en
Feedback
RFI ខេមរភាសា / RFI Khmer

RFI ខេមរភាសា / RFI Khmer

Open in Telegram

សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

Show more

📈 Analytical overview of Telegram channel RFI ខេមរភាសា / RFI Khmer

Channel RFI ខេមរភាសា / RFI Khmer (@rfi_km) in the Central Khmer language segment is an active participant. Currently, the community unites 12 967 subscribers, ranking 15 508 in the News & Media category and 414 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 967 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -78 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 14.27%. Within the first 24 hours after publication, content typically collects 11.09% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 851 views. Within the first day, a publication typically gains 1 438 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 4.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 966
Subscribers
-724 hours
-107 days
-7830 days
Posts Archive
ក្រុមហ៊ូទីយេម៉ែន វាយប្រហារទ្រង់ទ្រាយធំនៅអារ៉ាប៊ីសាអូឌីត របួសជាង​​៧០នាក់ ថ្ងៃអង្គារ​ទី​៨កញ្ញា​ អារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ​ក្រ
ក្រុមហ៊ូទីយេម៉ែន វាយប្រហារទ្រង់ទ្រាយធំនៅអារ៉ាប៊ីសាអូឌីត របួសជាង​​៧០នាក់ ថ្ងៃអង្គារ​ទី​៨កញ្ញា​ អារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ​ក្រុមហូទីយេម៉ែន កូនចៅរបស់អ៊ីរ៉ង់ បាន​បើកការវាយប្រហារទ្រង់ទ្រាយធំ ​ចូលមកក្នុងតំបន់ភាគខាងត្បូង​​អារ៉ាប៊ីសាអូឌីត ដែលសំបូរ​ទៅអណ្តូងប្រេងនិងរោងចក្រចម្រាញ់ប្រេង​​។ យ៉ាងហោចណាស់ មានមនុស្សរងរបួសជាង​៧០នាក់​។ ក្រុមហ៊ូទីយេម៉ែនវិញ បានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹក បន្ទាប់ពីកងទ័ពអាកាស​អារ៉ាប៊ីសាអូឌីត បានវាយប្រហារ​ចំនួន​១២១ដង​ ក្នុង​រវាង៣ថ្ងៃ​កន្លងមកនេះ​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1r5.g

សិង្ហបុរី៖ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីនឹងត្រូវឡើងដល់ ២,៨លានដុល្លារ សិង្ហបុរីប្រកាសដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្
សិង្ហបុរី៖ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីនឹងត្រូវឡើងដល់ ២,៨លានដុល្លារ សិង្ហបុរីប្រកាសដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីចំនួន ១,៧លានដុល្លារអាមេរិក ពោលឡើងដល់ ២,៨លានដុល្លារអាមេរិក។ ចំនួននេះគឺច្រើនជាងប្រាក់បៀវត្សរ៍ផ្លូវការរបស់ប្រធានាធិបតីអាមេរិក និងប្រមុខរដ្ឋាភិបាលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ហ្សេ៧ ។ ​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1qW.g

បារាំង៖ តួអេហ៊្វែលបើកទ្វារឡើងវិញ ក្រោយកូដកម្មរបស់បុគ្គលិកប្រឆាំងនឹងការរើស​អើង​​លើ​បុគ្គលិកភេទស្រី រឿងអាស្រូវមួយបានផ្ទុះឡើងនៅត
បារាំង៖ តួអេហ៊្វែលបើកទ្វារឡើងវិញ ក្រោយកូដកម្មរបស់បុគ្គលិកប្រឆាំងនឹងការរើស​អើង​​លើ​បុគ្គលិកភេទស្រី រឿងអាស្រូវមួយបានផ្ទុះឡើងនៅតួអេហ្វ៊ែល ដែលជានិម្មិតរូបទីក្រុងប៉ារីសប្រទេសបារាំង។ ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មតួអេហ្វ៊ែលបានសម្រេចដកបុគ្គលិកភេទស្រីចេញទៅតាមការស្នើសុំរបស់គណៈប្រតិភូឥណ្ឌានិកាយសាសនាហិណ្ឌូដ៏មានឥទ្ធិពលមួយក្រុមដែលបានចូលទស្សនាតួអេហ្វ៊ែលកាលពីថ្ងៃសៅរ៍ ទី៥ កញ្ញាចុងសប្តាហ៍កន្លងទៅ។ ថ្ងៃចន្ទ ទី៧ កញ្ញាម្សិលមិញ ក្រុមបុគ្គលិកបម្រើការនៅតួអេហ្វ៊ែលបានធ្វើកូដកម្មប្រឆាំងនឹងការសម្រេចដែលពួកគេចាត់ទុកថាមានលក្ខណៈរើសអើងទៅលើមនុស្សស្រី។ ថ្ងៃអង្គារ ទី៨ កញ្ញានេះ តួអេហ្វ៊ែលបានបើកដំណើរការធម្មតាឡើងវិញ តែរឿងអាស្រូវមួយនេះបានបន្តឥទ្ធិពលដោយមានការទាមទារឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅមួយ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1oB.g

របាយការណ៍ PISA ៖ អាស៊ីបន្តឈានមុខគេផ្នែកវិស័យវិទ្យាសាស្ត្រ គណិតវិទ្យា និងអំណានអត្ថបទ កម្រិតសិក្សារបស់កូនសិស្សនៃបណ្តាប្រទេសក្នុ
របាយការណ៍ PISA ៖ អាស៊ីបន្តឈានមុខគេផ្នែកវិស័យវិទ្យាសាស្ត្រ គណិតវិទ្យា និងអំណានអត្ថបទ កម្រិតសិក្សារបស់កូនសិស្សនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីនៅតែបន្តឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ គណិតវិទ្យា និងអំណានអត្ថបទ។ ចំណែកប្រទេសអឺរ៉ុបជាច្រើន​បន្តឋិតក្នុងកម្រិតមធ្យម តែប្រទេសខ្លះទៀតបន្តធ្លាក់ចុះខ្សោយខ្លាំងខាងផ្នែកអំណាន។ នេះបើតាមរបាយការណ៍ថ្មីរបស់ ពីហ្សា (Pisa) ដែលវាយតម្លៃការសិក្សារបស់សិស្សអាយុ ១៥ឆ្នាំ ដែលធ្វើឡើងនៅរៀងរាល់ ៣ ឆ្នាំម្តង​។ Pisa ជាគម្រោងយន្តការស៊ើបអង្កេតផ្នែកអប់រំរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ជាភាសាបារាំង OCDE។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1mr.g

សង្គមស៊ីវិលក្នុងស្រុកជិត ៥០ អំពាវនាវឱ្យមានការដោះលែងសកម្មជន ធី ថន នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
សង្គមស៊ីវិលក្នុងស្រុកជិត ៥០ អំពាវនាវឱ្យមានការដោះលែងសកម្មជន ធី ថន នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សហជីពកម្មករ ក្រុមបរិស្ថាន និងបណ្តាញសហគមន៍ចំនួន ៤៧ បានអំពាវនាវឱ្យមានការដោះលែងលោក ធី ថន បន្ទាប់ពីតុលាការបានផ្ទន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំពីបទរួមគំនិតក្បត់។ ក្រុមសង្គមស៊ីវិលទាំងជិត ៥០ ចាត់ទុកការផ្តន្ទាទោសលើលោក ធី ថន ថាជារឿងមិនសមហេតុផល និងហាក់ដូចជាទណ្ឌកម្មមួយដ៍ធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់លោក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1mq.g

