ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ព្រះខ័ន

ព្រះខ័ន

前往频道在 Telegram

ឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ

显示更多
4 951
订阅者
-424 小时
-37 天
+630 天
帖子存档
💡ចំណេះដឹងសុខភាព៖ តើហេតុអ្វីបានជាការកើតជំងឺគ្រុនឈាម អំឡុងពេលមានរដូវ អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព? —- សូមស្ដាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន មកកាន់សារព័ត៌មានព្រះខ័ន ដូចតទៅ៖ *បញ្ជាក់៖ នេះគឺជាការចែករំលែកចំណេះដឹងទូទៅប៉ុណ្ណោះ។ អ្នកជំងឺគួរគប្បីទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានការប្រឹក្សាយោបល់ទៅតាមស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗ។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២១ ខែតុលានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២១ ខែតុលានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ១. រដ្ឋមន្ត្រីការបរទេសថៃ ប្រតិកម្មទៅចិនវិញថា ត្រូវចេញសារព្រមានរឿងការឆបោកនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ឱ្យសមល្មមតែនឹងភាពជាក់ស្តែង ២. កូរ៉េខាងត្បូង ដកបុគ្គលិកស្ថានទូតមួយចំនួនចេញពី អ៊ុយក្រែន ចំពេលមានវិវាទរឿងឈ្លើយសឹកកូរ៉េខាងជើង ៣. ចិនចេញមុខការពារ DeepSeek បន្ទាប់ពីអាមេរិកហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់ចិនក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិក ៤. អាជ្ញាធរមីយ៉ាន់ម៉ាចេញផ្សាយរូបភាពកម្ររបស់លោកស្រី អ៊ុងសាន ស៊ូជី ៥. ប្រទេសបារាំង ត្រៀមដាក់ពង្រាយកងទ័ព ដើម្បីគ្រប់គ្រងបាតុកម្មនាចុងសប្ដាហ៍នេះ -- ១. រដ្ឋមន្ត្រីការបរទេសថៃ បានជំរុញឱ្យស្ថានទូតចិន ធានាថាការចេញសារព្រមានទេសចរចិនមកលេងថៃ ត្រូវមានភាពសមាមាត្រទៅនឹងស្ថានភាពជាក់ស្តែង និងជៀសវាងការបង្កភាពភ្ញាក់ផ្អើលមិនចាំបាច់នានា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីមានការព្រមានថ្មីៗនេះ ដល់ពលរដ្ឋចិន អំពីការឆបោកនានា ដែលពាក់ព័ន្ធនឹងការការងារក្លែងក្លាយ និងការជួញដូរមនុស្សទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បានថ្លែងបែបនេះ បន្ទាប់ពីស្ថានទូតចិនប្រចាំប្រទេសថៃ បានណែនាំឱ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ក្រោយមានរបាយការណ៍អំពីមនុស្សបាត់ខ្លួនបន្ទាប់ពីចូលមកទឹកដីថៃ, ត្រូវគេឃុំឃាំងដោយបង្ខំ និងត្រូវបានលួងលោមបញ្ឆោតទៅកាន់តំបន់នានា តាមបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា៕ ប្រភព៖ Khaosod ២. ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកបុគ្គលិកការទូតមួយចំនួនចេញពីអ៊ុយក្រែន។ វិធានការនេះ កើតមានឡើង ចំពេលវិវាទរវាងប្រទេសទាំងពីរកំពុងបន្តជុំវិញការបញ្ជូនឈ្លើយសឹក (POWs) ជនជាតិកូរ៉េខាងជើងចំនួន២នាក់ មកកាន់ទីក្រុងសេអ៊ូល។ លោក ផាក ដូស៊ុន (Park Doo-soon) អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនមិនបានចាត់វិធានការជា «វិជ្ជមាន»ណាមួយ ដើម្បីដោះស្រាយវិវាទការទូតជុំវិញការទម្លាយព័ត៌មានជាឯកតោភាគីរបស់ទីក្រុងកៀវ ពាក់ព័ន្ធនឹងការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងមកកាន់ទីក្រុងសេអ៊ូល។ លោក ផាក បានលើកឡើងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ដែលបន្តកើតមាន ក៏ជាមូលហេតុមួយទៀតសម្រាប់ការសម្រេចចិត្តនេះ ដោយលោកបានបញ្ជាក់ថា វាបានបង្កការលំបាកក្នុងការធានាសុវត្ថិភាពដល់បុគ្គលិកការទូតរបស់កូរ៉េខាងត្បូង៕ ប្រភព៖ YNA ៣. ប្រទេសចិន បានឆ្លើយវិញកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ចំពោះការហាមឃាត់របស់អាមេរិក លើការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចិន គឺក្រុមហ៊ុន DeepSeek។ ចិនក៏បានព្រមានអំពីវិធានការតបតវិញ ខណៈដែលមហាអំណាច AI ទាំង២ កំពុងប្រកួតប្រជែងគ្នាអភិវឌ្ឍបច្ចេកវិទ្យានេះ។ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានលើកឡើងថា ទីភ្នាក់ងារសហព័ន្ធទាំងនោះ គួរតែដកចេញនូវផលិតផលរបស់ក្រុមហ៊ុន DeepSeek ក៏ដូចជាផលិតផល និងសេវាកម្មពីភាគីទី៣ណា ដែលប្រើប្រាស់សេវាកម្មបន្តរបស់ DeepSeek។ ពាក់ព័ន្ធនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង បានថ្លែងថា ប្រទេសចិន «នឹងការពារយ៉ាងដាច់ខាតនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន»៕ ប្រភព៖ CNA ៤. រដ្ឋាភិបាលគាំទ្រ ដោយយោធាបានចេញផ្សាយរូបថតកម្ររបស់អតីតមេដឹកនាំ ដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី អ៊ុងសាន ស៊ូជី។ តាមរយៈរូបភាពនេះ រដ្ឋាភិបាលបានប្រកាសថាមន្ត្រីរបស់ខ្លួនបានបញ្ជូនសៀវភៅ និងសំបុត្រពីព្រះមហាក្សត្រឆាលស៍នៃប្រទេសអង់គ្លេស ផ្ញើទៅកាន់លោកស្រី។ យោងតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គមពីអ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា, មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅចំនួន២ក្បាល ព្រមទាំងស្រោមសំបុត្របិទជិត និងសារទាក់ទងការទូត ពីព្រះមហាក្សត្រអង់គ្លេស។ លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៨១ឆ្នាំ បានជាប់ឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១មកម្ល៉េះ ពោលគឺនៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី និងចាប់ខ្លួនមេដឹកនាំស៊ីវិល។ ការបញ្ជូនសៀវភៅអមដោយសារសំបុត្រផងនេះ បង្ហាញពីទំនាក់ទំនងបរទេសដ៏កម្រជាមួយលោកស្រី អ៊ុងសាន ស៊ូជី បើទោះបីជាពេលនេះ ទីតាំង និងស្ថានភាពសុខភាពរបស់លោកស្រីមិនមានអ្នកណាបានដឹងក៏ដោយ។ ជាការកត់សម្គាល់ដែរ, គ្មានមេដឹកនាំបរទេស ឬបេសកជនណាម្នាក់ បានជួបផ្ទាល់ជាមួយលោកស្រីជាសាធារណៈនោះទេ ទោះបីជាមានការស្នើសុំក៏ដោយ៕ ប្រភព៖ The Star - Reuters   ៥. រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសបារាំងនឹងពង្រឹងកម្លាំងប៉ូលិសអមដោយការដាក់ពង្រាយកម្លាំងទាហាន និងរៀបចំប្រតិបត្តិការសន្តិសុខខ្នាតធំ សម្រាប់បាតុកម្មថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ បន្ថែមពីនេះ រដ្ឋាភិបាលបារាំងក៏ទទួលស្គាល់ពីភាពខ្វះខាតក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាកាលពីចុងសប្តាហ៍មុនដែរ។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺខនូ (Sebastien Lecornu) បានថ្លែងថា «ការដាក់ពង្រាយកងទ័ព នៅថ្ងៃសៅរ៍ខាងមុខនេះ នឹងមានទ្រង់ទ្រាយធំសម្បើម»។ លោកបានបន្ថែមថា អាទិភាពបន្ទាន់ គឺការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីអំពើកុបកម្ម និងការលួចប្លន់បានរីករាលដាលពាសពេញទីក្រុងបារីស ម៉ាសៃ, លីយ៉ុង, និងទីក្រុងដទៃទៀតកាលពីថ្ងៃទី១៧ ខែតុលា៕ ប្រភព៖ Reuters https://youtu.be/_3jvqz5CFAU 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ១. សម្ដេចធិបតី បញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ក្រោយលោក អ៊ុំ សំអាន អះអាងថានឹងបញ្ជូនគណៈប្រតិភូមក ២.​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖ តាមចម្លើយសារភាពបឋម ជនសង្ស័យធ្វើឃាតព្រះសង្ឃ ដោយសារគំនុំ ៣.​ អគ្គនាយករងក្រសួងរ៉ែ ដែលបាញ់កាំភ្លើងត្រូវកូនខ្លួនឯង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដាក់ពន្ធនាគារ PJ ៤.​ ក្រុម​អ្នកជំនាញ​បន្ត​សង្គ្រោះ​បន្ទាន់​ប្រាសាទព្រះវិហារ​ក្នុង​ដំណាក់​កាល​ទី២ ៥. នគរបាល​បំពាក់កាមេរ៉ានៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ --- ១. នៅព្រឹកថ្ងៃទី២១ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញនូវការស្វាគមន៍ចំពោះការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ក្រោយលោក អ៊ុំ សំអាន អះអាងថានឹងបញ្ជូនគណៈប្រតិភូមក។ ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលនឹងកើតមាននៅពេលខាងមុខ។ ១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោក អ៊ុំ សំអាន និងក្រុមលោក អ៊ុំ សំអាន បានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោក អ៊ុំ សំអាន នៅកម្ពុជា។ ៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា UNCLOS ជាមួយកម្ពុជា និងថៃ។ ៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់៕ ប្រភព៖ សម្ដេចធិបតី   ២. ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា តាមចម្លើយសារភាពបឋម ជនសង្ស័យធ្វើឃាតព្រះសង្ឃ ដោយសារគំនុំ។ នេះបើតាមព័ត៌មានបឋមបញ្ជាក់ដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយកើតមានករណីឃាតកម្មលើព្រះសង្ឃមួយអង្គ នៅស្រុកព្រៃនប់ នៅចំណុចវត្តពុទ្ធគីរីថ្មដា (ហៅវត្តថ្មដាក្រោម) ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការស្រាវជ្រាវបឋម ជនសង្ស័យត្រូវបានសង្ស័យថា បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ រួចប្រើរទេះដឹកសាកសពទៅបរិវេណខាងក្រោយវត្ត និងយកសាំងមួយប៊ីដុងចំណុះ ៣០លីត្រ ដុតបំផ្លាញសាកសព។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ   ៣.​ លោក ម៉ក់ សុភក្រ្ដា ដែលមានតួនាទីជាអគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ដែលបានប្រើប្រាស់អាវុធបាញ់ចំកូនខ្លួនឯង កាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ក់ សុភក្រ្ដា ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ» និងបទ «ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា បច្ចុប្បន្ន លោក ម៉ក់ សុភក្ត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់៕ ប្រភព៖ ព្រះខ័ន   ៤.​ ក្រុមអ្នក​ជំនាញ​បន្ត​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារក្នុង​ដំណាក់​កាល​ទី២ ក្រោយ​ពេល​ប្រាសាទ​​​រង​ការ​បាញ់​បំផ្លាញ​ពី​យោធាថៃ​កាលពី​ឆ្នាំ​២០២៥ ខូច​ខាត​ចំនួន ៥៦២​ទីតាំង ធ្វើ​ឲ្យបាក់បែក​ថ្ម ជាង​៨ម៉ឺនដុំ។ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះ​បន្ទាន់ប្រាសាទព្រះវិហារ ​សម្រាប់​ដំណាក់​កាល​ទី២​នេះ ចាប់​ផ្ដើម​នៅ​ថ្ងៃទី១៩ តុលា ដោយ​ផ្ដោត​គោលដៅ​លើ​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ចំនួន ២៩ទីតាំង។ គួរជម្រាបជូនថា កាលពី​កន្លង​ទៅ អ្នក​ជំនាញ​នៃ​នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ​បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ​ចំនួន២៣ទីតាំងរួចហើយ។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ៕ ប្រភព៖ ​អាជ្ញាធរ​ជាតិ​ព្រះវិហារ    ៥. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើ​ការ​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​គោល​ដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីពង្រឹង​តាម​ដាន​លើ​ការ​អនុវត្ត​របស់​មន្ត្រីនគរបាលលើបាតុភាពមួយ​ចំនួ​ន​ដែល​កើត​ឡើង​រវាង​នគរបាល​ជា​មួយ​ប្រជាពលរដ្ឋ និងជម្រុញប្រជាពលរដ្ឋ​អ្នក​ដំណើរ​ទាំ​ងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល​ផែន​នគរបាល​ចរាចរណ៍ បានបញ្ជាក់បន្តថា ចាប់ពីពេលនេះតទៅ ប្រសិនបើបងប្អូនយល់ថា ខ្លួនមិនបានប្រព្រឹត្តកំហុស អាចស្នើសុំសមត្ថកិច្ចនៅគោលដៅនោះពិនិត្យកាមេរ៉ា និងបង្ហាញវីដេអូដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ឬការបើកបរល្មើសច្បាប់របស់បងប្អូនបាន៕ ប្រភព៖ BTV https://youtu.be/o2ea--43118 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🗣អធិការនគរបាលស្រុកព្រៃនប់ បំភ្លឺករណីដែលមានការធ្វើឃាតព្រះសង្ឃ រួចដុតសពតាមក្រោយ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

រដ្ឋមន្ត្រីការបរទេសថៃ ប្រតិកម្មទៅចិនវិញថា ត្រូវចេញសារព្រមានរឿងការឆបោកនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ឱ្យសមល្មមតែនឹងភាពជាក់ស្តែង --
រដ្ឋមន្ត្រីការបរទេសថៃ ប្រតិកម្មទៅចិនវិញថា ត្រូវចេញសារព្រមានរឿងការឆបោកនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ឱ្យសមល្មមតែនឹងភាពជាក់ស្តែង -- រដ្ឋមន្ត្រីការបរទេសថៃ បានជំរុញឱ្យស្ថានទូតចិន ធានាថាការចេញសារព្រមានទេសចរចិនមកលេងថៃ ត្រូវមានភាពសមាមាត្រទៅនឹងស្ថានភាពជាក់ស្តែង និងជៀសវាងការបង្កភាពភ្ញាក់ផ្អើលមិនចាំបាច់នានា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីមានការព្រមានថ្មីៗនេះ ដល់ពលរដ្ឋចិន អំពីការឆបោក ដែលពាក់ព័ន្ធនឹងការការងារក្លែងក្លាយ និងការជួញដូរមនុស្សទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បានថ្លែងបែបនេះ បន្ទាប់ពីស្ថានទូតចិនប្រចាំប្រទេសថៃ បានណែនាំឱ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ក្រោយមានរបាយការណ៍អំពីមនុស្សបាត់ខ្លួនបន្ទាប់ពីចូលមកទឹកដីថៃ, ត្រូវគេឃុំឃាំងដោយបង្ខំ និងត្រូវបានលួងលោមបញ្ឆោតទៅកាន់តំបន់នានា តាមបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ លោក សីហស័ក្តិ បានថ្លែងនាថ្ងៃពុធនេះថា ប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ភ្ញៀវទេសចរបរទេស ហើយនឹងបើកការស៊ើបអង្កេតលើហេតុការណ៍នានា ព្រមទាំងចាត់វិធានការប្រឆាំងនឹងជនពាក់ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ការព្រមាននានា គប្បីឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ជាជាងការបង្កើតការព្រួយបារម្ភជាសាធារណៈ ដែលរឿងនេះមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។ លោក សីហស័ក្តិ បានអំពាវនាវឱ្យមានកិច្ចសហការគ្នារវាងប្រទេសថៃ និងចិន ដើម្បីទប់ទល់នឹងបណ្តាញឧក្រិដ្ឋកម្ម នៅពីក្រោយគម្រោងទាំងនោះ ដោយបានកត់សម្គាល់ថា បញ្ហានេះ មិនមែនពាក់ព័ន្ធតែជនជាតិថៃម្នាក់ឯងនោះទេ។ លោក សីហស័ក្តិ ក៏បានលើកឡើងថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយបញ្ហានេះចាប់ពីឫសគល់របស់វា ជាជាងគ្រាន់តែឆ្លើយតបនឹងហេតុការណ៍ក្រោយពេលវាបានកើតឡើងរួចទៅហើយ។ សូមជម្រាបជូនថា នេះមិនមែនជាសារព្រមានលើកទី១ទេ។ កន្លងមកចិនធ្លាប់ជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរមកកាន់ទីក្រុងបាងកក ឬតំបន់នានាក្នុងប្រទេសថៃ។ កាលពីពេលកន្លងទៅ ក៏មានករណីចាប់ជំរិតជនជាតិចិនយកទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជាទីតាំងរបស់ជនឆបោកតាមអនឡាញ៕ ប្រភព៖ Khaosod 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ចិនចេញមុខការពារ DeepSeek បន្ទាប់ពីអាមេរិកហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់ចិនក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិក -- ប្រទេស
ចិនចេញមុខការពារ DeepSeek បន្ទាប់ពីអាមេរិកហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់ចិនក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិក -- ប្រទេសចិន បានឆ្លើយតបវិញកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ចំពោះការហាមឃាត់របស់អាមេរិកលើការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចិន គឺក្រុមហ៊ុន DeepSeek។ ចិនក៏បានព្រមានអំពីវិធានការតបតវិញ ខណៈដែលមហាអំណាច AI ទាំង២ កំពុងប្រកួតប្រជែងគ្នាអភិវឌ្ឍបច្ចេកវិទ្យានេះ។ សូមរម្លឹកថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានលើកឡើងថា ទីភ្នាក់ងារសហព័ន្ធទាំងនោះ គួរតែដកចេញនូវផលិតផលរបស់ក្រុមហ៊ុន DeepSeek ក៏ដូចជាផលិតផល និងសេវាកម្មពីភាគីទី៣ណា ដែលប្រើប្រាស់សេវាកម្មបន្តរបស់ DeepSeek។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ការព្រមានចុងក្រោយនេះ បង្ហាញឱ្យឃើញពី «កម្រិតមិនទុកចិត្តគ្នាផ្នែកយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន» ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនងផ្ទាល់ខ្លួនឱ្យ «មានភាពកក់ក្តៅ និងប្រកបដោយការស្ថាបនា» ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក ចច ចេន (George Chen) ដៃគូ និងជាប្រធានផ្នែកអនុវត្តន៍ឌីជីថល នៅក្រុមហ៊ុនប្រឹក្សាយោបល់ The Asia Group ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ គួរជម្រាបថា ម៉ូដែលបើកទូលាយ (open-source) របស់ក្រុមហ៊ុន DeepSeek ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងបណ្តាប្រទេសនានារួមទាំងសហរដ្ឋអាមេរិកផង ហើយភាគច្រើនគឺមិនគិតថ្លៃនោះទេ។ សេចក្តីជូនដំណឹងនៅក្នុងបញ្ជីសហព័ន្ធ បានចោទប្រកាន់ថា ម៉ូដែលរបស់ក្រុមហ៊ុន DeepSeek «បង្ហាញពីការគំរាមកំហែងច្រើនបែប»។ ការព្រួយបារម្ភរួមមានបញ្ហាផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន DeepSeek ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិន ហើយអាជ្ញាធរចិនអាចនឹងចូលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនឯកជន និងយកទិន្នន័យរសើបរបស់សហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងការហាមឃាត់របស់សហរដ្ឋអាមេរិកនេះ, អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង បានថ្លែងថា ប្រទេសចិន «នឹងការពារយ៉ាងដាច់ខាតនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន»៕ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សម្ដេចធិបតី បញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ក្រោយលោ
សម្ដេចធិបតី បញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ក្រោយលោក អ៊ុំ សំអាន អះអាងថានឹងបញ្ជូនគណៈប្រតិភូមក --- សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានបង្ហាញនូវការស្វាគមន៍ចំពោះការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្ដេច ក្នុងការនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាង ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។ ហេតុដូច្នេះ សម្ដេចបានបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ ÷ ✅១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកអ៊ុំ សំអាន និងក្រុមលោកអ៊ុំ សំអាន បានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោកអ៊ុំ សំអាន និងក្រុមរបស់លោកអ៊ុំ សំអាន ត្រូវ÷ - រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, - ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។ ✅២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកអ៊ុំ សំអាន នៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង។ ✅៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។ ✅៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។ សម្ដេចបានបញ្ជាក់ថាការធានារបស់សម្ដេច គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។ ** ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ÷ ➡️១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា ➡️២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និង ក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីរៀបចំអោយបានសមរម្យ។ ខណៈលោកអ៊ុំ សំអាន សម្រេចអះអាងថានឹងបញ្ជូនគណៈប្រតិភូមកកម្ពុជា, សម្ដេចបានបង្ហាញការកត់សម្គាល់ដែរថា ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ។ សម្ដេចបានគូសបញ្ជាក់ថា « ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ។ល។» ប្រភព៖ សម្ដេចធិបតី 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖ តាមចម្លើយសារភាពបឋម ជនសង្ស័យធ្វើឃាតព្រះសង្ឃ ដោយសារគំនុំ —- នេះបើតាមព័ត៌មានបឋមបញ្ជាក់ដោយស្នងក
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖ តាមចម្លើយសារភាពបឋម ជនសង្ស័យធ្វើឃាតព្រះសង្ឃ ដោយសារគំនុំ —- នេះបើតាមព័ត៌មានបឋមបញ្ជាក់ដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយកើតមានករណីឃាតកម្មលើព្រះសង្ឃមួយអង្គ នៅស្រុកព្រៃនប់ នៅចំណុចវត្តពុទ្ធគីរីថ្មដា (ហៅវត្តថ្មដាក្រោម) ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ជនរងគ្រោះព្រះនាម សយ សំអៀន ព្រះជន្ម ២២ព្រះវស្សា ជាព្រះសង្ឃគង់នៅវត្តខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ហឿម សុភា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុ។ តាមការស្រាវជ្រាវបឋម ជនសង្ស័យត្រូវបានសង្ស័យថា បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ រួចប្រើរទេះដឹកសាកសពទៅបរិវេណខាងក្រោយវត្ត និងយកសាំងមួយប៊ីដុងចំណុះ ៣០លីត្រ ដុតបំផ្លាញសាកសព។ តាមចម្លើយសារភាពបឋម ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើមែន។ ចំពោះមូលហេតុបឋម គឺផ្ដើមចេញពីគំនុំរវាងជនសង្ស័យ និងជនរងគ្រោះ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ជនសង្ស័យដែលធ្វើឃាតព្រះសង្ឃ និងដុតសពក្នុងវត្ត កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ, សមត្ថកិច្ចសន្និដ្ឋានបឋមថា ជន
ជនសង្ស័យដែលធ្វើឃាតព្រះសង្ឃ និងដុតសពក្នុងវត្ត កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ, សមត្ថកិច្ចសន្និដ្ឋានបឋមថា ជនសង្ស័យជាជនមានវិបល្លាសស្មារតី --- ករណីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមានការធ្វើឃាតទៅលើព្រះសង្ឃមួយអង្គ និងដុតសពនៅក្នុងវត្ត បានកើតឡើង នាវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ នៅវត្តថ្មដាក្រោម ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋានស្រុកព្រៃនប់ បានថ្លែងប្រាប់សារព័ត៌មានព្រះខ័ន នៅថ្ងៃទី២១ ខែតុលាថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ។ បើតាមផ្ដល់ព័ត៌មានបឋមដោយប្រភពដដែល ហេតុការណ៍នេះកើតឡើងដោយសារទំនាស់ពាក្យសម្ដី ខណៈដែលជនសង្ស័យទំនងជាជនមានវិបល្លាសស្មារតី។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

អាជ្ញាធរមីយ៉ាន់ម៉ាចេញផ្សាយរូបភាពកម្ររបស់លោកស្រី អ៊ុងសាន ស៊ូជី -- រដ្ឋាភិបាលគាំទ្រ ដោយយោធាបានចេញផ្សាយរូបថតកម្ររបស់អតីតមេដឹកនាំ
អាជ្ញាធរមីយ៉ាន់ម៉ាចេញផ្សាយរូបភាពកម្ររបស់លោកស្រី អ៊ុងសាន ស៊ូជី -- រដ្ឋាភិបាលគាំទ្រ ដោយយោធាបានចេញផ្សាយរូបថតកម្ររបស់អតីតមេដឹកនាំ ដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី អ៊ុងសាន ស៊ូជី។ តាមរយៈរូបភាពនេះ រដ្ឋាភិបាលបានប្រកាសថា មន្ត្រីរបស់ខ្លួនបានបញ្ជូនសៀវភៅ និងសំបុត្រពីព្រះមហាក្សត្រឆាលស៍នៃប្រទេសអង់គ្លេស ផ្ញើទៅកាន់លោកស្រី។ យោងតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គមពីអ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា, មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅចំនួន២ក្បាល ព្រមទាំងស្រោមសំបុត្របិទជិត និងសារទាក់ទងការទូត ពីព្រះមហាក្សត្រអង់គ្លេស។ សូមឆ្លៀតរម្លឹកថា លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៨១ឆ្នាំ បានជាប់ឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ពោលគឺនៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី និងចាប់ខ្លួនមេដឹកនាំស៊ីវិល។ ការបញ្ជូនសៀវភៅអមដោយសារសំបុត្រផងនេះ បង្ហាញពីទំនាក់ទំនងបរទេសដ៏កម្រជាមួយលោកស្រី អ៊ុងសាន ស៊ូជី បើទោះបីជាពេលនេះ ទីតាំង និងស្ថានភាពសុខភាពរបស់លោកស្រីមិនមានអ្នកណាបានដឹងក៏ដោយ។ ជាការកត់សម្គាល់ដែរ, គ្មានមេដឹកនាំបរទេស ឬបេសកជនណាម្នាក់ បានជួបផ្ទាល់ជាមួយលោកស្រីជាសាធារណៈនោះទេ ទោះបីជាមានការស្នើសុំក៏ដោយ។ ម្ចាស់ពានរង្វាន់ណូបែលរូបនេះ ត្រូវបានផ្ទេរទៅឃុំខ្លួននៅក្នុងផ្ទះកាលពីខែមេសាឆ្នាំ២០២៦ ពោលគឺក្រោយការបោះឆ្នោត ដែលបាននាំឱ្យមានការតែងតាំងមេដឹកនាំរដ្ឋប្រហារ គឺលោក មីន អ៊ុងឡាំង ជាប្រធានាធិបតីស៊ីវិលនាពេលបច្ចុប្បន្ន។ សូមជម្រាបជូនដែរថា បច្ចុប្បន្ន លោកស្រី អ៊ុងសាន ស៊ូជី កំពុងជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ នៅកន្លែងសម្ងាត់មួយ ក្រោមបទចោទប្រកាន់ជាច្រើន ដែលបទចោទទាំងនោះត្រូវបានលោកស្រីបដិសេធទាំងអស់៕ ប្រភព៖ The Star - Reuters 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

បារាំងត្រៀមដាក់ពង្រាយកងទ័ព ដើម្បីគ្រប់គ្រងបាតុកម្មនាចុងសប្ដាហ៍នេះ —- រដ្ឋាភិបាលបារាំងបានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប
បារាំងត្រៀមដាក់ពង្រាយកងទ័ព ដើម្បីគ្រប់គ្រងបាតុកម្មនាចុងសប្ដាហ៍នេះ —- រដ្ឋាភិបាលបារាំងបានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសបារាំងនឹងពង្រឹងកម្លាំងប៉ូលិសអមដោយការដាក់ពង្រាយកម្លាំងទាហាន និងរៀបចំប្រតិបត្តិការសន្តិសុខខ្នាតធំ សម្រាប់បាតុកម្មថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ បន្ថែមពីនេះ រដ្ឋាភិបាលបារាំងក៏ទទួលស្គាល់ពីភាពខ្វះខាតក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាកាលពីចុងសប្តាហ៍មុនដែរ។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺខនូ (Sebastien Lecornu) បានថ្លែងថា «ការដាក់ពង្រាយកងទ័ព នៅថ្ងៃសៅរ៍ខាងមុខនេះ នឹងមានទ្រង់ទ្រាយធំសម្បើម»។ លោកបានបន្ថែមថា អាទិភាពបន្ទាន់ គឺការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីអំពើកុបកម្ម និងការលួចប្លន់បានរីករាលដាលពាសពេញទីក្រុង Paris, Marseille, Lyon និងទីក្រុងដទៃទៀតកាលពីថ្ងៃទី១៧ ខែតុលា។ ចំណែកឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ឡូរ៉ង់ នូនេស (Laurent Nunez) បានលើកឡើងថា កម្លាំងយោធានឹងត្រូវដាក់ពង្រាយរួមគ្នាជាមួយប៉ូលិស ខណៈដែលរដ្ឋាភិបាលបានប្តេជ្ញាចិត្តកែទម្រង់យុទ្ធសាស្ត្រឡើងវិញ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃថា ទីក្រុងនានាត្រូវបានគេទុកចោលដោយគ្មានការការពារគ្រប់គ្រាន់។ នាយករដ្ឋមន្រ្តីបារាំង បានស្តីបន្ទោសចំពោះភាពចលាចលនេះ ថាបណ្តាលមកពីក្រុមជ្រុលនិយមឆ្វេង ហើយក្រុមនេះ ក៏បានចោទប្រកាន់រដ្ឋាភិបាលបារាំងវិញថា បានមើលស្រាលកំហឹងរបស់សាធារណជន ចំពោះការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃសេវាសាធារណៈ។ គួរជម្រាបជូនដែរថា ក៏មានបាតុកម្មនៅតាមបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែរ រួមទាំងប្រទេសអ៊ីតាលី និងអាល់បានី។ ភាពចលាចលទាំងអស់នេះ បានជំរុញឲ្យមានការព្រួយបារម្ភថា កំហឹងលើថ្លៃទំនិញរស់នៅប្រចាំថ្ងៃ អាចនឹងរីករាលដាលពាសពេញទ្វីបនេះ៕ ប្រភព៖ Reuters 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

កូរ៉េខាងត្បូង ដកបុគ្គលិកស្ថានទូតមួយចំនួនចេញពីអ៊ុយក្រែន ចំពេលមានវិវាទរឿងឈ្លើយសឹកកូរ៉េខាងជើង -- ក្រសួងការបរទេសកូរ៉េខាងត្បូង បាន
កូរ៉េខាងត្បូង ដកបុគ្គលិកស្ថានទូតមួយចំនួនចេញពីអ៊ុយក្រែន ចំពេលមានវិវាទរឿងឈ្លើយសឹកកូរ៉េខាងជើង -- ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកបុគ្គលិកការទូតមួយចំនួនចេញពីអ៊ុយក្រែន។ វិធានការនេះ កើតមានឡើង ចំពេលវិវាទរវាងប្រទេសទាំងពីរកំពុងបន្ត ជុំវិញការបញ្ជូនឈ្លើយសឹក (POWs) ជនជាតិកូរ៉េខាងជើងចំនួន២នាក់ មកកាន់ទីក្រុងសេអ៊ូល។ លោក ផាក ដូស៊ុន (Park Doo-soon) អ្នកនាំពាក្យក្រសួង បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនមិនបានចាត់វិធានការជា «វិជ្ជមាន» ណាមួយ ដើម្បីដោះស្រាយវិវាទការទូតជុំវិញការទម្លាយព័ត៌មានជាឯកតោភាគីរបស់ទីក្រុងកៀវ ពាក់ព័ន្ធនឹងការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង មកកាន់ទីក្រុងសេអ៊ូស។ លោក ផាក បានលើកឡើងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ដែលបន្តកើតមាន ក៏ជាមូលហេតុមួយទៀតសម្រាប់ការសម្រេចចិត្តនេះ ដោយលោកបានបញ្ជាក់ថា វាបានបង្កការលំបាកក្នុងការធានាសុវត្ថិភាពដល់បុគ្គលិកការទូតរបស់កូរ៉េខាងត្បូង។ ក្រសួងការបរទេសក៏បានប្រកាសដែរថា ទោះបីជាមានការដកបុគ្គលិកខ្លះចេញក៏ដោយ ក៏កូរ៉េខាងត្បូងនឹងរក្សាទំនាក់ទំនងការទូតចាំបាច់ជាមួយអ៊ុយក្រែនតាមរយៈភារធារី (charge d'affaires) របស់ខ្លួន ខណៈដែលបុគ្គលិកផ្នែកកុងស៊ុលទាំងអស់នឹងបន្តស្ថិតនៅក្នុងប្រទេសនេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងការពារប្រជាពលរដ្ឋកូរ៉េខាងត្បូងនៅទីនោះ។ សូមជម្រាបជូនថា ទីក្រុងសេអ៊ូល បានទាមទារការពន្យល់ជាផ្លូវការ, ការសុំទោស និងការធានាថានឹងមិនឱ្យមានបញ្ហាបែបនេះ កើតឡើងជាថ្មីទៀតឡើយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទម្លាយជាសាធារណៈអំពីការបញ្ជូនឈ្លើយសឹក។ ទោះជាយ៉ាងណា ទីក្រុងកៀវ មិនទាន់បានឆ្លើយតបជាផ្លូវការណាមួយ ចំពោះការទាមទាររបស់ទីក្រុងសេអ៊ូលនោះទេ។ ដើម្បីជាការតវ៉ា កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន គឺលោក ផាក គីឆាង ឱ្យវិលត្រឡប់មកវិញ កាលពីដើមខែតុលានេះ៕ ប្រភព៖ YNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

អគ្គនាយករងក្រសួងរ៉ែ ដែលបាញ់កាំភ្លើងត្រូវកូនខ្លួនឯង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដាក់ពន្ធនាគារ PJ --- លោក ម៉ក់ សុ
អគ្គនាយករងក្រសួងរ៉ែ ដែលបាញ់កាំភ្លើងត្រូវកូនខ្លួនឯង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដាក់ពន្ធនាគារ PJ --- លោក ម៉ក់ សុភក្រ្ដា ដែលមានតួនាទីជាអគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ដែលបានប្រើប្រាស់អាវុធបាញ់ចំកូនខ្លួនឯង កាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ក់ សុភក្រ្ដា ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ» និងបទ «ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ សូមជម្រាបជូនថា បច្ចុប្បន្ន លោក ម៉ក់ សុភក្ត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🗣ចំនុចមួយចំនួនរួមទាំងការអនុញ្ញាតឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់ មានសិទ្ធិត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញដោយគ្មានការរារាំង ដែលមានចែងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនត្រូវបានថៃអនុវត្តនោះទេ, គណៈកម្មការផ្សះផ្សាក្រោម UNCLOS យល់ពីបញ្ហានេះ និងផ្ដល់សិទ្ធិឱ្យភាគីបន្តនិយាយការពិតទៅកាន់ពិភពលោក…! (ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎙 ឯកឧត្តម ប្រាក់ សុខុន រៀបរាប់ពីវិធានការកសាងទំនុកចិត្តដែលត្រូវបានឯកភាព ក្នុងកិច្ចប្រជុំ UNCLOS លើកទី២ រវាងកម្ពុជា-ថៃ --- នេះបើតាមការដកស្រង់ពីកិច្ចសម្ភាសពិសេសរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🎙 ឯកឧត្តម ប្រាក់ សុខុន លើកឡើងពី ៤ ចំណុចធំៗ ដែលកម្ពុជាស្នើសុំទៅគណៈកម្មការផ្សះផ្សាក្រោម UNCLOS --- នេះបើយោងតាមកិច្ចសម្ភាសពិសេសរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ដើម្បីទទួលបានព័ត៌មានឱ្យកាន់តែគ្រប់ជ្រុងជ្រោយ សូមបន្តទស្សនានូវការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន ស្ដីពីវិធានការកសាងទំនុកចិត្តដែលត្រូវបានឯកភាព ក្នុងកិច្ចប្រជុំ UNCLOS លើកទី២ រវាងកម្ពុជា-ថៃ ដែលយើងនឹងផ្សាយបន្ទាប់ពីវីដេអូនេះ!! 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២០ ខែតុលានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន -
+4
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី២០ ខែតុលានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ១. អ៊ុយក្រែនចោទអាមេរិកថា មិនឲ្យមីស៊ីលមកប្រើប្រាស់ ខណៈលោក ដូណាល់ ត្រាំ បង្ហើបពីកិច្ចប្រជុំកំពូលដោយគ្មានវត្តមានលោក ហ្សេឡេនស្គី ចូលរួម ២. ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៣១% ខណៈការបោះឆ្នោតកណ្តាលអាណត្តិខិតជិតមកដល់ ៣. កូរ៉េខាងជើងព្រមានពីការកើនឡើងភាពតានតឹងតាមព្រំដែនភាគខាងត្បូង ៤. ទីបំផុតទៅបំរាមគោចរបានចូលជាធរមានជុំវិញប្រទេសបារាំង ដើម្បីទប់ស្កាត់ការលួចប្លន់ តាមហាងអាជីវកម្មនានា ៥. ចិនព្រមានពលរដ្ឋរបស់ខ្លួន ពាក់ព័ន្ធនឹងការចាប់ជំរិត និងការងារឆបោកនៅថៃ -- ១. ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចោទប្រកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ថាបានពន្យារពេលដោយចេតនាលើការដឹកជញ្ជូនមីស៊ីលការពារដែនអាកាសមកកាន់ប្រទេសខ្លួន ខណៈភាពតានតឹងរវាងក្រុងកៀវ និងវ៉ាស៊ីនតោន បានកើនឡើងជាថ្មី ពាក់ព័ន្ធនឹងជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់។ ថ្លែងទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃចន្ទ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា «មន្ទីរបញ្ចកោណកំពុងពន្យារពេលការបញ្ជូនមីស៊ីលការពារដែនអាកាស» ដែលបានបង់ប្រាក់រួចរាល់ហើយ ដោយបណ្តាប្រទេសអឺរ៉ុប។ មានសេចក្តីរាយការណ៍ថាការដឹកជញ្ជូនគ្រាប់ការពារដែនអាកាសនេះ កំពុងរង់ចាំការចុះហត្ថលេខាពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth។ ជាការកត់សម្គាល់ ទំនាក់ទំនងរវាងរដ្ឋធានីទាំងពីរមានភាពតានតឹង ចាប់តាំងពីលោក ដូណាល់ ត្រាំ បានដកទណ្ឌកម្មដោយផ្នែក ដើម្បីសម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាមួយ លោក វ្ល៉ាឌីមៀ ពូទីនមក។ បន្ថែមពីនេះ លោក ដូណាល់ ត្រាំ បានរិះគន់លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថាជាអ្នកបង្កសង្គ្រាម ជាពិសេសសំដៅលើការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕ ប្រភព៖ CNA ២. អត្រាគាំទ្រចំពោះប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈដែលប្រជាជនអាមេរិក មានការព្រួយបារម្ភអំពីតម្លៃប្រេងសាំងខ្ពស់ និងហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មគណបក្សសាធាណរដ្ឋរបស់លោក ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅថ្ងៃទី៣ ខែវិច្ឆិកា។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលបានបញ្ចប់ កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា។ សូមជម្រាបថា ការស្ទង់មតិបែបទូទៅនេះ គឺជាការស្ទង់មតិថ្នាក់ជាតិដែលផ្តល់នូវទស្សនវិស័យទូទៅថាតើគណបក្សមួយណា ដែលអ្នកចូលរួមស្ទង់មតិចង់ឲ្យឈ្នះ ហើយគ្រប់គ្រងនៅក្នុងសភាអាមេរិក តែមិនឆ្លុះបញ្ចាំងទាំងស្រុងទេ។ ប្រជាប្រិយភាពរបស់ ដូណាល់ ត្រាំ បានធ្លាក់ចុះចាប់តាំងពីលោកបានបញ្ជាឱ្យបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយមានការចូលរួមពីអ៊ីស្រាអែល។ សង្គ្រាមនេះ បានបង្កឱ្យមានការកើនឡើងខ្លាំងនៃតម្លៃសាំង ដែលប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារ។ ទន្ទឹមនឹងនេះ ពលរដ្ឋអាមេរិកាំងប្រមាណ ៦៨% មិនយល់ស្របនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ លោក ដូណាល់ ត្រាំ នោះទេ រួមទាំង ៣៧% នៃអ្នកដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាសមាជិកបក្សសាធារណរដ្ឋផង៕ ប្រភព៖ Reuters   ៣. ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា «ស្ថានការណ៍ធ្ងន់ធ្ងរកំពុងតែកើតមានឡើង» តាមបណ្តោយព្រំដែនភាគខាងត្បូង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយទីក្រុងព្យុងយ៉ាង កំពុងពិចារណាដាក់ពង្រាយមធ្យោបាយវាយប្រហារតាមបែបយុទ្ធសាស្ត្របន្ថែមទៀត ទៅកាន់តំបន់នោះ។ សេចក្តីប្រកាសកាលពីម្សិលមិញនេះ បានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសកូរ៉េទាំងពីរ ខណៈដែលកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បាននិងកំពុង បង្កើនការធ្វើតេស្តអាវុធក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការសាកល្បង ទាំងនោះរួមមានទាំងប្រព័ន្ធគ្រាប់ តូពីដូ«ប្រភេទថ្មី» ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីស្វែងរក និងកំណត់គោលដៅ។ លោកស្រីបានព្រមានថា ប្រសិនបើសកម្មភាពទាំងនោះ នៅតែបន្តទៀតនោះ «ទីក្រុងសេអ៊ូល ប្រាកដជាត្រូវស្តាយក្រោយ និងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏គួរឱ្យខ្លាច ដែលមិនអាចគ្រប់គ្រងបាន»៕ ប្រភព៖ The Star - AFP   ៤. បំរាមគោចរត្រូវបានដាក់ឱ្យអនុវត្ត នៅតាមតំបន់ដែលត្រូវបានកំណត់មួយចំនួន តាមបណ្តាទីក្រុងនានា ក្នុងប្រទេសបារាំង ក្នុងនោះរួមមានទាំងប៉ារីស(Paris), បរដូ(Bordeaux), នីស(Nice) និងលីយ៉ុង(Lyon)ផង។ វិធានការទាំងនេះ មានគោលបំណងការពារ «ប្រជាជន និងទ្រព្យសម្បត្តិពីអំពើហិង្សា និងការលួចប្លន់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសទីក្រុងប៉ារីស។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺកូនុ (Sebastien Lecornu) បានថ្លែងថា បម្រាមគោចរបន្ថែមទៀត នឹងត្រូវបានប្រកាសនៅល្ងាចថ្ងៃអង្គារនេះ នៅតាមទីតាំងណាដែលចាំបាច់៕ ប្រភព៖ France24 ៥. នៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា, ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹងស្តីពីសុវត្ថិភាព ដោយបានព្រមានពលរដ្ឋចិនអំពីការផ្តល់ការងារបោកប្រាស់ និងសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ នេះបើយោងតាមសារព័ត៌មាន Beijing Daily ដែលបានចុះផ្សាយឡើងវិញនូវសេចក្តីជូនដំណឹងនេះ។ ស្ថានទូតចិនក៏បានព្រមានដល់សិល្បករ អ្នកផ្សាយផ្ទាល់ (Livestreamers) និងអ្នកស្វែងរកការងារ ត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់ ចំពោះការផ្តល់ជូនប្រាក់ខែខ្ពស់ និងការអញ្ជើញឱ្យថតកុន ឬការសម្តែងផ្សេងៗ។ ស្ថានទូតបានផ្តល់ដំបូន្មានដល់អ្នកធ្វើដំណើរឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ, ប្រុងប្រយ័ត្នចំពោះការជិះឡានឥតគិតថ្លៃ, បដិសេធរាល់ការផ្លាស់ប្តូរផ្លូវ ឬគោលដៅ ដែលគួរឱ្យសង្ស័យ និងត្រូវរក្សាទំនាក់ទំនង ឬជូនដំណឹងដល់ក្រុមគ្រួសារអំពីទីតាំង ដែលខ្លួនកំពុងស្ថិតនៅ៕ ប្រភព៖ Thai Enquirer https://youtu.be/N3deGn4EoF8?si=Wqw3LfJeef1v14Qc 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

សង្ខេបព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ១. ប្រធានគណៈកម្មការផ្សះផ្សា ក្រោម UNCLOS បង្ហាញប្រតិកម្មវិជ្ជមានចំពោះវឌ្ឍនភាពដែលកម្ពុជា-ថៃ សម្រេចបាន ក្រោយកិច្ចចរចាចំនួន២លើក ២.​ សម្ដេច​សភាធិបតី ឃួន សុដារី៖ យើង​មិន​អាច​ឱ្យ​បាត់បង់​ទឹក​ដី​ដោយ​មូលហេតុ​ស្រឡាញ់​សន្តិភាព​ឡើយ​ ៣. កម្ពុជា-ហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពឱ្យកាន់តែស៊ីជម្រៅ ឈានទៅចុះហត្ថលេខាកងទ័ពជើងទឹក និងអាកាស ៤. អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ ការបញ្ជូនជនសង្ស័យលួចជ័រកៅស៊ូ ទៅតុលាការជាការអនុវត្តច្បាប់ ៥. កម្ពុជា​បំបែក​កំណត់ត្រានាំចេញ​អង្ករ ​១​លានតោន ជាផ្លូវការ ក្រោយរង់ចាំអស់១៦ឆ្នាំ --- ១. លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រហៅកាត់ថា UNCLOS រវាងកម្ពុជា-ថៃ បានបង្ហាញប្រតិកម្មវិជ្ជមានចំពោះវឌ្ឍនភាពដែលកម្ពុជា-ថៃ សម្រេចបាន ក្រោយកិច្ចចរចាចំនួន២លើក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration - PCA) ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ លោកស្រីបានស្វាគមន៍ជាពិសេសចំពោះវិធានការកសាងទំនុកចិត្ត ដែលលោកស្រីចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់មួយ ពោលជាលទ្ធផលជាក់ស្តែងដំបូងនៃដំណើរការផ្សះផ្សានេះ ចាប់តាំងពីការបង្កើតគណៈកម្មការមក។ កិច្ចប្រជុំ UNCLOS លើកទី៣ ជាមួយកម្ពុជា និងថៃ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕ ប្រភព៖ ព្រះខ័ន   ២. ​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​កម្ពុជា​នៅ​តែ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដោយ​ប្រើប្រាស់​យន្ត​ការ​សន្តិវិធី និងច្បាប់​អន្តរជាតិ ដើម្បី​ការពារ​ និង​ទាមទារ​ទឹក​ដី​មក​វិញ​។ សម្ដេច​បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​ព្រម​ឱ្យ​​បាត់​បង់​ទឹក​ដី​ដោយ​សារ​តែ​មូល​ហេតុ​ស្រឡាញ់​សន្តិភាព​នោះ​ទេ​។ ​ការ​លើក​ឡើង​របស់​សម្ដេច​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​សម្ដេច​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី លោក Gordan Grlic Radman នៅ​វិមាន​សភា​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២៦​នេះ​។ ក្នុង​ឱកាស​នោះ​ដែរ​ រដ្ឋមន្ត្រីការបរទេស​នៃប្រទេស​ក្រូអាស៊ី លោក Gordan Grlic Radman ក៏​បាន​លើក​ឡើង​ពី​សមាន​ចិត្ត​ចំពោះ​កម្ពុជា​ដោយ​បាន​គាំទ្រ​ចំពោះ​ការ​ប្រើប្រាស់​យន្ត​ការ​ច្បាប់​អន្តរជាតិ​ដោយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម។ លោក​បន្ថែម​ថា ​សាធារណរដ្ឋ​ក្រូអាស៊ី​ធ្លាប់​ឆ្លង​កាត់​នូវ​សង្គ្រាម​ដូច​កម្ពុជា គឺ​យល់​ពី​អ្វី​ដែល​កម្ពុជា​ធ្លាប់​និង​កំពុង​ឆ្លង​កាត់៕ ប្រភព៖ កម្ពុជាថ្មី   ៣. កម្ពុជា-ហ្វីលីពីន បានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ព្រមទាំងឯកភាពជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ ការឯកភាពនេះ ធ្វើឡើងនាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជូនលោក Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៕ ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត   ៤. អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ថា ការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តក្រចេះ ពាក់ព័ន្ធទៅនឹងករណីជនសង្ស័យម្នាក់ ដែលលួចជ័រកៅស៊ូនៅខេត្តក្រចេះ គឺអនុវត្តត្រឹមត្រូវតាមនីតិវិធីស្របច្បាប់ មិនដូចការផ្សព្វផ្សាយបង្ហោះក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នោះទេ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​ជនសង្ស័យត្រូវបានតំណាងក្រុមហ៊ុនជាអ្នកចាប់ជនសង្ស័យ ហើយបញ្ជូន​ទៅកងរាជអាវុធហត្ថខេត្តក្រចេះ។ ការចាប់ខ្លួននេះ ធ្វើឡើង កាលពីថ្ងៃទី៦ខែតុលា ជាមួយនឹង​វត្ថុតាងម៉ូតូ១គ្រឿង ជាមួយជ័រកៅស៊ូចំនួន ៣ការ៉ុង ស្មើ​ប្រមាណ ១៥០ គីឡូក្រាម។ ក្រោយមកកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នៅថ្ងៃទី៨ ខែតុលា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ ក៏ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យនៅពន្ធនាគារខេត្តក្រចេះ។ ករណីនេះ មន្ត្រីអាវុធហត្ថក៏បានពន្យល់ និងបង្ហាញភស្តុតាង ទៅភាគីពាក់ព័ន្ធដែលយល់ច្រឡំពីការអនុវត្តតួនាទីរបស់កម្លាំងអាវុធហត្ថ ហើយភាគីពាក់ព័ន្ធក៏បានយល់ និងធ្វើកិច្ចសន្យាទទួលស្គាល់​ផងដែរ៕  ប្រភព៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស   ៥. បន្ទាប់ពីពុះពារជំរុញអស់រយៈពេល ១៦ឆ្នាំ ទីបំផុតកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាលើកដំបូង ដោយនាំចេញអង្ករ ១លានតោនទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជំរុញ «ការនាំចេញអង្ករឱ្យបាន ១លានតោន» ​តាំងពីឆ្នាំ២០១០មកម្ល៉េះ។ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនឡើង រហូតដល់ ១ ០១៤ ៤៤២តោន។ នេះបើយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមលោកប្រធានសហព័ន្ធស្រូវអង្ករ លោកឡាយ ឈុនហួ គោលដៅនាំចេញអង្ករ ១លានតោននេះ មិនមែនសម្រាប់តែរយៈពេលមួយឆ្នាំនោះទេ ប៉ុន្តែជាការបង្កើតឱ្យមាននិរន្តរភាព និងស្ថិរភាពរយៈពេលវែង៕ ប្រភព៖ ថ្មីៗ https://youtu.be/FRaJai2QzbE 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan