PR Cambodian Government
رفتن به کانال در Telegram
ជាប្រភពផ្តល់ព័ត៌មានផ្លូវការលើប្រធានបទព្រំដែនកម្ពុជា-ថៃ សម្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទូទៅ Official source of information on the Cambodian-Thai border issue for national and international journalists and the general public
نمایش بیشتر2 232
مشترکین
+124 ساعت
+77 روز
+2030 روز
آرشیو پست ها
កម្ពុជាមិនមានភាពចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ
កម្ពុជាបដិសេធដាច់ខាតរាល់ការកាន់កាប់ពីយោធាថៃហើយទាមទារសិទ្ធិជូនប្រជាពលរដ្ឋភៀសសឹកជាង ២ ម៉ឺននាក់ ឱ្យបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ
+1
សម្តេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់ លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។
ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ ÷ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។
ជំហររបស់ខ្ញុំគឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ។
ហេតុដូច្នេះ ដើម្បីអោយមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ ÷
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ÷
- រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន
- ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់
២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង
៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ
៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់
** ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។
** ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ÷
១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា
២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ»៕
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
+5
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Senen T. MangaLile ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦
កិច្ចពិភាក្សាតុមូល ស្តីពី«សមរភូមិការទូតកម្ពុជាក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ»
🔴 សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។
ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២៦
————————
https://www.facebook.com/share/v/1FKQc3ujdt/
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ - Cambodia Kingdom of Wonder👏🏻🇰🇭🇰🇭🇰🇭
ក្រុម កណ្តៀរ
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា-ឡាវ។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ ព្រមទាំងរួមចំណែកពង្រឹងការយោគយល់គ្នា ការជឿទុកចិត្ត និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង។ ទន្ទឹមនេះ កម្ពុជា និងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ភាគឦសាននៃកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវឱ្យកាន់តែច្រើន។
Celebrating the 70th Anniversary of Cambodia–Laos Diplomatic Relations, from 19 to 22 October 2026, in Cambodia and Laos.
With the high approval of Samdech Moha Bovor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, H.E. HUOT Hak, Minister of Tourism, together with H.E. Mrs. Suanesavanh Vignaket, Minister of Culture and Tourism of the Lao People’s Democratic Republic, presided over the opening ceremony of the celebrations marking the 70th anniversary of diplomatic relations between the Kingdom of Cambodia and the Lao People’s Democratic Republic.
This event stands as a testament to the traditional friendship, solidarity, and close cooperation between Cambodia and Laos. It also contributes to strengthening mutual understanding, trust, and enduring ties between the peoples of both countries. Meanwhile, Cambodia and Laos are jointly promoting tourism under the “Two Countries, One Destination” initiative to attract more domestic and international tourists to northeastern Cambodia and southern Laos.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
កិច្ចសម្ភាសន៍ពិសេសរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ
Special Interview by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, on the Outcomes of the 2nd Meeting of Conciliation Commission under UNCLOS between Cambodia and Thailand
កម្ពុជាគាំទ្រពេញលេញចំពោះដំណើរការផ្សះផ្សាដែលខ្លួនបានផ្តួចផ្តើម និងជឿជាក់ថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋដោយសន្តិវិធី។
Cambodia fully supports the conciliation process it initiated and believes that international law provides a pathway for the peaceful settlement of disputes between states.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
+1
ដើម្បីអាចឈានទៅដល់កិច្ចព្រមព្រៀងមួយ កម្ពុជានិងថៃ នឹងប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងទំនាក់ទំនងជាសាធារណៈ និងការធ្វើសេចក្តីថ្លែងការណ៍នានា ដើម្បីជៀសវាងការបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។
To facilitate an eventual agreement, Cambodia and Thailand will commit to exercising restraint in their public communications and statements to avoid escalating tensions between the peoples of the two countries.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
+1
គណៈកម្មការផ្សះផ្សាក្រោម UNCLOS បានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ៖
- អនុវត្តការប្តេជ្ញាចិត្តលើវិធានការដែលបានព្រមព្រៀងគ្នា
- ខិតខំតែងតាំងតំណាងការទូតជាន់ខ្ពស់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត
- ចូលរួមដោយបើកចំហលើការងារកំណត់ព្រំដែន នៅក្នុងក្រុមការងារដែលដឹកនាំដោយគណៈកម្មាការផ្សះផ្សា
The Conciliation Commission under UNCLOS encouraged Cambodia and Thailand to:
- Implement their commitments to the agreed confidence-building measures.
- Make efforts to appoint senior diplomatic representatives to their respective capitals.
- Engage openly in border delimitation work within a working group led by the Conciliation Commission.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នា បង្កើនទំនាក់ទំនង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាឈានទៅរកកិច្ចព្រមព្រៀងមួយ។
The confidence-building measures between Cambodia and Thailand aim to strengthen mutual trust, enhance communication, and create a conducive environment for negotiations toward an agreement.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
+1
តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសថា គណៈកម្មការផ្សះផ្សាក្រោម UNCLOS បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ព្រមទាំងបានបញ្ចូលឯកសារនេះក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។
The Permanent Court of Arbitration (PCA) announced that the Conciliation Commission established under the United Nations Convention on the Law of the Sea (UNCLOS) had finalized a set of confidence-building measures between Cambodia and Thailand during its second meeting in The Hague, the Netherlands. The document was also included as an annex to the PCA’s press release.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
សម្តេច ហ៊ុន ម៉ាណែត បានសម្តែងការ
អបអរសាទរចំពោះប្រទេសកម្ពុជា ដែល
បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការ
នាំចេញអង្ករលើសពី ១លានតោន ក្នុង
ឆ្នាំ២០២៦ នេះ
តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានប្រកាសឱ្យដឹងថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ, ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ។ សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព និងលទ្ធផល ជាក់ស្ដែង។ បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមនាយឧត្តមសេនីយ៍បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងទ័ពនិងកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព, ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ភូមិភ្នំលាវ 🍃🏡
📍ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
#ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #ភូមិឃុំសង្កាត់មានសុវត្ថិភាព #បរិស្ថានរស់នៅដ៏ល្អត្រកាល #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ
#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកដំណាក់ចង្អើរ
