ព្រះខ័ន
Ir al canal en Telegram
ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ
Mostrar más4 865
Suscriptores
+324 horas
+27 días
-130 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+54
en 9 canales
junio '26
+84
en 18 canales
Get PRO
mayo '26
+128
en 15 canales
Get PRO
abril '26
+83
en 15 canales
Get PRO
marzo '26
+49
en 18 canales
Get PRO
febrero '26
+95
en 15 canales
Get PRO
enero '26
+92
en 13 canales
Get PRO
diciembre '25
+250
en 20 canales
Get PRO
noviembre '25
+202
en 18 canales
Get PRO
octubre '25
+136
en 11 canales
Get PRO
septiembre '25
+144
en 18 canales
Get PRO
agosto '25
+177
en 16 canales
Get PRO
julio '25
+336
en 19 canales
Get PRO
junio '25
+277
en 19 canales
Get PRO
mayo '25
+233
en 17 canales
Get PRO
abril '25
+103
en 2 canales
Get PRO
marzo '25
+136
en 6 canales
Get PRO
febrero '25
+177
en 12 canales
Get PRO
enero '25
+144
en 12 canales
Get PRO
diciembre '24
+442
en 15 canales
Get PRO
noviembre '24
+61
en 16 canales
Get PRO
octubre '24
+93
en 14 canales
Get PRO
septiembre '24
+139
en 10 canales
Get PRO
agosto '24
+140
en 10 canales
Get PRO
julio '24
+1 178
en 13 canales
Get PRO
junio '24
+794
en 13 canales
Get PRO
mayo '24
+11 847
en 6 canales
Get PRO
abril '240
en 3 canales
Get PRO
marzo '240
en 4 canales
Get PRO
febrero '24
+79
en 1 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 24 julio | +6 | |||
| 23 julio | +3 | |||
| 22 julio | +2 | |||
| 21 julio | +3 | |||
| 20 julio | +1 | |||
| 19 julio | +3 | |||
| 18 julio | +1 | |||
| 17 julio | +2 | |||
| 16 julio | +1 | |||
| 15 julio | +1 | |||
| 14 julio | 0 | |||
| 13 julio | +2 | |||
| 12 julio | +1 | |||
| 11 julio | +2 | |||
| 10 julio | +5 | |||
| 09 julio | +6 | |||
| 08 julio | +5 | |||
| 07 julio | +1 | |||
| 06 julio | +1 | |||
| 05 julio | +1 | |||
| 04 julio | +2 | |||
| 03 julio | +3 | |||
| 02 julio | 0 | |||
| 01 julio | +2 |
Publicaciones del Canal
បេសកជនពិសេសអាស៊ាន៖ ការវិលត្រឡប់របស់អ្នកដឹកនាំមីយ៉ាន់ម៉ាមកកាន់កិច្ចប្រជុំអាស៊ាន នៅជាផ្លូវវែងឆ្ងាយទៅមុខទៀត
--
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដាថា ការចូលរួមរបស់អ្នកដឹកនាំមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គឺ «ជាផ្លូវវែងឆ្ងាយទៅមុខទៀត»។
លោកស្រី Maria Theresa Lazaro បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិល អាចនឹងមិនទាន់ត្រឡប់មកវិញឡើយ ដោយសារតែការអនុវត្តគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ាន ដែលគេស្គាល់ថាជា «កុងសង់ស៊ីស ៥ចំណុច» នោះ កំពុងត្រូវបានវាយតម្លៃនៅឡើយ។
«វានៅតែឆ្ងាយទៀត» នេះជាការលើកឡើងរបស់លោកស្រី Lazaro ដែលជាប្រធានបេសកជនពិសេសរបស់អាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បន្ទាប់ពី«មានសំណួរជាច្រើនជុំវិញការអនុវត្តតាម (កិច្ចព្រមព្រៀង) របស់ពួកគេ»។
លោកស្រី Lazaro ដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីនោះនៅចុងឆ្នាំនេះ បានថ្លែងថា គេមិនទាន់ប្រាកដនៅឡើយទេថា តើលោកស្រីនឹងត្រូវបានអនុញ្ញាតឱ្យជួបម្ចាស់ពានរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែរឬយ៉ាងណានោះ។
លោកស្រីបានបន្ថែមថា ប្លុកអាស៊ាននឹងបង្កើតលក្ខណៈវិនិច្ឆ័យ (benchmarks) ដើម្បីវាស់វែងពីបម្រែបម្រួលនៃផែនទីសន្តិភាព ហើយការបរាជ័យក្នុងការសម្រេចឱ្យបានតាមលក្ខណៈវិនិច្ឆ័យទាំងនោះ នឹងត្រូវចាត់ទុកជាការមិនបានអនុវត្តតាម។
សូមជម្រាបជូនថា អតីតឧត្តមសេនីយ៍កំពូលរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង ដែលបច្ចុប្បន្នជាប្រធានាធិបតី បានយល់ព្រមលើផែនការនេះជាមួយអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ ពោលគឺពីរខែបន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារ ដែលបានរុញច្រានប្រទេសនេះ ឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។
ក្រោយមក អាស៊ានបានរារាំងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ដោយសារតែការបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពនេះ ដែលក្នុងនោះរួមមានការអំពាវនាវឱ្យមានកិច្ចសន្ទនា ការបញ្ចប់អរិភាព និងការផ្តល់ច្រកចូលសម្រាប់ជំនួយមនុស្សធម៌៕
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan
| 2 | ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសបន្ថែមឱ្យលោក កឹម សុខា ត្រង់ចំណុចហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសរយៈពេល៥ឆ្នាំ
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 65 |
| 3 | សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
១. សហរដ្ឋអាមេរិកប្រកាសពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន៦០ ក្នុងអត្រា១០ ទៅ១២.៥ភាគរយ
២. លោក អនុធីន បញ្ជាក់ជាថ្មីពីនយោបាយ «ចិនតែមួយ» បន្ទាប់ពីតៃវ៉ាន់រិះគន់ប្រឆាំងនឹងសេចក្តីថ្លែងការណ៍រួមថៃនិងចិន
៣. ទីក្រុងហាណូយជំរុញឱ្យអាមេរិកបញ្ចប់ការស៊ើបអង្កេតពាណិជ្ជកម្ម
៤. បេសកជនពិសេសអាស៊ាន៖ ការវិលត្រឡប់របស់អ្នកដឹកនាំមីយ៉ាន់ម៉ាមកកាន់កិច្ចប្រជុំអាស៊ាន នៅជាផ្លូវវែងឆ្ងាយទៅមុខទៀត
--
១. សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា ខ្លួននឹងដាក់ពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន៦០ ដោយសារកង្វល់អំពីពលកម្មដោយបង្ខំ។ ពន្ធគយថ្មីនេះ នឹងជំនួសឲ្យពន្ធគយសកល ដែលផុតកំណត់ ក្រោយពីត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ។ ការប្រកាសពន្ធថ្មី ដែលចូលជាធរមាននៅថ្ងៃសុក្រនេះ មានអត្រាចាប់ពី ១០ភាគរយ ទៅ ១២.៥ភាគរយ ហើយប៉ះពាល់ដល់ប្រទេសធំៗដូចជា ប្រទេសចិន ប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប ជាដើម។ សម្រាប់តំបន់អាស៊ាន មានកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្ថិតក្រោមអត្រាពន្ធ ១០ភាគរយ ខណៈដែលប្រទេសថៃ វៀតណាម ហ្វីលីពីន និងសិង្ហបុរី ស្ថិតក្រោមអត្រាពន្ធ ១២.៥ភាគរយ៕
ប្រភព៖ CNA
២. នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា បានបញ្ជាក់ជាថ្មីអំពីនយោបាយ «ចិនតែមួយ» ដែលជាជំហររបស់ប្រទេសថៃ។ ការបញ្ជាក់នេះ គឺកើតមានឡើងបន្ទាប់ពីភាគីតៃវ៉ាន់បានរិះគន់សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវ បានចេញផ្សាយក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នៅប្រទេសចិន កាលពីសប្តាហ៍មុន។ ក្រសួងការបរទេសតៃវ៉ាន់បានថ្កោលទោសសេចក្តីថ្លែងការណ៍នោះ ដោយបានលើកឡើងថា ខ្លួនមាន «ការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង» ដែលប្រទេសថៃ បានមើលរំលងការពិត ហើយទៅចម្លងតាមជំហររបស់ទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់។ ទីក្រុងតៃប៉ិបានបញ្ជាក់ជាថ្មីថា តៃវ៉ាន់គឺជាប្រទេសអធិបតេយ្យ និងឯករាជ្យ ដោយបានបដិសេធការទាមទារដែនដីរបស់ចិនលើកោះនេះ ព្រមទាំងបានអំពាវនាវដល់ទីក្រុងបាងកក កុំឱ្យគាំទ្រអ្វីដែលខ្លួនបានពិពណ៌នាថា ជាការខិតខំប្រឹងប្រែងរបស់ចិនក្នុងការផាត់តៃវ៉ាន់ឱ្យនៅឯកោ៕
ប្រភព៖ Thai Enquirer
៣. ក្រសួងការបរទេសវៀតណាមបានថ្លែងថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការនាំយកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់ទីបញ្ចប់ ដោយបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ចប់ការស៊ើបអង្កេតតាមមាត្រា៣០១មកលើប្រទេសវៀតណាម។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីល ជាទីដែលភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រក្នុងការពង្រឹងទំនាក់ទំនង និងបង្កើតតុល្យភាពពាណិជ្ជកម្មឡើងវិញ៕
ប្រភព៖ The Star - Reuters
៤. រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដាថា ការចូលរួមរបស់អ្នកដឹកនាំមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គឺ «ជាផ្លូវវែងឆ្ងាយទៅមុខទៀត»។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីនោះនៅចុងឆ្នាំនេះ បានថ្លែងថា គេមិនទាន់ប្រាកដនៅឡើយទេថា តើលោកស្រីនឹងត្រូវបានអនុញ្ញាតឱ្យជួបម្ចាស់ពានរង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែរឬយ៉ាងណានោះ៕
ប្រភព៖ The Star
https://youtu.be/wC34TSngjfA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 98 |
| 4 | សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
១. សម្ដេចធិបតី លើកយកមូលហេតុចំនួនពីរ ដែលបញ្ជាក់ថា ការអះអាងរបស់ថៃក្នុងការបិទទ្វារចរចាព្រំដែនគោកដោយសារកម្ពុជាប្រើយន្ដការរបស់ UN គឺជាការលើកឡើងដែលមិនសូវត្រឹមត្រូវ
២. សម្ដេចធិបតី៖ ប្រសិនបើដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ណាមួយត្រូវបានរកឃើញថាជាកន្លែងគាំទ្រឧក្រិដ្ឋកម្មបោកប្រាស់ តំបន់នោះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដូចអ្នកដទៃដែរ
៣. កម្ពុជា-អាមេរិកប្តេជ្ញារួមគ្នាប្រឆាំងឧក្រិដ្ឋកម្មអនឡាញ និងគោរពកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ
៤. កម្ពុជាទទូចឱ្យអ.ស.ប. ពង្រឹងតួនាទីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងព្រមានប្រឆាំងការផ្លាស់ប្តូរព្រំដែនដោយកម្លាំង
៥. ក្រសួងមហាផ្ទៃសម្រេចបញ្ឈរជើងមេនគរបាលទេសចរណ៍ម្នាក់ដើម្បីស្រាវជ្រាវភាពមិនប្រក្រតី
---
១. សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកយកមូលហេតុចំនួនពីរ ដែលបញ្ជាក់ថា ការអះអាងរបស់ថៃក្នុងការបិទទ្វារចរចាព្រំដែនគោកដោយសារកម្ពុជាប្រើយន្ដការរបស់ UN គឺជាការលើកឡើងដែលមិនសូវត្រឹមត្រូវ ហើយមិនសូវយុត្តិធម៌ ប្រាប់ទៅកាន់សារព័ត៌មាន Bloomberg។ ទី១៖ មូលហេតុដែលកម្ពុជាជ្រើសប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ កម្ពុជា និងរដ្ឋាភិបាលថៃជំនាន់មុនជាច្រើន បានបន្តព្យាយាមធ្វើការ និងព្យាយាមស្វែងរកដំណោះស្រាយដោយផ្អែកលើកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែទោះបីជាកម្ពុជាបានស្នើសុំឱ្យថៃកុំលុបចោល MOU ឆ្នាំ២០០១ នេះក៏ដោយ ថៃនៅតែសម្រេចលុបចោល។ ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។ ទី២៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាមួយដែលហាមឃាត់សកម្មភាព(ប្រើយន្ដការផ្សះផ្សារបស់អង្គការសហប្រជាជាតិ) នេះឡើយ៕
