ru
Feedback
ព្រះខ័ន

ព្រះខ័ន

Открыть в Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Больше
4 948
Подписчики
+324 часа
Нет данных7 дней
+2630 дней
Архив постов
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី៣០ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎥លោក សាន សុផា៖ វិន័យរបស់ខ្ញុំ គឺបន្សល់ទុកពីបទពិសោធដែលធ្លាប់ហ្វឹកហាត់ជាកងទ័ព —- ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធាអាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ។ នេះគឺជាការចាប់ផ្ដើមដំណើរការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាជំហានដំបូង បន្ទាប់ពីច្បាប់នេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងកសាងកម្លាំងការពារជាតិឲ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ។ ឆ្លៀតក្នុងឱកាសនេះ, លោក សាន សុផា​ ដែលធ្លាប់ទទួលការហ្វឹកហ្វឺនជាកងទ័ពកាលពីឆ្នាំ២០មុន ហើយបច្ចុប្បន្នជាមេធាវីនៅក្រុមហ៊ុន ដ័ន&ដ័ន ភ្នំពេញ បានចូលខ្លួនចែករំលែកបទពិសោធដែលលោកធ្លាប់ហ្វឹកហាត់ជាកងទ័ព ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់យុវជន និងឪពុក-ម្ដាយ​ ក៏ដូចជាអាណាព្យាបាល កុំឲ្យមានការព្រួយបារម្ភថាកាតព្វកិច្ចយោធា អាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កូន។ លោកបន្ថែមថា បទពិសោធដែលធ្លាប់ហ្វឹកហាត់ជាកងទ័ពនេះហើយ ដែលបានប្រែក្លាយរូបលោក ឱ្យក្លាយជាម​នុស្សមានវិន័យ, មានស្មារតីជួយសង្គម, រួមចំណែកជាកម្លាំងសាមគ្គីភាព និងចេះជួយគាំទ្រគ្នាទៅវិញទៅមក។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎥TOP NEWS៖ មានករណីសង្ស័យថាជាការប៉ុនប៉ងធ្វើភេវរកម្ម ដោយមានហេតុការណ៍ចាក់ទៅលើកាពីទែន របស់យន្តហោះ Flydubai ដែលហោះពីក្រុងឌូបៃ ទៅកាន់ក្រុងតែល អាវីហ្វ --- នៅថ្ងៃទី៣០ ខែកញ្ញានេះ, មានករណីសង្ស័យថាជាការប៉ុនប៉ងធ្វើភេរវកម្មមួយ ក្រោយអ្នកបើកយន្តហោះជំនួយ (Co-pilot) ម្នាក់របស់យន្តហោះដែលមានជើងហោះហើរ FZ1073 របស់ក្រុមហ៊ុន Flydubai ធ្វើដំណើរពីក្រុងឌូបៃ ទៅកាន់ក្រុងតែល អាវីហ្វ បានចាក់ទៅលើកាពីទែន (Captain) របស់យន្តហោះមួយនេះ។ នេះបើយោងតាមការសន្និដ្ឋានបឋមរបស់មន្រ្តីអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន។ ការធ្វើប៉ុនប៉ងនេះ មិនបានសម្រេចនោះទេ ដោយអ្នកបម្រើលើយន្តហោះបានចូលទៅជួយគ្រប់គ្រងការបើកយន្តហោះ និងប្ដូរទិសដៅមកចុះចតទៅអារ៉ាប៊ីសាអូឌីតវិញបានដោយសុវត្ថិភាព។ យ៉ាងណា កន្លងទៅ អំឡុងពេលដែលយន្តហោះចុះចតនៅប្រទេសអារ៉ាប៊ីសាអូឌីត, លោក Doron Spielman អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ Reuters ថាហេតុការណ៍នេះ អាចមិនមែនជាករណីប្លន់យន្តហោះនោះទេ។ លោកថា វាអាចជាករណីផ្សេងទៀត តែលោកមិនបានឆ្លើយតបបន្ថែមថាតើអ៊ីស្រាអែលកំពុងចាត់ទុកហេតុការណ៍នេះថាជា «ហេតុការណ៍ភេរវកម្ម» ឬយ៉ាងណានោះទេ៕ ប្រភព៖ Reuters 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ១. លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ AI មិនឱ្យដើរខុសផ្លូវ ឬផុតពីការគ្រប់គ្រង ២. លោក ដូណាល់ ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ «ធំល្មម» តែមិនមានអ្វីឱ្យព្រួយបារម្ភទេ ដរាបណានៅមានរូបលោក ៣. កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ បង្កើតក្តីបារម្ភចំពោះការកើនឡើងចលនាឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ ៤. ក្រោយពលរដ្ឋជេរ និងរិះគន់ក្នុងរឿងទឹកជំនន់ លោក អនុធីន ដាស់តឿនស្ថាប័នរដ្ឋឱ្យទទួលយកការរិះគន់ទាំងនេះ ៥. ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០% ហើយវិបត្តិសាច់ប្រាក់កំពុងក្លាយជាក្តីបារម្ភ -- ១. ថ្នាក់ដឹកនាំនៃក្រុមហ៊ុន AI ឈានមុខគេទាំង ៦ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយ នៅសេតវិមានកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីដាក់ចេញនូវវិធានការត្រួតពិនិត្យកាន់តែម៉ឺងម៉ាត់ ក្នុងគោលបំណងធានាថាបច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬផុតពីការត្រួតពិនិត្យនោះឡើយ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងឆ្លើយតបទៅនឹងក្តីបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍ និងសាធារណជនទូទៅ អំពីសមត្ថភាពរបស់ AI ក្នុងការអភិវឌ្ឍខ្លួនឯងបានលឿនជាងការរំពឹងទុក និងករណីកើនឡើងជាបន្តបន្ទាប់ ដែលពួកវាបានលួចចូលទៅក្នុងប្រព័ន្ធខាងក្រៅដោយគ្មានការអនុញ្ញាត៕ ប្រភព៖ RT ២. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានអាវុធនុយក្លេអ៊ែរ «ធំល្មម» ហើយនឹងមិនមានរឿងអ្វីទេ ដរាបណាមានរូបលោក «នៅទីនេះ»។ នេះគឺជាការឆ្លើយតបរបស់លោក ដូណាល់ ត្រាំ ទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់អំពីមូលហេតុ ដែលកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរបាន ខណៈដែលលោកធ្លាប់បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជា «មិត្តភក្តិរបស់ខ្ញុំ» និងបានអះអាងថា លោក គីម ជុងអ៊ុន មានការគោរពចំពោះរូបលោកទៀតផង។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត(AI)អាមេរិក៕ ប្រភព៖ YNA ៣. កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋានដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ នាថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ដោយបង្កឱ្យមានការភ័យខ្លាចថា ពួកគេនឹងបន្សល់ទុកនូវភាពទទេស្អាតផ្នែកសន្តិសុខ ដែលធ្វើឱ្យចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែមានអំណាច និងផ្តល់ឱកាសឱ្យក្រុមអង្គការរដ្ឋឥស្លាម(ISIS) អាចប្រមូលផ្តុំកម្លាំងឡើងវិញបាន។ គួរជម្រាបថា ការចាកចេញនេះ កើតឡើង ២៣ឆ្នាំ បន្ទាប់ពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំមេដឹកនាំផ្តាច់ការ សាដាំ ហ៊ូសេន ហើយបានបង្កឱ្យមានភាពវឹកវរ រួមផ្សំឱ្យកើតមានក្រុមអង្គការរដ្ឋឥស្លាម(ISIS)៕ ប្រភព៖ France24 ៤. ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុធីន ឆានវីរៈគុន បានដាស់តឿនដល់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ឱ្យទទួលយកការរិះគន់របស់សាធារណជនជុំវិញស្ថានការណ៍ទឹកជំនន់ដោយចិត្តទូលាយ ហើយបន្តធ្វើការរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។ បើទោះបីស្ថានភាពទឹកក្នុងក្រុងបាងកកបានស្រកខ្លះហើយក៏ដោយ ប៉ុន្តែលោក អនុធីន បានទទួលរងការស្តីបន្ទោស, ជេរប្រមាថ និងឌឺដងផង ពាក់ព័ន្ធនឹងការឆ្លើយតបរបស់លោក ចំពោះវិបត្តិគ្រោះទឹកជំនន់នេះ។ ទន្ទឹមគ្នានេះដែរ ប្រជាប្រិយភាពភាពរបស់លោក និងគណបក្សរបស់លោក ក៏កំពុងធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងប៉ុន្មានខែមុន៕ ប្រភព៖ Khaosod ៥. ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នៅទូទាំងតំបន់បាងកក បានធ្វើឱ្យវិស័យភោជនីយដ្ឋានក្នុងរដ្ឋធានីនេះធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ ដោយម្ចាស់អាជីវកម្ម បានរាយការណ៍ពីការបាត់បង់ប្រាក់ចំណូលរហូតដល់ ៨០ភាគរយ ខណៈដែលការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរបានរារាំងអតិថិជន មិនឱ្យមកទទួលទានអាហារ ហើយការស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានរុញច្រានតម្លៃកសិផលថៃកើនឡើងខ្ពស់។ អ្នកជំនាញបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាលផ្តល់ទិន្នន័យឧតុនិយម និងការគ្រប់គ្រងទឹកជាមុន ដើម្បីជួយឱ្យអាជីវកម្មអាចរៀបចំខ្លួនបានមុន ព្រមទាំងបានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុចំគោលដៅ និងការតាមដានពិនិត្យមើលថ្លៃទំនិញលក់ដុំអាហារ ក្រោយពេលទឹកជំនន់ ដើម្បីការពារកុំឱ្យមានអតិផរណារយៈពេលវែងនៅក្នុងវិស័យបដិសណ្ឋារកិច្ច៕ ប្រភព៖ The Star https://youtu.be/CPb80O8r260 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ១. ក្រសួងមហាផ្ទៃ និងស្ថាប័នសិទ្ធិមនុស្សកម្ពុជាច្រានចោលការលើកឡើងរបស់ថៃនៅ អ.ស.ប. ២. អ្នករាយការណ៍​ពិសេស​ដាក់របាយការណ៍ទៅ UN ជំរុញ​ឲ្យ​ថៃ​និង​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជិត​២ម៉ឺននាក់​អាច​ត្រឡប់​ទៅផ្ទះសម្បែង​វិញ ៣.​ សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ ៤. អ្នកនាំពាក្យ៖ មានកម្មករ១៤រូប​ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង ​ ៥. ព្រះមហាក្សត្រ និងព្រះវររាជមាតា បានយាងនិវត្តន៍មកដល់ប្រទេសវិញហើយ --- ១. នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ និងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបានចេញមកច្រានចោល ចំពោះការលើកឡើងរបស់តំណាងថៃនៅអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី២៨ ខែកញ្ញា ដែលថា ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់បានរស់នៅលើទឹកដីថៃ។ ឯកឧត្ដម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកថាថៃពិតជាមុខក្រាស់គ្មានការអៀនខ្មាស់ ដោយមួលបង្កាច់«ចោរក្លាយជាម្ចាស់ ម្ចាស់ក្លាយជាចោរ»។ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ បានយោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៩ ដែលថា ជំរំជនភៀសខ្លួនរបស់ប្រជាជនកម្ពុជានៅក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ។ ជាមួយគ្នានេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានចោទសួរថា បើថៃជឿជាក់ថាជាទឹកដីខ្លួនច្បាស់យ៉ាងនេះ លោកស្នើឲ្យថៃពន្លឿនការចុះវាស់វែង មិនមែនប្រើកងកម្លាំងចូលឈ្លានពាន ដាក់លួសបន្លា ទូកុងតឺន័រ ជីកលេណដ្ឋាន ឬបង្កើតស្ថានភាពជាក់ស្តែងលើដី ដើម្បីកំណត់ខ្សែព្រំដែននោះឡើយ៕ ប្រភព៖ RFI     ២. អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thom H. Andrews បានដាក់របាយការណ៍ជូនអង្គការសហប្រជាជាតិ ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការរួមគ្នាប្រកបដោយស្ថាបនា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ ដែលបានផ្លាស់ទីលំនៅដោយសារជម្លោះ ពួកគេអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ស្របតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ។ ដោយយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស LICADHO លោក Andrews បាននិយាយថា រូបភាពផ្កាយរណបដែលអាចរកបានជាសាធារណៈបង្ហាញពីការបំផ្លាញផ្ទះសម្បែង​ប្រជាពលរដ្ឋ និងសំណង់ស៊ីវិលរាប់រយកន្លែង នៅក្នុងតំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ ហើយតំបន់ទាំងនោះហាក់ដូចជាភាគច្រើនស្ថិតនៅក្នុងតំបន់ដែលមានការទាមទារដែនដីត្រួតស៊ីគ្នារវាងព្រំដែនដែលថៃ និងកម្ពុជាអះអាង។ យ៉ាងណាមិញ លោក Andrews មិនបានធ្វើអត្ថាធិប្បាយលើទិដ្ឋភាពនយោបាយ យោធា និងច្បាប់ពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ រួមទាំងបញ្ហាកំណត់ព្រំដែន និងការកំណត់ថា ភាគីណាជាអ្នកចាប់ផ្តើមការប្រយុទ្ធនោះទេ ដោយលោកបានចាត់ទុកថា បញ្ហាទាំងនេះស្ថិតក្រៅវិសាលភាព​នៃ​អាណត្តិរបស់អ្នករាយការណ៍ពិសេស៕ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍   ៣. សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ លើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោត តួលេខចំនួន ២១០ដុល្លារ។ គួរជម្រាបជូនថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា ២១២ដុល្លារក្នុងមួយខែ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅតែបន្តទទួលបាននូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតជារៀងរាល់ខែ។ យោងតាមការគណនាទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងអាចទទួលបានប្រាក់ចំណូលសរុបចន្លោះពី ២៣១,៥ដុល្លារ ទៅ ២៤២,៥ដុល្លារអាមេរិក ក្នុងមួយខែ៕ ប្រភព៖ ក្រសួងការងារ   ៤. នៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឱ្យ​កម្មករនិយោជិតចំនួន ១៤រូបរងរបួស ក្នុងនោះ២រូបរងរបួសធ្ងន់ និង១២រូបរងរបួសស្រាល។ តាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ជនរងគ្រោះទាំងអស់កំពុងទទួលការសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខណៈមន្ត្រីជំនាញរបស់ក្រសួងការងារ និងក្រុមការងារ ប.ស.ស. កំពុងចុះសម្របសម្រួល និងបន្តតាមដានស្ថានភាពសុខភាពរបស់​កម្មករយ៉ាងយកចិត្តទុកដាក់៕ ប្រភព៖ VAYO   ៥. នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជកិច្ចពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន។   ប្រភព៖ BTV https://youtu.be/sX88fdOOppk 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ក្រោយពលរដ្ឋជេរ និងរិះគន់ក្នុងរឿងទឹកជំនន់, លោក អនុធីន ដាស់តឿនស្ថាប័នរដ្ឋឱ្យទទួលយកការរិះគន់ទាំងនេះ -- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២
ក្រោយពលរដ្ឋជេរ និងរិះគន់ក្នុងរឿងទឹកជំនន់, លោក អនុធីន ដាស់តឿនស្ថាប័នរដ្ឋឱ្យទទួលយកការរិះគន់ទាំងនេះ -- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុធីន ឆានវីរៈគុន បានដាស់តឿនដល់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ឱ្យទទួលយកការរិះគន់របស់សាធារណជនជុំវិញស្ថានការណ៍ទឹកជំនន់ដោយចិត្តទូលាយ ហើយបន្តធ្វើការរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។ លោក អនុធីន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ក្នុងឱកាសនៃកិច្ចប្រជុំបញ្ជាការដ្ឋានការពារ និងបន្ធូរបន្ថយគ្រោះមហន្តរាយជាតិ នៅឯនាយកដ្ឋានការពារ និងបន្ធូរបន្ថយគ្រោះមហន្តរាយ(DDPM)។ លោក អនុធីន បានថ្លែងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើការត្រៀមខ្លួនរបស់រដ្ឋាភិបាល, ស្វែងរកបញ្ហាដែលបង្កឡើងដោយទឹកជំនន់នៅទីក្រុងបាងកក និងខេត្តជុំវិញ ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបទៅនឹងទឹកជំនន់ដែលអាចកើតមាននៅតំបន់ផ្សេងទៀតនៃប្រទេសថៃ។ លោកក៏បានទទួលស្គាល់ ចំពោះការរិះគន់ពីសំណាក់សាធារណជនថៃ លើការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះគ្រោះទឹកជំនន់នេះ។ លោកបានដាស់តឿនដល់មន្ត្រីទាំងអស់ឱ្យរក្សាការអត់ធ្មត់ និងកុំយកការរិះគន់មកដាក់ខ្លួន។ បើទោះបីស្ថានភាពទឹកក្នុងក្រុងបាងកកបានស្រកខ្លះហើយក៏ដោយ ប៉ុន្តែលោក អនុធីន បានទទួលរងការស្តីបន្ទោស ជេរប្រមាថ និងឌឺដងផង ពាក់ព័ន្ធនឹងការឆ្លើយតបរបស់លោក ចំពោះវិបត្តិគ្រោះទឹកជំនន់នេះ។ ទន្ទឹមគ្នានេះដែរ ប្រជាប្រិយភាពភាពរបស់លោក និងគណបក្សរបស់លោក ក៏កំពុងធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងប៉ុន្មានខែមុន៕ ប្រភព៖ Khaosod 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ AI មិនឱ្យដើរខុសផ្លូវ ឬផុតពីកា
លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ AI មិនឱ្យដើរខុសផ្លូវ ឬផុតពីការគ្រប់គ្រង -- ថ្នាក់ដឹកនាំនៃក្រុមហ៊ុន AI ឈានមុខគេទាំង ៦ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយ នៅសេតវិមានកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីដាក់ចេញនូវវិធានការត្រួតពិនិត្យកាន់តែម៉ឺងម៉ាត់ ក្នុងគោលបំណងធានាថាបច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬផុតពីការត្រួតពិនិត្យនោះឡើយ។ ឯកសារ ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងសេតវិមានស្តីពីបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ - ការប្តេជ្ញាចិត្តរួមគ្នាទទួលខុសត្រូវលើបច្ចេកវិទ្យាឈានមុខ" ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ព្រមទាំងនាយកនៃក្រុមហ៊ុន Google, នាយកក្រុមហ៊ុន Anthropic, អគ្គនាយកនៃក្រុមហ៊ុន Meta, នាយកនៃក្រុមហ៊ុន OpenAI, លោក Elon Musk នៃក្រុមហ៊ុន xAI និងនាយកនៃក្រុមហ៊ុន Nvidia។ បណ្តាអ្នកចុះហត្ថលេខាបានឯកភាពថា គ្រប់ក្រុមហ៊ុនដែលអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិត(AI)កម្រិតខ្ពស់ គួរតែមាន «ដំណើរការ និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ ដើម្បីធានាថា បច្ចេកវិទ្យារបស់ពួកគេដំណើរការទៅតាមបំណង ហើយរាល់បញ្ហានានាត្រូវបានកំណត់អត្តសញ្ញាណ និងដោះស្រាយ បានទាន់ពេលវេលា»។ ក្រុមហ៊ុនទាំងនោះបានប្តេជ្ញាថា នឹងធានាឱ្យបានថា ម៉ូដែល AI របស់ពួកគេ «មិនលួចចូល (hack) ឬចូលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងផ្លូវមិនសមស្របណាមួយឡើយ» ហើយពួកគេក៏បានឯកភាពថា ពួកគេនឹង «ផ្តល់អំណាចដល់ក្រុមការងារផ្ទៃក្នុង ដើម្បីធានាថាការត្រួតពិនិត្យ, ការតាមដាន និងការស្វែងរកភាពខុសប្រក្រតីទាំងអស់ដំណើរការទៅតាមការគ្រោងទុក ហើយរាល់បញ្ហានានាត្រូវបានកែតម្រូវ»។ ពួកគេក៏បានប្តេជ្ញាដែរក្នុងការអនុញ្ញាតឱ្យមានការសវនកម្មឯករាជ្យពីខាងក្រៅលើវិធានការសុវត្ថិភាពរបស់ពួកគេ និងចាត់តាំងគណៈកម្មាធិការឯករាជ្យ ដើម្បីវាយតម្លៃលើអនុលោមភាព និងការអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងឆ្លើយតបទៅនឹងក្តីបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍ និងសាធារណជនទូទៅ អំពីសមត្ថភាពរបស់ AI ក្នុងការអភិវឌ្ឍខ្លួនឯងបានលឿនជាងការរំពឹងទុក និងករណីកើនឡើងជាបន្តបន្ទាប់ ដែលពួកវាបានលួចចូលទៅក្នុងប្រព័ន្ធខាងក្រៅដោយគ្មានការអនុញ្ញាត៕ ប្រភព៖ RT 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ --- នៅព្រឹកថ្ងៃទី៣
សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ --- នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ លើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោត តួលេខចំនួន ២១០ដុល្លារ (ប្រាក់ឈ្នួលឆ្នាំ២០២៦) ដែលស្នើដោយនិយោជក ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង។ ចំណែកតួលេខ២២៥ដុល្លារស្នើដោយភាគីសហជីព ទទួលបាន ៣សំឡេង។   ទោះជាយ៉ាងណា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់កម្មករនិយោជិត, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើតួលេខចរចានេះ។ ការសម្រេចនេះ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។   គួរជម្រាបជូនថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា ២១២ដុល្លារក្នុងមួយខែ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅតែបន្តទទួលបាននូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតជារៀងរាល់ខែ រួមមាន៖ - ប្រាក់ឧបត្ថម្ភបណ្ដោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ២,៥ដុល្លារ/ខែ - ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ/ខែ - ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ/ខែ - ប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារ/ខែ នៅឆ្នាំទី២ និងកើនឡើង ១ដុល្លារ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១ - ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀល/ថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ។   យោងតាមការគណនាទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗខាងលើ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងអាចទទួលបានប្រាក់ចំណូលសរុបចន្លោះពី ២៣១,៥ដុល្លារ ទៅ ២៤២,៥ដុល្លារអាមេរិក ក្នុងមួយខែ៕   ប្រភព៖ ក្រសួងការងារ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

📣ចែករំលែកអំពីច្បាប់៖ នៅពេលជួបយានមានសិទ្ធិអាទិភាព កំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសញ្ញាសូរសព្ទពិសេស អ្នកប្រើប្រាស
📣ចែករំលែកអំពីច្បាប់៖ នៅពេលជួបយានមានសិទ្ធិអាទិភាព កំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសញ្ញាសូរសព្ទពិសេស អ្នកប្រើប្រាស់ផ្លូវដទៃទៀត ត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬ ឈប់ដើម្បីទុកឲ្យយានទាំងនេះជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល។ —- គួរបញ្ជាក់ផងដែរថា នៅពេលកំពុងបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពដូចជា យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ អាចបើកបរ៖ - បញ្ច្រាសទិសនៅលើផ្លូវឯកទិស - នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម - ក្នុងល្បឿនមិនកំណត់ - ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ - កាត់ឬជាន់ខ្សែគំនូសបង្ហូតជាប់។ នេះបើយោងតាមមាត្រា២៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan\

ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០% ហើយវិបត្តិសាច់ប្រាក់កំពុងក្លាយជាក្តីបារម្ភ -- ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ
ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០% ហើយវិបត្តិសាច់ប្រាក់កំពុងក្លាយជាក្តីបារម្ភ -- ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នៅទូទាំងតំបន់បាងកក បានធ្វើឱ្យវិស័យភោជនីយដ្ឋានក្នុងរដ្ឋធានីនេះធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ ដោយម្ចាស់អាជីវកម្ម បានរាយការណ៍ពីការបាត់បង់ប្រាក់ចំណូលរហូតដល់ ៨០ភាគរយ ខណៈដែលការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរបានរារាំងអតិថិជន មិនឱ្យមកទទួលទានអាហារ ហើយការស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានរុញច្រានតម្លៃកសិផលថៃកើនឡើងខ្ពស់។ សេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចថៃ Thansettakij បានឱ្យដឹងថា ទោះបីជាភោជនីយដ្ឋានជាច្រើនបានគេចផុតពីការលិចលង់លើគ្រឿងបំពាក់ខាងក្នុង និងរចនាសម្ព័ន្ធផ្ទាល់ក៏ដោយ ប៉ុន្តែការធ្វើដំណើររបស់អតិថិជន, ការធ្វើដំណើរបុគ្គលិក, ការដឹកជញ្ជូនគ្រឿងផ្សំ និងសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនក្រៅផ្លូវការ/ដៃគូភាគីទីបី