លោក ស សុខា៖ ផលិតផលក្លែងក្លាយកំពុងក្លាយជាក្តីបារម្ភរបស់​សហគមន៍អន្តរជាតិ ថ្លែងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹ
លោក ស សុខា៖ ផលិតផលក្លែងក្លាយកំពុងក្លាយជាក្តីបារម្ភរបស់​សហគមន៍អន្តរជាតិ ថ្លែងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃអង្គារ ទី៨ កញ្ញានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានគូសបញ្ជាក់ថា ផលិតផលក្លែងក្លាយកំពុងក្លាយជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ។ ក្នុងន័យនេះ លោកបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការងារបង្ក្រាបឱ្យមានប្រសិទ្ធភាព និងហាមដាច់ខាតការលូកដៃអន្តរាគមន៍។ តែលោក ស សុខាមិនភ្លេចបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់លោកត្រង់ៗថា បើសិនជាកម្ពុជាមិនឆ្លើយតបនឹងរឿងផលិតផលក្លែងក្លាយទេ ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អាមេរិកអាចនឹងរងផលប៉ះពាល់៕ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1kQ.g

កម្មករនៅខេត្តពោធិ៍សាត់បិទផ្លូវជាតិលេខ៥ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិការងារ នៅព្រឹកថ្ងៃទី៨ កញ្ញានេះ កម្មករជាច្រើនរយនាក់នៅរោងច
កម្មករនៅខេត្តពោធិ៍សាត់បិទផ្លូវជាតិលេខ៥ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិការងារ នៅព្រឹកថ្ងៃទី៨ កញ្ញានេះ កម្មករជាច្រើនរយនាក់នៅរោងចក្រលានហ្វាហេងយូ និងរោងចក្រប៉ូលស្តាបានចេញមុខតវ៉ាជំទាស់នឹងទង្វើអសីលធម៌របស់ប្រធានរដ្ឋបាលរោងចក្រមា្នក់គឺ លោក ផុង សុខា ដោយការបិទកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានទាមទារឲ្យលោក ផុង សុខា លាឈប់ពីការងារ។ តែក្រោយមក និងដោយមានការចុះទៅជួយសម្របសម្រួលពីមន្រ្តីជំនាញរបស់ក្រសួងការងារ ប្រធានរដ្ឋបាលរោងចក្រ លោក ផុង សុខា ក៏បានយល់ព្រមលាឈប់ពីការងារ ហើយក្រុមកម្មករក៏បានសម្រេចបើកផ្លូវឲ្យមានចរាចរណ៍ឡើងវិញ។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី៨ កញ្ញានេះថា ក្រោយការដាក់ពាក្យសុំលាឈប់ពីការងាររបស់លោក ផុង សុខា កម្មករបានសម្រេចត្រឡប់ចូលធ្វើការវិញនៅថ្ងៃពុធ ទី៩ កញ្ញា៕ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1jx.g

ប្រធានពន្ធនាគារខេត្តប៉ៃលិនត្រូវបានផ្អាកពីតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូធ្វើទារុណកម្មអ្នកជាប់ឃុំ លោក កូវ កឿត ប្រធានពន្ធនាគារខេ
ប្រធានពន្ធនាគារខេត្តប៉ៃលិនត្រូវបានផ្អាកពីតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូធ្វើទារុណកម្មអ្នកជាប់ឃុំ លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រីពន្ធនាគារខេត្តនេះចំនួន ៣រូបទៀតត្រូវបាន​ផ្អាកតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូ​អំពី​​ការធ្វើទារុណកម្មទៅលើ​អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ។ នេះជាការបញ្ជាក់របស់ លោក ឃៀង សុណាឌីន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃ៨ ខែកញ្ញានេះ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1ix.g

កម្ពុជា​ចុះ​ MOU ជាមួយ​ឆ្មាំសមុទ្រកូរ៉េខាងត្បូង ដើម្បី​ប្រឆាំងការជួញដូរ​គ្រឿ​ង​ញៀន​តាម​ផ្លូវ​សមុទ្រ អាជ្ញាធរជាតិប្រយុទ្ធប្រឆា
កម្ពុជា​ចុះ​ MOU ជាមួយ​ឆ្មាំសមុទ្រកូរ៉េខាងត្បូង ដើម្បី​ប្រឆាំងការជួញដូរ​គ្រឿ​ង​ញៀន​តាម​ផ្លូវ​សមុទ្រ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា​ និង​កងកម្លាំងឆ្មាំសមុទ្រកូរ៉េ​ខាង​ត្បូងបាន​ចុះ​អនុស្សរណៈ​រួម​គ្នា​មួយ ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀនតាមផ្លូវសមុទ្រ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញា​ធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅថ្ងៃ​ទៅ​៧​ ខែ​កញ្ញា​ ឆ្នាំ២០២៦​។​ ចំពោះ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុស្សរណៈនេះ​បង្ហាញ​ពី​ឆន្ទៈរបស់​ភាគីទាំង​ ២​ដើម្បី​សម្រេចគោលដៅរួម ក្នុង​ការ​កម្ចាត់​ឧក្រិដ្ឋ​កម្មនេះ។​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1iS.g

ការកសាងផ្លូវក្រវាត់ព្រំដែននៅភាគខាងកើតកម្ពុជាសម្រេចបានជាង ៩៨ភាគរយនៃផែនការរួម ក្នុងរយៈពេល​ ២០​ខែកន្លងទៅនេះ ក្រុមការងារចំពោះកិច្
ការកសាងផ្លូវក្រវាត់ព្រំដែននៅភាគខាងកើតកម្ពុជាសម្រេចបានជាង ៩៨ភាគរយនៃផែនការរួម ក្នុងរយៈពេល​ ២០​ខែកន្លងទៅនេះ ក្រុមការងារចំពោះកិច្ចកសាងផ្លូវក្រវាត់ព្រំដែននៅភាគខាងកើតប្រទេសកម្ពុជាសម្រេចបានប្រមាណ ៩៨,៨៧ភាគរយ នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុក​ផ្លូវការ​របស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈដែល​គម្រោងនេះចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1iC.g

AIEA រក​ឃើញ​ម៉ាស៊ីន​ប្រតិករអាច​​​​ផលិត​អាវុធ​នុយក្លេអ៊ែរ ​នៅ​ស៊ីរី នាយកទី​ភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ថា អាអ៊ីអឺអា
AIEA រក​ឃើញ​ម៉ាស៊ីន​ប្រតិករអាច​​​​ផលិត​អាវុធ​នុយក្លេអ៊ែរ ​នៅ​ស៊ីរី នាយកទី​ភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ថា អាអ៊ីអឺអា បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទទី​៧​កញ្ញា រក​ឃើញ​​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ កំពុងដំឡើង​ជិត​រួចស្រេច​បាច់ មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ម៉ាស៊ីនប្រតិករ​នោះ ទំនងជា​​​អាច​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទៀតផង។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1e6.g

តុលាការកំពូលចិន​ចេញបទបញ្ជា​ដើម្បីកុំឲ្យ​គេប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុង​ផ្លូវខុស ក្នុងកាលៈទេសៈដែល​បច្ចេកវិទ្យា​បញ្ញាសិ
តុលាការកំពូលចិន​ចេញបទបញ្ជា​ដើម្បីកុំឲ្យ​គេប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុង​ផ្លូវខុស ក្នុងកាលៈទេសៈដែល​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​បោះជំហានទៅមុខយ៉ាងលឿនស្លេវ ដូចទឹកបាក់ទំនប់ ចិនតាមរយៈ​តុលាការកំពូល​បាន​ចេញ​បទបញ្ជា​ឲ្យគេ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង កម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីធ្វើ​ឲ្យយ៉ាងណា​កុំ​ឲ្យគេ​យកទៅប្រើប្រាស់​ ក្នុង​ផ្លូវ​មិនល្អ។ បទបញ្ជា​ដែល​មាន​៥ជំពូក និង​មាត្រាចំនួន​២៤​ត្រូវ​បាន​តុលាការ​កំពូលចិន​បាន​ចេញផ្សាយជាផ្លូវការ នៅថ្ងៃ​ចន្ទទី ៧កញ្ញា។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1dF.g

