1 926
Подписчики
Нет данных24 часа
-27 дней
-1930 дней
Архив постов
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្ត
..............................
នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្ត នាមណ្ឌលប្រឡង វិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការប្រឡងប្រជែង។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទនិងបើកវគ្គសិក្សាចំនួន៥វគ្គនៅបណ្ឌិត្យសភានគរបាលកម្ពុជា ...........................................
នៅរសៀលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទនិងបើកវគ្គសិក្សាចំនួន៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា គ្រូនគរបាលជាតិ ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធ នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ពិធីបិទវគ្គសិក្សាចំនួន៣វគ្គ រួមមាន - វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី២ - វគ្គកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល - វគ្គកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល ជំនាន់ទី១ និងបើកវគ្គសិក្សាចំនួន២វគ្គ រួមមាន - វគ្គកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល ជំនាន់ទី២ - វគ្គមន្ត្រីនគរបាលយុត្តិធម៌។
ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សូមគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ កសាងនិងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជូនសង្គមជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ «មនុស្ស» ជាអាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលរួមកសាងមូលដ្ឋានគ្រឹះ សមិទ្ធផល និងការអភិវឌ្ឍជាច្រើនសម្រាប់ក្រសួងមហាផ្ទៃ ជាពិសេស ការយកចិត្តទុកដាក់លើការអប់រំបណ្តុះបណ្តាលធនធាន មនុស្សក្នុងជួរកង កម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ។
ជាកិច្ចបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី ក៏បានគូសបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីការខិតខំប្រឹងប្រែងនិងលទ្ធផលការងារថ្មីៗបន្ថែមទៀត របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ បច្ចុប្បន្ន បណ្ឌិត្យសភាបាននិងកំពុងបន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ មន្ទីរពិសោធន៍ និងសារៈមន្ទីរនគរបាលជាតិ ស្របតាមកម្មវិធីកំណែទម្រង់និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកសាងមូលធនមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ វិន័យ និងអភិសមាចារ-ក្រមសីលធម៌។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានបញ្ជាក់ថា វគ្គសិក្សាទាំងអស់នេះ ជាវគ្គដែលឆ្លើយតបទៅតាមតម្រូវការនិងសំណូមពររបស់អង្គភាពសាមី ដើម្បីបង្កើនចំណេះដឹងថ្មីៗ ជំនាញវិជ្ជាជីវៈ និងបំប៉នសមត្ថភាពជំនាញដល់មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ដែលកំពុងបំពេញការងារឱ្យមានលក្ខណសម្បត្តិសមស្របក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអង្គភាពឱ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានណែនាំមួយចំនួនចំពោះអង្គភាពគ្រប់គ្រងវគ្គនិងសិក្ខាកាម ដូចខាងក្រោម៖
ចំពោះអង្គភាពគ្រប់គ្រងវគ្គ
ត្រូវពិនិត្យតាមដានការបង្ហាត់បង្រៀនរបស់គ្រូជាប្រចាំ ដោយយកចិត្តទុកដាក់លើគុណភាពមេរៀន វិធីសាស្ត្របង្រៀន ការផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង និងការវាយតម្លៃលទ្ធផលសិក្សារបស់សិក្ខាកាម។
ត្រូវតាមដាននិងត្រួតពិនិត្យសកម្មភាពសិក្សារៀនសូត្រ និងការហ្វឹកហាត់ ព្រមទាំងគ្រប់គ្រងវត្តមានសិក្ខាកាមឱ្យបានម៉ឺងម៉ាត់។
ចំពោះសិស្សនគរបាលជ័យលាភី
ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាន ទៅប្រើប្រាស់ឱ្យមានប្រយោជន៍និងមានប្រសិទ្ធភាពដល់អង្គភាពក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ
ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្ដិច្បាប់ សិទ្ធិមនុស្ស វិន័យការងារ ឋានានុក្រមការងារ និងការចាត់តាំងរបស់ថ្នាក់លើ។
ចំពោះសិស្សនគរបាលនិងសិក្ខាកាមដែលចូលសិក្សា
ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សនិងសិក្ខាកាម
ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់
ត្រូវគោរពវិន័យសិក្សា វិន័យប្រឡង វិន័យស្នាក់នៅ វិន័យទទួលទានអាហារ និងវិន័យទូទៅ ដូចបានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង
ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឱ្យចេះ មិនមែនគ្រាន់តែរៀនឱ្យចប់នោះទេ។ ...................................... #បណ្ឌិត្យសភានគរបាលកម្ពុជា #ឯកមនោសែន #EkMonosen
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាម និស្សិត និងសិស្សនគរបាលនៅទីលានគោរពទង់ជាតិ
................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាម និស្សិត និងសិស្សនគរបាលនៅទីលានគោរពទង់ជាតិ
..............................
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាម និស្សិត និងសិស្សនគរបាលនៅទីលានគោរពទង់ជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានលើកឡើងនូវគោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់បណ្ឌិត្យសភានិងសាលា ដើម្បីឱ្យសិក្ខាកាម និស្សិត និងសិស្សនគរបាលបានយល់ដឹងនិងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់គ្រប់ៗគ្នា។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបន្តដាស់តឿនក្រើនរំឭកដល់សិក្ខាកាម និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សា-ហ្វឹកហាត់ឱ្យបានខ្លាំងក្លានិងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ។
...........................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន
#EkMonosen
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖
