cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

RFI ខេមរភាសា / RFI Khmer

សួស្តី និង​សូមស្វាគមន៍​មកកាន់​ Telegram ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/

Show more
Advertising posts
9 536
Subscribers
+224 hours
+367 days
+33530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
អាល្លឺម៉ង់ដកក្រុមហ៊ុនចិន Huawei និង ZTE ពីប្រព័ន្ធ 5G ដើម្បីរក្សាសន្តិសុខជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា អាល្លឺម៉ង់បានសម្រេចដកក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និងZTE ពីប្រព័ន្ធបច្ចេកវិទ្យា 5G នៅក្នុងប្រទេសខ្លួន ដើម្បីរក្សាសន្តិសុខជាតិ។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Am4U.g
Show all...
9👍 3😱 2
Photo unavailableShow in Telegram
បណ្តាញព័ត៌មានជាង​៦០​ ទាមទារ​ឲ្យអ៊ីស្រាអែលត្រូវតែបើក​ឲ្យ​អ្នកកាសែតចូលទៅ​តំបន់​ហ្កាហ្សា ដោយ​ឯករាជ្យ បណ្តាញ​ព័ត៌មាន​ និងទីភ្នាក់ងារព័ត៌មាន​ប្រមាណជាង​៦០ទូទាំងពិភពលោក បាន​រួមគ្នាផ្ញើលិខិតចំហមួយ ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទាមទារ ឲ្យអ៊ីស្រាអែលលុបចេញជាបន្ទាន់ នូវការរឹងបន្តឹងយ៉ាងតឹងតែងទៅលើអ្នកសារព័ត៌មានបរទេស ដែលចង់ធ្វើដំណើរចូលទៅតំបន់ហ្កាហ្សា។ លិខិតនេះ បានទាមទារ​ថា ដល់ពេលហើយ ដែល​​អាជ្ញាធរអ៊ីស្រាអែល ត្រូវតែបើកផ្លូវ អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មានអន្តរជាតិ អាចចូលទៅតំបន់ហ្កាហ្សាដោយ​ឯករាជ្យ​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Am4E.g
Show all...
👍 5 2
Photo unavailableShow in Telegram
អូតង់ប្រកាសបន្ថែមជំនួយ​យោធាដល់អ៊ុយក្រែន និងថាអ៊ុយក្រែន​កំពុងស្ថិតលើ​ផ្លូវឆ្ពោះក្លាយជាសមាជិក ប្រទេសសមាជិកអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬណាតូ បានចាប់ផ្តើមជួបប្រជុំគ្នា​កាលពីថ្ងៃ​ពុធទី​១០​កក្កដាម្សិលមិញ នៅទីក្រុងវ៉ាស៊ីនតោន ​។ លទ្ធផល​នៃជំនួប​កំពូលនេះ បានផ្តល់ក្តីសង្ឃឹមច្រើនចំពោះ​​អ៊ុយក្រែន ដោយ​ក្រុមប្រទេសសមាជិកអូតង់បានសន្យា​កញ្ចប់ថវិកាថ្មីចំនួន​៤ម៉ឺនលានអឺរ៉ូ​ទៅឲ្យ​អ៊ុយក្រែន រួមទាំង​យន្តហោះចម្បាំង​ប្រភេទ​F-16 ជាច្រើនគ្រឿងទៀត។ មិនត្រឹមតែប៉ុណ្ណោះ អូតង់បានប្រកាសថា ចាប់ពីពេលនេះទៅ អ៊ុយក្រែន​នឹងស្ថិតនៅលើផ្លូវ ឆ្ពោះទៅក្លាយ​ជាសមាជិករបស់អូតង់ ដោយ​មិនអាចត្រឡប់ក្រោយ​វិញបានទេ​។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Am0B.g
Show all...
3👍 2
Photo unavailableShow in Telegram
យន្តហោះចម្បាំងចិន ៦៦គ្រឿង រំលោភចូលដែនអាកាសតៃវ៉ាន់សារជាថ្មី ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី១១ កក្កដានេះ ថា យន្តហោះយោធាចិន ចំនួន៦៦គ្រឿង បានហោះឆ្វែល រំលោភចូលដែនអាកាសរបស់តៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ នេះជាចំនួនដ៏ច្រើនមិនធ្លាប់មានទេ គិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Am01.g
Show all...
👍 3🤯 1
Photo unavailableShow in Telegram
