cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ព្រះខ័ន

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Ko'proq ko'rsatish
Reklama postlari
5 892
Obunachilar
-6924 soatlar
-3667 kunlar
-41030 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយះពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
សង្ខេបព័ត៌មានអន្តរជាតិ ប្រចាំថ្ងៃព្រហស្បត្ត៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ មាតិកាព័ត៌មាន ១. សម្ព័ន្ធមិត្តណាតូ នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន បានចោទប្រកាន់ចិនពីការផ្គត់ផ្គង់ឲ្យការធ្វើសង្គ្រាមរបស់រុស្ស៊ីធលើអ៊ុយក្រែន ព្រមទាំងក្ដីបារម្ភស្ដីពីការគំរាមកំហែងបង្កឡើងពីភាពជាដៃគូរវាងចិននិងរុស្ស៊ីផងដែរ។ យ៉ាងណា សេចក្ដីថ្លែងការណ៍នេះ ត្រូវបានចិនច្រានចោល ដោយអះអាងថា ពោរពេញដោយការប្រមាថ និងការបំភ័ន្ត។ ប្រភព៖ France24 & Channel News Asia ២. យោធាអ៊ីស្រាអែលបានប្រាប់ឲ្យអ្នករស់នៅទាំងអស់ក្នុងទីក្រុងហ្កាហ្សា ផ្លាស់ទីទៅភាគខាងត្បូង អំឡុងការបង្កើនប្រតិបត្តិការនៅភាគខាងជើង។ នេះជាលើកទី២ហើយ ដែលប្រជាជនក្នុងទីក្រុងហ្កាហ្សាទាំងមូលតែម្ដង ទទួលបញ្ជាឲ្យជម្លៀស ដោយអង្គការសហប្រជាជាតិ បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង។ ប្រភព៖ BBC ៣. មីស៊ីលមួយរបស់អ៊ីស្រាអែលបានទម្លុះចូលតំបន់ជនបម្លាស់ទីរស់នៅមួយក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារទី៩កក្កដា ដែលបានសម្លាប់មនុស្សយ៉ាងតិច២៩នាក់ ភាគច្រើនជាស្រ្តីនិងកុមារ។ អ្នកឃើញហេតុការណ៍បានរៀបរាប់ថា ការវាយប្រហារនេះបានធ្វើឡើងខណៈដែលពលរដ្ឋប្រមូលផ្ដុំគ្នាមើលការប្រកួតបាល់ទាត់នៅឯទីតាំងសាលារៀនមួយ។ ប្រភព៖ Channel News Asia ៤. សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយក្នុងប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០២៦ ក្រោមផ្នែកមួយនៃការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារអង្គការណាតូ និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ នៅថ្ងៃពុធម្សិលមិញ។ ប្រភព៖ Reuters https://youtu.be/KPxED7fz7rM?si=JmjVLFmYLG-MYUOO 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
សង្ខេបព័ត៌មានអន្តរជាតិ ប្រចាំថ្ងៃព្រហស្បត្ត៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤

មាតិកាព័ត៌មាន ១. សម្ព័ន្ធមិត្តណាតូ នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន បានចោទប្រកាន់ចិនពីការផ្គត់ផ្គង់ឲ្យការធ្វើសង្គ្រាមរបស់រុស្ស៊ីធលើអ៊ុយក្រែន ព្រមទាំងក្ដីបារម្ភស្ដីពីការគំរាមកំហែងបង្កឡើងពីភាពជាដៃគូរវាងចិននិងរុស្ស៊ីផងដែរ។ យ៉ាងណា សេចក្ដីថ្លែងការណ៍នេះ ត្រូវបានចិនច្រានចោល ដោយអះអាងថា ពោរពេញដោយការប្រមាថ និងការបំភ័ន្ត។ ប្រភព៖ France24 (

https://www.france24.com/en/americas/20240711-nato-allies-accuse-china-of-supplying-russia-s-war-in-ukraine)

& Channel News Asia (

https://www.channelnewsasia.com/world/nato-statement-lies-belligerent-rhetoric-china-4471756)

២. យោធាអ៊ីស្រាអែលបានប្រាប់ឲ្យអ្នករស់នៅទាំងអស់ក្នុងទីក្រុងហ្កាហ្សា ផ្លាស់ទីទៅភាគខាងត្បូង អំឡុងការបង្កើនប្រតិបត្តិការនៅភាគខាងជើង។ នេះជាលើកទី២ហើយ ដែលប្រជាជនក្នុងទីក្រុងហ្កាហ្សាទាំងមូលតែម្ដង ទទួលបញ្ជាឲ្យជម្លៀស ដោយអង្គការសហប្រជាជាតិ បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង។ ប្រភព៖ BBC (

https://www.bbc.com/news/articles/cy08nl4plvzo)

៣. មីស៊ីលមួយរបស់អ៊ីស្រាអែលបានទម្លុះចូលតំបន់ជនបម្លាស់ទីរស់នៅមួយក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារទី៩កក្កដា ដែលបានសម្លាប់មនុស្សយ៉ាងតិច២៩នាក់ ភាគច្រើនជាស្រ្តីនិងកុមារ។ អ្នកឃើញហេតុការណ៍បានរៀបរាប់ថា ការវាយប្រហារនេះបានធ្វើឡើងខណៈដែលពលរដ្ឋប្រមូលផ្ដុំគ្នាមើលការប្រកួតបាល់ទាត់នៅឯទីតាំងសាលារៀនមួយ។ ប្រភព៖ Channel News Asia (

https://www.channelnewsasia.com/world/gaza-israel-hamas-war-airstrike-football-match-civilians-killed-displaced-4470786)

៤. សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយក្នុងប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០២៦ ក្រោមផ្នែកមួយនៃការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារអង្គការណាតូ និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ នៅថ្ងៃពុធម្សិលមិញ។ ប្រភព៖ Reuters (

https://www.reuters.com/business/aerospace-defense/us-start-deploying-long-range-weapons-germany-2026-2024-07-10/)

Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

សង្ខេបព័ត៌មានជាតិ ប្រចាំថ្ងៃព្រហស្បត្ត៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ មាតិកាព័ត៌មាន ១. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ចេញសេចក្ដីថ្លែងការណ៍បដិសេធការអត្ថាធិប្បាយពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា របស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤ ថាជាការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភ័ន្ត។ ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯង ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងដែនកំណត់នៃច្បាប់»។ ប្រភព៖ Fresh News ២. សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសពីការឯកភាពផ្ដល់ឱកាសចូលបម្រើជាមន្រ្តីក្របខ័ណ្ឌរដ្ឋដល់លោក គង់ បុរាណ កូនប្រុសបង្កើតរបស់លោកតា គង់ ណៃ តាមការស្នើសុំ ដើម្បីបន្តវេនពីឪពុក។ ប្រភព៖ Samdech Thipidei Hun Manet ៣. រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ «គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ។ ជាកាលានុវត្តភាពថ្មី ដែលត្រូវបានគេរំពឹងថាក៏នឹងអាចជួយពន្លឿនកម្ពុជាឱ្យរំដោះពីការប្រើប្រាស់រថយន្តចាស់ៗដ៏ច្រើនលើសលប់ ហើយឆ្ពោះទៅរកការប្រើប្រាស់រថយន្តថ្មីដែលជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។ ប្រភព៖ ឯកសារមន្រ្តីសាធារណៈ ៤. សារមន្ទីរជាតិកំពុងតាំងពិព័រណ៍វត្ថុបុរាណ ៩៩វត្ថុមិនអចិន្ត្រៃយ៍ រយៈពេល៦ខែ ដោយ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ បុរាណវត្ថុទាំងនោះ មានរូបចម្លាក់ខ្មែរ និងគ្រឿងអលង្ការធ្វើពីមាស ដែលបណ្ដាប្រទេសនានា ប្រគល់មកឱ្យកម្ពុជាវិញ។ ប្រភព៖ Thmey Thmey https://youtu.be/c6eWKDI0cCY 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
សង្ខេបព័ត៌មានជាតិ ប្រចាំថ្ងៃព្រហស្បត្ត៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤

មាតិកាព័ត៌មាន ១. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ចេញសេចក្ដីថ្លែងការណ៍បដិសេធការអត្ថាធិប្បាយពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា របស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤ ថាជាការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភ័ន្ត។ ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯង ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងដែនកំណត់នៃច្បាប់»។ ប្រភព៖ Fresh News (

https://freshnewsasia.com/index.php/en/localnews/348160-2024-07-11-03-28-59.html)

២. សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសពីការឯកភាពផ្ដល់ឱកាសចូលបម្រើជាមន្រ្តីក្របខ័ណ្ឌរដ្ឋដល់លោក គង់ បុរាណ កូនប្រុសបង្កើតរបស់លោកតា គង់ ណៃ តាមការស្នើសុំ ដើម្បីបន្តវេនពីឪពុក។ ប្រភព៖ Samdech Thipidei Hun Manet (

https://t.me/Dr_Hunmanetofcambodia/25982)

៣. រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ «គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ។ ជាកាលានុវត្តភាពថ្មី ដែលត្រូវបានគេរំពឹងថាក៏នឹងអាចជួយពន្លឿនកម្ពុជាឱ្យរំដោះពីការប្រើប្រាស់រថយន្តចាស់ៗដ៏ច្រើនលើសលប់ ហើយឆ្ពោះទៅរកការប្រើប្រាស់រថយន្តថ្មីដែលជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។ ប្រភព៖ ឯកសារមន្រ្តីសាធារណៈ (

https://t.me/oa_channel/14861)

៤. សារមន្ទីរជាតិកំពុងតាំងពិព័រណ៍វត្ថុបុរាណ ៩៩វត្ថុមិនអចិន្ត្រៃយ៍ រយៈពេល៦ខែ ដោយ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ បុរាណវត្ថុទាំងនោះ មានរូបចម្លាក់ខ្មែរ និងគ្រឿងអលង្ការធ្វើពីមាស ដែលបណ្ដាប្រទេសនានា ប្រគល់មកឱ្យកម្ពុជាវិញ។ ប្រភព៖ Thmey Thmey (

https://thmeythmey.com/?page=detail&id=138092)

Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

អ្នកវិភាគសាទរគោលនយោបាយជាតិអភិវឌ្ឍយានយន្តអគ្គិសនី ខណៈជំរុញឲ្យដោះស្រាយបញ្ហាសេសសល់មួយចំនួន https://youtu.be/uZNNxqVoqDU 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
អ្នកវិភាគសាទរគោលនយោបាយជាតិអភិវឌ្ឍយានយន្តអគ្គិសនី ខណៈជំរុញឲ្យដោះស្រាយបញ្ហាសេសសល់មួយចំនួន

--- លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានអបអរសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឲ្យប្រើប្រាស់ «គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០»។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោកក៏បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមមួយចំនួន រួមមាន តម្លៃខ្ពស់នៃរថយន្តអគ្គិសនី និងចំនួនស្ថានីយ៍សាកថ្មតាមដងផ្លូវទៅកាន់បណ្ដាខេត្តជាដើម។ គួរជម្រាបថា កាលពីចុងខែឧសភាថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់ «គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដែលកាលានុវត្តភាពថ្មីនេះត្រូវបានគេរំពឹងថាក៏នឹងអាចជួយពន្លឿនកម្ពុជាឲ្យរំដោះពីការប្រើប្រាស់រថយន្តចាស់ៗដ៏ច្រើនលើសលប់ ហើយឆ្ពោះទៅរកការប្រើប្រាស់រថយន្តថ្មីដែលជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។ Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

នាទីអប់រំច្បាប់៖ យល់ដឹងអំពីការបង្កសំឡេងរំពងរំខានដល់អ្នកដទៃ https://youtu.be/aCptdBmZ-Po 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
យល់ដឹងអំពីការបង្កសំឡេងរំពងរំខានដល់អ្នកដទៃ

--- ការរស់នៅក្នុងសង្គមសព្វថ្ងៃ តើការបង្កសំឡេងកម្រិតណា ទើបត្រូវបានចាត់ទុកថា ជាការរំខានដល់អ្នកដទៃ? វិឌីអូខាងក្រោមនេះ នឹងលម្អិតប្រាប់អ្នក! Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

សង្ខេបព័ត៌មានអន្តរជាតិ ប្រចាំថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ មាតិកាព័ត៌មាន ១. តុលាការរុស្ស៊ីចេញសាលដីកាកំបាំងមុខ ចាប់ខ្លួនលោកស្រីYulia Navalnaya ភរិយាអ្នកនយោបាយប្រឆាំងរុស្ស៊ីលោក Alexey Navalny ដោយចោទប្រកាន់ពីការចូលរួមក្នុងអង្គការជ្រុលនិយម។ ប្រភព៖ CNN ២. មេដឹកនាំនៃប្រទេសសមាជិកអង្គការណាតូ នៅថ្ងៃពុធនេះ បានបង្ហាញពីឆន្ទៈរួបរួមគ្នាបង្កើនការគាំទ្រជួយដល់អ៊ុយក្រែន អំឡុងការជួបជុំក្នុងខួបលើកទី៧៥របស់ខ្លួន នាទីក្រុងវ៉ាស៊ីនតោន។ ប្រភព៖ France24 ៣. នៅក្នុងសុន្ទរកថាស្វាគមន៍ការជួបជុំរបស់សមាជិកអង្គការណាតូ នៅថ្ងៃពុធនេះ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាផ្ដល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសចំនួន៥ថ្មី ដើម្បីទប់ទល់នឹងការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី។ ការសន្យានេះ ធ្វើឡើង២ថ្ងៃបន្ទាប់ពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ទៅលើមន្ទីរពេទ្យកុមារមួយក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់ជីវិតមនុស្សជាង៤០នាក់ និងរបួសប្រមាណជាង១០០នាក់ផ្សេងទៀត។ ប្រភព៖ BBC ៤. សហជីពបុគ្គលិកក្រុមហ៊ុនSamsung ដែលតំណាងឲ្យសមាជិកប្រមាណ៣ម៉ឺននាក់ នៅថ្ងៃពុធនេះ អះអាងថាខ្លួននឹងបន្តធ្វើកូដកម្មឥតស្រាកស្រាន្ត ដើម្បីទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ល្អប្រសើរជាងមុន។ ប្រភព៖ Reuters ៥. នៅថ្ងៃអង្គារម្សិលមិញ បុរសម្នាក់ត្រូវបានរកឃើញបានលាក់ពស់រស់ជាង១០០ក្បាលក្នុងខោ ដើម្បីលួចដឹកជញ្ជូនចូលទៅទឹកដីចិនពីហុងកុង។ ប្រភព៖ Channel News Asia https://youtu.be/zR2KUQ185Gc 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
សង្ខេបព័ត៌មានអន្តរជាតិ ប្រចាំថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤

មាតិកាព័ត៌មាន ១. តុលាការរុស្ស៊ីចេញសាលដីកាកំបាំងមុខ ចាប់ខ្លួនលោកស្រីYulia Navalnaya ភរិយាអ្នកនយោបាយប្រឆាំងរុស្ស៊ីលោក Alexey Navalny ដោយចោទប្រកាន់ពីការចូលរួមក្នុងអង្គការជ្រុលនិយម។ ប្រភព៖ CNN (

https://edition.cnn.com/2024/07/09/europe/yulia-navalnaya-arrest-order-russia-intl/index.html)

២. មេដឹកនាំនៃប្រទេសសមាជិកអង្គការណាតូ នៅថ្ងៃពុធនេះ បានបង្ហាញពីឆន្ទៈរួបរួមគ្នាបង្កើនការគាំទ្រជួយដល់អ៊ុយក្រែន អំឡុងការជួបជុំក្នុងខួបលើកទី៧៥របស់ខ្លួន នាទីក្រុងវ៉ាស៊ីនតោន។ ប្រភព៖ France24 (

https://www.france24.com/en/europe/20240710-nato-leaders-seek-to-bolster-ukraine-as-they-gather-to-mark-75th-anniversary-of-alliance)

៣. នៅក្នុងសុន្ទរកថាស្វាគមន៍ការជួបជុំរបស់សមាជិកអង្គការណាតូ នៅថ្ងៃពុធនេះ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាផ្ដល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសចំនួន៥ថ្មី ដើម្បីទប់ទល់នឹងការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី។ ការសន្យានេះ ធ្វើឡើង២ថ្ងៃបន្ទាប់ពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ទៅលើមន្ទីរពេទ្យកុមារមួយក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់ជីវិតមនុស្សជាង៤០នាក់ និងរបួសប្រមាណជាង១០០នាក់ផ្សេងទៀត។ ប្រភព៖ BBC (

https://www.bbc.com/news/articles/c51yg2g12jno)

៤. សហជីពបុគ្គលិកក្រុមហ៊ុនSamsung ដែលតំណាងឲ្យសមាជិកប្រមាណ៣ម៉ឺននាក់ នៅថ្ងៃពុធនេះ អះអាងថាខ្លួននឹងបន្តធ្វើកូដកម្មឥតស្រាកស្រាន្ត ដើម្បីទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ល្អប្រសើរជាងមុន។ ប្រភព៖ Reuters (

https://www.reuters.com/technology/samsung-electronics-union-south-korea-declares-another-strike-2024-07-10/)

៥. នៅថ្ងៃអង្គារម្សិលមិញ បុរសម្នាក់ត្រូវបានរកឃើញបានលាក់ពស់រស់ជាង១០០ក្បាលក្នុងខោ ដើម្បីលួចដឹកជញ្ជូនចូលទៅទឹកដីចិនពីហុងកុង។ ប្រភព៖ Channel News Asia (

https://www.channelnewsasia.com/east-asia/man-china-caught-smuggling-live-snakes-trousers-4469226)

Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

សង្ខេបព័ត៌មានជាតិ ប្រចាំថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ មាតិកាព័ត៌មាន ១. កម្ពុជា នឹងប្រែខេត្តព្រះសីហនុទៅជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន ប្រកបដោយភាពចម្រុះវប្បធម៌ ឆ្លាតវៃ និងចីរភាព។ នេះបើផ្អែកតាមសេចក្តីព្រាង«ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលត្រូវបានរៀបចំរួចរាល់ហើយ នឹងត្រៀមដាក់ឱ្យអនុវត្តនាពេលខាងមុខ។ ប្រភព៖ ថ្មីៗ ២. ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី០៩ខែកក្កដាបានចេញមកពន្យល់ពីលក្ខណៈបច្ចេកទេសនៃការប្រើអគ្គិសនីពីពន្លឺព្រះអាទិត្យ(សូឡា)និងបានគូសបញ្ជាក់ថា ការប្រើអគ្គិសនីពន្លឺព្រះអាទិត្យដោយមិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំនិងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។ ប្រភព៖ តេឡេក្រាមមន្ត្រីឯកសារមន្ត្រីសាធារណៈ ៣. រយៈពេល៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ ករណី ដែលមានជនសង្ស័យចំនួន ១៦១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១៧៧ នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ប្រភព៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៤. នៅឆ្នាំ២០២៣ អត្រាចម្លងមេរោគអេដស៍ពីម្ដាយទៅកូនថយចុះមកត្រឹម៨%ពី១១%ក្នុងឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពល្អប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជានាឆ្នាំ២០២៣។ ចំណែកចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ថយចុះ១០០នាក់មក១២០០នាក់ នៅឆ្នាំ២០២៣ ពី១៣០០នាក់នៅឆ្នាំ២០២២។ ប្រភព៖ វាយោវិទ្យុFM ៥. ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ដើម្បីរងចាំទទួលការផ្ដន្ទាទោសទណ្ឌតាមនីតិវិធី ក្រោយចោទប្រកាន់ពីបទឆបោក (ជម្រុះមាសក្លែងក្លាយ)។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ប្រភព៖ FreshNews https://youtu.be/RUZeps3E16Y 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
សង្ខេបព័ត៌មានជាតិ ប្រចាំថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤

មាតិកាព័ត៌មាន ១. កម្ពុជា នឹងប្រែខេត្តព្រះសីហនុទៅជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន ប្រកបដោយភាពចម្រុះវប្បធម៌ ឆ្លាតវៃ និងចីរភាព។ នេះបើផ្អែកតាមសេចក្តីព្រាង«ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលត្រូវបានរៀបចំរួចរាល់ហើយ នឹងត្រៀមដាក់ឱ្យអនុវត្តនាពេលខាងមុខ។ ប្រភព៖ ថ្មីៗ (

https://thmeythmey.com/?page=detail&id=138077)

២. ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី០៩ខែកក្កដាបានចេញមកពន្យល់ពីលក្ខណៈបច្ចេកទេសនៃការប្រើអគ្គិសនីពីពន្លឺព្រះអាទិត្យ(សូឡា)និងបានគូសបញ្ជាក់ថា ការប្រើអគ្គិសនីពន្លឺព្រះអាទិត្យដោយមិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំនិងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។ ប្រភព៖ តេឡេក្រាមមន្ត្រីឯកសារមន្ត្រីសាធារណៈ (

https://t.me/oa_channel/14847)

៣. រយៈពេល៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ ករណី ដែលមានជនសង្ស័យចំនួន ១៦១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១៧៧ នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ប្រភព៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ (

https://t.me/mojcampaignnews/2009)

៤. នៅឆ្នាំ២០២៣ អត្រាចម្លងមេរោគអេដស៍ពីម្ដាយទៅកូនថយចុះមកត្រឹម៨%ពី១១%ក្នុងឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពល្អប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជានាឆ្នាំ២០២៣។ ចំណែកចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ថយចុះ១០០នាក់មក១២០០នាក់ នៅឆ្នាំ២០២៣ ពី១៣០០នាក់នៅឆ្នាំ២០២២។ ប្រភព៖ វាយោវិទ្យុFM (

https://vayofm.com/news/detail/133154-547.html)

៥. ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ដើម្បីរងចាំទទួលការផ្ដន្ទាទោសទណ្ឌតាមនីតិវិធី ក្រោយចោទប្រកាន់ពីបទឆបោក (ជម្រុះមាសក្លែងក្លាយ)។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ប្រភព៖ FreshNews (

https://www.freshnewsasia.com/index.php/en/localnews/348054-2024-07-10-05-19-49.html)

Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

អ្នកវិភាគសេដ្ឋកិច្ច៖ ផែនការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងបន្ថែមឱកាសឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ https://youtu.be/dVRNRilsHGw?si=EWWtClq3kCYpyL2o 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
ព័ត៌មានជាតិ

អ្នកវិភាគសេដ្ឋកិច្ច៖ ផែនការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងបន្ថែមឱកាសឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ --- លោកបណ្ឌិតឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគសេដ្ឋកិច្ច តាមរយៈសារព័ត៌មានព្រះខ័ន នៅថ្ងៃពុធនេះបានបង្ហាញការយល់ឃើញថា ផែនការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងនាំជួយឲ្យកម្ពុជាបង្កើនភាពទាក់ទាញផ្នែកសេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម អចលនទ្រព្យ ការវិនិយោគ បច្ចេកវិទ្យានវានុវត្តន៍ និងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកមួយចំនួនទៀត។ ជាអ្វីដែលលោកមើលឃើញថា នឹងបន្តឲ្យកម្ពុជាពង្រីកនូវខឿននៃការអភិវឌ្ឈសេដ្ឋកិច្ចបាន ស្របតាមគោលដៅឈានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ការយល់ឃើញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី៩ខែកក្កដា បានប្រកាសថា រាជរដ្ឋាភិបាលនឹងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា ១. ជាច្រកទ្វារអន្តរជាតិរបស់កម្ពុជា, ២. ជាប៉ូលអភិវឌ្ឍន៍ជាតិ និង ៣. ជាទីក្រុងធំមួយនៅក្នុងតំបន់។ Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

1
៤ចំណុចសំខាន់ៗដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រាងទុក https://youtu.be/R8erRysDUQk 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
៤ចំណុចដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រាងទុក

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានចែករំលែកគន្លឹះសំខាន់ៗ៤ចំណុចសំខាន់ៗដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រាងទុក។ Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

តើបទប្រមាថចំពោះអង្គព្រះមហាក្សត្រប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? https://youtu.be/hX-jJeG6rzI?si=IsY9VKp4NUAY32Pv 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Hammasini ko'rsatish...
តើបទប្រមាថចំពោះអង្គព្រះមហាក្សត្រប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារប៉ុន្មានឆ្នាំ?

--- តើបទប្រមាថចំពោះអង្គព្រះមហាក្សត្រប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? លោកមេធាវី សែង សុភិន ប្រធានការិយាល័យមេធាវី(SSLAW)បានលើកយកមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌមកពន្យល់បន្ថែមដូចតទៅ៖ Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.