ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

The Web3 Perspective

The Web3 Perspective

前往频道在 Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

显示更多
Buy Ad
2 803
订阅者
无数据24 小时
-37 天
-1330 天
帖子存档
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖ - BTC - Ledger Hack - Anthropic IPO -KhmerXBT ————————— ⚡️@web3perspec
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖ - BTC - Ledger Hack - Anthropic IPO -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

ថ្ងៃនេះ យើងលើកយកការសាកល្បង 2 បែប៖ មើលលទ្ធផលប្រតិបត្តិការជាមុន និងហាត់ធ្វើប្រតិបត្តិការលើ Testnet។ តើវាខុសគ្នាយ៉ាងណា? ការមើលលទ
+3
ថ្ងៃនេះ យើងលើកយកការសាកល្បង 2 បែប៖ មើលលទ្ធផលប្រតិបត្តិការជាមុន និងហាត់ធ្វើប្រតិបត្តិការលើ Testnet។ តើវាខុសគ្នាយ៉ាងណា? ការមើលលទ្ធផលជាមុន ហៅថា Transaction Simulation ជួយប៉ាន់ស្មានថាសំណើដែលយើងកំពុងត្រៀមធ្វើនឹងប៉ះពាល់អ្វីខ្លះ។ ឯការហាត់លើ Testnet គឺធ្វើប្រតិបត្តិការលើ Network សាកល្បងដាច់ដោយឡែក ដើម្បីមើលដំណើរការរបស់វា។ ទាំងពីរជួយឲ្យយើងយល់មុនប្រើទ្រព្យពិត តែឆ្លើយសំណួរផ្សេងគ្នា។ 1. ការមើលលទ្ធផលជាមុន (Simulation)៖ សំណើនេះដំណើរការយ៉ាងដូចម្តេច? Wallet ខ្លះបង្ហាញការប៉ាន់ស្មានថា Token អ្វីនឹងចេញ ឬចូល និងចំនួនប៉ុន្មាន មុនយើងចុច Confirm។ នៅទីនេះ យើងនិយាយពី Simulation ធម្មតាដែលគណនាក្រៅ Chain ឬ Offchain។ Simulation យកសំណើនោះទៅគណនាជាមួយស្ថានភាព Network ដែលបានជ្រើស និងលក្ខខណ្ឌដែលឧបករណ៍ប្រើ។ ឧទាហរណ៍ វាអាចប្រើ Balance និងទិន្នន័យ Contract នៅ Block មួយ ដើម្បីប៉ាន់ស្មានលទ្ធផល។ ការគណនានោះមិនបញ្ជូនប្រតិបត្តិការពិតទៅឲ្យ Network កត់ត្រាទេ។ ឃើញ Preview ថា Token នឹងចូល មិនមែនមានន័យថា Token បានចូល Wallet រួចហើយឡើយ។ លទ្ធផលក៏អាស្រ័យលើទិន្នន័យ និងលក្ខខណ្ឌដែលបានប្រើ។ បើស្ថានភាពផ្លាស់ប្ដូរ មុនប្រតិបត្តិការពិតដំណើរការ លទ្ធផលអាចខុសពី Preview។ Contract មិនល្អខ្លះក៏អាចប្រព្រឹត្តខុសគ្នាពេលគណនាជាមុន និងពេលដំណើរការពិត។ ចឹង Preview មួយមិនមែនជាបញ្ជាក់ថាលទ្ធផលនឹងបានបែបនឹង 100% ទេ។ 2. ការសាកល្បងលើ Testnet៖ នៅ Testnet យើងអាច Sign និងផ្ញើប្រតិបត្តិការទៅ Network សាកល្បង។ ពេលប្រតិបត្តិការនោះត្រូវបានដាក់ក្នុង Block យើងអាចមើលប្រវត្តិ និងលទ្ធផលនៅលើ Network នោះបាន។ ឧទាហរណ៍ យើងហាត់ផ្ញើ Testnet ETH ទៅ Account សាកល្បងមួយទៀត រួចមើលថា Address ទទួលត្រឹមត្រូវឬទេ ហើយប្រតិបត្តិការនៅ Pending ឬដំណើរការរួច។ នេះជាការហាត់ពីការផ្ញើ រហូតដល់ការផ្ទៀងផ្ទាត់លទ្ធផល។ តែការផ្ញើនោះប្ដូរ Balance លើ Testnet ប៉ុណ្ណោះ។ វាមិនផ្ទេរ ETH ពិតនៅ Mainnet ហើយក៏មិនធានាថា App ដែលយើងបានសាកល្បង លើ Testnet នឹងដំណើរការលើ Mainnet ដូចគ្នាគ្រប់លក្ខខណ្ឌទេ។ អ្វីដែលយើងអាចរៀនសូត្របានលើ Testnet គឺការប្រើប្រាស់ Web3 ទូទៅ ប៉ុន្តែការប្រើលើ Mainnet ពិតប្រាកដ គឺទាក់ទងនឹងលុយពិតរបស់យើង ដែលត្រូវប្រុងប្រយត្ន័ខ្ពស់ និង ឆែកគ្រប់ Transaction អោយបានត្រឹមត្រូវ។ ចឹង តើគួរប្រើមួយណា? - បើចង់រៀនជំហានប្រើ Wallet ឬ App ឬ ការប្រើ Web3 ទូទៅ ដែលមានកំណែសាកល្បងលើ Testnet យើងអាចសាកប្រើលើ Testnet បាន។ - បើកំពុងត្រៀមធ្វើប្រតិបត្តិការជាក់លាក់ ហើយ Wallet មាន Preview យើងអានវាជាមួយសំណើពិត៖ ផ្ញើអ្វី ទៅណា និងអនុញ្ញាតអ្វី។ បើវាមិនត្រូវនឹងគោលបំណងរបស់យើង ឬអានមិនយល់ កុំទាន់ Confirm។ Wallet ខ្លះមានការការពារបន្ថែម ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌពេលប្រតិបត្តិការពិតដំណើរការលើ Chain។ វាអាស្រ័យលើមុខងារ និង Network ដែលគាំទ្រ មិនមែនមាននៅគ្រប់ Preview ទេ។ Testnet ជួយហាត់ដំណើរការ។ Preview ជួយអានផលប៉ះពាល់ដែលបានប៉ាន់ស្មាន។ ទាំងពីរមិនជំនួសការយល់ពីសំណើដែលយើងកំពុងយល់ព្រមឡើយ។ សម្រាប់ការបែងចែកសំណើក្នុង Wallet អាចអាន Web3 GM #15: Sign ឬ Approve? ប្រភព៖ Geth ពន្យល់ការគណនាដោយមិនបង្កើតប្រតិបត្តិការលើ Chain និងលក្ខខណ្ឌដែលប្រើ៖ MetaMask ពន្យល់ Preview និងព្រំដែនរបស់ Simulation៖ #Web3GM #TransactionSimulation #Testnet #WalletSafety ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

