ru
Feedback
ព្រះខ័ន

ព្រះខ័ន

Открыть в Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Больше
4 873
Подписчики
-324 часа
+127 дней
+730 день

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
июль '26
июль '26
+73
в 13 каналах
июнь '26
+84
в 18 каналах
Get PRO
май '26
+128
в 15 каналах
Get PRO
апрель '26
+83
в 15 каналах
Get PRO
март '26
+49
в 18 каналах
Get PRO
февраль '26
+95
в 15 каналах
Get PRO
январь '26
+92
в 13 каналах
Get PRO
декабрь '25
+250
в 20 каналах
Get PRO
ноябрь '25
+202
в 18 каналах
Get PRO
октябрь '25
+136
в 11 каналах
Get PRO
сентябрь '25
+144
в 18 каналах
Get PRO
август '25
+177
в 16 каналах
Get PRO
июль '25
+336
в 19 каналах
Get PRO
июнь '25
+277
в 19 каналах
Get PRO
май '25
+233
в 17 каналах
Get PRO
апрель '25
+103
в 2 каналах
Get PRO
март '25
+136
в 6 каналах
Get PRO
февраль '25
+177
в 12 каналах
Get PRO
январь '25
+144
в 12 каналах
Get PRO
декабрь '24
+442
в 15 каналах
Get PRO
ноябрь '24
+61
в 16 каналах
Get PRO
октябрь '24
+93
в 14 каналах
Get PRO
сентябрь '24
+139
в 10 каналах
Get PRO
август '24
+140
в 10 каналах
Get PRO
июль '24
+1 178
в 13 каналах
Get PRO
июнь '24
+794
в 13 каналах
Get PRO
май '24
+11 847
в 6 каналах
Get PRO
апрель '240
в 3 каналах
Get PRO
март '240
в 4 каналах
Get PRO
февраль '24
+79
в 1 каналах
Дата
Привлечение подписчиков
Упоминания
Каналы
31 июля+3
30 июля0
29 июля0
28 июля+9
27 июля+2
26 июля+2
25 июля+2
24 июля+7
23 июля+3
22 июля+2
21 июля+3
20 июля+1
19 июля+3
18 июля+1
17 июля+2
16 июля+1
15 июля+1
14 июля0
13 июля+2
12 июля+1
11 июля+2
10 июля+5
09 июля+6
08 июля+5
07 июля+1
06 июля+1
05 июля+1
04 июля+2
03 июля+3
02 июля0
01 июля+2
Посты канала
យុវតីសិង្ហបុរិដែលបាត់ខ្លួន ត្រូវបានអាជ្ញាធរកម្ពុជារកឃើញហើយ ខណៈករណីបាត់ខ្លួននេះ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារប៉ុណ្ណោះ —- នេះបើយោងតា
យុវតីសិង្ហបុរិដែលបាត់ខ្លួន ត្រូវបានអាជ្ញាធរកម្ពុជារកឃើញហើយ ខណៈករណីបាត់ខ្លួននេះ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារប៉ុណ្ណោះ —- នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដានេះ ដោយបន្ថែមដែរថា ព័ត៌មានលម្អិតនឹងជម្រាបជូននៅក្នុងសន្និសីទសារព័ត៌មាននាពេលក្រោយ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

2
🎥បទយកការណ៍៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញតុលាការជំនាន់ទី២ ចាប់ចេគដំណើរ �
🎥បទយកការណ៍៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញតុលាការជំនាន់ទី២ ចាប់ចេគដំណើរ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
231
3
🎥តើបុគ្គលណាខ្លះដែលច្បាប់មិនអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈសារការី? --- បុគ្គលដែលច្បាប់មិនអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈសារការីរួមមាន
🎥តើបុគ្គលណាខ្លះដែលច្បាប់មិនអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈសារការី? --- បុគ្គលដែលច្បាប់មិនអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈសារការីរួមមាន មន្ត្រីរាជការស៊ីវិល និងពលរដ្ឋទទួលអាណត្តិសាធារណៈដែលមានដូចជា តំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, សមាជិករាជរដ្ឋាភិបាល, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ក្រៅពីនេះ មេធាវី ចៅក្រម និងព្រះរាជអាជ្ញា ក៏មិនត្រូវបានអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈសារការី ផងដែរ លើកលែងតែមន្ត្រីពាក់ព័ន្ធនឹងការគ្រប់គ្រងវិជ្ជាជីវៈសារការី។ នេះបើតាមបទបង្ហាញរបស់លោក កាន់ សុទ្ធប៉ូលីន ប្រធាននាយកដ្ឋានសារការីនៃក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
127
4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣១ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន+3
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣១ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
134
5