បានជាប់គាំងទាំងអស់។ លោក Sorathep Rojpotjanaruch ប្រធានក្លឹបអ្នកប្រតិបត្តិការភោជនីយដ្ឋាន និងជាទីប្រឹក្សាកិត្តិយសនៃសមាគមផ្ទះសំណាក់ថៃ បានព្រមានថា អ្នកប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម(SME) កំពុងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំណាយលើប្រតិបត្តិការ ដូចជាប្រាក់បៀវត្សរ៍បុគ្គលិក ថ្លៃជួល និងថ្លៃទឹកភ្លើង នៅតែត្រូវចំណាយដដែល ទោះបីជាការលក់បានដួលរលំភ្លាមៗក៏ដោយ។ «ទឹកជំនន់នាពេលបច្ចុប្បន្ន មានភាពខុសប្លែកពីលើកមុនៗ ដោយសារតែទឹកបានលិចលង់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងក្នុងជាច្រើននៅទូទាំងទីក្រុងបាងកក»។ នេះគឺជាការបញ្ជាក់របស់លោក Sorathep ដោយបន្តថា «ទោះបីជាភោជនីយដ្ឋានមិនលិចទឹកក៏ដោយ ក៏ភ្ញៀវមិនអាចធ្វើដំណើរមកបានដែរ»។ លោកបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាលផ្តល់ទិន្នន័យឧតុនិយម និងការគ្រប់គ្រងទឹកជាមុន ដើម្បីជួយឱ្យអាជីវកម្មអាចរៀបចំខ្លួនបានមុន ព្រមទាំងបានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុចំគោលដៅ និងការតាមដានពិនិត្យមើលថ្លៃទំនិញលក់ដុំអាហារ ក្រោយពេលទឹកជំនន់ ដើម្បីការពារកុំឱ្យមានអតិផរណារយៈពេលវែងនៅក្នុងវិស័យបដិសណ្ឋារកិច្ច៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

លោក ដូណាល់ ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ «ធំល្មម» តែមិនមានអ្វីឱ្យព្រួយបារម្ភទេ ដរាបណានៅមានរូបលោក -- ប្រធានាធិបតីអាម
លោក ដូណាល់ ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ «ធំល្មម» តែមិនមានអ្វីឱ្យព្រួយបារម្ភទេ ដរាបណានៅមានរូបលោក -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានអាវុធនុយក្លេអ៊ែរ «ធំល្មម» ហើយនឹងមិនមានរឿងអ្វីទេ ដរាបណាមានរូបលោក «នៅទីនេះ»។ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជា «មិត្តភក្តិរបស់ខ្ញុំ» និងបានអះអាងថា លោក គីម ជុងអ៊ុន មានការគោរពចំពោះរូបលោកទៀតផង។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត(AI)អាមេរិក។ នៅទីនោះ លោកបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់អំពីមូលហេតុ ដែលកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរបាន ខណៈដែលលោកធ្លាប់បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបាននោះ។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានង្អុលបង្ហាញពីបរាជ័យនៃរដ្ឋបាលអាមេរិកអាណត្តិមុនៗ ក្នុងការទប់ស្កាត់កូរ៉េខាងជើងមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីរូបនេះ ក៏បានគូសបញ្ជាក់ដែរ អំពីចំណងមិត្តភាពរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង។ គួរបញ្ជាក់ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន បានកើតឡើង ខណៈដែលលោកបានសម្តែងបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើងនៅចុងឆ្នាំនេះ។ មានការប៉ាន់ស្មានថា លោក ដូណាល់ ត្រាំ អាចនឹងស្វែងរកការស្តារទំនាក់ទំនងឡើងវិញជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នៅក្រុង Shenzhen ប្រទេសចិន ក្នុងខែវិច្ឆិកាខាងមុខនេះ។ គួរជម្រាបថា លោក ដូណាល់ ត្រាំ បានជួបប្រជុំផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ចំនួន៣លើក ក្នុងអាណត្តិទី១របស់លោក ដែលលើកទី១ នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ២០១៨, លើកទី២នៅទីក្រុងហាណូយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងលើកទី៣ នៅភូមិប៉ាន់ម៉ុនជុម (Panmunjom) ដែលជាព្រំដែនរវាងកូរ៉េទាំង២៕ ប្រភព៖ YNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ បង្កើតក្តីបារម្ភចំពោះការកើនឡើងចលនាឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ -- កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋាន
កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ បង្កើតក្តីបារម្ភចំពោះការកើនឡើងចលនាឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ -- កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋាន ដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ នាថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ដោយបង្កឱ្យមានការភ័យខ្លាចថា ពួកគេនឹងបន្សល់ទុកនូវភាពទទេស្អាតផ្នែកសន្តិសុខ ដែលធ្វើឱ្យចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែមានអំណាច និងផ្តល់ឱកាសឱ្យក្រុមអង្គការរដ្ឋឥស្លាម(ISIS) អាចប្រមូលផ្តុំកម្លាំងឡើងវិញបាន។ ការដកទ័ពចេញនេះ ត្រូវបានព្រមព្រៀងនៅឆ្នាំ២០២៤ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយអនុវត្តដោយរដ្ឋបាលនៃប្រធានាធិបតីបច្ចុប្បន្ន ទោះបីជាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ក៏មានក្រុមតំណាងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ។ គួរជម្រាបថា ការចាកចេញនេះកើតឡើង ២៣ឆ្នាំ បន្ទាប់ពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំមេដឹកនាំផ្តាច់ការ សាដាំ ហ៊ូសេន ហើយបានបង្កឱ្យមានភាពវឹកវរ រួមផ្សំនឹងការរីកលូតលាស់ឡើងនៃក្រុមអង្គការរដ្ឋឥស្លាម(ISIS)។ ទោះបីជាការចាកចេញរបស់កងទ័ពអាមេរិកទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនអ៊ីរ៉ាក់ក៏ដោយ ក៏មនុស្សមួយចំនួនបារម្ភថា កងកម្លាំងសន្តិសុខ ដែលទទួលបានការហ្វឹកហ្វឺន និងថវិកាជំនួយពីសហរដ្ឋអាមេរិក នៅតែមិនទាន់អាចការពារប្រទេសនេះបាននៅឡើយ។ លោក Jassim al-Bahadli អ្នកវិភាគជនជាតិអ៊ីរ៉ាក់ ដែលផ្តល់ប្រឹក្សាដល់កងកម្លាំងសន្តិសុខបានលើកឡើងថា «មេរៀនពីរទសវត្សរ៍ចុងក្រោយនេះគឺថា ភាពទទេស្អាតផ្នែកសន្តិសុខ អាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់»។ សូមជម្រាបជូនថា កងកម្លាំងសហរដ្ឋអាមេរិក បានចូលលុកលុយប្រទេសអ៊ីរ៉ាក់ នៅក្នុងឆ្នាំ២០០៣ ហើយបានបន្តកាន់កាប់ប្រទេសនេះ ដោយបង្កើតរដ្ឋាភិបាលដឹកនាំដោយក្រុមស៊ីអ៊ីត(Shi'ite) និងបានធ្វើសង្គ្រាមប្រឆាំងការបះបោរអស់រយៈពេលជាច្រើនឆ្នាំ។ ដំបូងឡើយកងកម្លាំងអាមេរិកប្រឆាំងនឹងក្រុមស្មោះត្រង់នឹងលោក សាដាំ ហ៊ូសេន ហើយបន្ទាប់មកប្រឆាំងនឹងក្រុមអាល់កៃដា (al-Qaeda) មុនពេលដកទ័ពចេញ នៅចុងឆ្នាំ២០១១។ កម្លាំងអាមេរិកបានត្រឡប់មកវិញតិចជាងបីឆ្នាំក្រោយមក ដើម្បីជួយកងកម្លាំងអ៊ីរ៉ាក់វាយប្រហារបកយកជ័យជម្នះលើក្រុមស៊ុននីជ្រុលនិយម(ISIS) នៅក្នុងសង្គ្រាមចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧៕ ប្រភព៖​ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🏛 [វគ្គ២]នាទីអប់រំច្បាប់៖ សិទ្ធិរបស់ពលរដ្ឋ ពេលឃើញបទល្មើសជាក់ស្ដែងកើតឡើង --- កាលពីវគ្គទី១ នៃប្រធានបទនេះ លោកមេធាវី រ៉ាន់ សុគន្ធ ពីការិយាល័យមេធាវី អភិក្រម បានជម្រាបជូនរួចមកហើយអំពី អ្វីទៅជាបទល្មើសជាក់ស្ដែង? នៅពេលកើតមាន ឬប្រទះឃើញបទល្មើសជាក់ស្ដែង តើពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុមានសិទ្ធិអាច និងមិនអាចធ្វើសកម្មភាពអ្វីបានខ្លះ ទៅលើជនល្មើស? ➡️ទស្សនាវីដេអូវគ្គ១ ដូចការសន្យា នៅវគ្គទី២នេះ លោកមេធាវី  រ៉ាន់ សុគន្ធ នឹងបកស្រាយបន្ដទៅលើសំណួរ ថាក្នុងករណីពលរដ្ឋមានចិត្តចង់ជួយឃាត់ខ្លួនជនល្មើសប្រគល់ឱ្យសមត្ថកិច្ច ប៉ុន្ដែក្នុងកាលៈទេសៈនោះ ជនល្មើសមានអាវុធ ឬក៏វាយតបតមកវិញ តើពលរដ្ឋអាចប្រើសិទ្ធិការពារខ្លួនស្របច្បាប់ ក្នុងកម្រិតណា? ចុះប្រសិនបើក្នុងស្ថានការណ៍ដែលពលរដ្ឋអាចជួយឃាត់ខ្លួនជនល្មើសបាន ប៉ុន្ដែគាត់មិនបានធ្វើបណ្ដោយឱ្យជនល្មើសរត់គេចខ្លួន, តើពលរដ្ឋអាចនឹងទទួលទោសអ្វីដែរឬទេ? ➡️សូមទស្សនាវីដេអូនេះដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ១. អគ្គរដ្ឋទូតអាមេរិកថា លោក ដូណាល់ ត្រាំ បានលើកឡើងពីបំណងចង់លក់អាវុធឲ្យលោក ស៊ី ជីនពីង, តែក្រោយមកលោក ដូណាល់ ត្រាំ បដិសេធ ២. ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ ៣. មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា ៤. មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ៥. គ្រោះទឹកជំនន់អាចនឹងនាំឱ្យក្រុងបាងកកខាតបង់ប្រាក់ ៣៥០លានដុល្លារ -- ១. លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសួរប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា តើលោកមានបំណងចង់ទិញអាវុធរបស់អាមេរិកដែរឬទេ។ នេះបើយោងតាមការទម្លាយឲ្យដឹងរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងប៉េកាំង នៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍អាមេរិកមួយ កាលពីថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៨ ខែកញ្ញា បានបដិសេធថា លោកមិនបានសួរលោក ស៊ី ជីនពីង ពាក់ព័ន្ធនឹងបំណងចង់លក់អាវុធឱ្យចិន ដូចការអះអាងរបស់អគ្គរដ្ឋទូតអាមេរិកនេះទេ។ គួរបញ្ជាក់ថា មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន The Japan Times ថា «ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ការលក់អាវុធឲ្យប្រទេសចិន ហើយក៏គ្មានការស្នើ ឬផែនការក្នុងការលក់អាវុធឲ្យប្រទេសចិននោះដែរ»៕ ប្រភព៖ The Japan Times ២. អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បានប្រាប់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) នៅទីក្រុងប៉េកាំងថា ទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ។ ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើងក្នុងឱកាសដែលលោក អ៊ីវ៉ាយ៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាប្រធានប្រតិភូនៃអង្គភាពលើកកម្ពស់ពាណិជ្ជកម្មជប៉ុន ក្នុងគោលបំណងជួយបំបែកភាពទាល់ច្រកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលមានជម្លោះការទូតអូសបន្លាយរាប់ខែ ពាក់ព័ន្ធនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi អំពីស្ថានភាពអាសន្ន នៅតៃវ៉ាន់៕ ប្រភព៖ Kyodo News ៣. មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងថា សហរដ្ឋអាមេរិកនឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរង "ការវាយប្រហារយ៉ាងឈឺចាប់"។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ ដែលត្រូវបានផ្សព្វផ្សាយ ដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា។ ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រមូស, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងថា ប្រទេសអ៊ីរ៉ង់បានពិភាក្សាអំពីគំនិតផ្សេងៗ ជាមួយអ្នកសម្របសម្រួលកាតា ដែលនឹងត្រូវយកទៅប្រាប់សហរដ្ឋអាមេរិក ហើយរំពឹងថានឹងទទួលបានចម្លើយចុងក្រោយរបស់ក្រុងវ៉ាស៊ីនតោនតាមរយៈទីក្រុងដូហា។ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់សម្រាប់បទឈប់បាញ់រយៈពេល ៧ថ្ងៃ ក៏ដូចជាផែនការបន្តបន្ទាប់មកក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ ប្រភព៖ CNA ៤. ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។ ការវាយប្រហារ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសនេះ គឺជាការវាយប្រហារតាមអាកាសដ៏ប្រល័យចុងក្រោយបង្អស់មួយ ក្នុងចំណោមស៊េរីនៃការវាយប្រហារលើកងកម្លាំងតស៊ូប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ The Star ៥. ទីក្រុងបាងកកអាចនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ ១១.៨ពាន់លានបាត ឬប្រហែល ៣៥០លានដុល្លារ ដោយសារគ្រោះទឹកជំនន់ ហើយទំហំនេះគឺស្មើនឹងប្រមាណ ៥៧% នៃទំហំខាតបង់សរុប នៅតាមខេត្តដែលរងផលប៉ះពាល់ទាំង២៧ខេត្ត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ខែកញ្ញា។ ក្នុងករណីធ្ងន់ធ្ងរបំផុត ទឹកជំនន់ នៅគ្រប់តំបន់ទាំងអស់ត្រូវបានព្យាករថា នឹងបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចរហូតដល់ ៦១៣លានដុល្លារ ខណៈដែលការប៉ាន់ប្រមាណក្នុងករណីទូទៅគឺខាតបង់អាចមានប្រមាណ ៣៦៦លានដុល្លារ ដែលស្មើនឹងប្រហែល ០.០៦%នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ៕ ប្រភព៖ Bangkok Post https://youtu.be/8U1BFKcPhEE 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ១. ACU រកឃើញមេខ្លោងស្គេមជនជាតិចិនម្នាក់ផ្ទេរលុយ២៥០លានដុល្លារទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេស ២.​ បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ៣.​ អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើ១ក្បាល ដែលហូរតាមទឹកពីថៃ ៤. ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាងាំ ៥.​ អ្នកជំនាញ​អន្តរជាតិ​ចុះវាយតម្លៃការងារអភិរក្សប្រាសាទព្រះវិហារ​បន្ទាប់​ពីរង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​ពី​យោធាថៃ​កន្លងទៅ --- ១. អង្គភាពប្រឆាំងអំពើពុករលួយ(ACU) រកឃើញថា មេខ្លោងស្គេម ម្នាក់ ឈ្មោះ ឆៃ យ៉ូវយៀន ដែលមានឈ្មោះពិត ចាង ចៀនលាំង បានផ្ទេរលុយចំនួន២៥០លានដុល្លារសហរដ្ឋអាមេរិកទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ការរកឃើញប្រតិបត្តិការផ្ទេរលុយ ២៥០លានដុល្លារនេះ ក្នុងពេលដែល ACU ស៊ើបអង្កេតជាបន្តបន្ទាប់លើករណីមេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ត្រងយកពួកអនឡាញស្គេមបែកខ្ញែកឱ្យបន្តដំណើរការលើដីរបស់ខ្លួន ក្រោយការបិទមជ្ឈមណ្ឌលទ្រង់ទ្រាយធំ ដែលមានពាក់ព័ន្ធនឹងមនុស្ស និងសមត្ថកិច្ចជាច្រើនរូប និងចុងក្រោយគឺស្រាវជ្រាវឃើញថា មេខ្លោង ឆៃ យ៉ូវយៀន បានប្រើប្រាស់គ្រីបតូ និងប្ដូរប្រាក់គ្រីបតូ ជាមួយអ្នកប្ដូរប្រាក់ ឈ្មោះ  ឡាយ សុខគង់ ដើម្បីចាយវាយបម្រើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសូកប៉ាន់ មេឃុំព្រែកខ្សាច់ និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង​ ជាដើម៕ ប្រភព៖ កម្ពុជាថ្មី   ២.​ បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បាននាំខ្លួនជនសង្ស័យខាងលើមានឈ្មោះ យន សាន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាឪពុកចុង) មានទីលំនៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើកូនចុង ដែលមានអាយុទើបតែ ១១ឆ្នាំ។ សេចក្ដីបំភ្លឺព័ត៌មានបានបន្ដថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាទៅកូនចុងរបស់ខ្លួន ដែលរស់នៅផ្ទះជាមួយគ្នាប្រាកដមែន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៣. នៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចាប់សត្វក្រពើចំនួន ១ក្បាល ដែលរាយការណ៍ថា ហូរតាមទឹកពីប្រទេសថៃ ចូលមកតាមបណ្តោយអូរព្រំដែន ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ អាជ្ញាធរ ក៏ប្រទះឃើញសត្វក្រពើ១ក្បាលផ្សេងទៀតងាប់នៅតំបន់ខាងលើ។ ចំពោះសត្វក្រពើដែលចាប់បាន ត្រូវបានរក្សាទុក ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមបណ្តោយអូរព្រំដែន និងតំបន់ដែលកំពុងរងការលិចលង់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចុះទៅកាន់តំបន់ទឹកជំនន់ដោយមិនចាំបាច់ ដើម្បីការពារសុវត្ថិភាពអាយុជីវិត៕ ប្រភព៖ ថ្មីៗ   ៤.​ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក៕ ប្រភព៖ Fresh News   ៥. ក្រុមអ្នកជំនាញការអាដហុក (Ad-hoc) នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICC-Preah Vihear) បានចុះពិនិត្យការងារអភិរក្សជាបន្ទាន់នៅប្រាសាទព្រះវិហារ បន្ទាប់ពីសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយក្រុមយោធាថៃកាលពីឆ្នាំ២០២៥។ តាមសេចក្តីប្រកាសព័ត៌មានការចុះពិនិត្យដោយអ្នកជំនាញអន្តរជាតិទាំងនេះគឺដើម្បីធ្វើវឌ្ឍនភាពការងារ និងកំណត់តំបន់ដែលត្រូវការការពារបន្ថែមទៀត។ អ្នកជំនាញនៃ ICC-Preah Vihear បានបញ្ជាក់ថា ការងារបន្ទាន់ដែលត្រូវធ្វើនោះគឺត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកពីលើប្រាសាទជាបន្ទាន់ ដើម្បីបង្ហូរទឹកឱ្យចេញពីតំបន់ប្រាសាទ ដែលវាអាចបង្កហានិភ័យបណ្តាលឱ្យប្រាសាទរងការខូចខាតបន្ថែមទៀត៕ ប្រភព៖ កម្ពុជាថ្មី https://youtu.be/ZjgEk9hlEoQ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ -- អ្នកការទូតកំពូលរបស់ចិន
ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ -- អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បានប្រាប់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី​ អ៊ីវ៉ាយ៉ា (Takeshi Iwaya) នៅទីក្រុងប៉េកាំងថា ទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ។ នេះបើតាមក្រសួងការបរទេសចិន។ លោក អ៊ីវ៉ាយ៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាប្រធានប្រតិភូនៃអង្គភាពលើកកម្ពស់ពាណិជ្ជកម្មជប៉ុន ក្នុងគោលបំណងជួយបំបែកភាពទាល់ច្រកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលមានជម្លោះការទូតអូសបន្លាយរាប់ខែ ពាក់ព័ន្ធនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi អំពីស្ថានភាពអាសន្ននៅតៃវ៉ាន់។ ក្រសួងការបរទេសចិន បានបន្ថែមទៀតថា លោក វ៉ាង យី បានតម្រូវឱ្យជប៉ុន កែប្រែពាក្យសម្ដី និងទង្វើខុសឆ្គង របស់មេដឹកនាំខ្លួន លើបញ្ហាតៃវ៉ាន់ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ ពាក្សសម្តីនោះ គឺចិនសំដៅលើមតិយោបល់ នៅក្នុងសភារបស់លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុន។ ទីក្រុងប៉េកាំងបានប្រឆាំងជំទាស់នឹងការលើកឡើងរបស់លោកស្រី ដែលថា ប្រទេសជប៉ុននឹងធ្វើសកម្មភាពគាំទ្រសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន ក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។ តៃវ៉ាន់ ដែលចិនតែងបានអះអាងថាដែនដីរបស់ខ្លួន។ ក្រសួងការបរទេសចិន បានឱ្យដឹងទៀតថា ដោយកត់សម្គាល់ថាឆ្នាំនេះជាខួប ៨០ឆ្នាំ ដែលតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា ត្រូវបានបង្កើតឡើងដោយក្រុមប្រទេសសម្ព័ន្ធមិត្ត ដើម្បីកាត់ទោសឧក្រិដ្ឋជនសង្គ្រាមជប៉ុនចន្លោះឆ្នាំ១៩៤៦ និង១៩៤៨, លោក វ៉ាង យី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលជប៉ុនត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ ដោយលោកបានលើកឡើងថា បើពុំនោះទេ វានឹងមិនអាចបើកផ្លូវឆ្ពោះទៅរកអនាគតបានឡើយ។ ជាការកត់សម្គាល់ ចំពេលមានជម្លោះការទូតនេះ ទីក្រុងប៉េកាំងបានបង្កើនការរិះគន់លើគោលនយោបាយពង្រឹងវិស័យការពារជាតិរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ដោយអះអាងថា "យោធានិយមថ្មី" កំពុងតែកើនឡើងនៅក្នុងប្រទេសជប៉ុន៕ ប្រភព៖ Kyodo News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា -- ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ
មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា -- ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។ ការវាយប្រហារ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសនេះ គឺជាការវាយប្រហារតាមអាកាសចុងក្រោយបង្អស់មួយ ក្នុងចំណោមស៊េរីនៃការវាយប្រហារលើកងកម្លាំងតស៊ូប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ កងទ័ពអារ៉ាកានបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកពីរគ្រាប់នៅជិតផ្សារក្នុងស្រុកមួយ កាលពីវេលាថ្ងៃត្រង់(ថ្ងៃចន្ទ ទី២៨ ខែកញ្ញា) ដោយបានសម្លាប់អាជីវករ, អ្នកទិញទំនិញ និងអ្នកដំណើរឆ្លងកាត់។ ក្រុមនេះ បានឱ្យដឹងទៀតថា មានមនុស្ស ៥៨នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះ ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សូមជម្រាបថា កងទ័ពអារ៉ាកាន គឺក្រុមយោធាដែលមានការហ្វឹកហ្វឺន និងបំពាក់អាវុធយ៉ាងល្អ របស់ចលនាតស៊ូមួយដែលស្វែងរកស្វ័យភាព សម្រាប់ជនជាតិភាគតិចរ៉ាឃីន ពីរដ្ឋាភិបាលកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមនេះ បានបើកការវាយប្រហារនៅក្នុងរដ្ឋរ៉ាឃីន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមក បានវាយដណ្តើមយកទីស្នាក់ការយោធាតំបន់ដ៏មានសារៈសំខាន់មួយ ដែលជាទីតាំងយុទ្ធសាស្ត្រ និងបានគ្រប់គ្រង ១៤ ក្នុងចំណោម ១៧ស្រុក/ខណ្ឌនៃរដ្ឋនេះ។ សូមជម្រាបជូនដែរថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឱ្យមានរលកប្រឆាំងយ៉ាងទូលំទូលាយ៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎥 [ផ្សាយឡើងវិញ] នាទីអប់រំច្បាប់៖ តើការប្រៀនប្រដៅរបស់ឪពុកម្ដាយទៅលើកូនបង្កឱ្យមានរបួសស្នាម ត្រូវបានចាត់ចូលជា អំពើហិង្សាលើកុមារដែរទេ? --- កញ្ញាមេធាវី ណា ម៉ារីយ៉ា ប្រធានការិយាល័យមេធាវី អិន អឹម វ៉ាយ (NMY Law Office) ចូលខ្លួនមកបកស្រាយចម្ងល់នេះដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង --- យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ
បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង --- យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បាននាំខ្លួនជនសង្ស័យខាងលើមានឈ្មោះ យន សាន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាឪពុកចុង) មានទីលំនៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើកូនចុង ដែលមានអាយុទើបតែ ១១ឆ្នាំ។ សេចក្ដីបំភ្លឺព័ត៌មានបានបន្ដថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាទៅកូនចុងរបស់ខ្លួន ដែលរស់នៅផ្ទះជាមួយគ្នាប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តច្បាប់។ គួរជម្រាបជូនថា ចំណាត់ការរបស់សមត្ថកិច្ចធ្វើឡើង បន្ទាប់ពីមានការបង្ហោះវីដេអូមួយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់អ្នកសារព័ត៌មានដោយភ្ជាប់ជាមួយខ្លឹមសារថា បុរសម្នាក់ត្រូវជាឪពុកចុងវាយលើក្មេងប្រុសម្នាក់ត្រូវជាកូនចុង ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្នើដល់សមត្ថកិច្ចស្រាវជ្រាវករណីនេះ៕   ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan