uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

RFI ខេមរភាសា / RFI Khmer

RFI ខេមរភាសា / RFI Khmer

Відкрити в Telegram

សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

Показати більше

📈 Аналітичний огляд Telegram-каналу RFI ខេមរភាសា / RFI Khmer

Канал RFI ខេមរភាសា / RFI Khmer (@rfi_km) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 12 874 підписників, посідаючи 15 624 місце в категорії Новини і ЗМІ та 412 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 874 підписників.

За останніми даними від 19 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -60, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 13.35%. Протягом перших 24 годин після публікації контент зазвичай збирає 10.42% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 718 переглядів. Протягом першої доби публікація в середньому набирає 1 341 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 3.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/”

Завдяки високій частоті оновлень (останні дані отримано 20 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 874
Підписники
-324 години
-127 днів
-6030 днів
Архів дописів
ប្រជាជនឥណ្ឌូណេស៊ី​ធ្វើបាតុកម្ម​ បរិហាររដ្ឋាភិបាល​អសមត្ថភាពទប់ស្កាត់ខ្យល់ពុល​បង្កឡើងដោយ​ភ្លើងឆេះព្រៃ ថ្ងៃអង្គារទី ២០តុលា បាតុក
ប្រជាជនឥណ្ឌូណេស៊ី​ធ្វើបាតុកម្ម​ បរិហាររដ្ឋាភិបាល​អសមត្ថភាពទប់ស្កាត់ខ្យល់ពុល​បង្កឡើងដោយ​ភ្លើងឆេះព្រៃ ថ្ងៃអង្គារទី ២០តុលា បាតុកម្មបានកើតឡើងព្រមៗគ្នា នៅតាមទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រជាជន បានបរិហារថ្កោលទោសយ៉ាងខ្លាំង ចំពោះបញ្ហាផ្សែងពុល បង្កឡើងដោយភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ព្រៃឈើច្រើនពាន់ហិកតា ជាច្រើនខែមកហើយ នៅតំបន់កាលីម៉ាន់តាន់ និងលើកោះស៊ូម៉ាត្រ។ ក្រុមនិស្សិតដែលជាអ្នកផ្តួចផ្តើមបាតុកម្ម មានបំណងបង្ហាញការមិនពេញចិត្ត ចំពោះលោកប្រធានាធិបតី Prabowo Subianto ព្រោះថ្ងៃអង្គារទៅ២០តុលា​​ ក៏គឺជាខួបលើកទីពីរនៃការឡើងកាន់អំណាចរបស់លោក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9EZ.g

លោក ឌិត ទីណា៖ ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពនិងប្រភព ភ្ញៀវប្រ​ចាំថ្ងៃរបស់វិ
លោក ឌិត ទីណា៖ ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពនិងប្រភព ភ្ញៀវប្រ​ចាំថ្ងៃរបស់វិទ្យុ​បារាំង​RFI ថ្ងៃពុធ ទី​២១តុលា​ គឺ​លោក ឌិត ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក​បាន​អញ្ជើញ​ទៅ​ប្រទេស​បារាំង ដើម្បី​ចូលរួម​​ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ (SIAL Paris) ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃពុធ ទី២១តុលា នៅ​ Parc des Expositions de Villepinte ភាគខាងជើង​ក្រុងប៉ារីស​។ ​ឆ្លើយ​សំណួរ​របស់​វិទ្យុបារាំងRFIប្រចាំទីក្រុងប៉ារីស លោករដ្ឋមន្ត្រី​បាន​បង្ហើបពីកិច្ចសហការ​ជាមួយ​កំពង់ផែ​បារាំង នៅថ្ងៃអនាគត ដែល​អាចឈាន​ទៅ​នាំចេញ​ទំនិញបន្លែស្រស់ សាច់ និងត្រីរបស់​ខ្មែរ​ ទៅបារាំង។ ទន្ទឹម​នឹងគ្នា​នេះ ក្រសួងកសិកម្ម សហការជាមួយ​​ក្រសួង​ពាណិជ្ជកម្ម ​​នឹង​រៀបចំ«​ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពទំនិញ​ ហើយបញ្ជាក់ឲ្យ​ច្បាស់លាស់ថា​ទំនិញ​ពិតជា​នាំចេញពីកម្ពុជា​។​ សូមស្តាប់​បទសម្ភាស​របស់​ ហេង ឧត្តម ជាមួយ​លោក ឌិត ទីណា ៖​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9E8.g

បាតុកម្មហិង្សា​រាលដាល​នៅ​អឺរ៉ុប​ អ៊ីតាលីគ្រោង​ពង្រាយទាហាន​​៥រយ​នាក់​ ដើម្បី​ការពារក្រុង ​កុបកម្ម​ហិង្សា​កំពុង​ក្លាយ​ជា​ជំងឺឆ្
បាតុកម្មហិង្សា​រាលដាល​នៅ​អឺរ៉ុប​ អ៊ីតាលីគ្រោង​ពង្រាយទាហាន​​៥រយ​នាក់​ ដើម្បី​ការពារក្រុង ​កុបកម្ម​ហិង្សា​កំពុង​ក្លាយ​ជា​ជំងឺឆ្លង​រាតត្បាត​នៅ​អឺរ៉ុប។ ក្រៅ​ពី​ប្រទេស​បារាំង បាតុកម្ម អមដោយ​អំពើហិង្សា​លួចប្លន់​ក៏​មាន​កើត​ឡើង​ដែរ ​នៅ​ អ៊ីតាលី បែលហ្ស៊ិក អេស្ប៉ាញ ព័រទុយហ្កាល់ ក្រិក​ អាល់បានី ... ប្រឈម​នឹង​ភាព​តាន​តឹង​សង្គម​នេះ រដ្ឋាភិបាល​អ៊ីតាលី​បាន​អនុម័ត​​នៅ​ថ្ងៃ​អង្គារ​ទី ២០​តុលា បញ្ចេញ​កម្លាំងទាហាន​៥​រយនាក់ ទៅ​ជួយការពារ​សណ្តាប់​ធ្នាប់​ក្រុង។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9CA.g

អ.ស.ប.៖ ពលរដ្ឋអាហ្វហ្កានីស្ថាន​ ១៩,២លាននាក់ប្រឈមនឹង​ភាព​អត់ឃ្លានធ្ងន់ធ្ងរ ​ក្នុង​រដូវរងា​​ឆ្នាំ​២០២៦ ​​​ចំនួន​ប្រជាជនអាហ្វហ្ក
អ.ស.ប.៖ ពលរដ្ឋអាហ្វហ្កានីស្ថាន​ ១៩,២លាននាក់ប្រឈមនឹង​ភាព​អត់ឃ្លានធ្ងន់ធ្ងរ ​ក្នុង​រដូវរងា​​ឆ្នាំ​២០២៦ ​​​ចំនួន​ប្រជាជនអាហ្វហ្កានីស្ថាន​ដែល​​ប្រឈមនឹងវិបត្តិ​អសន្តិសុខ​ស្បៀងដ៏ធ្ងន់ធ្ងរនឹងកើនឡើងដល់ចំនួន​ ១៩,២លាននាក់​ នៅរដូវរងា​ ចាប់ពីពេលនេះរហូតដល់ខែ​មេសា​ខាងមុខ។ នេះបើតាម​ការព្យាកររបស់​អង្គការសហប្រជាជាតិ មុន​នឹង​វាយតម្លៃថា ក្នុងរយៈពេល២ខែចុងក្រោយនេះ ​​ពលរដ្ឋអាហ្វហ្កានីស្ថាន​​ចំនួន​ ១៥,៩លាននាក់ ឬ​​ ១ភាគ៣នៃប្រជាជនអាហ្វហ្កានីស្ថានសរុប​​ត្រូវ​ជួប​វិបត្តិអត់ឃ្លាន ក្នុងនោះ ៣,៤លាននាក់ ​​ស្ថិតក្នុងស្ថានភាព​​អាសន្ន​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D9BU.g