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ១. អេស្ប៉ាញពង្រាយកងទ័ព ខណៈមនុស្សរាប់រយនាក់បានសម្រុកឆ្លងដែនចូលដីអេស្ប៉ាញពីប្រទេសម៉ារ៉ុក ២. ជប៉ុនបង្កើតនាយកដ្ឋានចារកម្មជាតិ ចំពេលមានការជំរុញច្បាប់ប្រឆាំងការស៊ើបការណ៍សម្ងាត់ ៣. នាវាដឹកយន្តហោះចម្បាំងអាមេរិក USS George Washington បានមកដល់ប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចមិត្តភាព ៤. ប៉ាគីស្ថាន អះអាងថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅតែមានសង្ឃឹម ទោះបីជាមានការវាយប្រហារថ្មីៗ ពីសំណាក់អាមេរិកក៏ដោយ -- ១. មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងមួយភាគខាងជើងនៃប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ព្រំដែនទីក្រុង Ceutaរបស់ប្រទេសអេស្ប៉ាញត្រូវបានបើកឱ្យចូល។ នេះបើយោងតាមអ្នកសារព័ត៌មាន AFP កាលពីថ្ងៃទី៣០ ខែកក្កដា។ អាជ្ញាធរក្រុងបានឱ្យដឹងថា ជនចំណាកស្រុករាប់រយនាក់ បានចូលទៅកាន់ទីក្រុង Ceuta ពីប្រទេសម៉ារ៉ុក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានចូលរួមជាមួយមនុស្ស ១ ៥០០នាក់ផ្សេងទៀត ដែលធ្វើដំណើរដល់មុន ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការណ៍នេះ បានបង្កឱ្យមាន "គ្រោះអាសន្នមនុស្សធម៌" និងបានបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ផង។ សូមជម្រាបជូនថា ការធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ារ៉ុកចូលទៅកាន់ដែនដីអាហ្វ្រិកខាងជើងទាំងពីររបស់អេស្ប៉ាញ គឺក្រុង Ceuta និងតំបន់ Melilla គឺជាបញ្ហានយោបាយដ៏រសើបជាយូរណាស់មកហើយរវាងប្រទេសទាំងពីរ៕ ប្រភព៖ France24 ២. ប្រទេសជប៉ុនបានបង្កើតនាយកដ្ឋានព័ត៌មានសម្ងាត់ជាតិថ្មីរបស់ខ្លួន នៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ក្នុងការពង្រឹងសមត្ថភាពចារកម្មរបស់ប្រទេស និងជំរុញឱ្យមានច្បាប់ប្រឆាំងចារកម្មពីបរទេស។ការបង្កើតស្ថាប័ននេះ ធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់មួយ កាលពីខែឧសភា ដែលបង្កើតឱ្យមាននាយកដ្ឋាននេះ និងក្រុមប្រឹក្សាសន្តិសុខជាតិ ដែលជាអង្គភាពបញ្ជាការកណ្តាលដឹកនាំដោយនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី ៩រូបផ្សេងទៀត។ ការជំរុញសកម្មភាពប្រមូលព័ត៌មានសម្ងាត់នេះ បានទាក់ទាញការព្រួយបារម្ភពីសមាជិកសភាបក្សប្រឆាំងមួយចំនួន៕ ប្រភព៖ Kyodo News ៣. នាវាដឹកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក USS George Washington បានមកដល់ទីក្រុងដាណាង កាលពីថ្ងៃទី៣០ ខែកក្កដា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ។ នេះជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម នៅតែបន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ ទោះបីជាមានភាពមិនច្បាស់លាស់ក្នុងទំនាក់ទំនងពាណិជ្ជកម្មយ៉ាងណាក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Jennifer Wicks បានលើកឡើងថា នេះគឺជា «សាក្សីបញ្ជាក់យ៉ាងច្បាស់មួយទៀត» នៃភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាមេរិក និងវៀតណាម ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ក្រោមក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាក្នុងឆ្នាំ២០២៣៕ ប្រភព៖ The Diplomat ៤. ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដាថា ការចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តប្រព្រឹត្តទៅ ទោះបីជាខាងវ៉ាស៊ីនតោន បានបើក "ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ" ទៅលើសត្រូវរបស់ខ្លួន។ ជាការវាយប្រហារ ដែលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ របស់អ៊ីរ៉ង់ ដែលតម្រង់ទិសដៅទៅលើប្រទេសហ្ស៊កដានី។ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារលើក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ចំណែកឯប្រទេសអេហ្ស៊ីប បានរងការវាយប្រហារជាលើកដំបូង ដោយដ្រូន នៅកំពង់ផែសមុទ្រមេឌីទែរ៉ាណេ ការណ៍នេះបានធ្វើឱ្យប្រធានាធិបតីនៃប្រទេសនេះ ព្រមានថា បញ្ហាទំនាស់នៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការកើនឡើងកម្តៅយ៉ាងធ្ងន់ធ្ងរ៕ ប្រភព៖ France24 https://youtu.be/wuiXciCO900 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
143
6
ចៅក្រមស៊ើបសួរ បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន 🌐 ព្រះខ័ន - Preah+1
ចៅក្រមស៊ើបសួរ បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
149
7
សង្ខេបព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ១. ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ ២.​ អ្នករាយការណ៍ពិសេស UN ឃើញការខូចខាតដែលថៃឈ្លានពាន ហើយជំរុញដោះស្រាយជម្លោះឱ្យបានឆាប់ ៣.​ រដ្ឋមន្ត្រីមហាផ្ទៃ ស្នើ​រឹតបន្តឹងច្បាប់ចរាចរណ៍​ឡើងវិញ ផ្តោតលើការបើកបរក្នុងស្ថានភាពស្រវឹង និងបើកលើសល្បឿន ៤. រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាឱ្យចាត់វិធានការក្តៅលើ «ក្រុមគ្រូតឿ» ដែលផលិតមាតិការើសអើងអ្នកជំងឺអេដស៍ និងអ្នកលក់អនឡាញសិចស៊ី ដើម្បីពង្រឹងសីលធម៌សង្គម ៥.​ ធនាគារអភិវឌ្ឍអាស៊ី​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិមជ្ឈិមបូព៌ា --- ១. សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) របស់អង្គការយូណេស្កូ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយដែលថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងសម័យប្រជុំនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)។ លោកបានថ្លែងទៅកាន់អង្គប្រជុំ ប៉ុន្តែលោកមិនបានបញ្ជាក់ចំៗអំពីការចោទប្រកាន់ថា កងកម្លាំងថៃបានកំណត់គោលដៅលើទីតាំងដែលចុះក្នុងបញ្ជីយូណេស្កូនោះឡើយ។ ទោះបីជាលោក សួស យ៉ារ៉ា មិនបានរំលឹកចំៗ​ដល់ការខូចខាតប្រាសាទព្រះវិហារក៏ដោយ ក៏គណៈប្រតិភូថៃហាក់ដូចជាមានការអាក់អន់ចិត្តចំពោះសម្តីរបស់លោក និងបានស្នើសុំសិទ្ធិឆ្លើយតបជាបន្ទាន់។ ប្រធានសម័យប្រជុំបានអនុញ្ញាតឱ្យភាគីថៃមានពេលត្រឹមតែមួយនាទីប៉ុណ្ណោះដើម្បីឆ្លើយតប។ តំណាងភាគីថៃបានព្យាយាមធ្វើឱ្យបញ្ហានេះមានភាពស្រពិចស្រពិល និងអះអាងថា ខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕​ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍   ២.​ អ្នករាយការណ៍ពិសេស UN ឃើញការខូចខាតដែលថៃឈ្លានពាន ហើយជំរុញដោះស្រាយជម្លោះឱ្យបានឆាប់។ ក្នុងដំណើរទស្សនកិច្ចរបស់លោក រយៈពេល១២ថ្ងៃ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចុះទៅពិនិត្យស្ថានភាពព្រំដែនដោយផ្ទាល់ នៅខេត្តបន្ទាយមានជ័យ។ លោកបានជួបជនរងគ្រោះ ដោយសារការឈ្លានពាន​របស់ថៃ មានកុមារ ជនភៀសសឹក ព្រមទាំងឃើញនូវ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ហេតុនេះ លោក ជំរុញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាបន្ទាន់។ នេះជាការថ្លែងរបស់អ្នករាយការណ៍ពិសេស UN ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា៕ ប្រភព៖ ថ្មីៗ   ៣.​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ដោយផ្តោតលើភូមិសាស្ត្រដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើន រួមមានរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ​កណ្តាល, ​កំពង់ស្ពឺ និងខេត្តស្វាយរៀង។ តាមគម្រោង ក្រសួងមហាផ្ទៃ ចង់ចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកញ្ញា ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់រួមមាន ការបើកបរលើសល្បឿនកំណត់, ការបើកបរក្នុងស្ថានភាពស្រវឹង, ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្ដុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង​៕ ប្រភព៖ ថ្មីៗ   ៤. ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ​ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍ ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ៕ ប្រភព៖ Fresh News   ៥.​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីបន្ទាន់ចំនួន ២៥០ លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងបង្កសម្ពាធលើជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ កម្ចីនេះនឹងគាំទ្រដល់ កម្មវិធីអន្តរាគមន៍រហ័សដើម្បីស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy – RISE) របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងការពារប្រជាពលរដ្ឋងាយរងគ្រោះពីការកើនឡើងនៃថ្លៃជីវភាព រក្សាសកម្មភាពសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់ប្រទេសចំពោះវិបត្តិខាងក្រៅនាពេលអនាគត៕ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍ https://youtu.be/SgVEBBxPJiY 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
187
8
តំណាងអយ្យការសម្រេចចោទប្រកាន់សាម ម៉ីជូ ពីបទបើកបរបណ្ដាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐
តំណាងអយ្យការសម្រេចចោទប្រកាន់សាម ម៉ីជូ ពីបទបើកបរបណ្ដាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
199
9
ជប៉ុនបង្កើតនាយកដ្ឋានចារកម្មជាតិ ចំពេលមានការជំរុញច្បាប់ប្រឆាំងការស៊ើបការណ៍សម្ងាត់ -- ប្រទេសជប៉ុនបានបង្កើតនាយកដ្ឋានព័ត៌មានសម្ងា
ជប៉ុនបង្កើតនាយកដ្ឋានចារកម្មជាតិ ចំពេលមានការជំរុញច្បាប់ប្រឆាំងការស៊ើបការណ៍សម្ងាត់ -- ប្រទេសជប៉ុនបានបង្កើតនាយកដ្ឋានព័ត៌មានសម្ងាត់ជាតិថ្មីរបស់ខ្លួន នៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ក្នុងការពង្រឹងសមត្ថភាពចារកម្មរបស់ប្រទេស និងជំរុញឱ្យមានច្បាប់ប្រឆាំងចារកម្មពីបរទេស។ ការបង្កើតស្ថាប័ននេះ ធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់មួយ កាលពីខែឧសភា ដែលបង្កើតឱ្យមាននាយកដ្ឋាននេះ និងក្រុមប្រឹក្សាសន្តិសុខជាតិ ដែលជាអង្គភាពបញ្ជាការកណ្តាលដឹកនាំដោយនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី ៩រូបផ្សេងទៀត។ យោងតាមប្រភពពីរដ្ឋាភិបាល ក្រុមប្រឹក្សានេះ គ្រោងនឹងជួបប្រជុំជាលើកដំបូងនៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីចាប់ផ្តើមការពិភាក្សាអំពីយុទ្ធសាស្ត្រចារកម្មជាតិដំបូងបង្អស់របស់ប្រទេសជប៉ុន។ ការបង្កើតស្ថាប័នទាំងពីរនេះ បានបើកផ្លូវសម្រាប់ការបង្កើតច្បាប់ប្រឆាំងចារកម្ម(ពីបរទេស) ដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី តាកាអ៊ីឈិ (ជាអ្នកនយោបាយប្រកាន់ជំហររឹងលើសន្តិសុខជាតិ) បានថ្លែងថា ចាំបាច់ត្រូវតែមាន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីបរទេស ដែលកាន់តែមានភាពស្មុគស្មាញ។ នាយកដ្ឋាននេះ បម្រើការជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ហើយដើរតួជាអ្នកសម្របសម្រួលព័ត៌មានចារកម្ម ដែលប្រមូលបាន ដោយភ្នាក់ងារនគរបាលជាតិ ក្រសួងការបរទេស ក្រសួងការពារជាតិ និងអង្គភាពផ្សេងទៀត។ ការជំរុញសកម្មភាពប្រមូលព័ត៌មានសម្ងាត់នេះ បានទាក់ទាញការព្រួយបារម្ភពីសមាជិកសភាបក្សប្រឆាំងមួយចំនួន ជុំវិញបញ្ហាថាតើស្ថាប័នទាំងពីរនេះ អាចរក្សាអព្យាក្រឹតភាពនយោបាយបានដែរឬទេ ហើយថាតើច្បាប់ដែលបានគ្រោងទុកនោះ អាចនឹងរំលោភលើឯកជនភាពរបស់ប្រជាពលរដ្ឋដែរឬយ៉ាងណា៕ ប្រភព៖ Kyodo News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
289
10
អេស្ប៉ាញពង្រាយកងទ័ព ខណៈមនុស្សរាប់រយនាក់បានសម្រុកឆ្លងដែនចូលដីអេស្ប៉ាញពីប្រទេសម៉ារ៉ុក -- មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅ
អេស្ប៉ាញពង្រាយកងទ័ព ខណៈមនុស្សរាប់រយនាក់បានសម្រុកឆ្លងដែនចូលដីអេស្ប៉ាញពីប្រទេសម៉ារ៉ុក -- មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងមួយភាគខាងជើងនៃប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ព្រំដែនទីក្រុង Ceuta របស់ប្រទេសអេស្ប៉ាញត្រូវបានបើកឱ្យចូល។ នេះបើយោងតាមអ្នកសារព័ត៌មាន AFP កាលពីថ្ងៃទី៣០ ខែកក្កដា។ អាជ្ញាធរក្រុងបានឱ្យដឹងថា ជនចំណាកស្រុករាប់រយនាក់ បានចូលទៅកាន់ទីក្រុង Ceuta ពីប្រទេសម៉ារ៉ុក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានចូលរួមជាមួយមនុស្ស ១ ៥០០នាក់ផ្សេងទៀត ដែលធ្វើដំណើរដល់មុន ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការណ៍នេះ បានបង្កឱ្យមាន "គ្រោះអាសន្នមនុស្សធម៌" និងបានបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ផង។ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ថា «សពចំនួន៩ ត្រូវបានអាជ្ញាធររកឃើញ»។ មានមនុស្សជាច្រើនអ្នក បានព្យាយាមធ្វើដំណើរទៅកាន់ទីក្រុង Ceuta ដែនដីក្រៅស្រុករបស់អេស្ប៉ាញមួយនេះ ដោយការហែលទឹកវាងរបងព្រំដែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអេស្ប៉ាញបានឱ្យដឹងថា ខ្លួននឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅជួយឆ្មាំស៊ីវិល(Civil Guard) «ដើម្បីរក្សាសន្តិសុខនៅក្នុងទីក្រុង Ceuta»។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីតាលី ក៏បានអំពាវនាវឱ្យមានការដកប្រទេសអេស្ប៉ាញចេញពីតំបន់ Schengen ដែលជាតំបន់ព្រំដែនបើកចំហរបស់អឺរ៉ុប។ ការអំពាវនាវនេះ បានធ្វើឱ្យមានប្រតិកម្មតបតវិញយ៉ាងខ្លាំងពីសំណាក់ប្រទេសអេស្ប៉ាញ ហើយឈាដល់ការកោះហៅតំណាងទូតអ៊ីតាលីប្រចាំក្រុងម៉ាឌ្រីដមកជួបទៀតផង។ សូមជម្រាបជូនថា ការធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ារ៉ុកចូលទៅកាន់ដែនដីអាហ្វ្រិកខាងជើងទាំងពីររបស់អេស្ប៉ាញ គឺក្រុង Ceuta និងតំបន់ Melilla គឺជាបញ្ហានយោបាយដ៏រសើបជាយូរណាស់មកហើយរវាងប្រទេសទាំងពីរ។ ដែនដីរបស់អេស្ប៉ាញទាំងពីរនេះ តំណាងឱ្យព្រំដែនគោកតែមួយគត់របស់សហភាពអឺរ៉ុប ដែលជាប់ជាមួយទ្វីបអាហ្វ្រិក៕ ប្រភព៖ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
284
11
🎥តើសារការីត្រូវប្រឈមនឹងទណ្ឌកម្មអ្វីខ្លះក្នុងករណីប្រព្រឹត្តកំហុសខាងវិន័យ? —- ក្នុងករណីប្រព្រឹត្តកំហុសខាងវិន័យ, សារការី ត្រូវប
🎥តើសារការីត្រូវប្រឈមនឹងទណ្ឌកម្មអ្វីខ្លះក្នុងករណីប្រព្រឹត្តកំហុសខាងវិន័យ? —- ក្នុងករណីប្រព្រឹត្តកំហុសខាងវិន័យ, សារការី ត្រូវប្រឈមនឹងទណ្ឌកម្មចំនួនពីររួមមាន៖ - ទណ្ឌកម្មថ្នាក់ទី១ គឺការស្ដីបន្ទោសផ្ទាល់មាត់ និងធ្វើលិខិតព្រមានជាលាយលក្ខណ៍អក្សរ - ទណ្ឌកម្មថ្នាក់ទី២ គឺការហាមឃាត់បណ្ដោះអាសន្នការប្រកបវិជ្ជាជីវៈ ដោយលើសរយៈពេល ២ ឆ្នាំ និងដកហូតពីមុខងារ។ ទន្ទឹមនឹងនេះ ក្រៅពីកំហុសខាងវិន័យ, ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ផ្សេងទៀត សារការីក៏ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌដូចគ្នា។ នេះបើតាមបទបង្ហាញស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈសារការីរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
366
12
🎥ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ៖ លិខិតយថាភូតដែលរៀបចំដោយសារការី គឺជាផ្នែកមួយនៃការផ្ដល់យុត្តិធម៌ដោយការបង្ការវិវាទ --- គោលដៅសំខាន់មួយ
🎥ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ៖ លិខិតយថាភូតដែលរៀបចំដោយសារការី គឺជាផ្នែកមួយនៃការផ្ដល់យុត្តិធម៌ដោយការបង្ការវិវាទ --- គោលដៅសំខាន់មួយរបស់សារការី គឺជាការផ្ដល់យុត្តិធម៌ ដោយការបង្ការវិវាទ តាមរយៈការរៀបចំលិខិតយថាភូត ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់។ សូមស្ដាប់ការលើកឡើងលម្អិតរបស់ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
366
13
ប៉ាគីស្ថាន អះអាងថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅតែមានសង្ឃឹម ទោះបីជាមានការវាយប្រហារថ្មីៗ ពីសំណាក់អាមេរិកក៏ដោយ -- ប៉ាគីស្ថាន
ប៉ាគីស្ថាន អះអាងថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅតែមានសង្ឃឹម ទោះបីជាមានការវាយប្រហារថ្មីៗ ពីសំណាក់អាមេរិកក៏ដោយ -- ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដាថា ការចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តប្រព្រឹត្តទៅ ទោះបីជាខាងវ៉ាស៊ីនតោន បានបើក "ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ" ទៅលើសត្រូវរបស់ខ្លួន។ ជាការវាយប្រហារ ដែលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ របស់អ៊ីរ៉ង់ ដែលតម្រង់ទិសដៅទៅលើប្រទេសហ្ស៊កដានី។ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារលើក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ចំណែកឯប្រទេសអេហ្ស៊ីប បានរងការវាយប្រហារជាលើកដំបូង ដោយដ្រូន នៅកំពង់ផែសមុទ្រមេឌីទែរ៉ាណេ ការណ៍នេះបានធ្វើឱ្យប្រធានាធិបតីនៃប្រទេសនេះ ព្រមានថា បញ្ហាទំនាស់នៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការកើនឡើងកម្តៅយ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ប្រទេសហ្ស៊កដានី បានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា ខណៈដែលប្រទេសគុយវ៉ែត បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានប៉ះចំអគារក្រុមហ៊ុនចិនមួយ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ការត្រឡប់ទៅប្រយុទ្ធគ្នា ដោយផ្ទាល់ឡើងវិញនេះ បានកើតឡើងបន្ទាប់ពីផ្អាកប្រយុទ្ធគ្នាមួយអន្លើ ដែលមានគោលបំណងចង់ឱ្យការចរចាមានភាពរីកចម្រើនឡើងវិញ។ លោក Tahir Andrabi អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការចរចារវាងភាគីពាក់ព័ន្ធ នៅតែបន្តប្រព្រឹត្តទៅ ជាពិសេសលើបញ្ហាច្រកសមុទ្រហរមូស និងការកាត់បន្ថយកម្តៅនៃជម្លោះ»។ សូមជម្រាបជូនថា ប្រទេសប៉ាគីស្ថាន បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងភាគីជម្លោះ ដើម្បីរៀបចំគ្រឹះសម្រាប់ការចរចាស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ ហើយលោក Tahir Andrabi បានថ្លែងថា ខ្លួនកំពុងប្រឹងប្រែង «ឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកភាគីទាំងអស់ត្រឡប់មក» ការចរចាបច្ចេកទេសវិញ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ៕ ប្រភព៖ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
316
14
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកក្កដានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
374
15
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ -- ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ -- ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា បានបង្ហាញថា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍ចុងក្រោយ។ នេះបង្ហាញកាន់តែច្បាស់ពីបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ របស់ប្រទេសនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងជំរុញអត្រាកំណើតក៏ដោយ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ បានឱ្យដឹងថា ចំនួនពលរដ្ឋសញ្ជាតិជប៉ុនមានចំនួនជិត ១២០លាន (១១៩ ៧៣៦ ៤៨៣នាក់) គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពោលគឺបានថយចុះជិត ៩២ម៉ឺន (៩១៧ ០០០នាក់) បើធៀបនឹងឆ្នាំមុន។ នេះ គឺជាការថយចុះប្រចាំឆ្នាំដ៏ច្រើនបំផុតចាប់តាំងពីការកត់ត្រាទិន្នន័យប្រៀបធៀបបែបនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៦៨។ តួលេខដែលរាយការណ៍ដោយសារព័ត៌មានជប៉ុន Kyodo News នេះ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ជាមួយនឹងសង្គមដែលមានកំណើនមនុស្សចាស់ច្រើន និងអត្រាកំណើត ដែលនៅតែមានកម្រិតទាប។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនទារកកើតប្រហែល ៦៧០ ០០០នាក់ក្នុងកំឡុងឆ្នាំនេះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ខណៈដែលចំនួនអ្នកស្លាប់មានសរុបប្រហែល ១.៥៩លាននាក់ ដែលធ្វើឱ្យការថយចុះចំនួនប្រជាជន កាន់តែរីកធំឡើង។ ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន រាប់បញ្ចូលទាំងអ្នករស់នៅជាបរទេស មានចំនួន ១២៣ ៧៦៧ ៦៤២នាក់ គឺថយចុះប្រហែល ៥៦៣ ០០០នាក់ បើធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ចំនួនអ្នកស្នាក់នៅជាបរទេសបានកើនឡើង ៣៥៤ ០០០នាក់ ធ្វើឱ្យជនបរទេសសរុបឡើងដល់កំណត់ត្រាថ្មីមួយគឺចំនួន ៤ ០៣១ ១៥៩នាក់។ ការកើនឡើងនេះ គឺស្របពេលដែលប្រទេសជប៉ុន ពង្រីកឱកាសជាបន្តបន្ទាប់សម្រាប់ពលករររទេស ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរ៉ាំរ៉ៃ៕ ប្រភព៖ Anadolu Agency 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
273
16
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ១. កងទ័ពអាមេរិកបើកការវាយប្រហារសងសឹកធ្ងន់ៗ លើប្រទេសអ៊ីរ៉ង់ ២. ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ ៣. អង្គការសហប្រជាជាតិ៖ ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ៤. លោក ដូណាល់ ត្រាំ ថ្លែងថាលោកនឹងខកចិត្ត ប្រសិនបើចិនបញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់ ៥. ប៉េកាំង«ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ១.កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយប្រហារ "យ៉ាងខ្លាំងក្លា" លើប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ដែលបានតម្រង់ទិសដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្សកដានី។ សង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងវិញ ហើយថែមទាំងបានទាញក្រុមប្រូកស៊ី(ក្រុមតំណាង)របស់អ៊ីរ៉ង់ឱ្យចូលរួមទៀតផង។ នេះរាប់បានថាជាការវាយប្រហារលើកដំបូង បន្ទាប់ពីភាពស្ងប់ស្ងាត់មិនប្រយុទ្ធគ្នាជិតមួយសប្តាហ៍ ហើយនេះ ក៏បានធ្វើឱ្យរលាយបាត់បង់នូវក្តីសង្ឃឹម សម្រាប់ប្រទេសទំាងពីរក្នុងការត្រឡប់ទៅរកការចរចាឡើងវិញ៕ ប្រភព៖ CNA ២. ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា បានបង្ហាញថា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍ចុងក្រោយ។ នេះបង្ហាញកាន់តែច្បាស់ពីបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ របស់ប្រទេសនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងជំរុញអត្រាកំណើតក៏ដោយ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ បានឱ្យដឹងថា ចំនួនពលរដ្ឋសញ្ជាតិជប៉ុនមានចំនួន ១១៩ ៧៣៦ ៤៨៣នាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពោលគឺបានថយចុះ ៩១៧ ០០០នាក់ បើធៀបនឹងឆ្នាំមុន។ នេះ គឺជាការថយចុះប្រចាំឆ្នាំដ៏ច្រើនបំផុតចាប់តាំងពីការកត់ត្រាទិន្នន័យប្រៀបធៀបបែបនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៦៨៕ ប្រភព៖ Anadolu Agency ៣. អង្គការសហប្រជាជាតិបានឱ្យដឹងថា ការប្រយុទ្ធគ្នាតាមព្រំដែនរវាងប្រទេសជិតខាងពីរ គឺប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានឱ្យដឹងថា ខ្លួនបានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស ដោយសារតែការប្រយុទ្ធគ្នារវាងប្រទេសជិតខាងទាំងពីរ។ ជាការប្រយុទ្ធគ្នា ដែលផ្គើននឹងកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ៕ ប្រភព៖ The Star – AP ៤. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹង «ខកចិត្ត» ចំពោះប្រទេសចិន ប្រសិនបើចិនផ្តល់អាវុធទៅឱ្យប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា លោក ស៊ី ជីនពីង បានសន្យាជាមួយលោកថា ទីក្រុងប៉េកាំងនឹងមិនលក់អាវុធឱ្យទីក្រុងតេហេរ៉ង់នោះឡើយ។ ការលើកឡើងរបស់ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់រំពឹងថានឹងទទួលបានគ្រាប់មីស៊ីលស្ពាយលើស្មាផលិត នៅចិនរហូតដល់ ៤០០ដើម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រទេសចិនមិនបានបញ្ជូនជញ្ជូនអាវុធ ដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់នោះទេ ប៉ុន្តែបានផ្តល់បច្ចេកវិទ្យាប្រើប្រាស់បានពីរយ៉ាង(Dual-use technology - ប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា)ដល់ប្រទេសនេះ៕ ប្រភព៖ Bloomberg ៥. ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង្ក្រាប» ក្រុមហ៊ុនចិន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលរ៉ូបូត ដែលមានរូបរាងដូចមនុស្ស(Humanoid) និងរ៉ូបូតជើងបួន(Quadruped) ដែលផលិតនៅបរទេស។ រ៉ូបូតដែលមានរូបរាងដូចមនុស្សភាគច្រើន ដែលលក់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ជាពិសេសមកពីប្រទេសចិន។ ចិនជាទី ដែលក្រុមហ៊ុនក្នុងស្រុកបានរត់ប្រណាំងគ្នាក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ ក្រសួងការបរទេសចិនបានថ្លែងថា ខ្លួន «ប្រឆាំងដាច់ខាត» ចំពោះចំណាត់ការកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា របស់គណៈកម្មាធិការសារគមនាគមន៍សហព័ន្ធអាមេរិក(FCC) ដែលបានបន្ថែម «ឧបករណ៍រ៉ូបូតទំនើបៗ» ទៅក្នុងបញ្ជីទំនិញ ដែលត្រូវហាមឃាត់ ក្រោមហេតុផលសន្តិសុខជាតិ៕ ប្រភព៖ The Star https://youtu.be/QZRs6G3t7hQ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
227
17
ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន -- អង្គការសហប្រជា
ប្រជាជនស៊ីវិលជិត ៥០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនជាច្រើនខែ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន -- អង្គការសហប្រជាជាតិបានឱ្យដឹងថា ការប្រយុទ្ធគ្នាតាមព្រំដែនរវាងប្រទេសជិតខាងពីរ គឺប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស ដោយសារតែការប្រយុទ្ធគ្នារវាងប្រទេសជិតខាងទាំងពីរ។ ជាការប្រយុទ្ធគ្នា ដែលផ្គើននឹងកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ។ របាយការណ៍ដដែលបានបន្តថា មានករណីមួយ ដែលប្រជាជនស៊ីវិលកំពុងព្យាយាមជួយសង្គ្រោះអ្នកដទៃចេញពីគំនរបាក់បែកនៃការវាយប្រហារតាមអាកាស ប៉ុន្តែក៏រងការវាយប្រហារតាមអាកាសជាលើកទីពីរថែមទៀត។ សូមជម្រាបជូនថា ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ។ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីសងសឹកនឹងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន។ ចំណែកឯ ប៉ាគីស្ថានវិញ បានចោទអាហ្វហ្គានីស្ថានថា បានផ្តល់ជម្រកដល់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ជាពិសេសក្រុមតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា TTP។ ក្រុមនេះ មានសម្ព័ន្ធភាពជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកគេបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកចេញ៕ ប្រភព៖ The Star – AP 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
172
18
ប៉េកាំង «ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង
ប៉េកាំង «ប្រឆាំងដាច់ខាត» ចំពោះបំរាមហាមនាំចូលមនុស្សយន្តពីចិនទៅអាមេរិក -- ទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាប៉ុនប៉ង «បង្ក្រាប» ក្រុមហ៊ុនចិនបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលរ៉ូបូត ដែលមានរូបរាងដូចមនុស្ស (Humanoid) និងរ៉ូបូតជើងបួន(Quadruped) ដែលផលិតនៅបរទេស។ រ៉ូបូតដែលមានរូបរាងដូចមនុស្សភាគច្រើន ដែលលក់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ជាពិសេសមកពីប្រទេសចិន។ ចិនជាទី ដែលក្រុមហ៊ុនក្នុងស្រុកបានរត់ប្រណាំងគ្នាក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ ក្រសួងការបរទេសចិនបានថ្លែងថា ខ្លួន «ប្រឆាំងដាច់ខាត» ចំពោះចំណាត់ការកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា របស់គណៈកម្មាធិការសារគមនាគមន៍សហព័ន្ធអាមេរិក (FCC) ដែលបានបន្ថែម «ឧបករណ៍រ៉ូបូតទំនើបៗ» ទៅក្នុងបញ្ជីទំនិញ ដែលត្រូវហាមឃាត់ ក្រោមហេតុផលសន្តិសុខជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់អ្នកសារព័ត៌មានពីម្សិលមិញថា «ប្រទេសចិនតែងតែប្រឆាំងយ៉ាងដាច់ខាត ចំពោះការដែលសហរដ្ឋអាមេរិកប្រើប្រាស់គំនិតសន្តិសុខជាតិហួសហេតុ ដើម្បីបង្ក្រាបក្រុមហ៊ុនចិន»។ លោកស្រី ម៉ៅ នីង បានបន្ថែមថា ប្រទេសចិននឹងចាត់ «វិធានការចាំបាច់» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ សូមជម្រាបជូនថា ប្រទេសចិនផលិតរ៉ូបូត ដែលមានរូបរាងដូចមនុស្សបានច្រើនជាងសហរដ្ឋអាមេរិក និងគូប្រជែងផ្សេងទៀត ហើយក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ចំណែកទីផ្សារសកលនៃរ៉ូបូតប្រភេទនេះ របស់ចិនបានកើនឡើងដល់ប្រហែល៨៥% ឯណោះ។ គួរបញ្ជាក់ថា បម្រាមរបស់ FCC ក៏រួមបញ្ចូលទាំងការនាំចូលថ្មីៗនៃរ៉ូបូត ដែលមានរូបរាងដូចមនុស្ស និងរ៉ូបូតជើងបួន ដែលជាញឹកញាប់ត្រូវបានគេហៅថាសុនខរ៉ូបូត ព្រមទាំងឧបករណ៍បំលែងថាមពល (Power Inverters) ដែលផលិតនៅបរទេសដែរ៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
157
19
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ១. សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ ២.​ សមត្ថកិច្ចចាប់ខ្លួនសមាជិក «ក្រុមកូនខ្លាមេ ០៧» ម្នាក់ទៀត ក្រោយព្រួតវាយយុវជនម្នាក់ឲ្យប្រកាច់តាមផ្លូវ ៣.​ អាជ្ញាធរបិទបន្ទប់ថែទាំជំងឺមួយកន្លែង នៅស្រុកកោះសូទិន ក្រោយស្លាប់ក្មេងស្រីម្នាក់ ៤. ក្រសួងបរិស្ថានកំពុងវាយតម្លៃហានិភ័យបរិស្ថាន ករណីឆេះរោងចក្រស្ល និងកែច្នៃលោហៈ ៥. អគារជាប់គាំង ១៤៨ គម្រោង ត្រូវបានដោះស្រាយចប់ស្មើនឹង ៣៣.