The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 844
Підписники
Немає даних24 години
+17 днів
-2130 днів
Архів дописів
2 844
ថ្ងៃនេះមានកាក់ Memecoin ថ្មី RealTrumpCoin ដែលទើបតែចេញហើយក៏បានធ្លាក់ទៅវិញ 🤣
Developer ដែលបង្កើតកាក់នេះលក់កាក់ចេញទាំងអស់ដោយចំនេញបាន 30 មឺុដុល្លារ ក្នុងរយៈពេល 4 ម៉ោង 🥶។ វិស័យ Memecoin ឥលូវគឺបែបនេះ សូមប្រុងប្រយ័ត្ត 🙅🏻♂️
ប៉ុន្មានថ្ងៃមុនក៏មានពាក្យចចារមអារាមអំពី Baron Memecoin ផងដែរ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
Crypto Card Avici ត្រូវបាន Hack 🚨
អ្នកប្រើប្រាស់ Avici Non-Custodial Crypto Card ត្រូវបានងើបមកជាមួយនឹងលុយនៅក្នុងការបូបត្រូវបានគេលូចអស់ (Drain)។ គេមិនទាន់ដឹងច្បាស់ថា តើ Hacker បានប្រើវិធីសាស្ត្រអ្វីក្នុងការ Hack នុះទេ ដោយឥលូវលុយរបស់ អ្នកប្រើប្រាស់ Avici ចំនួន 60 មុឺនដុល្លារត្រូវបាន Hack ហើយ ក្រុមការងារ Avici ក៏បានចេញមកបកស្រាយថា លុយទាំងអស់នឹងត្រូវបាន Refund វិញ។
ការប្រើប្រាស់ Crypto Card ក៏ដំរូវឲ្យប្រើប្រាស់របៀបសុវត្ថិភាពដូចជាកាតធនាគារធម្មតាដែរ គឺទុកតែលុយដែលត្រូវចាយនៅក្នុងនោះបានហើយ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
តាំងពី Whale 🐳 @KhmerXBT បើក Wallet គាត់អោយឃើញ មាន ជិត 20BTC មកចេះតែ ច្រលំមាត់ហៅ KhmerBTC មិនមែន KhmerXBT ទេ 🤣។
និយាយលេងទេ តែស្អែក មាន EP ថ្មីមួយ យើងនិយាយពី What is Crypto Wallet?
សំរាប់អ្នក ទើបប្រើ Wallet ថ្មីៗ នឹងទទួលបាន ពត៍មាន និង បទពិសោធន៍ច្រើន ពីការចែករំលែកមួយនេះ។
Release ស្អែកម៉ោង 8pm។
2 844
+3
GM 🌤️ Weekend
Token ត្រូវ Burn ហើយ វាទៅណា?
ពេលឃើញ Project ប្រកាសថា “Burn Token” យើងអាចគិតថា Token នោះត្រូវបានលុបបាត់ពី Blockchain ដូចការដុតលុយក្រដាស។ តែ Burn មិនមែនលុបប្រវត្តិទេ។ វាជាវិធីធ្វើឲ្យ Token មួយចំនួនលែងអាចប្រើប្រាស់បាន ឬដកចេញពី Circulation។
របៀបទី 1 គឺ Burn Function។ ក្នុង ERC-20 implementation ដូច OpenZeppelin, Smart Contract កាត់ Token ចេញពី Balance និងបន្ថយ Total Supply។ Burn នោះនៅតែមានកំណត់ត្រា Event នៅលើ Blockchain។
របៀបមួយទៀតគឺផ្ញើ Token ទៅ Burn Address ដែលមិនអាចមានអ្នកណាទៅដកវិញបាន។ Token អាចត្រូវបានដកចេញពី Circulation ប៉ុន្តែ Total Supply ដែល Smart Contract រាយការណ៍ មិនចាំបាច់ថយតាមទេ។
ចឹង Announcement ថា “យើងបាន Burn” មិនគ្រប់គ្រាន់ទេ។ មើល Transaction Hash, To Address, Amount និង Total Supply នៅ Block Explorer ដើម្បីដឹងថា Burn បានកើតឡើង On-chain ពិតប្រាកដរឺអត់ និងប្រើវិធីណា។
Burn អាចបន្ថយ Supply ឬ Circulation តែវាមិនធានាថា Price នឹងឡើងទេ។ Demand, Liquidity និងការប្រើប្រាស់ Token នៅតែជាកត្តាសំខាន់។
Token អាចលែងមានអ្នកណាយកបាន ប៉ុន្តែប្រវត្តិ Burn នៅតែអាចផ្ទៀងផ្ទាត់បាននៅលើ Blockchain។
#Web3GM #TokenBurn #TokenSupply #DidYouKnow
2 844
យប់នេះនឹងមានការថ្លែងសុន្ទរកថាពី US Fed Chairman Kevin Wash នៅក្នុងជំនួប Jackson Hole នៅម៉ោង 9 យប់នេះ
ប្រធានបទសំខានសំរាប់ជំនួបលើកនេះគឺទាក់ទងទៅនឹង "Financial Innovation: Implications for Payments and Policy"។ យើងមិនទាន់ដឹងថា Kevin Wash នឹងលើកយកប្រធានបទអ្វីមកនិយាយនោះទេ ដោយសារតែគាត់នឹងមិនធ្វើ Forward Guidance (ប្រាប់ទីផ្សារមុនពីគំរោងរបស់ Fed) ដូច Fed មុនៗនោះទេ។ ទីផ្សារនឹងរង់ចាំស្តាប់ពីគំនិតរបស់ Fed ទាក់ទងទៅនឹងរឿងដែល US Treasury បានធ្វើកាលពីសប្តាហ៍មុនទាក់ទង់ការគ្រប់គ្រង់ Yield។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
+3
GM GM 🌤️
ថ្ងៃនេះ យើងនឹងនិយាយពីវិនាទីដ៏គ្រោះថ្នាក់មួយ ដែលទ្រព្យភាគច្រើនតែងតែត្រូវបាត់បង់។ វាមិនមែនជាវិនាទីដែលយើងចុចផ្ញើលុយនោះទេ តែវាជាវិនាទីដែលយើងចុច "Approve"។
តើវាដំណើរការយ៉ាងដូចម្តេច?
អ្នកអាចនឹងឃើញ Link មួយនៅក្នុង Comment ឬគេផ្ញើមកក្នុង DM។ ពេលបើកចូលទៅ Website នោះមើលទៅគឺដូចពិតៗ ១០០% ទាំង Logo ពណ៌ និងអក្សរ។
ពេលយើងចុច Connect ជំហាននេះមិនទាន់គ្រោះថ្នាក់ខ្លាំងទេ ព្រោះវាគ្រាន់តែអនុញ្ញាតឲ្យ Website នោះមើលឃើញ Wallet Address របស់យើងប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់មក ផ្ទាំងមួយនឹងលេចឡើងមកសុំសិទ្ធិ "Approve"។
ចំណុចនេះហើយដែលផ្លាស់ប្ដូរអ្វីៗទាំងអស់! ពេលយើង Sign ដើម្បី Approve នោះមានន័យថាយើងកំពុងប្រគល់សិទ្ធិឲ្យ Smart Contract អាចទាញយក Token របស់យើងបានដោយស្វ័យប្រវត្តិ។ បន្ទាប់ពីនោះ គេមិនចាំបាច់សុំការអនុញ្ញាតពីយើងម្ដងទៀតឡើយ លុយនឹងត្រូវដកចេញដោយស្ងាត់ៗ។
៥ ចំណុចដែលត្រូវពិនិត្យជានិច្ច មុននឹងចុច៖
1️⃣ Link៖ គួរវាយ Address ដោយខ្លួនឯង ឬប្រើ Bookmark។ កុំចុច Link ផ្ដេសផ្ដាសពី DM ឬ Comment។
2️⃣ ការផ្ទៀងផ្ទាត់៖ ពិនិត្យឈ្មោះ Project នោះលើ Official Social Media ច្រើនកន្លែង។
3️⃣ ប្រភេទផ្ទាំង៖ ត្រូវអានឲ្យច្បាស់ថាវាសុំអ្វី? Connect (ត្រឹមតែមើល), Sign (ចុះហត្ថលេខាលើសារ), ឬ Approve (ឲ្យសិទ្ធិដក Token)។
4️⃣ ចំនួន (Allowance)៖ បើវាសុំ Unlimited សូមកំណត់ចំនួនឲ្យតិចបំផុតតាមដែលអាចធ្វើបាន។
5️⃣ Wallet សាកល្បង៖ សម្រាប់ dApp ថ្មីៗ គួរប្រើ Wallet ផ្សេងដែលមានលុយតិចតួច។
បន្ទាប់ពីប្រើរួច តើគួរធ្វើអ្វី?
សិទ្ធិ Approve នឹងនៅជាប់រហូត ទោះបីជាយើងបិទ Website ក៏ដោយ។ ដូច្នេះ សូមចូលទៅកាន់គេហទំព័រដូចជា revoke.cash ដើម្បី "Revoke" (ដកសិទ្ធិ) ចេញវិញជានិច្ច។
🚨 ចំណុចដែលត្រូវចាំមិនភ្លេច៖
គ្មាន dApp ឬ Website ណាមួយត្រូវការ Seed Phrase ឬ Private Key របស់អ្នកឡើយ! បើមានផ្ទាំងណាទាមទារសុំ ២ នេះ គឺប្រាកដជាការបោកប្រាស់ ១ លានភាគរយ! ការចុច Approve ខុសតែម្ដង អាចធ្វើឲ្យលុយក្នុង Wallet អ្នកហោះបាត់ដោយមិនដឹងខ្លួន។
#Web3GM #dApp #Approve #Web3Safety #ScamAlert
2 844
+3
ធ្លាប់ផ្ញើលុយចូល Exchange ហើយនៅលើ Block Explorer លោតពាក្យ "Confirmed" បាត់ទៅហើយ តែលុយអត់ទាន់ឃើញលោតចូលទេ? តើនេះមកពីប្រព័ន្ធគាំង ឬលុយយើងបាត់ទៅណា? 💸🤔
ថ្ងៃនេះ Web3 GM 🌤️ នឹងបកស្រាយពីការយល់ច្រឡំមួយនេះ ដែលកើតឡើងស្ទើរតែរាល់ដង!
❌ ការយល់ច្រឡំ៖
ឃើញពាក្យ Confirmed គឺមានន័យថាការទូទាត់ចប់សព្វគ្រប់ ១០០% នៅគ្រប់កន្លែង។
✅ ការពិត៖
ពាក្យ Confirmed នៅលើ Explorer មានន័យត្រឹមថា Transaction របស់អ្នកបានចូលក្នុង Block មួយប៉ុណ្ណោះ។ ប៉ុន្តែវាមិនទាន់មានន័យថា វាបានបញ្ចប់ស្ថាពរ (Finality) នោះទេ។
នៅក្នុងប្រព័ន្ធ Blockchain, Block ថ្មីៗតែងតែត្រូវបានបង្កើត និងដាក់ត្រួតពីលើគ្នា។ រាល់ Block ថ្មីមួយដែលត្រួតពីលើ វានឹងធ្វើឲ្យ Transaction ខាងក្រោមកាន់តែមានសុវត្ថិភាព និងមិនអាចផ្លាស់ប្ដូរបាន។ ក្នុងវិនាទីដំបូងៗ បើមានខ្សែសង្វាក់ (Chain) មួយផ្សេងទៀតដែលវែងជាង Block ថ្មីនោះអាចនឹងត្រូវជំនួសចេញ (ហៅថា Reorg) ទោះបីជាវាកម្រកើតឡើងក៏ដោយ។
ហេតុអ្វីបានជា Exchange តម្រូវឲ្យយើងរង់ចាំយូរ?
ដោយសារតែបញ្ហា Reorg នេះហើយ ទើប Exchange ចាំបាច់ត្រូវរង់ចាំឲ្យមាន Block ត្រួតពីលើគ្នាច្រើន (Confirmations) ដើម្បីប្រាកដថាវាមិនអាចប្ដូរវិញបាន មុននឹងបញ្ជាក់ និងទម្លាក់លុយចូលគណនីអ្នក។ ចំនួននៃការរង់ចាំនេះ គឺខុសគ្នាទៅតាម Platform និង Network នីមួយៗ។
ដូច្នេះ ពេលដែល Block Explorer លោត "Confirmed" តែ Exchange នៅ "Pending" វាមិនមែនជាកំហុសនោះទេ វាគ្រាន់តែជាការរង់ចាំដើម្បីសុវត្ថិភាពប៉ុណ្ណោះ! ហើយត្រូវចាំថា ពេលដែលការទូទាត់បញ្ចប់ជាស្ថាពរ គឺគ្មាននរណាម្នាក់អាចដកវាត្រឡប់មកវិញបានឡើយ។
អ្វីដែលយើងគួរធ្វើ៖
- កុំមើលត្រឹមពាក្យ Confirmed តែត្រូវមើលចំនួន Confirmation នៅលើ Explorer។
- ពេលដាក់លុយចូល Exchange គួរអានលក្ខខណ្ឌរបស់គេថាត្រូវការប៉ុន្មាន Block។
- បើមិនទាន់ឃើញលុយចូល កុំប្រញាប់ផ្ញើម្ដងទៀត! សូមពិនិត្យស្ថានភាពនៅលើ Chain ជាមុនសិន។
Confirmed មិនមែនជាកុងតាក់បិទបើកភ្លាមៗទេ តែវាជាដំណើរការដែលកាន់តែរឹងមាំទៅតាមពេលវេលា។
#Web3GM #Finality #Blockchain #Web3Myth
2 844
Jack Ma និង Alibaba CEO Joseph Tsai បានប្រកាសទិញភាគហ៊ុន Alibaba $BABA
នៅថ្ងៃនេះ Jack Ma បានប្រកាសទិញភាគហ៊ុន Alibaba ចំនួន $76 Million ដើម្បីជាការគាំទ្រទៅដល់ការវិនិយោគរបស់ Alibaba ទៅលើវិស័យ។ កាលពីម្សិលមិញ Alibaba CEO Joseph Tsai ក៏បានប្រកាសទិញចំនួន $10 Million ផងដែរ។
ជាធម្មតា នៅពេលដែលមាន Insider ប្រកាសទិញបែបនេះ គឺដោយសារតែគេដឹងអំពីព័ត៍ផ្លូវក្នុងណាមួយហើយ 😏។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
+3
ថ្ងៃនេះ Web3 GM 🌤️ យើងប្រៀបធៀបផ្លូវ 2 សម្រាប់ការផ្លាស់ប្ដូរទ្រព្យពី Chain មួយ ទៅ Chain មួយទៀត។
ផ្លូវទី 1 គឺ Bridge។ ផ្លូវទី 2 គឺផ្ញើចូល Exchange រួចដកចេញនៅ Chain ម្ខាងទៀត។
ទាំង 2 ដំណើរការបានដូចគ្នា។ វាមិនមានគោលការណ៍ណាដែលកំណត់ថាផ្លូវមួយណាល្អជាងមួយណាដាច់ខាតនោះទេ។ អ្វីដែលខុសគ្នា គឺក្នុងអំឡុងពេលនោះ តើអ្នកណាកាន់កាប់ទ្រព្យរបស់យើង។
ប្រៀបធៀបតាម 4 ចំណុចសំខាន់
- ការកាន់កាប់ទ្រព្យ៖ Bridge យើងកាន់ Private Key របស់យើងពេញមួយផ្លូវ (Non-custodial)។ Exchange ស្ថាប័នជាអ្នកកាន់ជំនួសយើង ចាប់ពីពេលដាក់ចូល (Deposit) រហូតដល់ពេលដកចេញ (Withdraw)។
- ហានិភ័យចម្បង៖ Bridge ហានិភ័យនៅលើ Smart Contract ដែលផ្ទុកទ្រព្យច្រើននៅកន្លែងតែមួយ។ Exchange ហានិភ័យនៅលើស្ថាប័ន កេរ្តិ៍ឈ្មោះ និងគោលការណ៍ដកប្រាក់របស់គេ។
- អ្វីដែលអាចខុសឆ្គង៖ Bridge បើ Contract មានចន្លោះប្រហោង (Bug/Exploit) ទ្រព្យក្នុងនោះជាគោលដៅ។ Exchange បើគេផ្អាកការដកប្រាក់ ឬមិនគាំទ្រ Network នោះ យើងត្រូវរង់ចាំតាមគេទាំងស្រុង។
- តម្រូវការមុនចាប់ផ្ដើម៖ Bridge មិនត្រូវការបង្កើតគណនីទេ។ Exchange ត្រូវការចុះឈ្មោះគណនី ហើយភាគច្រើនតម្រូវឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណ (KYC)។
ចំណុចដែលមនុស្សច្រើនភ្លេចគិត
ការដក Token ចេញពី Exchange មិនមែនជាការផ្ទេរតាម Chain ធម្មតាដោយស្វ័យប្រវត្តិនោះទេ។ វាជាសកម្មភាពដាច់ដោយឡែកមួយ ដែល Exchange ជាអ្នកអនុម័ត និងសម្រេច។
ដូច្នេះពេលយើងជ្រើសរើសផ្លូវ Exchange យើងមិនត្រឹមតែជ្រើសរើសផ្លូវផ្ទេរទេ គឺយើងកំពុងជ្រើសរើសអ្នកកាន់កាប់ទ្រព្យបណ្ដោះអាសន្នផងដែរ។
តើជម្រើសណាសមស្របនឹងយើង?
- បើ Exchange ដែលយើងប្រើគាំទ្រ Network ទាំង 2 រួចរាល់ ហើយយើងមានគណនីនៅទីនោះស្រាប់ ផ្លូវនោះច្រើនតែសាមញ្ញ និងស្រួលគ្រប់គ្រងជាង។
- បើ Chain គោលដៅមិនមាននៅលើ Exchange នោះ Bridge គឺជាជម្រើសតែមួយគត់ដែលនៅសល់។
- បើជាចំនួនទឹកប្រាក់ធំ សូមបែងចែកជាពីរដង។ ផ្ញើចំនួនតិចដើម្បីសាកល្បងជាមុនសិន ហើយបន្ទាប់ពីវាទៅដល់ត្រឹមត្រូវ ទើបផ្ញើចំនួនពិតប្រាកដ។
ការចំណាយថ្លៃសេវាបន្ថែមម្ដង ថោកជាងការរៀនមេរៀននេះដោយការបាត់បង់លុយពិត។
#Web3GM #Bridge #CryptoExchange #Web3Compare
2 844
Apple បានប្រកាសចេញលក់ Pre Order Mac Studio ជំនាន់ថ្មីជាមួយនឹង Chip M5 Max / M5 Ultra
Specs នេះល្មមប្រើសំរាប់ Local AI
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
We're Live Now:
• Facebook: https://www.facebook.com/61583909627687/videos/1032369979560760
• Youtube: https://www.youtube.com/watch?v=qHn1m0ngv4A
2 844
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- US Treasury Bonds
- BTC come back
- AI Stocks
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- US Treasury Bonds
- BTC come back
- AI Stocks
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
Aerodrome ក្លាយទៅជា Liquidity Hub សំរាប់ការជួញដូរ Tokenize Stock របស់ Coinbase
Coinbase ទើបនឹងចេញនូវ Tokenized Stock របស់ខ្លួន (Ticker: xxxxC) ដែលដាក់ឲ្យប្រើប្រាស់នៅលើ Base Blockchain។ នេះមានន័យថា យើងអាចយក Stock Token ទាំងនោះទៅប្រើប្រាស់នៅលើ Defi Protocol ដូចជា៖ Aerodrom, Aave, Morpho,... ជាដើម។ នេះគឺជា Use Case ដ៏ល្អមួយរបស់ការ Tokenized Real World Asset យកមកប្រើប្រាស់នៅលើ Blockchain។
ដំណឹងនេះក៏ល្អសំរាប់ Aerodrome ផងដែរ ដែលជា Liquidity Hub និងជាដៃគូរផ្ទាល់របស់ Coinbase ដែលនឹងទទួលបាន Fee ពីការជួញដូរ Tokenized Stock ទាំងនោះ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
+3
ពេល Transaction ដំបូងរបស់អ្នកបង្ហាញពាក្យ "Pending" វាមិនមែនជាកំហុស (Error) ទេ វាកំពុងជាប់នៅកន្លែងមួយហៅថា Mempool។
Mempool គឺជាអ្វី?
និយាយឲ្យស្រួលយល់ វាគឺជា "បន្ទប់រង់ចាំ" សម្រាប់ Transaction ដែលបានផ្ញើចេញហើយ តែមិនទាន់ត្រូវបានរុញបញ្ចូលទៅក្នុង Block។ ផ្ញើរួច មិនមែនមានន័យថាចប់ទេ វាគ្រាន់តែមានន័យថាអ្នកបានចូលជួររួចរាល់។ ចំណុចដែលមនុស្ស៩០%យល់ខុស៖ Mempool មិនមែនជាបន្ទប់ធំមួយសម្រាប់ពិភពលោកទាំងមូលនោះទេ។ Node នីមួយៗនៅលើបណ្តាញ (Network) រក្សា Mempool របស់ខ្លួនឯង។ ដូច្នេះចំនួន Pending Transaction ដែលអ្នកឃើញនៅលើ Block Explorer គ្រាន់តែជាទិដ្ឋភាពពី Node មួយប៉ុណ្ណោះ មិនមែនជាចំនួនពិតប្រាកដរបស់ Network ទាំងមូលឡើយ។ តើអ្វីកំណត់ថាអ្នកណាចេញមុន? វាមិនមែនជាប្រព័ន្ធ "មកមុន ទទួលសេវាមុន" ទេ។ Validator ជាអ្នករើស Transaction ពី Mempool ហើយកត្តាធំបំផុតគឺ លុយ (Gas Fee)។ អ្នកណាហ៊ានបង់ថ្លៃសេវាខ្ពស់ អ្នកនោះបានទៅមុន។ អ្នកដែលបង់ទាប អាចនឹងត្រូវអង្គុយចាំរហូតដល់ Node ទម្លាក់ចោល (Drop)។ លើសពីនេះ បើ Nonce (លេខរៀង Transaction របស់អ្នក) ខាងមុខកំពុងជាប់គាំង ទោះអ្នកបង់ថ្លៃខ្ពស់ប៉ុនណាសម្រាប់ Transaction បន្ទាប់ ក៏វាមិនអាចរំលងបានដែរ។ វាត្រូវតែទៅតាមលំដាប់។
ផ្នែកងងឹតនៃ Mempool (The Dark Forest):
Mempool មិនមែនគ្រាន់តែជាកន្លែងរង់ចាំទេ។ វាជាកន្លែងដែល MEV Bots លាក់ខ្លួន។ រាល់ពេលអ្នក Swap កាក់ដោយដាក់ Slippage ខ្ពស់ Bot ទាំងនេះនឹងឃើញ Transaction របស់អ្នកក្នុង Mempool ហើយពួកវានឹងរុញ Transaction របស់វាទៅកាត់មុខអ្នក ដើម្បីកេងចំណេញ (Sandwich Attack)។ នេះជាមូលហេតុដែល Pro-Traders តែងតែប្រើ Private RPC (ដូចជា Flashbots) ដើម្បីបញ្ជូន Transaction កាត់ជួរដោយមិនបាច់ឆ្លងកាត់ Public Mempool។
របៀបដោះស្រាយពេលជាប់ Pending យូរពេក៖
កុំអង្គុយចាំមើល។ អ្នកអាចបិទវាបានដោយការផ្ញើ Transaction ថ្មីមួយ (ឧទាហរណ៍ ផ្ញើ 0 ETH មកកាន់ខ្លួនឯង) ដោយកំណត់យក Nonce ដូចគ្នាបេះបិទ ទៅនឹង Transaction ដែលកំពុងជាប់ ហើយដំឡើង Gas Fee ឲ្យខ្ពស់ជាងមុន។ Transaction ថ្មីនេះនឹងរុញទម្លាក់ Transaction ចាស់ចេញពី Mempool ភ្លាមៗ។
ការយល់ពី Mempool ធ្វើឲ្យអ្នកលែងភ័យស្លន់ស្លោពេលឃើញពាក្យ Pending។ វាគ្រាន់តែជាជួរ ហើយជួរនេះ... អ្នកអាចចាយលុយដើម្បីកាត់មុខបាន។
#Web3GM #Mempool #Transaction #Web3Glossary #MEV
2 844
+1
🚀 Moledao Web3 Internship Program — Second Recruitment
A 2-week Web3 internship for newcomers, students, and career changers.
How it works:
1/ Apply & Review — Submit your background, target role, and relevant work
2/ Learn & Practice — Complete tasks, get feedback, and revise
3/ Graduation Interview — Review your work and skills
4/ Talent Matching — Top candidates may enter interviews or Moledao's talent pool
⚠️ Note: This is not a paid position. It's an opportunity to gain hands-on Web3 experience.
📅 Deadline: August 31
👉 Apply now: Click here
🐦 X: Click here
-Ley
Disclaimer: We are not involved with any of the project. Just Sharing Opportunities in the web3 field.
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
Breaking: មាស $XAU ឡើងថ្លៃដល់ $4700 នៅព្រឹកនេះ
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
+5
សប្តាហ៍ថ្មីនេះ Web3 GM 🌤️ យើងចាប់ផ្ដើមពីចំណុចមួយ ដែលអ្នកនៅក្នុង Web3 មិនសូវដឹងច្បាស់។
Blockchain មិនអាចដឹងទិន្នន័យខាងក្រៅដោយខ្លួនឯងបានទេ។
Smart Contract មួយមិនអាចបើក Website មួយ ដើម្បីមើលតម្លៃ ETH បានទេ។ វាក៏មិនអាចពិនិត្យមើលថាកញ្ចប់បញ្ញើរមួយបានទៅដល់ ឬនៅ ដែរ។
ស្ដាប់ទៅដូចជាចំណុចខ្សោយ។ តែការពិត វាជាការរចនាដោយចេតនា។
ហេតុអ្វី Blockchain មិនអាចដឹងទិន្នន័យខាងក្រៅ?
ព្រោះ Node ទាំងអស់ ត្រូវតែទទួលបានលទ្ធផលដូចគ្នា។
ស្រមៃថា Smart Contract មួយអាចទៅទាញតម្លៃពី Website ដោយខ្លួនឯង។ Node នៅសិង្ហបុរីទាញនៅវិនាទីមួយ។ Node នៅអាល្លឺម៉ង់ទាញនៅវិនាទីបន្ទាប់។ តម្លៃពីរខុសគ្នា។ លទ្ធផលពីរខុសគ្នា។ ហើយ Network មិនអាចព្រមព្រៀងគ្នាបានទេ។
ដូច្នេះ ព័ត៌មានពីខាងក្រៅត្រូវតែដាក់ចូល Blockchain ជាមុនសិន តាមរយៈ Transaction មួយ។ បន្ទាប់មក Contract ទាំងអស់ទើបអានលេខតែមួយដូចគ្នា។
ការងារនោះហើយ ដែលហៅថា Oracle។
Oracle គឺជាអ្វី?
Oracle គឺជាប្រព័ន្ធមួយ ដែលយកព័ត៌មានពីពិភពខាងក្រៅ មកសរសេរដាក់លើ Blockchain ដើម្បីឲ្យ Smart Contract អានបាន។
តម្លៃ Token។ អត្រាប្ដូរប្រាក់។ លទ្ធផលការប្រកួត។ ព័ត៌មានអាកាសធាតុ។ អ្វីៗដែល Code នៅលើ Chain មិនអាចដឹងដោយខ្លួនឯង។
វាដំណើរការយ៉ាងណា?
- ប្រមូល៖ ព័ត៌មានត្រូវយកពីប្រភពច្រើន មិនមែនពីប្រភពតែមួយទេ។
- រាយការណ៍៖ អ្នករាយការណ៍ឯករាជ្យច្រើននាក់ ផ្ញើលេខរបស់ខ្លួនចូលមក។
- បូកសរុប៖ ប្រព័ន្ធយកលេខទាំងនោះមកគណនារកលេខកណ្ដាល ដើម្បីកុំឲ្យលេខចម្លែកមួយទាញលទ្ធផលទាំងមូល។
- សរសេរ៖ លេខចុងក្រោយត្រូវសរសេរដាក់លើ Chain។ ពេលនោះទើប Smart Contract អានវាបាន។
ចំណុចសំខាន់នៅត្រង់ជំហានទី 3។
បើប្រភពមានតែមួយ នោះអ្នកគ្រប់គ្រងប្រភពនោះគ្រប់គ្រងលទ្ធផលទាំងអស់។ ការប្រមូលពីច្រើនប្រភព គឺជាការបែងចែកអំណាចនោះចេញ។
ហេតុអ្វីវាសំខាន់ដល់យើង?
ព្រោះលេខនោះកំណត់លុយពិត។
Protocol ខ្ចីប្រាក់ប្រើតម្លៃពី Oracle ដើម្បីកំណត់ថា ទ្រព្យធានារបស់នរណាម្នាក់គ្រប់គ្រាន់ ឬត្រូវលក់ចេញ។ បើលេខខុស ការលក់ចេញនោះកើតឡើងខុស។
Stablecoin មួយចំនួនប្រើវាដើម្បីរក្សាតម្លៃ។ Contract ធានារ៉ាប់រងប្រើវាដើម្បីសម្រេចថាត្រូវបង់ ឬមិនបង់។
ដូច្នេះ Oracle មិនមែនជារឿងបច្ចេកទេសឆ្ងាយពីយើងទេ។ វាជាចំណុចដែលលេខមួយ ប្ដូរទៅជាការសម្រេចចិត្តលើទ្រព្យ។
ចំណុចត្រូវយល់
នេះជាកន្លែងដែល ការទុកចិត្ត វិលត្រឡប់មកវិញ។
យើងតែងឮថា Web3 មិនត្រូវការទុកចិត្តអ្នកណា។ ជាក់ស្ដែងទៅ Contract មួយដែលពឹងលើ Oracle គឺកំពុងទុកចិត្តលើប្រភព និងលើអ្នករាយការណ៍របស់ Oracle នោះ។
ការរចនាល្អមិនលុបការទុកចិត្តនោះចោលទេ។ វាបែងចែកវាចេញឲ្យទូលាយ ដើម្បីកុំឲ្យមនុស្សណាម្នាក់អាចប្ដូរលេខតែឯង។
ហានិភ័យពិតដែលធ្លាប់កើតឡើង គឺពេលមានអ្នកបោកបញ្ឆោតទីផ្សារតូចមួយ ដើម្បីរុញតម្លៃមួយភ្លែត។ បើ Oracle យកតម្លៃពីទីផ្សារតូចនោះ Contract នឹងធ្វើតាមលេខក្លែងបន្លំនោះភ្លាមៗ។
ឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃ
គិតដល់ក្ដារបិទអត្រាប្ដូរប្រាក់នៅមុខតូបប្ដូរលុយ។
លេខនៅលើក្ដារនោះមិនមែនជាទីផ្សារទេ។ វាជាការរាយការណ៍របស់នរណាម្នាក់ អំពីទីផ្សារ។
បើលេខនោះខុស អ្នកដែលប្ដូរតាមលេខនោះទាំងអស់ក៏ខុសតាមដែរ។ Oracle គឺជាក្ដារនោះ សម្រាប់ Smart Contract។
សង្ខេប
- Blockchain មិនអាចដឹងទិន្នន័យខាងក្រៅដោយខ្លួនឯងបានទេ ព្រោះ Node ទាំងអស់ត្រូវតែឯកភាពគ្នា។
- Oracle នាំព័ត៌មានពីខាងក្រៅចូល ដោយសរសេរវាដាក់លើ Chain។
- ការប្រមូលពីច្រើនប្រភព គឺជាចំណុចដែលកំណត់ថាវាគួរឲ្យទុកចិត្តប៉ុណ្ណា។
- លេខនោះកំណត់លុយពិត ដូច្នេះវាមិនមែនជារឿងឆ្ងាយពីយើងទេ។
ការរចនា Oracle មានច្រើនបែប ហើយវាបានវិវត្តជាច្រើនឆ្នាំមកហើយ។ អ្វីដែលយើងនិយាយថ្ងៃនេះគឺគ្រឹះរបស់វា។
Save ទុក។ លើកក្រោយពេលឃើញពាក្យ Oracle យើងនឹងដឹងថាគេកំពុងនិយាយពីអ្វី។
យើងនឹងនិយាយបន្តពី Topic ផ្សេងៗទៀត ក្នុងសប្តាហ៍នេះ។
#Web3GM #Oracle #SmartContract #Web3Explain
2 844
Trading Bot, Statistics និង Relative Trading ជាមួយ Brother GG | EP42
ក្នុង Episode នេះយើងមកជជែកជាមួយ Brother GG, ជាវិស្វករ រៀនចប់ពីប្រទេសជប៉ុន។ ដោយសារតែការចូលចិត្ត គណិតវិទ្យា និង ការសិក្សា ទៅលើ Data បានធ្វើអោយគាត់ ព្យាយាមស្វែងរក Trading Bot មួយ ដែលអាចរកផលចំណេញពីទីផ្សារបាន។
គាត់បានពន្យល់ពីការធ្វើ Bot របស់គាត់ ក៏ដូចជា ការប្រើប្រាស់ Relative trading សំរាប់ការគ្រប់គ្រង Risk។
យើងបានជជែកគ្នាច្រើនជាងនេះ ទាក់ទងទៅនឹងបទពិសោធន៍នៃការទៅសិក្សានៅប្រទេសជប៉ុន រូមទាំង គំនិតនៃការ DCA Asset មួយចំនួនរបស់គាត់ផងដែរ។
សូមបញ្ជាក់ថា ពួកយើងមិនបានលើកទឹកចិត្តក្នុងការវិនិយោគ រឺ ជួញដូរ អ្វីមួយនោះទេ។ ការជជែក និង ចែករំលែកមួយនេះ គ្រាន់តែជាគំនិតមួយជ្រុងតែប៉ុណ្ណោះ។ សូមទាំងអស់គ្នា ស្តាប់ដោយយកវាជាពត៍មាន បទពិសោធន៍ តែព្យាយាមសិក្សាបន្ថែមដោយខ្លួនឯង កុំជឿលើអ្នកណាម្នាក់ រឺ វិធីណាមួយ ដែលអាចរកលុយបានដោយស្រួលៗ។ ពួកយើងមិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ រឺ ការជួញដូរនៅលើទីផ្សារទេ។
⚡️Our Guest Social Media:
- Telegram Channel
- Telegram Group Chat
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 844
ចូលចិត្តគណិតវិទ្យា និង វិភាគ Data។
យប់នេះមកស្តាប់បទពិសោធន៍ របស់ Brother GG ដែលគាត់ Build trading bot, ការសិក្សាទៅលើ Relative trade រួមនឹង ការយល់ឃើញផ្សេងៗទៀតទាក់ទងនឹងការ វិនិយោគ និង ការ DCA Asset។
Full Episode Tonight 8pm on our YouTube and Facebook.