ឆមាសទី១ ឆ្នាំ២០២៤៖ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មអន្តរជាតិជាង២៦ពាន់លានដុល្លារ កើនជិត១៣% ក្នុងរយៈពេល៦ខែឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញនិងនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់សរុបជាង២៦ពាន់លានដុល្លារ កើន១២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងកំណើនសរុបជិត១៣%នេះ គយក៏បញ្ជាក់ថា ទំហំនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនក្នុងរង្វង់១២,៦% និងការនាំចូលទំនិញពីក្រៅប្រទេសវិញក៏បន្តកើនឡើង១២,៨%ផងដែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Alz4.g
Show all...
6👍 3
Photo unavailableShow in Telegram
តំណាងកម្ពុជានៅUNចាត់ទុកការរិះគន់របស់UNHCRមកលើតុលាការកម្ពុជាថាគ្មានមូលដ្ឋានច្បាស់លាស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) បានចេញមកច្រានចោលរាល់ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិជុំវិញការកាត់ទោសសកម្មជនបរិស្ថានចំនួន១០នាក់នៃចលនាមាតាធម្មជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តំណាងកម្ពុជានៅUNចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យUNHCRកន្លងមកថា គ្មានមូលដ្ឋានពិតប្រាកដ បង្កើតការភ័ន្តច្រឡំ និងមានលក្ខណៈរើសអើងចំពោះការអនុវត្តច្បាប់របស់តុលាការខ្មែរ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AlwN.g
Show all...
😁 4 2👍 1🤔 1
Photo unavailableShow in Telegram
Elliptic៖ជីដូនមួយលោកហ៊ុន ម៉ាណែត​​ពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍ បងប្អូន​ជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ត្រូវបាន​ក្រុមហ៊ុនវិភាគកាក់ឌីជីថលរបស់អង់គ្លេស Elliptic លើកយកមកបង្ហាញ​ថាមានជាប់ពាក់ព័ន្ធ​នឹងការ​​​រកស៊ី​​ក្នុងទីផ្សារ​អនឡាញខ្មៅ​ងងឹតបង្កប់ឧក្រិដ្ឋកម្មលាងលុយកខ្វក់។ តាម​ Elliptic ចាប់តាំងពីឆ្នាំ២០២១ បណ្តាញទីផ្សារអនឡាញ​​ដ៏កខ្វក់នេះ​បាន​ប្រតិបត្តិការ​​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយ​រកចំណូលបាន​យ៉ាងហោចណាស់ ​១១ពាន់លានដុល្លារ តាមរយៈការបោកប្រាស់តាមអនឡាញដូចជា ការបោកបញ្ឆោ​តក្នុង​ទំនាក់ទំនងស្នេហាផ្លូវភេទ ការ​​បោកប្រាស់ក្នុង​គម្រោងវិនិយោគ ​និងការចាប់ជំរិតជាដើម។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AlxF.g
Show all...
👍 3 3
Photo unavailableShow in Telegram
ក្រុមប្រដាប់អាវុធភាគតិច​​ភូមា​​ប្រកាស​ដណ្តើម​យក​ទីតាំង​គន្លឹះ​នៅភាគ​ខាង​ជើង​ប្រទេស រដ្ឋាភិបាល​សឹក​ភូមា​រួញ​អំណាច​​ជា​លំដាប់ និង​​​របូតក្រុង​មួយ​ហើយ​មួយ​ទៀត​​ជា​បន្ត​បន្ទាប់ ពី​ដៃ។ នៅ​ថ្ងៃពុធនេះ កង​​​ប្រដាប់​អាវុធជនជាតិ​ភាគតិច​មួយ​ក្រុម​បាន​ប្រកាស​ដណ្តើមកាន់​កាប់​ទីក្រុង​ដ៏​សំខាន់​មួយ​​នៅរដ្ឋ​ស្ហាន​ បន្ទាប់​ពី​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​កងទ័ព​រដ្ឋាភិបាល​អស់​ជា​ច្រើន​ថ្ងៃ។ ប្រឈម​នឹង​ស្ថានភាព​ហិង្សា​នេះ ប្រជាពលរដ្ឋ​បាន​សម្រុក​រត់​ចេញ​ដើម្បី​គេច​ពី​ជម្លោះ​ប្រដាប់​អាវុធ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AlrX.g
Show all...
5👍 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.