uk
Feedback
ព្រះខ័ន

ព្រះខ័ន

Відкрити в Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Показати більше
4 872
Підписники
-324 години
+187 днів
+1230 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+70
в 12 каналах
червень '26
+84
в 18 каналах
Get PRO
травень '26
+128
в 15 каналах
Get PRO
квітень '26
+83
в 15 каналах
Get PRO
березень '26
+49
в 18 каналах
Get PRO
лютий '26
+95
в 15 каналах
Get PRO
січень '26
+92
в 13 каналах
Get PRO
грудень '25
+250
в 20 каналах
Get PRO
листопад '25
+202
в 18 каналах
Get PRO
жовтень '25
+136
в 11 каналах
Get PRO
вересень '25
+144
в 18 каналах
Get PRO
серпень '25
+177
в 16 каналах
Get PRO
липень '25
+336
в 19 каналах
Get PRO
червень '25
+277
в 19 каналах
Get PRO
травень '25
+233
в 17 каналах
Get PRO
квітень '25
+103
в 2 каналах
Get PRO
березень '25
+136
в 6 каналах
Get PRO
лютий '25
+177
в 12 каналах
Get PRO
січень '25
+144
в 12 каналах
Get PRO
грудень '24
+442
в 15 каналах
Get PRO
листопад '24
+61
в 16 каналах
Get PRO
жовтень '24
+93
в 14 каналах
Get PRO
вересень '24
+139
в 10 каналах
Get PRO
серпень '24
+140
в 10 каналах
Get PRO
липень '24
+1 178
в 13 каналах
Get PRO
червень '24
+794
в 13 каналах
Get PRO
травень '24
+11 847
в 6 каналах
Get PRO
квітень '240
в 3 каналах
Get PRO
березень '240
в 4 каналах
Get PRO
лютий '24
+79
в 1 каналах
Дата
Залучення підписників
Згадування
Канали
30 липня0
29 липня0
28 липня+9
27 липня+2
26 липня+2
25 липня+2
24 липня+7
23 липня+3
22 липня+2
21 липня+3
20 липня+1
19 липня+3
18 липня+1
17 липня+2
16 липня+1
15 липня+1
14 липня0
13 липня+2
12 липня+1
11 липня+2
10 липня+5
09 липня+6
08 липня+5
07 липня+1
06 липня+1
05 липня+1
04 липня+2
03 липня+3
02 липня0
01 липня+2
Дописи каналу
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

2
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ -- ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ -- ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា បានបង្ហាញថា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍ចុងក្រោយ។ នេះបង្ហាញកាន់តែច្បាស់ពីបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ របស់ប្រទេសនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងជំរុញអត្រាកំណើតក៏ដោយ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ បានឱ្យដឹងថា ចំនួនពលរដ្ឋសញ្ជាតិជប៉ុនមានចំនួនជិត ១២០លាន (១១៩ ៧៣៦ ៤៨៣នាក់) គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពោលគឺបានថយចុះជិត ៩២ម៉ឺន (៩១៧ ០០០នាក់) បើធៀបនឹងឆ្នាំមុន។ នេះ គឺជាការថយចុះប្រចាំឆ្នាំដ៏ច្រើនបំផុតចាប់តាំងពីការកត់ត្រាទិន្នន័យប្រៀបធៀបបែបនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៦៨។ តួលេខដែលរាយការណ៍ដោយសារព័ត៌មានជប៉ុន Kyodo News នេះ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ជាមួយនឹងសង្គមដែលមានកំណើនមនុស្សចាស់ច្រើន និងអត្រាកំណើត ដែលនៅតែមានកម្រិតទាប។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនទារកកើតប្រហែល ៦៧០ ០០០នាក់ក្នុងកំឡុងឆ្នាំនេះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ខណៈដែលចំនួនអ្នកស្លាប់មានសរុបប្រហែល ១.៥៩លាននាក់ ដែលធ្វើឱ្យការថយចុះចំនួនប្រជាជន កាន់តែរីកធំឡើង។ ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន រាប់បញ្ចូលទាំងអ្នករស់នៅជាបរទេស មានចំនួន ១២៣ ៧៦៧ ៦៤២នាក់ គឺថយចុះប្រហែល ៥៦៣ ០០០នាក់ បើធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ចំនួនអ្នកស្នាក់នៅជាបរទេសបានកើនឡើង ៣៥៤ ០០០នាក់ ធ្វើឱ្យជនបរទេសសរុបឡើងដល់កំណត់ត្រាថ្មីមួយគឺចំនួន ៤ ០៣១ ១៥៩នាក់។ ការកើនឡើងនេះ គឺស្របពេលដែលប្រទេសជប៉ុន ពង្រីកឱកាសជាបន្តបន្ទាប់សម្រាប់ពលករររទេស ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរ៉ាំរ៉ៃ៕ ប្រភព៖ Anadolu Agency 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
145
3
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ១. កងទ័ពអាមេរិកបើកការវាយប្រហារសងសឹកធ្ងន់ៗ លើប្រទេសអ៊ីរ៉ង់ ២. ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ ៣. អង្គការសហប្រជាជាតិ៖ ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ៤. លោក ដូណាល់ ត្រាំ ថ្លែងថាលោកនឹងខកចិត្ត ប្រសិនបើចិនបញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់ ៥. ប៉េកាំង«ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ១.កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ "យ៉ាងខ្លាំងក្លា" លើប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ដែលបានតម្រង់ទិសដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្សកដានី។ សង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងវិញ ហើយថែមទាំងបានទាញក្រុមប្រូកស៊ី(ក្រុមតំណាង)របស់អ៊ីរ៉ង់ឱ្យចូលរួមទៀតផង។ នេះរាប់បានថាជាការវាយប្រហារលើកដំបូង បន្ទាប់ពីភាពស្ងប់ស្ងាត់មិនប្រយុទ្ធគ្នាជិតមួយសប្តាហ៍ ហើយនេះ ក៏បានធ្វើឱ្យរលាយបាត់បង់នូវក្តីសង្ឃឹម សម្រាប់ប្រទេសទំាងពីរក្នុងការត្រឡប់ទៅរកការចរចាឡើងវិញ៕ ប្រភព៖ CNA ២. ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា បានបង្ហាញថា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍ចុងក្រោយ។ នេះបង្ហាញកាន់តែច្បាស់ពីបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ របស់ប្រទេសនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងជំរុញអត្រាកំណើតក៏ដោយ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ បានឱ្យដឹងថា ចំនួនពលរដ្ឋសញ្ជាតិជប៉ុនមានចំនួន ១១៩ ៧៣៦ ៤៨៣នាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពោលគឺបានថយចុះ ៩១៧ ០០០នាក់ បើធៀបនឹងឆ្នាំមុន។ នេះ គឺជាការថយចុះប្រចាំឆ្នាំដ៏ច្រើនបំផុតចាប់តាំងពីការកត់ត្រាទិន្នន័យប្រៀបធៀបបែបនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៦៨៕ ប្រភព៖ Anadolu Agency ៣. អង្គការសហប្រជាជាតិបានឱ្យដឹងថា ការប្រយុទ្ធគ្នាតាមព្រំដែនរវាងប្រទេសជិតខាងពីរ គឺប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានឱ្យដឹងថា ខ្លួនបានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស ដោយសារតែការប្រយុទ្ធគ្នារវាងប្រទេសជិតខាងទាំងពីរ។ ជាការប្រយុទ្ធគ្នា ដែលផ្គើននឹងកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ៕ ប្រភព៖ The Star – AP ៤. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹង «ខកចិត្ត» ចំពោះប្រទេសចិន ប្រសិនបើចិនផ្តល់អាវុធទៅឱ្យប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា លោក ស៊ី ជីនពីង បានសន្យាជាមួយលោកថា ទីក្រុងប៉េកាំងនឹងមិនលក់អាវុធឱ្យទីក្រុងតេហេរ៉ង់នោះឡើយ។ ការលើកឡើងរបស់ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់រំពឹងថានឹងទទួលបានគ្រាប់មីស៊ីលស្ពាយលើស្មាផលិត នៅចិនរហូតដល់ ៤០០ដើម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រទេសចិនមិនបានបញ្ជូនជញ្ជូនអាវុធ ដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់នោះទេ ប៉ុន្តែបានផ្តល់បច្ចេកវិទ្យាប្រើប្រាស់បានពីរយ៉ាង(Dual-use technology - ប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា)ដល់ប្រទេសនេះ៕ ប្រភព៖ Bloomberg ៥. ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង្ក្រាប» ក្រុមហ៊ុនចិន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលរ៉ូបូត ដែលមានរូបរាងដូចមនុស្ស(Humanoid) និងរ៉ូបូតជើងបួន(Quadruped) ដែលផលិតនៅបរទេស។ រ៉ូបូតដែលមានរូបរាងដូចមនុស្សភាគច្រើន ដែលលក់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ជាពិសេសមកពីប្រទេសចិន។ ចិនជាទី ដែលក្រុមហ៊ុនក្នុងស្រុកបានរត់ប្រណាំងគ្នាក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ ក្រសួងការបរទេសចិនបានថ្លែងថា ខ្លួន «ប្រឆាំងដាច់ខាត» ចំពោះចំណាត់ការកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា របស់គណៈកម្មាធិការសារគមនាគមន៍សហព័ន្ធអាមេរិក(FCC) ដែលបានបន្ថែម «ឧបករណ៍រ៉ូបូតទំនើបៗ» ទៅក្នុងបញ្ជីទំនិញ ដែលត្រូវហាមឃាត់ ក្រោមហេតុផលសន្តិសុខជាតិ៕ ប្រភព៖ The Star https://youtu.be/QZRs6G3t7hQ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
132
4
ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន -- អង្គការសហប្រជា
ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន -- អង្គការសហប្រជាជាតិបានឱ្យដឹងថា ការប្រយុទ្ធគ្នាតាមព្រំដែនរវាងប្រទេសជិតខាងពីរ គឺប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស ដោយសារតែការប្រយុទ្ធគ្នារវាងប្រទេសជិតខាងទាំងពីរ។ ជាការប្រយុទ្ធគ្នា ដែលផ្គើននឹងកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ។ របាយការណ៍ដដែលបានបន្តថា មានករណីមួយ ដែលប្រជាជនស៊ីវិលកំពុងព្យាយាមជួយសង្គ្រោះអ្នកដទៃចេញពីគំនរបាក់បែកនៃការវាយប្រហារតាមអាកាស ប៉ុន្តែក៏រងការវាយប្រហារតាមអាកាសជាលើកទីពីរថែមទៀត។ សូមជម្រាបជូនថា ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ។ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីសងសឹកនឹងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន។ ចំណែកឯ ប៉ាគីស្ថានវិញ បានចោទអាហ្វហ្គានីស្ថានថា បានផ្តល់ជម្រកដល់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ជាពិសេសក្រុមតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា TTP។ ក្រុមនេះ មានសម្ព័ន្ធភាពជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកគេបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកចេញ៕ ប្រភព៖ The Star – AP 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
111
5
ប៉េកាំង «ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង
ប៉េកាំង «ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង្ក្រាប» ក្រុមហ៊ុនចិនបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលរ៉ូបូត ដែលមានរូបរាងដូចមនុស្ស (Humanoid) និងរ៉ូបូតជើងបួន(Quadruped) ដែលផលិតនៅបរទេស។ រ៉ូបូតដែលមានរូបរាងដូចមនុស្សភាគច្រើន ដែលលក់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ជាពិសេសមកពីប្រទេសចិន។ ចិនជាទី ដែលក្រុមហ៊ុនក្នុងស្រុកបានរត់ប្រណាំងគ្នាក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ ក្រសួងការបរទេសចិនបានថ្លែងថា ខ្លួន «ប្រឆាំងដាច់ខាត» ចំពោះចំណាត់ការកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា របស់គណៈកម្មាធិការសារគមនាគមន៍សហព័ន្ធអាមេរិក (FCC) ដែលបានបន្ថែម «ឧបករណ៍រ៉ូបូតទំនើបៗ» ទៅក្នុងបញ្ជីទំនិញ ដែលត្រូវហាមឃាត់ ក្រោមហេតុផលសន្តិសុខជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់អ្នកសារព័ត៌មានពីម្សិលមិញថា «ប្រទេសចិនតែងតែប្រឆាំងយ៉ាងដាច់ខាត ចំពោះការដែលសហរដ្ឋអាមេរិកប្រើប្រាស់គំនិតសន្តិសុខជាតិហួសហេតុ ដើម្បីបង្ក្រាបក្រុមហ៊ុនចិន»។ លោកស្រី ម៉ៅ នីង បានបន្ថែមថា ប្រទេសចិននឹងចាត់ «វិធានការចាំបាច់» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ សូមជម្រាបជូនថា ប្រទេសចិនផលិតរ៉ូបូត ដែលមានរូបរាងដូចមនុស្សបានច្រើនជាងសហរដ្ឋអាមេរិក និងគូប្រជែងផ្សេងទៀត ហើយក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ចំណែកទីផ្សារសកលនៃរ៉ូបូតប្រភេទនេះ របស់ចិនបានកើនឡើងដល់ប្រហែល៨៥% ឯណោះ។ គួរបញ្ជាក់ថា បម្រាមរបស់ FCC ក៏រួមបញ្ចូលទាំងការនាំចូលថ្មីៗនៃរ៉ូបូត ដែលមានរូបរាងដូចមនុស្ស និងរ៉ូបូតជើងបួន ដែលជាញឹកញាប់ត្រូវបានគេហៅថាសុនខរ៉ូបូត ព្រមទាំងឧបករណ៍បំលែងថាមពល (Power Inverters) ដែលផលិតនៅបរទេសដែរ៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
102
6
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ១. សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ ២.​ សមត្ថកិច្ចចាប់ខ្លួនសមាជិក «ក្រុមកូនខ្លាមេ ០៧» ម្នាក់ទៀត ក្រោយព្រួតវាយយុវជនម្នាក់ឲ្យប្រកាច់តាមផ្លូវ ៣.​ អាជ្ញាធរបិទបន្ទប់ថែទាំជំងឺមួយកន្លែង នៅស្រុកកោះសូទិន ក្រោយស្លាប់ក្មេងស្រីម្នាក់ ៤. ក្រសួងបរិស្ថានកំពុងវាយតម្លៃហានិភ័យបរិស្ថាន ករណីឆេះរោងចក្រស្ល និងកែច្នៃលោហៈ ៥. អគារជាប់គាំង ១៤៨ គម្រោង ត្រូវបានដោះស្រាយចប់ស្មើនឹង ៣៣.៨% នៃគម្រោងជាប់គាំងសរុបក្នុងក្រុងព្រះសីហនុ --- ១. សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដានេះ។ ការចូលខ្លួនមកសារភាពរបស់ សាម ម៉ីជូ គឺបន្ទាប់ពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ នៅវេលាម៉ោងប្រមាណ១រំលងអធាត្រ ថ្ងៃទី៣០ ខែកក្កដា បានបង្ហោះសារណែនាំឱ្យឈ្មោះ សាម ម៉ីជូ ឈប់ព្យាយាមគេចខ្លួនតទៅទៀត និងចូលខ្លួនមកសារភាព ដោយអះអាងថា សមត្ថកិច្ចបានបិទច្រកអស់ហើយ។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តសេរ៊ីទំនើបមួយគ្រឿង ដែលភាគីរថយន្តម្នាក់ត្រូវបានគេអះអាងថា ឈ្មោះ សាម ម៉ីជូ ជាមួយនឹងម៉ូតូមួយគ្រឿង ដែលបណ្ដាលឱ្យភាគីខាងម៉ូតូបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម៕ ប្រភព៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ២.​ កម្លាំងជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ទៀត ដែលមានការផ្សព្វផ្សាយថា ជននេះបានអះអាងខ្លួនជាកូនខ្លារបស់មេរហស្សនាម(០៧) ក្រោយចូលរួមប្រើហិង្សាទៅលើយុវជនម្នាក់ បណ្តាលឲ្យប្រកាច់តាមផ្លូវសាធារណៈ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នេះជាជនទី២ ហើយ ដែលត្រូវបានចាប់ខ្លួន ក្រោយពីបក្ខពួកម្នាក់ឈ្មោះ រតនៈ ពិសាល ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦។ មកដល់ពេលនេះ សមត្ថកិច្ច នៅតែបន្តស្វែងរកចាប់ខ្លួនបក្ខពួកបន្តទៀត៕ ប្រភព៖ កម្ពុជាថ្មី ៣.