រីក៏បានពិភាក្សាពីគម្រោងផលិតថាមពលអគ្គិសនីដោយប្រើឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរផងដែរ។
ចំណែកក្នុងសុន្ទរកថាថ្លែងទៅកាន់រដ្ឋសភាជប៉ុន កាលពីព្រឹកថ្ងៃចន្ទដដែលនោះ លោក តូ ឡឹម បានលើកឡើងថា ប្រទេសវៀតណាម ស្វែងរកការពង្រឹងបច្ចេកវិទ្យា និងថាមពលបៃតង ហើយមានគោលបំណងជំរុញគម្រោងនានាក្នុងវិស័យរ៉ែសំខាន់ៗ រួមទាំងការកែច្នៃស៊ីជម្រៅ និងការផ្ទេរបច្ចេកវិទ្យា៕
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 308 |
| 16 | សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៖ ក្រុមអ្នកចរចាពីអាមេរិក, រុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅទីក្រុង Abu Dhabi
—-
ក្រុមអ្នកចរចា មកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចចរចាមួយ នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរាតអារ៉ាប់រួម នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ក្នុងគោលបំណងបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់ទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះរាប់បានថាជាកិច្ចប្រជុំផ្ទាល់លើកដំបូង បើគិតក្នុងរយៈពេលជាង ៩ខែចុងក្រោយ ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅមិនដឹងទីបញ្ចប់។
ទ្វីបអឺរ៉ុប កន្លងមក ធ្លាប់មានការព្រួយបារម្ភ ចំពោះបំណងរបស់ប្រធានាធិបតីអាមេរិក ដែលចង់បានកិច្ចព្រមព្រៀងមួយជាមួយក្រុងមូស្គូ ដោយមិនបានពិភាក្សាជាមួយអឺរ៉ុប។ នៅក្នុងជំនួបចរចានេះ អឺរ៉ុបក៏បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅកាន់ទីក្រុងអាប៊ុយដាប៊ីដែរ។
លោក ដូណាល់ ត្រាំ បានទទូចឱ្យមានការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចាប់តាំងពីលោកបានវិលត្រឡប់មកកាន់អំណាចវិញ ប៉ុន្តែការចរចាកន្លងមកមិនបានបង្កើតឱ្យមានរបកគំហើញថ្មីណាមួយឡើយ ហើយដំណើរការចរចានេះ ត្រូវបានគេទុកចោលជាបណ្តោះអាសន្ន ដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
សូមជម្រាបជូនថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ហើយបានអូសបន្លាយពេលអស់រយៈពេល ៥៦ខែមកហើយ ខណៈដែលវិមានក្រឹមឡាំងមិនបានបង្ហាញសញ្ញាណាមួយនៃការដកថយនោះទេ។
លោក ដូណាល់ ត្រាំ ធ្លាប់បានផ្ដល់តម្រុយថា អ៊ុយក្រែននឹងត្រូវលះបង់ទឹកដីរបស់ខ្លួនមុនពេលកិច្ចចរចា។ ចំណែកឯទីក្រុងម៉ូស្គូក៏បានទាមទារឱ្យទីក្រុងកៀវ ប្រគល់តំបន់មួយចំនួនមកឲ្យរុស្ស៊ី ក្រោមលក្ខខណ្ឌថាបើមិនព្រមតាមការទាមទារទេ នោះរុស្ស៊ីនឹងបន្តការវាយលុកទៅមុខទៀត។
គួរបញ្ជាក់ថា អ៊ុយក្រែន ដែលបានទប់ទល់នឹងកងទ័ពឈ្លានពាន ដែលមានទំហំធំជាងខ្លួនជាច្រើនដង អស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ បានច្រានចោលផែនការដកទ័ពតាមអ្វីដែលរុស្ស៊ីទាមទារ៕
ប្រភព៖ CNA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 255 |
| 17 | ប្រជាជនថៃនាំគ្នាបាតុកម្មរយៈពេល «៣០ថ្ងៃ» ទាមទារបញ្ចុះតម្លៃថាមពល
—-
បាតុករថៃ ដែលទាមទារឱ្យមានការបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន ០.៣ដុល្លារក្នុងមួយលីត្រ និងវិធានការនានាដើម្បីសម្រាលបន្ទុកថ្លៃទំនិញ គ្រោងបន្តប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋាភិបាលថៃក្នុងរយៈពេល ៣០ថ្ងៃ។ នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំក្រុមបាតុករកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា។
បាតុកម្មនេះ ដឹកនាំដោយលោក ម៉ាណូ គ្រឿកែវ (Mano Khrueakaew) ដែលជាប្រធានសម្ព័ន្ធបដិវត្តន៍ប្រជាជនការពារជាតិថៃ មកពីខេត្តក្រាប៊ី។
ក្រុមបាតុករ ក៏បានទាមទារឱ្យមានចំណាត់ការលើបញ្ហាធ្លាក់ចុះនៃតម្លៃកសិផល និងបញ្ហាគ្រឿងញៀន ដែលកំពុងប៉ះពាល់ដល់សហគមន៍នានា ទូទាំងប្រទេសថៃ។ ក្រុមអ្នកតវ៉ាបានមកដល់ខាងមុខវិមានរដ្ឋាភិបាលថៃ នៅម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអាទិត្យ និងបានចាប់ផ្តើមរៀបចំវេទិកាតវ៉ាមួយ នៅជិតស្ពានចាម៉ៃម៉ារូឆេត(Chamai Maruchet ) ដែលនៅមិនឆ្ងាយប៉ុន្មានពីវិមានរដ្ឋាភិបាលថៃ កាលពីព្រឹកថ្ងៃចន្ទ។
មេដឹកនាំបាតុករបានលើកឡើងថា ការប្រមូលផ្តុំតវ៉ានេះ នឹងធ្វើឡើងក្នុងរយៈពេល ៣០ថ្ងៃក្នុងដំណាក់កាលដំបូង។ លោកក៏បានច្រានចោលនូវការលើកឡើងថា ការតវ៉ានឹងបន្តរហូតដល់មានការជជែកដេញពាក់ព័ន្ធនឹងសេចក្តីទុកចិត្តនៅឯរដ្ឋសភា ខណៈដែលពេលវេលាពិតប្រាកដនៃកិច្ចពិភាក្សានោះ លោក ម៉ាណូ បានបញ្ជាក់ថា មិនទាន់បានដឹងច្បាស់នៅឡើយទេ។
លោក ម៉ាណូ គ្រឿកែវ បានទទួលស្គាល់ថា ក្រុមអ្នកតវ៉ាកំពុងពិចារណាលើជំហានបន្តបន្ទាប់ទៀត ប៉ុន្តែលោកបានឲ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយក្រុមការងាររបស់លោក មុននឹងធ្វើការសម្រេចចិត្តណាមួយ។ លោកបានគូសបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ នឹងប្រព្រឹត្តទៅដោយសន្តិវិធី និងមិនមានអំពើហិង្សានោះឡើយ៕
ប្រភព៖ Bangkok Post
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 259 |
| 18 | ករណីរថយន្តធ្លាក់ចូលទឹកស្លាប់សិស្ស៥នាក់៖ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្ត ខណៈសន្និដ្ឋានបឋមថា អ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
==
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
អ្នករួមដំណើរមានសរុប ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។ ករណីនេះ បានបណ្តាលឱ្យសិស្សភេទស្រី ចំនួន០៥នាក់បានស្លាប់, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។ រថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើ និងកំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។ តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ដបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក៕
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 314 |
| 19 | កូរ៉េខាងជើងតេស្តសាកល្បងប្រព័ន្ធមីស៊ីលក្រោមទឹក (torpedo) លឿនជាងសំឡេងថ្មី
—-
នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ ថា កូរ៉េខាងជើង បានសាកល្បងបាញ់ប្រព័ន្ធមីស៊ីលក្រោមទឹក(torpedo)លឿនជាងសំឡេងថ្មីមួយ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពន្លឿនការបំពាក់អាវុធដល់កងទ័ពជើងទឹក។ ការសាកល្បងអាវុធថ្មីៗ និងទំនើបៗជាបន្តបន្ទាប់ កើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើង បានធ្វើតេស្តសាកល្បងអាវុធនេះ កាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា នៅសមុទ្រខាងកើត ដែលជាដែនទឹកដែលគេស្គាល់ថា ជាសមុទ្រជប៉ុន។ ប្រភពដដែលបានឱ្យដឹងថា អាវុធប្រភេទនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅក្នុងជួរកងទ័ពជើងទឹកកូរ៉េខាងជើងចាប់ពីដើមឆ្នាំ២០២៧ តទៅ។
ការបាញ់សាកល្បងអាវុធនេះ ក៏កើតឡើងបន្ទាប់ពីប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ បានបាញ់សាកល្បងអាវុធថ្មីៗមួយចំនួនជាបន្តបន្ទាប់ រួមមានដ្រូនវាយប្រហារ និងមីស៊ីលអន្តរទ្វីបលឿនជាងសំឡេងកម្រិតមធ្យម។
ការធ្វើតេស្តនេះ ធ្វើឡើងក្នុងអំឡុងពេលយុទ្ធនាការដ៏ទូលំទូលាយមួយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីពង្រីកសមត្ថភាពដែនសមុទ្រ និងសមត្ថភាពវាយប្រហារក្រោមទឹករបស់ខ្លួន រួមទាំងនាវាចម្បាំងថ្មីៗ និងមីស៊ីលក្រោមទឹក torpedo ដែលបានអភិវឌ្ឍកាន់តែទំនើបឡើងៗ។
គួរជម្រាបជូនថា មីស៊ីល Torpedo ត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅសត្រូវនៅក្រោមទឹកក្នុងល្បឿនលឿន៕
ប្រភព៖ CNA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 310 |
| 20 | 📣ចាប់ពីស្អែកនេះទៅ! តម្រាយផ្លូវមួយចំនួន នឹងត្រូវផ្អាកធ្វើចរាចរបណ្ដោះអាសន្ន ដើម្បីរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី និងព្រឹត្តិការណ៍ពាក់ព័ន្ធ
==
🗓ថ្ងៃទី១២ - ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
📍 រថយន្តធុនធ្ងន់🚛មិនត្រូវបានអនុញ្ញាតឱ្យចរាចរ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត
📍សាឡង់ដឹកខ្សាច់⛴ និងទូកទេសចរណ៍ ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ
📍កំពង់ចម្លងសុខា ត្រូវផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ
📍កំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
🗓ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២ រសៀល រហូតចប់កម្មវិធី
📍ហាមធ្វើចរាចរលើកំណាត់មហាវិថី ព្រះសុរាម្រឹត ចាប់ពីរង្វង់មូល វិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក
📍 ហាមធ្វើចរាចរលើកំណាត់មហាវិថី សម្តេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០)
📍ហាមធ្វើចរាចរលើកំណាត់ វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ចាប់ពីស្តុបសាលសន្និសីទចតុមុខ រហូតដល់ស្តុបរោងដំរី។
🗓ថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
📍ហាមធ្វើចរាចរលើកំណាត់មហាវិថី អូស៊ីអាយស៊ី ចាប់ពីរង្វង់មូលអប្សរា រហូតដល់រង្វង់មូល នាងទេពមច្ឆា
📍ស្ពានបេតុងខ្សែកាបឫស្សីកែវ (ឆ្លងកាត់ទន្លេសាប) ត្រូវបិទការធ្វើចរាចរទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 502 |