ប្រភព៖ ព្រះខ័ន
២. សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ណាមួយត្រូវបានរកឃើញថាជាកន្លែងគាំទ្រឧក្រិដ្ឋកម្មបោកប្រាស់ តំបន់នោះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដូចអ្នកដទៃដែរ។ នេះគឺជាការឆ្លើយតបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ទៅនឹងសំណួរមួយរបស់អ្នកសារព័ត៌មាន Bloomberg ដែលបានសួរថា៖ «របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពួកគេកំពុងដំណើរការដូចជាក្រុមហ៊ុនធំៗ ហើយនៅអាស៊ីអាគ្នេយ៍ ពួកគេកំពុងប្រើប្រាស់ដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីប្រព្រឹត្តបទល្មើស។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ តើកម្ពុជាកំពុងធ្វើអ្វីខ្លះ ដើម្បីធានាថាតំបន់ទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម?»។ ក្នុងវីដេអូកិច្ចសម្ភាសដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះបញ្ហានេះ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា គឺជាវេទិកាសម្រាប់ការវិនិយោគផ្ទាល់របស់បរទេសក្នុងវិស័យផ្សេងៗ។ យ៉ាងណា សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សម្ដេចនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលមិនងាយស្រួល និងមិនមានតម្លៃសម្រាប់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងការបន្តសកម្មភាពនោះទេ៕
ប្រភព៖ ព្រះខ័ន
៣. រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ បានលើកឡើងជាថ្មីអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយរំលេចពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ក្នុងសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ ជំនួបពិភាក្សារវាងប្រមុខការទូតនៃប្រទេសទាំងពីរ ធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៕
ប្រភព៖ RFI
៤. កម្ពុជាបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ពង្រឹងតួនាទីរបស់ខ្លួនក្នុងការបង្ការ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈបានគូសបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យភាពរបស់រដ្ឋ មិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំង ឬតាមរយៈការបង្កើត «ស្ថានភាពជាក់ស្តែងថ្មី» នៅលើដីនោះឡើយ។ ការអំពាវនាវនេះ ធ្វើឡើងដោយឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកក្កដា ស្តីពីប្រធានបទ «ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តលេខ ២៧៨៨ (២០២៥) របស់ក្រុមប្រឹក្សាសន្តិសុខ»។ ក្នុងសុន្ទរកថារបស់ឯកឧត្ដម កែវ ឈា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តប្តេជ្ញាចិត្តចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ដោយលើកឡើងថា មធ្យោបាយទាំងនេះគឺជាគន្លឹះក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិប្រកបដោយចីរភាព៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
https://youtu.be/h24X98JZyZ0 | 65 |
| 5 | 🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 1 |
| 6 | 🎥នៅឆមាសទី១ ឆ្នាំ២០២៦នេះ មានសំណុំរឿងត្រឹមតែ ០,០១% ប៉ុណ្ណោះ ដែលក្រុមការងារយុទ្ធនាការក្រសួងយុត្តិធម៌រកឃើញថា អាចមានតម្រុយសង្ស័យថា មានភាពមិនប្រក្រតី
---
ក្នុងរយៈពេល៦ខែនេះដែរ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានទទួលពាក្យបណ្ដឹងស្នើសុំត្រួតពិនិត្យអំពីភាពមិនប្រក្រតីនៃចំណាត់ការលើរឿងក្ដីរបស់តុលាការ ចំនួន ៤៥៩ករណី ឬស្មើនឹង ០,៣៦% នៃសំណុំរឿងសរុបទូទាំងប្រទេសមានប្រមាណ ១២៩ ១៣៧ សំណុំរឿង។
ជាសរុប បណ្ដឹងស្នើសុំត្រួតពិនិត្យអំពីភាពមិនប្រក្រតីដែលក្រុមការងារយុទ្ធនាការទទួលយកមកចាត់ការ ដោយបូកបណ្ដឹងពីឆ្នាំចាស់ ចំនួន២២០ករណី និងមាន៨ករណីត្រូវបានពលរដ្ឋដកពាក្យបណ្ដឹង នាំឱ្យសំណុំរឿងដែលត្រូវចាត់ការមានសរុបចំនួន ៦៧១ ករណី។ ក្នុងចំណោមពាក្យបណ្ដឹងសរុប គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការរួចបានចំនួន ៣៤៣ ករណី ហើយមាន ២០ករណី រកឃើញតម្រុយសង្ស័យថា អាចមានភាពមិនប្រក្រតី។
ជាលទ្ធផល គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ចចំនួន ១៦ ករណី, ក្នុងនោះ ១៤ករណី ដែលពាក់ព័ន្ធនឹងចៅក្រមចំនួន ២៦រូប និងព្រះរាជអាជ្ញាចំនួន ៧រូប ត្រូវបានបញ្ចូនទៅក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ ស្រាវជ្រាវ និងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។
គួរបញ្ជាក់ថា យ៉ាងណា បើធៀបនឹងសំណុំរឿងសរុបនៅទូទាំងប្រទេស សំណុំរឿងដែលត្រូវបានរកឃើញតម្រុយសង្ស័យថាអាចមានភាពមិនប្រក្រតីមានចំនួនត្រឹមតែ ២០ករណី គឺស្មើនឹង ០,០១% ប៉ុណ្ណោះ។ នេះបើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ស្ដីពីលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការទាំងពីរ ដោយបញ្ជាក់ថា លទ្ធផលនេះឆ្លុះបញ្ចាំង និងបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់តុលាការលើការពង្រឹងគុណភាពនៃការសម្រេចសេចក្ដីរបស់ខ្លួន។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 153 |
| 7 | 🎥សម្ដេចធិបតី លើកយកមូលហេតុចំនួនពីរ ដែលបញ្ជាក់ថា ការអះអាងរបស់ថៃក្នុងការបិទទ្វារចរចាព្រំដែនគោកដោយសារកម្ពុជាប្រើយន្ដការរបស់ UN គឺជាការលើកឡើងដែលមិនសូវត្រឹមត្រូវ
---
- ទី១៖ មូលហេតុដែលកម្ពុជាជ្រើសប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ កម្ពុជា និងរដ្ឋាភិបាលថៃជាជំនាន់មុនជាច្រើន បានបន្តព្យាយាមធ្វើការ និងព្យាយាមស្វែងរកដំណោះស្រាយដោយផ្អែកលើកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែទោះបីជាកម្ពុជាបានស្នើសុំឱ្យថៃកុំលុបចោល MOU ឆ្នាំ២០០១ នេះក៏ដោយ ថៃនៅតែសម្រេចលុបចោល។ ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។
- ទី២៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាមួយដែលហាមឃាត់សកម្មភាព(ប្រើយន្ដការផ្សះផ្សារបស់អង្គការសហប្រជាជាតិ) នេះឡើយ។
នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងកិច្ចសម្ភាសផ្ដាច់មុខជាមួយសារព័ត៌មាន Bloomberg ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 198 |
| 8 | ទីក្រុងហាណូយជំរុញឱ្យអាមេរិកបញ្ចប់ការស៊ើបអង្កេតពាណិជ្ជកម្ម
--
ក្រសួងការបរទេសវៀតណាមបានថ្លែងថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការនាំយកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់ទីបញ្ចប់ ដោយបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ចប់ការស៊ើបអង្កេតតាមមាត្រា៣០១ មកលើប្រទេសវៀតណាម។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីល ជាទីដែលភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រក្នុងការពង្រឹងទំនាក់ទំនង និងបង្កើតតុល្យភាពពាណិជ្ជកម្មឡើងវិញ។
ការអំពាវនាវនេះ ក៏កើតឡើងបន្ទាប់ពីកិច្ចចរចាជាងមួយឆ្នាំរវាងទីក្រុងហាណូយ និងទីផ្សារនាំចេញធំបំផុតរបស់ខ្លួន ខណៈដែលពន្ធបណ្តោះអាសន្ន១០% លើទំនិញនាំចេញពីវៀតណាម ដាក់ចេញដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវផុតកំណត់ នៅថ្ងៃនេះ។
វៀតណាមកំពុងប្រឈមមុខនឹងការស៊ើបអង្កេតដាច់ដោយឡែកចំនួន៣ ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្រោមបទចោទប្រកាន់ថា វៀតណាមបានធ្វើឱ្យប៉ះពាល់ដល់ការជួញដូរ, ការផលិតលើសសមត្ថភាព,ការរំលោភបំពានលើកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញដែលផលិតដោយពលកម្មបង្ខំ។
ក្រសួងការបរទេសវៀតណាមបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វៀតណាមបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ចប់ការស៊ើបអង្កេតតាមមាត្រា៣០១ ជាមួយនឹងការសម្រេចចិត្តមួយដែលទទួលស្គាល់ពេញលេញនូវកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម។ សូមជម្រាបជូនថា មាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មអាមេរិក គឺជាបទប្បញ្ញត្តិ ដែលផ្តល់អំណាចឱ្យមានការស៊ើបអង្កេតលើការធ្វើពាណិជ្ជកម្មទាំងឡាយណា ដែលអាមេរិកយល់ថាមានភាពអយុត្តិធម៌។
ប្រមុខការបរទេសវៀតណាមបានអះអាងថា វៀតណាមស្ម័គ្រចិត្តសម្រួលដល់ក្រុមហ៊ុនអាមេរិក ក្នុងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេស៕
ប្រភព៖ The Star - Reuters
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 218 |
| 9 | 🎥សម្ដេចធិបតី៖ ប្រសិនបើដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ណាមួយត្រូវបានរកឃើញថាជាកន្លែងគាំទ្រឧក្រិដ្ឋកម្មបោកប្រាស់ តំបន់នោះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដូចអ្នកដទៃដែរ
---
នេះគឺជាការឆ្លើយតបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ទៅនឹងសំណួរមួយរបស់អ្នកសារព័ត៌មាន Bloomberg ដែលបានសួរថា៖ «របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពួកគេកំពុងដំណើរការដូចជាក្រុមហ៊ុនធំៗ ហើយនៅអាស៊ីអាគ្នេយ៍ ពួកគេកំពុងប្រើប្រាស់ដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីប្រព្រឹត្តបទល្មើស។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ តើកម្ពុជាកំពុងធ្វើអ្វីខ្លះ ដើម្បីធានាថាតំបន់ទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម?»។
ក្នុងវីដេអូកិច្ចសម្ភាសដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះបញ្ហានេះ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា គឺជាវេទិកាសម្រាប់ការវិនិយោគផ្ទាល់របស់បរទេសក្នុងវិស័យផ្សេងៗ។ យ៉ាងណា សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សម្ដេចនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលមិនងាយស្រួល និងមិនមានតម្លៃសម្រាប់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងការបន្តសកម្មភាពនោះទេ។
សូមស្ដាប់កិច្ចសម្ភាសរបស់សារព័ត៌មាន Bloomberg ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 239 |
| 10 | 🎥តើកម្ពុជានឹងចាត់វិធានការដល់កម្រិតណា ចំពោះឥស្សរជនដែលត្រូវបានភ្ជាប់ទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម ឬការបោកប្រាស់?
---
សូមស្ដាប់ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 248 |
| 11 | Bloomberg៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកដែលកំពុងវិវត្តខ្លួនចេញជារូបរាងថ្មី
--
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបង្កើនការរឹតបន្តឹងលើការបង្ក្រាបលើបណ្តាញឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន។ នេះគឺជាការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ក្រោយបានធ្វើបទសម្ភាសផ្ដាច់មុខមួយជាមួយសម្ដេចធិបតី នៅថ្ងៃទី២៣ ខែកក្កដា។ ទន្ទឹមនឹងការប្ដេជ្ញាចិត្តនេះ សម្ដេចក៏បានឱ្យដឹងដែរថា ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ កំពុងបត់បែនតាមស្ថានការណ៍ ដោយបំបែកខ្លួនទៅជាក្រុមតូចៗ និងមានទម្រង់ជាវិមជ្ឈការនៅទូទាំងតំបន់ ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «វាបានក្លាយជាប្រព័ន្ធមួយដែលមានភាពស្មុគស្មាញជាងមុន ខណៈដែលបច្ចេកវិទ្យាបានអនុញ្ញាតឱ្យពួកគេអាចធ្វើប្រតិបត្តិការក្នុងទម្រង់ជាវិមជ្ឈការ (បំបែកក្រុមតូចៗ)»។
ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាជ្ញាធរកម្ពុជា បានបិទប្រតិបត្តិការឆបោកខុសច្បាប់ជាង ៦៧០ ទីតាំងរួចមកហើយ និងក៏កំពុងពង្រីកការចែករំលែកព័ត៌មានជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិសំខាន់ តួយ៉ាងដូចជា ជំនួបនាសប្តាហ៍នេះ ជាមួយលោក Kash Patel ដែលជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក។
សម្តេចធិបតីក៏បានឱ្យដឹងដែរថា ស្ថាប័នរដ្ឋបាន និងកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្មលើករណីដែលពាក់ព័ន្ធទាំងមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជករ។ លោកបានថ្លែងថា «យើងបានចាត់វិធានការប្រឆាំងនឹងមន្ត្រីមួយចំនួនរួចហើយ» ដែលក្នុងនោះរាប់បញ្ចូលទាំងការបណ្តេញចេញពីតំណែង និងការផ្តន្ទាទោសលើនាយឧត្តមសេនីយ៍យោធា និងអភិបាលខេត្ត។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា «យើងនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងមួយ ដែលមិនងាយស្រួល ឬមិនមានតម្លៃសម្រាប់ក្រុមឆបោកបន្តសកម្មភាពនោះឡើយ»៕
ប្រភព៖ The Star - Bloomberg
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 278 |
| 12 | សហរដ្ឋអាមេរិកប្រកាសពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន៦០ ក្នុងអត្រា១០ ទៅ១២.៥ ភាគរយ
--
សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា ខ្លួននឹងដាក់ពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន៦០ ដោយសារកង្វល់អំពីពលកម្មដោយបង្ខំ។ ពន្ធគយថ្មីនេះ នឹងជំនួសឲ្យពន្ធគយសកល ដែលផុតកំណត់ ក្រោយពីត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ។
ការប្រកាសពន្ធថ្មី ដែលចូលជាធរមាននៅថ្ងៃសុក្រនេះ មានអត្រាចាប់ពី ១០ភាគរយ ទៅ ១២.៥ភាគរយ ហើយប៉ះពាល់ដល់ប្រទេសធំៗដូចជា ប្រទេសចិន ប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប ជាដើម។ សម្រាប់តំបន់អាស៊ាន មានកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្ថិតក្រោមអត្រាពន្ធ ១០ភាគរយ ខណៈដែលប្រទេសថៃ វៀតណាម ហ្វីលីពីន និងសិង្ហបុរី ស្ថិតក្រោមអត្រាពន្ធ ១២.៥ភាគរយ។
«សហរដ្ឋអាមេរិក បានអនុវត្តបម្រាមលើការនាំចូលទំនិញ ដែលប្រើប្រាស់ពលកម្មបង្ខំជិតមួយសតវត្សរ៍មកហើយ! ហើយបានអនុវត្តវាយ៉ាងម៉ឺងម៉ាត់បំផុត។ វាហួសពេលយូរហើយ ដែលដៃគូពាណិជ្ជកម្មរបស់យើងត្រូវធ្វើដូចគ្នាដែរ»។ នេះជាការលើកឡើងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ក្នុងពេលប្រកាសដាក់ចេញនូវពន្ធគយទាំងនេះ។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការយកពន្ធគយឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិកបានទម្លាក់ចោលនូវវិធានការពន្ធគយជាច្រើនរបស់ប្រធានាធិបតីរូបនេះ កាលពីខែកុម្ភៈ។ ចំណាត់ការផ្លូវច្បាប់នេះ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់លោក ដូណាល់់ ត្រាំ ក្នុងការដំឡើងពន្ធធ្ងន់ធ្ងរ តាមអំពើចិត្ត។
បន្ទាប់ពីជួបបរាជ័យផ្លូវច្បាប់, លោក ដូណាល់ ត្រាំ បានប្រើប្រាស់វិធីផ្សេងទៀត ដើម្បីដាក់ពន្ធ ១០ភាគរយឡើងវិញលើទំនិញនាំចូល។ ប៉ុន្តែវិធានការនេះ មានសុពលភាពត្រឹមតែ ១៥០ថ្ងៃប៉ុណ្ណោះ ហើយនឹងផុតកំណត់នៅថ្ងៃសុក្រនេះ។
យោងតាមការប្រកាសនាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ប្រទេសដែលបានអនុវត្តបម្រាមលើពលកម្មដោយបង្ខំនឹងត្រូវរងពន្ធក្នុងអត្រាទាបត្រឹម ១០ភាគរយប៉ុណ្ណោះ។ ប្រទេសទាំងនោះក៏រួមមាន កាណាដា សហភាពអឺរ៉ុប និងអង់គ្លេស ដែរ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសផ្សេងទៀតត្រូវបានចាត់ទុកថាគួរទទួលរងការយកពន្ធគយធ្ងន់ធ្ងរជាងនេះ គឺក្នុងអត្រា ១២.៥ភាគរយ ហើយរួមមានដូចជា ចិន និងជប៉ុន ជាដើម៕
ប្រភព៖ CNA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 232 |
| 13 | ប្រមុខការទូតអាមេរិក និងប្រមុខការទូតកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ
--
នៅទីក្រុងម៉ានីល ក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន, ប្រមុខការទូតអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ និងប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ជាកិច្ចព្រមព្រៀង ដែលជំរុញឲ្យបញ្ឈប់ជម្លោះតាមព្រំដែន កម្ពុជា និងថៃ។
នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ លោក Tommy Pigott ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ កាលពីថ្ងៃទី២៣ ខែកក្កដា បានជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅទីក្រុងម៉ានីល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតាមរយៈអាស៊ាន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រួមទាំងការបង្រ្កាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (scam centers) ដើម្បីការពារប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រី រូប៊ីយ៉ូ ក៏បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ US Department of State
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 247 |
| 14 | លោក អនុធីន បញ្ជាក់ជាថ្មីពីនយោបាយ «ចិនតែមួយ» បន្ទាប់ពីតៃវ៉ាន់រិះគន់ប្រឆាំងនឹងសេចក្តីថ្លែងការណ៍រួមថៃនិងចិន
--
នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា បានបញ្ជាក់ជាថ្មីអំពីនយោបាយ «ចិនតែមួយ» ដែលជាជំហររបស់ប្រទេសថៃ។ ការបញ្ជាក់នេះ គឺកើតមានឡើងបន្ទាប់ពីភាគីតៃវ៉ាន់បានរិះគន់សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវ បានចេញផ្សាយក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នៅប្រទេសចិន កាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយ «ចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ព្រមទាំងបានពិពណ៌នាថាតៃវ៉ាន់ជា «ផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន»។ សេចក្តីថ្លែងការណ៍ដដែលក៏បានគូសបញ្ជាក់ដែរថា ប្រទេសថៃមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ ហើយបានសម្តែងការគាំទ្រចំពោះគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងប៉េកាំង។
ក្រសួងការបរទេសតៃវ៉ាន់បានថ្កោលទោសសេចក្តីថ្លែងការណ៍នោះ ដោយបានលើកឡើងថា ខ្លួនមាន «ការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង» ដែលប្រទេសថៃ បានមើលរំលងការពិត ហើយទៅចម្លងតាមជំហររបស់ទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់។ ទីក្រុងតៃប៉ិបានបញ្ជាក់ជាថ្មីថា តៃវ៉ាន់គឺជាប្រទេសអធិបតេយ្យ និងឯករាជ្យ ដោយបានបដិសេធការទាមទារដែនដីរបស់ចិនលើកោះនេះ ព្រមទាំងបានអំពាវនាវដល់ទីក្រុងបាងកក កុំឱ្យគាំទ្រអ្វីដែលខ្លួនបានពិពណ៌នាថា ជាការខិតខំប្រឹងប្រែងរបស់ចិនក្នុងការផាត់តៃវ៉ាន់ឱ្យនៅឯកោ។
ថ្លែងនៅវិមានរដ្ឋាភិបាល លោក អនុធីន បានលើកឡើងថា ជំហររបស់ប្រទេសថៃមិនមានការផ្លាស់ប្តូរនោះទេ ហើយប្រទេសនេះ បានប្រកាន់ខ្ជាប់នូវនយោបាយ «ចិនតែមួយ» ជាយូរមកហើយ។ លោកបានបន្តថា ប្រទេសថៃនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ ដរាបណាវាមិនផ្ទុយនឹងគោលនយោបាយនោះ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលបានទទួលជ្រាបអំពីប្រតិកម្មរបស់តៃវ៉ាន់ហើយ និងមិនរំពឹងថាជម្លោះនេះនឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ការធ្វើដំណើរដោយឥតទិដ្ឋាការ ឬពលករថៃនៅតៃវ៉ាន់នោះឡើយ៕
ប្រភព៖ Thai Enquirer
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 252 |
| 15 | 👨🏻⚖️ក្រសួងយុត្តិធម៌ បានបញ្ជូនមេធាវីទីប្រឹក្សាអមក្រសួង ជួយដោះស្រាយសំណុំរឿងពលរដ្ឋតាមបណ្ដឹងស្នើសុំទាំងអស់ នៅឆមាសទី១ ឆ្នាំ២០២៦នេះ
---
គិតពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រសួងទទួលបានបណ្ដឹងស្នើសុំមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ចំនួន ៣៥ សំណុំរឿង ក្នុងនោះទទួលបានក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការចំនួន ១៥ សំណុំរឿង និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចំនួន ២០ សំណុំរឿង។
✅ ជាលទ្ធផល ក្រសួងយុត្តិធម៌បានបញ្ជូនមេធាវីរួចតាមការស្នើសុំទាំង ៣៥ សំណុំរឿង។
ប្រភព៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុតិធម៌ ស្ដីពី «លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយរឿងក្ដីនៅតាមតុលាការ»
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 419 |
| 16 | 📊សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីសរុបដែលតុលាការគ្រប់ជាន់ថ្នាក់ទទួលបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានចាត់ការរួច ៦៣.០៥%
---
គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ទទួលបានសំណុំរឿងសរុប ១២៩១៣៧ សំណុំរឿង។ ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌទទួលបាន ៦៥១៩៩ សំណុំរឿង ចាត់ការរួចសរុប ៤៤៦៨៩ ស្មើនឹង ៦៨.៥៤%។ ចំណែក សំណុំរឿងរដ្ឋប្បវេណីទទួលបាន ៦៣៩៣៨ សំណុំរឿង ចាត់ការរួចសរុប ៣៦៧២៦ សំណុំរឿង ស្មើនឹង ៥៧.៤៤%។
✅ ជាលទ្ធផល នៃសំណុំរឿងសរុបដែលសាលជម្រះក្ដីគ្រប់ជាន់ថ្នាក់ទទួលបាន ទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី តុលាការបានចាត់ការរួចសរុប ៨១៤១៥ សំណុំរឿង ស្មើនឹង ៦៣.០៥% ហើយនៅសល់កំពុងចាត់ការសរុប ៤៧៧២២ សំណុំរឿង ស្មើនឹង ៣៦.៩៥%។
ប្រភព៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុតិធម៌ ស្ដីពី «លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយរឿងក្ដីនៅតាមតុលាការ»
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 479 |
| 17 | 🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៣ ខែកក្កដានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 326 |
| 18 | សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
១. ជំនួបរវាងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងចិន ប្រែជាតឹងសរសៃក ជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង
២. អ៊ីរ៉ង់ព្រមានថា ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹងនាំឱ្យមានការឆ្លើយតបដ៏«ខ្លាំងក្លា»មួយ
៣. ប្រជាជនអ៊ុយក្រែនស្វាគមន៍អគ្គមេបញ្ជាការកងទ័ពថ្មី ប៉ុន្តែនៅតែចង់ឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានដកតំណែងត្រឡប់មកវិញ
៤. ទាហានថៃ ៥នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែក នៅភាគខាងត្បូងនៃប្រទេស
៥. លោក មីន អ៊ុងឡាំង នឹងទៅទស្សនកិច្ចនៅថៃ នាថ្ងៃទី៦-៧ ខែសីហា ខាងមុខ
--
១. រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វីលីពីន និងប្រទេសចិន បានជួបប្រជុំគ្នានៅទីក្រុងម៉ានីល កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ដោយភាគីទាំងសងខាង បានធ្វើការតវ៉ាយ៉ាង «ខ្លាំងក្លា» ជុំវិញការប៉ះទង្គិចគ្នារវាងនាវានៃប្រទេសទាំងពីរ នៅសប្តាហ៍នេះ នៅក្នុងដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោកស្រី Maria Theresa Lazaro បានលើកឡើងតាមបណ្តាញសង្គម X ថា លោកស្រីបានបញ្ជាក់ជាថ្មីពីការតវ៉ា ចំពោះអ្វីដែលលោកស្រីហៅថាជា «សកម្មភាពដែលមិនអាចទទួលយកបានមកលើកងកម្លាំងហ្វីលីពីន» ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏ត្រូវបានគេដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា បានដាក់ពាក្យតវ៉ាចំពោះ «ទង្វើដ៏ឃោរឃៅរបស់កម្លាំងហ្វីលីពីន ដែលបើកបុកនាវារបស់សមត្ថកិច្ចចិន»៕
ប្រភព៖ Reuters
២. ប្រទេសអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធ ទី២២ ខែកក្កដាថា ការវាយប្រហារណាមួយមកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាង «ខ្លាំងក្លា និងម៉ឺងម៉ាត់»មួយ។ បន្ថែមពីនេះ អ៊ីរ៉ង់លើកឡើងថា ប្រទេសទាំងឡាយណាដែលគាំទ្រការវាយប្រហារបែបនេះ នឹងត្រូវចាត់ទុកជាគោលដៅវាយប្រហារស្របច្បាប់របស់អ៊ីរ៉ង់។ សូមជម្រាបជូនថា ការកត់សម្គាល់នេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា វ៉ាស៊ីនតោននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ប្រសិនបើក្រុងតេហេរ៉ង់វាយប្រហារលើនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហរមូស៕
ប្រភព៖ Anadolu Agency
៣. កងទ័ព និងប្រជាពលរដ្ឋអ៊ុយក្រែន បានប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធថា ពួកគេស្វាគមន៍ការតែងតាំងលោក Mykhailo Drapaty ជាអគ្គមេបញ្ជាការកងទ័ពថ្មី នៅក្នុងឆ្នាំទី៥នៃការឈ្លានពានរបស់រុស្ស៊ី តែបាននិយាយថា ពួកគេនៅតែសង្ឃឹមចង់បានការត្រឡប់មកវិញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិដ៏ពេញនិយម គឺលោក Mykhailo Fedorov។ ការផ្លាស់ប្តូរតំណែងភ្លាមៗរបស់រដ្ឋមន្ត្រី លោក Fedorov កាលពីសប្តាហ៍មុនបានធ្វើឱ្យប្រជាជនជាច្រើនពាន់នាក់ចុះផ្លូវតវ៉ា ដើម្បីទាមទារឱ្យរូបលោកចូលកាន់តំណែងវិញ និងទាមទារឱ្យដកតំណែងអគ្គមេបញ្ជាការកងទ័ពលោក Oleksandr Syrsky។ នេះរាប់បានថាការតវ៉ាពាក់ព័ន្ធនឹងសង្គ្រាមដ៏ធំបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក៕
ប្រភព៖ France24
៤. កងទ័ពថៃបានឱ្យដឹងថា មានកងកម្លាំងរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបាញ់ និងបំផ្ទុះគ្រាប់បែក នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ ភាគខាងត្បូងជាទី ដែលកំពុងរងការវាយប្រហារពីក្រុមបះបោរ ហើយនេះ គឺជាហេតុការណ៍ដ៏ប្រល័យបំផុតមួយ ក្នុងរយៈពេលប៉ុន្មានចុងក្រោយឆ្នាំនេះ។ ជម្លោះហិង្សាបែបនេះ បានកើនឡើងជាបន្តបន្ទាប់នៅតាមខេត្តភាគខាងត្បូងបំផុតនៃប្រទេសថៃ ចាប់តាំងពីឆ្នាំ២០០៤មក ដែលបានសម្លាប់មនុស្សអស់ជាង ៧ ០០០ នាក់ ខណៈដែលក្រុមបះបោរនៅក្នុងតំបន់នេះ បានប្រយុទ្ធគ្នា ដើម្បីទាមទារស្វ័យភាពកាន់តែខ្លាំងឡើង៕
ប្រភព៖ CNA
៥. បញ្ហាខ្យល់ពុលឆ្លងដែន, ការបំពុលទន្លេកូក (Kok River), សន្តិសុខព្រំដែន, ការជួញដូរគ្រឿងញៀន,បញ្ហាជនជាតិភាគតិច, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការចូលរួមឡើងវិញរបស់មីយ៉ាន់ម៉ាជាមួយអាស៊ានជាដើម…នឹងក្លាយរបៀបវារៈក្នុងកិច្ចពិភាក្សារវាង លោក មីន អ៊ុងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោក អនុធីន ឆានវីរៈគុន នាយករដ្ឋមន្ត្រីថៃនៅក្នុងដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នាថ្ងៃទី៦-៧ ខែសីហាខាងមុខនេះ។ បើតាមការចុះផ្សាយរបស់កាសែតថៃ។
ប្រភព៖ Reuters
https://youtu.be/yfaVRQHL_rE
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 270 |
| 19 | សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
១. កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយដីក្នុងទឹកដីកម្ពុជា ហើយត្រូវពន្លឿនយន្តការ JBC
២. កម្ពុជា ប្រាប់AICHR ថា យោធាថៃ បានរារាំងពលរដ្ឋខ្មែរជាង២ម៉ឺននាក់មិនឱ្យវិលទៅផ្ទះវិញ
៣. រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល រំឭកខួប១ឆ្នាំនៃការឈ្លានពានថៃមកលើកម្ពុជា
៤. ចៅក្រម និងព្រះរាជអាជ្ញាចំនួន ៣៣រូប ត្រូវបានបញ្ចូនទៅក្រុមប្រឹក្សាវិន័យ នៅឆមាសទី១ ឆ្នាំ២០២៦នេះ
៥. មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាជួបមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ដោយជជែកពីការពង្រឹងកិច្ចសហការយោធាជាមួយគ្នា
---
