es
Feedback
ព្រះខ័ន

ព្រះខ័ន

Ir al canal en Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

Mostrar más
4 948
Suscriptores
+324 horas
Sin datos7 días
+2630 días
Archivo de publicaciones
លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ AI មិនឱ្យដើរខុសផ្លូវ ឬផុតពីកា
លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ AI មិនឱ្យដើរខុសផ្លូវ ឬផុតពីការគ្រប់គ្រង -- ថ្នាក់ដឹកនាំនៃក្រុមហ៊ុន AI ឈានមុខគេទាំង ៦ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយ នៅសេតវិមានកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីដាក់ចេញនូវវិធានការត្រួតពិនិត្យកាន់តែម៉ឺងម៉ាត់ ក្នុងគោលបំណងធានាថាបច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬផុតពីការត្រួតពិនិត្យនោះឡើយ។ ឯកសារ ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងសេតវិមានស្តីពីបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ - ការប្តេជ្ញាចិត្តរួមគ្នាទទួលខុសត្រូវលើបច្ចេកវិទ្យាឈានមុខ" ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ព្រមទាំងនាយកនៃក្រុមហ៊ុន Google, នាយកក្រុមហ៊ុន Anthropic, អគ្គនាយកនៃក្រុមហ៊ុន Meta, នាយកនៃក្រុមហ៊ុន OpenAI, លោក Elon Musk នៃក្រុមហ៊ុន xAI និងនាយកនៃក្រុមហ៊ុន Nvidia។ បណ្តាអ្នកចុះហត្ថលេខាបានឯកភាពថា គ្រប់ក្រុមហ៊ុនដែលអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិត(AI)កម្រិតខ្ពស់ គួរតែមាន «ដំណើរការ និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ ដើម្បីធានាថា បច្ចេកវិទ្យារបស់ពួកគេដំណើរការទៅតាមបំណង ហើយរាល់បញ្ហានានាត្រូវបានកំណត់អត្តសញ្ញាណ និងដោះស្រាយ បានទាន់ពេលវេលា»។ ក្រុមហ៊ុនទាំងនោះបានប្តេជ្ញាថា នឹងធានាឱ្យបានថា ម៉ូដែល AI របស់ពួកគេ «មិនលួចចូល (hack) ឬចូលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងផ្លូវមិនសមស្របណាមួយឡើយ» ហើយពួកគេក៏បានឯកភាពថា ពួកគេនឹង «ផ្តល់អំណាចដល់ក្រុមការងារផ្ទៃក្នុង ដើម្បីធានាថាការត្រួតពិនិត្យ, ការតាមដាន និងការស្វែងរកភាពខុសប្រក្រតីទាំងអស់ដំណើរការទៅតាមការគ្រោងទុក ហើយរាល់បញ្ហានានាត្រូវបានកែតម្រូវ»។ ពួកគេក៏បានប្តេជ្ញាដែរក្នុងការអនុញ្ញាតឱ្យមានការសវនកម្មឯករាជ្យពីខាងក្រៅលើវិធានការសុវត្ថិភាពរបស់ពួកគេ និងចាត់តាំងគណៈកម្មាធិការឯករាជ្យ ដើម្បីវាយតម្លៃលើអនុលោមភាព និងការអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងឆ្លើយតបទៅនឹងក្តីបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍ និងសាធារណជនទូទៅ អំពីសមត្ថភាពរបស់ AI ក្នុងការអភិវឌ្ឍខ្លួនឯងបានលឿនជាងការរំពឹងទុក និងករណីកើនឡើងជាបន្តបន្ទាប់ ដែលពួកវាបានលួចចូលទៅក្នុងប្រព័ន្ធខាងក្រៅដោយគ្មានការអនុញ្ញាត៕ ប្រភព៖ RT 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ --- នៅព្រឹកថ្ងៃទី៣
សម្ដេចធិបតី សម្រេចបន្ថែម ២ដុល្លារទៀត លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលនាំឱ្យកើនដល់ ២១២ដុល្លារ --- នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ លើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោត តួលេខចំនួន ២១០ដុល្លារ (ប្រាក់ឈ្នួលឆ្នាំ២០២៦) ដែលស្នើដោយនិយោជក ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង។ ចំណែកតួលេខ២២៥ដុល្លារស្នើដោយភាគីសហជីព ទទួលបាន ៣សំឡេង។   ទោះជាយ៉ាងណា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់កម្មករនិយោជិត, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើតួលេខចរចានេះ។ ការសម្រេចនេះ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។   គួរជម្រាបជូនថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា ២១២ដុល្លារក្នុងមួយខែ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅតែបន្តទទួលបាននូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតជារៀងរាល់ខែ រួមមាន៖ - ប្រាក់ឧបត្ថម្ភបណ្ដោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ២,៥ដុល្លារ/ខែ - ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ/ខែ - ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ/ខែ - ប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារ/ខែ នៅឆ្នាំទី២ និងកើនឡើង ១ដុល្លារ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១ - ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀល/ថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ។   យោងតាមការគណនាទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗខាងលើ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងអាចទទួលបានប្រាក់ចំណូលសរុបចន្លោះពី ២៣១,៥ដុល្លារ ទៅ ២៤២,៥ដុល្លារអាមេរិក ក្នុងមួយខែ៕   ប្រភព៖ ក្រសួងការងារ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

📣ចែករំលែកអំពីច្បាប់៖ នៅពេលជួបយានមានសិទ្ធិអាទិភាព កំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសញ្ញាសូរសព្ទពិសេស អ្នកប្រើប្រាស