ស្នងការក្រុងភ្នំពេញចេញសេចក្តីបំភ្លឺជុំវិញការដាក់ខ្នោះបុរសម្នាក់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ស្
ស្នងការក្រុងភ្នំពេញចេញសេចក្តីបំភ្លឺជុំវិញការដាក់ខ្នោះបុរសម្នាក់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺលើការចោទប្រកាន់ជុំវិញការដាក់ខ្នោះបុរសម្នាក់មិនត្រឹមត្រូវតាមច្បាប់នៅខណ្ឌឬស្សីកែវកាលពីថ្ងៃទី០៦ កញ្ញា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងនៅក្នុងសេចក្តីបំភ្លឺថា ការឃាត់ខ្លួនបុរសនោះបានអនុវត្តត្រឹមត្រូវតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1aJ.g

អាល្លឺម៉ង់ភ្ញាក់ផ្អើល រន្ធត់នៅចំពោះជ័យជំនះ​របស់បក្សស្តាំនិយមជ្រុល ដែលប៉ងលើកតម្កើង​អាល្លឺម៉ង់ខាងកើត ការបោះឆ្នោត​ថ្នាក់តំបន់មួយ
អាល្លឺម៉ង់ភ្ញាក់ផ្អើល រន្ធត់នៅចំពោះជ័យជំនះ​របស់បក្សស្តាំនិយមជ្រុល ដែលប៉ងលើកតម្កើង​អាល្លឺម៉ង់ខាងកើត ការបោះឆ្នោត​ថ្នាក់តំបន់មួយ​​របស់​អាល្លឺម៉ង់​បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​ចុះផ្សាយ​យ៉ាងព្រោងព្រាត​របស់​កាសែត​ និងប្រតិកម្មរបស់អ្នកនយោបាយ​នៅបណ្តាប្រទេស​លោកខាងលិច បន្ទាប់ពី គណបក្ស​ស្តាំនិយមជ្រុល AFD ដែល​ប្រឆាំង​ជនអន្តោប្រវេសន៍ គាំទ្រលោកត្រាំ និង​ស្រឡាញ់​ចូលចិត្ត​រុស្ស៊ី បានទទួល​សំឡេង​ឆ្នោតនាំមុខ​គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្រ្តី អាល្លឺម៉ង់ Friedrich Merz។ ហេតុអ្វីបានជា​ជ័យជំនះ​របស់​បក្ស​ស្តាំនិយមជ្រុលអាល្លឺម៉ង់ នៅត្រឹមថ្នាក់តំបន់​សោះបង្ក​ឲ្យមានការរញ្ជួយ ក្តីបារម្ភ​ខ្លាំង​នៅទឹកដីលោកខាងលិច ជាពិសេស​នៅអឺរ៉ុប? 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1aD.g

ព្យុងយ៉ាងបង្អួត​នាវាចម្បាំង​​ថ្មី​ មាន​បំពាក់​អាវុធនុយក្លេអ៊ែរ ? កូរ៉េខាងជើង​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នាវាចម្បាំង​ថ្មី​មួ
ព្យុងយ៉ាងបង្អួត​នាវាចម្បាំង​​ថ្មី​ មាន​បំពាក់​អាវុធនុយក្លេអ៊ែរ ? កូរ៉េខាងជើង​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នាវាចម្បាំង​ថ្មី​មួយ​គ្រឿង នៅ​ថ្ងៃ​អាទិត្យទី​៦​កញ្ញាម្សិលមិញ ក្រោម​អធិបតីភាព​របស់​លោកប្រមុខ​គីមជុងអ៊ុន តែ​ទើប​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​៧កញ្ញា។ បើ​តាម​លោក គីម ជុងអ៊ុន នាវា​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធសព្វាវុធ​នុយក្លេអ៊ែរដែល​មាន​សមត្ថភាព​វាយកម្ទេច​សងសឹក​យ៉ាង​ខ្លាំងក្លា។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង មិន​បាន​បញ្ជាក់​ទេ​ថាតើ​នាវាចម្បាំង​នេះ​មាន​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ឬអត់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1Zz.g

