PR Cambodian Government
Open in Telegram
ជាប្រភពផ្តល់ព័ត៌មានផ្លូវការលើប្រធានបទព្រំដែនកម្ពុជា-ថៃ សម្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទូទៅ Official source of information on the Cambodian-Thai border issue for national and international journalists and the general public
Show more2 198
Subscribers
+224 hours
+127 days
+1830 days
Posts Archive
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity
បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដីទេ ហើយការដែលកងទ័ពឈរនៅទីតាំងណាមួយនៅពេលបទឈប់បាញ់ចូលជាធរមាន មិនមានន័យថាទីតាំងនោះក្លាយជាទឹកដីស្របច្បាប់របស់ភាគីដែលកាន់កាប់ឡើយ។
A ceasefire is not a title deed to territory, and the fact that troops are stationed at a particular location when a ceasefire takes effect does not mean that the location becomes the lawful territory of the party occupying it.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
គោលការណ៍ណែនាំចំពោះក្រសួង-ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីថ្ងៃសុក្រ ទី ២៨ សីហា ២០២៦។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖ កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity
+3
រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ លើទីតាំងកាស៊ីណូ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ទីតាំង នៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម លេខាធិការដ្ឋាននៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួត ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦, កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩កាស៊ីណូ ផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។
កាស៊ីណូដែលត្រូវបានដកហូតអាជ្ញា-បណ្ណចំនួន ១៨ នោះ រួមមាន (១) ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, (២) កាស៊ីណូ អ៊ីហ្គល ឃីង, (៣) អរឆីដ អូតែល និងរិច កាស៊ីណូ, (៤) សៀងហៃ រីហ្សត, (៥) ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, (៦) កាស៊ីណូ ឡឺ ហ្សឹង, (៧) កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, (៨) កាស៊ីណូ ខ្ញុំ, (៩) ជីន ប៉ី គ្រុប, (១០) ជីន ប៉ី, (១១) កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, (១២) ជី.ស៊ី កាស៊ីណូ, (១៣) ដា ជីន កាង កាស៊ីណូ & ហូថេល, (១៤) ហ្គាន់ ដាវ, (១៥) កាស៊ីណូ យីង ហ័ង, (១៦) កាស៊ីណូ ជីន ប៉ី បួន, (១៧) កាស៊ីណូ ស៊ីន ហៅភីក, និង (១៨) កាស៊ីណូ ជីន យូ មេន តាំង។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និងព្យួរអាជ្ញាបណ្ណទាំងអស់, លេខាធិ-ការដ្ឋាន នៃ គ.ប.ឆ.ប. បន្តសហការយ៉ាងពេញទំហឹងជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ថែមពីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការនានា និងសំណូមពរសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្ថាប័នអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងករណីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសទីតាំងកាស៊ីណូ ដែលបានលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងសហការជាមួយ គ.ល.ក. និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកនិងប្រមូលភស្តុតាងឱ្យបានពេញលេញ ឈានដល់ការចុះបង្ក្រាប និងដក-ហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការលើការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិ របស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាធរមាន៕
វីដេអូស្តីបន្ទោសក្នុងរោងចក្រដែលកំពុងល្បីល្បាញ និងបង្កើតឱ្យមានការយល់ច្រឡំ តាមពិតជាការសម្តែងរបស់កម្មករកម្មការិនីក្នុងរោងចក្រតែប៉ុណ្ណោះ។ នេះជាការបកស្រាយរបស់ក្រុមអ្នកផលិត និងស្នើបញ្ឈប់ការចែកចាយបន្ត
ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃត្រូវបានអ្នកសារព័ត៌មានបរទេសឃើញនិងលើកមកពិពណ៌នាផងដែរ
រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត
+1
បើថៃពិតជាចង់ឱ្យអ្នកសារព័ត៌មាន «ពិនិត្យការពិតឱ្យបានគ្រប់ជ្រុងជ្រោយ» ការពិនិត្យមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ វាត្រូវចាប់ផ្តើមពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនពេលមានការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។
If Thailand genuinely wants journalists to “conduct a comprehensive fact-check,” the investigation should not begin merely with what is found inside the buildings. It should begin with the geographic location, coordinates, maps, treaties, border documents, the situation prior to the outbreak of fighting, and the legal basis for the presence of Thai forces in the area.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
+1
ចំពោះ Online Scams កម្ពុជាបញ្ជាក់ថា ខ្លួនមិនការពារឧក្រិដ្ឋកម្មប្រភេទនេះទេ ហើយការបង្ក្រាបគួរធ្វើតាមច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម មិនអាចក្លាយជាមូលហេតុស្របច្បាប់សម្រាប់កងកម្លាំងរដ្ឋមួយចូលកាន់កាប់ទឹកដីរដ្ឋមួយទៀតដោយឯកតោភាគីឡើយ។
Regarding online scams, Cambodia has made clear that it does not protect or support such crimes, and that efforts to combat them should be conducted in accordance with the law and through international cooperation. Combating crime cannot constitute a lawful justification for the unilateral deployment of one state’s armed forces to occupy the territory of another state.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
+1
កម្ពុជាបានអះអាង និងតវ៉ាជាផ្លូវការជាបន្តបន្ទាប់ថា តំបន់អូរស្មាច់ដែលកងកម្លាំងថៃកំពុងគ្រប់គ្រង គឺស្ថិតក្នុងទឹកដីកម្ពុជា ហើយការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានឡើយ។
Cambodia has repeatedly asserted and formally protested that the O’Smach area currently controlled by Thai forces is located within Cambodian territory. Bringing military officials, foreign military attachés, and journalists into these areas without the consent of Cambodian authorities cannot transform the location into Thai territory.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
មុននឹងពិនិត្យថាមានអ្វីនៅក្នុងអគារ ឬពាក់ព័ន្ធនឹង Online Scams អ្នកផ្ទៀងផ្ទាត់ត្រូវពិនិត្យជាមុនថា អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា ហើយកងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងនោះនៅពេលណា និងដោយរបៀបណា។
Before examining what is inside a building or whether it is related to online scams, any fact-finding process should first establish whose territory the building is located on, when Thai forces entered and took control of the area, and how they came to exercise control over it.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
មុននឹងពិនិត្យថាមានអ្វីនៅក្នុងអគារ ឬពាក់ព័ន្ធនឹង Online Scams អ្នកផ្ទៀងផ្ទាត់ត្រូវពិនិត្យជាមុនថា អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា ហើយកងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងនោះនៅពេលណា និងដោយរបៀបណា។
Before examining what is inside a building or whether it is related to online scams, any fact-finding process should first establish whose territory the building is located on, when Thai forces entered and took control of the area, and how they came to exercise control over it.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃគ្រោងនាំសមាជិកAOT និងអ្នកសារព័ត៌មានថៃ-អន្តរជាតិទៅតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។
On September 7, 2026, the Thai side planned to bring members of the ASEAN Observer Team (AOT), along with Thai and international journalists, to the O’Smach–Chum checkpoint area, claiming that the purpose was to allow them to observe the situation firsthand and “independently verify the facts.”
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
វីដេអូចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ចំពោះ ផ្លូវកៅស៊ូលេខ៣៧០ ដែលផ្លូវមួយខ្សែរនេះបានក្លាយជាបណ្តាញតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចយ៉ាងមានសារៈសំខាន់ និងជួយសម្រួលក្នុងការធ្វើដំណើរ ជំរុញការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ លើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
+3
កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ប្រធានច្រកចាំយាម និងនគរបាលអន្តោប្រវេសន៍ បានទទួលប្រជានេសាទ២រូបដែលត្រឡប់មកវិញបន្ទាប់ពីត្រូវបានទាហានជើងទឹកថៃចាប់និងឃុំឃាំងតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលកំពុងធ្វើនេសាទនៅក្បែរកោះយ៉ខេត្តកោះកុង។
បន្ទាប់ពីការពិនិត្យសុខភាពនៅសាខាកាកបាទក្រហមខេត្តកោះកុងរួច ក្រុមការងារនៃក្រសួងកសិកម្ម ក៏បានជូនប្រជានេសាទទាំង២រូប មកលំនៅដ្ឋាននៅ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងបាននាំយកការឧបត្តម្ភពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាគ្រឿងឧបភោគនិងថវិកាជូនផងដែរ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
