ព្រះខ័ន
رفتن به کانال در Telegram
ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ
نمایش بیشتر4 858
مشترکین
+224 ساعت
+67 روز
+4630 روز
آرشیو پست ها
4 858
🎥 នាទីអប់រំច្បាប់៖ តើការប្រាក់អាចបូកបញ្ចូលជាប្រាក់ដើមបានដែរឬទេ?
---
តើនៅពេលណាដែលការប្រាក់អាចបូកបញ្ចូលជាប្រាក់ដើមបាន? ហើយដើម្បីអាចទាមទារការបូកបញ្ចូលការប្រាក់ទៅនឹងប្រាក់ដើម តើម្ចាស់បំណុលត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
លោកមេធាវី អ៊ីវ បុញ្ញា នឹងចូលខ្លួនមកបកស្រាយ និងឆ្លើយតបទៅនឹងសំណួរខាងលើ តាមរយៈវីដេអូនេះ ដូចតទៅ៖
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៦ ខែមិថុនានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
១. រុស្ស៊ីចេញមុខព្រមានពលរដ្ឋខ្លួនពីហានិភ័យនៃការចាប់ខ្លួននៅថៃ ហើយបញ្ជូនទៅសហរដ្ឋអាមេរិក
២. អ៊ីស្រាអែល ប្រកាសថានឹងបន្តស្នាក់នៅ «ដោយគ្មានកាលកំណត់» លើទឹកដីដែលខ្លួនដណ្តើមបានក្នុងតំបន់ហ្កាហ្សា លីបង់ និងស៊ីរី
៣. រដ្ឋបាលលោក ដូណាល់ ត្រាំ ពិចារណាបង្កើតកញ្ចប់ថវិកា ៣០០ពាន់លានដុល្លារសម្រាប់អ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានអនុវត្តពេញលេញ
៤. មនុស្ស ៨នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក ធ្លាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
៥. អតីតមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានាធិបតីស៊ីវិល
—-
១. ក្រសួងការបរទេសរុស្ស៊ីបានចេញសារព្រមានដល់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយលើកឡើងពីហានិភ័យនៃការឃាត់ខ្លួន ឬ ការចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ប្រទេសថៃនៅតែជាប្រទេសមួយ ដែលពលរដ្ឋរុស្ស៊ីអាចប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញដល់ពលរដ្ឋរុស្ស៊ីទាំងឡាយណាដែលយល់ថា ខ្លួនអាចស្ថិតក្រោមការចោទប្រកាន់តាមផ្លូវច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ឬការធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនានារបស់ថៃ៕
ប្រភព៖ Thai Enquirer
២. រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនាថា អ៊ីស្រាអែល នឹងមិនដកកងទ័ពចេញពីទឹកដី ដែលខ្លួនបានដណ្តើមយក នៅក្នុងប្រទេសលីបង់នោះទេ។ ការណ៍នេះ អាចនឹងក្លាយជាបញ្ហាប្រឈមមួយ ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានសម្រេចកាលពីប៉ុន្មានម៉ោងមុន។ កិច្ចព្រមព្រៀងនោះ រួមមានការបើកច្រកសមុទ្រ Hormuz និងការពន្យារពេលបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ គួរបញ្ជាក់ថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ អ៊ីស្រាអែលបានគ្រប់គ្រងលើទីតាំងនានាទាំងក្នុងតំបន់ហ្កាហ្សា លីបង់ និងស៊ីរី ដែលមានផ្ទៃដីសរុបរហូតដល់ ១ ០០០ គីឡូម៉ែត្រក្រឡា ឬដែលមានទំហំតូចជាងទីក្រុងញូវយ៉ក បន្តិចតែប៉ុណ្ណោះ៕
ប្រភព៖ French24
៣. រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យមានការបង្កើតមូលនិធិវិនិយោគមួយដែលមានតម្លៃ ៣០០ពាន់លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់យល់ព្រមលើការដោះស្រាយចុងក្រោយមួយ ដើម្បីបញ្ចប់សង្រ្គាម ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរផង។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ទូរទស្សន៍ CBS News ថា មូលនិធិកសាងឡើងវិញដែលមានទំហំទឹកប្រាក់ ៣០០ពាន់លានដុល្លារនេះ នឹងក្លាយជា «អ្វីដែល [អ៊ីរ៉ង់] អាចទទួលបាន...ដរាបណាពួកគេគោរពតាមកាតព្វកិច្ចរបស់ខ្លួន»៕
ប្រភព៖ Finance Times
៤. មនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ភ្លាមៗក្រោយពេលហោះហើរឡើងពីមូលដ្ឋានទ័ពអាកាស Edwards ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមមន្ត្រីទ័ពអាកាសអាមេរិក។ គួរបញ្ជាក់ថា យន្តហោះ Boeing B-52 Stratofortress ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិក តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម៉្លេះ។ យន្តហោះនេះ គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការវាយប្រហារទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងសង្រ្គាមចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់៕
ប្រភព៖ BBC
៥. លោក មីន អ៊ុងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក ទៅកាន់ប្រទេសចិនចាប់តាំងពីលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង វ័យ ៦៩ឆ្នាំ ត្រូវសភាដែលពោរពេញដោយអ្នកស្មោះស្ម័គ្រនឹងក្រុមយោធា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតី កាលពីដើមខែមេសាកន្លងទៅ។ លោក ជាអតីតមេដឹកនាំរបបសឹក និងជាអ្នករៀបចំផែនការរដ្ឋប្រហារឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងរងទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់៕
ប្រភព៖ Reuters
https://youtu.be/3Gv3_Id8kPk
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
១. កម្ពុជា ផ្ញើកំណត់ទូតជាថ្មីទៅកាន់ភាគីថៃ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះឱ្យបានឆាប់បំផុត ក្រោយត្រូវបានអូសបន្លាយជាច្រើនដង
២. កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្ដីពី ការប្រឆាំងការឆបោកតាមអនឡាញ
៣. ក.ប.ប បន្តរកឃើញសាច់បង្កកនាំចូលពីថៃជាង២៣តោនតាមឃ្លាំងទំនិញនៅភ្នំពេញ
៤. កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបិទឃ្លាំងនាំចូលខុសច្បាប់ចំនួន១៥ និងនាំយកអ្នកពាក់ព័ន្ធ១៦នាក់ ទៅសាកសួរ
៥. សមត្ថកិច្ចបង្ក្រាបប្រហិតហតដកគ្មានស្តង់ដារ និងខូចគុណភាពជិត ៩តោន ក្នុងខេត្តកណ្តាល
---
១ កម្ពុជា បានផ្ញើកំណត់ទូតជាថ្មីម្ដងទៀតទៅកាន់ភាគីថៃ ដើម្បីឱ្យតែងតាំង និងចាត់បញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួន ចុះមកអនុវត្តការងារលើដីជាក់ស្ដែងបន្ដជាមួយកម្ពុជា ឱ្យបានឆាប់បំផុត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៦ ខែមិថុនានេះ។ គួរជម្រាបជូនថា កន្លងមក គណៈកម្មការ JBC ភាគីថៃ តែងបដិសេធចំពោះសំណើរបស់កម្ពុជា និងសុំលើកពេលជាច្រើនដង។ រហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី បានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែអូសបន្លាយ ពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។ ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ឱ្យស្របទៅនឹងអ្វីដែលនាយករដ្ឋមន្ត្រីថៃ Anutin Charavirakul បានលើកឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថា « (…) ក្រុមការងារកម្រិតបច្ចេកទេសនៅបន្ត អនុវត្តការងាររបស់ខ្លួនដដែល»៕
ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
២. ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) អះអាងថា មានគម្រោងរៀបចំធ្វើសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ដើម្បីបង្ហាញពីកិច្ចការបង្ក្រាបក្រុមឧក្រិដ្ឋជន និងរួមគ្នាបង្ក្រាបបន្ថែមទៀត។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ជាមួយ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)៕
ប្រភព៖ AKP
៣. ក្នុងប្រតិបត្តិការ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា, មន្ត្រីជំនាញ បានរកឃើញទំនិញសាច់បង្កកចំនួន១១មុខ ដែលមានទម្ងន់ជាង២៣តោន ដែលមានប្រភពនាំចូលពីប្រទេសថៃ រកឃើញនៅតាមឃ្លាំងស្តុកទំនិញមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏រកឃើញផ្លែឈើខូចគុណភាពជាង ៣តោន ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.ប.ប បច្ចុប្បន្នទំនិញទាំងនោះ ត្រូវបានទុកបណ្តោះអាសន្នដើម្បីអនុវត្តនីតិវិធីបន្ត ខណៈកម្លាំងជំនាញក៏កំពុងធ្វើតេស្តរកសារគីមី និងមុខសញ្ញាមេរោគនានាលើផលិតផលសាច់បង្កកទាំងនោះ៕
ប្រភព៖ ថ្មីៗ
៤.ក្នុងប្រតិបត្តិកា៥ថ្ងៃ គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ, ក្រុមការងារចម្រុះរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងតូចធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃ ចំនួន១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធចំនួន ១៦នាក់ ទៅសាកសួរ។ បច្ចុប្បន្ន អ្នកទាំង១៦ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
៥. នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកណ្តាលបានរកឃើញប្រហិតខូចគុណភាព គ្មានស្តង់ដារ និងគ្មានប្រភពគ្រប់ប្រភេទជិត ៩តោន ស្តុកទុកក្នុងឃ្លាំងទំនិញចំនួន ២កន្លែង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ឃ្លាំងស្តុកទំនិញទាំង ២ជាកម្មសិទ្ធរបស់ឈ្មួញម្នាក់ឈ្មោះ ទ្រី សុភាព និងជាម្ចាស់យីហោ TSP លក់ប្រហិតហតដកខ្មែរគ្រប់មុខរួមមាន ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម និងប្រហិតម៉ាក TSP។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តកណ្តាល ដោយបញ្ជាក់បន្ថែមថា សមត្ថកិច្ចកំពុងចាត់វិធានការចំពោះម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ ខណៈផលិតផល ដែលហួសកាលបរិច្ឆេទនឹងត្រូវកម្ទេចចោល៕
ប្រភព៖ RFI
https://youtu.be/cxpdIX4a0xU
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
ចែករំលែកអំពីច្បាប់៖ ស្វែងយល់អំពី «បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល»
— — —
អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ឆ្នាំ និង ពិន័យជាប្រាក់ពី ១០ ម៉ឺនរៀល ទៅ ២ លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។
ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថត ហើយបុគ្គលនេះមិនបានជំទាស់ទេនោះ។
(ប្រភព៖ មាត្រា៣០២ នៃក្រមព្រហ្មទណ្ឌ)
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
ប្រទេសថៃតែងតាំងអតីតប្រធានតុលាការសមុទ្រអន្តរជាតិ ឱ្យចូលរួមក្នុងគណៈកម្មការសម្រុះសម្រួល UNCLOS
--
ប្រទេសថៃបានតែងតាំងអ្នកជំនាញច្បាប់បរទេសពីររូប គឺជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ ដែលអ្នកទាំងពីរជាអតីតប្រធានតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ឱ្យចូលរួមក្នុងក្រុមការងារសម្រុះសម្រួលរបស់ភាគីថៃ នៅក្នុងជម្លោះព្រំដែនសមុទ្រជាមួយប្រទេសកម្ពុជា។
ក្រសួងការបរទេសថៃ បានប្រកាសឈ្មោះលោក Rüdiger Wolfrum ជនជាតិអាល្លឺម៉ង់ និងលោក Albert Hoffman អ្នកជំនាញច្បាប់សមុទ្រជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកសម្រុះសម្រួលតំណាងឱ្យភាគីថៃ។
ប្រភព៖ Khaosod
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
កម្ពុជា ផ្ញើកំណត់ទូតជាថ្មីទៅកាន់ភាគីថៃ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះឱ្យបានឆាប់បំផុត ក្រោយត្រូវបានអូសបន្លាយជាច្រើនដង
---
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតជាថ្មីម្ដងទៀតទៅកាន់ភាគីថៃ ដើម្បីឱ្យតែងតាំង និងចាត់បញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួន ចុះមកអនុវត្តការងារលើដីជាក់ស្ដែងបន្ដជាមួយកម្ពុជា ឱ្យបានឆាប់បំផុត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៦ ខែមិថុនានេះ។
គួរជម្រាបជូនថា កន្លងមក គណៈកម្មការ JBC ភាគីថៃ តែងបដិសេធចំពោះសំណើរបស់កម្ពុជា និងសុំលើកពេលជាច្រើនដង។ រហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី បានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែអូសបន្លាយ ពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។ ផ្ទុយទៅវិញ ភាគីថៃ បាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិង ធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ឱ្យស្របទៅនឹងអ្វីដែលនាយករដ្ឋមន្ត្រីថៃ Anutin Charavirakul បានលើកឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថា « (…) ក្រុមការងារកម្រិតបច្ចេកទេសនៅបន្ត អនុវត្តការងាររបស់ខ្លួនដដែល»៕
ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
ចែករំលែកអំពីច្បាប់៖ ស្វែងយល់អំពី«បទប្រើប្រាស់ឯកសារសាធារណៈក្លែង»
— — —
ការប្រើប្រាស់ឯកសារក្លែងដែលមានចែងក្នុងមាត្រា ៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល។
ប្រភព៖ មាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
ចែករំលែកអំពីច្បាប់៖ ស្វែងយល់អំពី«បទក្លែងបន្លំឯកសារសាធារណៈ»
— — —
ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។
(ប្រភព៖ មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ)
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
អ៊ីស្រាអែល ប្រកាសថានឹងបន្តស្នាក់នៅ «ដោយគ្មានកាលកំណត់» លើទឹកដីដែលខ្លួនដណ្តើមបានក្នុងតំបន់ហ្កាហ្សា, លីបង់ និងស៊ីរី
--
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនាថា អ៊ីស្រាអែលនឹងមិនដកកងទ័ពចេញពីទឹកដី ដែលខ្លួនបានដណ្តើមយក នៅក្នុងប្រទេសលីបង់នោះទេ។ ការណ៍នេះ អាចនឹងក្លាយជាបញ្ហាប្រឈមមួយ ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានសម្រេចកាលពីប៉ុន្មានម៉ោងមុន។ កិច្ចព្រមព្រៀងនោះ រួមមានការបើកច្រកសមុទ្រ Hormuz និងការពន្យារពេលបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានប្រកាសឱ្យដឹងភ្លាមៗនោះទេ ហើយអ៊ីរ៉ង់បានផ្តល់សញ្ញាថា ការអនុវត្តនឹងមិនទាន់ចាប់ផ្តើមឡើយ រហូតទាល់តែមានការចុះហត្ថលេខា ដែលបើតាមប៉ាគីស្ថាន នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស។
ទោះជាយ៉ាងណា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសង្រ្គាមនេះ បានជួបប្រទះនឹងឧបសគ្គរួចទៅហើយ។ ជាក់ស្តែងអ៊ីស្រាអែលបានបន្តវាយប្រហារគ្នា លើក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ដែលស្ទើរតែធ្វើឱ្យការចរចានេះត្រូវបរាជ័យ។ អ៊ីស្រាអែលបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការផ្តើមធ្វើសង្រ្គាមនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។
នេះរាប់បានថាជាការលើកឡើងផ្លូវការលើកដំបូងរបស់អ៊ីស្រាអែល បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់, ដោយរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានថ្លែងថា អ៊ីស្រាអែលនឹងមិនដកកងទ័ពចេញពីទឹកដីដែលខ្លួនដណ្តើមបានក្នុងប្រទេសលីបង់នោះទេ ខណៈដែលកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះកំពុងស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់។ លោក Katz បានបញ្ជាក់ថា អ៊ីស្រាអែលមានផែនការស្នាក់នៅ «ដោយគ្មានកាលកំណត់» លើទឹកដីដែលខ្លួនកំពុងកាន់កាប់នៅក្នុងប្រទេសលីបង់ ព្រមទាំងនៅស៊ីរី និងតំបន់ហ្កាហ្សា (Gaza Strip) ផង។
