Police Academy of Cambodia-PAC
الذهاب إلى القناة على Telegram
إظهار المزيد
1 908
المشتركون
-124 ساعات
-17 أيام
-330 أيام
أرشيف المشاركات
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី១៥ លើកទី២ និងវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត២ ជំនាន់៤
..............................
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី១៥ លើកទី២ និងវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត២ ជំនាន់៤ សរុបជាង៣០០នាក់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ការសំណេះសំណាលនិងណែនាំតម្រង់ទិសនេះ ដើម្បីស្វាគមន៍និងណែនាំដល់សិក្ខាកាមវគ្គថ្មី
ទាំងអស់ឱ្យបានស្គាល់ពីគោលការណ៍របស់បណ្ឌិត្យសភា ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាល និងបទវិន័យផ្សេងៗក្នុងការសិក្សា-ហ្វឹកហាត់។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានិងផ្លាស់ប្តូរបទពិសោធលើការងារបណ្តុះបណ្តាល
..............................
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានិងផ្លាស់ប្តូរបទពិសោធលើការងារបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធ ដោយប្រមូលនូវគំនិតយោបល់ល្អៗ ដើម្បីពង្រឹងបន្ថែមលើការងារបណ្តុះបណ្តាលគ្រប់កម្រិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនិងពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ
..............................
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនិងពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផៃ្ទ នាបន្ទប់ប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង លោក Paul Johnstone ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិ
..............................
នារសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ដដែលនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង លោក Paul Johnstone ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
គោលបំណងនៃជំនួបពិភាក្សារវាងភាគីទាំងពីរ គឺដើម្បីត្រៀមចុះអនុស្សរណៈនិងបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញ "អង្គរក្សការពារឥស្សរជនជាន់ខ្ពស់" នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខទៀត។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ប្រចាំខែមេសានិងខែឧសភា
..................................
នៅរសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ប្រចាំខែមេសានិងខែឧសភា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន ឯកឧត្តមសាស្ត្រាចារ្យ ឯកឧត្តម លោក លោកស្រីជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ប្រធាន អនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក - A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងចូលរួមតាមប្រព័ន្ធអនឡាញ(Zoom Meeting) រួមមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ជនបង្គោល តំណាងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការបកប្រែភាសាអង់គ្លេសនៃគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ បានថ្លែងអំណរគុណចំពោះឯកឧត្តម លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំចំណាយពេលវេលាដ៏មមាញឹករៀបចំមេពាក្យបញ្ជូនមកកាន់ក្រុមការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ ដែលធ្វើឱ្យ App សទ្ទានុក្រម កាន់តែកើនពាក្យច្រើនជាងមុន ដែលអាចបំពេញតម្រូវរបស់អ្នកប្រើប្រាស់តាមជំនាញនីមួយៗ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ បានបញ្ជាក់បន្ថែមថា ខណៈពេលនេះ App សទ្ទានុក្រម ត្រូវបានបង្កើតរួចរាល់ហើយ ដែលកំពុងធ្វើតេស្តសាកល្បង។ ចំពោះប្រព័ន្ធ Android មិនមានបញ្ហាអ្វីទេ ប៉ុន្តែ ប្រព័ន្ធIOS នៅមានបញ្ហាផ្នែកសំឡេងតិចតួច ដែលអ្នកបច្ចេកទេសបាននិងកំពុងពិនិត្យនិងដោះស្រាយលើបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការទៅដោយរលូន បន្ទាប់មក នឹងគោរពស្នើសុំគោលការណ៍ឯកភាពពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន បានឱ្យដឹងថា ក្នុងខែមេសានិងខែឧសភា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋានបានទទួលមេពាក្យចំនួន៤២៦មេពាក្យ មកពី៦អង្គភាព។ បច្ចុប្បន្ន ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការ បានពិនិត្យខ្លឹមសារ អក្ខរាវិរុទ្ធ និងបានបញ្ចូលទិន្នន័យសរុបចំនួន១ ២៤០ មេពាក្យ និងបានបញ្ជូនមកក្រុមការងារ Digital ដើម្បីបញ្ចូលក្នង App សទ្ទានុក្រមរួចរាល់៕
.........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