ជប៉ុន​បាញ់បង្ហោះឧបករណ៍ស្ទង់អវកាស ទៅស្រាវជ្រាវ​នៅ​ព្រះចន្ទទាំង២នៃ​ភពអង្គារ ឧបករណ៍ស្ទង់​អវកាសមួយរបស់ជប៉ុន​ និងយាន​ពីរដែលផលិតដោយ
ជប៉ុន​បាញ់បង្ហោះឧបករណ៍ស្ទង់អវកាស ទៅស្រាវជ្រាវ​នៅ​ព្រះចន្ទទាំង២នៃ​ភពអង្គារ ឧបករណ៍ស្ទង់​អវកាសមួយរបស់ជប៉ុន​ និងយាន​ពីរដែលផលិតដោយបារាំង ត្រូវបាន​បាញ់បង្ហោះ​ កាលពីថ្ងៃអង្គារទី​១៩តុលា​ ឆ្ពោះទៅកាន់ព្រះចន្ទទាំងពីរ របស់ភពអង្គារ។ នេះគឺជាបេសកកម្ម​ដ៏ពិសេស និង​ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ព្រោះឧបករណ៍អវកាសទាំងនេះ នឹង​ព្យាយាម​ប្រមូលយកសំណាកវត្ថុធាតុនៅលើនោះ ហើយប្រហែលជាអាច ជួយស្រាយបំភ្លឺ​​នូវ​​អាថ៌កំបាំង អំពីប្រភពកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភព​​ផែនដីផងដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D99F.g

បារាំង៖​​ លោក​ម៉ាក្រុង​មិន​ឲ្យ​រដ្ឋមន្ត្រីមហាផ្ទៃចុះពីតំណែង​​ តែតម្រូវឲ្យ​ប្តូរវិធានការ​ទប់ហិង្សា បញ្ហា​ចលាចល​យ៉ាងអាណាធិបតេយ្
បារាំង៖​​ លោក​ម៉ាក្រុង​មិន​ឲ្យ​រដ្ឋមន្ត្រីមហាផ្ទៃចុះពីតំណែង​​ តែតម្រូវឲ្យ​ប្តូរវិធានការ​ទប់ហិង្សា បញ្ហា​ចលាចល​យ៉ាងអាណាធិបតេយ្យនៅបារាំង កាលពីថ្ងៃសៅរ៍​កន្លងទៅ​ បានបង្ហាញ​ពី​វិបត្តិ​ជម្លោះសង្គម នយោបាយ​ និងសេដ្ឋកិច្ច​ កាន់តែពុះកញ្ជ្រោល ជាមួយនឹងការដឹកនាំរបស់លោកម៉ាក្រុងដែល​ប្រជាជន​កាន់តែរិះគន់​​។ ព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រី​មហាផ្ទៃបារាំង ឡូរង់ នូញ៉េ បានដាក់ពាក្យ​លាចុះពីមុខតំណែង ដោយ​ទទួលស្គាល់ថាមានកំហុស​​ក្នុងប្រតិបត្តិការ​​ទប់ស្កាត់កុបកម្ម ​និង​ការវាយ​បំផ្លាញ​។ តែយ៉ាងណា លោក​ម៉ាក្រុង​បានបដិសេធការសុំលាឈប់នេះ តែទន្ទឹមនឹងនេះ លោកបានទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរវិធានការ ក្នុងការ​​ប្រយុទ្ធទប់ទល់នឹង​ការ​ក្រុម​អន្ធពាល​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិឯកជន និងសាធារណៈ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8yP.g

សន្និសីទអ.ស.ប.ស្តីពីជីវៈចម្រុះ លើកទី១៧ បង្ហាញលទ្ធផល​ដ៏យឺតយ៉ាវនៃកិច្ចការពារធម្មជាតិ ​សមាជិក​អង្គការ​សហប្រជាជាតិ ជិត២០០ប្រទេស​ក
សន្និសីទអ.ស.ប.ស្តីពីជីវៈចម្រុះ លើកទី១៧ បង្ហាញលទ្ធផល​ដ៏យឺតយ៉ាវនៃកិច្ចការពារធម្មជាតិ ​សមាជិក​អង្គការ​សហប្រជាជាតិ ជិត២០០ប្រទេស​កំពុងជួបជុំ​គ្នានៅ​ប្រទេស​អារមេនី ក្នុងក្របខ័ណ្ឌ​នៃ​​សន្និសីទ​​អង្គការ​សហប្រជាជាតិស្តីពី​ជីវៈចម្រុះ​លើកទី​១៧ (COP17) ដែល​ចាប់បើក នៅ​ថ្ងៃ​ចន្ទទី​១៩​តុលា។ សាកល្បង​ជំរុញ​ការការពារ​ធម្មជាតិ​ ដោយ​ប្រយុទ្ធ​ប្រឆាំងឱ្យ​បានកាន់​តែ​​ប្រសើរ​ឡើង នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ ការ​ទាញ​ចំណេញ​ពី​ធនធានធម្មជាតិ​ជ្រុលហួសហេតុ សន្និសីទ​អន្តរជាតិ​លើក​ទី​១៧ ក៏​ជា​ឱកាស​បង្ហាញ​តុល្យការបឋម​នៃ​​កិច្ចព្រមព្រៀងអន្តរជាតិ​​ស្តី​​ពីការ​ការពារ​​ជីវៈចម្រុះ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8xI.g

អ.ស.ប បង្ខំ​ចិត្ត​កាត់​បន្ថយ​ជំនួយ​មនុស្សធម៌​ប្រចាំ​ខែ​សម្រាប់​ពលរដ្ឋ ៥០ម៉ឺននាក់​នៅ​តំបន់​ហ្កាហ្សា កម្មវិធី​ស្បៀងអាហារពិភពលោក
អ.ស.ប បង្ខំ​ចិត្ត​កាត់​បន្ថយ​ជំនួយ​មនុស្សធម៌​ប្រចាំ​ខែ​សម្រាប់​ពលរដ្ឋ ៥០ម៉ឺននាក់​នៅ​តំបន់​ហ្កាហ្សា កម្មវិធី​ស្បៀងអាហារពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WFP បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី១៩ តុលា​នេះ​ពី​ការ​បង្ខំ​ចិត្ត​កាត់​បន្ថយ​បេសកកម្ម​ជំនួយ​មនុស្សធម៌​ប្រចាំ​ខែ​ដល់​ពលរដ្ឋ​ចំនួន ៥០ម៉ឺននាក់​​នៅ​តំបន់​ហ្កាហ្សា​ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ។ តែ​ទន្ទឹម​នឹង​កាត់​បន្ថយ​ជំនួយ​មនុស្សធម៌ WFP ក៏​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​កុំ​ភ្លេច​ពលរដ្ឋ និង​ដែនដី​តំបន់​ហ្កាហ្សា​ដែល​បាន​ខ្ទេចខ្ទីរ​ដោយសារ​សង្រ្គាម។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wk.g

តុលាការខេត្តកោះកុងឃុំខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១តោន សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន
តុលាការខេត្តកោះកុងឃុំខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១តោន សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទចំនួន ៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងឡាវ ១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១តោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8wV.g

លោក ហ៊ុន ម៉ាណែត៖ ខ្ញុំទុកពេលត្រឹមដំណាច់ខែតុលាឲ្យលោក អ៊ុំ សំអាន សម្រេចចិត្តមក ឬមិនមកកម្ពុជា នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៦ លោក​
លោក ហ៊ុន ម៉ាណែត៖ ខ្ញុំទុកពេលត្រឹមដំណាច់ខែតុលាឲ្យលោក អ៊ុំ សំអាន សម្រេចចិត្តមក ឬមិនមកកម្ពុជា នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ទុក​ពេល​ឲ្យ​លោកអ៊ុំ សំអាន​ត្រឹម​ដំណាច់​ខែ​តុលា​ក្នុង​ការ​សម្រេចចិត្ត និង​រៀបចំ​ក្រុម​ការងារ ឬចាត់​តំណាង​មក​ជជែក​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ការ​ដាក់​ឱសានវាទ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក អ៊ុំ សំអាន​បាន​ចោទ​ប្រកាន់​លោក​ ហ៊ុន សែន ថា​ជា​អ្នក​រារាំង​ការ​វិលចូល ស្រុក​វិញ​របស់​ក្រុម​អ្នកនយោបាយប្រឆាំង បន្ទាប់​ពី​មាន​ការ​អញ្ជើញ​របស់ ហ៊ុន ម៉ាណែត។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8vF.g

UNCLOS ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់ គណៈកម្មការផ្សះផ្សាក្រោម​អនុសញ្ញាអង្គការ​សហប្រជាជា
UNCLOS ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់ គណៈកម្មការផ្សះផ្សាក្រោម​អនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជំរុញឲ្យភាគីកម្ពុជា និងថៃ ​អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ច​ព្រម​ព្រៀង និង​វិធាននានា​ ដែលកម្ពុជា និង​ថៃ បានឯកភាពគ្នាកន្លងទៅ។ នេះជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផល​ផ្សេងទៀត ដែលគណៈកម្មការផ្សះផ្សា បានសម្រេចក្នុងកិច្ចប្រជុំ ស្តីពី​បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ដល់១៨ ខែតុលា នៅទីក្រុងឡាអេ ​ប្រទេស​ហូឡង់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8su.g

៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក
៩ខែឆ្នាំ២០២៦៖ មន្ទីរបរិស្ថានខេត្តក្រចេះបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២០០ករណី មន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងពីការបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ដោយមានការចុះល្បាតជាង ១ ៤០០លើក នៅតាមតំបន់ការពារធម្មជាតិ។ តែសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ សង្កេតឃើញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់ និងជំរុញឱ្យអាជ្ញាធរបន្តអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុងវិស័យព្រៃឈើ។ ស៊ឹម ចាន់សំណាង រាយការណ៍៖ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8st.g

បារាំងនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅស៊ីហ្សកដានី នៅស៊ីហ្សកដានី អាណានិគមជន
បារាំងនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅស៊ីហ្សកដានី នៅស៊ីហ្សកដានី អាណានិគមជនអ៊ីស្រាអែល បានស្ទាក់ក្បួនរថយន្តរបស់គណៈប្រតិភូអឺរ៉ុប និងបានប្រើអំពើហិង្សា មកលើចៅហ្វាយឃុំបារាំងម្នាក់។ នៅថ្ងៃអាទិត្យ ទី១៨ តុលា បារាំងនិងសហគមន៍អន្តរជាតិ បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សាលើអ្នកការទូតអឺរ៉ុប និងបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន និងបញ្ឈប់នយោបាយអាណានិគមកិច្ច នៅតំបន់ស៊ីហ្សកដានី។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qX.g

ស៊ុយអែត បំបែក​បណ្តាញលាងលុយកខ្វក់ ដែលជាក្រុម​ប្រើភាសា​រុស្ស៊ី អាជ្ញាធរស៊ុយអែត ​បាន​ស៊ើប​អង្កេត​និង​រកឃើញបណ្តាញមួយចំនួន ដែលសង្ស
ស៊ុយអែត បំបែក​បណ្តាញលាងលុយកខ្វក់ ដែលជាក្រុម​ប្រើភាសា​រុស្ស៊ី អាជ្ញាធរស៊ុយអែត ​បាន​ស៊ើប​អង្កេត​និង​រកឃើញបណ្តាញមួយចំនួន ដែលសង្ស័យថា​ប្រព្រឹត្តបទល្មើសលាងលុយកខ្វក់នៅក្នុងប្រទេស។ សកម្មភាព​ខុសច្បាប់​នេះ ហាក់​កើតឡើងក្នុងទ្រង់ទ្រាយធំ​ «ស្ទើរតែដូចជាឧស្សាហកម្ម»។ បណ្តាញ​ឧក្រិដ្ឋជនទាំងនេះ មា​នច្រើន​មនុស្ស​ចម្រុះ​ជនជាតិ តែ​និយាយ​ប្រើប្រាស់ភាសារុស្ស៊ីតែមួយ​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8qC.g

លោក សុទ្ធ គឹមកុលមុនី៖ ផ្ទះ ៤ម៉ឺនខ្នង និងប្រជាជន ៤៤ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថានភា
លោក សុទ្ធ គឹមកុលមុនី៖ ផ្ទះ ៤ម៉ឺនខ្នង និងប្រជាជន ៤៤ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានស្រកចុះមកនៅកម្ពស់ទឹកធម្មតាវិញ តែនៅបន្តជន់លិចតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨តុលានេះ និងថាចាប់តាំងពីមានគ្រោះទឹកជំនន់មក ខេត្តចំនួន ១០បានរងផលប៉ះពាល់។ ដោយឡែក ផ្ទះសម្បែងចំនួនជាង៤ម៉ឺនខ្នង ប្រជាពលរដ្ឋចំនួន ៤៤ម៉ឺនគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជិត៨០០កន្លែង នៅក្នុងខេត្តទាំង១០នេះ ក៏រងផលប៉ះពាល់ផងដែរ។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅមិនទាន់មានតួលេខជាទឹកប្រាក់សរុប ស្តីពីការខូចខាតដោយគ្រោះទឹកជំនន់នេះនៅឡើយ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oL.g

នៅបារាំង មហាបាតុកម្ម បង្កហិង្សា រីករាលដាលស្ទើរពេញប្រទេស នៅបារាំង ថ្ងៃសៅរ៍ ទី១៧ តុលា បាតុករច្រើនម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម
នៅបារាំង មហាបាតុកម្ម បង្កហិង្សា រីករាលដាលស្ទើរពេញប្រទេស នៅបារាំង ថ្ងៃសៅរ៍ ទី១៧ តុលា បាតុករច្រើនម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅកណ្តាលរដ្ឋធានីប៉ារីស និងនៅតាមបណ្តាខេត្តក្រុងធំៗ ដើម្បីតវ៉ាប្រឆាំងនឹងទំនិញឡើងថ្លៃ ទាមទារកំណែទម្រង់ប្រព័ន្ធអប់រំ និងសេវាសាធារណៈ ជាដើម។ មានក្រុមជនឆ្លៀតឱកាសមកពីច្រើនមជ្ឈដ្ឋាន បានដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងឯកជន ចូលគាស់លួចប្លន់ តាមហាងទំនិញផ្សេងៗ។ បើផ្អែកតាមអាជ្ញាធរបារាំាង នៅព្រឹកថ្ងៃអាទិត្យនេះ មានអ្នករបួសប្រមាណ ១៥០នាក់ និងចាប់ខ្លួនមនុស្ស ប្រមាណ ១៨០០នាក់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8oJ.g

វៀតណាម ចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី​ ​ជាមួយ​ប្រទេស​អឺរ៉ុប​ ចំនួន ​៤ បន្ទាប់​ពីចរចាគ្នា​ ជា១ទសវត្សរ៍ ទីបំផុត​ទៅ​ ប្រទេស​វ
វៀតណាម ចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី​ ​ជាមួយ​ប្រទេស​អឺរ៉ុប​ ចំនួន ​៤ បន្ទាប់​ពីចរចាគ្នា​ ជា១ទសវត្សរ៍ ទីបំផុត​ទៅ​ ប្រទេស​វៀតណាម បានសម្រេច​ចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី​ ជាមួយ​ប្រទេស​អឺរ៉ុប​ ចំនួន ​៤ ។ កិច្ចព្រមព្រៀង​នេះ ផ្តល់​អត្ថប្រយោជន៍​ខ្លាំងដល់​សេដ្ឋកិច្ច​នៃប្រទេស​ហត្ថលេខី តាមរយៈការពង្រីកទីផ្សារទំនិញ និង​ការ​​លុប​បំបាត់រនាំងពន្ធគយ ឬ​យកពន្ធគយ​តិចតួច ចំពោះ​ផលិតផលឧស្សាហកម្ម កសិកម្ម និង​ផលនេសាទ រួម​ទាំង​សេវាកម្ម​ជាច្រើន​ទៀត​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D8o9.g