The Web3 Perspective
رفتن به کانال در Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
نمایش بیشتر2 842
مشترکین
-124 ساعت
-87 روز
-1930 روز
آرشیو پست ها
2 842
Podcast សប្តាហ៍នេះ មកជួប Trader ដែលប្រើ Statistics ជាគោលក្នុងការ Trade។
គាត់មានយោបល់ និង វិធី របស់គាត់មួយចំនួនដែលគួរអោយចាប់អារម្មណ៍ទាំងការ DCA រឺ ការ Trade។
Full Episode This Sunday 8pm
2 842
អ្នកធ្លាប់ប្រើ Blockchain ផ្សេងៗច្រើន កុំភ្លេចចូលទៅឆែក Airdrop មួយនេះផង។ គេចេញអោយឆែក Allocation យូរហើយតែទើបអោយ Claim។
មិនចាំច្បាស់ថា Criteria អីខ្លះទេ តែក្នុងនឹងមានអោយអ្នកប្រើ Blockchain មួយចំនួនដែលប្រើ ZK Tech។
Claim airdrops here: https://airdrop.alignedlayer.com/claim
2 842
+3
ថ្ងៃនេះ យើងនិយាយពីអ្វីដែលត្រូវធ្វើ ក្នុង 10 នាទីដំបូង ក្នុងករណីយើងដឹងថាធ្វើអ្វីខុសមួយលើ Web3។
ពេលយើងដឹងខ្លួនថាទើបចុចអ្វីមួយខុស យើងអាចនឹងភ័យ ហើយការសម្រេចចិត្តបន្តទៀតអាចនឹងកាន់តែខុសដូចជាជឿគេថា ជួយបាន ដែលភាគច្រើនជា Scammer។
អត្ថបទនេះមិនសន្យាថាយកលុយមកវិញបានទេ។ វាជាលំដាប់សកម្មភាពដែលកាត់បន្ថយការបាត់បង់បន្ថែម។
1. ឈប់ជាមុនសិន
កុំ Sign អ្វីបន្ថែមទៀត។ កុំចុចតាម Link ដែលគេផ្ញើមកជួយ។ បិទ Page នោះ។
មនុស្សភាគច្រើនបាត់បង់ច្រើនជាងមុននៅដំណាក់កាលនេះ ព្រោះប្រញាប់ចុចអ្វីមួយបន្ថែម រឺជឿ អ្នកណាម្នាក់តាម DM។
2. ពិនិត្យថាយើងបានធ្វើអ្វីពិត
នេះជាជំហានដែលកំណត់អ្វីៗខាងក្រោម។ បើកប្រវត្តិនៅក្នុង Wallet ឬ Block Explorer រួចមើលថាសកម្មភាពនោះជា Signature ធម្មតា, ជា Transaction ផ្ទេរ, ឬជា Token Approval។
ព្រោះការឆ្លើយតបខុសគ្នាតាមប្រភេទ៖
• បើជា Transaction ផ្ទេរដែលដំណើរការរួច ទ្រព្យនោះទៅរួចហើយ។
• បើជា Token Approval ហានិភ័យនៅតែមាន តែយើងអាច Revoke បាន។
• បើជា Signature យើងត្រូវពិនិត្យថាវាត្រូវបានប្រើសម្រាប់អ្វី។
3. ដក Approval ដែលមិនគួរមាន
បើឃើញ Approval ដែលយើងមិនស្គាល់ ត្រូវ Revoke វា។ ការ Disconnect Wallet ចេញពី Website មួយមុខ មិនដកសិទ្ធិនោះវិញទេ។
នេះជាជំហានដែលពិតជាបញ្ឈប់ការបាត់កាក់បន្ត បើហានិភ័យមកពី Approval។
4. បើ Seedphrase/Private Key អាចត្រូវបាន Hack
បើយើងធ្លាប់វាយ Seed Phrase ឬ Private Key ចូលកន្លែងណាមួយ ឬសង្ស័យថាវាត្រូវបានលួច នោះ Wallet នោះត្រូវបានគេគ្រប់គ្រងទាំងស្រុងហើយ។
ត្រូវផ្លាស់ទ្រព្យដែលនៅសល់ទៅ Wallet ថ្មីដែលបង្កើតដោយ Seedphrase ថ្មី។ ការបង្កើត Address ថ្មីនៅក្នុង Wallet ចាស់ មិនគ្រប់គ្រាន់ទេ ព្រោះវាមកពី Seedphrase ដដែល។
5. កត់ត្រាទុក
សរសេរទុក Transaction Hash, Address, ឈ្មោះ Website, ពេលវេលា និងអ្វីដែលយើងបានចុច។
វាជួយពេលរាយការណ៍ទៅ Exchange ឬពេលពន្យល់ឲ្យអ្នកផ្សេងយល់ពីករណីរបស់យើង ដើម្បីការពារហានិភ័យខ្លួនកុំអោយខុសបែបនេះថ្ងៃក្រោយ។
6. កុំបង់លុយឲ្យអ្នកសន្យាថាយកមកវិញ
ក្រោយពេលរឿងកើតឡើង នឹងមាន DM មកសន្យាថាដកលុយមកវិញបាន។ សុំថ្លៃសេវាជាមុន។ សុំ Seed Phrase។ សុំឲ្យ Connect Wallet។
នោះជាការក្លែងបន្លំលើមនុស្សដែលទើបខាតរួច។
គ្មាន អ្នកណា, ក្រុមការងារ, dApp, Website ណាមួយ ដែលចាំបាច់ត្រូវការ Seed Phrase របស់យើងទេ។
បញ្ជីត្រួតពិនិត្យ 10 នាទីដំបូង៖
• ឈប់ធ្វើ Transaction រឺ Sign អ្វីបន្តទៀត
• សកម្មភាពនោះជា Signature, Transaction ឬ Approval?
• មាន Approval ណាត្រូវ Revoke ឬទេ?
• Seedphrase/Private Key ត្រូវបានគេយកឬទេ?
• បានកត់ Hash និងព័ត៌មានទុករួចឬនៅ?
ការឆ្លើយតបល្អមិនមែនការឆ្លើយតបលឿនទេ។ វាជាការឆ្លើយតបតាមលំដាប់ហើយយើងអាចដោះស្រាយ និងធ្វើអ្វីដែលយើងអាចធ្វើបាន។ កុំព្យាយាម បង្ខំចង់យកទ្រព្យមកវិញទាំងវាមិនអាចទៅរួច ហើយត្រូវចាញ់បោក Scammer ជុំទីពីរម្តងទៀត។
Save ទុក ហើយ Share ឲ្យមិត្តភក្តិដែលទើបចាប់ផ្ដើមប្រើ Wallet។
#Web3GM #WalletSafety #ScamResponse #Web3Security
2 842
សំរាប់អ្នកចង់ Farm Perp Dex Airdrop អាចចូលមក Register Waitlist ជាមួយនឹង Project GTE ដែលនឹងធ្វើការ Launch ឆាប់ៗនេះហើយ
Link: https://waitlist.gte.xyz/r/56Y25
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
71k
Side way 60k រាប់ខែ អត់លឺថា ស្តាយ។
ឡើង 70k plus ក៏ស្រាប់តែស្តាយថាមិនបាន DCA។
ហើយបើចុះមក 60k វិញ ក៏មិនហានទិញដដែល 😅
2 842
រតនាគាជាតិអាមេរិច ប្រកាសបង្កើនការទិញ មូលបត្ររតនាគារយៈពេលវែង (Long Term Bond) ពី $2 Billion ទៅ $4 Billion
ការទិញមូលបត្ររតនាគារយៈពេលវែងពីសំណាក់រតនាគាជាតិអាមេរិច នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ទីផ្សារដូចជា៖
- លុយដុល្លារធ្លាក់ចុះ DXY Down
- មាសឡើងថ្លៃ (ឡើងដោយទាំង Bitcoin ?) ដោយសារតែការប្រាក់ធ្លាក់ចុះ ធ្វើឲ្យគេលក់មូលបត្របំណុល មកទិញ Asset ផ្សេងដើម្បីបានចំនេញច្រើនជាង
- Stock Asset បន្តរកើនឡើងដោយសារតែការប្រាក់ថ្លាក់ចុះ ងាយស្រួលខ្ចីលុយមករកស៊ីបន្ថែម
ព័ត៍មាននេះ បូករួមជាមួយនឹងការ Short Squeeze ផងដែរ បានធ្វើឲ្យ Bitcoin យើងបំបែក Range ឡើង 7% ទៅដល់ $70K វិញ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
+1
ម្សុិលមិញនេះ White House បានជួបប្រជុំជាមួយ Crypto Company។ អ្នកចូលរួមមានថ្នាក់ដឹកនាំ និងតំណាងពី Coinbase, Kraken, Ripple, Chainlink, Robinhood, NYSE, Nasdaq, Gemini និងក្រុមហ៊ុន Crypto និង Prediction Market ផ្សេងទៀត។
ចំណុចសំខាន់ៗ៖
- Trump អំពាវនាវឲ្យ Congress អនុម័ត CLARITY Act ក្នុងអ្វីដែលគាត់ហៅថា «កំណែដែលមានភាពយុត្តិធម៌»។ Procedural Vote បន្ទាប់នៅ Senate កំណត់សម្រាប់ថ្ងៃទី 15 ខែកញ្ញា ហើយត្រូវការ 60 សំឡេង ដើម្បីបន្តទៅមុខ។
- Brian Armstrong, CEO របស់ Coinbase, ជំរុញឲ្យអ្នកនយោបាយប្រមូល 60 សំឡេងនេះឲ្យបាន ហើយបន្តចាត់ទុកជម្លោះលើ Stablecoin Rewards ថាជាការប្រកួតប្រជែងជាមួយ Big Banks។
- SEC Chair Paul Atkins លើកឡើងពី Regulation Crypto Assets។ SEC ទើបដាក់ Proposal នេះនៅថ្ងៃទី 18 ខែសីហា ដើម្បីបង្កើត Fundraising Exemptions និង Conditional Safe Harbor សម្រាប់ Crypto Projects។
- Trump និយាយថា ការទិញ Bitcoin ក្នុងចំនួន ច្រើនមួយ ពីរដ្ឋាភិបាលអាមេរិក ត្រូវបានកំពុងពិភាក្សា។ ប៉ុន្តែគាត់មិនបានប្រកាសចំនួន ប្រភពថវិកា ឬពេលវេលាទិញច្បាស់លាស់ទេ។ តាម Executive Order បច្ចុប្បន្ន ផែនការទិញ Bitcoin បន្ថែមត្រូវតែ Budget Neutral ដែលមិនមែនយកលុយចំណូលពន្ធមកទិញទេ។
- Trump និយាយថា CFTC Chair Michael Selig កំពុងរៀបចំផ្លូវឲ្យ Hyperliquid អាចចូលទីផ្សារ U.S. ដោយ Fully Compliant និង Legal។ HYPE ឡើងប្រហែល 19% ពីជិត $58.50 ទៅ ប្រហែល $70 ជាង។
- Vlad Tenev, CEO របស់ Robinhood, និយាយថា U.S. Investors មិនគួរជាក្រុមចុងក្រោយដែលទទួលបានអត្ថប្រយោជន៍ពី Tokenization ទេ។
- Sergey Nazarov, Co-founder របស់ Chainlink, និយាយថា Adoption របស់ Stablecoin និង Tokenized Equity កំពុងឡើងដល់ ចំនុចខ្ពស់មួយ។
- Trump បានហៅ Bitcoin ថា «a permanent asset of the United States Treasury»។ Policy ជាក់ស្តែងនៅក្រោម Strategic Bitcoin Reserve គឺ Bitcoin របស់រដ្ឋាភិបាលដែលបញ្ចូលទៅក្នុង Reserve ត្រូវរក្សាទុកជាទ្រព្យបម្រុង និងមិនត្រូវលក់។
- Gemini Founders និយាយថា អាមេរិកគួរនាំមុខទាំង Crypto និង Prediction Markets។
#CryptoNews #Bitcoin #CLARITYAct #Tokenization
2 842
+3
ថ្ងៃនេះ យើងមកមើល Myth មួយ ដែលឮញឹកញាប់បំផុតពេលមានរឿងខុសឆ្គង។
Myth: បើផ្ញើខុស គ្រាន់តែទាក់ទង Support គេដកមកវិញឲ្យបាន។
Reality: Transaction ដែលបាន Confirm និងដំណើរការរួចនៅលើ Chain មិនអាចដកវិញបានទេ។ គ្មានក្រុមហ៊ុនណា គ្មាន Support ណា និងគ្មាន Developer ណាមានប៊ូតុងនោះទេ។
នេះមិនមែនជាការធ្វេសប្រហែសនៃការរចនាទេ។ វាជាចំណុចសំខាន់របស់ប្រព័ន្ធ។ បើមាននរណាម្នាក់អាចដកប្រតិបត្តិការរបស់អ្នកដទៃវិញបាន នោះមនុស្សនោះក៏អាចធ្វើវាមកលើយើងដែរ។
តែ Reality មួយទៀតក៏ត្រូវនិយាយដែរ។ ការមិនអាចដកវិញ មិនមែនមានន័យថាគ្មានអ្វីអាចធ្វើបានទេ។
អ្វីដែលអាចធ្វើបាន អាស្រ័យលើកន្លែងដែលលុយទៅ
បើទ្រព្យទៅដល់ Exchange ឬវេទិកាដែលមានគណនី នោះស្ថាប័ននោះ អាចគ្រប់គ្រងគណនីរបស់យើង និង ជួយយើងបានទៅតាមលក្ខណ័ជាក់ស្តែង។ គេអាចពិនិត្យ ឬចាត់វិធានការតាមគោលការណ៍របស់គេ។ នេះមិនមែនការដក Transaction វិញទេ។ វាជាសកម្មភាពលើគណនីនៅខាងគេ ដែលគេអាចគ្រប់គ្រងបាន។
បើទ្រព្យទៅដល់ Wallet ផ្ទាល់ខ្លួនរបស់នរណាម្នាក់ នោះមានតែម្ចាស់ Wallet នោះទេដែលអាចផ្ញើមកវិញបាន។ វាជាការសម្រេចចិត្តរបស់មនុស្ស មិនមែនជាដំណើរការបច្ចេកទេសទេ។
បើគ្រាន់តែខុស Network ហើយ Address តែមួយ នោះជារឿងផ្សេងទៀត។ ទ្រព្យអាចនៅលើ Network ផ្សេង ហើយចូលប្រើប្រាស់ រឺ Bridge បាន។
ចំណុចដែលត្រូវប្រុងប្រយត្ន័បំផុត
ពេលមនុស្សម្នាក់ទើបខាតលុយ គេងាយជឿអ្នកដែលសន្យាថាយកមកវិញបាន។ អ្នកទាំងនោះច្រើនតែជាការក្លែងបន្លំជាន់ទី 2 ដែលធ្វើអោយយើងបាត់បង់លុយម្តងទៀត។
សញ្ញាដែលឃើញញឹកញាប់៖
• DM មកមុន
• សន្យាថាដកមកវិញបាន
• សុំថ្លៃសេវាជាមុន
• សុំ Seed Phrase ឬ Private Key
• សុំឲ្យ Connect Wallet ទៅ Page រឺ Website ណាមួយ
គ្មាន អ្នកណា, ក្រុមការងារ, dApp, Website ណាមួយ ដែលចាំបាច់ត្រូវការ Seed Phrase របស់យើងទេ។
ចឹង ជំនួសឲ្យការសួរថាតើអ្នកណាដកវិញឲ្យបាន សូមសួរថា ទ្រព្យទៅដល់ណា និងអ្នកណាកាន់សិទ្ធិនៅទីនោះ។ ចម្លើយនៃសំណួរទី 2 ទើបប្រាប់ថាមានផ្លូវអាចយកមកវិញបានរឺអត់?
#Web3GM #Irreversible #ScamAwareness #Web3Myth
2 842
នេះជាតំលៃ Crypto ពេល Crypto Bro នាំគ្នាលក់កាក់ ទៅបើកកាត Pokémon 😏
Pokémon ក៏អត់បាន កាក់ក៏អស់ពី Wallet 😅
2 842
Short squeeze ជាផ្នែកមួយដែលរុញតំលៃ Asset ណាក៏ដោយដែលកំពុង Pump អោយកាន់តែឡើងថែមទៀត។
រឿងកាក់ឡើង ខ្ញុំមិនច្បាស់ ហេតុផល ទេ ដោយសារ មិនសូវបានតាមដានពត៍មាន។
តែពេលដែលវាឡើង ហើយអ្នក Short liquidate ច្រើន វាជាការរុញតំលៃ ឡើងបន្ថែមទៀត។ ចឹងពេលខ្លះតំលៃ Asset ឡើងចុះខ្លាំងៗ គឺដោយសារ Leverage មិនមែនដោយសារ Spot demand 100% នោះទេ។
1hour ចុងក្រោយអ្នក Short liquidate 1.1B
2 842
We're Live Now at:
- Facebook: https://www.facebook.com/61583909627687/videos/2097993277474102
- Youtube: https://www.youtube.com/watch?v=QyiP19M5fs0
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
ភាគហ៊ុនក្រុមហ៊ុន Moderna បានកើនឡើង 100% បន្ទាប់ប្រកាស អំពីការសាកល្បងជោគជ័យ ទៅលើវ៉ាក់សាំងព្យាបាលជំងឺមហារីក
ជាដំណឹងល្អសំរាប់ពិភពលោកទាំងមូល ដែលក្រុមហ៊ុន Moderna បានប្រកាសពីជោគជ័យក្នុងការសាកល្បង Phase 3 ទៅលើវ៉ាក់សាំងព្យាបាល ជំងឺមហារីក។ នេះដំណាក់កាលសំខាន់ន និងចុងក្រោយគេ មុនពេលដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់។
ព័ត៍មានក៏បានធ្វើឲ្យភាគហ៊ុនរបស់ Moderna $MRNA បានកើនឡើងដល់ទៅ 100% ពីតំលៃ $63 មក $130 នៅក្នុង Pre-Market ផងដែរ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- លទ្ទផល CPI កាលពីសប្តាហ៍មុន
- Unitree IPO
- Ai Stocks
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
ក្រុមហ៊ុន Robotics Unitree បានបើក IPO ជាផ្លូវការនៅថ្ងៃនេះ ក្នុងតំលៃ $130
ក្រុមហ៊ុន Robotics Unitree បានបើក IPO ជាផ្លូវការនៅថ្ងៃនេះ នៅលើ Shanghai Stock Exchange ក្នុងតំលៃ $130 ក្នុងមួយហ៊ុន។ តំលៃនេះធ្វើឲ្យប្រជាជនចិន ដែលមានសំណាងអាចទិញ Pre-IPO ចំនេញបានដល់ទៅ 6 ដង ដោយក្នុងម្នាក់អាចទិញយ៉ាងច្រើនបំផុត $10000 ហើយឥលូវមានតំលៃ $60000។
យើងធ្លាប់បាននិយាយពី Unitree ម្តងរួចមកហើយនៅពេលដែលមាន Pre-IPO លើ Hyperliquid ដែលពេលនោះមានតំលៃ ត្រឹមតែ $60 ក្នុងមួយហ៊ុនតែប៉ុណ្ណោះ 😌។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
+1
មាន Exchange មួយចំនួនចាប់ផ្តើម Blocked fund រឺ Account ដែលមានទំនាក់ទំនង នឹង HTX របស់ Justine Sun។
HTX នេះកំពុងរងនូវការចោទប្រកាន់ និង ករណីប្តឹងផ្តល់មួយចំនួន។
Address wallet របស់យើងដែលធ្លាប់ពាក់ពន្ធនឹង Exchange មួយនេះ ក៏អាចប្រឈម នឹងបញ្ហា នៅលើ Web3 ដែរ ព្រោះធ្លាប់មាន Web3 dApp មួយចំនួន Block address ដែលមាន ទំនាក់ទំនង នឹង HTX នោះ។
2 842
+3
ថ្ងៃនេះ Web3 GM 🌤️ យើងប្រៀបធៀបការផ្ញើខុស 2 ប្រភេទ ដែលមនុស្សច្រើនច្រឡំថាដូចគ្នា។ ការពិតវាខុសគ្នាទាំងស្រុង ហើយផ្លូវដោះស្រាយក៏ខុសគ្នាដែរ។
ខុស Network មានន័យថា Address ត្រឹមត្រូវ តែយើងផ្ញើតាម Network (Blockchain) ផ្សេង។
ខុស Address មានន័យថា Network ត្រឹមត្រូវ តែយើងផ្ញើទៅកន្លែងខុស។
ស្វែងយល់បន្ថែម ដោយប្រៀបធៀបតាម 3 ចំណុចនេះ
1. តើកើតឡើងយ៉ាងណា?
ខុស Network ច្រើនកើតពេលយើងដក Token ចេញពី Exchange ហើយជ្រើស Network ខុស ឬពេល Wallet កំពុងបើកនៅ Network មួយផ្សេង។
ខុស Address ច្រើនកើតពី Copy មិនគ្រប់ ការចម្លងខុសបន្ទាត់ ឬ Malware ដែលប្ដូរ Address ក្នុង Clipboard។
2. តើអ្នកណាកាន់ Access Key?
នេះជាសំណួរដែលកំណត់អ្វីៗទាំងអស់។
បើយើងកាន់ Secret របស់ Address នោះដដែល ហើយបញ្ហាគ្រាន់តែ Network ខុស នោះកាក់ដែលយើងផ្ញើរមិនបាត់ទេ វាគ្រាន់តែចូលទៅ Network ផ្សេងដែលយើងផ្ញើរខុសនោះ ហើយយើងនៅតែអាចចូលទៅប្រើប្រាស់វាបាន រឺ Bridge ទៅ Network ដើមដែលយើងចង់បានពីដំបូង។
បើផ្ញើទៅ Exchange តាម Network ដែលគេមិនទទួល នោះអាស្រ័យលើ Exchange នោះទាំងស្រុង។ យើងត្រូវទាក់ទងសួរទៅ Custmer Support របស់គេថា គេអាចជួយបាន ឬមិនបាន។
បើផ្ញើទៅ Address របស់មនុស្សផ្សេង នោះវាជារបស់គេ។ គ្មានផ្លូវបច្ចេកទេសណាទាញមកវិញបានទេ។
3. តើមានផ្លូវដោះស្រាយឬទេ?
ខុស Network ដោះបាន ព្រោះ Secret នៅជាមួយយើងដដែល។ តែទាក់ទងនឹងខុស Network ពេល Deposit ចូល CEX អាចខុសគ្នាទៅតាមគោលការណ៍របស់ CEX នីមួយៗ តែភាគច្រើនគឺគេអាចដោះស្រាយអោយបាន។
ខុស Address ជាទូទៅដោះមិនបាន លុះត្រាតែម្ចាស់ Address ទទួលព្រមផ្ញើមកវិញដោយស្ម័គ្រចិត្ត តែវាសឹងតែមិនអាចទៅរួច។
ចំណុចរួមរបស់ទាំង 2
Blockchain មិនមានប៊ូតុងដកវិញទេ។ អ្វីដែលកំណត់លទ្ធភាព គឺថាតើអ្នកណាកាន់សិទ្ធិលើ Wallet address នោះ។
ដូច្នេះ មុនផ្ញើចំនួនធំ សូមផ្ញើសាកល្បងតិចជាមុនសិន។ ការចំណាយថ្លៃសេវាបន្ថែមម្ដង អាចជួយកាត់បន្ថយហានិភ័យនៃការខុសឆ្គងបាត់បង់លុយធំរបស់យើងបាន។
ហើយពេលដកចេញពី Exchange សូមអានឈ្មោះ Network នៅលើអេក្រង់ឲ្យច្បាស់ មិនមែនត្រឹមឈ្មោះ Token ទេ។
#Web3GM #SendCrypto #Web3Safety #Web3Compare
2 842
គេឈប់ Farm Yap ឥលូវគេ Farm Aura វិញ។
អ្នកធ្លាប់មាន Yap នឹង Convert ទៅ Aura ខ្លះ។ អ្នកអត់ធ្លាប់មានសោះ ទាល់តែចាប់ផ្តើម Farm តែមើលទៅមិនស្រួលទេ ដោយសារ តែមិនត្រូវតែឆែក ការនិយាយរបស់យើងលើ X ទែ ឆែកទាំងសកម្មភាព Onchain ខ្លះផង។
ខ្ញុំក៏មិនទាន់មានពេលបានមើលលំអិតដែរ តែធ្លាប់មាន 150yaps plus ឥលូវបាន 81 Aura។
More info: https://x.com/KaitoAI/status/2089721729895841925?s=20
Start farming Aura here if you want: https://s.kaito.ai/RCSLMM
និយាយអោយយល់សាមញ្ញសំរាប់អ្នកថ្មីៗ វាជាប្រភេទ Farm Social Points ដែលយើងដូចជា KOL រឺ Influencer នៅលើ X ដែលនិយាយពាក់ពន្ធនឹង Web3 ហើយមាន Account ដែលមាន Aura ដែល Engage ជាមួយយើង ហើយជាការនិយាយដែល មានប្រយោជន៍ រឺ ល្អ ទៅតាម AI របស់ Kaito ជាអ្នក សំរេច ថា យើងនឹងបាន Points (Aura) រឺអត់?
កាលពី វគ្គមុនគេ Farm yap និង mindshare ។ អ្នកដែល Active មាន yap និង mindshare ច្រើន អាចទទួលបាន Airdrops ច្រើនគួរសម ពី Projects partner របស់ Kaito តែឥលូវនេះ មិនច្បាស់ថា នឹង អាចបានផលអ្វី រឺ ក៏អត់ទេ។
បើយើងនៅតែបន្តប្រើប្រាស់ Web3 ហើយ Active លើ X គួរតែព្យាយាម បន្ត សកម្មភាពទៅ ទាន់នៅ Bear market ព្រោះពេលដល់ Bull market វានឹងកាន់តែពិបាក ដោយសារ នឹង មានគេនិយាយច្រើន ជាងនេះ ហើយយើង Account តូចៗ មិនងាយ មាន Engagement ទេ។
2 842
សូមអធ្យាស្រ័យ ការ Live Weekly Update នៅថ្ងៃនេះ ម៉ោង 8 នឹងត្រូវលើកទៅកាន់ថ្ងៃស្អែកម៉ោង 8 វិញ សូមអគុណ 🙏
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 842
Repost from BGB KH Announcements
A look back at one of our RWA Community Meetups 🇰🇭💙
Good energy, great conversations, and even better connections. From sharing Web3 knowledge to bringing the community together IRL — this is what it’s all about.
More than an event. It’s about building the community, one meetup at a time. 🤝
See you at the next one! 🚀
#Bitget #Web3Cambodia #CryptoCommunity #CommunityMeetup
