es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

The Web3 Perspective

The Web3 Perspective

Ir al canal en Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Mostrar más
Buy Ad
2 782
Suscriptores
-224 horas
-127 días
-2630 días
Archivo de publicaciones
Exchange ត្រូវគេ Hack តើអ្នកណាសងលុយអតិថិជន? ថ្ងៃនេះយើងមកស្គាល់មូលនិធិសង្គ្រោះបន្ទាន់ និង Proof of Reserves ក្រោយករណី Binance
+5
Exchange ត្រូវគេ Hack តើអ្នកណាសងលុយអតិថិជន? ថ្ងៃនេះយើងមកស្គាល់មូលនិធិសង្គ្រោះបន្ទាន់ និង Proof of Reserves ក្រោយករណី Binance ត្រូវគេ Hack ជិត $6.4 ពាន់លានដុល្លារ សំណួរដែលមនុស្សច្រើនសួរគឺ៖ បើ Exchange (CEX) បាត់លុយ តើលុយរបស់អតិថិជនបាត់ដែរឬទេ? ហើយអ្នកណាជាអ្នកសង? ចម្លើយគឺ អាស្រ័យលើ Exchange នីមួយៗ។ ថ្ងៃនេះយើងពន្យល់ពីរបស់ 2 យ៉ាង ដែលគួរស្គាល់មុនទុកលុយលើ Exchange ណាមួយ៖ មូលនិធិសង្គ្រោះបន្ទាន់ និង Proof of Reserves។ 1. ពេល Exchange ត្រូវគេ Hack លុយសងមកពីណា? ជាទូទៅ Exchange អាចយកលុយមកសងអតិថិជនពីប្រភពទាំងនេះ៖ - លុយផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន (Company Treasury) ដែលបានពីចំណេញ និងថ្លៃសេវា - មូលនិធិសង្គ្រោះបន្ទាន់ ដែលក្រុមហ៊ុនបានដកទុកជាមុន - លុយមួយចំណែកដែលបង្កក (Freeze) ឬយកមកវិញបានពីកាបូប Hacker ក្នុងករណី Binance ក្រុមហ៊ុនបានប្រើលុយផ្ទាល់ខ្លួន និងមូលនិធិ SAFU មកបំពេញ ហើយបើកឱ្យដកលុយវិញចាប់ពីថ្ងៃទី 1 វិច្ឆិកា។ ប៉ុន្តែការសងបែបនេះ គឺអាស្រ័យលើលទ្ធភាព និងការសម្រេចចិត្តរបស់ក្រុមហ៊ុននីមួយៗ មិនមែនជាកាតព្វកិច្ចដែលគ្រប់ Exchange ត្រូវតែធ្វើនោះទេ។ បើលុយដែលបាត់ ច្រើនជាងលុយដែលក្រុមហ៊ុនមាន អតិថិជនអាចខាតបង់ ឬត្រូវរង់ចាំយូរ។ 2. មូលនិធិសង្គ្រោះបន្ទាន់ ជួយបានប៉ុណ្ណា? - វាជាលុយដែល Exchange ដកទុកជាមុន ភាគច្រើនកាត់ពីថ្លៃសេវាជួញដូរ សម្រាប់សងអតិថិជនពេលមានបញ្ហាធំៗ កើតឡើង។ Exchange នីមួយៗដាក់ឈ្មោះខុសៗគ្នា ដូចជា SAFU របស់ Binance, Protection Fund របស់ Bitget ជាដើម។ - វាជាលុយរបស់ក្រុមហ៊ុនខ្លួនឯង មិនមែនជាការធានារ៉ាប់រងពីក្រុមហ៊ុនខាងក្រៅទេ។ ទំហំ និងពេលណាត្រូវប្រើ គឺក្រុមហ៊ុនជាអ្នកសម្រេច។ - មិនមែន Exchange ទាំងអស់មានមូលនិធិបែបនេះទេ ហើយខ្លះមានតែឈ្មោះ តែមិនបង្ហាញទំហំឱ្យច្បាស់។ - ពេលប្រើរួច ត្រូវការពេលសន្សំបំពេញវិញ។ ឧទាហរណ៍ ក្រោយករណីលើកនេះ Binance បានដក 7,499 BTC ចេញពី SAFU ដែលមានប្រហែល 15,000 BTC ធ្វើឱ្យនៅសល់ប្រហែលពាក់កណ្តាល។ ដូចនេះក្រុមហ៊ុននឹងត្រូវចំណាយពេលសន្សំ BTC ឡើងវិញដើម្បីបង្គ្រប់ទៅតាមចំនួនដែលគេគិតថាសមរម្យសំរាប់ Fund នោះ។ 3. Proof of Reserves៖ ឆែកថាលុយយើងនៅមានពិតមែន រឺ ទេ? - Proof of Reserves (PoR) គឺជារបាយការណ៍ដែល Exchange បង្ហាញថា ខ្លួនកាន់កាក់គ្រប់គ្រាន់ ឬលើស ធៀបនឹង Balance ដែលអតិថិជនទាំងអស់មាន។ ភាគច្រើនបង្ហាញជាភាគរយ ឧទាហរណ៍ BTC 101% មានន័យថា បើអតិថិជនទាំងអស់មាន BTC សរុប 100 នោះ Exchange កំពុងកាន់ BTC 101។ - Exchange ធំៗចាប់ផ្តើមបញ្ចេញ PoR ក្រោយ FTX ដួលរលំនៅឆ្នាំ 2022 ពេលដែលគេដឹងថា លុយអតិថិជនមិនមាននៅក្នុងក្រុមហ៊ុន ដូចលេខដែលបង្ហាញក្នុង App ទេ។ - យើងអាចផ្ទៀងផ្ទាត់ដោយខ្លួនឯងបាន៖ ចូលក្នុង App របស់ Exchange ដែលមាន PoR ស្វែងរក «Proof of Reserves» រួចចុច Verify ដើម្បីមើលថា Balance របស់យើងត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍នោះឬអត់។ 4. PoR មិនមែនជា របាយការណធានា 100% នោះទេ - វាជាការប្រមូលទិន្នន័យតែមួយពេល (Snapshot) ជាធម្មតារៀងរាល់ខែ។ ក្រោយពេលនោះ ស្ថានភាពអាចប្រែប្រួល។ - ភាគច្រើនបង្ហាញតែកាក់ដែល Exchange កាន់ ធៀបនឹងលុយអតិថិជន តែមិនបានបង្ហាញបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនទាំងអស់ទេ។ - វាមិនការពារការ Hack ទេ។ PoR គ្រាន់តែជួយឱ្យយើងមើលឃើញថា មុន ឬក្រោយកើតហេតុ Exchange នៅមានលុយគ្រប់គ្រាន់ឬអត់។ 5. មុនទុកលុយលើ Exchange ណាមួយ សួរខ្លួនឯង 3 សំណួរ៖ - តើគេបញ្ចេញ Proof of Reserves ទៀងទាត់ ហើយភាគរយចាប់ពី 100% ឡើងទៅឬទេ? - តើមានមូលនិធិសង្គ្រោះបន្ទាន់ ដែលបង្ហាញទំហំ និង Wallet Address ឱ្យឆែកបានច្បាស់លាស់ឬទេ? - លុយដែលយើងមិនបានយកមកជួញដូរ គួរដកទៅទុកក្នុង Wallet ដែលយើងកាន់ Private Key ខ្លួនឯងឬទេ ក្នុងករណីយើងយល់ដឹងពីការគ្រប់គ្រងទ្រព្យដោយខ្លួនឯង។ សរុប៖ មូលនិធិសង្គ្រោះបន្ទាន់ និង Proof of Reserves ជួយបង្កើនទំនុកចិត្ត ប៉ុន្តែមិនមែនជាការធានា 100% ទេ។ Exchange ដែលល្អ គឺជា Exchange ដែលយើងអាចឆែកទិន្នន័យទាំងនោះបាន ហើយយើងគួរផ្ទៀងផ្ទាត់វាដោយខ្លួនឯង។ អានបន្ថែមពីករណីដែល App បង្ហាញ Balance ពេញ តែលុយពិតមិននៅ ក្នុង Web3 GM #107: QuadrigaCX៖ Balance ប្រាប់អ្វី? #Web3GM #ProofOfReserves #SAFU #CryptoSecurity ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

🇰🇭 ចូលរួមស្វែងយល់ពីអនាគតនៃវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងកម្មវិធី Black Swan Summit Cambodia! ឱកាសជួបជាមួយអ្នកដឹកនាំ
🇰🇭 ចូលរួមស្វែងយល់ពីអនាគតនៃវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងកម្មវិធី Black Swan Summit Cambodia! ឱកាសជួបជាមួយអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ អ្នកជំនាញបច្ចេកវិទ្យា និងវិនិយោគិនមកពីតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀតដើម្បីចែករំលែកចំណេះដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសហការថ្មីៗ។ 📅 ថ្ងៃទី១៥–១៦ ខែវិច្ឆិកា 📍 Diamond Island Phnom Penh Cambodia 🔹 ថ្ងៃទី១៥៖ មូលដ្ឋានគ្រឹះសម្រាប់អនាគតឌីជីថល Building affordable digital public infrastructure that's ready for what comes next, and the regulatory environment that lets innovation serve everyone. 🔹 ថ្ងៃទី១៦៖ ការតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់ Connecting economic corridors, with a spotlight on Southeast Asia and the Francophone world. កម្មវិធីនេះរៀបចំដោយ ធនាគារជាតិនៃកម្ពុជា សហការជាមួយ សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ប្រសិនបើអ្នកចាប់អារម្មណ៍លើវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នេះជាឱកាសសម្រាប់ស្វែងយល់បន្ថែម និងបង្កើតទំនាក់ទំនងជាមួយអ្នកនៅក្នុងវិស័យនេះ។ 👉 ចុះឈ្មោះចូលរួមតាមតំណ៖ https://www.cambodia.blackswansummit.com/registration?utm_source=telegram&utm_medium=organic-social&utm_campaign=bsscam-2026-why-cambodia&utm_content=caft-telegram #BlackSwanSummitCambodia

គណបក្ស Democrats ដណ្តើមបានជ័យជម្នះទាំងស្រុងទាំងនៅក្នុង​សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ -Khmer
គណបក្ស Democrats ដណ្តើមបានជ័យជម្នះទាំងស្រុងទាំងនៅក្នុង​សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Hot Wallet vs Cold Wallet៖ ហេតុអ្វី Hacker ច្រើនតែវាយប្រហារលើ Hot Wallet របស់ CEX? 🔥🧊 ក្នុងករណី Binance ត្រូវគេ Hack អស់ជិត
+3
Hot Wallet vs Cold Wallet៖ ហេតុអ្វី Hacker ច្រើនតែវាយប្រហារលើ Hot Wallet របស់ CEX? 🔥🧊 ក្នុងករណី Binance ត្រូវគេ Hack អស់ជិត $6.4 ពាន់លានដុល្លារ យើងឮពាក្យ «Hot Wallet» ច្រើនដង។ ប៉ុន្តែតើ Hot Wallet ជាអ្វី? ហើយវាខុសពី Cold Wallet យ៉ាងម៉េច? ពាក្យទាំងពីរនេះ មិនមែនសំខាន់សម្រាប់តែ Exchange នោះទេ តែក៏សំខាន់សម្រាប់កាបូប Crypto របស់យើងម្នាក់ៗដែរ។ ឧទាហរណ៍ងាយៗ ប្រៀបធៀបទៅនឹងហាងដូរលុយមួយកន្លែង៖ • ថតលុយនៅតុបញ្ជរខាងមុខ = Hot Wallet ដែលបើកប្រើពេញមួយថ្ងៃ ដើម្បីដកដាក់លុយឱ្យភ្ញៀវបានលឿន។ វាងាយស្រួលប្រើ តែក៏ជាកន្លែងដែលចោរអាចលួច ឬបន្លំយកងាយបំផុតដែរ។ • ទូដែកនៅបន្ទប់ខាងក្រោយ = Cold Wallet សម្រាប់ទុកលុយធំៗ ចាក់សោច្រើនជាន់ ហើយបើកតែពេលចាំបាច់ប៉ុណ្ណោះ។ វាចំណាយពេលយូរជាងពេលត្រូវការយកលុយចេញចូលម្តងៗ តែមានសុវត្ថិភាពខ្ពស់ជាង។ 1. Hot Wallet ជាអ្វី? • ជាកាបូបដែលភ្ជាប់ទៅនឹងអ៊ីនធឺណិតជានិច្ច ដើម្បីអាចចុះហត្ថលេខា (Sign) និងផ្ទេរលុយចេញ-ចូលបានភ្លាមៗ។ • Exchange ប្រើ Hot Wallet ដើម្បីឱ្យអតិថិជនអាចដាក់លុយ (Deposit), ដកលុយ (Withdraw) បានលឿនក្នុងរយៈពេលប៉ុន្មាននាទី។ • ដោយសារវាភ្ជាប់អ៊ីនធឺណិតជាប់រហូត និងមានប្រព័ន្ធចុះហត្ថលេខាដោយស្វ័យប្រវត្តិ ទើបវាក្លាយជាគោលដៅដំបូងរបស់ Hacker។ ដូចក្នុងករណី Binance គឺ Hacker មិនបានលួច Private Key ទេ តែបានចូលគ្រប់គ្រងប្រព័ន្ធខាងក្នុង រួចបញ្ជាឱ្យ Hot Wallet ចុះហត្ថលេខាផ្ទេរលុយចេញដោយស្វ័យប្រវត្តិ។ 2. Cold Wallet ជាអ្វី? • ជាកាបូបដែលរក្សាទុក Private Key ដាច់ពីអ៊ីនធឺណិត (Offline) ដូចជានៅក្នុងឧបករណ៍ Hardware Wallet ឬប្រព័ន្ធដែលមិនភ្ជាប់អ៊ីនធឺណិត។ • សម្រាប់ Exchange ធំៗ រាល់ពេលចង់ផ្ទេរលុយចេញពី Cold Wallet ត្រូវឆ្លងកាត់ច្រើនជំហាន និងត្រូវមានការអនុញ្ញាតពីអ្នកទទួលខុសត្រូវច្រើននាក់។ ចឹងហើយទើបវាយឺតជាង តែពិបាក Hack ណាស់។ • ហេតុនេះហើយ Exchange ធំៗតែងទុកលុយអតិថិជនភាគច្រើននៅក្នុង Cold Wallet ហើយដកទុកតែមួយចំណែកតូច បើធៀបនឹងលុយសរុប នៅក្នុង Hot Wallet សម្រាប់ឱ្យភ្ញៀវដកប្រចាំថ្ងៃប៉ុណ្ណោះ។ 3. ចុះកាបូប Crypto របស់យើងវិញ? • កាបូបជា App ក្នុងទូរស័ព្ទ ឬលើ Browser (ដូចជា MetaMask, Trust Wallet ឬ Phantom) គឺជា Hot Wallet។ វាស្រួលប្រើប្រចាំថ្ងៃ តែបើទូរស័ព្ទ ឬកុំព្យូទ័រឆ្លងមេរោគ (Malware) ឬយើងច្រឡំចុច Link ក្លែងក្លាយ គេអាចលួចដកលុយចេញបាន។ • ឧបករណ៍ដាច់ដោយឡែក (Hardware Wallet ដូចជា Ledger ឬ Trezor) គឺជា Cold Wallet។ Private Key ត្រូវបានរក្សាទុកនៅក្នុងឧបករណ៍នោះផ្ទាល់ ហើយរាល់ពេលផ្ទេរលុយ យើងត្រូវចុចប៊ូតុងបញ្ជាក់នៅលើឧបករណ៍នោះផ្ទាល់ដៃ។ • គោលការណ៍ងាយៗ៖ លុយសម្រាប់ប្រើ ឬទិញ-លក់ញឹកញាប់ ទុកតែល្មមប្រើក្នុង Hot Wallet បានហើយ។ ចំណែកលុយសន្សំរយៈពេលវែង គួរទុកក្នុង Cold Wallet។ 4. Cold Wallet ក៏មិនមែនសុវត្ថិភាព 100% ដែរ ករណីបាត់លុយពី Hardware Wallet ភាគច្រើន មិនមែនដោយសារឧបករណ៍ត្រូវគេ Hack នោះទេ ប៉ុន្តែដោយសារមូលហេតុ 3 យ៉ាងនេះ៖ • Seed Phrase ត្រូវគេលួច ឧទាហរណ៍ ថតរូបទុកក្នុងទូរស័ព្ទ ឬវាយបញ្ចូលក្នុងគេហទំព័រក្លែងក្លាយ។ • ទិញឧបករណ៍ក្លែងក្លាយ ឬឧបករណ៍ដែលគេកែប្រែរួច ពីអ្នកលក់បន្ត មិនមែនពីក្រុមហ៊ុនដើមផ្លូវការ។ • ចុចបញ្ជាក់ប្រតិបត្តិការបោកប្រាស់ ដោយមិនបានអានព័ត៌មាននៅលើអេក្រង់ឧបករណ៍ឱ្យច្បាស់។ ដូចនេះ ទិញ Hardware Wallet ពីក្រុមហ៊ុនផ្លូវការផ្ទាល់ អានរាល់ប្រតិបត្តិការមុនចុចបញ្ជាក់ ហើយកុំទុកលុយទាំងអស់នៅ Wallet តែមួយ ទោះជា Cold Wallet ក៏ដោយ។ សម្រាប់លុយចំនួនធំ អាចប្រើ Cold Wallet ជាមួយ Multisig ដែលជាកាបូបត្រូវការហត្ថលេខាច្រើន ទើបអាចផ្ទេរលុយចេញបាន ដូចគណនីរួមដែលត្រូវការអ្នកចុះហត្ថលេខាច្រើននាក់។ ប៉ុន្តែការរៀបចំ Multisig ត្រូវធ្វើឱ្យបានត្រឹមត្រូវ ព្រោះបើរៀបចំខុស យើងអាចចាក់សោលុយខ្លួនឯងមិនឱ្យដកបាន។ អានបន្ថែមថា Multisig ជួយការពារអ្វីខ្លះ និងមិនអាចការពារអ្វីខ្លះ ក្នុង Web3 GM #99: Multisig ការពារអ្វី? https://www.facebook.com/web3perspective/posts/pfbid05ieQMbeqQ5JvLPAGYFwjDrrg5r8gdxjr6GEiwsdAf7fJEw4WE6PiNutcqS7BRGkQl តើលុយ Crypto របស់អ្នកភាគច្រើន ទុកនៅ Hot Wallet ឬ Cold Wallet? Save ទុក ហើយចែករំលែកឱ្យមិត្តដែលទើបចាប់ផ្តើមប្រើ Crypto។ #Web3GM #HotWallet #ColdWallet #CryptoSecurity ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

កូរ៉េខាងជើង និយាយថា ការចោទប្រកាន់ថាខ្លួនជាអ្នកនៅពីក្រោយការលួចពី Binance គឺជា រឿងប្រឌិត -KhmerXBT ————————— ⚡️@web3perspective
កូរ៉េខាងជើង និយាយថា ការចោទប្រកាន់ថាខ្លួនជាអ្នកនៅពីក្រោយការលួចពី Binance គឺជា រឿងប្រឌិត -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

បង្កកលុយ Hacker បាន មិនមែនមានន័យថា ជនរងគ្រោះបានលុយវិញភ្លាមៗទេ 🧊💵 ពេលឃើញព័ត៌មានថា «USDT ឬ USDC រាប់លានដុល្លារត្រូវបានបង្កក»
+3
បង្កកលុយ Hacker បាន មិនមែនមានន័យថា ជនរងគ្រោះបានលុយវិញភ្លាមៗទេ 🧊💵 ពេលឃើញព័ត៌មានថា «USDT ឬ USDC រាប់លានដុល្លារត្រូវបានបង្កក» មនុស្សភាគច្រើនគិតថា រឿងចប់ហើយ ជនរងគ្រោះនឹងបានលុយទាំងនោះវិញ។ តាមពិត ការបង្កកគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ ហើយលុយខ្លះនៅជាប់គាំងរាប់ខែ ឬរាប់ឆ្នាំ ទម្រាំអាចផ្ទេរមកជនរងគ្រោះវិញ។ ក្នុង GM មុន យើងបានឃើញរបៀបដែល Hacker លួចដកលុយចេញ។ ថ្ងៃនេះ យើងមកមើលថា ក្រោយពេលលុយត្រូវបានបង្កក (Freeze) តើវារត់ទៅណា? ត្រឡប់ទៅម្ចាស់ដើមវិញ ឬនៅជាប់ក្នុងកាបូប Hacker ដដែល? ឧទាហរណ៍ករណីធម្មតាមួយសិន ស្រមៃថាចោរបានលួចប័ណ្ណទិញទំនិញ (Voucher) តម្លៃ 100 ដុល្លាររបស់យើង។ ហាងទំនិញអាចជួយតាមវិធី ដូចខាងក្រោម៖ • បិទកូដប័ណ្ណនោះ កុំឱ្យចោរយកទៅប្រើកើត = Freeze • លុបប័ណ្ណចាស់ចោល ហើយចេញប័ណ្ណថ្មីតម្លៃដដែល = Burn & Reissue • ប្រគល់ប័ណ្ណថ្មីនោះមកដល់ដៃអ្នកវិញ = Recovery ចឹងពេលយើងទៅប្រាប់ហាង ហើយឮដំណឹងថាគេនឹងជួយបង្កកប័ណ្ណនោះកុំឱ្យចោរប្រើបាន មិនមានន័យថា ហាងអាចទៅរកប័ណ្ណទំនិញនោះមកឱ្យយើងបាន វិញភ្លាមៗនោះទេ ហើយហាងក៏មិនមានវិធីទៅយកប័ណ្ណនោះដែរ ព្រោះចោរលួចបាត់ទៅហើយ។ ចឹងអ្វីដែលអាចធ្វើបានគឺ ប្រើសិទ្ធិនៅក្នុងប្រព័ន្ធដែលហាងមាន បង្កកកាតនោះ កុំឱ្យចោរប្រើបាន ហើយចេញកាតថ្មី ដែលមានតម្លៃដូចទៅនឹងកាតចាស់របស់យើង។ ហើយតាមធម្មតា ដំណើរការបែបនេះ គឺមិនមែនភ្លាមៗ ហើយក៏មិនមែនដូចគ្នាទាំងអស់គ្រប់ហាងទំនិញដែរ។ ហាងខ្លះដោះស្រាយឱ្យយើងបានលឿន តែហាងខ្លះអាចប្រើពេលយូរទម្រាំតែគេអាចឱ្យកាតថ្មីមកយើងបាន។ ករណីដែលយើងឮពីការបង្កកកាក់ Crypto ផ្សេងៗ ក៏មានវិធានការស្រដៀងនឹងឧទាហរណ៍នេះដែរ គ្រាន់តែវាអាចប្រែប្រួលទៅតាមករណីផ្សេងៗគ្នា ដូចជាអ្នកណាជាអ្នកជួយបង្កក, បង្កកនៅលើ Blockchain ឬ ពេល Fund នោះផ្ញើចូល CEX, បង្កកកាក់មួយណា...? គ្រប់ករណីទាំងអស់អាចមាននីតិវិធី នៃការជួយ ផ្ទេរលុយមកជនរងគ្រោះផ្សេងៗគ្នា ហើយចំណាយពេលផ្សេងៗគ្នាដែរ។ ខាងក្រោមយើងពន្យល់ខ្លះៗ ទាក់ទងទៅនឹងការបង្កក Stablecoin USDC & USDT នៅលើ Crypto wallet របស់ Hacker។ 1. Freeze៖ ចាក់សោ មិនមែនទាញលុយមកវិញទេ ឧបមាថា Hacker លួចបាន 100 USDC។ ពេលក្រុមហ៊ុន Circle ដាក់អាសយដ្ឋាន (Wallet address) របស់ Hacker ចូលក្នុងបញ្ជីខ្មៅ (Blocklist) អាសយដ្ឋាននោះលែងអាចផ្ញើ USDC ចេញ ចូលបានទៀតហើយ។ ជារួមមានន័យថា Hacker មិនអាចប្រើប្រាស់ USDC នោះបានទៀតទេ។ បើឆែកលើ Blockchain យើងនៅតែឃើញ 100 USDC ក្នុងកាបូប Hacker ដដែល គ្រាន់តែមិនអាចប្រើប្រាស់ ផ្ញើចេញចូលបាន។ ក្រុមហ៊ុន Circle មិនអាចទាញយកកាក់ទាំងនោះពី Wallet hacker មកឱ្យ Wallet ជនរងគ្រោះបានដោយស្វ័យប្រវត្តិទេ។ ចំណុចសំខាន់៖ ការបង្កកនេះ ប៉ះតែ USDC ប៉ុណ្ណោះ។ កាក់ផ្សេងក្នុងកាបូបដដែល ដូចជា ETH ឬ Token ផ្សេងទៀត នៅតែផ្ទេរ និងប្រើប្រាស់បានធម្មតា ព្រោះកាក់នីមួយៗមានកូដ (Smart Contract) រៀងៗខ្លួន ហើយ Circle គ្រប់គ្រងបានតែកូដរបស់ USDC។ នេះហើយជាមូលហេតុដែល Hacker តែងប្រញាប់ប្ដូរ Stablecoin ទៅជាកាក់ផ្សេង មុនពេលគេបង្កកទាន់។ ការបង្កកក៏មិនមែនជារៀងរហូតដែរ។ បើតុលាការ ឬភស្តុតាងបង្ហាញថាបង្កកខុស អ្នកចេញកាក់អាចដោះសោវិញបាន។ នេះជាចំណុចការពារ ក្នុងករណីក្រុមហ៊ុនចេះតែបង្កកកាក់របស់យើង ដោយគ្មានមូលហេតុ។ 2. Burn & Reissue៖ លុបកាក់ចាស់, ចេញកាក់ថ្មី (ករណី USDT) ក្រុមហ៊ុន Tether បានរចនាកូដរបស់ USDT មានមុខងារលុប (Burn) កាក់ដែលជាប់បង្កកនោះចោលតែម្ដង ធ្វើឱ្យតួលេខក្នុងកាបូប Hacker ធ្លាក់មកសូន្យ។ បន្ទាប់មក Tether ចេញ (Reissue) USDT ថ្មីក្នុងចំនួនស្មើគ្នា ទៅកាន់អាសយដ្ឋានថ្មីដែលត្រឹមត្រូវ ភាគច្រើនជាអាសយដ្ឋានរបស់សមត្ថកិច្ចដែលកំពុងចាត់ការរឿងក្ដី ហើយក្នុងករណីខ្លះ ទៅកាន់ជនរងគ្រោះផ្ទាល់ ក្រោយផ្ទៀងផ្ទាត់រួច។ ប៉ុន្តែត្រូវចាំថា Tether ធ្វើបែបនេះ លុះត្រាតែមានសំណើផ្លូវការពីសមត្ថកិច្ច ឬដីកាតុលាការ ព្រមទាំងភស្តុតាងច្បាស់លាស់។ មិនមែនយើងឆាតទៅប្រាប់ Support ថា «ខ្ញុំត្រូវគេលួច» ហើយគេចេញលុយថ្មីឱ្យភ្លាមៗនោះទេ។ 3. ចុះ USDC វិញ ដោះស្រាយបែបណា? ខុសពី Tether កូដរបស់ USDC មិនមានមុខងារលុប ឬទាញកាក់ចេញពីកាបូបរបស់អ្នកដទៃទេ។ Circle អាចត្រឹមចាក់សោ ឬដោះសោ។ ដូច្នេះ USDC ដែលបង្កក នឹងនៅជាប់បង្កកក្នុងកាបូប Hacker លើ Blockchain ដដែល។ ចុះជនរងគ្រោះបានលុយវិញតាមណា? ត្រូវដោះស្រាយនៅក្រៅ Blockchain (Off-chain)។ USDC គ្រប់កាក់មានទ្រព្យបម្រុង (Reserve) ជាសាច់ប្រាក់ និងមូលបត្របំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាមេរិក ធានាពីក្រោយ។ ដើម្បីអាចចេញកាក់ថ្មី ផ្ទេរទៅដល់ដៃជនរងគ្រោះ ត្រូវមានដីកាតុលាការ ទើបក្រុមហ៊ុន Circle អាចបន្តដំណើរការតាមនីតិវិធីច្បាប់។ ផ្លូវនេះ ច្រើនតែយឺត និងស្មុគស្មាញជាង USDT។ 4. ពេលណាទើបហៅថា «បានលុយវិញ» ពិតប្រាកដ? ការបង្កកធ្វើឱ្យ Hacker មិនអាចយកលុយទាំងនោះទៅប្រើបាន ប៉ុន្តែដើម្បីឱ្យលុយមកដល់ដៃជនរងគ្រោះវិញ ត្រូវឆ្លងកាត់ការស៊ើបអង្កេត ការបញ្ជាក់ថាលុយនោះជារបស់អ្នកពិតមែន និងដីកាតុលាការ ដែលអាចស៊ីពេលរាប់ខែ ឬរាប់ឆ្នាំ។

តើ Binance ត្រូវគេ Hack អស់ជិត $6.4 ពាន់លានដុល្លារ ដោយរបៀបណា? ករណី Hack ក្រុមហ៊ុន Binance កាលពីទៀបភ្លឺថ្ងៃទី 30 តុលា គឺជាការល
+3
តើ Binance ត្រូវគេ Hack អស់ជិត $6.4 ពាន់លានដុល្លារ ដោយរបៀបណា? ករណី Hack ក្រុមហ៊ុន Binance កាលពីទៀបភ្លឺថ្ងៃទី 30 តុលា គឺជាការលួចលុយធំបំផុតក្នុងប្រវត្តិសាស្ត្រ Crypto (ប្រហែល $6.36B ទៅ $6.4B)។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Private Key របស់ Binance Wallet មិនត្រូវបានគេលួចនោះទេ។ នេះជាចំណុចសំខាន់ៗថាតើ Hacker យកលុយចេញដោយរបៀបណា និង Timeline នៃព្រឹត្តការណ៍នេះ 1. តើ Hacker លួចលុយចេញដោយរបៀបណា? - ក្រុម Hacker បានជ្រៀតចូលតាមកុំព្យូទ័រវិស្វករ (DevOps) រួចចូលគ្រប់គ្រងប្រព័ន្ធខាងក្នុង (Service Container) ដែលមានសិទ្ធិបញ្ជាឱ្យប្រព័ន្ធកាបូបលុយរបស់ Binance ចុះហត្ថលេខាផ្ទេរលុយចេញដោយស្វ័យប្រវត្តិ។ - អ្នកវាយប្រហារបានប្រើការអនុញ្ញាត EIP-7702 ដែលជា Function របស់ Etherum Network ឱ្យ Wallet ដំណើរការកូដ Smart Contract ដែលពួកគេគ្រប់គ្រង។ ត្រឹមតែ 1 Transaction ពួកគេអាចយក 167,464 ETH និង 1.615 ពាន់លាន USDT ព្រមទាំងយកលុយដែល User ទើបផ្ញើចូលថ្មីៗអស់រយៈពេលជិត 4 ម៉ោងបន្តទៀត។ - លាងលុយតាម Aave មុនត្រូវគេបង្កក (Freeze): ដោយដឹងថាក្រុមហ៊ុន Tether និង Circle នឹងបង្កកកាបូប Stablecoins ពួកគេបានប្តូរលុយភ្លាមៗទៅជា ETH និងយក 60 លាន USDT ទៅដាក់បញ្ចាំក្នុង Aave ដើម្បីខ្ចីយក ETH ($44.6M) ចេញ។ 2. Timeline សំខាន់ៗ (គិតតាមម៉ោងនៅកម្ពុជា) - 30 តុលា (ម៉ោង 3:05 – 3:24 ទៀបភ្លឺ): Hacker ចាប់ផ្តើមអាចយកលុយចេញពី 10+ Blockchains (XRP, BTC, SOL, ETH, Tron...) អស់ប្រហែល ជាច្រើន ក្នុងរយៈពេលត្រឹមតែ 20 នាទី។ ហើយ Hacker នៅអាចបន្តយកបាន លុយដែលអតិថិជនដាក់ចូលបន្ថែម ប្រហែលជិត 3.5 hours ទៀត ដែលសរុបជាទឹកប្រាក់ប្រហែល $6.4 billions។ - 30 តុលា (ម៉ោង 4:14 – 5:30 ភ្លឺ): ក្រុមហ៊ុន Tether និង Circle ចាប់ផ្តើមបង្កកលុយបានប្រហែល $2.38 billions (54 នាទីក្រោយកើតហេតុ)។ នៅម៉ោង 5:30 ភ្លឺ Binance ប្រកាសបិទការដកលុយ (Withdrawals) ជាបណ្តោះអាសន្ន។ - 30 តុលា (ម៉ោង 7:52 ព្រឹក – 3:37 រសៀល): លុយជិត $3 billions (ភាគច្រើនជា USDT/USDC) ត្រូវបានបង្កកទាន់ពេល ប៉ុន្តែនៅសល់ជាង $3.3 billions ជា BTC, ETH, XRP និង កាក់ Crypto មួយចំនួនទៀត ដែលមិនអាចបង្កកបាន។ - 31 តុលា: Binance ប្រើលុយបម្រុងរបស់ក្រុមហ៊ុន និងមូលនិធិ SAFU ចេញសងជំនួសបាន 90% នៃចំនួនដែលបាត់បង់ ដោយធានាបាន 1:1 លើកាក់ធំៗទាំង 10។ - 1 វិច្ឆិកា (ម៉ោង 1:00 – 4:00 រសៀល): Binance បំពេញលុយបម្រុងបាន 95% និងចាប់ផ្តើមបើកឱ្យដកលុយ ដំណាក់កាលទី 1 (Phase 1) សម្រាប់កាក់ធំៗ (BTC, ETH, USDT, USDC, BNB, SOL, XRP...) តាមរយៈប្រព័ន្ធកាបូបថ្មី។ ចំណែក 5% ទៀត ដែលជាកាក់តូចៗ (Illiquid Altcoins) Binance កំពុងទិញប្រមូលតាមរយៈ OTC ដើម្បីបើកឱ្យដកតាមក្រោយ និងត្រៀមបញ្ចេញរបាយការណ៍ Proof of Reserves ថ្មីនៅថ្ងៃទី 3 វិច្ឆិកា។ 💡 មេរៀនសំខាន់៖ ទោះបី Binance មានលុយបម្រុងធំអាចទប់ទល់នឹងការបាត់បង់ $6.4B ដោយមិនដួលរលំក៏ដោយ ក៏ករណីនេះជាសញ្ញាដាស់តឿនថា គ្មានប្រព័ន្ធ Hot Wallet ណាដែលសុវត្ថិភាព 100% នោះទេ។ ដូចនេះយើងគួរតែចេះរក្សាទុក ទ្រព្យរបស់យើង អោយបានច្រើនកន្លែង ដែលយើងអាចគ្រប់គ្រងបាន កុំទុកទ្រព្យទាំងអស់នៅកន្លែងតែមួយ ព្រោះពេលមានបញ្ហាយើងនឹងអាចបាត់បង់ទាំងអស់។ មួយវិញទៀត ករណីនេះ Binance អាចធានាមិនអោយបាត់បង់ទ្រព្យរបស់អតិថិជន តែមិនមែនបានន័យថា គ្រប់ករណី Hack របស់ CEX ទាំងអស់សុទ្ធតែអាចដោះស្រាយបែបនេះ បាននោះទេ។ ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Halloween 👻 នៅស្រុកជប៉ុននេះ គួរឲ្យខ្លាចណា មនុស្សធំឃើញហើយក៏យំដែរ 😭
Halloween 👻 នៅស្រុកជប៉ុននេះ គួរឲ្យខ្លាចណា មនុស្សធំឃើញហើយក៏យំដែរ 😭

Update: Binance បានបើកការ​ Withdrawal Phase 1 សំរាប់ តែ BTC -KhmerXBT
Update: Binance បានបើកការ​ Withdrawal Phase 1 សំរាប់ តែ BTC -KhmerXBT

GM 🌤️ Sunday សប្តាហ៍នេះ យើងចែករំលែកពីចំណេះដឹងទូទៅ ទាក់ទងនឹងសុវត្ថិភាព ក្នុងការប្រើប្រាស់ Web3។ GM130 · Admin ចិត្តល្អ ពេលអ្ន
GM 🌤️ Sunday សប្តាហ៍នេះ យើងចែករំលែកពីចំណេះដឹងទូទៅ ទាក់ទងនឹងសុវត្ថិភាព ក្នុងការប្រើប្រាស់ Web3។ GM130 · Admin ចិត្តល្អ ពេលអ្នកមិនស្គាល់ធ្វើដូចជាចង់ជួយ សូមរកប្រភពផ្លូវការដោយខ្លួនឯង។ GM131 · កាដូពីមេឃ កុំឲ្យកាដូដែលមិនបានរំពឹង ធ្វើឲ្យយើងប្រញាប់ចុច ឬធ្វើតាម។ GM132 · មិត្តសុំ Crypto បន្ទាន់ ផ្ទៀងផ្ទាត់សំណើតាមទំនាក់ទំនងដែលស្គាល់ពីមុន។ កុំប្រើលេខថ្មីក្នុងសារសង្ស័យ។ GM133 · អាសយដ្ឋានស្រដៀង ពិនិត្យអាសយដ្ឋានទាំងមូល រួមទាំងអក្សរកណ្ដាល មុនចុច Send។ GM134 · Wallet Update ក្លែងក្លាយ បើកប្រភពផ្លូវការដោយខ្លួនឯង។ សារ Update មិនមែនជាហេតុឲ្យបញ្ចូល Seed Phrase ទេ។ GM135 · ផ្ញើមុន បានទ្វេដង? កុំផ្ញើ Crypto ដើម្បីទទួលកាដូទ្វេដង។ បិទ និង Report សារបោកប្រាស់។ Save ទុកសម្រាប់រំលឹក ហើយចែករំលែកទៅមិត្តដែលកំពុងរៀនប្រើ Wallet។ #Web3GM #WeeklyRecap #WalletSafety ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

«ផ្ញើ Crypto មក យើងផ្ញើត្រឡប់ឲ្យទ្វេដង!» កាដូដែលសុំឲ្យយើងផ្ញើលុយមុន បែបនេះសុទ្ធតែជាការបោកប្រាស់ ចឹងត្រូវប្រុងប្រយត្ន័។ Bean អ
+1
«ផ្ញើ Crypto មក យើងផ្ញើត្រឡប់ឲ្យទ្វេដង!» កាដូដែលសុំឲ្យយើងផ្ញើលុយមុន បែបនេះសុទ្ធតែជាការបោកប្រាស់ ចឹងត្រូវប្រុងប្រយត្ន័។ Bean អង្គុយផឹកតែមាត់ទន្លេ ហើយឃើញ Giveaway មួយដែលមើលទៅគួរឲ្យជឿ។ មានវីដេអូ និង Comment អបអរច្រើន។ តែដើម្បីបាន Crypto ទ្វេដង គាត់ត្រូវផ្ញើរលុយអោយគេមុនសិន។ Bean មិនចូលរួមទេ។ គាត់បិទ ហើយ Report សារបោកប្រាស់នោះ។ វីដេអូ Logo និង Comment អាចត្រូវគេចម្លង កែប្រែ ឬរៀបចំឲ្យមើលទៅមានមនុស្សគាំទ្រច្រើន។ សន្យាថាផ្ញើមុន នឹងបានត្រឡប់ទ្វេដង គឺជាល្បិច Giveaway Scam។ ចាំ 3 ចំណុច៖ 1. កុំផ្ញើ Crypto មុន ដើម្បីទទួលកាដូ ឬចំនួនទ្វេដងត្រឡប់មកវិញ។ 2. កុំសម្រេចចិត្តតាមតែវីដេអូ ឈ្មោះល្បី Logo ឬ Comment អបអរ។ ទាំងនេះអាចត្រូវគេក្លែងបន្លំបាន។ 3. កុំចែកចាយ Link សង្ស័យបន្ត។ បិទ និង Report តាមមុខងាររបស់ Platform។ អានបន្ថែម៖ Web3 GM #127 អំពីល្បិចបង់ថ្លៃ Unlock មុន ដើម្បីទទួលរបស់ដែលមើលទៅមានតម្លៃ។ https://facebook.com/122129665701130320/posts/122149202283130320 #Web3GM #CryptoSafety #GiveawayScam #Web3 ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Crypto ពិន Hack ពេក ត្រលប់ទៅកមិត្តចាស់យើងវិញ ❤️
Crypto ពិន Hack ពេក ត្រលប់ទៅកមិត្តចាស់យើងវិញ ❤️

Trezor ទើបតែ Update ពីបញ្ហា Hardware wallet របស់ខ្លួនអាចនឹងមាន ការ Hack លើ Hardware ស្រដៀងនឹងករណីរបស់ Ledger ដែរ ដោយប្រភពបញ្ហ
+1
Trezor ទើបតែ Update ពីបញ្ហា Hardware wallet របស់ខ្លួនអាចនឹងមាន ការ Hack លើ Hardware ស្រដៀងនឹងករណីរបស់ Ledger ដែរ ដោយប្រភពបញ្ហាចេញពី Supplier CryptoBills ដូចគ្នា។ សំរាប់អ្នកទិញ Trezor Safe 5 ចាប់ពីខែ 08-2026 ទៅគេណែនាំអោយ Move fund ចេញ។ បញ្ហារបស់យើងដែលទិញនៅខ្មែរ គឺភាគច្រើន ទិញតគ្នា ដែលមិនដឹងថា ប្រភពមកពីណា ចឹងដើម្បីការពារខ្លួន សូមប្រុងប្រយត្ន័ផង។ ការដាក់លុយលើ Hardware wallet មិនមែនធានាថា សុវត្ថិភាព 100% ទៀតទេ 😰។ Hot wallet: drain Hardware wallet: hack Money in DeFi: hack, rug, drain Money on CEX: hack, withdraw close 😏🤔

ក្រុមលោកបង មិនបាច់ រកស៊ីអីទេ។ មួយឆ្នាំ Hack បានតែ 2B, 3B យកលុយទៅណានឹងអស់ 😏 ប្រទេសល្មមៗ ខំរកទៅ បើមួយឆ្នាំបានចំណូល 2B
ក្រុមលោកបង មិនបាច់ រកស៊ីអីទេ។ មួយឆ្នាំ Hack បានតែ 2B, 3B យកលុយទៅណានឹងអស់ 😏 ប្រទេសល្មមៗ ខំរកទៅ បើមួយឆ្នាំបានចំណូល 2B

Deposit និង Withdraw នៅលើ Binance ត្រូវបានបិទបណ្តោះអាសន្ន។ មិនទាន់ដឹងថាបើកពេលណាទេ។ ម្តងទៀតបើមានទុនលើ Binance កុំជឿអ្នកណាផ្តេស
Deposit និង Withdraw នៅលើ Binance ត្រូវបានបិទបណ្តោះអាសន្ន។ មិនទាន់ដឹងថាបើកពេលណាទេ។ ម្តងទៀតបើមានទុនលើ Binance កុំជឿអ្នកណាផ្តេសផ្តាស ថាអាចជួយដកលុយអោយបាន។ តាមដានពត៍មានលើ Account ផ្លូវការរបស់គេ។ ការ Hack ប្រហែលជិត 6B ប៉ុន្តែមានការ បង្កក fund បានមកវិញប្រហែល 3B ហើយ។ អាចមើល Wallet របស់ Hacker បានតាម link នេះ https://arkm.com/explorer/entity/ee28af27-2694-409b-b40e-cef142d00f33

«Wallet ត្រូវ Update ឥឡូវ! បញ្ចូល Seed Phrase ដើម្បីបន្ត» បើឃើញសារបែបនេះ សូមឈប់សិន។ Bean កំពុងធ្វើការ ពេលសារមួយលេចឡើងបង្ខំឲ្យ
+1
«Wallet ត្រូវ Update ឥឡូវ! បញ្ចូល Seed Phrase ដើម្បីបន្ត» បើឃើញសារបែបនេះ សូមឈប់សិន។ Bean កំពុងធ្វើការ ពេលសារមួយលេចឡើងបង្ខំឲ្យ Update Wallet តាម Link។ រូប Logo មើលទៅស្គាល់ តែវាសុំ Seed Phrase។ គាត់មិនបញ្ចូលទេ។ គាត់បិទសារនោះ ហើយផ្ទៀងផ្ទាត់ប្រភពផ្លូវការដោយខ្លួនឯង ដើម្បីរកព័ត៌មាន Update។ Seed Phrase អាចប្រើសម្រាប់ Restore Wallet មកវិញនៅលើ Wallet app ផ្លូវការដែលយើង ស្គាល់ច្បាស់ និង download ពីប្រភពផ្លូវការ តែប៉ុណ្ណោះ។ វាមិនមែនសំរាប់បញ្ចូលក្នុង Website រឺ ការ Update ណាមួយទែ, បើអ្នកផ្សេងបានវា គេអាចគ្រប់គ្រង Wallet នោះបាន។ ចាំ 3 ចំណុច៖ 1. កុំចុច Link Update ពី DM ឬ Pop-up ដែលមិនបានរំពឹងទុក រឺ មិនដែលស្គាល់។ 2. បើកប្រភពផ្លូវការដែលបានផ្ទៀងផ្ទាត់ដោយខ្លួនឯង ហើយធ្វើតាមផ្លូវ Download ឬ Update ដែលអ្នកអភិវឌ្ឍន៍ណែនាំពិតប្រាកដ។ Logo ឈ្មោះ App និងរូបរាងស្អាត មិនគ្រប់គ្រាន់សម្រាប់បញ្ជាក់ទេ ត្រូវឆែកលំអិតបន្ថែមពីប្រភពផ្លូវការច្បាស់លាស់។ 3. កុំបញ្ចូល Seed Phrase ដោយសារ មានគេប្រាប់ថាត្រូវ Update ឬ Verify Account។ បើសង្ស័យ សួរ Support តាមប្រភពផ្លូវការដែលរកដោយខ្លួនឯង កុំជឿអ្នកដែលមិនស្គាល់។ អានបន្ថែម៖ Web3 GM #50 ពន្យល់ពី Fake Support DM និងការរកជំនួយតាមប្រភពផ្លូវការ។ https://www.facebook.com/61583909627687/posts/122139125127130320/ #Web3GM #WalletSafety #SeedPhrase #Web3 ————————— Presented to you by - Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

ការ Withdraw លើ App ដូចជានៅដំណើរការធម្មតា តែគេអាច បិទ សកម្មភាពខ្លះៗ។ សូមតាមដាន ពត៍មានពីប្រភពច្បាស់លាស់ និង ជាងវាងការ ចាញ់បោកព
ការ Withdraw លើ App ដូចជានៅដំណើរការធម្មតា តែគេអាច បិទ សកម្មភាពខ្លះៗ។ សូមតាមដាន ពត៍មានពីប្រភពច្បាស់លាស់ និង ជាងវាងការ ចាញ់បោកពី Scammer ក្នុងករណីណាមួយ។ Binance X account: https://x.com/binance

1- Ledger supply chain នៅ Singapore ក៏បញ្ជាក់ថា មានបញ្ហា Hardware ដែលគេ Hack បានដែរ។ 2- Polymarket front end មានគេ Hack ដែលមា
+2
1- Ledger supply chain នៅ Singapore ក៏បញ្ជាក់ថា មានបញ្ហា Hardware ដែលគេ Hack បានដែរ។ 2- Polymarket front end មានគេ Hack ដែលមានអ្នកប្រើប្រាស់បាន បាត់លុយពី Poly Market។ កុំទាន់ចូលប្រើ និងតាមដាន Social media ផ្លូវការរបស់ Polymarket បើចង់ប្រើប្រាស់។ 3- Binance ត្រូវបានគេ Hack អស់ ប្រហែល 5.4B។ បច្ចុប្បន្ននេះ ក្រុមហ៊ុន និង ស្ថានប័នជាច្រើនកំពុងតាមដាន និង បង្កកលុយ។ ទិន្នន័យ មិនទាន់ច្បាស់លាស់ តែដូចជាបាន 2.54B ជាងហើយ។ CZ បញ្ជាក់ថាលុយរបស់អតិថិជនទាំងអស់មិនមានបញ្ហាទេ។ 😰មើលទៅលុយនៅណាក៏ដូច គេចមិនផុតដែរ។

Elon ទើបតែ Quote post មួយនេះដែលទាក់ទងនឹង trade xyz និង Hyperliquid។ Hype ក៏កំពុងឡើងថ្លៃខ្លាំងដែរ ដោយសារ ពត៍មាន ទាំងនេះ។ ហើយបើ
Elon ទើបតែ Quote post មួយនេះដែលទាក់ទងនឹង trade xyz និង Hyperliquid។ Hype ក៏កំពុងឡើងថ្លៃខ្លាំងដែរ ដោយសារ ពត៍មាន ទាំងនេះ។ ហើយបើចង់យល់ពី ចំនុច នេះអាចចូលទៅមើល Live stream ដែល Brother XBT និង Kanal live មិញបាន។ ពួកគាត់បានលើកឡើងពីចំនុចនេះដែរ មុន Elon retweeted។