📣ចែករំលែកអំពីច្បាប់៖ នៅពេលជួបយានមានសិទ្ធិអាទិភាព កំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសញ្ញាសូរសព្ទពិសេស អ្នកប្រើប្រាស់ផ្លូវដទៃទៀត ត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬ ឈប់ដើម្បីទុកឲ្យយានទាំងនេះជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល។ —- គួរបញ្ជាក់ផងដែរថា នៅពេលកំពុងបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពដូចជា យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ អាចបើកបរ៖ - បញ្ច្រាសទិសនៅលើផ្លូវឯកទិស - នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម - ក្នុងល្បឿនមិនកំណត់ - ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ - កាត់ឬជាន់ខ្សែគំនូសបង្ហូតជាប់។ នេះបើយោងតាមមាត្រា២៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan\

ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០% ហើយវិបត្តិសាច់ប្រាក់កំពុងក្លាយជាក្តីបារម្ភ -- ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ
ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០% ហើយវិបត្តិសាច់ប្រាក់កំពុងក្លាយជាក្តីបារម្ភ -- ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នៅទូទាំងតំបន់បាងកក បានធ្វើឱ្យវិស័យភោជនីយដ្ឋានក្នុងរដ្ឋធានីនេះធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ ដោយម្ចាស់អាជីវកម្ម បានរាយការណ៍ពីការបាត់បង់ប្រាក់ចំណូលរហូតដល់ ៨០ភាគរយ ខណៈដែលការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរបានរារាំងអតិថិជន មិនឱ្យមកទទួលទានអាហារ ហើយការស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានរុញច្រានតម្លៃកសិផលថៃកើនឡើងខ្ពស់។ សេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចថៃ Thansettakij បានឱ្យដឹងថា ទោះបីជាភោជនីយដ្ឋានជាច្រើនបានគេចផុតពីការលិចលង់លើគ្រឿងបំពាក់ខាងក្នុង និងរចនាសម្ព័ន្ធផ្ទាល់ក៏ដោយ ប៉ុន្តែការធ្វើដំណើររបស់អតិថិជន, ការធ្វើដំណើរបុគ្គលិក, ការដឹកជញ្ជូនគ្រឿងផ្សំ និងសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនក្រៅផ្លូវការ/ដៃគូភាគីទីបី បានជាប់គាំងទាំងអស់។ លោក Sorathep Rojpotjanaruch ប្រធានក្លឹបអ្នកប្រតិបត្តិការភោជនីយដ្ឋាន និងជាទីប្រឹក្សាកិត្តិយសនៃសមាគមផ្ទះសំណាក់ថៃ បានព្រមានថា អ្នកប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម(SME) កំពុងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំណាយលើប្រតិបត្តិការ ដូចជាប្រាក់បៀវត្សរ៍បុគ្គលិក ថ្លៃជួល និងថ្លៃទឹកភ្លើង នៅតែត្រូវចំណាយដដែល ទោះបីជាការលក់បានដួលរលំភ្លាមៗក៏ដោយ។ «ទឹកជំនន់នាពេលបច្ចុប្បន្ន មានភាពខុសប្លែកពីលើកមុនៗ ដោយសារតែទឹកបានលិចលង់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងក្នុងជាច្រើននៅទូទាំងទីក្រុងបាងកក»។ នេះគឺជាការបញ្ជាក់របស់លោក Sorathep ដោយបន្តថា «ទោះបីជាភោជនីយដ្ឋានមិនលិចទឹកក៏ដោយ ក៏ភ្ញៀវមិនអាចធ្វើដំណើរមកបានដែរ»។ លោកបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាលផ្តល់ទិន្នន័យឧតុនិយម និងការគ្រប់គ្រងទឹកជាមុន ដើម្បីជួយឱ្យអាជីវកម្មអាចរៀបចំខ្លួនបានមុន ព្រមទាំងបានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុចំគោលដៅ និងការតាមដានពិនិត្យមើលថ្លៃទំនិញលក់ដុំអាហារ ក្រោយពេលទឹកជំនន់ ដើម្បីការពារកុំឱ្យមានអតិផរណារយៈពេលវែងនៅក្នុងវិស័យបដិសណ្ឋារកិច្ច៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

លោក ដូណាល់ ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ «ធំល្មម» តែមិនមានអ្វីឱ្យព្រួយបារម្ភទេ ដរាបណានៅមានរូបលោក -- ប្រធានាធិបតីអាម
លោក ដូណាល់ ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ «ធំល្មម» តែមិនមានអ្វីឱ្យព្រួយបារម្ភទេ ដរាបណានៅមានរូបលោក -- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានអាវុធនុយក្លេអ៊ែរ «ធំល្មម» ហើយនឹងមិនមានរឿងអ្វីទេ ដរាបណាមានរូបលោក «នៅទីនេះ»។ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជា «មិត្តភក្តិរបស់ខ្ញុំ» និងបានអះអាងថា លោក គីម ជុងអ៊ុន មានការគោរពចំពោះរូបលោកទៀតផង។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត(AI)អាមេរិក។ នៅទីនោះ លោកបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់អំពីមូលហេតុ ដែលកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរបាន ខណៈដែលលោកធ្លាប់បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបាននោះ។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានង្អុលបង្ហាញពីបរាជ័យនៃរដ្ឋបាលអាមេរិកអាណត្តិមុនៗ ក្នុងការទប់ស្កាត់កូរ៉េខាងជើងមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីរូបនេះ ក៏បានគូសបញ្ជាក់ដែរ អំពីចំណងមិត្តភាពរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង។ គួរបញ្ជាក់ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន បានកើតឡើង ខណៈដែលលោកបានសម្តែងបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើងនៅចុងឆ្នាំនេះ។ មានការប៉ាន់ស្មានថា លោក ដូណាល់ ត្រាំ អាចនឹងស្វែងរកការស្តារទំនាក់ទំនងឡើងវិញជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នៅក្រុង Shenzhen ប្រទេសចិន ក្នុងខែវិច្ឆិកាខាងមុខនេះ។ គួរជម្រាបថា លោក ដូណាល់ ត្រាំ បានជួបប្រជុំផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ចំនួន៣លើក ក្នុងអាណត្តិទី១របស់លោក ដែលលើកទី១ នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ២០១៨, លើកទី២នៅទីក្រុងហាណូយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងលើកទី៣ នៅភូមិប៉ាន់ម៉ុនជុម (Panmunjom) ដែលជាព្រំដែនរវាងកូរ៉េទាំង២៕ ប្រភព៖ YNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ បង្កើតក្តីបារម្ភចំពោះការកើនឡើងចលនាឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ -- កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋាន
កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ បង្កើតក្តីបារម្ភចំពោះការកើនឡើងចលនាឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ -- កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋាន ដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ នាថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ដោយបង្កឱ្យមានការភ័យខ្លាចថា ពួកគេនឹងបន្សល់ទុកនូវភាពទទេស្អាតផ្នែកសន្តិសុខ ដែលធ្វើឱ្យចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែមានអំណាច និងផ្តល់ឱកាសឱ្យក្រុមអង្គការរដ្ឋឥស្លាម(ISIS) អាចប្រមូលផ្តុំកម្លាំងឡើងវិញបាន។ ការដកទ័ពចេញនេះ ត្រូវបានព្រមព្រៀងនៅឆ្នាំ២០២៤ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយអនុវត្តដោយរដ្ឋបាលនៃប្រធានាធិបតីបច្ចុប្បន្ន ទោះបីជាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ក៏មានក្រុមតំណាងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ។ គួរជម្រាបថា ការចាកចេញនេះកើតឡើង ២៣ឆ្នាំ បន្ទាប់ពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំមេដឹកនាំផ្តាច់ការ សាដាំ ហ៊ូសេន ហើយបានបង្កឱ្យមានភាពវឹកវរ រួមផ្សំនឹងការរីកលូតលាស់ឡើងនៃក្រុមអង្គការរដ្ឋឥស្លាម(ISIS)។ ទោះបីជាការចាកចេញរបស់កងទ័ពអាមេរិកទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនអ៊ីរ៉ាក់ក៏ដោយ ក៏មនុស្សមួយចំនួនបារម្ភថា កងកម្លាំងសន្តិសុខ ដែលទទួលបានការហ្វឹកហ្វឺន និងថវិកាជំនួយពីសហរដ្ឋអាមេរិក នៅតែមិនទាន់អាចការពារប្រទេសនេះបាននៅឡើយ។ លោក Jassim al-Bahadli អ្នកវិភាគជនជាតិអ៊ីរ៉ាក់ ដែលផ្តល់ប្រឹក្សាដល់កងកម្លាំងសន្តិសុខបានលើកឡើងថា «មេរៀនពីរទសវត្សរ៍ចុងក្រោយនេះគឺថា ភាពទទេស្អាតផ្នែកសន្តិសុខ អាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់»។ សូមជម្រាបជូនថា កងកម្លាំងសហរដ្ឋអាមេរិក បានចូលលុកលុយប្រទេសអ៊ីរ៉ាក់ នៅក្នុងឆ្នាំ២០០៣ ហើយបានបន្តកាន់កាប់ប្រទេសនេះ ដោយបង្កើតរដ្ឋាភិបាលដឹកនាំដោយក្រុមស៊ីអ៊ីត(Shi'ite) និងបានធ្វើសង្គ្រាមប្រឆាំងការបះបោរអស់រយៈពេលជាច្រើនឆ្នាំ។ ដំបូងឡើយកងកម្លាំងអាមេរិកប្រឆាំងនឹងក្រុមស្មោះត្រង់នឹងលោក សាដាំ ហ៊ូសេន ហើយបន្ទាប់មកប្រឆាំងនឹងក្រុមអាល់កៃដា (al-Qaeda) មុនពេលដកទ័ពចេញ នៅចុងឆ្នាំ២០១១។ កម្លាំងអាមេរិកបានត្រឡប់មកវិញតិចជាងបីឆ្នាំក្រោយមក ដើម្បីជួយកងកម្លាំងអ៊ីរ៉ាក់វាយប្រហារបកយកជ័យជម្នះលើក្រុមស៊ុននីជ្រុលនិយម(ISIS) នៅក្នុងសង្គ្រាមចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧៕ ប្រភព៖​ France24 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🏛 [វគ្គ២]នាទីអប់រំច្បាប់៖ សិទ្ធិរបស់ពលរដ្ឋ ពេលឃើញបទល្មើសជាក់ស្ដែងកើតឡើង --- កាលពីវគ្គទី១ នៃប្រធានបទនេះ លោកមេធាវី រ៉ាន់ សុគន្ធ ពីការិយាល័យមេធាវី អភិក្រម បានជម្រាបជូនរួចមកហើយអំពី អ្វីទៅជាបទល្មើសជាក់ស្ដែង? នៅពេលកើតមាន ឬប្រទះឃើញបទល្មើសជាក់ស្ដែង តើពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុមានសិទ្ធិអាច និងមិនអាចធ្វើសកម្មភាពអ្វីបានខ្លះ ទៅលើជនល្មើស? ➡️ទស្សនាវីដេអូវគ្គ១ ដូចការសន្យា នៅវគ្គទី២នេះ លោកមេធាវី  រ៉ាន់ សុគន្ធ នឹងបកស្រាយបន្ដទៅលើសំណួរ ថាក្នុងករណីពលរដ្ឋមានចិត្តចង់ជួយឃាត់ខ្លួនជនល្មើសប្រគល់ឱ្យសមត្ថកិច្ច ប៉ុន្ដែក្នុងកាលៈទេសៈនោះ ជនល្មើសមានអាវុធ ឬក៏វាយតបតមកវិញ តើពលរដ្ឋអាចប្រើសិទ្ធិការពារខ្លួនស្របច្បាប់ ក្នុងកម្រិតណា? ចុះប្រសិនបើក្នុងស្ថានការណ៍ដែលពលរដ្ឋអាចជួយឃាត់ខ្លួនជនល្មើសបាន ប៉ុន្ដែគាត់មិនបានធ្វើបណ្ដោយឱ្យជនល្មើសរត់គេចខ្លួន, តើពលរដ្ឋអាចនឹងទទួលទោសអ្វីដែរឬទេ? ➡️សូមទស្សនាវីដេអូនេះដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៩ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ១. អគ្គរដ្ឋទូតអាមេរិកថា លោក ដូណាល់ ត្រាំ បានលើកឡើងពីបំណងចង់លក់អាវុធឲ្យលោក ស៊ី ជីនពីង, តែក្រោយមកលោក ដូណាល់ ត្រាំ បដិសេធ ២. ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ ៣. មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា ៤. មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ៥. គ្រោះទឹកជំនន់អាចនឹងនាំឱ្យក្រុងបាងកកខាតបង់ប្រាក់ ៣៥០លានដុល្លារ -- ១. លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសួរប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា តើលោកមានបំណងចង់ទិញអាវុធរបស់អាមេរិកដែរឬទេ។ នេះបើយោងតាមការទម្លាយឲ្យដឹងរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងប៉េកាំង នៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍អាមេរិកមួយ កាលពីថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៨ ខែកញ្ញា បានបដិសេធថា លោកមិនបានសួរលោក ស៊ី ជីនពីង ពាក់ព័ន្ធនឹងបំណងចង់លក់អាវុធឱ្យចិន ដូចការអះអាងរបស់អគ្គរដ្ឋទូតអាមេរិកនេះទេ។ គួរបញ្ជាក់ថា មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន The Japan Times ថា «ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ការលក់អាវុធឲ្យប្រទេសចិន ហើយក៏គ្មានការស្នើ ឬផែនការក្នុងការលក់អាវុធឲ្យប្រទេសចិននោះដែរ»៕ ប្រភព៖ The Japan Times ២. អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បានប្រាប់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) នៅទីក្រុងប៉េកាំងថា ទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ។ ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើងក្នុងឱកាសដែលលោក អ៊ីវ៉ាយ៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាប្រធានប្រតិភូនៃអង្គភាពលើកកម្ពស់ពាណិជ្ជកម្មជប៉ុន ក្នុងគោលបំណងជួយបំបែកភាពទាល់ច្រកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលមានជម្លោះការទូតអូសបន្លាយរាប់ខែ ពាក់ព័ន្ធនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi អំពីស្ថានភាពអាសន្ន នៅតៃវ៉ាន់៕ ប្រភព៖ Kyodo News ៣. មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងថា សហរដ្ឋអាមេរិកនឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរង "ការវាយប្រហារយ៉ាងឈឺចាប់"។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ ដែលត្រូវបានផ្សព្វផ្សាយ ដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា។ ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រមូស, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងថា ប្រទេសអ៊ីរ៉ង់បានពិភាក្សាអំពីគំនិតផ្សេងៗ ជាមួយអ្នកសម្របសម្រួលកាតា ដែលនឹងត្រូវយកទៅប្រាប់សហរដ្ឋអាមេរិក ហើយរំពឹងថានឹងទទួលបានចម្លើយចុងក្រោយរបស់ក្រុងវ៉ាស៊ីនតោនតាមរយៈទីក្រុងដូហា។ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់សម្រាប់បទឈប់បាញ់រយៈពេល ៧ថ្ងៃ ក៏ដូចជាផែនការបន្តបន្ទាប់មកក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ ប្រភព៖ CNA ៤. ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។ ការវាយប្រហារ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសនេះ គឺជាការវាយប្រហារតាមអាកាសដ៏ប្រល័យចុងក្រោយបង្អស់មួយ ក្នុងចំណោមស៊េរីនៃការវាយប្រហារលើកងកម្លាំងតស៊ូប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ The Star ៥. ទីក្រុងបាងកកអាចនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ ១១.៨ពាន់លានបាត ឬប្រហែល ៣៥០លានដុល្លារ ដោយសារគ្រោះទឹកជំនន់ ហើយទំហំនេះគឺស្មើនឹងប្រមាណ ៥៧% នៃទំហំខាតបង់សរុប នៅតាមខេត្តដែលរងផលប៉ះពាល់ទាំង២៧ខេត្ត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ខែកញ្ញា។ ក្នុងករណីធ្ងន់ធ្ងរបំផុត ទឹកជំនន់ នៅគ្រប់តំបន់ទាំងអស់ត្រូវបានព្យាករថា នឹងបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចរហូតដល់ ៦១៣លានដុល្លារ ខណៈដែលការប៉ាន់ប្រមាណក្នុងករណីទូទៅគឺខាតបង់អាចមានប្រមាណ ៣៦៦លានដុល្លារ ដែលស្មើនឹងប្រហែល ០.០៦%នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ៕ ប្រភព៖ Bangkok Post https://youtu.be/8U1BFKcPhEE 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ១. ACU រកឃើញមេខ្លោងស្គេមជនជាតិចិនម្នាក់ផ្ទេរលុយ២៥០លានដុល្លារទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេស ២.​ បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ៣.​ អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើ១ក្បាល ដែលហូរតាមទឹកពីថៃ ៤. ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាងាំ ៥.​ អ្នកជំនាញ​អន្តរជាតិ​ចុះវាយតម្លៃការងារអភិរក្សប្រាសាទព្រះវិហារ​បន្ទាប់​ពីរង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​ពី​យោធាថៃ​កន្លងទៅ --- ១. អង្គភាពប្រឆាំងអំពើពុករលួយ(ACU) រកឃើញថា មេខ្លោងស្គេម ម្នាក់ ឈ្មោះ ឆៃ យ៉ូវយៀន ដែលមានឈ្មោះពិត ចាង ចៀនលាំង បានផ្ទេរលុយចំនួន២៥០លានដុល្លារសហរដ្ឋអាមេរិកទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ការរកឃើញប្រតិបត្តិការផ្ទេរលុយ ២៥០លានដុល្លារនេះ ក្នុងពេលដែល ACU ស៊ើបអង្កេតជាបន្តបន្ទាប់លើករណីមេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ត្រងយកពួកអនឡាញស្គេមបែកខ្ញែកឱ្យបន្តដំណើរការលើដីរបស់ខ្លួន ក្រោយការបិទមជ្ឈមណ្ឌលទ្រង់ទ្រាយធំ ដែលមានពាក់ព័ន្ធនឹងមនុស្ស និងសមត្ថកិច្ចជាច្រើនរូប និងចុងក្រោយគឺស្រាវជ្រាវឃើញថា មេខ្លោង ឆៃ យ៉ូវយៀន បានប្រើប្រាស់គ្រីបតូ និងប្ដូរប្រាក់គ្រីបតូ ជាមួយអ្នកប្ដូរប្រាក់ ឈ្មោះ  ឡាយ សុខគង់ ដើម្បីចាយវាយបម្រើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសូកប៉ាន់ មេឃុំព្រែកខ្សាច់ និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង​ ជាដើម៕ ប្រភព៖ កម្ពុជាថ្មី   ២.​ បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បាននាំខ្លួនជនសង្ស័យខាងលើមានឈ្មោះ យន សាន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាឪពុកចុង) មានទីលំនៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើកូនចុង ដែលមានអាយុទើបតែ ១១ឆ្នាំ។ សេចក្ដីបំភ្លឺព័ត៌មានបានបន្ដថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាទៅកូនចុងរបស់ខ្លួន ដែលរស់នៅផ្ទះជាមួយគ្នាប្រាកដមែន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៣. នៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចាប់សត្វក្រពើចំនួន ១ក្បាល ដែលរាយការណ៍ថា ហូរតាមទឹកពីប្រទេសថៃ ចូលមកតាមបណ្តោយអូរព្រំដែន ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ អាជ្ញាធរ ក៏ប្រទះឃើញសត្វក្រពើ១ក្បាលផ្សេងទៀតងាប់នៅតំបន់ខាងលើ។ ចំពោះសត្វក្រពើដែលចាប់បាន ត្រូវបានរក្សាទុក ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមបណ្តោយអូរព្រំដែន និងតំបន់ដែលកំពុងរងការលិចលង់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចុះទៅកាន់តំបន់ទឹកជំនន់ដោយមិនចាំបាច់ ដើម្បីការពារសុវត្ថិភាពអាយុជីវិត៕ ប្រភព៖ ថ្មីៗ   ៤.​ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក៕ ប្រភព៖ Fresh News   ៥. ក្រុមអ្នកជំនាញការអាដហុក (Ad-hoc) នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICC-Preah Vihear) បានចុះពិនិត្យការងារអភិរក្សជាបន្ទាន់នៅប្រាសាទព្រះវិហារ បន្ទាប់ពីសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយក្រុមយោធាថៃកាលពីឆ្នាំ២០២៥។ តាមសេចក្តីប្រកាសព័ត៌មានការចុះពិនិត្យដោយអ្នកជំនាញអន្តរជាតិទាំងនេះគឺដើម្បីធ្វើវឌ្ឍនភាពការងារ និងកំណត់តំបន់ដែលត្រូវការការពារបន្ថែមទៀត។ អ្នកជំនាញនៃ ICC-Preah Vihear បានបញ្ជាក់ថា ការងារបន្ទាន់ដែលត្រូវធ្វើនោះគឺត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកពីលើប្រាសាទជាបន្ទាន់ ដើម្បីបង្ហូរទឹកឱ្យចេញពីតំបន់ប្រាសាទ ដែលវាអាចបង្កហានិភ័យបណ្តាលឱ្យប្រាសាទរងការខូចខាតបន្ថែមទៀត៕ ប្រភព៖ កម្ពុជាថ្មី https://youtu.be/ZjgEk9hlEoQ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ -- អ្នកការទូតកំពូលរបស់ចិន
ប្រមុខការទូតចិនបានប្រាប់អតីតរដ្ឋមន្ត្រីជប៉ុនថា ទំនាក់ទំនងទ្វេភាគីចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ -- អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បានប្រាប់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី​ អ៊ីវ៉ាយ៉ា (Takeshi Iwaya) នៅទីក្រុងប៉េកាំងថា ទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែមានភាពប្រក្រតីឡើងវិញ។ នេះបើតាមក្រសួងការបរទេសចិន។ លោក អ៊ីវ៉ាយ៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាប្រធានប្រតិភូនៃអង្គភាពលើកកម្ពស់ពាណិជ្ជកម្មជប៉ុន ក្នុងគោលបំណងជួយបំបែកភាពទាល់ច្រកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលមានជម្លោះការទូតអូសបន្លាយរាប់ខែ ពាក់ព័ន្ធនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi អំពីស្ថានភាពអាសន្ននៅតៃវ៉ាន់។ ក្រសួងការបរទេសចិន បានបន្ថែមទៀតថា លោក វ៉ាង យី បានតម្រូវឱ្យជប៉ុន កែប្រែពាក្យសម្ដី និងទង្វើខុសឆ្គង របស់មេដឹកនាំខ្លួន លើបញ្ហាតៃវ៉ាន់ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ ពាក្សសម្តីនោះ គឺចិនសំដៅលើមតិយោបល់ នៅក្នុងសភារបស់លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុន។ ទីក្រុងប៉េកាំងបានប្រឆាំងជំទាស់នឹងការលើកឡើងរបស់លោកស្រី ដែលថា ប្រទេសជប៉ុននឹងធ្វើសកម្មភាពគាំទ្រសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន ក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។ តៃវ៉ាន់ ដែលចិនតែងបានអះអាងថាដែនដីរបស់ខ្លួន។ ក្រសួងការបរទេសចិន បានឱ្យដឹងទៀតថា ដោយកត់សម្គាល់ថាឆ្នាំនេះជាខួប ៨០ឆ្នាំ ដែលតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា ត្រូវបានបង្កើតឡើងដោយក្រុមប្រទេសសម្ព័ន្ធមិត្ត ដើម្បីកាត់ទោសឧក្រិដ្ឋជនសង្គ្រាមជប៉ុនចន្លោះឆ្នាំ១៩៤៦ និង១៩៤៨, លោក វ៉ាង យី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលជប៉ុនត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ ដោយលោកបានលើកឡើងថា បើពុំនោះទេ វានឹងមិនអាចបើកផ្លូវឆ្ពោះទៅរកអនាគតបានឡើយ។ ជាការកត់សម្គាល់ ចំពេលមានជម្លោះការទូតនេះ ទីក្រុងប៉េកាំងបានបង្កើនការរិះគន់លើគោលនយោបាយពង្រឹងវិស័យការពារជាតិរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ដោយអះអាងថា "យោធានិយមថ្មី" កំពុងតែកើនឡើងនៅក្នុងប្រទេសជប៉ុន៕ ប្រភព៖ Kyodo News 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា -- ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ
មនុស្ស៤៩នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស នៅជិតផ្សារមួយក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា -- ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។ ការវាយប្រហារ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសនេះ គឺជាការវាយប្រហារតាមអាកាសចុងក្រោយបង្អស់មួយ ក្នុងចំណោមស៊េរីនៃការវាយប្រហារលើកងកម្លាំងតស៊ូប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ កងទ័ពអារ៉ាកានបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកពីរគ្រាប់នៅជិតផ្សារក្នុងស្រុកមួយ កាលពីវេលាថ្ងៃត្រង់(ថ្ងៃចន្ទ ទី២៨ ខែកញ្ញា) ដោយបានសម្លាប់អាជីវករ, អ្នកទិញទំនិញ និងអ្នកដំណើរឆ្លងកាត់។ ក្រុមនេះ បានឱ្យដឹងទៀតថា មានមនុស្ស ៥៨នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះ ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សូមជម្រាបថា កងទ័ពអារ៉ាកាន គឺក្រុមយោធាដែលមានការហ្វឹកហ្វឺន និងបំពាក់អាវុធយ៉ាងល្អ របស់ចលនាតស៊ូមួយដែលស្វែងរកស្វ័យភាព សម្រាប់ជនជាតិភាគតិចរ៉ាឃីន ពីរដ្ឋាភិបាលកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមនេះ បានបើកការវាយប្រហារនៅក្នុងរដ្ឋរ៉ាឃីន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមក បានវាយដណ្តើមយកទីស្នាក់ការយោធាតំបន់ដ៏មានសារៈសំខាន់មួយ ដែលជាទីតាំងយុទ្ធសាស្ត្រ និងបានគ្រប់គ្រង ១៤ ក្នុងចំណោម ១៧ស្រុក/ខណ្ឌនៃរដ្ឋនេះ។ សូមជម្រាបជូនដែរថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឱ្យមានរលកប្រឆាំងយ៉ាងទូលំទូលាយ៕ ប្រភព៖ The Star 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎥 [ផ្សាយឡើងវិញ] នាទីអប់រំច្បាប់៖ តើការប្រៀនប្រដៅរបស់ឪពុកម្ដាយទៅលើកូនបង្កឱ្យមានរបួសស្នាម ត្រូវបានចាត់ចូលជា អំពើហិង្សាលើកុមារដែរទេ? --- កញ្ញាមេធាវី ណា ម៉ារីយ៉ា ប្រធានការិយាល័យមេធាវី អិន អឹម វ៉ាយ (NMY Law Office) ចូលខ្លួនមកបកស្រាយចម្ងល់នេះដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង --- យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ
បុរសដែលប្រើហិង្សាលើកូនចុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង --- យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បាននាំខ្លួនជនសង្ស័យខាងលើមានឈ្មោះ យន សាន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាឪពុកចុង) មានទីលំនៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើកូនចុង ដែលមានអាយុទើបតែ ១១ឆ្នាំ។ សេចក្ដីបំភ្លឺព័ត៌មានបានបន្ដថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាទៅកូនចុងរបស់ខ្លួន ដែលរស់នៅផ្ទះជាមួយគ្នាប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តច្បាប់។ គួរជម្រាបជូនថា ចំណាត់ការរបស់សមត្ថកិច្ចធ្វើឡើង បន្ទាប់ពីមានការបង្ហោះវីដេអូមួយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់អ្នកសារព័ត៌មានដោយភ្ជាប់ជាមួយខ្លឹមសារថា បុរសម្នាក់ត្រូវជាឪពុកចុងវាយលើក្មេងប្រុសម្នាក់ត្រូវជាកូនចុង ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្នើដល់សមត្ថកិច្ចស្រាវជ្រាវករណីនេះ៕   ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

គ្រោះទឹកជំនន់អាចនឹងនាំឱ្យទីក្រុងបាងកកខាតបង់ប្រាក់ ៣៥០លានដុល្លារ -- ទីក្រុងបាងកកអាចនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ ១១.៨ពាន់លាន
គ្រោះទឹកជំនន់អាចនឹងនាំឱ្យទីក្រុងបាងកកខាតបង់ប្រាក់ ៣៥០លានដុល្លារ -- ទីក្រុងបាងកកអាចនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ ១១.៨ពាន់លានបាត ឬប្រហែល ៣៥០លានដុល្លារ ដោយសារគ្រោះទឹកជំនន់ ហើយទំហំនេះគឺស្មើនឹងប្រមាណ ៥៧% នៃទំហំខាតបង់សរុប នៅតាមខេត្តដែលរងផលប៉ះពាល់ទាំង២៧ខេត្ត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ខែកញ្ញា។ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។ ក្នុងករណីធ្ងន់ធ្ងរបំផុត, ទឹកជំនន់ នៅគ្រប់តំបន់ទាំងអស់ត្រូវបានព្យាករថា នឹងបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចរហូតដល់ ៦១៣លានដុល្លារ ខណៈដែលការប៉ាន់ប្រមាណក្នុងករណីទូទៅគឺការខាតបង់អាចមានប្រមាណ ៣៦៦លានដុល្លារ ដែលស្មើនឹងប្រហែល ០.០៦%នៃផលិតផលក្នុងស្រុកសរុប (GDP)ប្រចាំឆ្នាំ។ លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានថ្លែងថា ការប៉ាន់ប្រមាណនេះ មិនទាន់បូកបញ្ចូលការខូចខាតទ្រព្យសម្បត្តិ ដូចជាផ្ទះសម្បែង យានយន្ត ស្តុកទំនិញ និងការខូចខាតផ្នែកកសិកម្មនៅឡើយទេ ដែលការវាយតម្លៃលើផ្នែកទាំងនេះ នឹងធ្វើឡើងបន្ទាប់ពីទឹកជំនន់ស្រកទៅវិញ។ មជ្ឈមណ្ឌលនេះ រំពឹងថា គ្រោះទឹកជំនន់នឹងធូរស្រាលក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ ហើយអ្នកជំនាញនឹងកែសម្រួលការវាយតម្លៃឡើងវិញ ប្រសិនបើស្ថានការណ៍អូសបន្លាយយូរជាងការរំពឹងទុក។ លោក Thanavath បានបន្ថែមថា ក្នុងករណីទូទៅ ទីក្រុងបាងកក អាចនឹងខាតបង់ប្រាក់ចំនួន ២០៨លានដុល្លារ ដែលស្មើនឹងប្រមាណ ០.១១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងនេះ។ លោកបានកត់សម្គាល់ថា «ទីក្រុងបាងកករងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែវាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេស ដែលសម្បូរទៅដោយសកម្មភាពពាណិជ្ជកម្ម និងសេវាកម្ម អាស្រ័យលើអ្នកប្រើប្រាស់ និងកម្លាំងពលកម្ម»៕ ប្រភព៖ Bangkok Post 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

អគ្គរដ្ឋទូតអាមេរិកថា លោក ដូណាល់ ត្រាំ បានលើកឡើងពីបំណងចង់លក់អាវុធឲ្យលោក ស៊ី ជីនពីង, តែក្រោយមកលោក ដូណាល់ ត្រាំ បដិសេធ -— លោក ដូ
អគ្គរដ្ឋទូតអាមេរិកថា លោក ដូណាល់ ត្រាំ បានលើកឡើងពីបំណងចង់លក់អាវុធឲ្យលោក ស៊ី ជីនពីង, តែក្រោយមកលោក ដូណាល់ ត្រាំ បដិសេធ -— លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសួរប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា តើលោកមានបំណងចង់ទិញអាវុធរបស់អាមេរិកដែរឬទេ។ នេះបើយោងតាមការទម្លាយឲ្យដឹងរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងប៉េកាំង នៅក្នុងកិច្ចសម្ភាសតាមទូរទស្សន៍អាមេរិកមួយ កាលពីថ្ងៃអាទិត្យ។ នៅក្នុងកម្មវិធី Fox News Sunday, លោក David Perdue អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន បានថ្លែងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសួរលោកប្រធានាធិបតី ស៊ី ជីនពីង ថាតើលោកស៊ី ជីនពីង ចង់ទិញអាវុធខ្លះក្នុងពេលណាមួយដែរឬទេ។ លោក Perdue មិនបានលម្អិតបន្ថែមថា តើការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចថ្មីៗ របស់លោក ស៊ី ជីនពីង ឬក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង កាលពីខែឧសភា ឬនៅពេលណាមួយផ្សេងទៀតនោះទេ។ លោកក៏មិនបានបញ្ជាក់ដែរថា តើមេដឹកនាំចិនរូបនេះ បានឆ្លើយតបយ៉ាងណានោះដែរ។ ក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៨ ខែកញ្ញា បានបដិសេធថា លោកមិនបានសួរលោក ស៊ី ជីនពីង ពាក់ព័ន្ធនឹងបំណងចង់លក់អាវុធឱ្យចិន ដូចការអះអាងរបស់អគ្គរដ្ឋទូតអាមេរិកនេះទេ។ គួរបញ្ជាក់ថា មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន The Japan Times ថា «ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ការលក់អាវុធឲ្យប្រទេសចិន ហើយក៏គ្មានការស្នើ ឬផែនការក្នុងការលក់អាវុធឲ្យប្រទេសចិននោះដែរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួរអំពីការលើកឡើងនេះទេ ដោយគ្រាន់តែបានបញ្ជាក់ថា ប្រទេសចិនតែងតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនដោយផ្អែកលើតម្រូវការផ្ទាល់ខ្លួន ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក៕ ប្រភព៖ The Japan Times 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនឹងត្រូវគេបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា -— មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Moj
មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនឹងត្រូវគេបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា -— មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានលើកឡើងថា សហរដ្ឋអាមេរិកនឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរង "ការវាយប្រហារយ៉ាងឈឺចាប់"។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា។ លោក Khamenei បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «ថ្ងៃនេះ ដោយសារតែបានរងនូវការវាយប្រហារយ៉ាងឈឺចាប់ក្រោមដៃរបស់អ្នកយុទ្ធជនដ៏ក្លាហាន និងអ្នកការពារច្រកសមុទ្រហ័រមូស ពួកវា(សត្រូវ) មិនហ៊ានប្រហើនហួសពីសមុទ្រអារ៉ាប់ឡើយ»។ គួរជម្រាបជូនថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិងកំពុង ប្រជែងគ្នាដណ្តើមគ្រប់គ្រងច្រកសមុទ្រហ័រមូស ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ា បានចាប់ផ្តើមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈមក។ មុនពេលសង្គ្រាមបានចាប់ផ្តើម ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រមួយនេះ បានដឹកជញ្ជូនប្រេង និងឧស្ម័នប្រមាណជា ១ភាគ៥ នៃពិភពលោក។ ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រ, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងថា ប្រទេសអ៊ីរ៉ង់បានពិភាក្សាអំពីគំនិតផ្សេងៗ ជាមួយអ្នកសម្របសម្រួលកាតា ដែលនឹងត្រូវយកទៅប្រាប់សហរដ្ឋអាមេរិក ហើយរំពឹងថានឹងទទួលបានចម្លើយចុងក្រោយរបស់ក្រុងវ៉ាស៊ីនតោនតាមរយៈទីក្រុងដូហា។ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់សម្រាប់បទឈប់បាញ់រយៈពេល ៧ថ្ងៃ ក៏ដូចជាផែនការបន្តបន្ទាប់មកក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

📣ចែករំលែកអំពីច្បាប់៖ ស្វែងយល់អំពី «ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ នៃបទហិង្សាដោយចេតនា» —- អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទា
📣ចែករំលែកអំពីច្បាប់៖ ស្វែងយល់អំពី «ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ នៃបទហិង្សាដោយចេតនា» —- អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្ដទៅលើបុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ។ (ប្រភព៖ មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៨ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២៨ ខែកញ្ញានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ១. កូរ៉េខាងត្បូងទាមទារការសុំទោសពីអ៊ុយក្រែន ជុំវិញការទម្លាយព័ត៌មានពីការផ្ទេរអ្នកទោសសង្គ្រាមរបស់កូរ៉េខាងជើង ២. នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់នាំខ្លួនប្រធានាធិបតីតួកគី ទៅកាន់តុលាការក្រុងឡាអេ ៣. អំឡុងពេល លោក អនុធីន ចុះមើលស្ថានភាពទឹកជំនន់ អ្នករងគ្រោះស្រែកស្វាគមន៍លោកថា «ឥឡូវនេះ យើងមានពេកហើយ» ៤. ការគាំទ្រចំពោះនាយករដ្ឋមន្ត្រីថៃ លោក អនុធីន កំពុងធ្លាក់ចុះ ខណៈសម្ពាធកំពុងកើនឡើង ៥. មនុស្ស ៨នាក់ស្លាប់ ដោយសារទឹកជំនន់នៅប្រទេសថៃ -- ១. ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទាមទារឱ្យមានការបកស្រាយជាផ្លូវការ និងការសុំទោសពីប្រទេសអ៊ុយក្រែន ដោយបានចោទប្រកាន់អ៊ុយក្រែនថា បានទម្លាយព័ត៌មានអំពីករណីផ្ទេរអ្នកទោសសង្គ្រាមកូរ៉េខាងជើងចំនួន ២នាក់ ទៅឱ្យកូរ៉េខាងត្បូង។ ចំណែកអ៊ុយក្រែនក្រោយមកក៏បានបដិសេធថា មិនមានការព្រមព្រៀងគ្នារក្សាការសម្ងាត់លើរឿងនេះទេ។ លោក Seong Ghi-hong អគ្គលេខាធិការរងនៃការិយាល័យប្រធានាធិបតីទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា «ការិយាល័យប្រធានាធិបតីសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការទម្លាយព័ត៌មាន ដោយឯកតោភាគីរបស់អ៊ុយក្រែន និងការប្រកាសមិនពិតជាបន្តបន្ទាប់ទៀតថា មិនធ្លាប់មានកិច្ចព្រមព្រៀងរក្សាការសម្ងាត់នោះទេ»។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងពិចារណាលើវិធានការបន្ថែមទៀតជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់៕ ប្រភព៖ Reuters ២. នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងរៀបចំសំណុំរឿង ដែលអាចឈានទៅដល់ដៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ប្រឆាំងនឹងប្រធានាធិបតីតួកគី គឺលោក Recep Tayyip Erdogan។ នេះបើតាមសារព័ត៌មាន i24NEWS និងត្រូវចុះផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី។ វិធានការនេះ ទំនងជាវិធីបន្ថែមសម្ពាធ នៅក្នុងជម្លោះ ដែលកំពុងឡើងកម្ដៅរវាងមេដឹកនាំទាំងពីរ។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសតួកគី បានប្រកាសកាលពីខែសីហាថា ខ្លួនបានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទ័រប៉ូលចេញនិវេទក្រហម (Red Notice) ចាប់ខ្លួនលោក Netanyahu បន្ទាប់ពីតុលាការតួកគី បានចេញដីកាចាប់ខ្លួនរូប លោកពីបទចោទប្រកាន់នានា រួមទាំងអំពើប្រល័យពូជសាសន៍ ពាក់ព័ន្ធនឹងការស្ទាក់ចាប់របស់អ៊ីស្រាអែលលើកប៉ាល់ដែលឆ្ពោះទៅកាន់តំបន់ហ្កាហ្សា កាលពីដើមឆ្នាំនេះ៕ ប្រភព៖ RT ៣. ខណៈពេលកំពុងចុះពិនិត្យស្ថានភាពគ្រោះដោយទឹកជំនន់នៅបាងកក កាលពីថ្ងៃទី២៧ ខែកញ្ញា, ប្រជាពលរដ្ឋថៃបានស្រែកស្វាគមន៍នាយករដ្ឋមន្ត្រីថៃថា «ពួកយើងទ្រាំធ្វើជាអ្នកមានបែបនេះ ទៀតលែងបានហើយ»។ ការនិយាយឌឺដងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក អនុធីន កាលពីដើមឆ្នាំនេះ បានអះអាងថា ក្នុងរយៈពេល៤ឆ្នាំ គាត់នឹងធ្វើការរហូតដល់ពលរដ្ឋនិយាយថា «គ្រប់គ្រាន់ហើយ ពួកយើងមានគ្រប់គ្រាន់ហើយ»។ អ្នករងគ្រោះដោយជំនន់ទាំងនោះ បានជំរុញឱ្យលោកមើលពីលក្ខខណ្ឌរស់នៅរបស់ពួកគេ ហើយថាពួកគេបានបោះឆ្នោតជូនលោក។ ប្រជាជនថៃទំាងនោះ បានរអ៊ូរទាំពីការខ្វះខាតស្បៀងអាហារ និងកង្វះបង្គន់អនាម័យចល័ត នាគ្រាទឹកជំនន់នេះ៕ ប្រភព៖ Thai Enquirer ៤. ការស្ទង់មតិមួយបានឱ្យដឹងថា ការគាំទ្រពីសាធារណជន ចំពោះនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន និងគណបក្សភូមិចៃថៃ របស់លោក បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលរដ្ឋាភិបាលរបស់លោក កំពុងប្រឈមមុខនឹងបញ្ហាតម្លៃប្រេង និងសាលក្រមតុលាការ ដែលអាចគំរាមកំហែងដល់ការកាន់អំណាចរបស់ខ្លួន។ ការស្ទង់មតិលើមនុស្ស ២ ៥០០នាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ដោយវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍(NIDA) បានឱ្យដឹងថា មានប្រជាជនត្រឹមតែ ១៣.៨% ប៉ុណ្ណោះ ដែលបានគាំទ្រលោក អនុធីន ជានាយករដ្ឋមន្ត្រីនៅក្នុងខែកញ្ញានេះ បើប្រៀបធៀបនឹង ២១.៧% កាលពីខែមិថុនាកន្លងទៅ៕ ប្រភព៖ Bloomberg ៥. គ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ បានបណ្តាលឱ្យមានមនុស្សទាំង ៨នាក់ បានស្លាប់នៅក្នុងខេត្តភាគខាងកើត ដោយក្នុងនោះ ៥នាក់នៅខេត្តស្រះកែវ ពីរនាក់នៅខេត្តចន្ទបុរី និងម្នាក់នៅខេត្តសារ៉ាបុរី។ នេះបើតាមនាយកដ្ឋានបង្ការ និងបន្ថយគ្រោះមហន្តរាយថៃ។ នាយកដ្ឋាននេះ បានឱ្យដឹងទៀតថា ដោយមិនរាប់បញ្ចូលរដ្ឋធានីបាងកក គ្រួសារជាង ៥០ម៉ឺនគ្រួសារ និងប្រជាជន ១.៧លាននាក់ នៅក្នុងខេត្តចំនួន ២៧ទូទាំងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់។ គួរជម្រាបថា ប្រទេសថៃធ្លាប់ជួបប្រទះនឹងអាកាសធាតុភ្លៀងធ្លាក់ខ្លាំងៗ បែបនេះ ខណៈដែលខែកញ្ញាគឺ ជាវេលាសម្បូរទឹកភ្លៀងក្នុងរដូវវស្សា ប៉ុន្តែប្រជាជនថៃជាច្រើនបានអះអាងថា ឆ្នាំនេះហាក់ដូចជា មានស្ថានភាពអាក្រក់ជាងឆ្នាំមុនៗ៕ ប្រភព៖ France24 – AFP https://youtu.be/QwmEPXjZMvo 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan