1 909
Підписники
-224 години
-57 днів
-730 день
Архів дописів
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅបរិវេណវត្តទួលពុទ្ធា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ
.............................
នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្ថិតនៅក្នុងបរិវេណវត្តទួលពុទ្ធា) ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរពាក់ព័ន្ធ និងប្រធាន អនុប្រធានក្រុមការងារឃុំភូមិទាំង១៣ ព្រមទាំងប្រជាពលរដ្ឋចូលរួមដែលមានចំនួនសរុប១៧៦ នាក់ ក្នុងនោះវត្តមានប្រជាពលរដ្ឋចំនួន១០០ នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ ការលំបាក និងស្តាប់សំណូមពរ របស់ប្រជាពលរដ្ឋដើម្បីស្វែងរកដោះស្រាយដោយស្មារតីបងប្អូនខ្មែរតែមួយ ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជួបបងប្អូនប្រជាពលរដ្ឋដោយបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខបងប្អូនពីសំណាក់សម្តេចក្រឡាហោមនិងឯកឧត្តមអភិសន្តិបណ្ឌិតព្រមទាំងឯកឧត្តមសាស្ត្រាចារ្យ អគ្គនាយកសេង ផល្លី ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ដែលតែងតែបានយកចិត្តដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន និងរង់ចាំស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗរបស់បងប្អូនទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រោយពីបានផ្តល់កម្មវិធីជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហានិងសំណូមពរផ្សេងៗ នាឱកាសនោះមានប្រជាពលរដ្ឋ២រូប បានលើកឡើងនូវបញ្ហាមួយចំនួន៣ ដូចខាងក្រោម៖
១- បញ្ហាគ្មានប្រឡាយបង្ហូរទឹកដាក់ស្រែនិងបានសំណូមពរថ្នាក់ដឹកនាំជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។
២- សូមជួយពន្លឿនការផ្ទេរសិទ្ធិដីធ្លីពីឪពុកម្តាយ ដល់កូនចៅនិងសូមបំភ្លឺអំពីអត្រានៃការបង់ពន្ធនិងដំណើរការនៃការផ្ទេរកម្មសិទ្ធិនេះ។
៣- បញ្ហាដីដែលគណៈកម្មការវត្តបានទិញប្រគល់ឱ្យសាលានៅមិនទាន់បានកាត់ប្លង់មកឱ្យសាលានៅឡើយ។
បន្ទាប់ពីបានជ្រាបនូវការលើកជាកង្វល់និងសំណូមពរខាងលើខ្ញុំបាទបានអនុញ្ញាតឱ្យលោកមេឃុំបំភ្លឺបញ្ហាប្រឡាយនឹងសម្រេចបានសមិទ្ធផលនៅឆ្នាំ២០២៧ខាងមុខ និងអ្នកជំនាញពាក់ព័ន្ធនឹងសុរិយោដី ឡើងឆ្លើយបំភ្លឺអំពីតម្លៃនៃការបង់ពន្ធផ្ទេរដីកម្មសិទ្ធិនិងនីតិវិធីនៃដំណើរការច្រកចេញចូលតែមួយ ប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ បានជ្រាបពីហេតុផលច្បាស់លាស់និងរង់ចាំដំណោះស្រាយពីអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមការសន្យា។
នៅទីបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើការបូកសរុបដោយបានឆ្លៀតឱកាសស្រាយបំភ្លឺបន្ថែមអំពីយន្តការច្រកចេញចូលតែមួយនិងនីតិវិធីនៃការដោះស្រាយបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់ ព្រមទាំងបានបញ្ជាក់ជូនអំពីគោលបំណងនៃអង្គវេទិការសាធារណៈនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងាររបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រកបដោយស្មារតីសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងនិងអភិវឌ្ឍសង្គម ជាតិក្នុងស្មារតីជាតិខ្មែរតែមួយ។
បន្ថែមពីនេះ ជាកិច្ចបន្ទាប់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានឱ្យក្រុមការងាររៀបចំចែកជូនវ៉ែនតាសម្រាប់មនុស្សចាស់ចំនួន៥០០វ៉ែនតាផងដែរ។ ដោយឡែក ចំពោះអង្គវេទិកាសាធារណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តល់អាហារសម្រន់និងទឹកបរិសុទ្ធជូនបងប្អូនដែលបានចូលរួមផងដែរ៕
..............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ អនុសេនីយ៍ឯក ចាន់ បូរី នាយផ្នែកនៃការិយាល័យផែនការនិងកម្មវិធីសិក្សា នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំពោះមរណភាព លោក ចាន់ រី ដែលត្រូវជាឪពុកបង្កើត ដែលបានទទួលមរណភាពនៅវេលាម៉ោង៣និង៣៣នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា របស់បណ្ឌិត្យសភានគរបាលកម្ពុជា
......................................
នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ប្រធាន-នាយកអង្គភាពចំណុះបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) និងតាមប្រព័ន្ធអនឡាញ(Zoom Meeting) ពីនាយក នាយករង គ្រូនគរបាល ជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃសាលានគរបាលជាតិ តាមបណ្តាភូមិភាគ។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ ក៏បានស្វាគមន៍និងថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភា អង្គភាពចំណុះ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការគ្នាល្អ សាមគ្គីភាពរឹងមាំ ការទទួលខុសត្រូវ និងឆន្ទៈមោះមុត។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងខែសីហា រួមមានដូចខាងក្រោម៖
១- បានចាត់បញ្ជូនគ្រូនគរបាលជាតិ១នាក់ ទៅសិក្សាវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្វឹក (TOT) នៅប្រទេសឥណ្ឌូនេស៊ី។
២- បានចាត់បញ្ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ១នាក់ ចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពី «ការធ្វើកោសល្យវិច័យផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ» នៅសាធារណរដ្ឋសិង្ហបុរី។
៣- បានកែសម្រួលសៀវភៅគោល ៣០មុខវិជ្ជា និងបន្តត្រួតពិនិត្យឡើងវិញនូវទម្រង់និងខ្លឹមសារសៀវភៅគោលចំនួន៤មុខវិជ្ជាបន្ថែម។
៤- បានទទួលគណៈប្រតិភូនៃសាកលវិទ្យាល័យនគរបាលប្រជាជនចិន ចំនួន៨នាក់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា។
៥- បានបញ្ចប់ការរៀបចំសៀវភៅគោលភាសាអង់គ្លេសសម្រាប់កិច្ចការនគរបាល និងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។
៦- បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដល់គ្រូនិងមន្រ្តីនគរបាលជាតិ សរុប៨០នាក់ នារី ១៨នាក់ ស្តីពីសន្តិសុខសាយប័រ សម្រាប់សុវត្ថិភាពទិន្នន័យ។
៧- បានសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីវាយតម្លៃផ្តល់ «សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញសន្តិសុខ» និងផ្តល់គោរមងារ «សន្តិបណ្ឌិត» ជូនដល់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំនគរបាលជាតិ ដែលមានស្នាដៃឆ្នើមនិងមានបទពិសោធការងារខ្ពស់។
៨- បានដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ។
៩- បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១០- បានរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។
ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ ក៏បានធ្វើការបូកសរុបនិងការដាក់ចេញនូវទិសដៅការងារបន្តសំខាន់ៗមួយចំនួនទៀត ដើម្បីជំរុញវឌ្ឍនភាពគ្រប់ផ្នែកនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមផែនការដែលបានកំណត់ផងដែរ៕
..............................................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា
...........................................
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាមចំនួន៦០៧នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ ឧត្តមសេនីយ៍ឯកអនុប្រធានបណ្ឌិត្យសភា គ្រូនគរបាល ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)នៃបណ្ឌិត្យ សភានគរបាលកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី តាងនាមថ្នាក់ដឹកនាំបណ្ឌិត្យសភា សូមថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គភាពគ្រប់គ្រងវគ្គ មន្ទីរចាត់ការ និងអង្គភាពពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ ដើម្បីរៀបចំពិធីដ៏មានសារៈសំខាន់ នាពេលនេះ។ ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏សូមអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំង៦០៧នាក់ ដែលត្រូវទទួលសញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌នាឱកាសនេះ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងនិងលទ្ធផលការងារថ្មីៗបន្ថែមទៀតរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម៖
១- បណ្ឌិត្យសភា បានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមគំនិតដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិនិងពន្ធនាគារ។
២- បណ្ឌិត្យសភា បានអនុវត្តផែនការកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍និងជឿនលឿន ក្នុងការពង្រឹងសមត្ថភាពជំនាញ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាពនិងស្របតាមស្តង់ដាកំណត់។
មានប្រសាសន៍បន្តក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃសញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌នេះជូនអង្គពិធី ពិសេសសិក្ខាកាមជ្រាបផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានមានមតិណែនាំមួយចំនួនដល់សិក្ខាកាម ដូចខាងក្រោម៖
- ស្នើសិក្ខាកាមផ្ដល់តម្លៃដល់ការអប់រំបណ្ដុះបណ្ដាលនិងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់នគរបាល ជាពិសេស គឺការឱ្យតម្លៃទៅលើបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល។
- សូមយកសញ្ញាបត្រជាន់ខ្ពស់និងប្រកាសទទួលស្គាល់ជាមន្រ្តីនគរបាលយុត្តិធម៌ ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួន ក្នុងការដឹកនាំនិងគ្រប់គ្រងការងារប្រចាំថ្ងៃ។
- ត្រូវមានអភិសមាចារនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្ដិច្បាប់ គោរពវិន័យ និងគោរពឋានានុក្រមក្នុងពេលបំពេញការងារ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទពេញចិត្តលើសមត្ថភាពរបស់ខ្លួន។
- ត្រូវយកចិត្តទុកដាក់ទៅលើការស្លៀកពាក់ឯកសណ្ឋាននិងប្រើសញ្ញាសម្គាល់នគរបាលឱ្យបានត្រឹមត្រូវ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
......................................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
