uk
Feedback
The Web3 Perspective

The Web3 Perspective

Відкрити в Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Показати більше
2 783
Підписники
-224 години
+127 днів
+1330 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
червень '26
червень '26
+8
в 0 каналах
травень '26
+105
в 1 каналах
Get PRO
квітень '26
+79
в 0 каналах
Get PRO
березень '26
+136
в 3 каналах
Get PRO
лютий '26
+144
в 4 каналах
Get PRO
січень '26
+111
в 5 каналах
Get PRO
грудень '25
+16
в 5 каналах
Get PRO
листопад '25
+76
в 3 каналах
Get PRO
жовтень '25
+141
в 5 каналах
Get PRO
вересень '25
+94
в 6 каналах
Get PRO
серпень '25
+72
в 4 каналах
Get PRO
липень '25
+99
в 15 каналах
Get PRO
червень '25
+72
в 13 каналах
Get PRO
травень '25
+87
в 8 каналах
Get PRO
квітень '25
+160
в 8 каналах
Get PRO
березень '25
+146
в 9 каналах
Get PRO
лютий '25
+112
в 8 каналах
Get PRO
січень '25
+138
в 7 каналах
Get PRO
грудень '24
+221
в 12 каналах
Get PRO
листопад '24
+103
в 4 каналах
Get PRO
жовтень '24
+155
в 7 каналах
Get PRO
вересень '24
+157
в 8 каналах
Get PRO
серпень '24
+166
в 5 каналах
Get PRO
липень '24
+125
в 7 каналах
Get PRO
червень '24
+181
в 6 каналах
Get PRO
травень '24
+161
в 3 каналах
Get PRO
квітень '24
+161
в 6 каналах
Get PRO
березень '24
+140
в 3 каналах
Get PRO
лютий '24
+124
в 3 каналах
Get PRO
січень '24
+221
в 5 каналах
Get PRO
грудень '23
+110
в 1 каналах
Get PRO
листопад '23
+70
в 1 каналах
Get PRO
жовтень '23
+5
в 0 каналах
Get PRO
вересень '23
+1
в 0 каналах
Get PRO
серпень '23
+10
в 0 каналах
Get PRO
липень '23
+13
в 0 каналах
Get PRO
червень '23
+6
в 0 каналах
Get PRO
травень '23
+30
в 0 каналах
Get PRO
квітень '23
+372
в 0 каналах
Дата
Залучення підписників
Згадування
Канали
05 червня+2
04 червня+1
03 червня+3
02 червня0
01 червня+2
Дописи каналу
ថ្ងៃនេះ Web3 GM 🌤 យើងបន្តពី Transaction ម្សិលមិញ ដោយឆ្លើយសំនួរមួយទៀតគឺ៖ Crypto គឺ Anonymous 100% មែនទេ? ចម្លើយខ្លី គឺ មិនមែន
+3
ថ្ងៃនេះ Web3 GM 🌤 យើងបន្តពី Transaction ម្សិលមិញ ដោយឆ្លើយសំនួរមួយទៀតគឺ៖ Crypto គឺ Anonymous 100% មែនទេ? ចម្លើយខ្លី គឺ មិនមែនទេ។ សំរាប់ Public Blockchain ភាគច្រើន Transaction ត្រូវកត់ត្រាលើ Network ហើយប្រវត្តិរបស់ Wallet Address អាចមើលឃើញបាន។ តែឈ្មោះពិតរបស់យើង អត់ត្រូវសរសេរផ្ទាល់លើ Blockchain ទេ។ អ្វីដែលគេឃើញ គឺ Wallet Address ដែលមានលេខ និង អក្សរវែងៗ។ ចឹង ពាក្យដែលត្រឹមត្រូវជាង គឺ Pseudonymous មិនមែន Anonymous។ តើវាខុសគ្នាយ៉ាងម៉េច? - គេអាចមើលឃើញ Transaction របស់ Address មួយ ថាទៅណា មកពីណា និង ពេលណា។ ពត៍មានដែលបង្ហាញ អាចខុសគ្នាតាម Blockchain ឬ Network នីមួយៗ។ - បើ Address នោះត្រូវភ្ជាប់មកឈ្មោះយើងបាន ប្រវត្តិប្រតិបត្តិការណ៍ទាំងអស់ ក៏អាចភ្ជាប់មកយើងបានដែរ។ ឧទាហរណ៍ងាយៗ៖ ពេលយើង Copy Address ដាក់ក្នុង Telegram Group, FB Page, Website ឬ ប្រើជាមួយសេវ៉ា ដែលស្គាល់អត្តសញ្ញាណយើង វាអាចបង្កើតចំណុច ដែលគេអាច ភ្ជាប់គ្នាបាន។ មិនមែនគ្រប់ Wallet ត្រូវគេស្គាល់ភ្លាមៗទេ។ ហើយមិនមែនគ្រប់ Blockchain មានការបង្ហាញ ពត៍មាន ដូចគ្នាទាំងអស់ដែរ។ តែសំរាប់អ្នកទើបចូល Crypto ថ្មីៗ គួរយល់ថា៖ កុំគិតថា Wallet Address ជាកន្លែងដែល មិនអាចមានគេស្គាល់ 100%។ ចាត់ទុកវាដូចគណនីសាធារណៈមួយ ដែលមានប្រវត្តិអាចមើលបាន ហើយវាមិនមានអត្តសញ្ញាណរបស់យើងនៅលើ នោះទេ។ តែហានិភ័យផ្សេងៗ ដែលគេអាចដឹងថា Wallet address នោះជារបស់អ្នកណា អាចនឹងកើតឡើងបើយើងមិនប្រុងប្រយត្ន័ ដោយប្រការណាមួយ។ យើងគួរមាន Wallet ឯកជន ដែលសំខាន់ ដាច់ដោយលែក ពី Wallet ដែលចាំបាច់ត្រូវការប្រើប្រាស់ច្រើន ហើយអាចបង្ហាញ រឺ ប្រាប់អ្នកដ៏ទៃបានពេល មានតំរូវការ ក្នុងការ ផ្ទេរកាក់ ផ្សេងៗ។ Save ទុក ហើយ Share អោយមិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបចូល Web3 ថ្មីៗ។ ស្អែក យើងនឹងនិយាយបន្តថា Wallet Address តើអាចអោយគេបានអត់? ហើយអ្វីដែលហាមអោយគេដាច់ខាត? #Web3GM #CryptoPrivacy #BlockchainBasics ————————— Present to you by Hay Cafe ☕️ Get 20% Off on Grab Food ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

2
Microstrategy បានខាត់អស់ 10.8 Billion Dollar 💵 ជាមួយនឹង Bitcoin 🥶 រយៈពេល 6 ឆ្នាំនៃការ DCA ទិញ Bitcoin របស់ Microstrategy បន
Microstrategy បានខាត់អស់ 10.8 Billion Dollar 💵 ជាមួយនឹង Bitcoin 🥶 រយៈពេល 6 ឆ្នាំនៃការ DCA ទិញ Bitcoin របស់ Microstrategy បន្សល់ទុកនូវការខាត 17% ខណ្ណះពេលដែល S&P 500 កើនដល់ទៅ 110% ក្នុងពេលតែមួយ។ នេះជាមេរៀនដល់អ្នកដែល DCA គួរតែសិក្សាដើម្បីទុកធ្វើ Counter Argument ក៏ដូចជាមានផែនការ TP ឬ SL -KhmerXBT
327
3
💡ពាក្យ“កាបូបគ្រីបតូ (អ. Crypto Wallet បារ. Portefeuilles de crypto)” សំដៅដល់ ឧបករណ៍អេឡិចត្រូនិក មធ្យោបាយរូបវន្តអេឡិចត្រូនិក
💡ពាក្យ“កាបូបគ្រីបតូ (អ. Crypto Wallet បារ. Portefeuilles de crypto)” សំដៅដល់ ឧបករណ៍អេឡិចត្រូនិក មធ្យោបាយរូបវន្តអេឡិចត្រូនិក សុសវែរ ឬសេវាអនឡាញដែលផ្ទុកកូនសោសាធារណៈនិង/ឬកូនសោឯកជនសម្រាប់ប្រតិបត្តិការរូបិយបណ្ណគ្រីបតូ។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android
265
4
ថ្ងៃនេះ Web3 GM 🌤 យើងបន្តពី Gas Fee និង ការពិនិត្យ URL មុន Connect Wallet ដោយចូលលំអិតបន្តិច៖ ពេលយើងចុច Send Crypto រឺធ្វើ ប្+4
ថ្ងៃនេះ Web3 GM 🌤 យើងបន្តពី Gas Fee និង ការពិនិត្យ URL មុន Connect Wallet ដោយចូលលំអិតបន្តិច៖ ពេលយើងចុច Send Crypto រឺធ្វើ ប្រតិបត្តិការណ៍ណាមួយ តើវាមានដំណើរការ យ៉ាងមិចខ្លះ? ប្រតិបត្តិការណ៍លើ Blockchain ជាការបញ្ជា Digital មួយ ដែល Wallet យើង Sign ហើយផ្ញើទៅ Network ដើម្បីពិនិត្យ និង កត់ត្រា។ យើងបំបែកវាជា 4 ជំហាន៖ ជំហានទី ១៖ Wallet បង្កើតប្រតិបត្តិការណ៍ ពេលយើងវាយ Address អ្នកទទួល, ជ្រើស Network, ដាក់ចំនួន Coin ហើយចុចបន្ត Wallet បង្កើត Instruction មួយ ថាត្រូវផ្ញើ Asset ប៉ុន្មាន ពី Address ណា ទៅ Address ណា។ មុនចុច Confirm យើងឃើញ Address, ចំនួន និង Gas Fee សំរាប់ពិនិត្យម្ដងទៀត។ ជំហានទី ២៖ Wallet យើង Sign Wallet ប្រើ Private Key ដើម្បី Sign ប្រតិបត្តិការណ៍។ ការ Sign បញ្ជាក់ថា យើងជាម្ចាស់ Wallet ហើយ យើងអនុញ្ញាតអោយប្រតិបត្តិការណ៍នេះ ដំណើរការ។ Private Key មិនចេញពី Wallet ទេ ហើយក៏មិនមែនសំរាប់បង្ហាញគេ ដូច Public Key (Wallet Address) ដែរ។ វាប្រើសំរាប់ Sign នៅក្នុង Wallet ប៉ុណ្ណោះ។ ត្រង់នេះហើយ ដែលសំខាន់៖ អ្នកណាកាន់ Private Key រឺ Seed Phrase អ្នកនោះអាច Sign ជំនួសយើងបាន។ ជំហានទី ៣៖ Transaction ចូលស្ថានភាព Pending Transaction ដែល Sign រួច ត្រូវ Broadcast ទៅ Network។ នៅលើ Blockchain, វាចូលក្នុងបញ្ជីរង់ចាំសិន មុន Validator រឺ Miner ជ្រើសយក និង ពិនិត្យ។ Network ពិនិត្យថា Signature ត្រឹមត្រូវរឺអត់, Asset គ្រប់គ្រាន់រឺអត់ និង ប្រតិបត្តិការណ៍ធ្វើតាមច្បាប់របស់ Chain រឺអត់។ ជំហានទី ៤៖ Transaction ត្រូវ Confirm ពេល Transaction ត្រូវដាក់ចូល Block ហើយ Network ទទួលស្គាល់ វាប្ដូរពី Pending ទៅ Confirmed។ ត្រូវចាំថា៖ Pending និង Confirmed មិនដូចគ្នាទេ។ ពេល Transaction នៅ Pending, Wallet និង Network ខ្លះអាចអោយយើង Speed Up, Cancel រឺ Replace បាន។ តែបើ Confirmed ជោគជ័យ ហើយកត់ត្រាចូល Blockchain រួច ភាគច្រើនអត់អាច Undo រឺ ទាញត្រឡប់វិញបានទេ។ ចឹង មុនចុច Confirm កុំប្រញាប់។ ពិនិត្យ Address, Network, ចំនួន និង Gas Fee អោយច្បាស់ម្ដងទៀត។ គិតទៅ ដូចយើងពិនិត្យលេខគណនី មុនផ្ញើលុយតាម Bank ចឹងដែរ គ្រាន់តែ Bank យើងអាច Block transation បានទោះជាផ្ញើរចេញរួច ហើយ Confirm ក៏ដោយ តែនៅលើ Blockchain បើ Confirm ហើយយើងមិនអាច Block រឺ Undo មកវិញបានទេ។ ចំណាយពេលប៉ុន្មានវិនាទី ល្អជាងផ្ញើខុស ហើយតាមយកវិញមិនបាន។ Save ទុក ហើយ Share អោយមិត្តភក្តិរបស់អ្នក ជាពិសេស អ្នកទើបចូល Web3 ថ្មីៗ។ ស្អែក យើងនឹងនិយាយបន្តថា Crypto គឺ Anonymous 100% មែនទេ? #Web3GM #BlockchainTransaction #CryptoBasics ————————— Present to you by Hay Cafe ☕️ Get 20% Off on Grab Food ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
364
5
អ្នករង់ចាំ Altseason រកការងារបានធ្វើនៅ? ខ្ញុំចូលមុនហើយ សូមអរគុណ 🙏 -KhmerXBT
អ្នករង់ចាំ Altseason រកការងារបានធ្វើនៅ? ខ្ញុំចូលមុនហើយ សូមអរគុណ 🙏 -KhmerXBT
378
6
GM ហេតុអ្វីបានជាកាក់ Scam Pump ប្រចាំខែមិថុនាធ្លាក់ 60%? 🤔 -KhmerXBT
GM ហេតុអ្វីបានជាកាក់ Scam Pump ប្រចាំខែមិថុនាធ្លាក់ 60%? 🤔 -KhmerXBT
409
7
GM GM ⛅️ ថ្ងៃនេះយើងនិយាយពីទម្លាប់សុវត្ថិភាពតូចមួយ មុន Connect Wallet ទៅ Website រឺ dApp ណាមួយ គឺ ពិនិត្យ URL និង Domain អោយច្+3
GM GM ⛅️ ថ្ងៃនេះយើងនិយាយពីទម្លាប់សុវត្ថិភាពតូចមួយ មុន Connect Wallet ទៅ Website រឺ dApp ណាមួយ គឺ ពិនិត្យ URL និង Domain អោយច្បាស់សិន។ នៅលើ Web3 ការ Connect Wallet ងាយណាស់ ចុចមួយ រឺ ពីរដង។ តែ Scammer ក៏ប្រើភាពងាយស្រួលនេះ ដើម្បីនាំយើងចូល Fake Website ដែរ។ Fake Website ខ្លះមើលទៅស្ទើរតែដូច Website ពិត។ Logo, ពណ៌, Layout ដូចគ្នា។ ខុសត្រឹម Domain មួយតួអក្សរ រឺ កន្ទុយ Domain ប៉ុណ្ណោះ។ ករណីខ្លះៗ ដែលធ្លាប់ឃើញមាន ដូចជា៖ - ប្ដូរ o ទៅ 0 រឺ i ទៅ l។ - បន្ថែមពាក្យ រឺ សញ្ញា - ក្នុង Domain។ - ប្ដូរ .com ទៅ .xyz រឺ កន្ទុយផ្សេង។ ចំណុចសំខាន់៖ ការ Connect Wallet មួយដង មិនមែនមានន័យថា Coins របស់យើងត្រូវបាត់ភ្លាមៗនោះទេ។ ប៉ុន្តែ Fake Website អាចបន្តលោត Popup អោយយើង Sign, Approve, រឺ Confirm Transaction។ Popup ខ្លះ អាចផ្តល់សិទ្ធិអោយគេដក Asset ចេញពី Wallet របស់យើងបាន បើយើងចុចដោយមិនបានពិនិត្យមើល ច្បាស់លាស់។ តើគួរធ្វើយ៉ាងម៉េច ដើម្បីការពារខ្លួន? - Website ដែលយើងប្រើញឹកញាប់ គួរ Bookmark ទុក ហើយចូលតាម Bookmark ខ្លួនឯង។ កុំ Search រក ព្រោះ Ad លើ Search អាចនាំទៅ Fake Website។ - កុំចុច Link ពី DM, Comment, Telegram Group, រឺ Ad ដោយមិនពិនិត្យ។ សូម្បី Link ដែលមិត្តផ្ញើមក ក៏ Account គាត់អាចត្រូវ គេ Hack បានដែរ។ - មុន Connect អាន Domain ម្ដងទៀត។ មុន Sign, Approve, រឺ Confirm អាន Popup ក្នុង Wallet អោយច្បាស់។ បើ Domain ខុស រឺ អត់ច្បាស់ ឈប់សិន។ គ្មាន Website, dApp, រឺ Support ណាមួយ ត្រូវការ Seed Phrase របស់យើង ដើម្បី Connect Wallet ទេ។ បើ Website ណាសុំ Seed Phrase ឈប់ភ្លាម។ ពិនិត្យ URL ត្រឹមតែប៉ុន្មានវិនាទី អាចការពារ Wallet យើងបានច្រើន។ Save ទុក ហើយ Share អោយមិត្តភក្តិរបស់អ្នក ជាពិសេស អ្នកទើបចូល Web3 ថ្មីៗ។ #Web3GM #WalletSafety #CryptoScam ————————— Present to you by Hay Cafe ☕️ Get 20% Off on Grab Food ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
412
8