គួរបញ្ជាក់ថាក្នុងរយៈពេលជាង២ឆ្នាំមកនេះ អ៊ីស្រាអែលបានគ្រប់គ្រងលើទីតាំងនានាទាំងក្នុងតំបន់ហ្កាហ្សា លីបង់ និងស៊ីរី ដែលមានផ្ទៃដីសរុបរហូតដល់ ១ ០០០ គីឡូម៉ែត្រក្រឡា ឬដែលមានទំហំតូចជាងទីក្រុងញូវយ៉ក បន្តិចតែប៉ុណ្ណោះ៕
ប្រភព៖ French24
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
អតីតមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានាធិបតីស៊ីវិល
--
លោក មីន អ៊ុងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក ទៅកាន់ប្រទេសចិនចាប់តាំងពីលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង វ័យ ៦៩ឆ្នាំ ត្រូវសភាដែលពោរពេញដោយអ្នកស្មោះស្ម័គ្រនឹងក្រុមយោធា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតី កាលពីដើមខែមេសាកន្លងទៅ។ លោក ជាអតីតមេដឹកនាំរបបសឹក និងជាអ្នករៀបចំផែនការរដ្ឋប្រហារឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងរងទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់។
ការផ្លាស់ប្តូរតួនាទីរបស់លោកពីអគ្គមេបញ្ជាការយោធាកំពូល មកជាប្រធានាធិបតីស៊ីវិល គឺជាវិធីក្តោបក្តាប់អំណាចរបស់លោកស្របតាមច្បាប់ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ដែលបានបញ្ចប់លទ្ធិប្រជាធិបតេយ្យ ដែលមានអាយុមួយទសវត្សរ៍ និងបានធ្វើឱ្យអ្នកវិនិយោគបរទេសនាំគ្នាចាកចេញពីប្រទេស ដែលធ្លាប់តែជាទីផ្សារឈានមុខគេដ៏មានសក្តានុពលបំផុតមួយនៅអាស៊ី។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅប្រទេសចិននាសប្តាហ៍នេះ, លោក មីន អ៊ុងឡាំង នឹងជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង។ លោកក៏នឹងជួបជាមួយមេដឹកនាំលំដាប់ទី២ និងទី៣ របស់ប្រទេសចិនដែរ គឺលោកនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) និងលោក ចាវ ឡឺជី (Zhao Leji) ដែលជាប្រធានសភាជាន់ខ្ពស់របស់ប្រទេសនេះដែរ។
ប្រទេសចិន មិនមែនជាប្រទេសទីមួយទេ ដែលលោក មីន អ៊ុងឡាំង បានទៅបំពេញទស្សនកិច្ច ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល។
កាលពីចុងខែឧសភាកន្លងទៅ អតីតអគ្គមេបញ្ជាការយោធារូបនេះ បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសឥណ្ឌា។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយពិភពលោក បន្ទាប់ពីបានរស់នៅឯកោអស់ជាច្រើនឆ្នាំ ដោយសារទណ្ឌកម្មអន្តរជាតិ៕
ប្រភព៖ Reuters
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
🎥[វីដេអូព័ត៌មាន] រុស្ស៊ីចេញមុខព្រមានពលរដ្ឋខ្លួនពីហានិភ័យនៃការចាប់ខ្លួននៅថៃ ហើយបញ្ជូនទៅសហរដ្ឋអាមេរិក
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
រុស្ស៊ីចេញមុខព្រមានពលរដ្ឋខ្លួនពីហានិភ័យនៃការចាប់ខ្លួននៅថៃ ហើយបញ្ជូនទៅសហរដ្ឋអាមេរិក
--
ក្រសួងការបរទេសរុស្ស៊ីបានចេញសារព្រមានដល់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយលើកឡើងពីហានិភ័យនៃការឃាត់ខ្លួន ឬការចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ប្រទេសថៃនៅតែជាប្រទេសមួយ ដែលពលរដ្ឋរុស្ស៊ីអាចប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញដល់ពលរដ្ឋរុស្ស៊ីទាំងឡាយណាដែលយល់ថា ខ្លួនអាចស្ថិតក្រោមការចោទប្រកាន់តាមផ្លូវច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ឬការធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនានារបស់ថៃ។
ក្រសួងការបរទេសរុស្ស៊ីក៏បានលើកឡើងដែរពីករណីចាប់ខ្លួនលោក វ៉ិចទ័រ បោត (Viktor Bout) ដែលជាអ្នកជំនួញអាវុធជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៨ ដែលក្រោយមកត្រូវបានដោះដូរ និងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។
ការព្រមាននេះ បានធ្វើឡើងចំពេលដែលរុស្ស៊ីនៅតែជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ប្រទេសថៃ បានកត់ត្រាចំនួនភ្ញៀវបរទេសចូលមកទស្សនាចំនួន ១៤.០៣លាននាក់ នៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ និងរកចំណូលបានប្រមាណ ២០.៨ពាន់លានដុល្លារ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ីមានសរុប ៩៤៦ ៧៣២នាក់ ដែលធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាប្រភពទីផ្សារធំជាងគេលំដាប់ទីបួនរបស់ថៃ បន្ទាប់ពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕
ប្រភព៖ Thai Enquirer/ https://x.com/i/status/206642រុស្ស៊ីចេញមុខព្រមានពលរដ្ឋខ្លួនពីហានិភ័យនៃការចាប់ខ្លួននៅថៃ ហើយបញ្ជូនទៅសហរដ្ឋអាមេរិក
--