១. ក្រសួងការបរទេសកម្ពុជា ទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវថ្មី និងរាយបន្លាលួស នៅតំបន់នានាក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីភាគីថៃនៅតែបន្ដសកម្មភាពរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ឈូសឆាយដីធ្វើផ្លូវថ្មី ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ ក្រៅពីតវ៉ាចំពោះការរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជា តាមរយៈក្រសួងការបរទេសក៏ជំរុញឱ្យថៃ ពន្លឿនយន្តការ JBC ក្នុងការចុះវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់៕
ប្រភព៖ ក្រសួងការបរទេស
២. កម្ពុជា បានលើកពីបញ្ហាប្រជាជនភៀសសឹកជាង ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)។ លោក ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំ AICHR បានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោលការណ៍មនុស្សធម៌អន្តរជាតិ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ គួរជម្រាបជូនថា កិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់ AICHR ត្រូវបានរៀបចំឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន៕
ប្រភព៖ ថ្មីៗ
៣. រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដានេះ បានរៀបចំពិធីរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី។ ការរៀបចំពិធីនេះមិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងនគរបាលជាតិ។ នេះបើតាមការបង្ហោះរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ៕
ប្រភព៖ FB/ឯកឧត្ដម មាន ចាន់យ៉ាដា
៤. ចៅក្រម និងព្រះរាជអាជ្ញាចំនួន ៣៣រូប ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យ នៅឆមាសទី១ ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ស្ដីពី«លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ តាមសេចក្ដីប្រកាសព័ត៌មាន គិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រុមអធិការកិច្ច បានបញ្ជូនសំណុំរឿង ១៤ករណីទៅក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយក្នុងនោះពាក់ព័ន្ធទៅនឹងកំហុសឆ្គងរបស់ចៅក្រមចំនួន ២៦រូប និងព្រះរាជអាជ្ញាចំនួន ៧រូប៕
ប្រភព៖ ក្រសួងយុត្តិធម៌
៥. មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាជួបមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ដោយជជែកពីការពង្រឹងកិច្ចសហការយោធាជាមួយគ្នា។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូយោធាកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយលោកស្រី Lori D. Abele ឧបការីរងនៃរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នៅមន្ទីរបញ្ចកោណ។ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយផ្ដោតសំខាន់លើការងារអាទិភាពមួយចំនួន រួមមានការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ បន្ថែមពីការជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាក៏បានប្រាប់ភាគីអាម៉េរិកអំពីបច្ចុប្បន្នភាពនៃស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ៕
ប្រភព៖ កម្ពុជាថ្មី
https://youtu.be/FOT4sXVGzR0
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 222 |
| 20 | អ៊ីរ៉ង់ព្រមានថា ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹងនាំឱ្យមានការឆ្លើយតបដ៏«ខ្លាំងក្លា»មួយ
--
ប្រទេសអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធ ទី២២ ខែកក្កដាថា ការវាយប្រហារណាមួយមកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាង«ខ្លាំងក្លា និងម៉ឺងម៉ាត់»មួយ។ បន្ថែមពីនេះ អ៊ីរ៉ង់លើកឡើងថា ប្រទេសទាំងឡាយណាដែលគាំទ្រការវាយប្រហារបែបនេះ នឹងត្រូវចាត់ទុកជាគោលដៅវាយប្រហារស្របច្បាប់របស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានចេញមុខព្រមានបែបនេះតាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X ដោយលោកលើកឡើងថា ទ្រឹស្តីការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ គឺផ្អែកលើគោលការណ៍ «ភ្នែក ត្រូវជំនួសដោយភ្នែក»។ លោកបញ្ជាក់ថា«ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ រួមទាំងលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង នឹងបង្ខំឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់មួយ។»
លោកបានបន្ថែមថា «អ្នកដែលចូលរួមចំណែកក្នុងអំពើឈ្លានពានបែបនេះ ទោះជាការគាំទ្រក្នុងរូបភាពណាក៏ដោយ ក៏នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់ដែរ។»
សូមជម្រាបជូនថា ការកត់សម្គាល់នេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា វ៉ាស៊ីនតោននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ប្រសិនបើក្រុងតេហេរ៉ង់វាយប្រហារលើនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហរមូស។
លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងតម្រង់គោលដៅលើស្ពាន ឬរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ដ្រូន ឬការវាយប្រហារផ្សេងទៀតរបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។
កាលពីពេលមុននេះ ប្រធានសភាអ៊ីរ៉ង់ បានព្រមានថា គ្មានប្រទេសណាមួយនៅក្នុងតំបន់អាចលក់ប្រេងបានឡើយ ប្រសិនបើអ៊ីរ៉ង់ត្រូវបានគេរារាំងមិនឱ្យលក់ប្រេងចេញ ដោយលោកបានបន្ថែមថា ច្រកសមុទ្រហរមូស នឹងមិនត្រឡប់ទៅរកស្ថានភាពដូចមុនពេលមានសង្គ្រាមវិញនោះទេ ហើយសន្តិសុខក្នុងតំបន់ គឺអាស្រ័យលើអវត្តមាននៃកងកម្លាំងអាមេរិក៕
ប្រភព៖ Anadolu Agency
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
🫥 ព្រះខ័ន_PreahKhan | 249 |