We start now guys Join here: https://www.youtube.com/live/-Yk8AOBqZ3w?si=oWblolqvDcb0c3gx https://www.facebook.com/share/v/17
We start now guys Join here: https://www.youtube.com/live/-Yk8AOBqZ3w?si=oWblolqvDcb0c3gx https://www.facebook.com/share/v/17fS9FpH3s/
388
9
បើសិនជាអ្នកទាំងអស់គ្នាបានទិញ $LAB ICO ចំនួន 2000$ ឥលូវអ្នកទាំងអស់គ្នានឹងចំនេញបាន 1 លានដុល្លារដោយសារតំលៃ $LAB លើនដល់ 16$ បើសិន
បើសិនជាអ្នកទាំងអស់គ្នាបានទិញ $LAB ICO ចំនួន 2000$ ឥលូវអ្នកទាំងអស់គ្នានឹងចំនេញបាន 1 លានដុល្លារដោយសារតំលៃ $LAB លើនដល់ 16$ បើសិន* 😆 តែ Project Scam Pump បែបនេះមិនដឹងថានឹងបានចំនេញអត់ មើល $OM ជាគំរូទៅដឹងហើយ -KhmerXBT
445
10
កាក់ $TON របស់ Ton Blockchain នឹងប្តូរទៅជា $Gram។ នេះគ្រាន់តែជាការប្តូរ Ticker ប៉ុណ្ណោះ ចឹងអ្នក Hold កាក់ TON តាមដានពត៍មាន ផង
កាក់ $TON របស់ Ton Blockchain នឹងប្តូរទៅជា $Gram។ នេះគ្រាន់តែជាការប្តូរ Ticker ប៉ុណ្ណោះ ចឹងអ្នក Hold កាក់ TON តាមដានពត៍មាន ផង ថាគេនឹងប្តូរពេលណា កុំអោយឆ្ងល់សុខៗ បាត់ កាក់ 😅។ ភាគច្រើន នៅលើ CEX គឺគេនឹងប្តូរ អោយយើង Automatic។ នៅលើ Wallet អាចនឹងប្តូរ Auto រឺ មាន Process តិចតួចនៅលើ Wallet TON។ បើតាមការប្រកាស ប្រហែលជាគេចំណាយពេល 3សប្តាហ៍ ក្នុងការ កែប្រែនេះ ចឹងប្រហែលនឹង ឃើញ Ticker ថ្មីក្នុងខែនេះហើយ។
435
11
ថ្ងៃនេះ Web3 GM 🌤 យើង លើកយកពាក្យមួយ ដែលអ្នកជួបមុនគេ ពេលផ្ញើ Crypto លើកដំបូង គឺ Gas Fee។ ពេលយើងផ្ញើ Coin, Swap Token, រឺ ធ្វើ+3
ថ្ងៃនេះ Web3 GM 🌤 យើង លើកយកពាក្យមួយ ដែលអ្នកជួបមុនគេ ពេលផ្ញើ Crypto លើកដំបូង គឺ Gas Fee។ ពេលយើងផ្ញើ Coin, Swap Token, រឺ ធ្វើប្រតិបត្តិការណ៍ណាមួយលើ Blockchain យើងតែងតែត្រូវបង់ថ្លៃ សេវ៉ា មួយ ដែលគេហៅថា Gas Fee។ តើ Gas Fee ជាអ្វី? វាគឺថ្លៃសំរាប់បណ្តាញ Blockchain ដើម្បីដំណើរការ និង កត់ត្រាប្រតិបត្តិការណ៍របស់យើង។ Blockchain ត្រូវការកុំព្យូទ័ររាប់ពាន់គ្រឿងនៅជុំវិញពិភពលោក ដើម្បីផ្ទៀងផ្ទាត់ និង រក្សាទុកទិន្នន័យ ហើយ Gas Fee គឺជាថ្លៃឈ្នួលសំរាប់ការងារនោះ។ វាមិនមែនជាថ្លៃឥន្ធនៈ ដូចឈ្មោះវាទេ។ ហើយវាក៏មិនមែនជាថ្លៃ ដែល Platform ណាមួយយកចំណេញដែរ។ វាជាថ្លៃរបស់បណ្តាញ Network Blockchain ខ្លួនឯង។ ហេតុអ្វី Gas Fee ឡើងចុះ មិនថេរ? - ពេលបណ្តាញរវល់ មនុស្សច្រើនផ្ញើប្រតិបត្តិការណ៍ក្នុងពេលតែមួយ Gas Fee អាចឡើងខ្ពស់។ - ពេលបណ្តាញទំនេរ Gas Fee ធ្លាក់ចុះវិញ។ - Blockchain/Network ខុសៗគ្នា មាន Gas Fee ខុសៗគ្នា។ ខ្លះថ្លៃ ខ្លះថោក។ ចឹង កុំភ្ញាក់ផ្អើល បើផ្ញើ Coin តម្លៃដូចគ្នា តែថ្លៃ Gas Fee ខុសគ្នា ដោយសារប្រើប្រាស់ Blockchain ផ្សេងគ្នា រឺ ប្រើប្រាស់ពេលវេលា ខុសគ្នា។ តើអ្នកទើបចាប់ផ្ដើម គួរដឹងអ្វីខ្លះ? - មុនផ្ញើ មើល Gas Fee ដែល Wallet បង្ហាញជានិច្ច។ កុំចុច Confirm ដោយមិនមើល ព្រោះពេលខ្លះ Gas Fee ថ្លៃខ្លាំង ជាពិសេស ពេល Network មានសកម្មភាពច្រើន។ បើមិនប្រញាប់ អាចរង់ចាំពេលបណ្តាញទំនេរ ដើម្បីចំណាយ តិច។ - ទុក Coin សំរាប់ Gas Fee ទៅតាម Network នីមួយៗ ក្នុង Wallet ខ្លះ បើយើងប្រើប្រាស់ Web3 ច្រើន។ បើអត់មាន Coin គ្រប់គ្រាន់សំរាប់ Gas មិនអាចធ្វើប្រតិបត្តការណ៍ លើ Blockchain បានទេ។ - ពេលយើងធ្វើប្រតិបត្តិការណ៍ណាមួយ ហើយ វា Failed ដោយសារ ប្រពន្ធ័គាំង រឺ មានអ្នកប្រើប្រាស់ច្រើនពេក ចំណាយ Gas Fee នោះគឺ មិនអាចទាមទារមកវិញបានទេ។ Gas Fee មិនមែនជារឿងគួរបារម្ភទេ។ វាជាផ្នែកធម្មតាមួយ នៃការប្រើ Blockchain។ យើងយល់វាច្បាស់ យើងនឹងប្រើ Wallet បានដោយ សុវត្ថិភាព និង ចំណាយតិច។ Save ទុក ហើយ Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបចូល Web3 ថ្មីៗ។ #Web3GM #GasFee #BlockchainBasics ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
421
12
BREAKING: គ្រុមហ៊ុន Microstrategy របស់ Michael Saylor បានប្រកាស់លក់ Bitcoin លើកដំបូងក្នុងប្រវត្តិសាស្ត្រចំនួន 32 BTC បន្ទាប់ព
BREAKING: គ្រុមហ៊ុន Microstrategy របស់ Michael Saylor បានប្រកាស់លក់ Bitcoin លើកដំបូងក្នុងប្រវត្តិសាស្ត្រចំនួន 32 BTC បន្ទាប់ពីចាប់ផ្តើមទិញកាលពីខែសីហា 2020 មក -KhmerXBT
415
13
វៀតណាមកំពុង ពិភាក្សា ទៅលើ អនុញ្ញាតិ អោយ SME ខ្ចីប្រាក់ពីធនាគារ ដោយ ដាក់ Digital Asset ជាទ្រព្យតំកល់។
វៀតណាមកំពុង ពិភាក្សា ទៅលើ អនុញ្ញាតិ អោយ SME ខ្ចីប្រាក់ពីធនាគារ ដោយ ដាក់ Digital Asset ជាទ្រព្យតំកល់។
576
14
GM New Week☀️ Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលគេនិយាយអំពីញឹកញាប់បំផុត នៅក្នុងពិភព Crypto និង Web3។ ប៉ុន្តែមនុស្សជាច+5
GM New Week☀️ Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលគេនិយាយអំពីញឹកញាប់បំផុត នៅក្នុងពិភព Crypto និង Web3។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនទាន់យល់ច្បាស់ថា វាជាអ្វី និងដំណើរការយ៉ាងណា។ ថ្ងៃនេះ យើងពន្យល់ពីគ្រឹះនៃ Blockchain ជាជំហានៗ ព្រោះមុនពេលនិយាយពី Transaction, Gas Fee រឺ Wallet Address អ្វីៗទាំងអស់នោះ ដើរនៅលើ Blockchain។ 1. Blockchain គឺជាអ្វី? Blockchain គឺជាបច្ចេកវិទ្យាមួយ ដែលប្រើសម្រាប់រក្សាទុក និងចែករំលែកទិន្នន័យ ប្រកបដោយសុវត្ថិភាព តម្លាភាព និងភាពពិបាកក្នុងការកែប្រែ។ ពាក្យ "Blockchain" មានន័យថា "ខ្សែសង្វាក់នៃប្លុក" (Block + Chain)។ ប្លុក (Block) នីមួយៗ ផ្ទុកព័ត៌មានមួយចំនួន ហើយប្លុកទាំងនោះ ត្រូវបានភ្ជាប់គ្នាជាលំដាប់ ដូចជាខ្សែសង្វាក់។ នៅពេលព័ត៌មានត្រូវបានបញ្ចូលទៅក្នុងប្លុក ហើយប្លុកនោះត្រូវបានបញ្ជាក់ត្រឹមត្រូវ វានឹងក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ ដែលពិបាកលុប ឬកែប្រែ។ 2. របៀបដែល Blockchain ដំណើរការ Blockchain ដំណើរការដោយការចែកចាយទិន្នន័យ ទៅកាន់កុំព្យូទ័រជាច្រើននៅក្នុងបណ្តាញ មិនមែនរក្សាទុកនៅកន្លែងតែមួយទេ។ កុំព្យូទ័រទាំងនេះ ត្រូវបានគេហៅថា Node។ នៅពេលមានប្រតិបត្តិការថ្មី ឧទាហរណ៍ ការផ្ទេរប្រាក់ឌីជីថល ប្រតិបត្តិការនោះត្រូវបានពិនិត្យ និងបញ្ជាក់ដោយបណ្តាញជាមុនសិន។ បន្ទាប់មក វានឹងត្រូវបានបញ្ចូលទៅក្នុងប្លុកថ្មី ហើយប្លុកនោះ នឹងភ្ជាប់ទៅនឹងប្លុកមុនៗ។ លក្ខណៈពិសេសមួយរបស់ Blockchain គឺការប្រើប្រាស់វិធីសាស្ត្រគណិតវិទ្យា និងសុវត្ថិភាពឌីជីថល ដូចជា Cryptography ដើម្បីការពារទិន្នន័យ។ ប្រសិនបើនរណាម្នាក់ចង់កែប្រែព័ត៌មាននៅក្នុងប្លុកមួយ គេមិនត្រឹមតែត្រូវកែប្លុកនោះទេ ប៉ុន្តែត្រូវកែប្លុកជាច្រើនបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ ហើយលើសពីនេះ ត្រូវកែលើ Node ភាគច្រើនក្នុងបណ្តាញ ក្នុងពេលដំណាលគ្នា ដែលជារឿងលំបាកខ្លាំងណាស់ ស្ទើរតែធ្វើមិនបាន។ 3. ហេតុអ្វី Blockchain មានសារៈសំខាន់? Blockchain មានសារៈសំខាន់ ព្រោះវាអាចបង្កើតទំនុកចិត្ត ដោយមិនចាំបាច់មានអង្គភាពកណ្តាល។ ក្នុងប្រព័ន្ធធម្មតា យើងត្រូវពឹងផ្អែកលើធនាគារ ក្រុមហ៊ុន ឬអាជ្ញាធរណាមួយ ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់ព័ត៌មាន។ ប៉ុន្តែជាមួយ Blockchain ការផ្ទៀងផ្ទាត់អាចធ្វើឡើងដោយបណ្តាញ និងអ្នកប្រើប្រាស់ជាច្រើន ដែលធ្វើឱ្យប្រព័ន្ធមានតម្លាភាព និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។ ឧទាហរណ៍ដ៏ល្បីបំផុតនៃ Blockchain គឺ Bitcoin។ Bitcoin ប្រើ Blockchain ដើម្បីកត់ត្រាការផ្ទេរប្រាក់ឌីជីថលរវាងអ្នកប្រើប្រាស់។ ទោះជាយ៉ាងណា Blockchain មិនត្រឹមតែប្រើសម្រាប់រូបិយប័ណ្ណឌីជីថលប៉ុណ្ណោះទេ។ វាក៏អាចប្រើក្នុងវិស័យផ្សេងៗ ដូចជា សុខាភិបាល អចលនទ្រព្យ ការដឹកជញ្ជូន ការបោះឆ្នោត ការគ្រប់គ្រងឯកសារ និងការតាមដានប្រភពផលិតផល។ 4. អត្ថប្រយោជន៍របស់ Blockchain អត្ថប្រយោជន៍សំខាន់មួយរបស់ Blockchain គឺសុវត្ថិភាព។ ដោយសារទិន្នន័យត្រូវបានចែកចាយទៅកាន់កុំព្យូទ័រច្រើន ការវាយប្រហារលើកន្លែងតែមួយ មិនងាយបំផ្លាញប្រព័ន្ធទាំងមូលបានទេ។ អត្ថប្រយោជន៍មួយទៀតគឺតម្លាភាព ព្រោះប្រតិបត្តិការជាច្រើនអាចត្រូវបានពិនិត្យដោយសមាជិកក្នុងបណ្តាញ។ លើសពីនេះ Blockchain អាចជួយកាត់បន្ថយថ្លៃចំណាយ និងពេលវេលា ដោយកាត់បន្ថយតួនាទីរបស់ភាគីកណ្តាល។ 5. បញ្ហាប្រឈមរបស់ Blockchain ទោះបីជា Blockchain មានអត្ថប្រយោជន៍ច្រើន ក៏វាមានបញ្ហាប្រឈមផងដែរ។ បញ្ហាមួយគឺការប្រើប្រាស់ថាមពលខ្ពស់ ជាពិសេសក្នុងប្រព័ន្ធខ្លះ ដែលប្រើវិធីបញ្ជាក់ប្រតិបត្តិការដូចជា Proof of Work។ បញ្ហាផ្សេងទៀតរួមមាន ល្បឿនប្រតិបត្តិការមិនទាន់លឿនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់មួយចំនួន ការយល់ដឹងរបស់សាធារណជននៅមានកម្រិត និងបទប្បញ្ញត្តិច្បាប់នៅតែបន្តអភិវឌ្ឍ។ 6. សរុបមក Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូររបៀបដែលមនុស្ស និងអង្គភាពរក្សាទុក ចែករំលែក និងផ្ទៀងផ្ទាត់ទិន្នន័យ។ វាផ្តល់នូវសុវត្ថិភាព តម្លាភាព និងទំនុកចិត្តក្នុងបណ្តាញឌីជីថល។ ទោះបីជាវានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ Blockchain កំពុងក្លាយជាគ្រឹះសំខាន់ សម្រាប់នវានុវត្តន៍ក្នុងពិភពឌីជីថល ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ Save ទុក និង Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបស្វែងយល់ពី Web3 ថ្មីៗ។ #Web3GM #Blockchain #Web3Education ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
425
15
ពី Traditional Finance ទៅ Web3 Finance៖ ស្វែងយល់អំពី Loan | EP 29 នៅក្នុង Episode ថ្មីនេះរបស់ The Web3 Perspective យើងនឹងនិយា
ពី Traditional Finance ទៅ Web3 Finance៖ ស្វែងយល់អំពី Loan | EP 29 នៅក្នុង Episode ថ្មីនេះរបស់ The Web3 Perspective យើងនឹងនិយាយអំពីរបៀបដែល Loan ដំណើរការនៅក្នុងពិភពហិរញ្ញវត្ថុទាំង Traditional Finance និង Web3 Finance ហើយស្វែងយល់ពីភាពខុសគ្នា អត្ថប្រយោជន៍ និងហានិភ័យរបស់ប្រព័ន្ធទាំងពីរ 🔥 💡 អ្វីដែលអ្នកនឹងរៀន៖ • តើ Loan គឺជាអ្វី ហើយហេតុអ្វីវាមានសារៈសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ? • ភាពខុសគ្នារវាង Traditional Finance និង Web3 Finance • របៀបដែល Lending និង Borrowing ដំណើរការនៅក្នុង Web3 • តើ CEX Loan និង DEX Loan ខុសគ្នាយ៉ាងដូចម្តេច? • អត្ថប្រយោជន៍ និងហានិភ័យនៃការខ្ចីប្រាក់ក្នុង Web3 • តើ Collateral និង Liquidation មានតួនាទីអ្វី? • អ្វីដែលអ្នកគួរដឹងមុនពេលប្រើប្រាស់ Loan Platforms វីដេអូនេះសាកសមសម្រាប់អ្នកដែលចង់ស្វែងយល់អំពី Crypto, Blockchain, DeFi, Lending Protocols និងអ្នកដែលចង់យល់កាន់តែច្បាស់អំពីអនាគតនៃហិរញ្ញវត្ថុឌីជីថល 🌏✨ 🎙️ ចូលរួមស្វែងយល់ជាមួយពួកយើងថា តើបច្ចេកវិទ្យា Blockchain កំពុងផ្លាស់ប្តូររបៀបដែលមនុស្សអាច "ខ្ចី" និង "ឱ្យខ្ចី" ទ្រព្យសម្បត្តិឌីជីថលយ៉ាងដូចម្តេច។ 🙏Present to you by Bitget - Experience UEX on Bitget Now - Join BGB Holder Channel - Join BGB Holder Group Chat 📱Video: YouTube | Facebook 🎤Audio: Substack | Spotify | Apple Podcasts ————————— ⚡️️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
394
16
GM ⛅️ Sunday យើងបានបង្កើត Content Series មួយឈ្មោះ “Web3 GM” ដែលផុសរៀងរាល់ព្រឹក ហើយចែករំលែកចំណេះដឹងខ្លីៗ គោលដៅសំរាប់អ្នកថ្មីៗ
GM ⛅️ Sunday យើងបានបង្កើត Content Series មួយឈ្មោះ “Web3 GM” ដែលផុសរៀងរាល់ព្រឹក ហើយចែករំលែកចំណេះដឹងខ្លីៗ គោលដៅសំរាប់អ្នកថ្មីៗ ដែលចង់ស្វែងយល់ពី Web3។ វាជាប្រភេទ Glossary, Did you know?, Safety, Quote, Fun Fact….។ សប្តាហ៍ដំបូងនេះ យើងបាន បង្កើត 5 GM រួចហើយ សង្ឃឹមថា ទាំងអស់គ្នា បាន អាន។ បើមិនទាន់បាន អានទេ អាចមើលតាម Link ខាងក្រោមបាន។ - GM01: តើ Seed Phrase ជាអ្វី? - GM02: កុំ Screenshort Seed Phrase - GM03: តើ Crypto Wallet រក្សាទុក Coins របស់យើង មែនរឺទេ? - GM04: តើនរណា បង្កើត Bitcoins? - GM05: តើនរណាជា Satoshi Nakamoto? អរគុណសំរាប់អ្នកដែលបាន អាន ហើយជួយចែករំលែក បន្ត 🙏 សប្តាហ៍ក្រោយយើងនឹងបន្ត ចែករំលែក Topic ផ្សេងៗ ទៀត។ ខ្ញុំខ្លួនឯងផ្ទាល់បាន រៀនច្រើនពី Web3 កាលពី Bear market 2022 មក។ ពេលទីផ្សារ Boring គឺជាពេលវេលា ល្អបំផុតសំរាប់ រៀនសូត្រ, ស្វែងយល់ ពី អ្វីមួយ ដែលយើងចាប់អារម្មណ៍។ នៅក្នុង Web3 មានរឿងច្រើនណាស់ ដែលយើង គួរសិក្សា ស្វែងយល់ និង សាកល្បង។ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
411
17
សុំទោសផង ប្អូនៗ អ្នករៀន Graphic Design 😭😭😭 មិចៗ យើងប្តូរមក រៀន Trade វិញមក 😰
សុំទោសផង ប្អូនៗ អ្នករៀន Graphic Design 😭😭😭 មិចៗ យើងប្តូរមក រៀន Trade វិញមក 😰
478
18
GM GM🌤 ថ្ងៃនេះ យើងបន្តពីម្សិលមិញ ដោយនិយាយទៅលើ Mystery ដ៏ធំបំផុតមួយក្នុង Crypto៖ តើនរណាជា Satoshi Nakamoto? ជាង 15 ឆ្នាំមកនេះ+4
GM GM🌤 ថ្ងៃនេះ យើងបន្តពីម្សិលមិញ ដោយនិយាយទៅលើ Mystery ដ៏ធំបំផុតមួយក្នុង Crypto៖ តើនរណាជា Satoshi Nakamoto? ជាង 15 ឆ្នាំមកនេះ មាន News, Magazine, Court, Documentary, Journalist, Investigator និង Crypto Community ជាច្រើន បានព្យាយាមស្វែងរកថា អ្នកបង្កើត Bitcoin ពិតប្រាកដជានរណា? អានអត្ថបទពេញ នៅលើ Facebook
534
19
មិនមែន Trade future ត្រូវតែ ចេះដើម្បី Trade ទេ។ វាជា ឧបករណ៍ រឺ សេវ៉ាកម្ម ហិរញ្ញវត្ថុមួយ ដែលយើងគួរ ស្វែងយល់ ហើយប្រើវា ជាប្រយោជ+1
មិនមែន Trade future ត្រូវតែ ចេះដើម្បី Trade ទេ។ វាជា ឧបករណ៍ រឺ សេវ៉ាកម្ម ហិរញ្ញវត្ថុមួយ ដែលយើងគួរ ស្វែងយល់ ហើយប្រើវា ជាប្រយោជន៍ តាមស្ថានភាពជាក់ស្តែង។ ពិតណាស់វា មានហានិភ័យ ទោះជា យើង Hedge ក៏ដោយ ព្រោះអាច Liquidate ដូចគ្នា បើ Margin មិនគ្រប់។ ករណីបែបនេះ ខ្ញុំធ្លាប់ចែករំលែក ច្រើនដងហើយ កាលពីឆ្នាំមុន ដោយសារយើងមាន Airdrops និង ICO ច្រើន ដែល អាចត្រូវស្វែងរក Pre Market រឺ Future Market ដើម្បី Hedge position របស់យើង។ ករណី Projects Ethereum Gas (GWEI) នេះ ជាក់ស្តែង គឺបាន Airdrops យូរហើយ ហើយអ្នកដែល Claim ដំបូងៗ គឺគេ Unlock តាំងពី 3ខែ មុនមកម្លេះ តែថ្ងៃដែលគេ Claim ខ្ញុំចូលទៅមើលទើបដឹងថា ខ្លួនឯង ភ្លេច Unstake នៅថ្ងៃ Claim ទើបចាប់ផ្តើម Unstake ម្តងទៀត ដែលត្រូវរងចាំ 3ខែ។ 3ខែ មុន បើខ្ញុំ Claim អាចលក់បានប្រហែល 100$ ជាង។ តែឥលូវនេះកាក់ នេះឡើងថ្លៃគួរសម ហើយ Airdrops របស់ខ្ញុំឡើងដល់ 400$ ជាង។ តែអំឡុងពេលចាំ Unstake ខ្ញុំបាន Hedge position នេះរយះពេល ប្រហែល មួយខែជាង ដែរហើយ ដោយ DCA Short លើ Bitget។ វាជួយអោយខ្ញុំ Lock profit នៅតំលៃប្រហែល 0.12$ ទោះជា កាក់នេះចុះដល់តំលៃណាក៏ដោយ ព្រោះ ពេលខ្ញុំ Claim ហើយលក់ និង បិទ Position ព្រមគ្នា យើងនឹងឃើញ លុយដែលយើងទទួលបាន ទាំងអស់ ប្រហែល នឹង យើងលក់ 0.12$ នោះ។ ករណីនេះដោយសារតែ ខ្ញុំ Hedge 100% នៃ Airdrop តែពេលខ្លះ យើងអាច Hedge ត្រឹម 30%, 50%….ទៅតាម Risk management របស់យើង រៀងៗខ្លួន។ សំរាប់ហានិភ៏យ វិញ - យើងអាចនឹងបាត់ឧកាសចំណេញច្រើនជាងនេះ បើកាក់នេះ ឡើងលើស 0.12$ នៅថ្ងៃដែលយើង Claim ហើយលក់ ព្រោះ កាក់លក់បានថ្លៃ តែយើង ខាត Future position។ - Future position អាចនឹង Liquidate បើយើងមិនមាន Margin គ្រប់គ្រាន់ ចឹងចុងក្រោយ ចង់ Hedge airdrops បែរជាខាត ទៅវិញ។ - បញ្ហាធំ គឺពេលខ្លះ Margin សមរម្យ តែវាជា កាក់ Scam Pump ដូចយើងធ្លាប់ឃើញកន្លងមក ក៏អាចធ្វើអោយយើង Liquidate Short position នឹងដូចគ្នា។ ការកាត់បន្ថយហានិភ័យគឺ DCA, កុំ Hedge ម្តងទាំងអស់ ហើយព្យាយាម កុំប្រើ Leverage ធំ។ កាន់តែ តូច កាន់តែ ងាយគ្រប់គ្រង ហានិភ័យ។ តាមពិត ខ្ញុំប្រើ 10x នឹងច្រើនពេកហើយ 😅។ ជំរើសល្អបំផុតគឺ 1x ធម្មតា គ្រាន់តែ ត្រូវការ Margin ច្រើន ស្មើរនឹង Airdrops របស់យើងបើចង់ លក់ទាំងអស់។ Position ខាងលើ Hold មួយខែជាង គ្រាន់តែ ចំណេញ Funding fee ប្រហែល 24$ ដែរ។ Funding fee នេះក៏ជារឿង ត្រូវមើលដែរ បើ Position ធំ ព្រោះ អាចចំណេញ តែក៏អាចខាត ដោយសារវាដែរ។ នៅលើ Bitget future position ខ្ញុំឃើញមាន បង្ហាញ នៅក្នុង Realize PNL ងាយស្រួលមើល។ CEX ណាក៏មាន ពត៍មាន នេះដែរ គ្រាន់តែ ពេលខ្លះពិបាកត្រូវចូលមើល History ទើបឃើញ។ គ្រាន់តែចែករំលែក ការ ប្រើប្រាស់ Future market ដើម្បី Hedge Airdrops រឺ កាក់ដែលយើងជាប់ Stake តែប៉ុណ្ណោះ មិនមែន ជំរុញ អោយ Trade ទេ ហើយក៏មិនមាន ស្រួល និង ចំណេញបែបនឹង រហូតដែរ។ ត្រូវ ប្រុងប្រយត្ន័ដូចគ្នា ព្រោះអាចអោយយើងខាត លើសដើម។
505
20
តើនរណាបង្កើត Bitcoin? រហូតមកដល់ថ្ងៃនេះ សឹងតែគ្មាននរណាដឹងច្បាស់ទេ។ មនុស្សម្នាក់ រឺ អាចថាជាក្រុមណាមួយ ឈ្មោះ "Satoshi Nakamoto"+3
តើនរណាបង្កើត Bitcoin? រហូតមកដល់ថ្ងៃនេះ សឹងតែគ្មាននរណាដឹងច្បាស់ទេ។ មនុស្សម្នាក់ រឺ អាចថាជាក្រុមណាមួយ ឈ្មោះ "Satoshi Nakamoto" បានចេញ Bitcoin Whitepaper នៅខែតុលា ឆ្នាំ 2008 ហើយបើក Network ដំបូងនៅខែមករា ឆ្នាំ 2009 ដែលគេហៅថា Genesis Block។ រយះពេលប្រហែល 2 ឆ្នាំ បន្ទាប់ពីបើក Network, គាត់នៅសកម្ម ដោយ សរសេរ Code, ឆ្លើយតបជាមួយ Developer នៅលើ Forum, និង ជួយដោះស្រាយ Bug ដំបូងៗ នៃ Protocol។ តែ នៅខែមេសា ឆ្នាំ 2011, គាត់បានផ្ញើសារចុងក្រោយ ទៅ Developer Community ខ្លីៗ ថា "I've moved on to other things" ហើយ បាត់ខ្លួន បាត់ដាន រហូតមកដល់ឥលូវ។ - BTC ដែល Mine ដំបូងៗ ប្រមាណ 1 លាន Coin (សឹងតែ 5% នៃ BTC ទាំងអស់) ស្ថិតនៅក្នុង Wallet របស់គាត់ - រហូតមកដល់ឆ្នាំ 2026 នេះ, BTC ទាំងនោះ មិនដែលត្រូវបាន ផ្លាស់ទីសូម្បីតែ 1 Coin។ 15 ឆ្នាំ គឺនៅស្ងៀម។ តម្លៃ Coin ទាំងនោះ បើគិតលើតម្លៃ Bitcoin សព្វថ្ងៃ, គឺលើស 80 ពាន់លាន USD។ មនុស្សម្នាក់ (រឺ ក្រុមមួយ) ដែលកាន់ លុយ ច្រើនយ៉ាងនេះ តែ មិន ប្រើ វា សោះ។ ជាក់ស្តែងនេះ គឺជា ចំនុចសំខាន់ មួយ នៅក្នុង ប្រវត្តិសាស្ត្រ Crypto។ រឿងនេះ អត់មែនត្រឹមតែជា Fun Fact ទេ។ វាបង្ហាញចំនុចស្នូលនៃ Bitcoin។ - វាអត់មាន CEO។ - វាអត់មាន ក្រុមហ៊ុន។ - វាអត់មាន Foundation ដែលគ្រប់គ្រងពីលើ។ Network ដើរបានដោយខ្លួនវាផ្ទាល់ ដោយ Miners រាប់រយពាន់នាក់ នៅជុំវិញ ពិភពលោក រាប់ឆ្នាំ មកហើយ ទោះអ្នកបង្កើតវា បាត់ខ្លួនក៏ដោយ។ ចឹងហើយ ពេលនរណាសួរ ថា Bitcoin អត់មានម្ចាស់ ដើរបានយ៉ាងម៉េច? ចំលើយ គឺ វា Design អោយដើរ បែបនេះ តាំងពីដំបូងមកម្លេះ។ វាជា Decentralized System ពិតប្រាកដ មួយ ដែលអត់ ពឹងផ្អែក លើ មនុស្ស ណាម្នាក់ ឡើយ។ Satoshi បាត់ខ្លួន ហើយ Bitcoin នៅដើរធម្មតារហូត។ នោះគឺជា ការ បញ្ជាក់ ល្អជាងគេ។ ស្អែក យើងនិយាយបន្ត ពី រឿងគួរអោយចាប់អារម្មណ៍ មួយចំនួន៖ មាន News, Court, និង Movie Documentary ច្រើន ដែលបានព្យាយាមស្វែងរក ថា នរណាជា Satoshi។ មាន អ្នកណាខ្លះ ដែលគេ សង្ស័យ ច្រើនជាងគេ? តើគេ ប្រើ វិធី យ៉ាងម៉េច ដើម្បីរក គាត់? ស្អែក យើងនិយាយពីចំនុចទាំងនេះ។ Save ទុក ហើយ Share រឿងគួរអោយ ចាប់អារម្មណ៍ ទាំងនេះ អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែល ទើបចូល Web3 ថ្មីៗ។ #Web3GM #Bitcoin #Decentralized #SatoshiNakamoto ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
480