uk
Feedback
PR Cambodian Government

PR Cambodian Government

Відкрити в Telegram

ជាប្រភពផ្តល់ព័ត៌មានផ្លូវការលើប្រធានបទព្រំដែនកម្ពុជា-ថៃ សម្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទូទៅ Official source of information on the Cambodian-Thai border issue for national and international journalists and the general public

Показати більше
2 227
Підписники
+224 години
+137 днів
+3830 днів
Архів дописів
យើងសូមអំពាវនាវដល់ប្រទេសជាសមាជិក ICC-ព្រះវិហារ ស្ថាប័នជាតិនិងអន្តរជាតិ បន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីសង្គ្រោះនិងស្តារ
យើងសូមអំពាវនាវដល់ប្រទេសជាសមាជិក ICC-ព្រះវិហារ ស្ថាប័នជាតិនិងអន្តរជាតិ បន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីសង្គ្រោះនិងស្តារតំបន់ឡើងវិញ សំដៅរក្សានិងលើកតម្លៃលេចធ្លោរជាសកល របស់ប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយ។ We call on ICC-Preah Vihear member states and national and international institutions to continue providing technical and financial support to rescue and restore the site, with the aim of preserving and enhancing the Outstanding Universal Value of the Preah Vihear Temple for future generations. អង្គប្រជុំបច្ចេកទេសលេីកទី១១​ នៃICC-ព្រះវិហារ The 11th Technical Session of ICC-Preah Vihear

យើងបានស្នើឱ្យភាគីថៃ ផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហ
+1
យើងបានស្នើឱ្យភាគីថៃ ផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ដើម្បីស្ដារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់អភិវឌ្ឍន៍។ We have requested that the Thai side provide information on firing directions and related data, covering both aerial bombings and ground fire. This information will serve as a reference for clearing mines and other explosive ordnance, helping restore safety in the Preah Vihear Temple area and surrounding development zones. អង្គប្រជុំបច្ចេកទេសលេីកទី១១​ នៃICC-ព្រះវិហារ The 11th Technical Session of ICC-Preah Vihear

ចំពោះប្រាសាទព្រះវិហារផ្ទាល់ អាជ្ញាធរជាតិបាន៖ - ប្រមូលបំណែកថ្មប្រាសាទ ដែលបានបាក់បែកចំនួន ៨៤,៨០០ដុំ ចុះបញ្ជីនិងរក្សាទុក - ទល់ទ្
+1
ចំពោះប្រាសាទព្រះវិហារផ្ទាល់ អាជ្ញាធរជាតិបាន៖ - ប្រមូលបំណែកថ្មប្រាសាទ ដែលបានបាក់បែកចំនួន ៨៤,៨០០ដុំ ចុះបញ្ជីនិងរក្សាទុក - ទល់ទ្ររចនាសម្ព័ន្ធប្រាសាទមានហានិភ័យខ្ពស់ចំនួន២៣ទីតាំង - ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង - សាងសង់ដំបូលគ្របប្រាសាទចំនួន៤កន្លែង និង - ស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។ Regarding the Preah Vihear Temple itself, the National Authority for Preah Vihear has: - Collected, registered, and stored 84,800 broken temple stone fragments; - Stabilized high-risk temple structures at 23 locations. - Installed 50 devices to monitor structural movement and changes at the temple; - Constructed protective roofs over four temple areas; and - Restored nearly 250 meters of the ancient drainage system. អង្គប្រជុំបច្ចេកទេសលេីកទី១១​ នៃICC-ព្រះវិហារ The 11th Technical Session of ICC-Preah Vihear

នៅតំបន់ប្រាសាទព្រះវិហារ CMAC បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដ
+1
នៅតំបន់ប្រាសាទព្រះវិហារ CMAC បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងដ្រូនចំនួន៤។ In the Preah Vihear Temple area, the Cambodian Mine Action Centre (CMAC) cleared unexploded ordnance over approximately 70 hectares, discovering 625 craters, 730 items of ordnance on the ground, 247 buried items of ordnance, and four drones. អង្គប្រជុំបច្ចេកទេសលេីកទី១១​ នៃICC-ព្រះវិហារ The 11th Technical Session of ICC-Preah Vihear

photo content
+1

កម្ពុជាបន្តការពារខ្សែព្រំដែនអន្តរជាតិដោយផ្អែកលើ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឯកសារខណ្ឌសីមា ផ
+1
កម្ពុជាបន្តការពារខ្សែព្រំដែនអន្តរជាតិដោយផ្អែកលើ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឯកសារខណ្ឌសីមា ផែនទី កំណត់ហេតុបោះបង្គោលព្រំដែន MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងរក្សាសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ Cambodia continues to safeguard the international boundary line based on the principle of the inviolability of frontiers (Uti Possidetis Juris), the Franco-Siamese Conventions and Treaties, boundary delimitation documents, maps, boundary demarcation records, the 2000 Memorandum of Understanding (MOU), the 2003 Terms of Reference (TOR), and other relevant agreements. These serve as the basis for pursuing peaceful solutions and maintaining long-lasting peace between លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

នៅពេលដែលថៃផ្លោងមកកាន់ទីតាំងស៊ីវិល និងប្រាសាទកម្ពុជា អ្នកដឹកនាំនយោបាយចាស់វស្សាម្នាក់និងបក្ខពួក អត់មាននិយាយអ្វីសោះ ប៉ុន្ដែនៅពេល
នៅពេលដែលថៃផ្លោងមកកាន់ទីតាំងស៊ីវិល និងប្រាសាទកម្ពុជា អ្នកដឹកនាំនយោបាយចាស់វស្សាម្នាក់និងបក្ខពួក អត់មាននិយាយអ្វីសោះ ប៉ុន្ដែនៅពេលថៃចោទថា កម្ពុជាបានបាញ់ចូលផ្ទះស៊ីវិលថៃ និងទ័ពខ្មែរធ្វើលេណដ្ឋានក្នុងប្រាសាទ ពួកគេបែរជាគាំទ្រ និងលើកយកសម្ដីថៃមកវាយប្រហារកងទ័ពកម្ពុជាទៅវិញ។ នេះជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរបំផុត! ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

ម៉ោងនេះជាម៉ោង ដែលប្រទេសជាតិទាំងមូលរងការឈ្លានពាន និងជាពេលដែលកងទ័ពឈរការពារទឹកដី ដូច្នេះសូមគ្រប់គណបក្សនយោបាយ និងអ្នកនយោបាយ កុំធ្
ម៉ោងនេះជាម៉ោង ដែលប្រទេសជាតិទាំងមូលរងការឈ្លានពាន និងជាពេលដែលកងទ័ពឈរការពារទឹកដី ដូច្នេះសូមគ្រប់គណបក្សនយោបាយ និងអ្នកនយោបាយ កុំធ្វើសកម្មភាព ឬបំភ្លៃព័ត៌មាន ដែលប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ ឬប៉ះពាល់ដល់ទឹកចិត្តកងទ័ព! ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុម CLG បានសម្របសម្រួលជូន ក្រុម AOT កម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតំបន់ព្រំដែនក
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុម CLG បានសម្របសម្រួលជូន ក្រុម AOT កម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រង់បង្គោលព្រំដែនលេខ២៧ ក្នុងខេត្តបន្ទាយមានជ័យ។ On October 1, 2026, the Cambodian Liaison Group (CLG) facilitated a field visit by the ASEAN Observer Team in Cambodia (AOT-KH) to observe and verify the situation along the Cambodia–Thailand border at Boundary Pillar No. 27 in Banteay Meanchey Province. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ខ្ញុំមិនបណ្តោយឱ្យកងទ័ពអត់បាយនោះទេ ហើយប្រសិនបើមានករណីមេបញ្ជាការណាផ្តាច់របបអាហារកងទ័ពរហូតដល់ថ្នាក់ហូបអំបិលជាមួយបាយ បងប្អូនអាចផ្
ខ្ញុំមិនបណ្តោយឱ្យកងទ័ពអត់បាយនោះទេ ហើយប្រសិនបើមានករណីមេបញ្ជាការណាផ្តាច់របបអាហារកងទ័ពរហូតដល់ថ្នាក់ហូបអំបិលជាមួយបាយ បងប្អូនអាចផ្ញើព័ត៌មានដោយផ្ទាល់មកខ្ញុំតាមរយៈFacebook ដើម្បីឱ្យខ្ញុំមានវិធានការដោះស្រាយ និងត្រួតពិនិត្យភ្លាមៗ។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

រាជរដ្ឋាភិបាលមិនមានអស់ប្រាក់ ដូចការបំផុស និងបំភ័យលើបណ្តាញសង្គម ដែលមានចេតនាអាក្រក់ញុះញង់ឱ្យប្រជាពលរដ្ឋទៅដកលុយពីធនាគារនោះទេ ដោយ
រាជរដ្ឋាភិបាលមិនមានអស់ប្រាក់ ដូចការបំផុស និងបំភ័យលើបណ្តាញសង្គម ដែលមានចេតនាអាក្រក់ញុះញង់ឱ្យប្រជាពលរដ្ឋទៅដកលុយពីធនាគារនោះទេ ដោយមន្ត្រីរាជការបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារាល់ខែ។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

