The Web3 Perspective
Открыть в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Больше2 815
Подписчики
+124 часа
-117 дней
-3730 дней
Архив постов
2 817
ភាគហ៊ុន SoftBank បានធ្លាក់ 10% នៅព្រឹកនេះ ដោយសារតែ ការព្រួយបារម្ភពីល្បឿននៃការអភិវឌ្ឍរបស់ AI
កាលពីយប់ថ្ងៃសៅ CEO របស់ Anthropic Dario បានចេញមកប្រកាសឲ្យបានការគ្រប់គ្រងទៅលើការអភិវឌ្ឍ AI ដែលឈានដល់ដំណាក់កាល SuperIntelligence។ ការព្រួយបារម្ភបានកើតឡើង ដោយមិនមានច្បាប់ឬបទដ្ខានគ្រប់គ្រងច្បាស់លាស់ ដែលអាចប៉ះពាល់ដល់មនុស្សជាតិទាំងមូល។ OpenAI CEO, Sam Altman និង Elon Musk ក៏បានប្រកាសគាំទ្រផងដែរ។
យើងមិនទាន់អាចកំណត់បានទេថា នេះគ្រាន់តែជាការភ័យខ្លាច របស់អ្នកវិទ្យាសាស្ត្រ ឬបញ្ហារគោលនយោបាយផ្ទៃក្នុងរបស់ក្រុមហ៊ុនទាំងនោះ ដែលជិតធ្វើការ IPO។ ហើយបើទោះបីជាអាមេរិចអាចគ្រប់គ្រងបាន ក៏មិនប្រាកដថាចិននឹងចូលរួមដែរ 😏
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
+5
មុន Connect Wallet ទៅ App ថ្មីមួយ តើយើងអាចពិនិត្យអ្វីបានខ្លះ ដោយមិនចាំបាច់ចេះអាន Code?
ចាប់ផ្ដើមពីការរកឲ្យឃើញថា យើងចូល App ត្រឹមត្រូវ ហើយអ្វីដែលគម្រោងអះអាងមានប្រភពឲ្យផ្ទៀងផ្ទាត់។ ឃើញ Website, dAPP ស្អាតៗ មិនមែនបញ្ជាក់ថាគ្មានហានិភ័យទេ។
ឧទាហរណ៍ យើងឃើញ App មួយប្រាប់ថាអាចដាក់ USDC ដើម្បីទទួលការប្រាក់។ មុនសម្រេចចិត្ត យើងអាចពិនិត្យ 4 ចំណុចទាំងនេះសិន។
1. យើងកំពុងចូល App របស់គម្រោងនោះពិតមែនឬទេ?
រក Website ពីប្រភពផ្លូវការច្រើនជាងមួយ ដូចជា Docs, គណនី X, Discord របស់គម្រោង។ ប្រៀបធៀបឈ្មោះ Domain ឲ្យពេញ មិនមើលតែ Logo។ Link ពី DM ឬ Comment អាចនាំទៅ Website Fake ដែលចម្លងរូបរាងពីប្រភពពិត។
បើត្រូវពិនិត្យ Token ឬ Contract សូមផ្ទៀងផ្ទាត់ Network និង Contract Address ពេញ ជាមួយឯកសារផ្លូវការ។ ឈ្មោះ Token ដូចគ្នា មិនមានន័យថាជា Token តែមួយទេ។
2. ពាក្យ «បាន Audit» មានរបាយការណ៍ដើមឲ្យអានទេ?
បើករបាយការណ៍ពីប្រភពរបស់ក្រុមហ៊ុន Audit ហើយមើលថាបានពិនិត្យទៅលើអ្វីខ្លះ ហើយនៅមានចំនុចសំខាន់អ្វីដែលគំរោងមិនទាន់ Fix ទេ។
ពាក្យ Verified លើ Block Explorer ក៏មានន័យផ្សេងពី Audit។ វាទាក់ទងនឹងការផ្គូផ្គង Source Code ជាមួយ Code លើ Chain ដើម្បីឲ្យអាចពិនិត្យបាន។ វាមិនមែនជាការធានាថា Contract គ្មាន Bug ឬគ្មានចេតនាក្លែងបន្លំទេ។
3. អ្នកណានៅអាចប្ដូរលក្ខខណ្ឌដែលប៉ះពាល់យើង?
នៅក្នុង Docs រកមើលថាអ្នកគ្រប់គ្រងអាចប្ដូរថ្លៃសេវា ផ្អាកមុខងារ ឬ Upgrade ប្រព័ន្ធដែរឬទេ។ យើងមិនចាំបាច់ចេះគ្រប់ពាក្យភ្លាមៗទេ តែគួរដឹងថាសិទ្ធិនោះនៅលើក្រុមណា និងអាចធ្វើអ្វីបាន។
ការមានសិទ្ធិគ្រប់គ្រងអាចជួយជួសជុលបញ្ហា ប៉ុន្តែក៏ត្រូវយល់ផលប៉ះពាល់ បើសិទ្ធិនោះត្រូវបានប្រើខុស។ បើអានហើយមិនច្បាស់ សួររកឯកសារពន្យល់បន្ថែម មិនយកចំនួនអ្នកប្រើមកជំនួសចម្លើយទេ។
4. តាមដាន Community របស់ Projects
Projects នីមួយៗតែងតែមាន Community នៅលើ Telegram, Discord, X ជាដើម។ ការចូលរួម និង តាមដានសកម្មភាពរបស់ Community ទាំងនោះអាចជាផ្នែកតូចមួយក្នុងការកត់សំគាល់ថា តើ Community កំពុងពិភាក្សាពីអ្វី ហើយ Projects team រឺ Moderator យកចិត្តទុកដាក់ ជាមួយសហគមន៍ រឺ ទេ។
ការពិនិត្យទាំងនេះមិនអាចធានាសុវត្ថិភាពទាំងអស់បានទេ។ វាជួយអោយយើងយល់ពី Projects បានច្រើនជាងមុន និង កាត់បន្ថយហានិភ័យមួយចំនួនតែប៉ុណ្ណោះតែមិនមែន 100% ទេ។ បើនៅរកមិនឃើញថា លុយដែលយើងដាក់ចូល Projects ត្រូវយកទៅប្រើធ្វើអ្វី ឬដកវិញតាមលក្ខខណ្ឌណា យើងអាចផ្អាកការដាក់ទុន រឺ វិនិយោគសិន ហើយបន្តសិក្សាបន្ថែម។
ពេលចូលអាន មិនត្រូវបញ្ចូល Seed Phrase ឬ Private Key ទៅ Website ណាទេ។ ហើយពេលមាន Wallet Popup ត្រូវអានសំណើពិតក្នុង Wallet ផង ព្រោះសកម្មភាពខ្លះអាចប៉ះពាល់ដល់ Asset របស់យើង។
Save ទុកសម្រាប់ពេលមានមិត្តផ្ញើ App ថ្មីមកឲ្យយើងសាកល្បង។
យើងធ្លាប់និយាយពីការពិនិត្យមុន Connect wallet ក្នុង Web3 GM #82: Check a dApp Before Connect។
#Web3GM #DeFi #Security
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
GM 🌤️ Sunday
សប្តាហ៍នេះ Web3 GM យើងបានចែករំលែក 6 ប្រធានបទ ដើម្បីយល់ពីដំណើរការខ្លះៗ របស់ DeFi Projects ធំៗមួយចំនួន
GM090 — Aave: ការប្រាក់ដែលអ្នកដាក់ Crypto ទទួលបាន មកពីណា?
GM091 — Lido: តើយើងទទួលបានអ្វីមកវិញ ពេលយក ETH ទៅ Stake តាម Lido?
GM092 — Uniswap: យើងយក ETH ទៅ Swap ជា USDC លើ Uniswap។ តើ USDC នោះមកពីណា?
GM093 — Sky: តើ Sky Protocol យកប្រាក់ពីណាមកបង់ Sky Savings Rate?
GM094 — Morpho: ដាក់ USDC ចូល Vault លើ Morpho ហើយ តើ USDC នោះត្រូវបានយកទៅណា?
GM095 — ដាក់ Liquidity លើ DEX បានចំណូលពីថ្លៃ Swap ហើយ ហេតុអ្វីវាអាចខាតជាង Hold?
#Web3GM #WeeklyRecap #CryptoBasics
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
+3
ដាក់ Liquidity លើ DEX បានចំណូលពី ថ្លៃ Swap ហើយតែហេតុអ្វី វាអាចទៅជាខាតជាងយើង Hold token ធម្មតាវិញ?
បើយើងគ្រាន់តែចង់ប្ដូរ Token យើងប្រើ Swap។ បើយើងយក Token ទៅដាក់ក្នុង Liquidity Pool ឲ្យអ្នកផ្សេងប្ដូរ យើងមានតួនាទីជា Liquidity Provider (LP)។
LP អាចទទួលចំណូលថ្លៃ Swap ពីការប្ដូរដែលប្រើ Liquidity របស់ខ្លួន។ លុយនេះបានមកពីអ្នក Swap ដែលត្រូវបង់ Swap Fee។ វាខុសពី Gas Fee សម្រាប់ប្រតិបត្តិការលើ Network ហើយក៏ខុសពីរង្វាន់ Token បន្ថែមរបស់កម្មវិធី Farming ដែរ។
ឧទាហរណ៍ថា Pool WETH/USDC លើ Ethereum។ ពេលអ្នក Swap យក WETH ចេញ ពួកគេដាក់ USDC ចូល។ ចំនួន WETH ក្នុង Pool ថយ ចំណែក USDC កើន។ ចឹង ទ្រព្យក្នុងចំណែករបស់ LP ក៏អាចផ្លាស់ប្ដូរសមាមាត្រ ដោយមិនរក្សាចំនួន Token ដើមទាំងពីរជានិច្ចទេ។
ពេលតម្លៃ WETH ឡើងធៀបនឹង USDC ហើយការប្ដូរក្នុង Pool កែតម្លៃតាមទីផ្សារ ចំណែករបស់យើងអាចសល់ WETH តិច និង USDC ធៀបនឹងពេលយើង Deposit ដំបូង។ យើងរកបានថ្លៃ Swap ប៉ុន្តែយើងសល់ចំនួន WETH តិចជាងពេលដាក់ចូល ខណះពេល ETH កំពុងឡើងថ្លៃ។
ត្រូវប្រៀបធៀបលទ្ធផលនេះជាមួយការកាន់ចំនួន Token ដើមទាំងពីរក្នុង Wallet ក្នុងរយៈពេលដូចគ្នា។ បើតម្លៃចំណែកក្នុង Pool ទាបជាងការកាន់ទុក គម្លាតនេះហៅថា Impermanent Loss។
ឧទាហរណ៍លេខសម្រាប់ប្រៀបធៀប៖ Token ដើមមានតម្លៃសរុប 1,000 ដុល្លារនៅថ្ងៃចាប់ផ្ដើម។ ដល់ថ្ងៃប្រៀបធៀប បើយើងកាន់ចំនួន Token ដើមទុក ហើយវាឡើងថ្លៃ ទៅ 1,200 ដុល្លារ។ ចំណែកក្នុង Pool មានតម្លៃ 1,150 ដុល្លារ ហើយរកថ្លៃ Swap បាន 10 ដុល្លារ។ សរុបគឺ 1,160 ដុល្លារ ដែលនៅតិចជាងការកាន់ទុក 40 ដុល្លារ។ តែវាជាការប្រៀបធៀបក្នុង ខណះពេលនោះ ចឹងហើយបានគេហៅថា Impermanent ដែលវាមិនទាន់កើតឡើងទេបើយើងមិនទាន់ដក LP ចេញ។
ចឹងបើយើងនៅ Hold LP ហើយតំលៃវាធ្លាក់មក 1,000 ដុល្លារ វិញ មានន័យថាអ្នក Hold Token គាត់មិនចំណេញ មិនខាត តែអ្នកនៅក្នុង LP អាចទទួលបាន Fee ក្នុងអំឡុងពេលកាក់ឡើងចុះនោះ។ វាមានភាពស្មុគស្មាញជាងនេះសំរាប់ការស្វែងយល់ពី LP និង IL ប៉ុន្តែអត្ថបទនេះយើងគ្រាន់តែចង់ឆ្លុះបញ្ចាំងខ្លះៗ ដើម្បីអោយទាំងអស់គ្នាចាប់ផ្តើមស្គាល់ពាក្យទាំងអស់នេះ។ ការសាកល្បងជាមួយទុនតិចតួចសិន ក្នុងការដាក់ LP ក្នុង DEX ណាមួយជាជំរើសល្អបំផុតក្នុងការ តាមដាន និង សិក្សាពី Topic មួយនេះ។
ថ្លៃ Swap អាចជួយបន្ថយ IL (Impermanent Loss)នេះ ប៉ុន្តែមិនធានាថាគ្រប់ ឬធានាចំណេញទេ។
សម្រាប់ DEX LP V3 ភាគច្រើន, LP កំណត់ចន្លោះតម្លៃដែល Liquidity របស់ខ្លួនចូលរួមប្ដូរ (Concentrade Liquidity)។ បើតម្លៃចេញក្រៅចន្លោះនោះ ចំណែក Liquidity នោះ ក៏ឈប់ទទួលថ្លៃ Swap ថ្មី ហើយទ្រព្យក្នុងចំណែកនោះនៅសល់ Token មួយប្រភេទ។ នេះគេហៅថា Out of Range ដែលយើងមិនទទួលបាន Fee នោះទេ។
Liquidity អាចសកម្មវិញបើតម្លៃត្រឡប់ចូលចន្លោះ ដែលយើងកំណត់។ ការរៀបចំចន្លោះ LP ថ្មីត្រូវការប្រតិបត្តិការ និងអាចចំណាយ Gas Fee បន្ថែម។ មុខងារ និងកំណែផ្សេងរបស់ DEX អាចមានលក្ខខណ្ឌខុសៗគ្នា ពី Pool មួយទៅ Pool មួយ។
មុនដាក់ Liquidity មើលគូ Token និង Contract Address, ចន្លោះតម្លៃ និងរបៀបគណនាចំណែកថ្លៃ Swap។ យល់ពី Impermanent Loss ផង មិនមើលតែលេខ APR ខ្ពស់ ហើយចង់ដាក់ចូល LP នោះទេ។ ហានិភ័យពី Token និង Bug ក្នុង Smart Contract ក៏នៅមាន។
បើយើងគ្រាន់តែចង់ Swap មិនចាំបាច់ក្លាយជា LP ទេ។ ការដាក់ Liquidity ជាការសម្រេចចិត្តមួយទៀតដែលត្រូវ ព្យាយាមស្វែងយល់បន្ថែម។
រំលឹកមូលដ្ឋានពី Liquidity Pool នៅក្នុង Web3 GM #13:
#Web3GM #DeFi #PancakeSwap #Liquidity
2 817
របាយការណ៍ CPI ប្រចាំខែសីហា របស់សហរដ្ឋអាមេរិចចេញមក ដូចការរំពឹងទុក
ទិន្នន័យរបាយការណ៍ CPI ប្រចាំខែសីហា របស់សហរដ្ឋអាមេរិច៖
- CPI YoY 3.4%
- Core CPI YoY 2.4%
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
+3
ដាក់ USDC ចូល Vault លើ Morpho ហើយ តើ USDC នោះត្រូវបានយកទៅណា?
Morpho ជា Protocol សម្រាប់ការដាក់ Asset ឲ្យគេខ្ចី និងការខ្ចីដោយមានទ្រព្យធានា។ សម្រាប់អ្នកចង់ដាក់ Asset មុខងារមួយដែលមានគឺ Lending Vault។ វាប្រមូល Asset របស់អ្នកដាក់ ហើយបែងចែកទៅកាន់ទីផ្សារកម្ចីតាមលក្ខខណ្ឌរបស់ Vault។
ឧទាហរណ៍ យើងដាក់ USDC ចូល Vault ដែលបែងចែកទៅទីផ្សារកម្ចី Morpho Blue។ យើងទទួលបាន Token តំណាងឲ្យចំណែករបស់យើងក្នុង Vault។ ចំណែក USDC ត្រូវបានផ្ដល់សម្រាប់ឲ្យអ្នកផ្សេងខ្ចី ដោយអ្នកខ្ចីជាអ្នកដាក់ទ្រព្យធានា និងបង់ការប្រាក់។
អ្នកកំណត់ថា Vault អាចបែងចែកទៅទីផ្សារណាខ្លះ និងក្នុងកម្រិតប៉ុន្មាន ហៅថា Curator។ ការបែងចែកជាក់ស្ដែងធ្វើតាមដែនកំណត់នោះ។ Curator អាចឯករាជ្យពី Morpho ដូច្នេះ ការឃើញ Vault នៅលើ App តែមួយ មិនមានន័យថាគ្រប់ Vault មានអ្នកគ្រប់គ្រង និងហានិភ័យដូចគ្នាទេ។
ឧទាហរណ៍ថា Vault ពីរ ទទួល USDC ដូចគ្នា។ មួយបែងចែកទៅទីផ្សារដែលអ្នកខ្ចីដាក់ ETH ជាទ្រព្យធានា។ មួយទៀតបែងចែកទៅទីផ្សារដែលប្រើ Token ផ្សេង។ យើងដាក់ USDC ដូចគ្នា ប៉ុន្តែទ្រព្យធានាដែលគាំទ្រកម្ចីនៅខាងក្រោយអាចខុសគ្នា។
បើទ្រព្យធានាធ្លាក់ថ្លៃខ្លាំង ហើយការយកវាទៅទូទាត់សងកម្ចីមិនគ្រប់បំណុល អ្នកដាក់ Asset USDC ទាំងនោះអាចប្រឈមនឹងខាតប្រាក់ដើម។ ការមាន Curator មិនមែនជាការធានាសងការខាតបង់នោះទេ។
ការប្រាក់ពីកម្ចីអាចប្រែប្រួល។ ពេលមើល APY គួរពិនិត្យថា លេខនោះគិតការកាត់ថ្លៃសេវារួចឬនៅ ហើយមានរង្វាន់ Token បន្ថែមរួមបញ្ចូលដែរឬទេ។ លេខដែលបង្ហាញមិនមែនជាការសន្យាថាយើងនឹងទទួលបានចំនួននោះថេរជានិច្ចទេ។
បើចង់ដកជា USDC ត្រឡប់មកវិញ ក៏ត្រូវមាន Liquidity ដែលអាចដកបាន និងគោរពលក្ខខណ្ឌរបស់ Vault។ បើ USDC ភាគច្រើនត្រូវបានខ្ចីចេញ យើងមិនទាន់អាចដកទុនយើងចេញទាំងអស់ភ្លាមៗនោះទេ, អាចដកចេញខ្លះ និង រង់ចាំអោយមាន Liquidity បន្ថែម ទើបដកបានទៀត។ ការដកយឺតដោយខ្វះ Liquidity និងការខាតដោយបំណុលមិនអាចសងបាន ជាបញ្ហាខុសគ្នា។
មុនជ្រើស Vault មើល 3 ចំណុចនេះសិន៖
- Curator ជាក្រុមណា ហើយកំណត់ការបែងចែក Asset យ៉ាងដូចម្ដេច?
- Asset ត្រូវបានយកទៅទីផ្សារ ឬយុទ្ធសាស្ត្រណាខ្លះ? បើជាកម្ចី អ្នកខ្ចីប្រើអ្វីជាទ្រព្យធានា?
- បើចង់ដកជា Asset ដើមឥឡូវ មានចំនួនអាចដកបានប៉ុន្មាន និងមានលក្ខខណ្ឌអ្វី?
Morpho មាន Vault ដែលប្រើយុទ្ធសាស្ត្រផ្សេងទៀតជាច្រើន។ ឧទាហរណ៍កម្ចីខាងលើជួយឲ្យយើងចាប់ផ្ដើមអាន Vault មួយ មិនមែនពន្យល់គ្រប់ Vault ទាំងអស់ទេ។ Bug ក្នុង Smart Contract ក៏អាចប៉ះពាល់ទ្រព្យដែលបានដាក់។
ទិន្នន័យលើ DefiLlama ថ្ងៃទី 6 កញ្ញា 2026 បង្ហាញ TVL របស់ Morpho ប្រហែល 9.79 ពាន់លានដុល្លារ។
បើនៅមិនទាន់អាចពន្យល់ថា Vault យក Asset យើងទៅណា គួរតែប្រុងប្រយត្ន័ និង កុំទាន់ប្រើទុនដាក់ចូលច្រើន។ សាកល្បងតិចតួច និង បន្តស្វែងយល់ និង សិក្សាពីចំនុចសំខាន់ៗបន្ថែមទៀត។
ចង់យល់ពីប្រភពផលត្រឡប់មុនមើលលេខភាគរយ អាន Web3 GM #32: APY ខ្ពស់ មានន័យថា ល្អ មែនទេ?
https://www.facebook.com/web3perspective/posts/122137083465130320
Bookmark ទុកសម្រាប់អានពីប្រភពផ្លូវការ៖
Website: https://morpho.org/
X: https://x.com/Morpho/
#Web3GM #DeFi #Morpho #Security
2 817
Trump សន្យាថានឹងចែកលុយដល់ ពលរដ្ឋអាមេរិចម្នាក់ $5000 បើសិនជាគណបក្ស Republican ជាប់ឆ្នោតពាក់កណ្តាលអាណត្តិ
ប្រជាជនអាមេរិចដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ចំនួន 245 លាននាក់នឹងអាចទទួលបានប្រាក់នេះ ដែលសរុបស្មើនឹង $1.2 Trillion។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
🎁 GIVEAWAY TIME! ⚽🔥
Want to win a special jersey signed by Brother Thierry Chantha Bin? 👕✍️
It’s simple:
Watch our full podcast with Brother Thierry Chantha Bin on YouTube or Facebook
Comment something you liked, learned, or enjoyed from the episode
Stay tuned — we’ll randomly select one lucky winner at the end of this month!
🏆 Prize: Special Thierry Chantha Bin signed jersey
📅 Winner Announcement: End of this month
The more meaningful your comment, the better the conversation. 💚
Watch • Comment • Get a chance to WIN
📱Video: YouTube | Facebook
#Web3Perspective #ThierryChanthaBin #Giveaway #Podcast #Cambodia #Football #SignedJersey #Web3PerspectivePodcast
2 817
+4
តើ Sky Protocol យកប្រាក់ពីណាមកបង់ Sky Savings Rate?
ពេលយើងយក Stable Coin USDS ទៅ Supply ក្នុង Sky Savings យើងនឹងទទួលបាន sUSDS។ sUSDS គឺជា Token ដែលតំណាងឲ្យ USDS របស់យើងក្នុង Savings Rate ហើយវានឹងបង្កើនតម្លៃធៀបនឹង USDS ទៅតាមពេលវេលា។ និយាយសាមញ្ញ គឺយើងមិនទទួល USDS ជា Interest ចូល Wallet រាល់ថ្ងៃទេ ប៉ុន្តែ sUSDS ដែលយើងកាន់ អាច Redeem បាន USDS កាន់តែច្រើនទៅតាម Sky Savings Rate។
ចុះប្រាក់ចំណូលសម្រាប់បង់ Rate នេះមកពីណា?
Sky Protocol មានប្រភពចំណូលពីសកម្មភាពជាច្រើនក្នុង Web3។ ប្រភពធំមួយគឺ Sky Agent Network ដែលអាចយក USDS Liquidity ពី Sky Protocol ទៅប្រើក្នុងយុទ្ធសាស្ត្រផ្សេងៗ ដូចជា Collateralized Lending, US Treasury Bills និង Real-World Assets ផ្សេងៗ ហើយបង់ Rate ត្រឡប់មក Protocol វិញ។ ចំណូលទាំងនេះត្រូវបានបញ្ចូលជាចំណូល និង Protocol Surplus របស់ Sky។
បន្ទាប់មក Sky Governance ជាអ្នកកំណត់ Sky Savings Rate ដោយមើលទៅលើសមត្ថភាពរកចំណូល និងស្ថានភាពរបស់ Protocol ទាំងមូល។ ដូច្នេះ Yield របស់ sUSDS មិនមែនពឹងលើ Loan មួយ ឬ Strategy មួយជាក់លាក់ទេ ហើយ Rate ក៏អាចឡើង ឬចុះបានតាមការសម្រេចរបស់ Governance។
គិតជាលំហូរងាយៗ៖
Sky Protocol → ផ្តល់ USDS Liquidity ទៅ Sky Agents → Agents យក Capital ទៅរកចំណូល → ប្រាក់ចំណូលត្រឡប់ចូល Protocol → Governance កំណត់ Sky Savings Rate → sUSDS របស់អ្នកកើនតម្លៃធៀបនឹង USDS។
អានបន្ថែមពីរបៀបដែល Stablecoin រក្សាតម្លៃជិត $1 ក្នុង Web3 GM #54៖
Bookmark ទុកសម្រាប់អានពីប្រភពផ្លូវការ៖
Website
X
#Web3GM #DeFi #Sky #Stablecoin
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️️️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
+5
យើងយក ETH ទៅ Swap ជា USDC លើ Uniswap។ តើ USDC នោះមកពីណា?
Uniswap ជា DEX ឬកន្លែងប្ដូរ Token តាម Smart Contract។ បើ Swap របស់យើងដំណើរការតាម Liquidity Pool នោះ USDC ដែលយើងទទួលបាន គឺមកពី Token ដែលអ្នកផ្សេងបានដាក់ចូលក្នុង Pool នោះ ដែលខុសពីប្រភេទ Order Book នៅលើ CEX ដែលត្រូវការមានអ្នកទិញ និង អ្នកលក់នៅលើទីផ្សារជាក់ស្តែង។
អ្នកដែលដាក់ Token ក្នុង Pool ហៅថា Liquidity Provider (LP)។ ដោយសារមាន Token ដាក់សម្រាប់ប្ដូររួចហើយ ប្រព័ន្ធអាចដំណើរការ Swap តាមលក្ខខណ្ឌរបស់ Pool ដោយយើងមិនចាំបាច់ស្វែងរកអ្នកលក់ម្នាក់មកផ្គូផ្គងទៀតទេ។ យើងជាអ្នក Swap ក៏មិនចាំបាច់ទាល់តែជា LP ដែរ។
ឧទាហរណ៍ការ Swap តាម Pool ETH/USDC មួយលើ Uniswap v4។ យើងបញ្ចូល ETH ហើយប្រព័ន្ធគណនាចំនួន USDC ដែលប្ដូរបានតាមស្ថានភាព Pool និងថ្លៃ Swap។ ពេល Swap សម្រេច យើងទទួលបាន USDC។ ចំនួន ETH ក្នុង Pool កើនឡើង ចំណែក USDC ថយចុះ។ នេះជាឧទាហរណ៍សាមញ្ញនៃលំហូរ Token។
LP អាចទទួលចំណែកថ្លៃ Swap តាមលក្ខខណ្ឌរបស់ Pool ដែលហៅថា Swap Fee។ ថ្លៃ Fee នេះខុសពី Gas Fee ដែលបង់សម្រាប់ប្រតិបត្តិការលើ Network/Blockchain។ ការទទួលថ្លៃ Swap ក៏មិនធានាថា LP នឹងចំណេញរហូតដែរ ព្រោះវាអាចមាន IL (Impermanant Lose)។
តែបើយើង Swap ទំហំធំធៀបនឹង Liquidity ដែលអាចប្រើបាននៅតម្លៃនោះ ការប្ដូររបស់យើងផ្ទាល់អាចរុញតម្លៃក្នុង Pool ឲ្យប្រែប្រួលខ្លាំង ហើយធ្វើឲ្យអត្រាប្ដូរមិនសូវល្អសម្រាប់យើង។ នេះហៅថា Price Impact។ វាខុសពី Slippage ដែលជាគម្លាតរវាងតម្លៃប៉ាន់ស្មានមុន Swap និងតម្លៃពេល Swap សម្រេច។ យើងធ្លាប់បានលើកយក Topic Price Impact និង Slippage នេះមកនិយាយនៅក្នុង GM14 រួចហើយ។
ក្នុង App ជាក់ស្ដែង Swap មួយអាចឆ្លងកាត់ Pool ច្រើន ឬប្រើ UniswapX ដែលមានអ្នកបំពេញការ Swap ដោយប្រើ Token របស់ពួកគេ ឬ Liquidity ពី Pool។ ដូច្នេះ ការប្ដូរក្នុង App មិនតែងតែដំណើរការតាម Pool មួយដូចឧទាហរណ៍ខាងលើទេ ដោយសារតែ បច្ចេកវិទ្យា នៅលើ Web3 ក៏កាន់តែវិវឌ្ឍន៍លឿនទៅមុខ ដើម្បីអោយ User ទទួលបាន UX/UI ដែលងាយស្រួលប្រើប្រាស់។
ទិន្នន័យលើ DefiLlama ថ្ងៃទី 6 កញ្ញា 2026 បង្ហាញថា TVL របស់ Uniswap មានប្រហែល 3.55 ពាន់លានដុល្លារ។ នេះជាទំហំទ្រព្យសរុបរបស់ Protocol មិនមែន Liquidity សម្រាប់គូ Token ណាមួយទេ។ TVL សរុបធំ ក៏មិនធានាថា Swap របស់យើងនឹងមាន Price Impact ទាបដែរ ព្រោះវាអាស្រ័យលើ Liquidity Pool របស់ Pair នីមួយៗ។
មុន Swap ពិនិត្យឈ្មោះ និង Contract Address របស់ Token ឲ្យត្រូវ មើល Network ចំនួន Token ប៉ាន់ស្មានដែលនឹងទទួលបាន និងថ្លៃសរុប។ ការមាន Pool ឲ្យប្ដូរ មិនមានន័យថាគម្រោង Token នោះត្រូវបានធានាគុណភាព ឬសុវត្ថិភាពទេ។
ចង់យល់ពី Price Impact និង Slippage ឲ្យច្បាស់ជាងនេះ អាន Web3 GM #14: Slippage៖
https://www.facebook.com/web3perspective/posts/pfbid02vniP2mPEuAe2mHVCAL58AA4Kv6DbEmK6rut34guGu1qeLJ4e3hZLnmnDLhc44cWdl
Bookmark ទុកសម្រាប់អានពីប្រភពផ្លូវការ៖
Website: https://uniswap.org/
X: https://x.com/Uniswap
#Web3GM #DeFi #Uniswap #Swap
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
Hello We're Live Now:
• Facebook: https://www.facebook.com/share/v/1DSyDbZGLd/
• Youtube: https://www.youtube.com/watch?v=faUSIGhH4RU
2 817
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- US CPI
- Hunter Biden Memecoin
- AI Stocks Comeback?
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
យើងយក ETH ទៅ Swap ជា USDC លើ Uniswap។ តើ USDC នោះមកពីណា?
Uniswap ជា DEX ឬកន្លែងប្ដូរ Token តាម Smart Contract។ បើ Swap របស់យើងដំណើរការតាម Liquidity Pool នោះ USDC ដែលយើងទទួលបាន គឺមកពី Token ដែលអ្នកផ្សេងបានដាក់ចូលក្នុង Pool នោះ ដែលខុសពីប្រភេទ Order Book នៅលើ CEX ដែលត្រូវការមានអ្នកទិញ និង អ្នកលក់នៅលើទីផ្សារជាក់ស្តែង។
អ្នកដែលដាក់ Token ក្នុង Pool ហៅថា Liquidity Provider (LP)។ ដោយសារមាន Token ដាក់សម្រាប់ប្ដូររួចហើយ ប្រព័ន្ធអាចដំណើរការ Swap តាមលក្ខខណ្ឌរបស់ Pool ដោយយើងមិនចាំបាច់ស្វែងរកអ្នកលក់ម្នាក់មកផ្គូផ្គងទៀតទេ។ យើងជាអ្នក Swap ក៏មិនចាំបាច់ទាល់តែជា LP ដែរ។
ឧទាហរណ៍ការ Swap តាម Pool ETH/USDC មួយលើ Uniswap v4។ យើងបញ្ចូល ETH ហើយប្រព័ន្ធគណនាចំនួន USDC ដែលប្ដូរបានតាមស្ថានភាព Pool និងថ្លៃ Swap។ ពេល Swap សម្រេច យើងទទួលបាន USDC។ ចំនួន ETH ក្នុង Pool កើនឡើង ចំណែក USDC ថយចុះ។ នេះជាឧទាហរណ៍សាមញ្ញនៃលំហូរ Token។
LP អាចទទួលចំណែកថ្លៃ Swap តាមលក្ខខណ្ឌរបស់ Pool ដែលហៅថា Swap Fee។ ថ្លៃ Fee នេះខុសពី Gas Fee ដែលបង់សម្រាប់ប្រតិបត្តិការលើ Network/Blockchain។ ការទទួលថ្លៃ Swap ក៏មិនធានាថា LP នឹងចំណេញរហូតដែរ ព្រោះវាអាចមាន IL (Impermanant Lose)។
តែបើយើង Swap ទំហំធំធៀបនឹង Liquidity ដែលអាចប្រើបាននៅតម្លៃនោះ ការប្ដូររបស់យើងផ្ទាល់អាចរុញតម្លៃក្នុង Pool ឲ្យប្រែប្រួលខ្លាំង ហើយធ្វើឲ្យអត្រាប្ដូរមិនសូវល្អសម្រាប់យើង។ នេះហៅថា Price Impact។ វាខុសពី Slippage ដែលជាគម្លាតរវាងតម្លៃប៉ាន់ស្មានមុន Swap និងតម្លៃពេល Swap សម្រេច។ យើងធ្លាប់បានលើកយក Topic Price Impact និង Slippage នេះមកនិយាយនៅក្នុង GM14 រួចហើយ។
ក្នុង App ជាក់ស្ដែង Swap មួយអាចឆ្លងកាត់ Pool ច្រើន ឬប្រើ UniswapX ដែលមានអ្នកបំពេញការ Swap ដោយប្រើ Token របស់ពួកគេ ឬ Liquidity ពី Pool។ ដូច្នេះ ការប្ដូរក្នុង App មិនតែងតែដំណើរការតាម Pool មួយដូចឧទាហរណ៍ខាងលើទេ ដោយសារតែ បច្ចេកវិទ្យា នៅលើ Web3 ក៏កាន់តែវិវឌ្ឍន៍លឿនទៅមុខ ដើម្បីអោយ User ទទួលបាន UX/UI ដែលងាយស្រួលប្រើប្រាស់។
ទិន្នន័យលើ DefiLlama ថ្ងៃទី 6 កញ្ញា 2026 បង្ហាញថា TVL របស់ Uniswap មានប្រហែល 3.55 ពាន់លានដុល្លារ។ នេះជាទំហំទ្រព្យសរុបរបស់ Protocol មិនមែន Liquidity សម្រាប់គូ Token ណាមួយទេ។ TVL សរុបធំ ក៏មិនធានាថា Swap របស់យើងនឹងមាន Price Impact ទាបដែរ ព្រោះវាអាស្រ័យលើ Liquidity Pool របស់ Pair នីមួយៗ។
មុន Swap ពិនិត្យឈ្មោះ និង Contract Address របស់ Token ឲ្យត្រូវ មើល Network ចំនួន Token ប៉ាន់ស្មានដែលនឹងទទួលបាន និងថ្លៃសរុប។ ការមាន Pool ឲ្យប្ដូរ មិនមានន័យថាគម្រោង Token នោះត្រូវបានធានាគុណភាព ឬសុវត្ថិភាពទេ។
ចង់យល់ពី Price Impact និង Slippage ឲ្យច្បាស់ជាងនេះ អាន Web3 GM #14: Slippage៖
https://www.facebook.com/web3perspective/posts/pfbid02vniP2mPEuAe2mHVCAL58AA4Kv6DbEmK6rut34guGu1qeLJ4e3hZLnmnDLhc44cWdl
Bookmark ទុកសម្រាប់អានពីប្រភពផ្លូវការ៖
Website: https://uniswap.org/
X: https://x.com/Uniswap
#Web3GM #DeFi #Uniswap #Swap
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️️️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
កូនប្រុសរបស់ Joe Biden លោក Hunter Biden នឹងធ្វើការ Launch កាក់ Memecoin $LAPTOP នៅលើ Base Blockchain នៅថ្ងៃនេះ 🥶
នេះជាការ Launch ដ៏ធំមួយ ដែលមានការចូលរួមពី CEX និង Market Maker ធំៗជាច្រើន។ ការ Launch នេះ អាចជា Liquidity Drain Event (ព្រឹត្តិការណ៍បូមលុយ) ហើយក៏អាចជា Market Top Signal បណ្តោះអាសន្នផងដែរ សូមប្រុងប្រយ័ត្ត។ តែបើការ Launch នេះ ជោគជ័យវិញ វាអាចធ្វើឲ្យខាង Democrats អាចនឹង បើកចិត្តទទួលយក Crypto ព្រោះស្រួលរកលុយ 🤓។
-KhmerXBT
2 817
+3
តើយើងទទួលបានអ្វីមកវិញ ពេលយក ETH ទៅ Stake តាម Lido?
ពេលយើង Stake ETH តាម Lido យើងទទួលបាន stETH។ វាជា Token តំណាងឲ្យចំណែក ETH ដែលបាន Stake នោះ។ យើងមិនមែនបានទ្រព្យឌីជីថលថ្មីមកបន្ថែមនោះទេ។
Lido ជា Protocol ដែលអាចឲ្យយើងចូលរួម Ethereum Staking ដោយមិនចាំបាច់ដំណើរការ Validator ផ្ទាល់។ ការងាររបស់ Validator គឺចូលរួមពិនិត្យ និងបញ្ជាក់ Block របស់ Network។
ចំណុចដែលគេហៅថា Liquid Staking គឺ ETH ត្រូវបានយកទៅ Stake ប៉ុន្តែ stETH ដែលយើងកាន់ អាចផ្ទេរ ឬប្រើក្នុង DeFi ដែលគាំទ្រ Asset មួយនេះ។ ទ្រព្យដែលអាចផ្ទេរនោះគឺ stETH មិនមែន ETH ដើមដែលកំពុង Stake ទេ។ ETH ដែលជាប់ Native Stake គឺមិនអាចយកទៅប្រើប្រាស់បានទេ, នេះជាផលលំបាកមួយដែលធ្វើអោយ Liquid Staking Protocol ចាប់ផ្តើមបង្កើតឡើង។
ផលរង្វាន់មកពី Ethereum Staking អាចប្រែប្រួល។ ចំនួន stETH ដែលយើងកាន់អាចកើនតាមផលរង្វាន់ ឬថយបើមានការពិន័យលើទ្រព្យដែលបាន Stake គេហៅថា Slashing។
បើចង់បាន ETH ត្រឡប់មកវិញ យើងមានផ្លូវ 2៖
1. Withdraw តាម Lido៖ ដាក់សំណើ Withdraw ដើម្បីទទួលបាន ETH ត្រឡប់មកវិញតាមដំណើរការរបស់ Protocol។ យើងអាចត្រូវរង់ចាំ ហើយអាចមើលពេលរង់ចាំប៉ាន់ស្មានក្នុង App បាន។ អំឡុងពេលនេះ យើងមិនអាចយក stETH របស់យើងទៅប្រើប្រាស់បានទៀតទេព្រោះវាបាន Lock រឺ Burn ទៅតាមដំណើរការរបស់ Protocol ជាក់ស្តែង។ ពេលដល់ថ្ងៃកំណត់ យើងនឹងអាច Withdraw ETH របស់យើងចូល Wallet វិញធម្មតា។
2. Swap លើទីផ្សារ៖ ប្ដូរ stETH មក ETH តាមតម្លៃទីផ្សារជាក់ស្តែង។ វាមិនធានាថា 1 stETH ទទួលបាន 1 ETH គ្រប់ពេលទេ។ ពេលខ្លះយើងអាចទទួលបាន ETH តិចជាងនេះ ដោយកត្តាជាច្រើនដូចជា Liquidity, Price Impact, Slippage...។
បើ Validator ត្រូវពិន័យ Slashing ដោយសារបំពានលក្ខខណ្ឌ Network ទ្រព្យដែលបាន Stake អាចត្រូវកាត់បន្ថយ។ Bug ក្នុង Smart Contract ក៏អាចប៉ះពាល់ទ្រព្យរបស់យើងដែរ។ ការមាន stETH ដែលអាចផ្ទេរបានងាយស្រួលដោយនៅតែអាចទទួលបានផលរង្វាន់របស់ ETH staking មែន តែវាក៏ភ្ជាប់មកជាមួយហានិភ័យខាងលើដែលយើងគួរស្វែងយល់ដែរ។
ទិន្នន័យលើ DefiLlama ថ្ងៃទី 6 កញ្ញា 2026 បង្ហាញថា TVL របស់ Lido មានប្រហែល 24.26 ពាន់លានដុល្លារ។ នេះជាទំហំទ្រព្យដែលប្រព័ន្ធរាប់បញ្ចូលនៅពេលនោះ មិនមែនការធានាសុវត្ថិភាព ឬការធានាថា stETH អាច Swap ចេញបានតម្លៃល្អគ្រប់ពេលទេ។
សម្រាប់អ្នកទើបស្គាល់ Lido ចាប់ផ្ដើមពីការអានរបៀប Withdraw និងមើលចំនួន ETH ប៉ាន់ស្មានដែលអាចទទួលបានពេល Swap stETH។ យល់ផ្លូវយក ETH ត្រឡប់មកវិញសិន។ ការសាកល្បងប្រើប្រាស់ Web3 Protocol ណាមួយគួរតែចាប់ផ្តើមជាមួយទុនតិចតួច ហើយស្វែងយល់អោយបានច្បាស់ មុនពេលយើងមាន ទំនុកចិត្តដាក់ទុនច្រើនបន្ថែម។ វាជួយកាត់បន្ថយហានិភ័យ រឺ បញ្ហាផ្សេងៗដែលយើងធ្វើខុស រឺ មិនយល់។
Bookmark ទុកសម្រាប់អានពីប្រភពផ្លូវការ៖
Website: https://lido.fi/
X: https://x.com/LidoFinance
#Web3GM #DeFi #Lido #Staking
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
Video មួយនេះសំរាប់អ្នកទាន់ជំនាន់នុះ ឃើញហើយប្រាកដជារន្ធត់ 🥶
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
Trader ម្នាក់ខាតអស់ $34 មុឺនដុល្លារ ដោយសារតែ FOMO កាក់ Memecoin
Trader ម្នាក់ខាតអស់ $34 មុឺនដុល្លារ ក្នុងពេលតែមួយម៉ោង ដោយសារតែ FOMO កាក់ Memecoin $SLINK។ មូលហេតុ គឺដោយសារតែ Elon Musk បានចូលទៅ Comment នៅលើ Twitter Account មួយដែលត្រូវបានគេ Hacked ឲ្យនិយាយពីកាក់មួយនេះ។ កាក់ត្រូវបានធ្លាក់ថ្លៃបន្ទាប់ពី Post ត្រូវបានលប់ ហើយ Trader ជាច្រើនខាតលុយអស់។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 817
+5
សប្តាហ៍ថ្មីនេះ Web3 GM 🌤️ យើងមកស្គាល់ Aave តាមសំណួរមួយ៖ ការប្រាក់ដែលអ្នកដាក់ Crypto ទទួលបាន មកពីណា?
Aave ជា DeFi App សម្រាប់ដាក់ Crypto ឲ្យគេខ្ចី និងខ្ចី Crypto ដោយមានទ្រព្យធានា។ DeFi គឺជាសេវាហិរញ្ញវត្ថុដែលប្រើ Smart Contract ឬ Code ដែលដំណើរការលើ Blockchain ដើម្បីអនុវត្តប្រតិបត្តិការ។
លើ Aave មានអ្នកប្រើពីរខាង។ ខាងមួយដាក់ Asset ចូលកន្លែងប្រមូលទ្រព្យរួម ហៅថា Pool។ ខាងមួយទៀតដាក់ទ្រព្យធានា រួចខ្ចី Asset ពី Pool នោះ និងបង់ការប្រាក់។ ការប្រាក់ពីអ្នកខ្ចីជាប្រភពចម្បងនៃផលត្រឡប់សម្រាប់អ្នកដាក់ Asset។ អត្រាអាចប្រែប្រួលតាមតម្រូវការខ្ចី និងទ្រព្យដែលមានក្នុង Pool។
ឧទាហរណ៍សម្រាប់យល់យន្តការ៖ អ្នកមាន ETH ហើយមិនទាន់ចង់លក់។ គាត់អាចដាក់ ETH ជាទ្រព្យធានា ដើម្បីខ្ចី Stablecoin ដូចជា USDC លើ Market ដែលគាំទ្រ។ គាត់បាន Asset មកប្រើ ប៉ុន្តែមានបំណុល និងការប្រាក់ដែលត្រូវសង។
បើតម្លៃ ETH ធ្លាក់រហូតទ្រព្យធានាមិនគ្រប់តាមកម្រិតរបស់ Market នោះ ទ្រព្យធានាអាចត្រូវយកទៅទូទាត់បំណុល។ នេះហៅថា Liquidation។ ដូច្នេះ ការខ្ចីដោយមិនលក់ ETH មានតម្លៃត្រូវបង់ និងហានិភ័យបាត់ទ្រព្យធានា។
បើយើងគ្រាន់តែដាក់ Asset ហើយមិនខ្ចី យើងមិនមានហានិភ័យ Liquidation ពីបំណុលផ្ទាល់ខ្លួននោះទេ។ តែ Bug ក្នុង Smart Contract និងការខ្វះ Asset សម្រាប់ដកភ្លាមៗ នៅតែអាចប៉ះពាល់យើង។
តាម DefiLlama ដែលបានពិនិត្យថ្ងៃទី 6 កញ្ញា 2026 Aave មាន TVL ប្រហែល 18.40 ពាន់លានដុល្លារ។ TVL (Total Value Locked) ជាតម្លៃទ្រព្យដែលប្រព័ន្ធរាប់បញ្ចូល គិតជាដុល្លារនៅពេលនោះ។ វាជាទិន្នន័យអំពីទំហំទ្រព្យក្នុងប្រព័ន្ធ មិនមែនចំណូលរបស់ App ឬការធានាសុវត្ថិភាពទេ។
សម្រាប់អ្នកទើបស្គាល់ Aave ចាប់ផ្ដើមពីការមើលថា Supply និង Borrow ខុសគ្នាដូចម្ដេចសិន។ Supply គឺដាក់ Asset ឲ្យគេខ្ចី។ Borrow គឺយើងជាអ្នកខ្ចី ហើយត្រូវគ្រប់គ្រងបំណុលរបស់ខ្លួន។ យើងអាចអានទិន្នន័យ និងឯកសាររបស់ App ដោយមិនចាំបាច់ដាក់លុយសាក។
Save ទុក ឬ Share ទៅមិត្តដែលចង់យល់ថា DeFi Lending ដំណើរការដូចម្ដេច។
Bookmark ទុកសម្រាប់អាន និងតាមដានពីប្រភពផ្លូវការ៖
Website: https://aave.com/
X: https://x.com/aave
#Web3GM #DeFi #Aave #Lending
2 817
ការងារ Remote ក្នុង Web3, ចំណូល ហានិភ័យ និងការចាប់ផ្តើមថ្មី | EP44
ការងារ Remote ក្នុង Web3 អាចបើកឱកាសថ្មី ប៉ុន្តែពេលទីផ្សារថយចុះ តើបទពិសោធន៍ និងជំនាញដែលយើងមានអាចជួយឱ្យយើងបន្តទៅមុខបានយ៉ាងណា?
Episode មួយនេះ យើងជជែកជាមួយ Kris ពីការចាប់ផ្តើមស្គាល់ NFT ការបង្កើតមាតិកាលើ X និងបទពិសោធន៍ធ្វើការពី Web2 ទៅ Web3 full time ហើយត្រលប់មក Web2 វិញ។
Kris ចែករំលែកពីពេលដែលចំណូលកើនឡើង រហូតដល់ពេលត្រូវស្វែងរកការងារថ្មី និងកែសម្រួលការរំពឹងទុករបស់ខ្លួន ជាពិសេស គឺនៅពេលដែលចាប់ផ្តើមមានគ្រួសារ។
បើអ្នកកំពុងធ្វើការ Remote ឬចង់ចូល Web3 តើអ្វីជាជំនាញដែលអ្នកចង់ពង្រឹង ដើម្បីឱ្យខ្លួនមានជម្រើសការងារច្រើនជាងមុន? ស្តាប់ EP មួយនេះចប់ អ្នកអាចប្រហែលនឹង មានគំនិតបន្ថែមក្នុងការ រៀបចំខ្លួនអោយបានប្រសើរជាងមុន។
Our Guest Social Media:
- X account
- Tik Tok account
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