​ បន្ទប់ថែទាំជំងឺមួយកន្លែង នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរចេញលិខិតបិទទ្វារ បន្ទាប់ពីមានករណីក្មេងស្រីម្នាក់ស្លាប់ពេលចូលទៅសម្រាកព្យាបាល ខណៈម្ចាស់ទីតាំងនេះត្រូវបានគេដឹងថា មានជំនាញពេទ្យសត្វ។ លិខិតរបស់រដ្ឋបាលស្រុកកោះសូទិន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា បន្ទប់ថែទាំជំងឺឈ្មោះ ចំរើន កិរិយា ត្រូវសម្រេចបិទដោយសារតែផ្ដល់សេវាលើសពីដែនច្បាប់បានកំណត់។ បើតាមសេចក្ដីរាយការណ៍ ម្ចាស់ទីតាំងនេះបានទទួលព្យាបាលក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ដែលមានជំងឺគ្រុនឈាម រហូតការព្យាបាលមិនជា និងបានបណ្ដាលឲ្យក្មេងស្រីនោះស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕ ប្រភព៖ Fresh News   ៤. អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដានេះថា ក្រសួងបរិស្ថានកំពុងវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ក្រោយមានហេតុការណ៍ឆេះរោងចក្រស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ឆេះរោងចក្រកែច្នៃលោហៈឈ្មោះ Xinshengsheng Materials Industry Park Co, Ltd កាលពីរសៀលថ្ងៃទី២៩កក្កដា។ តាមលោក ខ្វៃ អាទិត្យា ក្រសួងបរិស្ថានកំពុងតាមដានករណីនេះ ដោយចាត់ប្រធាននាយកដ្ឋានសំណល់គ្រោះថ្នាក់ទៅវាយតម្លៃដោយផ្ទាល់ ដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញទីតាំងរោងចក្រស្ល និងកែច្នៃលោហៈដែលបានឆេះ៕ ប្រភព៖ RFI   ៥. គម្រោងវិនិយោគពាក់ព័ន្ធជាមួយអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨% នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ ដោយគម្រោងទាំងនោះកំពុងបន្តសាងសង់, កែលម្អ, សាងសង់បញ្ចប់ និងដំណើរការអាជីវកម្ម។ នេះជាការលើកឡើងរបស់លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោងក្នុងខេត្តព្រះសីហនុ។ យោងទិន្នន័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីឆ្នាំ២០២៤ ដល់ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជូនដល់គម្រោងចំនួន ៥០០គម្រោង៕ ប្រភព៖ ស៊ីស៊ីថាមស៍ https://youtu.be/dcODT7uSNmI 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
105
7
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នករាយការណ៍ពិសេស UN ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហរដោះស្រាយវិវាទដោយសន្តិវ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នករាយការណ៍ពិសេស UN ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហរដោះស្រាយវិវាទដោយសន្តិវិធីរបស់កម្ពុជា --- នៅថ្ងៃទី៣០ ខែកក្កដានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។ យោងតាមក្រសួងយុត្តិធម៌, ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោក Thomas Andrews អំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណដល់លោក Thomas Andrews ដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews ក៏បានពិភាក្សាលើកិច្ចការមួយចំនួនទៀតដូចជា ភាពចង្អៀតណែនក្នុងពន្ធនាគារ, យុត្តិធម៌អនីតិជន, បញ្ហាគ្រឿងញៀន, ដំណើរការវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធវិស័យយុត្តិធម៌ និងលំហនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការគ្នាដោយស្មោះត្រង់ តាមរយៈកិច្ចសន្ទនា និងការចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីរួមគ្នាជួយដល់ប្រជាជនកម្ពុជា៕ ប្រភព៖ ក្រសួងយុត្តិធម៌ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
175
8
សមត្ថកិច្ចបានវាស់កម្ពស់ និងដាក់ខ្នោះសាម ម៉ីជូ ក្រោយសួរចម្លើយចប់ ប្រភព៖ Fresh News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah
សមត្ថកិច្ចបានវាស់កម្ពស់ និងដាក់ខ្នោះសាម ម៉ីជូ ក្រោយសួរចម្លើយចប់ ប្រភព៖ Fresh News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
158
9
🎥តើដើម្បីក្លាយខ្លួនជាសារការីត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងលក្ខខណ្ឌអ្វីខ្លះ? —- សារការីមានពីរប្រភេទដូចជា សារការីភាគហ៊ុនិក ន
🎥តើដើម្បីក្លាយខ្លួនជាសារការីត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងលក្ខខណ្ឌអ្វីខ្លះ? —- សារការីមានពីរប្រភេទដូចជា សារការីភាគហ៊ុនិក និងសារការីបុគ្គលិកនៃមន្ទីរសារការី។ តើដើម្បីក្លាយខ្លួនជាសារការីត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងលក្ខខណ្ឌអ្វីខ្លះ? សូមស្ដាប់ការលើកឡើងរបស់ លោក កាន់ សុទ្ធប៉ូលីន ប្រធាននាយកដ្ឋានសារការីនៃក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
225
10
សាម ម៉ីជូ ផ្តិតមេដៃលើកំណត់ហេតុ ក្រោយនគរបាលសួរចម្លើយចប់ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ! ប្រភព៖ Fresh News 🌐 ព្រះខ័ន - Preah Khan
សាម ម៉ីជូ ផ្តិតមេដៃលើកំណត់ហេតុ ក្រោយនគរបាលសួរចម្លើយចប់ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ! ប្រភព៖ Fresh News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
244
11
🎥ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ៖ អម្រែកមួយរបស់សារការី គឺការធានាផលប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធក្នុងកិច្ចសន្យា — ឯកឧត្តម តាន់ហ៊ាង ដា
🎥ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ៖ អម្រែកមួយរបស់សារការី គឺការធានាផលប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធក្នុងកិច្ចសន្យា — ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បានពន្យល់យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ប្រសិនបើផលប្រយោជន៍របស់ភាគីក្នុងកិច្ចសន្យាផ្អៀងទៅរកភាគីណាមួយនោះ, សារការី នឹងទទួលខុសត្រូវតាមផ្លូវតុលាការ ជាពិសេសផ្នែករដ្ឋប្បវេណី។ ដូច្នេះនៅពេលរៀបចំលិខិតយថាភូត, សារការី ត្រូវធានាភាពត្រឹមត្រូវលើខ្លឹមសារក្នុងកិច្ចសន្យា និងភាពត្រឹមត្រូវនៃឆន្ទៈរបស់ភាគីក្នុងកិច្ចសន្យា។ ធ្វើបែបនេះដើម្បីធានាថា​ កិច្ចសន្យាយថាភូតដែលធ្វើឡើងដោយសារការីអាចយកទៅអនុវត្តបាន ហើយគូភាគីបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។ គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីត្រូវបានរៀបចំទ្បើងដោយមាន ១៤ ជំពូក និង ៨១ មាត្រា។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
1 077
12
សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ប្រភព៖ Fresh News 🌐 ព្រះខ័
សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ប្រភព៖ Fresh News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
411
13
លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្ត ប្រសិនបើចិនបញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់ -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា
លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្ត ប្រសិនបើចិនបញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់ -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹង «ខកចិត្ត» ចំពោះប្រទេសចិន ប្រសិនបើចិនផ្តល់អាវុធទៅឱ្យប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា លោក ស៊ី ជីន​ពីង បានសន្យាជាមួយលោកថា ទីក្រុងប៉េកាំងនឹងមិនលក់អាវុធឱ្យទីក្រុងតេហេរ៉ង់នោះឡើយ។ ការលើកឡើងរបស់ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់រំពឹងថានឹងទទួលបានគ្រាប់មីស៊ីលស្ពាយលើស្មាផលិតនៅចិនរហូតដល់ ៤០០ដើម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងការិយាល័យរបស់លោកនៅឯសេតវិមានថា «រឿងនោះគួរឱ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំចង់សំដៅថារឿងបែបនោះ អាចកើតឡើងមែន! ប៉ុន្តែវានឹងនៅតែជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ»។ ពាក់ព័ន្ធនឹងគម្រោងរបស់លោក ស៊ី ជីនពីង ដែលនឹងធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកសម្រាប់ជំនួបកំពូលនៅចុងឆ្នាំនេះ, លោក ដូណាល់ ត្រាំ បានលើកឡើងថា «លោក ស៊ី បានប្រាប់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនចូលរួមពាក់ព័ន្ធនោះទេ។ លោកនឹងមកទីនេះ ខ្ញុំគិតថា នៅថ្ងៃទី២៤ ខែកញ្ញា»។ លោក ដូណាល់ ត្រាំ ធ្លាប់បានសម្ដែងការព្រួយបារម្ភអំពីការលក់អាវុធ ដែលអាចកើតរវាងចិននិងអ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាម។ កាលពីខែមេសាកន្លងទៅ លោកបាននិយាយថា លោក ស៊ី​ ជីនពីង បានប្រាប់រូបលោកនៅក្នុងលិខិតមួយថា ទីក្រុងប៉េកាំងមិនបានផ្តល់អាវុធឱ្យអ៊ីរ៉ង់នោះទេ។ គួរបញ្ជាក់ថា ប្រទេសចិនមិនបានបញ្ជូនជញ្ជូនអាវុធ ដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់នោះទេ ប៉ុន្តែបានផ្តល់បច្ចេកវិទ្យាប្រើប្រាស់បានពីរយ៉ាង (Dual-use technology - ប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា)ដល់ប្រទេសនេះ៕​ ប្រភព៖ Bloomberg 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
387
14
ឪពុកម្តាយរបស់អ្នកបើកឡានអវតា11 បានសហការប្រគល់កូនជូនសមត្ថកិច្ចហើយ! នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែ
ឪពុកម្តាយរបស់អ្នកបើកឡានអវតា11 បានសហការប្រគល់កូនជូនសមត្ថកិច្ចហើយ! នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
619
15
កងទ័ពអាមេរិកបើកការវាយប្រហារសងសឹកធ្ងន់ៗ លើប្រទេសអ៊ីរ៉ង់ -- កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ "យ៉ាងខ្លាំងក្លា" លើប្រទេសអ៊ីរ
កងទ័ពអាមេរិកបើកការវាយប្រហារសងសឹកធ្ងន់ៗ លើប្រទេសអ៊ីរ៉ង់ -- កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ "យ៉ាងខ្លាំងក្លា" លើប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ដែលបានតម្រង់ទិសដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្សកដានី។ សង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងវិញ ហើយថែមទាំងបានទាញក្រុមប្រូកស៊ី(ក្រុមតំណាង)របស់អ៊ីរ៉ង់ឱ្យចូលរួមទៀតផង។ នេះរាប់បានថា ជាការវាយប្រហារលើកដំបូង បន្ទាប់ពីភាពស្ងប់ស្ងាត់មិនប្រយុទ្ធគ្នាជិតមួយសប្តាហ៍ ហើយនេះ ក៏បានធ្វើឱ្យរលាយបាត់បង់នូវក្តីសង្ឃឹម សម្រាប់ប្រទេសទាំងពីរក្នុងការត្រឡប់ទៅរកការចរចាឡើងវិញ។ បញ្ជាការដ្ឋានកណ្តាលអាមេរិក បានថ្លែងថា«ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការព្យាយាមវាយប្រហាររបស់អ៊ីរ៉ង់ កាលពីម្សិលមិញ លើកងកម្លាំងអាមេរិក ដែលឈរជើងនៅមជ្ឈិមបូព៌ា»។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ក៏បានប្រកាសពីការវាយប្រហារ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា លើមូលដ្ឋានទ័ពសកម្មប្រយុទ្ធក្នុងប្រទេសអ៊ីរ៉ាក់ដែរ ខណៈដែលអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានចោទប្រកាន់ក្រុមហ៊េសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ អស់រយៈពេលពីរថ្ងៃមកនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងធំជាងគេបំផុតក្នុងពិភពលោក បានរាយការណ៍អំពីការវាយប្រហារដោយដ្រូន តម្រង់ទិសដៅលើទីតាំងផលិតប្រេងកាតរបស់ខ្លួន។ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ថា ក្រុមកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ គឺជាអ្នកវាយប្រហារ។ មុនពេលមានការវាយប្រហារចុងក្រោយនេះកើតឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់បណ្តាញព័ត៌មានអាមេរិក Fox News ថា «យើងនឹងវាយប្រហារពួកគេយ៉ាងធ្ងន់ធ្ងរ ... យើងនឹងវាយពួកគេឱ្យខ្ទេចខ្ទីគ្មានសល់»៕ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
356
16
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យសាម ម៉ីជូ ចូលខ្លួនមកសារភាព ដោយអះអាងថា សមត្ថកិច្ចបានបិទច្រកអស់ហើយ —- ឧត្តមសេនីយ៍ឯក ជួន ណារិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ឱ្យសាម ម៉ីជូ ចូលខ្លួនមកសារភាព ដោយអះអាងថា សមត្ថកិច្ចបានបិទច្រកអស់ហើយ —- ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១រំលងអធាត្រ ថ្ងៃទី៣០ ខែកក្កដា បានបង្ហោះសារណែនាំឱ្យឈ្មោះ សាម ម៉ីជូ ឈប់ព្យាយាមគេចខ្លួនតទៅទៀត និងចូលខ្លួនមកសារភាព ដោយអះអាងថា សមត្ថកិច្ចបានបិទច្រកអស់ហើយ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជំរាបជូនក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៌បាន)ធ្វើដូចកូនខ្លាអញ្ជឹង។ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកឃុបឃិតជួយលាក់បំពួន)។» គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តសេរ៊ីទំនើបមួយគ្រឿង ដែលភាគីរថយន្តម្នាក់ត្រូវបានគេអះអាងថា ឈ្មោះ សាម ម៉ីជូ ជាមួយនឹងម៉ូតូមួយគ្រឿង ដែលបណ្ដាលឱ្យភាគីខាងម៉ូតូបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ សូមរំឭកដែរថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ធ្លាប់មានប្រសាសន៍ថា ត្រូវតែអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់អ្នកដទៃ ពោល​ «ចៀសវាងដាច់ខាត បុកគេស្លាប់ហើយបង់លុយរួចខ្លួន»៕ ប្រភព៖ FB/ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
357
17
សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញពីកាតព្វកិច្ចសហការជាមួយ ICC ក្រោយយន្តហោះ លោក នេតាន់យ៉ាហូ ហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួន -- គណៈកម្មការអឺ
សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញពីកាតព្វកិច្ចសហការជាមួយ ICC ក្រោយយន្តហោះ លោក នេតាន់យ៉ាហូ ហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួន -- គណៈកម្មការអឺរ៉ុប បានបញ្ជាក់ឡើងវិញកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដាថា រដ្ឋទាំងអស់គួរតែសហការពេញលេញជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយរាប់បញ្ចូលទាំងការអនុវត្តដីកាចាប់ខ្លួនដែលនៅជាធរមានផង ខណៈដែលយន្តហោះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមីន នេតាន់យ៉ាហូ បានហោះឆ្លងកាត់ដែនអាកាសនៃរដ្ឋសមាជិក ICC។ ជាការហោះឆ្លងកាត់ ក្នុងដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែកក្កដា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក អាណួ អែល អាណូនី (Anouar El Anouni) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីជាក់លាក់របស់លោក នេតាន់យ៉ាហូ នោះទេ ដោយបានលើកឡើងថា «សំណួរជាក់លាក់ណាមួយអំពី ICC... គួរសួរដេញដោលដោយផ្ទាល់ទៅកាន់ ICC»។ ទោះជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ឡើងវិញ អំពីជំហររបស់សហភាពអឺរ៉ុបនៅចំពោះមុខអ្នកកាសែត។ លោក អែល អាណូនី បានថ្លែងថា «ក្នុងនាមជាសហភាពអឺរ៉ុប យើងគាំទ្រតុលាការ ICC និងគោលការណ៍នានា ដែលបានចែងនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម។ ក្នុងនាមជាសហភាពអឺរ៉ុប យើងគោរពឯករាជ្យភាព និងភាពមិនលម្អៀងរបស់តុលាការ ហើយក្នុងនាមជាសហភាពអឺរ៉ុប យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព »។ លោកក៏បានរំលឹកឡើងវិញនូវសេចក្តីសន្និដ្ឋានឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាអឺរ៉ុបស្តីអំពីតុលាការ ICC ដោយបានសង្កត់ធ្ងន់ថា «ក្រុមប្រឹក្សាអំពាវនាវដល់រដ្ឋទាំងអស់ ធានានូវកិច្ចសហប្រតិបត្តិការពេញលេញជាមួយតុលាការ រាប់បញ្ចូលទាំងការអនុវត្តទាន់ពេលវេលានូវដីកាចាប់ខ្លួន ដែលនៅមានសុពលភាពជាធរមាន»។ ការលើកឡើងរបស់លោកបានធ្វើឡើង បន្ទាប់ពីយន្តហោះរបស់លោក នេតាន់យ៉ាហូ បានហោះឆ្លងកាត់ដែនអាកាសនៃប្រទេសក្រិក អ៊ីតាលី និងបារាំង ដែលសុទ្ធសឹងជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ បើតាមទិន្នន័យរបស់ Flightradar យន្តហោះរបស់លោក បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។ សូមជម្រាបជូនថា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក នេតាន់យ៉ាហូ និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្កឡាន់ (Yoav Gallant) ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕ ប្រភព៖ Anadolu Agency 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
253
18
ក្នុងថ្ងៃខួបបង្កើតកងទ័ពចិន៖ មន្ត្រីក្រសួងការពារជាតិអាមេរិកកោតសរសើរទំនាក់ទំនងយោធាកាន់តែរឹងមាំជាមួយកងទ័ពចិន -- មន្ត្រីជាន់ខ្ពស់
ក្នុងថ្ងៃខួបបង្កើតកងទ័ពចិន៖ មន្ត្រីក្រសួងការពារជាតិអាមេរិកកោតសរសើរទំនាក់ទំនងយោធាកាន់តែរឹងមាំជាមួយកងទ័ពចិន -- មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា បានថ្លែងថា ទំនាក់ទំនងយោធារវាងអាមេរិក និងចិនគឺ «រឹងមាំជាងពេលណាៗទាំងអស់ ធៀបនឹងរយៈពេលជាច្រើនឆ្នាំមកនេះ»។ នេះជាចំណុចវិជ្ជមានដ៏កម្រមួយ នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែទូលំទូលាយ រវាងប្រទេស ដែលមានអំណាចខ្លាំងបំផុតទាំងពីរនៅលើពិភពលោក។ លោក Alvaro Smith អនុប្រធានជំនួយការរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកកិច្ចការចិន តៃវ៉ាន់ និងម៉ុងហ្គោលី បានថ្លែងថា «ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី Hegseth យើងកំពុងខិតខំកែលម្អបណ្តាញទំនាក់ទំនងយោធា និងយោធា ដែលធ្លាប់តែត្រូវបានកាត់ផ្តាច់ និងកំពុងសម្រេចបាននូវការវិវឌ្ឍយ៉ាងច្បាស់លាស់ និងស្ថិតស្ថេរ»។ លោកបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលពិធីជប់លៀងនៅស្ថានទូតចិន ប្រចាំរាជធានីវ៉ាស៊ីនតោន ដើម្បីប្រារព្ធខួបលើកទី៩៩ឆ្នានៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA)។ នេះក៏រាប់បានថាជាឱកាសដ៏កម្រមួយ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គូន ក្នុងខួបលើកទី៩៩ឆ្នាំនៃការបង្កើតកងទ័ពចិន។ លោក Smith ក៏បានបន្ថែមទៀតថា វ៉ាស៊ីនតោនមិនបានស្វែងរក «ជម្លោះជាមួយចិន» នោះទេ ហើយសង្ឃឹមថា នឹងរក្សាបាននូវទំនាក់ទំនងទ្វេភាគី ប្រកបដោយ «សន្តិភាព» និង «ការគោរពគ្នាទៅវិញទៅមក»។ អនុប្រធានជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានលើកឡើងទៀតថា «ក្រសួងបានបើកចំហទទួលយកនូវវិធីសាស្ត្រថ្មីមួយ ចំពោះទំនាក់ទំនងយោធារបស់យើង ដែលជាវិធីសាស្ត្របង្កើតឡើងនៅលើកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ការគោរពគ្នា និងភាពច្បាស់លាស់ ជាមួយនឹងបំណងពិតប្រាកដក្នុងការកាត់បន្ថយភាពតានតឹង ដំណាលគ្នានឹងការជំរុញអាទិភាពជាតិរបស់យើងឱ្យទៅមុខ»៕ ប្រភព៖ SCPM 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
193
19
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
236
20
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ១. ទាហានថៃម្នាក់ដាច់ជើង ពេលកំពុងដោះមីន ២. លោក នេតាន់យ៉ាហ៊ូ ជួបលោក ដូណាល់ ត្រាំ ជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើង ៣. សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញពីកាតព្វសហការជាមួយ ICC ក្រោយយន្តហោះ លោក នេតាន់យ៉ាហូ ហោះឆ្លងកាត់ដែនអាកាសខ្លួន ៤. ក្នុងថ្ងៃខួបបង្កើតកងទ័ពចិន៖ មន្ត្រីក្រសួងការពារជាតិអាមេរិកកោតសរសើរទំនាក់ទំនងយោធាកាន់តែរឹងមាំជាមួយកងទ័ពចិន ៥. មនុស្ស ១៣នាក់បានស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន បន្ទាប់ពីរញ្ជួយដីខ្លាំងក្លានៅជប៉ុន -- ១. នាយទាហានផ្នែកដោះមីន និងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(EOD) នៃកងទ័ពជើងគោកថៃម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបានជាន់លើគ្រាប់មីនប្រភេទ PMN អំឡុងពេលប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ នៅជិតព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវនាថ្ងៃពុធ ទី២៩ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ នារសៀលនេះ។ ហេតុការណ៍នេះ បានកើតឡើង នាពេលដែលក្រុមការងារដោះមីនកំពុងវាស់ស្ទង់លើតំបន់ ដែលមានគ្រោះថ្នាក់ស្ថិតក្នុងស្រុក Khok Sung (ឃកស៊ុង)។ សារព័ត៌មានថៃបានដកស្រង់ប្រភពមកផ្សាយថា ទាហានរូបនោះ បានដាច់ជើងខាងឆ្វេង និងរងរបួសធ្ងន់ធ្ងរត្រង់ជើងខាងស្តាំ និងដៃខាងឆ្វេង។ ប្រភព៖ Khaosod ២. នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមីន នេតាន់យ៉ាហ៊ូ បានទៅបំពេញទស្សនកិច្ច នៅសេតវិមាន កាលពីថ្ងៃទី២៨ ខែកក្កដា សម្រាប់ជំនួបផ្ទាល់ជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើរាប់ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើមឡើង។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងថា ពួកលោកបានពិភាក្សាគ្នាដោយធានាថា ទីក្រុងតេហេរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។ ជំនួបបិទទ្វារ ដែលសេតវិមានបានពិពណ៌នាថា "វិជ្ជមាន និងមានផ្លែផ្កា" បានប្រព្រឹត្តទៅក្នុងរយៈពេលប្រហែលមួយម៉ោងកន្លះ ខណៈពេលដែលលោក នេតាន់យ៉ាហ៊ូ ក៏ដូចជាលោក ដូណាល់ ត្រាំ កំពុងស្វែងរកការសម្របសម្រួល ចំពោះការខ្វែងគំនិតគ្នា ជាសាធារណៈជុំវិញសង្គ្រាមនេះ៕ ប្រភព៖ CNA ៣. គណៈកម្មការអឺរ៉ុប បានបញ្ជាក់ឡើងវិញកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដាថា រដ្ឋទាំងអស់គួរតែសហការពេញលេញជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយរាប់បញ្ចូលទាំងការអនុវត្តដីកាចាប់ខ្លួនដែលនៅជាធរមានផង ខណៈដែលយន្តហោះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនចាមីន នេតាន់យ៉ាហូ បានហោះឆ្លងកាត់ដែនអាកាសនៃរដ្ឋសមាជិក ICC។ ជាការហោះឆ្លងកាត់ ក្នុងដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់។ សូមជម្រាបជូនថា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក នេតាន់យ៉ាហូ និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្កឡាន់ (Yoav Gallant) ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕ ប្រភព៖ Anadolu Agency ៤. មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា បានថ្លែងថា ទំនាក់ទំនងយោធារវាងអាមេរិក និងចិនគឺ «រឹងមាំជាងពេលណាៗទាំងអស់ ធៀបនឹងរយៈពេលជាច្រើនឆ្នាំមកនេះ»។ នេះជាចំណុចវិជ្ជមានដ៏កម្រមួយ នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែទូលំទូលាយ រវាងប្រទេស ដែលមានអំណាចខ្លាំងបំផុតទាំងពីរនៅលើពិភពលោក។ ការកត់សម្គាល់បែបនេះ ធ្វើឡើងក្នុងអំឡុងពេលពិធីជប់លៀងនៅស្ថានទូតចិន ប្រចាំរាជធានីវ៉ាស៊ីនតោន ដើម្បីប្រារព្ធខួបលើកទី៩៩នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន(PLA)។ នេះក៏រាប់បានថាជាឱកាសដ៏កម្រមួយ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គូន ក្នុងខួបលើកទី៩៩នៃការបង្កើតកងទ័ពចិន៕ ប្រភព៖ SCPM ៥. គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រមួយក្នុងប្រទេសជប៉ុន ក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) ដែលបានថ្លែង នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដានេះ។ សូមជម្រាបជូនថា ការរញ្ជួយដីដ៏ខ្លាំងក្លានេះ បានកើតឡើងនៅម៉ោង ៤និង២៧នាទីរសៀល ថ្ងៃអង្គារម្សិលមិញ ហើយបើតាមទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក(USGS) កម្រិតនៃការរញ្ជួយគឺ ៦.៨រិចទ័រ ក្នុងជម្រៅ ១០គីឡូម៉ែត្រ៕ ប្រភព៖ CNA https://youtu.be/CFt7_Q_8fJg 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
205