ការបោះពុម្ភក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ ប៉ុន្តែដើម្បី៖ - សោភ័ណភាព និងសុវត្ថិភាព ដ
ការបោះពុម្ភក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ ប៉ុន្តែដើម្បី៖ - សោភ័ណភាព និងសុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេសដើម្បីផ្ទៀងផ្ទាត់ - បំពេញទៅលើក្រដាសប្រាក់ចាស់ដែលកិនកម្ទេចចោល ដោយពីខែឧសភា ដល់ខែកញ្ញា ធនាគារជាតិ កិនកម្ទេចក្រដាសប្រាក់ចាស់សរុប ៤៣៥លានសន្លឹក។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

ប្រសាសន៍ដើមទាំងស្រុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែង​សរុប ១៩៨.៥១៨ គ.ម​ ក្រោម​ហិរញ្ញប្បទាន​សហ​ប្រតិ​បត្តិការ​ពីរដ្ឋា​ភិបាល​នៃសា​ធារណ​រដ្ឋ​ប្រជា​មានិតចិន និងក្របខណ្ឌថវិកាជាតិ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦ ខេត្តពោធិ៍សាត់, ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ទស្សនាវីដេអូ ស្តីពី វឌ្ឍនភាពនៃការដាក់ឱ្យអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៦។

សុន្ទរកថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែង​ក្នុង​ពិធី​​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវកា​រផ្លូវ​ជាតិ​លេខ១០ ប្រវែង​សរុប ១៩៨.៥១៨ គ.ម​ ក្រោម​​ហិរញ្ញប្បទាន​សហ​ប្រតិ​បត្តិការ​ពីរដ្ឋា​ភិបាល​នៃសា​ធារណ​រដ្ឋ​ប្រជា​មានិតចិន និងក្របខណ្ឌថវិកាជាតិ ខេត្តពោធិ៍សាត់, ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំងអស់ យកបញ្ហាដែលកំពុងជួបប្រទះដោយសារគ្រោះទឹកជំនន់ សិក្សាអំពីទីទួលសុវត្ថិភាព ព្រមទាំងត
ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំងអស់ យកបញ្ហាដែលកំពុងជួបប្រទះដោយសារគ្រោះទឹកជំនន់ សិក្សាអំពីទីទួលសុវត្ថិភាព ព្រមទាំងត្រូវត្រៀមក្នុងការស្ដារឡើងវិញនូវផ្លូវដែលរងការខូចខាត។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ​ការ​វិនិយោគលើវិស័យគាំទ្រដល់សេដ្ឋកិច្ច នៅតាមតំបន់សក្តានុពលថ្មីៗ តាមរយៈ៖ ១. ការជំរុញ​ការ
ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ​ការ​វិនិយោគលើវិស័យគាំទ្រដល់សេដ្ឋកិច្ច នៅតាមតំបន់សក្តានុពលថ្មីៗ តាមរយៈ៖ ១. ការជំរុញ​ការបង្កើត មជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស ឃ្លាំងស្តុក​ទំនិញ ផលិតកម្ម និងសហគ្រិនភាព ២ ការអភិវឌ្ឍ ទេសចរណ៍ និងសហគមន៍ និង ៣. ការលើកកម្ពស់សេវាពាណិជ្ជកម្ម។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

មកដល់ពេលនេះ កម្ពុជាមិន​ទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នោះទេ ហើយខ្ញុំក៏សូមថ្លែង​អំណរ​គុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អា
មកដល់ពេលនេះ កម្ពុជាមិន​ទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នោះទេ ហើយខ្ញុំក៏សូមថ្លែង​អំណរ​គុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ជួយ​សង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទំនប់វារីអគ្គិសនីស្ទឹង​ពោធិ៍​សាត់១ ដែលអាចផ្ទុកទឹកបាន ១ ២១០ ២០០ម៉ែត្រគូប បានទប់ទឹកមិនឱ្យជន់លិចក្
តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទំនប់វារីអគ្គិសនីស្ទឹង​ពោធិ៍​សាត់១ ដែលអាចផ្ទុកទឹកបាន ១ ២១០ ២០០ម៉ែត្រគូប បានទប់ទឹកមិនឱ្យជន់លិចក្រុងពោធិ៍សាត់នៅឆ្នាំ២០២៦នេះ។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦

គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិ នឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ ១២០០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ៦លានដុល
គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិ នឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ ១២០០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារ ដែលក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្ដាល, ខេត្ដកំពង់ឆ្នាំង, ខេត្ដបាត់ដំបង, ខេត្ដបន្ទាយមានជ័យ, ខេត្ដសៀមរាប, ខេត្ដកំពង់ចាម, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដព្រះសីហនុ, ខេត្ដកោះកុង, ខេត្ដកំពត និងខេត្ដកែប។ ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