៨% នៃគម្រោងជាប់គាំងសរុបក្នុងក្រុងព្រះសីហនុ --- ១. សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដានេះ។ ការចូលខ្លួនមកសារភាពរបស់ សាម ម៉ីជូ គឺបន្ទាប់ពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ នៅវេលាម៉ោងប្រមាណ១រំលងអធាត្រ ថ្ងៃទី៣០ ខែកក្កដា បានបង្ហោះសារណែនាំឱ្យឈ្មោះ សាម ម៉ីជូ ឈប់ព្យាយាមគេចខ្លួនតទៅទៀត និងចូលខ្លួនមកសារភាព ដោយអះអាងថា សមត្ថកិច្ចបានបិទច្រកអស់ហើយ។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តសេរ៊ីទំនើបមួយគ្រឿង ដែលភាគីរថយន្តម្នាក់ត្រូវបានគេអះអាងថា ឈ្មោះ សាម ម៉ីជូ ជាមួយនឹងម៉ូតូមួយគ្រឿង ដែលបណ្ដាលឱ្យភាគីខាងម៉ូតូបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម៕ ប្រភព៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ២.​ កម្លាំងជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ទៀត ដែលមានការផ្សព្វផ្សាយថា ជននេះបានអះអាងខ្លួនជាកូនខ្លារបស់មេរហស្សនាម(០៧) ក្រោយចូលរួមប្រើហិង្សាទៅលើយុវជនម្នាក់ បណ្តាលឲ្យប្រកាច់តាមផ្លូវសាធារណៈ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នេះជាជនទី២ ហើយ ដែលត្រូវបានចាប់ខ្លួន ក្រោយពីបក្ខពួកម្នាក់ឈ្មោះ រតនៈ ពិសាល ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦។ មកដល់ពេលនេះ សមត្ថកិច្ច នៅតែបន្តស្វែងរកចាប់ខ្លួនបក្ខពួកបន្តទៀត៕ ប្រភព៖ កម្ពុជាថ្មី ៣.​ បន្ទប់ថែទាំជំងឺមួយកន្លែង នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរចេញលិខិតបិទទ្វារ បន្ទាប់ពីមានករណីក្មេងស្រីម្នាក់ស្លាប់ពេលចូលទៅសម្រាកព្យាបាល ខណៈម្ចាស់ទីតាំងនេះត្រូវបានគេដឹងថា មានជំនាញពេទ្យសត្វ។ លិខិតរបស់រដ្ឋបាលស្រុកកោះសូទិន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា បន្ទប់ថែទាំជំងឺឈ្មោះ ចំរើន កិរិយា ត្រូវសម្រេចបិទដោយសារតែផ្ដល់សេវាលើសពីដែនច្បាប់បានកំណត់។ បើតាមសេចក្ដីរាយការណ៍ ម្ចាស់ទីតាំងនេះបានទទួលព្យាបាលក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ដែលមានជំងឺគ្រុនឈាម រហូតការព្យាបាលមិនជា និងបានបណ្ដាលឲ្យក្មេងស្រីនោះស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕ ប្រភព៖ Fresh News   ៤. អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដានេះថា ក្រសួងបរិស្ថានកំពុងវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ក្រោយមានហេតុការណ៍ឆេះរោងចក្រស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ឆេះរោងចក្រកែច្នៃលោហៈឈ្មោះ Xinshengsheng Materials Industry Park Co, Ltd កាលពីរសៀលថ្ងៃទី២៩កក្កដា។ តាមលោក ខ្វៃ អាទិត្យា ក្រសួងបរិស្ថានកំពុងតាមដានករណីនេះ ដោយចាត់ប្រធាននាយកដ្ឋានសំណល់គ្រោះថ្នាក់ទៅវាយតម្លៃដោយផ្ទាល់ ដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញទីតាំងរោងចក្រស្ល និងកែច្នៃលោហៈដែលបានឆេះ៕ ប្រភព៖ RFI   ៥. គម្រោងវិនិយោគពាក់ព័ន្ធជាមួយអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨% នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ ដោយគម្រោងទាំងនោះកំពុងបន្តសាងសង់, កែលម្អ, សាងសង់បញ្ចប់ និងដំណើរការអាជីវកម្ម។ នេះជាការលើកឡើងរបស់លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោងក្នុងខេត្តព្រះសីហនុ។ យោងទិន្នន័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីឆ្នាំ២០២៤ ដល់ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជូនដល់គម្រោងចំនួន ៥០០គម្រោង៕ ប្រភព៖ ស៊ីស៊ីថាមស៍ https://youtu.be/dcODT7uSNmI 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
178
20
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នករាយការណ៍ពិសេស UN ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហរដោះស្រាយវិវាទដោយសន្តិវ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នករាយការណ៍ពិសេស UN ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហរដោះស្រាយវិវាទដោយសន្តិវិធីរបស់កម្ពុជា --- នៅថ្ងៃទី៣០ ខែកក្កដានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។ យោងតាមក្រសួងយុត្តិធម៌, ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោក Thomas Andrews អំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណដល់លោក Thomas Andrews ដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews ក៏បានពិភាក្សាលើកិច្ចការមួយចំនួនទៀតដូចជា ភាពចង្អៀតណែនក្នុងពន្ធនាគារ, យុត្តិធម៌អនីតិជន, បញ្ហាគ្រឿងញៀន, ដំណើរការវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធវិស័យយុត្តិធម៌ និងលំហនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការគ្នាដោយស្មោះត្រង់ តាមរយៈកិច្ចសន្ទនា និងការចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីរួមគ្នាជួយដល់ប្រជាជនកម្ពុជា៕ ប្រភព៖ ក្រសួងយុត្តិធម៌ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
258