ch
Feedback
PR Cambodian Government

PR Cambodian Government

前往频道在 Telegram

ជាប្រភពផ្តល់ព័ត៌មានផ្លូវការលើប្រធានបទព្រំដែនកម្ពុជា-ថៃ សម្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទូទៅ Official source of information on the Cambodian-Thai border issue for national and international journalists and the general public

显示更多
2 170
订阅者
+324 小时
+147
+1930
帖子存档
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ រាជធានីភ្នំពេញ, ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

វីដេអូ៖ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៨ កក្កដា ២០២៦

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាត
+8
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមស្តាប់ការធ្វើបទបង្ហាញដោយ លោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ដែលសម្របសម្រួលរៀបចំដោយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ នៅក្នុងឱកាសនោះដែរ ឆ្លើយនឹងសំណួរជាច្រើនរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានស្រាយបំភ្លឺជូនថា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៅចន្ទបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ការអនុវត្តការងារវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ជាអាទិ៍ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោល 52-59 ត្រូវបានអាក់ខាន និងជាប់គាំងទាំងស្រុងដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារ និងឈ្លានពានរំលោភអធិបតេយ្យកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន និងបានបន្តកាន់កាប់ដោយខុសច្បាប់រហូតដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនក៏ដោយ។ ទន្ទឹមនឹងនេះ តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានបញ្ជាក់ជូនផងដែរថា កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងកថាខណ្ឌទី៣ និងទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និងជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែ ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។         អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕   ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន MinebeaMitsumi Inc.
+2
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន MinebeaMitsumi Inc. រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ក្រោមកិច្ចខិតខំធ្វើការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល កិច្ចព្រមព្រៀងឈប់បាញ់លើកទី២ ត្រូវបានចុះហត្ថលេខានិងចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់មួយឆ្នាំគត់នៃបទឈប់បាញ់ដំបូងបន្ទាប់ពីការវាយប្រហារដោយកម្លាំងយោធាថៃមកលើកងកម្លាំងកម្ពុជា ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដី

បន្ទាប់ពីថៃបានបំផ្លាញរូបសំណាក់ព្រះវិស្ណុ កងទ័ព ប្រជាជន និងព្រះសង្ឃថៃ បានចូលមកសាងសង់រូបបដិមា រាយបន្លាលួស និងកុងតឺន័រ នៅតំបន់អា
+1
បន្ទាប់ពីថៃបានបំផ្លាញរូបសំណាក់ព្រះវិស្ណុ កងទ័ព ប្រជាជន និងព្រះសង្ឃថៃ បានចូលមកសាងសង់រូបបដិមា រាយបន្លាលួស និងកុងតឺន័រ នៅតំបន់អានសេះនៃប្រទេសកម្ពុជា ដែលនេះជាកែប្រែស្ថានភាពលើដីជាក់ស្តែង។ After destroying the Vishnu statue, Thai soldiers, civilians, and Buddhist monks entered the An Ses area of Cambodia to construct a Buddha statue and install barbed wire and shipping containers, thereby altering the situation on the ground. ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

សកម្មភាពរបស់ថៃ ដូចជាការបំផ្លាញរូបព្រះវិស្ណុ ការសាងសង់ព្រះពុទ្ធរូប និងការរាយបន្លាលួស-ទូរកុងតឺន័រ គឺធ្វើឡើងក្នុងទឹកដីកម្ពុជាយ៉ា
+1
សកម្មភាពរបស់ថៃ ដូចជាការបំផ្លាញរូបព្រះវិស្ណុ ការសាងសង់ព្រះពុទ្ធរូប និងការរាយបន្លាលួស-ទូរកុងតឺន័រ គឺធ្វើឡើងក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។ Thailand's actions—including the destruction of the Vishnu statue, the construction of a Buddha statue, and the installation of barbed wire and shipping containers—were all carried out within Cambodian territory. ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

មិនថាផែនទីខ្នាត ១:៥0,000 ដែលថៃធ្លាប់ប្រើ ឬ ផែនទីថ្មីដែលថៃគូសដើម្បីទាញផ្នែកនៃទឹកដីកម្ពុជា ដាក់ចូលទឹកដីថៃ គឺគ្មានតម្លៃខាងផ្លូវច
មិនថាផែនទីខ្នាត ១:៥0,000 ដែលថៃធ្លាប់ប្រើ ឬ ផែនទីថ្មីដែលថៃគូសដើម្បីទាញផ្នែកនៃទឹកដីកម្ពុជា ដាក់ចូលទឹកដីថៃ គឺគ្មានតម្លៃខាងផ្លូវច្បាប់ទាល់តែសោះ។ Neither the 1:50,000 scale map previously used by Thailand nor any newly drawn maps intended to incorporate parts of Cambodian territory into Thailand possess any legal validity whatsoever. ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

សូម្បីតែនៅលើផែនទីខ្នាត ១:៥0,000 របស់ថៃ ក៏បង្ហាញដូចផែនទីខ្នាត ១:២00,000 របស់អន្តរជាតិដែរថា តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា។
+1
សូម្បីតែនៅលើផែនទីខ្នាត ១:៥0,000 របស់ថៃ ក៏បង្ហាញដូចផែនទីខ្នាត ១:២00,000 របស់អន្តរជាតិដែរថា តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា។ Even Thailand's own 1:50,000 scale map confirms, consistent with the internationally recognized 1:200,000 scale map, that the An Ses area is situated within Cambodian territory. ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

បទយកការណ៍៖ ដីជាមូលធន បណ្ណកម្មសិទ្ធិដីធ្លីជាសុវត្ថិភាពផ្លូវច្បាប់ អបអរសាទរការបិទបញ្ចប់ការវាស់វែង ចុះបញ្ជីជាប្រព័ន្ធ និងចែកបណ្ណជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល

🔴 ផ្សាយផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២៦ https://w
🔴 ផ្សាយផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២៦ https://www.facebook.com/share/v/18M5fx9DU2/

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង
ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
+1
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមព្រំដែនកម្ពុជា-ថៃ។ The Royal Government of Cambodia reaffirmed its commitment to fully respect and faithfully implement the Cambodia–Thailand Peace Agreement of 26 October 2025 and the Joint Statement of 27 December 2025, with a view to restoring normalcy, peace, and lasting stability along the Cambodia–Thailand border. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុម AOT ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងលើកកម្ពស់តម្លាភាព ការជឿទុកចិត
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុម AOT ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារប្រជាជន។ Cambodia has consistently extended its full support to the role of the ASEAN Observer Team (AOT) in ensuring the implementation of the ceasefire, promoting transparency and mutual confidence, and protecting civilians. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

កម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិ
កម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ព្រមទាំងបានជម្រាបអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ Cambodia welcomed and expressed its appreciation to the Cambodia ASEAN Observer Team (AOT) for its contribution to promoting peace, stability, and confidence in the region, while also providing the team with updates on the latest developments along the Cambodia–Thailand border. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

បើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» កម្ពុជាបានបញ្ជូនសំណុំរឿង
បើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» កម្ពុជាបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញ ចំនួន ២៦៨ករណី ទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសOnline Scam ចំនួន ៦៦៥ ទីតាំង ក្នុងនោះទីតាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និង
សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសOnline Scam ចំនួន ៦៦៥ ទីតាំង ក្នុងនោះទីតាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និងទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ទីតាំង និងបានបិទសៀលទីតាំងចំនួន ៥៣៧ ទីតាំង មិនឱ្យមានសកម្មភាពទៀតឡើយ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជួបជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិ
+8
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជួបជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៨ កក្កដា ២០២៦