es
Feedback
Police Academy of Cambodia-PAC

Police Academy of Cambodia-PAC

Ir al canal en Telegram
1 918
Suscriptores
-224 horas
+67 días
+1130 días
Archivo de publicaciones
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៩ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ...................................... នៅថ្ងៃរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៩ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមយកឱកាសដ៏ប្រពៃនេះ គោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖ - សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍និងអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាពនិងជាអត្ថកោវិទនៃជាតិ - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនវិស័យជឿនលឿនវែងឆ្ងាយប្រកបដោយប្រាជ្ញាភិវឌ្ឍន៍ដ៏មានឥទ្ធិពល សក្តានុពល និងសុខដុមនីយកម្ម ព្រមទាំងបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដែលផ្ដល់អាទិភាពខ្ពស់លើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ រួមទាំងកងកម្លាំងនគរបាលជាតិ។ - សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់អ្នកដឹកនាំបន្តវេន ជាពិសេស គឺការផ្ដល់តម្លៃនិងអាទិភាពដល់ការងារបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិនិងមន្រ្តីពន្ធនាគារ។ ទន្ទឹមនោះ តាងនាម បណ្ឌិត្យសភានគរបាលកម្ពុជា និងក្នុងនាម ឯកឧត្តមនាយឧត្តមសេនីយ៍ផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យបណ្ឌិត្យសភា បានប្រារព្ធពិធីគម្រប់ខួបនាថ្ងៃនេះ (ផ្អែកតាមអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧)។ ជាបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថា ការរៀបចំពិធីអបរអរសាទរនាពេលនេះ គឺជាសក្ខីកម្មប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាននៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា និងក៏សូមឆ្លៀតយកឱកាសដ៏ប្រសើរថ្លៃថ្លានេះ សួរសុខទុក្ខប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងនិវត្តន៍ជនដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន មកបំពេញការងារនៅទីនេះ។ ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏សូមផ្តាំផ្ញើនូវការសួរ សុខទុក្ខនិងជូនពរដល់មន្រ្តីនគរបាលជាតិដែលមានបញ្ហាសុខភាព ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឬគេហដ្ឋាន សូមឆាប់បានជាសះស្បើយ ដើម្បីបានវិលត្រឡប់មកជួបជុំគ្រួសារ មិត្តភក្តិ និងសហការី ព្រមទាំងបន្តបំពេញភារកិច្ចជូនបណ្ឌិត្យសភានគរបាលកម្ពុជាវិញ៕ ...................................... #បណ្ឌិត្យសភានគរបាលកម្ពុជា #ឯកមនោសែន #EkMonosen

photo content
+9

photo content
+9

photo content
+9

photo content
+9

photo content
+9

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា របស់បណ្ឌិត្យសភានគរបាលកម្ពុជា ...................................... នៅថ្ងៃរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) និងតាមប្រព័ន្ធអនឡាញ(Zoom Meeting) ពីនាយក នាយករង គ្រូនគរបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃសាលានគរបាលជាតិ តាមបណ្តាភូមិភាគ។ ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ ក៏បានស្វាគមន៍និងថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភា អង្គភាពចំណុះ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការគ្នាល្អ សាមគ្គីភាពរឹងមាំ ការទទួលខុសត្រូវ និងឆន្ទៈមោះមុត។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងខែកក្កដា រួមមានដូចខាងក្រោម៖ - បានចាត់បញ្ចូននិស្សិត២នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកោសល្យវិច័យ នៅសាធារណរដ្ឋឥណ្ឌា - បានសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងរៀបចំប្រកាសស្ដីពីដំណើរការរៀបចំពិធីបើកនិងបិទវគ្គបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភា - បានរៀបចំវីដេអូឃ្លីបខ្លីៗ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ) - បានបញ្ចប់ការចុះធ្វើសវនកម្មរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង - បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមប្រឹក្សាភិបាល - បានប្រជុំត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តគម្រោង «ការពង្រឹងសមត្ថភាពស៊ើបអង្កេតកន្លែងកើតហេតុ(CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា(២០២៦-២០៣១)» - បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសិក្សាជូនដល់សិក្ខាកាមនិងសិស្សនគរបាល-ពន្ធនាគារជ័យលាភី - បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការបង្កើនការយល់ដឹងរួមគ្នាពីហានិភ័យនៃមេរោគអេសដ៍និងជំងឺអេសដ៍ ការមាក់ងាយនិងការរើសអើង» - បានទទួលគណៈប្រតិភូ ដឹកនាំដោយ លោកស្រី ទូ ចឹងហ៊ុយ (Du zenghui) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន - បានពិភាក្សាជាមួយ លោក ផូល ចនស្តូន ប្រធានអង្គភាពជំនាញ ការពារផ្ទាល់អន្តរជាតិ នៃសហព័ន្ធអូស្ដ្រាលី ដើម្បីរៀបចំដំណើការបើកវគ្គ «អង្គរក្សការពារឥស្សរជនជាន់ខ្ពស់» និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ .............................................. #បណ្ឌិត្យសភានគរបាលកម្ពុជា #ឯកមនោសែន #EkMonosen

photo content
+4

photo content
+9

photo content
+9

photo content
+9

photo content
+9

photo content
+9

អបអរសាទរ ខួបលើកទី១៩ នៃការប្រែក្លាយសាលាភូមិន្ទនគរបាលទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា (២៧ កក្កដា ២០០៧ - ២៧ កក្កដា ២០២៦)
អបអរសាទរ ខួបលើកទី១៩ នៃការប្រែក្លាយសាលាភូមិន្ទនគរបាលទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា (២៧ កក្កដា ២០០៧ - ២៧ កក្កដា ២០២៦)

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អញ្ជើញចូលរួមពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី .......................... នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅវត្តថ្នល់ជ័យ ស្ថិតក្នុងភូមិថ្នល់ជ័យ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ .............................. #បណ្ឌិត្យសភានគរបាលកម្ពុជា #ឯកមនោសែន #EkMonosen

photo content
+2

photo content
+9

photo content
+9

photo content
+9

photo content
+9