ខេត្តបន្ទាយមានជ័យ៖ តុលាការឃុំខ្លួនលោកស្រី ជា រដ្ឋាក្នុងរឿងនាំចូលទំនិញថៃ អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ លោកស្រី ជា រដ្ឋាត្រ
ខេត្តបន្ទាយមានជ័យ៖ តុលាការឃុំខ្លួនលោកស្រី ជា រដ្ឋាក្នុងរឿងនាំចូលទំនិញថៃ អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ លោកស្រី ជា រដ្ឋាត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងរឿងនាំចូលទំនិញខុសច្បាប់ពីថៃចូលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៧ កញ្ញា។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី ជា រដ្ឋា ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1Zb.g

លោក នេត្រ ភក្ត្រា៖ ថៃមិនអាចយកឧក្រិដ្ឋកម្មឆបោកអនឡាញធ្វើវាំងននបិទបាំងការឈ្លានពានទឹកដីខ្មែរ នៅថ្ងៃចន្ទ ទី៧ កញ្ញា លោក នេត្រ ភក្ត្
លោក នេត្រ ភក្ត្រា៖ ថៃមិនអាចយកឧក្រិដ្ឋកម្មឆបោកអនឡាញធ្វើវាំងននបិទបាំងការឈ្លានពានទឹកដីខ្មែរ នៅថ្ងៃចន្ទ ទី៧ កញ្ញា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រតិកម្មជាថ្មីទៅភាគីថៃដែលមានបំណងនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអ្នកសារព័ត៌មានទៅផ្ទៀងផ្ទាត់ការពិតនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ។ លោក នេត្រ ភក្ត្រា សរសេរថា ភាគីថៃមិនអាចប្រើប្រាស់បទល្មើសឆបោកអនឡាញធ្វើជាវាំងននបិទបាំងការឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជាបានឡើយ។ បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះដដែល ភាគីថៃក៏ត្រូវចោទសួរខ្លួនឯងជាមុនថា តើទីតាំងដែលខ្លួនចង់នាំក្រុមអ្នកសង្កេតអាស៊ាន និងក្រុមអ្នកសារព័ត៌មានទៅពិនិត្យនោះស្ថិតក្នុងទឹកដីប្រទេសណាពិតប្រាកដ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1ZO.g

មន្ទី​​របរិស្ថានខេត្ត​រតនគិរីថ្កោល​ទោស​ការ​ដុត​ទីស្នាក់ការរងស្រែជ្រៃក្នុង​ដែនជម្រកសត្វព្រៃលំផាត់ នៅថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ២០
មន្ទី​​របរិស្ថានខេត្ត​រតនគិរីថ្កោល​ទោស​ការ​ដុត​ទីស្នាក់ការរងស្រែជ្រៃក្នុង​ដែនជម្រកសត្វព្រៃលំផាត់ នៅថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ២០២៦​នេះ​ មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​បាន​ចេញ​មុខ​ថ្កោល​ទោ​សចំពោះការដុត​បំផ្លាញ​ ទីស្នាក់ការរងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ ក្នុង​ខេត្ត​រតនគិរី កាល​ពីថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ២០២៦។​ ជា​ការ​ដុត​ពីសំណាក់​ពល​រដ្ឋ​ ក្រោយពីមានការ​លើក​ឡើងថា​ មន្ត្រីឧទ្យានុរក្ស​បានធ្វើ​ឱ្យ​ពល​រដ្ឋ​​ម្នាក់​ស្លាប់នៅតាម​ដង​ផ្លូវ​។​ តែ​មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​អះអាង​ថា​ មន្ត្រី​របស់​ខ្លួន​មិន​បាន​ប្រើ​ប្រាស់​អាវុធ​នោះ​ទេ​ ពោល​គឺគ្រាន់ជា​ការចុះបង្ក្រាប​ករណីជីក​រ៉ែ​មាស​ខុស​ច្បាប់ និង​ដេញ​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់ទៅ​ផ្ទះ​។​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D1X9.g