We have 354 crypto projects shut down in 2026 We are still bullish or bearish? -ley Sources: 0xViet on X Root Data —————————
We have 354 crypto projects shut down in 2026 We are still bullish or bearish? -ley Sources: 0xViet on X Root Data ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

GM ☕️ Welcome back from holiday 🥳 ថ្ងៃនេះយើងមកស្គាល់ពាក្យមួយ។ Testnet គឺជាអ្វី? តើយើងអាចហាត់ប្រើ Web3 ដោយមិនចាំបាច់ដាក់លុយពិ
+3
GM ☕️ Welcome back from holiday 🥳 ថ្ងៃនេះយើងមកស្គាល់ពាក្យមួយ។ Testnet គឺជាអ្វី? តើយើងអាចហាត់ប្រើ Web3 ដោយមិនចាំបាច់ដាក់លុយពិតបានទេ? Testnet គឺជា Network សាកល្បង ដែលដំណើរការដាច់ដោយឡែកពី Mainnet។ Mainnet ជាបណ្ដាញដែលប្រើសម្រាប់ប្រតិបត្តិការពិត និងទ្រព្យដែលមានតម្លៃពិត។ ឯ Testnet ប្រើសម្រាប់ហាត់ និងសាកល្បងមុខងារមុនយកទៅប្រើជាមួយទ្រព្យពិត។ អ្នកបង្កើត App អាចយក Smart Contract ឬកូដដែលដំណើរការលើ Blockchain ទៅសាកនៅ Testnet។ អ្នកប្រើក៏អាចសាកល្បងផ្ញើ Token, អានសំណើក្នុង Wallet និងមើលលទ្ធផលប្រតិបត្តិការបាន លើ dApp នៅលើ Testnet ដែរ។ ឧទាហរណ៍ នៅ Ethereum យើងអាចហាត់ផ្ញើ Testnet ETH លើ Testnet ដូចជា Sepolia។ យើងប្រើ Testnet ETH ដើម្បីផ្ញើ និងបង់ Gas Fee ដែលជាថ្លៃដំណើរការប្រតិបត្តិការលើ Network នោះ។ Testnet ETH ត្រូវបានបង្កើតសម្រាប់សាកល្បង មិនមែនសម្រាប់យកមកគិតជាលុយពិតប្រាកដទេ។ Ethereum.org ក៏បញ្ជាក់ថាវាមិនគួរមានតម្លៃពិត ប៉ុន្តែ Testnet ETH ខ្លះធ្លាប់មានការទិញលក់ពេលវាពិបាករក។ សេវាចែក Token សាកល្បង ហៅថា Testnet Faucet។ តាមរយៈសេវានេះ យើងអាចទទួល Testnet ETH ចូល Address ដើម្បីហាត់ប្រើ ដោយមិនចាំបាច់ទិញ ETH ពិតមកសាកទេ។ ចំណុចដែលងាយច្រឡំគឺ Balance។ បើ Wallet បង្ហាញថាមាន 10 ETH នៅ Sepolia វាមិនមែនមានន័យថាយើងមាន 10 ETH នៅ Ethereum Mainnet ទេ។ Balance និងប្រវត្តិប្រតិបត្តិការរបស់ Network ទាំងពីរដាច់ពីគ្នា។ ការប្ដូរ Network ក្នុង Wallet មិនប្ដូរ Token សាកល្បងឲ្យទៅជា ETH ពិតឡើយ។ ពេលហាត់ គួរប្រើ Account សម្រាប់សាកល្បងដាច់ពី Account ដែលរក្សាទ្រព្យពិត តាមការណែនាំរបស់ Ethereum.org។ ក៏មិនត្រូវផ្ដល់ Seed Phrase ឬ Private Key ទៅ Website ដើម្បីយក Token សាកល្បងដែរ។ អ្វីដែលយើងចង់បានពី Testnet គឺការយល់ថាប៊ូតុងនីមួយៗធ្វើអ្វី និងចេះពិនិត្យលទ្ធផល។ បើចង់យល់ពីការបែងចែក Wallet តាមការងារ អាចអាន Web3 GM #65: Wallet Match Guide។ វាជួយបែងចែកគោលបំណងនៃ Wallet សាកល្បង និង Wallet ដែលរក្សាទ្រព្យសំខាន់។ ប្រភពសម្រាប់អានបន្ថែមពី Network, Testnet និង Faucet៖ Ethereum.org #Web3GM #Testnet #Ethereum #CryptoEducation ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

រង់ចាំទស្សនារឿងភាគថ្មីពី Netflix ដោយមានតួរ SBF & CZ 😏 ដែលចេញនៅថ្ងៃទី 19 ខែក្រោយនេះ -KhmerXBT
រង់ចាំទស្សនារឿងភាគថ្មីពី Netflix ដោយមានតួរ SBF & CZ 😏 ដែលចេញនៅថ្ងៃទី 19 ខែក្រោយនេះ -KhmerXBT

Wishing everyone a peaceful and meaningful Pchum Ben. 🙏 Enjoy time with your family and safe travels.
Wishing everyone a peaceful and meaningful Pchum Ben. 🙏 Enjoy time with your family and safe travels.

Hardware Wallet របស់ Ledger ដែលលក់ដោយ Reseller Cryptobillis បានបង្កប់ Chip លួចតាមដាន កាលពីម្សិលមិញមានករណីលួយលុយចេញពី Ledger H
Hardware Wallet របស់ Ledger ដែលលក់ដោយ Reseller Cryptobillis បានបង្កប់ Chip លួចតាមដាន កាលពីម្សិលមិញមានករណីលួយលុយចេញពី Ledger Hardware Wallet អស់ចំនួន $80 Million ដែលករណីនេះ កើតចេញពី Ledger Nano X Wallet ដែលលក់ដោយ Cryptobillis Reseller។ CEO របស់ Cryptobillis បានចេញមកបកស្រាយថា ក្រុមហ៊ុនរបស់គាត់បានលក់ទៅឲ្យ Investor ជនជាតិចិនកាលពីប៉ុន្មានខែមុន ដោយមិនអាចប្រកាសជា Public បានដោយសារតែជាប់ NDA។ យោងទៅតាមអ្នកវិភាគសុវត្ថិភាព Wallet ទាំងនោះបានបង្កប់នូវ Chip ដែលអាច Scan Screen របស់ Wallet បាន (នៅពេល Setup ដំបូងវានឹងបង្ហាញ Seedphrase) និង 4G Modem + eSIM ដែលអាចបញ្ចូនទិន្នន័យ Hacker ដោយមិចភ្ជាប់អ្វីទាំងអស់។ ជាការដាស់តឿនសំរាប់អ្នកប្រើ Hardware Wallet គួរតែទិញពី Website ផ្ទាល់ ទើបអាចទុកចិត្តបាន។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Anybody Fan for Robinhood? ⚠️ if you have Family or Friends outside of Cambodia Free Robin-Hood Merch (shipping free aswell)
Anybody Fan for Robinhood? ⚠️ if you have Family or Friends outside of Cambodia Free Robin-Hood Merch (shipping free aswell) Jacket + phone-charm You can only put 1 Item per order, but you can do multiple of the same item per order don't go too crazy, i guess they'll most likely cancel if you are too greedy Disclaimer: Didn't see the link posted by official RH-Acc, but they teased the merch yesterday and theres nothing really you can get scammed for as there's no payment so go ahead n get some free shit https://shop.robinhood.com/collections/robinhood-chain-100-days -ley ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Website ឬ មាន DM ប្រាប់ថា «Upgrade Wallet របស់អ្នកទៅជា Smart Account ឥឡូវនេះ» ហើយស្នើឲ្យយើង Sign។ តើគួរធ្វើយ៉ាងណា? កុំ Sign ត
+3
Website ឬ មាន DM ប្រាប់ថា «Upgrade Wallet របស់អ្នកទៅជា Smart Account ឥឡូវនេះ» ហើយស្នើឲ្យយើង Sign។ តើគួរធ្វើយ៉ាងណា? កុំ Sign តាម Link ឬ DM។ បើចង់ប្រើ Smart Account ធ្វើវាតែក្នុង Wallet App ផ្ទាល់ ឬតាម Docs ផ្លូវការរបស់ Wallet នោះប៉ុណ្ណោះ។ ហេតុអ្វីសំណើនេះគ្រោះថ្នាក់? តាំងពី Pectra Upgrade ខែឧសភា ឆ្នាំ 2025 មក EIP-7702 អនុញ្ញាតឲ្យ Wallet ធម្មតា Sign សារអនុញ្ញាតមួយ ហៅថា Authorization ដើម្បីភ្ជាប់ Address របស់យើងទៅកូដ Smart Contract មួយ។ - ក្រោយភ្ជាប់ កូដនោះកំណត់របៀបដែល Account របស់យើងដំណើរការ។ - ការភ្ជាប់នេះនៅជាប់រហូតដល់យើងប្ដូរ ឬដកវាចេញ។ វាមិនមែនជាសំណើម្ដងហើយរួចនោះទេ។ - Authorization ខ្លះអាចមានសុពលភាពលើ Network ច្រើនក្នុងពេលតែមួយ។ បើកូដនោះជារបស់ Scammer, ឯកសារ EIP-7702 ខ្លួនឯងក៏ព្រមានថា អ្នកផ្សេងអាចគ្រប់គ្រង Account របស់យើងស្ទើរតែទាំងស្រុង ដូចជាផ្ទេរ ETH, Token និង NFT ចេញ។ Upgrade ពិត និង Upgrade ក្លែងក្លាយ ខុសគ្នាយ៉ាងណា? - Upgrade ពិត៖ Wallet App ខ្លួនឯងបង្ហាញជម្រើស «Switch to Smart Account» ក្នុងអេក្រង់របស់វា ភ្ជាប់ទៅកូដដែល Wallet នោះបានរៀបចំ ហើយយើងអាចប្ដូរត្រឡប់វិញបាន។ Ethereum.org ណែនាំថា dApp មិនគួរស្នើ Authorization នេះដោយផ្ទាល់ទេ។ - Upgrade ក្លែងក្លាយ៖ មកតាម Link, DM ឬការប្រកាសបន្ទាន់ ដូចជា «Wallet នឹងឈប់ដំណើរការ បើមិន Upgrade ថ្ងៃនេះ»។ ខ្លះសុំ Seed Phrase ឬ Private Key ទៀតផង។ Upgrade ពិតមិនត្រូវការ Seed Phrase ទេ។ អ្វីដែលយើងគួរធ្វើ៖ - កុំចុច Link Upgrade ពី DM, Telegram Group ឬ Ads។ - បើ Wallet លោតសំណើ Authorization, Delegation ឬ «Upgrade Account» ពី Website ដែលយើងមិនបានស្នើ Reject ភ្លាម។ - បើមិនប្រាកដ ចូល Docs ឬ Social Media ផ្លូវការរបស់ Wallet ដោយខ្លួនឯង ហើយពិនិត្យថាពួកគេពិតជាមានមុខងារនេះឬទេ។ បើយើងបាន Sign រួចហើយ៖ - ចាត់ទុកថា Account នោះអាចមិនមានសុវត្ថិភាព។ ផ្ទេរទ្រព្យដែលនៅសល់ទៅ Wallet ថ្មីដែលមាន Seed Phrase ថ្មីឲ្យបានលឿន។ - ការភ្ជាប់អាចដកចេញបាន ដោយការ revoke។ តែកូដមិនល្អទាំងនោះ អាចបានធ្វើសកម្មភាពរួចហើយមុនពេលយើង revoke ចឹងការផ្ទេរទ្រព្យចេញជាអាទិភាព។ - បើបានវាយ Seed Phrase ឬ Private Key ចូល Website នោះ Wallet នោះលែងមានសុវត្ថិភាពទៀតហើយ ទោះបីយើង revoke contract ក៏ដោយ។ គោលការណ៍ងាយចាំ៖ Upgrade Wallet ពិត ចាប់ផ្ដើមពី Wallet របស់យើង មិនមែនពី Link ដែលនរណាម្នាក់ផ្ញើមកទេ។ ដើម្បីបែងចែកសំណើ Sign និង Approve ផ្សេងៗ អាចអាន Web3 GM #15: Sign ឬ Approve? #Web3GM #WalletSafety #EIP7702 #CryptoSecurity ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

ថ្ងៃនេះ Web3 GM 🌤️ លើកយកចំនុចមួយ នៅពេល App ប្រាប់ថា «Gasless» ឬ «No Gas Fee»។ តើមានន័យថាប្រតិបត្តិការនោះឥតគិតថ្លៃមែនទេ? Myth
+3
ថ្ងៃនេះ Web3 GM 🌤️ លើកយកចំនុចមួយ នៅពេល App ប្រាប់ថា «Gasless» ឬ «No Gas Fee»។ តើមានន័យថាប្រតិបត្តិការនោះឥតគិតថ្លៃមែនទេ? Myth៖ Gasless មានន័យថាគ្មាននរណាបង់ថ្លៃ Gas ទេ។ Reality៖ Gas Fee នៅតែត្រូវបង់ឲ្យ Network ដដែល។ Gasless មានន័យថាយើងមិនបង់ Gas ដោយ ETH ឬ Native Token ពី Wallet របស់យើងផ្ទាល់ទេ។ អ្នកផ្សេងបង់ជំនួស ឬយើងបង់តាមវិធីផ្សេង។ តើអ្នកណាបង់? នៅក្នុង Smart Account ស្តង់ដារ ERC-4337 មាន Smart Contract មួយហៅថា Paymaster។ Paymaster ដាក់ ETH ទុកជាមុន ដើម្បីបង់ Gas ជំនួសអ្នកប្រើ។ ក្រៅពីនេះ App ខ្លះប្រើ Relayer ដែលយក Signature របស់យើងទៅបញ្ជូនលើ Chain ហើយបង់ Gas ជំនួស។ ជាទូទៅមាន 2 ករណី៖ - App ឧបត្ថម្ភ Gas ជំនួសយើង៖ ឧទាហរណ៍ ដើម្បីទាក់ទាញអ្នកប្រើថ្មី។ App កំពុងចំណាយលុយពិត ហើយវាអាចបញ្ឈប់ ឬកំណត់ចំនួនពេលណាក៏បាន។ ពេលខ្លះ App យកថ្លៃនោះមកវិញតាម Fee ផ្សេង ដូចជា Fee ក្នុងតម្លៃ Swap។ - យើងបង់ Gas ជា Token ផ្សេង៖ ឧទាហរណ៍ Paymaster កាត់ USDC ពី Wallet យើង ដើម្បីទូទាត់ Gas ដែលវាបានបង់ជា ETH។ ក្នុងករណីនេះ យើងមិនត្រូវការ ETH មែន តែយើងនៅតែបង់ថ្លៃ។ ហេតុអ្វីរឿងនេះសំខាន់? ទី1 ថ្លៃពិតអាចលាក់នៅកន្លែងផ្សេង។ បើយើងគិតថាឥតគិតថ្លៃ យើងអាចមិនមើល Fee ឬចំនួន Token ដែលត្រូវបានកាត់។ ទី2 «គ្មាន Gas» មិនមែនមានន័យថា «គ្មានហានិភ័យ» ទេ។ Signature ខ្លះដែលយើង Sign ដោយមិនបង់ Gas ដូចជា Permit អាចផ្ដល់សិទ្ធិឲ្យ Contract មួយប្រើ Token របស់យើង។ អ្នកផ្សេងអាចយក Signature នោះទៅបញ្ជូន ហើយបង់ Gas ជំនួស។ Scammer ក៏អាចប្រើពាក្យ «Gasless Claim» ដើម្បីឲ្យយើង Sign ដោយមិនសូវគិតដែរ។ អ្វីដែលពិត៖ Gasless ជាមុខងារដែលមានប្រយោជន៍ ព្រោះវាជួយឲ្យអ្នកប្រើថ្មីមិនបាច់ទិញ ETH មុនធ្វើប្រតិបត្តិការដំបូង។ តែវាគ្រាន់តែប្ដូរអ្នកបង់ ឬប្ដូរវិធីបង់ មិនមែនលុបថ្លៃនោះចោលទេ។ មុនចុច Confirm លើប្រតិបត្តិការ Gasless ពិនិត្យ៖ - Fee ត្រូវបានកាត់ពី Token មួយណា ហើយចំនួនប៉ុន្មាន? - សំណើនោះធ្វើអ្វី៖ ផ្ទេរ Token, Swap ឬផ្ដល់សិទ្ធិឲ្យ Contract ប្រើ Token? - Website ដែលស្នើ ជា Website ផ្លូវការដែលយើងផ្ទៀងផ្ទាត់ខ្លួនឯងឬទេ? បើមិនច្បាស់ចំណុចណាមួយ Reject សិន។ ប្រតិបត្តិការដែល App បង់ Gas ឲ្យ នៅតែជាការសម្រេចចិត្តរបស់យើង។ ដើម្បីយល់ថា Gas Fee ជាអ្វី ហើយបង់ឲ្យនរណា អាចអាន Web3 GM #7: Gas Fee #Web3GM #GasFee #SmartAccount #CryptoSafety ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖ - BTC - Token2049 - Pearl & Quantus -KhmerXBT ————————— ⚡️@web3perspec
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖ - BTC - Token2049 - Pearl & Quantus -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

អ្នកប្រើប្រាស់ FOMO WALLET ម្នាក់ត្រូវបានគេលួចអស់ $4 Million បន្ទាប់ពីចូលរួម"ព្រឹត្តិការណ៍ Token 2049 នៅ Singapore គេនៅមិនទាន
អ្នកប្រើប្រាស់ FOMO WALLET ម្នាក់ត្រូវបានគេលួចអស់ $4 Million បន្ទាប់ពីចូលរួម"ព្រឹត្តិការណ៍ Token 2049 នៅ Singapore គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលគេអាច Hack បាននៅឡើយទេ ប៉ុន្តែសំរាប់ Crypto Bros ដែលចូលរួមកម្មវិធី Public គួរតែប្រុងប្រយ័ត្ត -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Abstract Chain ដែលជា L2 បង្កើតឡើងដោយ Team Pudgy Penguin NFT ឥលូវនេះបានប្រកាស បិទហើយ។ User អាចដក Fund ចេញពី Chain មួយនេះ បានរហ
Abstract Chain ដែលជា L2 បង្កើតឡើងដោយ Team Pudgy Penguin NFT ឥលូវនេះបានប្រកាស បិទហើយ។ User អាចដក Fund ចេញពី Chain មួយនេះ បានរហូតដល់ថ្ងៃទី 15/12/2026។ L2 ជាច្រើន បានបិទបន្តគ្នា ដោយសារតែ មិនមានការប្រើប្រាស់ ពិតប្រាកដដូចអ្វីដែលរំពឹងទុក។ ចឹងអ្នកធ្លាប់ Farm airdrop, មាន Fund លើនឹងអី កុំភ្លេចចូលទៅ Bridge ចេញផង។

ថ្ងៃនេះ យើងលើកយកការប្រៀបធៀប Wallet មាន Seed Phrase ឬ Wallet គ្មាន Seed Phrase៖ មួយណាសមនឹងយើងជាង? ទាំងពីរអាចប្រើបាន ហើយមិនមានម
+3
ថ្ងៃនេះ យើងលើកយកការប្រៀបធៀប Wallet មាន Seed Phrase ឬ Wallet គ្មាន Seed Phrase៖ មួយណាសមនឹងយើងជាង? ទាំងពីរអាចប្រើបាន ហើយមិនមានមួយណាល្អជាងមួយណាសម្រាប់មនុស្សគ្រប់គ្នាទេ។ ភាពខុសគ្នាធំ គឺអ្នកណាជាអ្នករក្សា Backup និងយើង Recover Account តាមវិធីណា ពេលបាត់ឧបករណ៍។ Wallet មាន Seed Phrase យើងសរសេរ 12 ឬ 24 ពាក្យទុកខ្លួនឯង។ ពាក្យទាំងនោះអាចបង្កើត Private Key ឡើងវិញ។ - ចំណុចល្អ៖ យើងគ្រប់គ្រង Backup ទាំងស្រុង ដោយមិនពឹងលើក្រុមហ៊ុនណាមួយ។ Wallet ជាច្រើនប្រើស្តង់ដារដូចគ្នា ចឹងយើងអាច Import Seed Phrase ទៅ Wallet App ផ្សេងបាន បើ App ចាស់បិទសេវា។ - ចំណុចពិបាក៖ បើបាត់ Seed Phrase គ្មាននរណាអាចជួយបានទេ។ ហើយបើអ្នកផ្សេងឃើញ ឬ Hack យក Seed Phrase នោះបាន គេអាចគ្រប់គ្រង និងយកទ្រព្យទាំងអស់ភ្លាមៗ។ Wallet គ្មាន Seed Phrase Wallet ប្រភេទនេះប្រើ MPC Key Share ឬ Smart Account ជាមួយ Passkey។ យើងចាប់ផ្ដើមបង្កើតដោយប្រើ Email, Face ID ឬម្រាមដៃ។ - ចំណុចល្អ៖ ចាប់ផ្ដើមងាយ គ្មានក្រដាស Seed Phrase 24 ពាក្យដែលត្រូវលាក់។ Wallet ខ្លះមានវិធី Recover តាម Cloud, Email ឬ Guardian ពេលបាត់ទូរស័ព្ទ។ - ចំណុចពិបាក៖ ការ Recover ពឹងលើ Cloud Account, Email ឬក្រុមហ៊ុន Wallet។ បើ Account ទាំងនោះត្រូវគេ Hack ឬក្រុមហ៊ុនបិទសេវា ដំណើរការ Recover អាចពិបាក។ ការផ្លាស់ទៅ Wallet App ផ្សេង ក៏ជាទូទៅមិនងាយដូចការ Import Seed Phrase ដែរ។ Smart Account ក៏មានហានិភ័យពីកូដ Contract ផងដែរ។ ចឹងយើងគួរប្រើមួយណា? - បើយើងទើបចាប់ផ្ដើម ប្រើ App ប្រចាំថ្ងៃ ហើយដាក់ចំនួនតិច Wallet គ្មាន Seed Phrase អាចកាត់បន្ថយកំហុសពីការរក្សា Seed Phrase មិនបានល្អ។ - បើយើងរក្សាទ្រព្យរយៈពេលវែង ហើយចង់ឯករាជ្យពីក្រុមហ៊ុនណាមួយ Wallet មាន Seed Phrase ដែលយើងរក្សាបានត្រឹមត្រូវ ឬ Hardware Wallet អាចសមជាង។ អ្នកខ្លះប្រើទាំងពីរ៖ Wallet គ្មាន Seed Phrase សម្រាប់ចំនួនតិចដែលប្រើញឹកញាប់ និង Wallet មួយទៀតសម្រាប់ការរក្សាទ្រព្យ Digital រយៈពេលវែង។ ការបែងចែកបែបនេះ ជួយកុំឲ្យកំហុសមួយប៉ះពាល់ទ្រព្យទាំងអស់។ ចំណាំ៖ «គ្មាន Seed Phrase» មិនមែនមានន័យថា Custodial ទេ ហើយក៏មិនមែនមានន័យថាយើងគ្រប់គ្រងទាំងស្រុងដែរ។ វាអាស្រ័យលើការរចនារបស់ Wallet នីមួយៗ។ មុនជ្រើសរើស សួរខ្លួនឯង៖ យើងអាចរក្សា Seed Phrase ឲ្យមានសុវត្ថិភាពបានទេ? បើបាត់ទូរស័ព្ទថ្ងៃស្អែក យើងនឹង Recover តាមផ្លូវណា? ហើយផ្លូវនោះពឹងលើនរណា? ដើម្បីបែងចែកថាអ្នកណាពិតជាគ្រប់គ្រងទ្រព្យ អាចអាន Web3 GM #51: Custodial vs Non-Custodial #Web3GM #CryptoWallet #SeedPhrase #SelfCustody ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

អ្នកដែលទិញ Jumper ICO គេចេញលទ្ធផលហើយ។ អាចឆែកមើល Email រឺ ចូលទៅ Legion បាន។ បើទិញអត់បានទេ គេ Refund មកវិញហើយ។ ខ្ញុំទិញបានប្រហែ
អ្នកដែលទិញ Jumper ICO គេចេញលទ្ធផលហើយ។ អាចឆែកមើល Email រឺ ចូលទៅ Legion បាន។ បើទិញអត់បានទេ គេ Refund មកវិញហើយ។ ខ្ញុំទិញបានប្រហែល 60% នៃ Fund deposit។

Passkey គឺជាអ្វី? ហើយការស្កេនមុខពេលប្រើ Wallet មានដំណើរការយ៉ាងដូចម្តេច? Passkey ជាវិធីបញ្ជាក់សិទ្ធិចូល Account ដែលអាចប្រើជំនួ
+3
Passkey គឺជាអ្វី? ហើយការស្កេនមុខពេលប្រើ Wallet មានដំណើរការយ៉ាងដូចម្តេច? Passkey ជាវិធីបញ្ជាក់សិទ្ធិចូល Account ដែលអាចប្រើជំនួស Password។ យើងអាចអនុញ្ញាតឲ្យប្រើវាដោយស្កេនមុខ ម្រាមដៃ ឬវាយ PIN របស់ឧបករណ៍ ដោយមិនចាំបាច់វាយ Password ទៅក្នុង Website។ នៅពីក្រោយការស្កេននោះ មាន Key មួយគូ៖ Private Key ដែលរក្សាទុកក្នុងឧបករណ៍ ឬ Password Manager របស់យើង និង Public Key ដែលចុះឈ្មោះទុកជាមួយ Website ឬ App ពេលបង្កើត Passkey។ ពេល Login វាដំណើរការបែបនេះ៖ 1. Website ផ្ញើទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ការចូលលើកនោះ ហៅថា Challenge មកឧបករណ៍របស់យើង។ 2. យើងស្កេនមុខ ម្រាមដៃ ឬវាយ PIN ដើម្បីអនុញ្ញាតឲ្យប្រើ Passkey។ 3. ឧបករណ៍ប្រើ Private Key ដើម្បីបង្កើត Signature សម្រាប់ Challenge នោះ ហើយផ្ញើភស្តុតាងទៅ Website វិញ។ 4. Website ផ្ទៀងផ្ទាត់ភស្តុតាងនោះជាមួយ Public Key ដែលវាមាន មុនអនុញ្ញាតឲ្យចូល Account។ ទិន្នន័យមុខ ស្នាមម្រាមដៃ និង PIN នេះប្រើសម្រាប់ផ្ទៀងផ្ទាត់លើឧបករណ៍។ វាមិនត្រូវបានផ្ញើទៅ Website ក្នុងការ Login ដោយ Passkey ទេ។ Private Key ក៏មិនត្រូវបានផ្ញើទៅ Website ដែរ។ នៅក្នុង Web3 មាន Smart Account ដែលប្រើ Key របស់ Passkey សម្រាប់ Sign ប្រតិបត្តិការ។ ចឹងការស្កេនមុខអាចជាការ Login ឬការអនុញ្ញាតប្រតិបត្តិការ អាស្រ័យលើសំណើដែល Wallet កំពុងបង្ហាញ។ ឧទាហរណ៍ Website Airdrop ក្លែងក្លាយអាចផ្ញើសំណើទៅ Wallet ពិតរបស់យើង ដើម្បីសុំសិទ្ធិប្រើ Token។ បើយើងយល់ព្រម ហើយប្រើ Passkey ដើម្បី Sign សំណើនោះ អ្នកបោកអាចប្រើសិទ្ធិនោះដើម្បីយក Token ដែលយើងបានអនុញ្ញាតចេញបាន។ គេមិនចាំបាច់លួច Passkey ទេ។ គេបោកឲ្យយើងអនុញ្ញាតដោយខ្លួនឯង។ ការចូល Website ឬ Connect Wallet តែប៉ុណ្ណោះ មិនមែនជាការផ្ដល់សិទ្ធិឲ្យគេផ្ទេរ Token ទេ។ តែប៊ូតុងដែលសរសេរថា «Login» ឬ «Verify» ក៏អាចនាំទៅសំណើផ្សេងពីអ្វីដែលយើងគិត។ អ្វីដែលត្រូវអាន គឺសំណើក្នុង Wallet មុនពេលយើងយល់ព្រម។ មុនចុច Confirm រឺ​ Approve ដោយ Passkey សូមមើលឲ្យច្បាស់៖ - សំណើនេះសម្រាប់ចូល Account ផ្ទេរ Token ឬផ្ដល់សិទ្ធិប្រើ Token? - បើជាការផ្ទេរ តើផ្ញើ Token អ្វី ចំនួនប៉ុន្មាន និងទៅ Address ណា? - បើជាការផ្ដល់សិទ្ធិ តើ Contract ណាអាចប្រើ Token អ្វី និងត្រឹមចំនួនប៉ុន្មាន? បើសំណើមិនត្រូវនឹងអ្វីដែលយើងចង់ធ្វើ ឬយើងមិនយល់ថាវាអនុញ្ញាតអ្វី សូមកុំទាន់ Sign។ ចំណុចមួយទៀតគឺ ការរក្សាសិទ្ធិចូល Wallet។ Passkey ប្រភេទ Synced អាច Sync តាមសេវាដូចជា iCloud Keychain ឬ Google Password Manager ដើម្បីប្រើលើឧបករណ៍ច្រើន។ Passkey ប្រភេទ Device-bound នៅជាប់ឧបករណ៍ដែលរក្សាវា ហើយមិន Sync ទៅឧបករណ៍ផ្សេងទេ។ មុនដាក់ទ្រព្យ សូមពិនិត្យថាបើបាត់ទូរស័ព្ទ ឬបាត់សិទ្ធិចូល Account ដែល Sync Passkey, យើងអាចចូល Wallet វិញតាមវិធីណា។ បើ Wallet គាំទ្រ សូមរៀបចំវិធីចូលបម្រុង ដូចជា Passkey បន្ថែមដែលមិនពឹងលើ Account Sync ដដែល ឬ Hardware Wallet តាមជម្រើសរបស់វា។ កុំចែករំលែក Passcode របស់ឧបករណ៍ ហើយបើក 2FA លើ Account ដែល Sync Passkey។ Passkey ធ្វើឲ្យការ Login ងាយស្រួល និងកាត់បន្ថយហានិភ័យពីទំព័រលួចព័ត៌មាន Login។ តែពេលប្រើវាជាមួយ Wallet យើងនៅតែត្រូវដឹងថា ការយល់ព្រមរបស់យើងកំពុងអនុញ្ញាតឲ្យធ្វើអ្វីលើទ្រព្យរបស់យើង។ បើចង់យល់បន្ថែមពីសំណើដែល Wallet សុំឲ្យយើងយល់ព្រម អាចអាន Web3 GM #15: Sign or Approve? #Web3GM #Passkey #WalletSafety #CryptoSecurity ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

🎙️ EP47៖ ផលលំបាកនៃការងារ Web3 Remote ពីភាពបត់បែន និងចំណូលច្រើន ទៅសម្ពាធពេលការងារបាត់បងើ។ Kanal និង LEY ចែករំលែកបទពិសោធន៍ការង
🎙️ EP47៖ ផលលំបាកនៃការងារ Web3 Remote ពីភាពបត់បែន និងចំណូលច្រើន ទៅសម្ពាធពេលការងារបាត់បងើ។ Kanal និង LEY ចែករំលែកបទពិសោធន៍ការងារ Remote ការប្ដូរការងារ និងការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់។ បទពិសោធន៍មួយដែលយើងយកមកគិតបន្ត៖ ការត្រៀមខ្លួនត្រូវគិតបន្ថែមពីលើប្រាក់ខែ។ 📱Video: YouTube | Facebook 🎤Audio: Substack ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Full Episode tonight 8pm on our YouTube Channel and Facebook Page

ចេះ ច្រៀង, លេង Guitar, ចេះថតរូប ថតវីដេអូ, ចេះកាត់/Edit, ចេះ Digital Marketing, Web2/Web3, Community building, Project management និង ជំនាញ ជាច្រើនទៀត។ ចឹងបានថា Whale Kanal ចង់ក្រក៏ពិបាកដែរ 😅។ យប់នឹងមាន EP ថ្មីមួយដែល Kanal និង Ley មលចែករំលែកបទពិសោធន៍ ទាក់ទងនឹងការងារ Web3 remote job។ Tonight 8pm on our YouTube Channel & Facebook Page.