ar
Feedback
RFI ខេមរភាសា / RFI Khmer

RFI ខេមរភាសា / RFI Khmer

الذهاب إلى القناة على Telegram

សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام RFI ខេមរភាសា / RFI Khmer

تُعد قناة RFI ខេមរភាសា / RFI Khmer (@rfi_km) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 12 925 مشتركاً، محتلاً المرتبة 15 420 في فئة الأخبار والوسائط والمرتبة 409 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 925 مشتركاً.

بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -70، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: موثّقة (مؤكدة رسمياً من تيليجرام)
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 13.74‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 11.06‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 776 مشاهدة. وخلال اليوم الأول يجمع عادةً 1 430 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 3.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 925
المشتركون
لا توجد بيانات24 ساعات
-157 أيام
-7030 أيام
أرشيف المشاركات
អង្គការសុខភាពពិភពលោក៖ បាតុភូត El Niño បង្កើនហានិភ័យគ្រោះថ្នាក់ គំរាម​សុខភាព​មនុស្ស បាតុភូតធម្មជាតិ El Niño គឺជាកត្តាបង្កើនហាន
អង្គការសុខភាពពិភពលោក៖ បាតុភូត El Niño បង្កើនហានិភ័យគ្រោះថ្នាក់ គំរាម​សុខភាព​មនុស្ស បាតុភូតធម្មជាតិ El Niño គឺជាកត្តាបង្កើនហានិភ័យគ្រោះថ្នាក់ជាច្រើន មកលើសុខភាពមនុស្ស​។ នេះគឺជាការទាញសញ្ញាអាសន្ន ពីសំណាក់អង្គការសុខភាពពិភពលោក នៅថ្ងៃទី​២២កញ្ញា​។ អាកាសធាតុក្តៅខ្លាំង គឺជាកត្តាគួបផ្សំបង្កើនហានិភ័យជំងឺផ្លូវដង្ហើម​ សរសៃឈាម​​ បេះដូង បណ្តាល​មកពី​​​ផ្សែងពុល​និងគុណភាពខ្យល់ដកដង្ហើមចុះអន់ខ្លាំង ខណៈគ្រោះរាំងស្ងួតនិងទឹកជំនន់​វិញ អាចបង្កើន​ហានិភ័យ​​ជំងឺឆ្លងកាចសាហាវ និង​បញ្ហា​​កង្វះអាហារូបត្ថម្ភ​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4NG.g

លោក​ម៉ាក្រុង​ជួប​លោកត្រាំ ដើម្បីស្នើដំណោះស្រាយ​ជាច្រើនស្តីពី​បញ្ហាតម្លៃប្រេង និង​សំណុំរឿងអ៊ុយក្រែន មានវត្តមាននៅបុរីញូវយ៉ក ដើម
លោក​ម៉ាក្រុង​ជួប​លោកត្រាំ ដើម្បីស្នើដំណោះស្រាយ​ជាច្រើនស្តីពី​បញ្ហាតម្លៃប្រេង និង​សំណុំរឿងអ៊ុយក្រែន មានវត្តមាននៅបុរីញូវយ៉ក ដើម្បីចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ម៉ាក្រុង​ ក៏បានឆ្លៀត​ឱកាស ចូលទៅជួប​​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃចន្ទ​ទី​២១កញ្ញា ដើម្បី​​ស្នើគំនិត​មួយចំនួន​ ឈានទៅដោះ​​ស្រាយ​បញ្ហា​ប្រឈមទាំងឡាយ ដូចជាបញ្ហា​តម្លៃប្រេងឡើងថ្លៃបង្កឡើងដោយសង្គ្រាមនៅ​មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាសង្គ្រាមអ៊ុយក្រែនជាដើម​។ ចំណុចដ៏សំខាន់មួយនៅក្នុងសំណើរបស់​លោកម៉ាក្រុង ទៅកាន់​លោកដូណាល់ ត្រាំ​ គឺការប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីបើកច្រកសមុទ្រ​អកមូហ្សឡើងវិញ​​ និងការពារ​ដំណើរការ​នាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត​។​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4MU.g

សហភាពអឺរ៉ុប​​​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីច្រើនឡើងៗ​ជាមួយ​ប្រទេស​អាស៊ី ថ្ងៃទី២២ ខែកញ្ញា សហភាពអឺរ៉ុប​ និង​ហ្វីលីពីន​ បាន
សហភាពអឺរ៉ុប​​​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីច្រើនឡើងៗ​ជាមួយ​ប្រទេស​អាស៊ី ថ្ងៃទី២២ ខែកញ្ញា សហភាពអឺរ៉ុប​ និង​ហ្វីលីពីន​ បានប្រកាស​ឯកភាពគ្នាអំពីការ​​ចុះ​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី។ ការណ៍​នេះធ្វើឡើង​បន្ទាប់ពី​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយ​ឥណ្ឌូណេស៊ី ឥណ្ឌា និង​អូស្ត្រាលី​។​ សហភាព​អឺរ៉ុបខំប្រឹងប្រែង​​ស្វែង​រក​ដៃគូរកស៊ីកាន់តែច្រើនឡើង​ៗ​ នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ដោយសារតែ​សម្ពាធរនាំងពន្ធគយសហរដ្ឋ​​អាមេរិក និង​​ប្រឈ​មមុខ​ការប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ជាមួយ​មហាយក្ស​ចិន​។​ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4MM.g

វិបត្តិមជ្ឈិមបូព៌ា សង្រ្គាមអ៊ុយក្រែន និងបញ្ញាសិប្បនិម្មិតជាសំណុំរឿងក្តៅនៃមហាសន្និបាត អ.ស. ប. អង្គការសហប្រជាជាតិបើកមហាសន្និបាត
វិបត្តិមជ្ឈិមបូព៌ា សង្រ្គាមអ៊ុយក្រែន និងបញ្ញាសិប្បនិម្មិតជាសំណុំរឿងក្តៅនៃមហាសន្និបាត អ.ស. ប. អង្គការសហប្រជាជាតិបើកមហាសន្និបាតប្រចាំឆ្នាំលើកទី៨១ រយៈពេលមួយសប្តាហ៍ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ កញ្ញាក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វិបត្តិនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន និងគ្រោះថ្នាក់នៃបញ្ញាសិប្បនិម្មិតសុទ្ធតែជាសំណុំរឿងឈឺក្បាលដែលគ្របដណ្តប់នៅក្នុងមហាសន្និបាត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ឡើងថ្លែងសុន្ទរកថាបើកមហាសន្និបាតនៅថ្ងៃអង្គារ ទី២២ កញ្ញានេះ ហើយបណ្តា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ១៥០ប្រទេសនឹងចូលរួមថ្លែងសុន្ទរកថាម្នាក់ម្តងៗ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Hu.g

អង់គ្លេស និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោក​អនឡាញ អង់គ្លេស និងកម្ពុជាត្រៀមចុះហត្ថលេខាលើអនុស្សារណ:នៃកា
អង់គ្លេស និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោក​អនឡាញ អង់គ្លេស និងកម្ពុជាត្រៀមចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់ថ្មីមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ និងការការពារជនរងគ្រោះពីការជួញដូរមនុស្ស។ បើតាមស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញ ពិធីចុះហត្ថលេខាគ្រោងធ្វើនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក David Hanson នៅកម្ពុជាពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Hn.g

លោក គីលីយ៉ាន អិមបាប៉េ ៖ ឆ្នាំ ២០២៦ នេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានពានរង្វាន់ បាល់មាស នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយវិទ្យុបារាំងអ
លោក គីលីយ៉ាន អិមបាប៉េ ៖ ឆ្នាំ ២០២៦ នេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានពានរង្វាន់ បាល់មាស នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយវិទ្យុបារាំងអន្តរជាតិ RFI កីឡាករបាល់ទាត់ឆ្នើម ជម្រើសជាតិបារាំង លោក គីលីយ៉ាន អិមបាប៉េ (Kylian Mbappé) បានលើកឡើង​ពីក្តីសង្ឃឹមរបស់ខ្លួនក្នុងការឈ្នះពានរង្វាន់បាល់មាសប្រចាំឆ្នាំ ២០២៦ នៅចុងខែតុលាខាងមុខ។ មានម្តាយដើមកំណើតអាល់ហ្សេរី និងឪពុកដើមកំណើត កាមេរូន កីឡករវ័យ ២៧ ឆ្នាំរូបនេះមិនភ្លេចគូសបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌អាហ្រ្វិកដែលលោកទទួលបានពីក្រុមគ្រួសារ។ ទាក់ទងនឹងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងថ្មី លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinédine Zidane) ដែលចូលជំនួសលោក ឌីដ្យេ ឌេសង់ (Didier Deschamps) លោក គីលីយ៉ាន អិមបាប៉េ បានបង្ហាញគំនិតសុទិដ្ឋិនិយមដោយសង្ឃឹមថា នឹងអាចដណ្តើមបានជ័យជម្នះថ្មីៗបន្ថែមទៀតជូនប្រទេសបារាំង។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Gq.g

អ្នកវិភាគ៖ លោក ប្រាក់ សុខុន គួរបង្ហាញភស្តុតាងរឿងថៃរំលោភបំពានទឹកដីកម្ពុជានៅ អ.ស.ប. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់
អ្នកវិភាគ៖ លោក ប្រាក់ សុខុន គួរបង្ហាញភស្តុតាងរឿងថៃរំលោភបំពានទឹកដីកម្ពុជានៅ អ.ស.ប. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិកពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកវិភាគនយោបាយយល់ឃើញថា ប្រមុខការទូតកម្ពុជាគួរច្បិចយកបញ្ហាសំខាន់ៗមួយចំនួនទៅប្រាប់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ពិសេសជម្លោះព្រំដែនជាមួយថៃ និងការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញនៅកម្ពុជា។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Fu.g

លោក រ៉ុង ឈុន ដាក់ពាក្យសុំច្បាប់តុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំនៅស្រុកកំណើត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រ
លោក រ៉ុង ឈុន ដាក់ពាក្យសុំច្បាប់តុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំនៅស្រុកកំណើត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានដាក់ពាក្យសុំច្បាប់ទៅតុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតក្នុងស្រុកស្អាងខេត្តកណ្តាលនាពេលខាងមុខ។ សូមរម្លឹកជូនថា លោក រ៉ុង ឈុន ដែលគេស្គាល់ជាអ្នករិះគន់មិនសំចៃមាត់លើបញ្ហាព្រំដែនត្រូវបានតុលាការកំពូលកាត់ទោសដាក់ក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ ដោយព្យួរទោស និងហាមដើរចេញពីរង្វង់ទីក្រុងភ្នំពេញ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Fb.g

ACU៖ ​អធិការរងស្រុកម្នាក់បាន​លួចបញ្ចេញ​​ព័ត៌មានសម្ងាត់ដើម្បី​​រំដោះ​​​​​​ក្រុមឆបោកអនឡាញ​​នៅកោះកុង នៅខេត្តកោះកុង មណ្ឌល ឬអគារ​ឆ
ACU៖ ​អធិការរងស្រុកម្នាក់បាន​លួចបញ្ចេញ​​ព័ត៌មានសម្ងាត់ដើម្បី​​រំដោះ​​​​​​ក្រុមឆបោកអនឡាញ​​នៅកោះកុង នៅខេត្តកោះកុង មណ្ឌល ឬអគារ​ឆបោកអនឡាញទាំងអស់​​​​ត្រូវ​​​បានបិទទ្វារចោលទាំងស្រុង ​ក៏ប៉ុន្តែ​មេឃុំ​ព្រែកខ្សាច់​ដែលបាន​​ចូលរួមប្រតិបត្តិការ​​បង្ក្រាបបទល្មើសអនឡាញនេះ បែរជាឆ្លៀតឱកាស​ស្រង់យកឧក្រិដ្ឋជនឆបោក​​បែកខ្ញែក​​ទាំងនោះឱ្យ​​បន្តដំណើរការ​​​​​​ទៅវិញ​។ នេះបើតាម​​​​​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី​២១កញ្ញា។ ​បើតាមលទ្ធផល​ស្រាវជ្រាវរបស់​ ACU ​​​​​មេឃុំរូប​នេះ​​​មិនអាច​​​​​​រំដោះ​ក្រុមឧក្រិដ្ឋជនទាំងនោះបានទេ ប្រសិនបើគ្មានការផ្តល់ព័ត៌មាន​​​​ពី​អធិការរងស្រុកម្នាក់​។ អោ ស្រីពេជ្រ​៖ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4E6.g

អង្គការ Clean Clothes Campaign គាំទ្រសំណើ​​​ដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរ​ឱ្យ​​ដល់ ២៥០ដុល្លារ សំណើដំឡើងប្រាក់ឈ្នួល​កម្មករកាត់
អង្គការ Clean Clothes Campaign គាំទ្រសំណើ​​​ដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរ​ឱ្យ​​ដល់ ២៥០ដុល្លារ សំណើដំឡើងប្រាក់ឈ្នួល​កម្មករកាត់ដេរនៅ​ឆ្នាំ​២០២៧ ឱ្យដល់ ២៥០,៦៦ដុល្លាររបស់សហព័ន្ធសហជីព​នៅកម្ពុជា​​មានហេតុផលត្រឹមត្រូវ​ សមស្របសម្រាប់បរិបទសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ។ ​នេះ​​តាមសេចក្តីថ្លែងការណ៍របស់ អង្គការClean Clothes Campaign។ សម្រាប់បណ្តាញអង្គការក្រៅរដ្ឋាភិបាលមួយនេះ​ ​​​ប្រាក់ឈ្នួលកម្មករកាត់ដេរ​នៅកម្ពុជា​បច្ចុប្បន្នមានកម្រិតទាប និងមិនអាចឆ្លើយតបការចាយវាយប្រចាំថ្ងៃរបស់កម្មករនោះឡើយ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4Dv.g

អាមេរិករឹតបន្តឹងទិដ្ឋាការលើបុគ្គល ៣២នាក់ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ដែលធ្លាប់ឈរជើងនៅកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រ
អាមេរិករឹតបន្តឹងទិដ្ឋាការលើបុគ្គល ៣២នាក់ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ដែលធ្លាប់ឈរជើងនៅកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទិដ្ឋាការលើបុគ្គលចំនួន ៣២នាក់ដែលជាអ្នកទទួលខុសត្រូវ ឬពាក់ព័ន្ធបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ទោះជាមិនបង្ហាញឈ្មោះ​​ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បុគ្គលទាំង​ ៣២នាក់នេះ ជាអ្នក​​ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុប របស់អតីតឧកញ៉ា ចេន ហ្ស៊ី ដែលកម្ពុជា​បានចាប់​បញ្ជូន​ទៅចិនវិញ កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៦។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4DH.g

ស្ថាប័នព័ត៌មានចំនួន ៣ ទាមទាររកយុត្តិធម៌ ក្រោយលោកត្រាំហាមចូលយកព័ត៌មាននៅសេតវិមាន ស្ថាប័នព័ត៌មានអាមេរិក CNN MS NOW និង Politico
ស្ថាប័នព័ត៌មានចំនួន ៣ ទាមទាររកយុត្តិធម៌ ក្រោយលោកត្រាំហាមចូលយកព័ត៌មាននៅសេតវិមាន ស្ថាប័នព័ត៌មានអាមេរិក CNN MS NOW និង Politico បានសម្រេចប្តឹងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំនៅថ្ងៃចន្ទ ទី ២១ កញ្ញា ក្រោយត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មាននៅក្នុងសេតវិមាន។ ស្ថាប័នព័ត៌មានទាំង ៣ អះអាងថា ការដកប័ណ្ណអនុញ្ញាតចូលយកព័ត៌មាននៅក្នុងសេតវិមាន គឺដោយសារតែសេតវិមានមិនពេញចិត្តនឹងការរាយការណ៍ព័ត៌មាន។ ទង្វើនេះត្រូវបានស្ថាប័នទាំង ៣ ចាត់ទុកជាការរំលោភសិទ្ធិសេរីភាពសារព័ត៌មានដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញអាមេរិក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D4AI.g

សហរដ្ឋ​អាមេរិក​តាមឃ្លាំមើល​យ៉ាងកៀកកិត វត្តមាន​ចិន​នៅតំបន់អាកទិក អាមេរិក​ព្រួយបារម្ភ​កាន់​ខ្លាំង​ឡើងៗ​ជុំ​វិញសន្តិសុខ​ជាតិ និង
សហរដ្ឋ​អាមេរិក​តាមឃ្លាំមើល​យ៉ាងកៀកកិត វត្តមាន​ចិន​នៅតំបន់អាកទិក អាមេរិក​ព្រួយបារម្ភ​កាន់​ខ្លាំង​ឡើងៗ​ជុំ​វិញសន្តិសុខ​ជាតិ និងផលប្រយោជន៍​នៃ​តំបន់​ប៉ូល​ខាង​ជើង។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវយោធា​ជាន់​ខ្ពស់​​អាមេរិកទទួល​បន្ទុក​តំបន់​អាកទិក ពេល​នេះ​ សហរដ្ឋ​អាមេរិក​កំពុងតាម​ឃ្លាំមើល​ យ៉ាង​កៀកកិត​បំផុត វត្តមាន​ចិន​នៅ​តំបន់អាកទិក ព្រោះ​តាំង​ពី​ដើម​ឆ្នាំ​២០២៦មក មាន​នាវា​ចិន​ចំនួន​៤គ្រឿង បាន​មក​ដល់សមុទ្ទ​​អាកទិក ត្រង់​តំបន់​រដ្ឋ​អាឡាស្កា​របស់​​អាមេរិក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D49v.g

អតីតទីតាំងឆបោកដ៏ធំ «មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ» ប្រែជាស្ងាត់ជ្រងំ ក្រោយសមត្ថកិច្ចបង្រ្កាប មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8Par
អតីតទីតាំងឆបោកដ៏ធំ «មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ» ប្រែជាស្ងាត់ជ្រងំ ក្រោយសមត្ថកិច្ចបង្រ្កាប មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8Park គឺជាទីតាំងរបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញដ៏ធំមួយប្រចាំស្រុកកំចាយមារ ខេត្តព្រៃវែង។ តែក្រោយពីមានការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅមក អតីតទីតាំងឆបោកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១២០ហិកតាមួយនេះប្រែជាស្ងាត់ជ្រងំ លែងមានសកម្មភាពឆបោកទៀតឡើយ។ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានប្រាប់អ្នកកាសែត​នៅថ្ងៃទី២១ កញ្ញាថា អាជ្ញាធរបានដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីបង្ក្រាបទីតាំងឆបោកដ៏ធំមួយនេះពីកណ្តាប់ដៃគ្រប់គ្រងរបស់លោក អៀង សុខលីម និងជនជាតិចិន ២នាក់ ជាមនុស្សជំនិតរបស់លោក ចេន ហ្ស៊ី។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D48r.g

Forbidden Stories៖ ការស៊ើបអង្កេត ប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ ទ្រង់ទ្រាយធំ ចេញពីទឹកដីអាមេរិក ម៉ិកស៊ិក អ៊ីស្វាទីនី ឬ ប៉ា
Forbidden Stories៖ ការស៊ើបអង្កេត ប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ ទ្រង់ទ្រាយធំ ចេញពីទឹកដីអាមេរិក ម៉ិកស៊ិក អ៊ីស្វាទីនី ឬ ប៉ាណាម៉ា នៅក្រោមអាណត្តិថ្មីរបស់លោក ដូណាល់ ត្រាំ ជនអន្តោប្រវេសន៍ជាង ២ ម៉ឺន ៥ ពាន់ នាក់ ត្រូវបានអាជ្ញាធរអាមេរិកបណ្តេញចេញពីទឹកដីរបស់ខ្លួន ទៅកាន់ប្រទេសទី ៣ ទាំអស់នេះ ដែលមិនមែនជាប្រទេសកំណើតរបស់ពួកគេ ។ វិទ្យុបារាំងអន្តរជាតិ RFI រួមសហការជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិជាង ២៥ ផ្សេងទៀត បានធ្វើការស៊ើបអង្កេតដ៏ធំមួយ ពាក់ព័ន្ធនិងប្រត្តិបត្តិការចាប់បញ្ជូនទាំងបង្ខំ ជនអន្តោប្រវេសន៍ ចេញពីទឹកដីអាមេរិក ។ ផ្តួចផ្តើមគំនិត ដោយបណ្តុំសារព័ត៌មាន Forbidden Stories ក្រោមចំណងជើងថា The Deportation Project អ្នករាយការណ៍ពិសេសប្រចាំវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍ជាមួយជនអន្តោប្រវេសន៍ ៣ រូប ដែលបានរៀបរាប់នូវអ្វីដែលពួកគេបានឆ្លងកាត់ ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D46B.g

សាលាក្រុងភ្នំពេញណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេ
សាលាក្រុងភ្នំពេញណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ភ្លៀងធ្លាក់ខ្លាំងឆ្នាំ២០២៦ នេះអាចបណ្តាលឱ្យមានគ្រោះទឹកជំនន់ ពិសេសនៅតំបន់ភូមិសាស្ត្រជាប់ទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោតដែលងាយរងផលប៉ះពាល់ជាងគេជារៀងរាល់ឆ្នាំ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D45q.g

គណបក្សរុស្ស៊ីរួបរួមរបស់លោកពូទីន នាំមុខដាច់គេក្នុងការបោះឆ្នោតសភា នៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតសភារយៈពេល ៣ថ្ងៃបានបិទបញ្ចប់នៅ
គណបក្សរុស្ស៊ីរួបរួមរបស់លោកពូទីន នាំមុខដាច់គេក្នុងការបោះឆ្នោតសភា នៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតសភារយៈពេល ៣ថ្ងៃបានបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២០ កញ្ញា។ លទ្ធផលបឋមបានឲ្យដឹងនៅថ្ងៃចន្ទ ទី២១ កញ្ញានេះថា គណបក្សរួបរួមរបស់ប្រធានាធិបតីលោកពូទីនដែលជាគណបក្សកំពុងកាន់អំណាច ទទួលបានសន្លឹកឆ្នោតគាំទ្រជាងពាក់កណ្តាលនៃសំឡេងបោះឆ្នោតសរុប។ អ្វីជាការកត់សម្គាល់ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តយ៉ាងក្តៅគគុក។ អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនយ៉ាងសន្ធឹកលើរុស្ស៊ី នាប៉ុន្មានថ្ងៃជាប់គ្នា ពិសេសនៅថ្ងៃចុងក្រោយនៃការបោះឆ្នោត។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D45G.g

សហរដ្ឋអាមេរិកនិងចិន ពិភាក្សាគ្នាដើម្បីឈានទៅបង្កើតយន្តការចរចាស្តីពីបញ្ញាសិប្បនិម្មិត ក្នុង​បរិបទ​នៃ​ការ​ព្រួយ​បារម្ភ​ខ្លាចមនុស
សហរដ្ឋអាមេរិកនិងចិន ពិភាក្សាគ្នាដើម្បីឈានទៅបង្កើតយន្តការចរចាស្តីពីបញ្ញាសិប្បនិម្មិត ក្នុង​បរិបទ​នៃ​ការ​ព្រួយ​បារម្ភ​ខ្លាចមនុស្ស​លែង​អាច​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតបាន សហរដ្ឋ​អាមេរិក​បាន​បបួល​ចិន ឱ្យ​បង្កើត​យន្តការ​ចរចា រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ ​​ស្តី​ពី​បញ្ញា​សិប្បនិម្មិត។ សំណើ​របស់​អាមេរិក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកលោកស្កត់ បេសិន (Scott Bessent)​ ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ លោក ហេ លីហ្វេង (He Lifeng) នៅថ្ងៃ​អាទិត្យ​ទី ២០​កញ្ញា​ម្សិលមិញ​ នៅទីក្រុង​ញូវយ៉ក។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D456.g