ក្រសួងការបរទេសរុស្ស៊ីបានចេញសារព្រមានដល់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយលើកឡើងពីហានិភ័យនៃការឃាត់ខ្លួន ឬការចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ប្រទេសថៃនៅតែជាប្រទេសមួយ ដែលពលរដ្ឋរុស្ស៊ីអាចប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញដល់ពលរដ្ឋរុស្ស៊ីទាំងឡាយណាដែលយល់ថា ខ្លួនអាចស្ថិតក្រោមការចោទប្រកាន់តាមផ្លូវច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ឬការធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនានារបស់ថៃ។
ក្រសួងការបរទេសរុស្ស៊ីក៏បានលើកឡើងដែរពីករណីចាប់ខ្លួនលោក វ៉ិចទ័រ បោត (Viktor Bout) ដែលជាអ្នកជំនួញអាវុធជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៨ ដែលក្រោយមកត្រូវបានដោះដូរ និងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។
ការព្រមាននេះ បានធ្វើឡើងចំពេលដែលរុស្ស៊ីនៅតែជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ប្រទេសថៃ បានកត់ត្រាចំនួនភ្ញៀវបរទេសចូលមកទស្សនាចំនួន ១៤.០៣លាននាក់ នៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ និងរកចំណូលបានប្រមាណ ២០.៨ពាន់លានដុល្លារ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ីមានសរុប ៩៤៦ ៧៣២នាក់ ដែលធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាប្រភពទីផ្សារធំជាងគេលំដាប់ទីបួនរបស់ថៃ បន្ទាប់ពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕
ប្រភព៖ Thai Enquirer
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
មនុស្ស ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក បានធ្លាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
--
មនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ភ្លាមៗក្រោយពេលហោះហើរឡើងពីមូលដ្ឋានទ័ពអាកាស Edwards ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមមន្ត្រីទ័ពអាកាសអាមេរិក។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃចន្ទវេលាម៉ោង ១១:២០ម៉ោងនៅអាមេរិក ក្នុងពេលដែលយន្តហោះនេះ កំពុងធ្វើបេសកកម្មហោះហើរសាកល្បងតាមទម្លាប់។ គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានបង្កជាផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើអាកាស ដែលគេអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រឯណោះ។
លោកវរសេនីយ៍ឯក ជេមស៍ ហេយ៍ (Col James Hayes) បានប្រាប់អ្នកយកព័ត៌មានថា «ថ្ងៃនេះ មូលដ្ឋានទ័ពអាកាស Edwards បានជួបប្រទះនូវសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ ហើយយើងបានបាត់បង់ជនជាតិអាមេរិកដ៏ឆ្នើមចំនួន ៨នាក់»។ លោកបានរៀបរាប់បន្ថែមថា ពួកគេគឺជា «អ្នកនៅលើយន្តហោះនោះ ដែលរួមមានយោធា មន្ត្រីរាជការស៊ីវិល និងអ្នកម៉ៅការរបស់រដ្ឋាភិបាល»។
លោក ជេមស៍ ហេយ៍ បានថ្លែងថា យន្តហោះ B-52 នោះ មានបេសកកម្មគាំទ្រដល់កម្មវិធីទំនើបកម្មប្រព័ន្ធរ៉ាដារបស់មូលដ្ឋានទ័ព ហើយវាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង រួចក៏បានឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។
មកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់រកមូលហេតុពិតប្រាកដនៃការធ្លាក់នេះបាននៅឡើយទេ រហូតទាល់តែមានការស៊ើបអង្កេតជាបន្តបន្ទាប់ ដែលអាចចំណាយពេលរហូតដល់ ៣០ថ្ងៃ។ លោក ជេមស៍ ហេយ៍ បានបន្ថែមថា ការស៊ើបអង្កេតវិភាគរកមូលហេតុស៊ីជម្រៅបន្ថែមទៀត អាចនឹងត្រូវចំណាយពេលលើសពី ៦ខែ។
គួរបញ្ជាក់ថា យន្តហោះ Boeing B-52 Stratofortress ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិក តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម៉្លេះ។ យន្តហោះនេះ គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការវាយប្រហារទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ក្នុងកំឡុងសង្រ្គាមចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
យន្តហោះទម្លាក់គ្រាប់បែកដ៏ធំសម្បើមនេះ មានសមត្ថភាពអាចហោះហើរបានក្នុងកម្ពស់រហូតដល់ ១៥.២៤គីឡូម៉ែត្រ (ខណៈដែលយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មហោះហើរក្នុងកម្ពស់ប្រហែល ១០.៦៦គីឡូម៉ែត្រ) ហើយវាអាចផ្ទុកទម្ងន់អាវុធបានរហូតដល់ ៣១.៧៥តោន ដែលរួមមានគ្រាប់បែកធម្មតារាប់រយគ្រាប់ និងមីស៊ីលគ្រូស ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣២គ្រាប់៕
ប្រភព៖ BBC
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
🎥[វីដេអូខ្លី] ច្បាប់ភូមិបាលថ្មី នឹងកំណត់បែងចែកការប្រើប្រាស់ដី នៅតំបន់រមណីយដ្ឋានអង្គរឲ្យបានច្បាស់លាស់រវាងដីនៅទីតាំងអភិរក្ស និង ដីដែលប្រជាពលរដ្ឋកំពុងរស់នៅជាក់ស្ដែង
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៥ ខែមិថុនានេះ!
📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
១. អាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសុក្រសប្តាហ៍នេះ
២. មេដឹកនាំពិភពលោកស្វាគមន៍កិច្ចព្រមព្រៀងអាមេរិក និងអ៊ីរ៉ង់ ខណៈអឺរ៉ុបបង្ហាញសញ្ញាសម្រាលទណ្ឌកម្ម
៣. ចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីនកើនឡើងហួស ៧៣ ០០០នាក់ ទោះបីជាមានបទឈប់បាញ់នៅហ្កាហ្សាក៏ដោយ
៤. តៃវ៉ាន់ដាក់ឲ្យដំណើរការគេហទំព័រមួយ សម្រាប់ឲ្យពលរដ្ឋចិនរាយការណ៍ពីព័ត៌មានសម្ងាត់
៥. កូរ៉េខាងជើងនៅតែរក្សាជំហររឹងមាំលើការកាន់កាប់អាវុធនុយក្លេអ៊ែរ
—-
១. មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនាថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌការងារមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ដកចេញការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ កិច្ចព្រមព្រៀងបឋមនេះ បានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែបានបន្សល់ទុកនូវជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ សម្រាប់ការចរចាបន្តទៀត។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមរបស់លោក កាលពីល្ងាច(ម៉ោងនៅវ៉ាស៊ីនតោន) ថ្ងៃអាទិត្យថា«កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពេលនេះបានសម្រេចរួចរាល់ហើយ»។ អនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃសុក្រខាងមុខនេះ នៅក្នុងប្រទេសស្វីស៕
ប្រភព៖ CNA - Reuters
--
២. មេដឹកនាំពិភពលោកបានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ខណៈដែលបណ្តាប្រទេសអឺរ៉ុបមួយចំនួនត្រូវបានរាយការណ៍ថា បានបង្ហាញសញ្ញាត្រៀមខ្លួនរួចជាស្រេចក្នុងការដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដូរនឹងការដែលប្រទេសនេះចាត់វិធានការនានា ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានប្រកាស អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានកោតសរសើរកិច្ចព្រមព្រៀងនេះថាជា «ឱកាសមួយ ដើម្បីស្តារស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានលំនឹងឡើងវិញ»៕
ប្រភព៖ CNBC
៣. ជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់ពីសង្គ្រាមរវាងអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា បានកើនឡើងហួស ៧៣ ០០០នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ខណៈដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្ត បើទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានអនុវត្តចាប់តាំងពីខែតុលាមកក៏ដោយ។ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជិត ១០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមអនុវត្ត។ ដោយឡែក មានទាហានអ៊ីស្រាអែលចំនួន ៥នាក់បានសម្លាប់ ចាប់តាំងពីមានបទឈប់បាញ់នោះមក៕
ប្រភព៖ SCMP
៤. រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានដាក់ឲ្យដំណើរការគេហទំព័រមួយ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋចិន ក្នុងការផ្តល់ព័ត៌មានសម្ងាត់ផ្សេងៗ។ តៃវ៉ាន់បានបញ្ជាក់ថា នេះគឺជាគេហទំព័រអ៊ីនធឺណិតដ៏សុវត្ថិភាពមួយ សម្រាប់មនុស្សកាន់តែច្រើនឡើង ដែលកំពុងធុញទ្រាន់នឹងប្រព័ន្ធដឹកនាំបច្ចុប្បន្ន ហើយចង់ឃើញមានការផ្លាស់ប្តូរ។ តៃវ៉ាន់ និងចិន បានធ្វើសកម្មភាពស៊ើបការណ៍លើគ្នាទៅវិញទៅមកជាយូរណាស់មកហើយ ក្នុងនោះដែរ តៃវ៉ាន់បានរាយការណ៍ពីការកើនឡើងគួរឲ្យកត់សម្គាល់ នៃករណីឈ្លបយកការណ៍ពីសំណាក់ប្រទេសចិន៕
ប្រភព៖ Reuters
៥. ប្រទេសកូរ៉េខាងជើងបានប្រកាសថា ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរ គឺជារឿង «មិនអាចកែប្រែបានឡើយ» ហើយវាជាគន្លឹះក្នុងការធានាស្ថិរភាពក្នុងតំបន់ដែរ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានទាត់ចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ដែលទាមទារឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ កាលពីថ្ងៃសុក្រកន្លងទៅ ដែលនៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រទេសជាសម្ព័ន្ធមិត្តបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ»។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង៕
ប្រភព៖ The Star
https://youtu.be/l8lVKXudIFk
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
១. សមត្ថកិច្ចរកឃើញឃ្លាំង១នៅខណ្ឌច្បារអំពៅ ស្តុកទុក និងចែកចាយ«គ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់»នាំចូលពីថៃជាង ១៦០០កេស
២. និយ័តករទូរគមនាគមន៍ពិន័យក្រុមហ៊ុនវៀតធេល ក្រោយធ្វេសប្រហែសរឿងលក់ស៊ីមកាតទូរស័ព្ទចល័ត
៣. សម្តេចធិបតី នឹងធ្វើដំណើរទៅរុស្ស៊ី ចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
៤. ក្រសួងអប់រំ ដាក់ចេញវិធានការមួយចំនួន ចំពោះបាតុភាពអសកម្មរបស់សិស្សវាយគ្នានៅវិទ្យាល័យខេត្តតាកែវ
៥. សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
---
១. សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១,៦៤៧កេស នាំចូលពីប្រទេសថៃ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ការរកឃើញនេះ កំឡុងពេលត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។ ។ គួរជម្រាបជូនថា ក្រោយការត្រួតពិនិត្យ កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
២. ក្រុមហ៊ុនលក់ស៊ីមកាតទូរស័ព្ទចល័ត វៀតធេល(ខេមបូឌា) ត្រូវបាននិយ័តករទូរគមនាគមន៍ចោទប្រកាន់ពីបទធ្វេសប្រហែស និងត្រូវរងការពិន័យចំពោះការខកខានមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ពាក់ព័ន្ធនឹងការលក់ស៊ីម។ ការពិន័យរបស់និយ័តករទូរគមនាគមន៍ដូចនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនខាងលើបានលក់ស៊ីមកាតទូរស័ព្ទចល័តដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ស្របតាមបញ្ញត្តិជាធរមាន។ និយ័តករទូរគមនាគមន៍ បានបញ្ជាក់ថា ក្រុមហ៊ុនលក់ស៊ីមកាតទូរស័ព្ទចល័ត វៀតធេល(ខេមបូឌា) ថាបានធ្វេសប្រហែសជុំវិញការលក់ស៊ីមកាតទូរស័ព្ទចល័តទៅឱ្យអតិថិជន ធ្វើឱ្យជនអនាមិកមួយចំនួនបានបន្លំអត្តសញ្ញាណប័ណ្ណអ្នកដទៃដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជាក់បន្ថែមថា ជនអនាមិកបានយកអត្តសញ្ញាណប័ណ្ណរបស់មនុស្សម្នាក់ទៅចុះឈ្មោះដើម្បីទិញស៊ីមកាតចំនួន ៣លេខពីក្រុមហ៊ុន វៀតធេល។ លេខមួយក្នុងចំណោមលេខទាំង ៣ត្រូវបានជនអនាមិកប្រើប្រាស់ក្នុងរូបភាពឆបោកអ្នកដទៃដែលម្ចាស់អត្តសញ្ញាណប័ណ្ណមិនបានដឹងខ្លួនសោះឡើយថាខ្លួនបានក្លាយជាជនឆបោក៕
ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា
៣. សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅប្រទេសរុស្ស៊ី នាថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ តបតាមការអញ្ជើញរបស់ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនានេះ៕
ប្រភព៖ ក្រសួងការបរទេស
៤. ករណីសិស្សមួយក្រុម បានប្រើអំពើហិង្សាលើសិស្សស្រីម្នាក់ នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្កឡើងដោយភាគីទាំងសងខាង ក្នុងរូបភាពជាការវាយតប់គ្នាទៅវិញទៅមក, ក្រសួងអប់រំ សម្រេចដាក់វិធានការពលកម្មសាលា ១ខែ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ វិធានការពលកម្ម ដោយការបំពេញការងារ ស្ម័គ្រចិត្តក្នុងសាលារួមគ្នា ឬការងារបម្រើផលប្រយោជន៍ សាធារណៈក្នុងសាលារៀន ដូចជា បោះសម្អាតទីធ្លាសាលា, រៀបចំសៀវភៅក្នុងបណ្ណាល័យ, ស្រោចទឹកផ្កាជាមួយគ្នា និងការងារដ៏ទៃទៀតតាមស្ថានភាពជាក់ស្តែង និងក្រោមការត្រួតពិនិត្យរបស់គ្រូ ដោយត្រូវធ្វើរបាយការណ៍ជូនក្រសួងជាប់ជាប្រចាំ។ ក្នុងករណីមិនកែប្រែឥរិយាបថ ឬនៅតែបន្តប្រព្រឹត្តសកម្មភាពហិង្សា សាលារៀននឹងត្រូវអនុវត្តវិធានការវិន័យ បន្ថែមដូចជា ផ្អាកការសិក្សាជាបណ្តោះអាសន្នក្នុងរយៈពេលពី ១ ទៅ ២សប្តាហ៍ ឬ ប្តូរថ្នាក់រៀន ឬប្តូរទៅសិក្សា នៅសាលារៀនផ្សេង៕
ប្រភព៖ ក្រសួងអប់រំ
៥. សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ អស់ជាង ២៥ម៉ឺនដុល្លារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិដែលក្នុងគ្រុប ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារថែមទៀតផង។ តាមរយ:ការស្រាវជ្រាវ កម្លាំងជំនញ បានរកឃើញថាជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរ៥នាក់។ ជាមួយគ្នានេះ នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង៕
ប្រភព៖ BTV
https://youtu.be/EL5jSjFcvK4
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
តៃវ៉ាន់ដាក់ឲ្យដំណើរការគេហទំព័រមួយ សម្រាប់ឲ្យពលរដ្ឋចិនរាយការណ៍ពីព័ត៌មានសម្ងាត់
--
រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានដាក់ឲ្យដំណើរការគេហទំព័រមួយ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋចិន ក្នុងការផ្តល់ព័ត៌មានសម្ងាត់ផ្សេងៗ។ តៃវ៉ាន់បានបញ្ជាក់ថា នេះគឺជាគេហទំព័រអ៊ីនធឺណិតដ៏សុវត្ថិភាពមួយ សម្រាប់មនុស្សកាន់តែច្រើនឡើង ដែលកំពុងធុញទ្រាន់នឹងប្រព័ន្ធដឹកនាំបច្ចុប្បន្ន ហើយចង់ឃើញមានការផ្លាស់ប្តូរ។
តៃវ៉ាន់ និងចិន បានធ្វើសកម្មភាពស៊ើបការណ៍លើគ្នាទៅវិញទៅមកជាយូរណាស់មកហើយ ក្នុងនោះដែរ តៃវ៉ាន់បានរាយការណ៍ពីការកើនឡើងគួរឲ្យកត់សម្គាល់ នៃករណីឈ្លបយកការណ៍ពីសំណាក់ប្រទេសចិន។
ការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់ បានលើកឡើងនៅលើគេហទំព័ររបស់ខ្លួនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបប្រទះនឹងការលំបាកកាន់តែខ្លាំងឡើង ខណៈដែលការគ្រប់គ្រងផ្នែកនយោបាយ នៅតែបន្តមានភាព "តឹងរ៉ឹង" ដដែល។
សេចក្តីថ្លែងការណ៍ជាភាសាចិន និងអង់គ្លេសរបស់តៃវ៉ាន់ បានគូសបញ្ជាក់ថា «នៅពេលបញ្ហាទាំងនេះ រួមផ្សំជាមួយនឹងវិបត្តិសង្គម និងបញ្ហាជីវភាពរស់នៅ កាន់តែរីករាលដាលខ្លាំងឡើង វាបានធ្វើឲ្យសាធារណជនចិនកាន់តែមិនពេញចិត្ត។ ជាលទ្ធផល មានបុគ្គលកាន់តែច្រើនឡើង បានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធរបស់តៃវ៉ាន់ ដោយសារតែពួកគេចង់ផ្តល់ព័ត៌មានផ្សេងៗ»។
យ៉ាងណាក៏ដោយគេហទំព័រនេះ ត្រូវបានបិទមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសចិននោះទេ ប៉ុន្តែប្រជាជនចិនជាច្រើនបានប្រើប្រាស់ VPN ដើម្បីចូលទៅកាន់គេហទំព័រផ្សេងទៀត ដែលត្រូវបានបិទក្នុងប្រទេសចិន ដូចជាបណ្តាញផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់លោកខាងលិចជាដើម។
ការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់ ក៏បានអំពាវនាវដល់ពលរដ្ឋចិនទាំងនៅក្នុងស្រុក និងនៅបរទេស ឲ្យ «ចូលរួមផ្តល់ព័ត៌មានយ៉ាងសកម្ម និងបង្កើតការផ្លាស់ប្តូរដោយក្តីក្លាហាន»៕
ប្រភព៖ Reuters
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
4 858
កូរ៉េខាងជើងនៅតែរក្សាជំហររឹងមាំលើការកាន់កាប់អាវុធនុយក្លេអ៊ែរ
--
ប្រទេសកូរ៉េខាងជើងបានប្រកាសថា ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរ គឺជារឿង «មិនអាចកែប្រែបានឡើយ» ហើយវាជាគន្លឹះក្នុងការធានាស្ថិរភាពក្នុងតំបន់ដែរ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានទាត់ចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ដែលទាមទារឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ។
ទីក្រុងព្យុងយ៉ាងបានទទូចម្តងហើយម្តងទៀតថា ខ្លួននឹងមិនបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ដោយបានចាត់ទុកវាថាជាកត្តាចាំបាច់សម្រាប់ទប់ស្កាត់ការគំរាមកំហែង។ ទន្ទឹមនឹងនេះដែរ លោកស្រី គីម យូជុង (Kim Yo-jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង ក៏បានហៅគោលនយោបាយនេះថាជា «ខ្សែបន្ទាត់ដែលមិនអាចដកចេញបាន»។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ កាលពីថ្ងៃសុក្រកន្លងទៅ ដែលនៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រទេសជាសម្ព័ន្ធមិត្តបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ»។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។
តាមរយៈសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់កូរ៉េខាងជើងបានថ្លែងថា «វោហាសាស្ត្រគ្មានន័យរបស់សហរដ្ឋអាមេរិក និងកងកម្លាំងរណបរបស់ខ្លួនប្រឆាំងនឹង DPRK... មិនអាចធ្វើឲ្យប៉ះពាល់ដល់ឋានៈរបស់ DPRK ក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរបានឡើយ។ DPRK ជាអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរអំពីការលក់ប្រព័ន្ធអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ដោយចាត់ទុកថានេះជាហេតុផលត្រឹមត្រូវក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ក៏ព្រោះថាវាជា «ការធានាសន្តិសុខដ៏រឹងមាំសម្រាប់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»។
សូមជម្រាបជូនថា កូរ៉េខាងជើងបានពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បានដួលរលំនៅឆ្នាំ២០១៩ ជាពេលដែលកិច្ចប្រជុំកំពូលរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕
ប្រភព៖ The Star
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
