RFI ខេមរភាសា / RFI Khmer
前往频道在 Telegram
សួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/
显示更多📈 Telegram 频道 RFI ខេមរភាសា / RFI Khmer 的分析概览
频道 RFI ខេមរភាសា / RFI Khmer (@rfi_km) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 12 879 名订阅者,在 新闻与媒体 类别中位列第 15 646,并在 柬埔寨 地区排名第 412 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 12 879 名订阅者。
根据 20 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -52,过去 24 小时变化为 5,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 13.36%。内容发布后 24 小时内通常能获得 10.43% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 721 次浏览,首日通常累积 1 343 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 3。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“សួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា!
🌍 rfi.fr/km/”
凭借高频更新(最新数据采集于 21 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
12 879
订阅者
+524 小时
-57 天
-5230 天
帖子存档
12 878
ប្រជាជនឥណ្ឌូណេស៊ីធ្វើបាតុកម្ម បរិហាររដ្ឋាភិបាលអសមត្ថភាពទប់ស្កាត់ខ្យល់ពុលបង្កឡើងដោយភ្លើងឆេះព្រៃ
ថ្ងៃអង្គារទី ២០តុលា បាតុកម្មបានកើតឡើងព្រមៗគ្នា នៅតាមទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រជាជន បានបរិហារថ្កោលទោសយ៉ាងខ្លាំង ចំពោះបញ្ហាផ្សែងពុល បង្កឡើងដោយភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ព្រៃឈើច្រើនពាន់ហិកតា ជាច្រើនខែមកហើយ នៅតំបន់កាលីម៉ាន់តាន់ និងលើកោះស៊ូម៉ាត្រ។ ក្រុមនិស្សិតដែលជាអ្នកផ្តួចផ្តើមបាតុកម្ម មានបំណងបង្ហាញការមិនពេញចិត្ត ចំពោះលោកប្រធានាធិបតី Prabowo Subianto ព្រោះថ្ងៃអង្គារទៅ២០តុលា ក៏គឺជាខួបលើកទីពីរនៃការឡើងកាន់អំណាចរបស់លោក។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9EZ.g
12 878
លោក ឌិត ទីណា៖ ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពនិងប្រភព
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFI ថ្ងៃពុធ ទី២១តុលា គឺលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ (SIAL Paris) ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃពុធ ទី២១តុលា នៅ Parc des Expositions de Villepinte ភាគខាងជើងក្រុងប៉ារីស។
ឆ្លើយសំណួររបស់វិទ្យុបារាំងRFIប្រចាំទីក្រុងប៉ារីស លោករដ្ឋមន្ត្រីបានបង្ហើបពីកិច្ចសហការជាមួយកំពង់ផែបារាំង នៅថ្ងៃអនាគត ដែលអាចឈានទៅនាំចេញទំនិញបន្លែស្រស់ សាច់ និងត្រីរបស់ខ្មែរ ទៅបារាំង។ ទន្ទឹមនឹងគ្នានេះ ក្រសួងកសិកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម នឹងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពទំនិញ ហើយបញ្ជាក់ឲ្យច្បាស់លាស់ថាទំនិញពិតជានាំចេញពីកម្ពុជា។
សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយលោក ឌិត ទីណា ៖
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9E8.g
12 878
បាតុកម្មហិង្សារាលដាលនៅអឺរ៉ុប អ៊ីតាលីគ្រោងពង្រាយទាហាន៥រយនាក់ ដើម្បីការពារក្រុង
កុបកម្មហិង្សាកំពុងក្លាយជាជំងឺឆ្លងរាតត្បាតនៅអឺរ៉ុប។ ក្រៅពីប្រទេសបារាំង បាតុកម្ម អមដោយអំពើហិង្សាលួចប្លន់ក៏មានកើតឡើងដែរ នៅ អ៊ីតាលី បែលហ្ស៊ិក អេស្ប៉ាញ ព័រទុយហ្កាល់ ក្រិក អាល់បានី ... ប្រឈមនឹងភាពតានតឹងសង្គមនេះ រដ្ឋាភិបាលអ៊ីតាលីបានអនុម័តនៅថ្ងៃអង្គារទី ២០តុលា បញ្ចេញកម្លាំងទាហាន៥រយនាក់ ទៅជួយការពារសណ្តាប់ធ្នាប់ក្រុង។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9CA.g
12 878
អ.ស.ប.៖ ពលរដ្ឋអាហ្វហ្កានីស្ថាន ១៩,២លាននាក់ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ក្នុងរដូវរងាឆ្នាំ២០២៦
ចំនួនប្រជាជនអាហ្វហ្កានីស្ថានដែលប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរនឹងកើនឡើងដល់ចំនួន ១៩,២លាននាក់ នៅរដូវរងា ចាប់ពីពេលនេះរហូតដល់ខែមេសាខាងមុខ។ នេះបើតាមការព្យាកររបស់អង្គការសហប្រជាជាតិ មុននឹងវាយតម្លៃថា ក្នុងរយៈពេល២ខែចុងក្រោយនេះ ពលរដ្ឋអាហ្វហ្កានីស្ថានចំនួន ១៥,៩លាននាក់ ឬ ១ភាគ៣នៃប្រជាជនអាហ្វហ្កានីស្ថានសរុបត្រូវជួបវិបត្តិអត់ឃ្លាន ក្នុងនោះ ៣,៤លាននាក់ ស្ថិតក្នុងស្ថានភាពអាសន្ន។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9BU.g
12 878
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D99s.g
12 878
ជប៉ុនបាញ់បង្ហោះឧបករណ៍ស្ទង់អវកាស ទៅស្រាវជ្រាវនៅព្រះចន្ទទាំង២នៃភពអង្គារ
ឧបករណ៍ស្ទង់អវកាសមួយរបស់ជប៉ុន និងយានពីរដែលផលិតដោយបារាំង ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃអង្គារទី១៩តុលា ឆ្ពោះទៅកាន់ព្រះចន្ទទាំងពីរ របស់ភពអង្គារ។ នេះគឺជាបេសកកម្មដ៏ពិសេស និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ព្រោះឧបករណ៍អវកាសទាំងនេះ នឹងព្យាយាមប្រមូលយកសំណាកវត្ថុធាតុនៅលើនោះ ហើយប្រហែលជាអាច ជួយស្រាយបំភ្លឺនូវអាថ៌កំបាំង អំពីប្រភពកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដីផងដែរ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D99F.g
12 878
បារាំង៖ លោកម៉ាក្រុងមិនឲ្យរដ្ឋមន្ត្រីមហាផ្ទៃចុះពីតំណែង តែតម្រូវឲ្យប្តូរវិធានការទប់ហិង្សា
បញ្ហាចលាចលយ៉ាងអាណាធិបតេយ្យនៅបារាំង កាលពីថ្ងៃសៅរ៍កន្លងទៅ បានបង្ហាញពីវិបត្តិជម្លោះសង្គម នយោបាយ និងសេដ្ឋកិច្ច កាន់តែពុះកញ្ជ្រោល ជាមួយនឹងការដឹកនាំរបស់លោកម៉ាក្រុងដែលប្រជាជនកាន់តែរិះគន់។ ព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង ឡូរង់ នូញ៉េ បានដាក់ពាក្យលាចុះពីមុខតំណែង ដោយទទួលស្គាល់ថាមានកំហុសក្នុងប្រតិបត្តិការទប់ស្កាត់កុបកម្ម និងការវាយបំផ្លាញ។ តែយ៉ាងណា លោកម៉ាក្រុងបានបដិសេធការសុំលាឈប់នេះ តែទន្ទឹមនឹងនេះ លោកបានទាមទារឲ្យមានការផ្លាស់ប្តូរវិធានការ ក្នុងការប្រយុទ្ធទប់ទល់នឹងការក្រុមអន្ធពាលវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8yP.g
12 878
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8yB.g
12 878
សន្និសីទអ.ស.ប.ស្តីពីជីវៈចម្រុះ លើកទី១៧ បង្ហាញលទ្ធផលដ៏យឺតយ៉ាវនៃកិច្ចការពារធម្មជាតិ
សមាជិកអង្គការសហប្រជាជាតិ ជិត២០០ប្រទេសកំពុងជួបជុំគ្នានៅប្រទេសអារមេនី ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ដែលចាប់បើក នៅថ្ងៃចន្ទទី១៩តុលា។ សាកល្បងជំរុញការការពារធម្មជាតិ ដោយប្រយុទ្ធប្រឆាំងឱ្យបានកាន់តែប្រសើរឡើង នឹងការកាប់បំផ្លាញព្រៃឈើ ការទាញចំណេញពីធនធានធម្មជាតិជ្រុលហួសហេតុ សន្និសីទអន្តរជាតិលើកទី១៧ ក៏ជាឱកាសបង្ហាញតុល្យការបឋមនៃកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការការពារជីវៈចម្រុះ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8xI.g
12 878
អ.ស.ប បង្ខំចិត្តកាត់បន្ថយជំនួយមនុស្សធម៌ប្រចាំខែសម្រាប់ពលរដ្ឋ ៥០ម៉ឺននាក់នៅតំបន់ហ្កាហ្សា
កម្មវិធីស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP បានប្រកាសនៅថ្ងៃចន្ទ ទី១៩ តុលានេះពីការបង្ខំចិត្តកាត់បន្ថយបេសកកម្មជំនួយមនុស្សធម៌ប្រចាំខែដល់ពលរដ្ឋចំនួន ៥០ម៉ឺននាក់នៅតំបន់ហ្កាហ្សាដោយសារតែបញ្ហាហិរញ្ញវត្ថុ។ តែទន្ទឹមនឹងកាត់បន្ថយជំនួយមនុស្សធម៌ WFP ក៏បានអំពាវនាវឲ្យពិភពលោកកុំភ្លេចពលរដ្ឋ និងដែនដីតំបន់ហ្កាហ្សាដែលបានខ្ទេចខ្ទីរដោយសារសង្រ្គាម។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wk.g
12 878
តុលាការខេត្តកោះកុងឃុំខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១តោន
សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទចំនួន ៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងឡាវ ១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១តោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wV.g
12 878
លោក ហ៊ុន ម៉ាណែត៖ ខ្ញុំទុកពេលត្រឹមដំណាច់ខែតុលាឲ្យលោក អ៊ុំ សំអាន សម្រេចចិត្តមក ឬមិនមកកម្ពុជា
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់លើហ្វេសប៊ុករបស់លោកដោយទុកពេលឲ្យលោកអ៊ុំ សំអានត្រឹមដំណាច់ខែតុលាក្នុងការសម្រេចចិត្ត និងរៀបចំក្រុមការងារ ឬចាត់តំណាងមកជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃជាមួយរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱសានវាទនេះធ្វើឡើង បន្ទាប់ពីលោក អ៊ុំ សំអានបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នករារាំងការវិលចូល ស្រុកវិញរបស់ក្រុមអ្នកនយោបាយប្រឆាំង បន្ទាប់ពីមានការអញ្ជើញរបស់ ហ៊ុន ម៉ាណែត។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8vF.g
12 878
UNCLOS ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជំរុញឲ្យភាគីកម្ពុជា និងថៃ អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងវិធាននានា ដែលកម្ពុជា និងថៃ បានឯកភាពគ្នាកន្លងទៅ។ នេះជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលផ្សេងទៀត ដែលគណៈកម្មការផ្សះផ្សា បានសម្រេចក្នុងកិច្ចប្រជុំ ស្តីពីបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ដល់១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8su.g
12 878
៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី
មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ដោយមានការចុះល្បាតជាង ១ ៤០០លើក នៅតាមតំបន់ការពារធម្មជាតិ។ តែសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ សង្កេតឃើញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់ និងជំរុញឱ្យអាជ្ញាធរបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុងវិស័យព្រៃឈើ។ ស៊ឹម ចាន់សំណាង រាយការណ៍៖
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8st.g
12 878
បារាំងនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅស៊ីហ្សកដានី
នៅស៊ីហ្សកដានី អាណានិគមជនអ៊ីស្រាអែល បានស្ទាក់ក្បួនរថយន្តរបស់គណៈប្រតិភូអឺរ៉ុប និងបានប្រើអំពើហិង្សា មកលើចៅហ្វាយឃុំបារាំងម្នាក់។ នៅថ្ងៃអាទិត្យ ទី១៨ តុលា បារាំងនិងសហគមន៍អន្តរជាតិ បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សាលើអ្នកការទូតអឺរ៉ុប និងបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់នយោបាយអាណានិគមកិច្ច នៅតំបន់ស៊ីហ្សកដានី។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qX.g
12 878
ស៊ុយអែត បំបែកបណ្តាញលាងលុយកខ្វក់ ដែលជាក្រុមប្រើភាសារុស្ស៊ី
អាជ្ញាធរស៊ុយអែត បានស៊ើបអង្កេតនិងរកឃើញបណ្តាញមួយចំនួន ដែលសង្ស័យថាប្រព្រឹត្តបទល្មើសលាងលុយកខ្វក់នៅក្នុងប្រទេស។ សកម្មភាពខុសច្បាប់នេះ ហាក់កើតឡើងក្នុងទ្រង់ទ្រាយធំ «ស្ទើរតែដូចជាឧស្សាហកម្ម»។ បណ្តាញឧក្រិដ្ឋជនទាំងនេះ មានច្រើនមនុស្សចម្រុះជនជាតិ តែនិយាយប្រើប្រាស់ភាសារុស្ស៊ីតែមួយ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qC.g
12 878
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oo.g
12 878
លោក សុទ្ធ គឹមកុលមុនី៖ ផ្ទះ ៤ម៉ឺនខ្នង និងប្រជាជន ៤៤ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានស្រកចុះមកនៅកម្ពស់ទឹកធម្មតាវិញ តែនៅបន្តជន់លិចតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨តុលានេះ និងថាចាប់តាំងពីមានគ្រោះទឹកជំនន់មក ខេត្តចំនួន ១០បានរងផលប៉ះពាល់។ ដោយឡែក ផ្ទះសម្បែងចំនួនជាង៤ម៉ឺនខ្នង ប្រជាពលរដ្ឋចំនួន ៤៤ម៉ឺនគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជិត៨០០កន្លែង នៅក្នុងខេត្តទាំង១០នេះ ក៏រងផលប៉ះពាល់ផងដែរ។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅមិនទាន់មានតួលេខជាទឹកប្រាក់សរុប ស្តីពីការខូចខាតដោយគ្រោះទឹកជំនន់នេះនៅឡើយ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oL.g
12 878
នៅបារាំង មហាបាតុកម្ម បង្កហិង្សា រីករាលដាលស្ទើរពេញប្រទេស
នៅបារាំង ថ្ងៃសៅរ៍ ទី១៧ តុលា បាតុករច្រើនម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅកណ្តាលរដ្ឋធានីប៉ារីស និងនៅតាមបណ្តាខេត្តក្រុងធំៗ ដើម្បីតវ៉ាប្រឆាំងនឹងទំនិញឡើងថ្លៃ ទាមទារកំណែទម្រង់ប្រព័ន្ធអប់រំ និងសេវាសាធារណៈ ជាដើម។ មានក្រុមជនឆ្លៀតឱកាសមកពីច្រើនមជ្ឈដ្ឋាន បានដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងឯកជន ចូលគាស់លួចប្លន់ តាមហាងទំនិញផ្សេងៗ។ បើផ្អែកតាមអាជ្ញាធរបារាំាង នៅព្រឹកថ្ងៃអាទិត្យនេះ មានអ្នករបួសប្រមាណ ១៥០នាក់ និងចាប់ខ្លួនមនុស្ស ប្រមាណ ១៨០០នាក់។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oJ.g
12 878
វៀតណាម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ចំនួន ៤
បន្ទាប់ពីចរចាគ្នា ជា១ទសវត្សរ៍ ទីបំផុតទៅ ប្រទេសវៀតណាម បានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ចំនួន ៤ ។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសហត្ថលេខី តាមរយៈការពង្រីកទីផ្សារទំនិញ និងការលុបបំបាត់រនាំងពន្ធគយ ឬយកពន្ធគយតិចតួច ចំពោះផលិតផលឧស្សាហកម្ម កសិកម្ម និងផលនេសាទ រួមទាំងសេវាកម្មជាច្រើនទៀត។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8o9.g
