The Web3 Perspective
Открыть в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Больше2 811
Подписчики
-424 часа
-47 дней
-2530 дней
Загрузка данных...
Похожие каналы
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
октябрь '26окт. '26
октябрь '26
+11
в 0 каналах
сентябрь '26
+55
в 3 каналах
Get PRO
август '26
+72
в 5 каналах
Get PRO
июль '26
+85
в 0 каналах
Get PRO
июнь '26
+190
в 1 каналах
Get PRO
май '26
+105
в 1 каналах
Get PRO
апрель '26
+79
в 0 каналах
Get PRO
март '26
+136
в 3 каналах
Get PRO
февраль '26
+144
в 4 каналах
Get PRO
январь '26
+111
в 5 каналах
Get PRO
декабрь '25
+16
в 5 каналах
Get PRO
ноябрь '25
+76
в 3 каналах
Get PRO
октябрь '25
+141
в 5 каналах
Get PRO
сентябрь '25
+94
в 6 каналах
Get PRO
август '25
+72
в 4 каналах
Get PRO
июль '25
+99
в 15 каналах
Get PRO
июнь '25
+72
в 13 каналах
Get PRO
май '25
+87
в 8 каналах
Get PRO
апрель '25
+160
в 8 каналах
Get PRO
март '25
+146
в 9 каналах
Get PRO
февраль '25
+112
в 8 каналах
Get PRO
январь '25
+138
в 7 каналах
Get PRO
декабрь '24
+221
в 12 каналах
Get PRO
ноябрь '24
+103
в 4 каналах
Get PRO
октябрь '24
+155
в 7 каналах
Get PRO
сентябрь '24
+157
в 8 каналах
Get PRO
август '24
+166
в 5 каналах
Get PRO
июль '24
+125
в 7 каналах
Get PRO
июнь '24
+181
в 6 каналах
Get PRO
май '24
+161
в 3 каналах
Get PRO
апрель '24
+161
в 6 каналах
Get PRO
март '24
+140
в 3 каналах
Get PRO
февраль '24
+124
в 3 каналах
Get PRO
январь '24
+221
в 5 каналах
Get PRO
декабрь '23
+110
в 1 каналах
Get PRO
ноябрь '23
+70
в 1 каналах
Get PRO
октябрь '23
+5
в 0 каналах
Get PRO
сентябрь '23
+1
в 0 каналах
Get PRO
август '23
+10
в 0 каналах
Get PRO
июль '23
+13
в 0 каналах
Get PRO
июнь '23
+6
в 0 каналах
Get PRO
май '23
+30
в 0 каналах
Get PRO
апрель '23
+372
в 0 каналах
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 06 октября | +1 | |||
| 05 октября | 0 | |||
| 04 октября | +2 | |||
| 03 октября | +3 | |||
| 02 октября | +3 | |||
| 01 октября | +2 |
Посты канала
+3
Passkey គឺជាអ្វី? ហើយការស្កេនមុខពេលប្រើ Wallet មានដំណើរការយ៉ាងដូចម្តេច?
Passkey ជាវិធីបញ្ជាក់សិទ្ធិចូល Account ដែលអាចប្រើជំនួស Password។ យើងអាចអនុញ្ញាតឲ្យប្រើវាដោយស្កេនមុខ ម្រាមដៃ ឬវាយ PIN របស់ឧបករណ៍ ដោយមិនចាំបាច់វាយ Password ទៅក្នុង Website។
នៅពីក្រោយការស្កេននោះ មាន Key មួយគូ៖ Private Key ដែលរក្សាទុកក្នុងឧបករណ៍ ឬ Password Manager របស់យើង និង Public Key ដែលចុះឈ្មោះទុកជាមួយ Website ឬ App ពេលបង្កើត Passkey។
ពេល Login វាដំណើរការបែបនេះ៖
1. Website ផ្ញើទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ការចូលលើកនោះ ហៅថា Challenge មកឧបករណ៍របស់យើង។
2. យើងស្កេនមុខ ម្រាមដៃ ឬវាយ PIN ដើម្បីអនុញ្ញាតឲ្យប្រើ Passkey។
3. ឧបករណ៍ប្រើ Private Key ដើម្បីបង្កើត Signature សម្រាប់ Challenge នោះ ហើយផ្ញើភស្តុតាងទៅ Website វិញ។
4. Website ផ្ទៀងផ្ទាត់ភស្តុតាងនោះជាមួយ Public Key ដែលវាមាន មុនអនុញ្ញាតឲ្យចូល Account។
ទិន្នន័យមុខ ស្នាមម្រាមដៃ និង PIN នេះប្រើសម្រាប់ផ្ទៀងផ្ទាត់លើឧបករណ៍។ វាមិនត្រូវបានផ្ញើទៅ Website ក្នុងការ Login ដោយ Passkey ទេ។ Private Key ក៏មិនត្រូវបានផ្ញើទៅ Website ដែរ។
នៅក្នុង Web3 មាន Smart Account ដែលប្រើ Key របស់ Passkey សម្រាប់ Sign ប្រតិបត្តិការ។ ចឹងការស្កេនមុខអាចជាការ Login ឬការអនុញ្ញាតប្រតិបត្តិការ អាស្រ័យលើសំណើដែល Wallet កំពុងបង្ហាញ។
ឧទាហរណ៍ Website Airdrop ក្លែងក្លាយអាចផ្ញើសំណើទៅ Wallet ពិតរបស់យើង ដើម្បីសុំសិទ្ធិប្រើ Token។ បើយើងយល់ព្រម ហើយប្រើ Passkey ដើម្បី Sign សំណើនោះ អ្នកបោកអាចប្រើសិទ្ធិនោះដើម្បីយក Token ដែលយើងបានអនុញ្ញាតចេញបាន។ គេមិនចាំបាច់លួច Passkey ទេ។ គេបោកឲ្យយើងអនុញ្ញាតដោយខ្លួនឯង។
ការចូល Website ឬ Connect Wallet តែប៉ុណ្ណោះ មិនមែនជាការផ្ដល់សិទ្ធិឲ្យគេផ្ទេរ Token ទេ។ តែប៊ូតុងដែលសរសេរថា «Login» ឬ «Verify» ក៏អាចនាំទៅសំណើផ្សេងពីអ្វីដែលយើងគិត។ អ្វីដែលត្រូវអាន គឺសំណើក្នុង Wallet មុនពេលយើងយល់ព្រម។
មុនចុច Confirm រឺ Approve ដោយ Passkey សូមមើលឲ្យច្បាស់៖
- សំណើនេះសម្រាប់ចូល Account ផ្ទេរ Token ឬផ្ដល់សិទ្ធិប្រើ Token?
- បើជាការផ្ទេរ តើផ្ញើ Token អ្វី ចំនួនប៉ុន្មាន និងទៅ Address ណា?
- បើជាការផ្ដល់សិទ្ធិ តើ Contract ណាអាចប្រើ Token អ្វី និងត្រឹមចំនួនប៉ុន្មាន?
បើសំណើមិនត្រូវនឹងអ្វីដែលយើងចង់ធ្វើ ឬយើងមិនយល់ថាវាអនុញ្ញាតអ្វី សូមកុំទាន់ Sign។
ចំណុចមួយទៀតគឺ ការរក្សាសិទ្ធិចូល Wallet។ Passkey ប្រភេទ Synced អាច Sync តាមសេវាដូចជា iCloud Keychain ឬ Google Password Manager ដើម្បីប្រើលើឧបករណ៍ច្រើន។ Passkey ប្រភេទ Device-bound នៅជាប់ឧបករណ៍ដែលរក្សាវា ហើយមិន Sync ទៅឧបករណ៍ផ្សេងទេ។
មុនដាក់ទ្រព្យ សូមពិនិត្យថាបើបាត់ទូរស័ព្ទ ឬបាត់សិទ្ធិចូល Account ដែល Sync Passkey, យើងអាចចូល Wallet វិញតាមវិធីណា។ បើ Wallet គាំទ្រ សូមរៀបចំវិធីចូលបម្រុង ដូចជា Passkey បន្ថែមដែលមិនពឹងលើ Account Sync ដដែល ឬ Hardware Wallet តាមជម្រើសរបស់វា។ កុំចែករំលែក Passcode របស់ឧបករណ៍ ហើយបើក 2FA លើ Account ដែល Sync Passkey។
Passkey ធ្វើឲ្យការ Login ងាយស្រួល និងកាត់បន្ថយហានិភ័យពីទំព័រលួចព័ត៌មាន Login។ តែពេលប្រើវាជាមួយ Wallet យើងនៅតែត្រូវដឹងថា ការយល់ព្រមរបស់យើងកំពុងអនុញ្ញាតឲ្យធ្វើអ្វីលើទ្រព្យរបស់យើង។
បើចង់យល់បន្ថែមពីសំណើដែល Wallet សុំឲ្យយើងយល់ព្រម អាចអាន Web3 GM #15: Sign or Approve?
#Web3GM #Passkey #WalletSafety #CryptoSecurity
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
| 2 | 🎙️ EP47៖ ផលលំបាកនៃការងារ Web3 Remote
ពីភាពបត់បែន និងចំណូលច្រើន ទៅសម្ពាធពេលការងារបាត់បងើ។
Kanal និង LEY ចែករំលែកបទពិសោធន៍ការងារ Remote ការប្ដូរការងារ និងការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់។
បទពិសោធន៍មួយដែលយើងយកមកគិតបន្ត៖ ការត្រៀមខ្លួនត្រូវគិតបន្ថែមពីលើប្រាក់ខែ។
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 215 |
| 3 | Full Episode tonight 8pm on our YouTube Channel and Facebook Page | 233 |
| 4 | ចេះ ច្រៀង, លេង Guitar, ចេះថតរូប ថតវីដេអូ, ចេះកាត់/Edit, ចេះ Digital Marketing, Web2/Web3, Community building, Project management និង ជំនាញ ជាច្រើនទៀត។
ចឹងបានថា Whale Kanal ចង់ក្រក៏ពិបាកដែរ 😅។
យប់នឹងមាន EP ថ្មីមួយដែល Kanal និង Ley មលចែករំលែកបទពិសោធន៍ ទាក់ទងនឹងការងារ Web3 remote job។
Tonight 8pm on our YouTube Channel & Facebook Page. | 278 |
| 5 | សប្តាហ៍ថ្មីនេះ Web3 GM 🌤️ យើងនិយាយពី Wallet ដែលមិនឲ្យយើងសរសេរ Seed Phrase ទុកទេ។ ពេលបង្កើត យើងប្រើតែ Email, Face ID ឬស្នាមម្រាមដៃ។ ចឹងបើគ្មាន Seed Phrase តើ Private Key ទៅនៅឯណា ហើយអ្នកណាជាអ្នកគ្រប់គ្រងទ្រព្យរបស់យើង?
ចម្លើយគឺ Wallet ទាំងនោះនៅតែប្រើ Private Key ដើម្បី Sign ដដែល។ អ្វីដែលផ្លាស់ប្ដូរ គឺកន្លែងរក្សាទុក Key និងអ្នកណាខ្លះចូលរួមក្នុងការ Sign។ វិធីសំខាន់ 2 ដែលយើងជួបញឹកញាប់ គឺ MPC និង Smart Account។.
Wallet ធម្មតា (ហៅថា EOA ឬ Externally Owned Account) មាន Private Key តែមួយ ក្នុងចំណោម Private Key ជាច្រើនទៀតដែលបង្កើតឡើងដោយ Seedphrase។ អ្នកណាមាន Private Key អាចធ្វើអ្វីក៏បានជាមួយ Account នោះ ហើយបើយើងបាត់ទាំង Key រឺ Seed Phrase គ្មាននរណាអាចយកវាមកវិញបានទេ ព្រោះគេនឹងអាចគ្រប់គ្រង និង ប្រើប្រាស់ Account នោះបាន។
1. MPC៖ បំបែក Key ជាចំណែកៗ
MPC (Multi-Party Computation) មិនរក្សា Private Key ពេញមួយនៅកន្លែងតែមួយទេ។ Key ត្រូវបានបង្កើតជាចំណែកៗ ហៅថា Key Share ហើយដាក់នៅកន្លែងផ្សេងគ្នា។
ឧទាហរណ៍ ការរចនាមួយអាចមាន 3 ចំណែក៖ មួយនៅលើទូរស័ព្ទយើង មួយនៅលើ Server របស់ក្រុមហ៊ុន Wallet និងមួយទៀតជាច្បាប់បម្រុងក្នុង Cloud Account របស់យើង។ ពេល Sign ត្រូវការចំណែកគ្រប់ចំនួនដែលបានកំណត់ ដូចជា 2 ក្នុងចំណោម 3។ ចំណែកទាំងនោះគណនារួមគ្នាបង្កើត Signature ដោយមិនចាំបាច់ផ្គុំ Private Key ពេញមកដាក់កន្លែងតែមួយទេ។ នៅលើ Blockchain Signature នោះមើលទៅដូច Signature ពី Wallet ធម្មតា។
អ្វីដែលត្រូវយល់៖ សុវត្ថិភាពរបស់ MPC Wallet ពឹងលើរបៀបដែលក្រុមហ៊ុនរៀបចំ Key Share, Backup និងការ Recover។ ក្នុងការរចនាខ្លះ ក្រុមហ៊ុនតែម្នាក់ឯងមិនអាច Sign បានទេ។ ក្នុងការរចនាខ្លះទៀត ក្រុមហ៊ុនមានតួនាទីធំជាងគេ។ ចឹងយើងត្រូវមើលថា Wallet ដែលយើងប្រើ ដាក់ចំណែកនីមួយៗនៅឯណាខ្លះ។
2. Smart Account៖ ច្បាប់សរសេរក្នុង Smart Contract
Smart Account គឺ Account ដែលខ្លួនវាជា Smart Contract។ Contract នោះកំណត់ថា Signature ប្រភេទណាទើបត្រូវបានទទួលយក។ ចឹង Key ដែលប្រើ Sign អាចជា Passkey ដែលនៅក្នុងទូរស័ព្ទ ហើយយើងបើកវាដោយ Face ID ឬម្រាមដៃ ជំនួសការសរសេរ Seed Phrase។
ដោយសារវាជាកូដ Smart Account អាចមានមុខងារដែល Wallet ធម្មតាមិនមាន៖
- Recovery៖ កំណត់ Guardian ដូចជា Wallet មួយទៀតរបស់យើង ឬមនុស្សដែលយើងទុកចិត្ត ឲ្យជួយប្ដូរ Key ថ្មីបាន ពេលយើងបាត់ទូរស័ព្ទ។
- ដែនកំណត់៖ ឧទាហរណ៍ ការផ្ទេរលើសចំនួនណាមួយ ត្រូវការការយល់ព្រមបន្ថែម។
- Batch៖ ធ្វើ Approve និង Swap ក្នុងសំណើតែមួយ។
- Gas៖ App ឬ Paymaster អាចបង់ Gas ជំនួសយើង ឬឲ្យយើងបង់ជា Token ផ្សេងក្រៅពី coin របស់ chain នោះជាដើម។
នៅលើ Ethereum ស្តង់ដារ ERC-4337 ចាប់ផ្ដើមដំណើរការលើ Mainnet តាំងពីខែមីនា ឆ្នាំ 2023។ តាំងពី Pectra Upgrade ខែឧសភា ឆ្នាំ 2025 មក EIP-7702 អនុញ្ញាតឲ្យ Wallet ធម្មតាភ្ជាប់ទៅកូដ Smart Account បានដែរ។
ប៉ុន្តែ Smart Account ក៏មានដែនកំណត់របស់វា។ បើកូដ Contract មាន Bug នោះជាហានិភ័យផ្ទាល់ទៅលើទ្រព្យ។ Guardian ដែលកំណត់មិនល្អ ក៏អាចក្លាយជាផ្លូវឲ្យអ្នកផ្សេងប្ដូរ Key របស់យើងបានដែរ។ ហើយ Smart Account ត្រូវមានលើ Network នីមួយៗដែលយើងប្រើ។ ចឹងមុនទទួល Token លើ Network ថ្មី ត្រូវពិនិត្យថា Wallet របស់យើងគាំទ្រ Network នោះ។
សរុបមក គ្មាន Seed Phrase មិនមែនមានន័យថាគ្មាន Private Key ឬគ្មានហានិភ័យទេ។ វាមានន័យថាការរក្សាទុក Key និងការ Recover ត្រូវបានរៀបចំតាមរបៀបផ្សេង។ មុនដាក់ទ្រព្យច្រើនក្នុង Wallet បែបនេះ សួរខ្លួនឯង៖
- Key ឬ Key Share នៅឯណាខ្លះ ហើយអ្នកណាកាន់វា?
- បើបាត់ទូរស័ព្ទ ឬបាត់ Email/Cloud Account យើង Recover តាមវិធីណា?
- បើក្រុមហ៊ុន Wallet បិទសេវា យើងនៅតែអាចយកទ្រព្យចេញបានឬទេ? យើងអាច Export Private Key របស់យើងបានរឺទេ?
បើរកចម្លើយមិនឃើញក្នុង Docs ផ្លូវការរបស់ Wallet នោះ ចាត់ទុកថាយើងមិនទាន់យល់គ្រប់គ្រាន់ ហើយដាក់ត្រឹមចំនួនដែលយើងទទួលយកបានពេលមានបញ្ហា។ Wallet ប្រភេទនេះ ជួយឲ្យការប្រើប្រាស់ងាយស្រួលជាងមុន តែការសម្រេចចិត្តថាទុកទ្រព្យប៉ុន្មាននៅទីណា នៅតែជាទំនួលខុសត្រូវរបស់យើង។
អាចអានបន្ថែមពាក់ពន្ធនឹង Wallet ដែរ នៅលើ Web3 GM #99: Multisig ការពារអ្វី?
#Web3GM #SmartAccount #CryptoWallet #SelfCustody—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 285 |
| 6 | GM 🌤️ Sunday
សប្តាហ៍នេះ Web3 GM យើងនិយាយពីការប្រើ Wallet ក្រៅពីការផ្ញើ និងទទួល Token ហើយអ្វីដែលយើងគួរយល់មុនប្រើមុខងារទាំងនោះ។
ពី Connect និង Sign, ឈ្មោះ .eth, Mobile Wallet និង Browser Extension, ការប្រើ NFT ក្រៅពីរូបភាព, NFT មិនស្គាល់ដែលចូល Wallet រហូតដល់អត្ថន័យរបស់ 0x ខាងមុខ Ethereum Address។
ទាំងអស់គ្នាអាចមើលតាម Link ខាងក្រោម សម្រាប់ការពន្យល់លម្អិតនៃ Topic នីមួយៗ៖
- GM108: Website ស្នើឲ្យ Connect Wallet រួចស្នើឲ្យ Sign ទៀត។ ហេតុអ្វីត្រូវធ្វើ 2 ដង?
- GM109: ឈ្មោះ .eth អាចជំនួស Wallet Address វែងៗបានយ៉ាងដូចម្ដេច?
- GM110: Mobile Wallet ឬ Browser Extension៖ មួយណាសមនឹងយើងជាង?
- GM111: បើរូប NFT អាច Save បាន តើ NFT មានប្រយោជន៍ត្រឹមជារូបភាពមែនទេ?
- GM112: NFT មិនស្គាល់មួយចូល Wallet ហើយប្រាប់ឲ្យចុច Link ទៅ Claim។ តើគួរធ្វើអ្វី?
- GM113: ហេតុអ្វី Ethereum Address ចាប់ផ្ដើមដោយ 0x? 🤔
Wallet អាចជាផ្លូវ Login ចូល Website ហើយ Wallet ដែលគាំទ្រ ENS អាចរក Address ពីឈ្មោះ .eth បាន។ ចំណែក NFT អាចប្រើជា Ticket ឬ Membership តាមប្រព័ន្ធ និងលក្ខខណ្ឌរបស់អ្នកចេញ។
មុនចុច Sign សូមអានថាសំណើនោះសម្រាប់ Login ឬផ្ដល់សិទ្ធិប្រើ Token។ មុនផ្ញើ សូមផ្ទៀងផ្ទាត់អ្នកទទួល, Address និង Network ព្រោះឈ្មោះ .eth អាចប្ដូរ Address ដែលវាភ្ជាប់ទៅ ហើយ 0x មិនប្រាប់ថាយើងកំពុងប្រើ Network មួយណាទេ។ NFT មិនស្គាល់ដែលចូល Wallet ក៏មិនមែនជាហេតុផលឲ្យយើងចុច Link ទៅ Claim ដែរ។
ចឹង មុនធ្វើសកម្មភាព សួរខ្លួនឯងថា សំណើដែលឃើញត្រូវនឹងអ្វីដែលយើងចង់ធ្វើឬទេ។ បើមិនត្រូវ ឬអានហើយមិនយល់ សូមផ្អាកសិន។ ការផ្ទៀងផ្ទាត់ជួយកាត់បន្ថយហានិភ័យ តែមិនធានាសុវត្ថិភាព 100% ទេ។
អរគុណទាំងអស់គ្នាដែលតាមដាន Web3 GM 🙏 សូម Share ទៅមិត្តដែលកំពុងរៀនប្រើ Wallet ជាមួយយើង។
#Web3GM #WeeklyRecap #CryptoWallet
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 247 |
| 7 | ហេតុអ្វី Ethereum Address ចាប់ផ្ដើមដោយ 0x? 🤔
0x មិនមែនជាអ្វីដែល Ethereum បង្កើតឡើងទេ។ ក្នុងការសរសេរកម្មវិធីកុំព្យូទ័រ គេដាក់ 0x នៅពីមុខលេខ ដើម្បីប្រាប់ថាលេខនោះសរសេរជា Hexadecimal គឺប្រព័ន្ធលេខដែលប្រើ 0–9 និង a–f។
ចឹង Ethereum Address មាន 0x នៅខាងមុខ និងតួអក្សរ Hexadecimal 40 តួនៅខាងក្រោយ សរុប 42 តួ។
ចុះហេតុអ្វី Address ខ្លះមានអក្សរធំ និងអក្សរតូចលាយគ្នា? 👀 នោះមិនមែនចៃដន្យទេ។ វាជា Checksum (EIP-55) ដែលជួយ Wallet ដែលគាំទ្រ ចាប់កំហុសពេលយើងវាយ ឬ Copy Address ខុស។ តែវាមិនអាចចាប់ Address ក្លែងក្លាយដែលមានតួខាងមុខ និងខាងក្រោយស្រដៀង Address ពិតទេ។
ហើយ Address 0x ដដែល អាចប្រើបានលើ Network ជាច្រើនរបស់ EVM ដូចជា Ethereum, BNB Chain, Polygon និង Arbitrum។ ចឹង Address USDT របស់យើងលើ BEP20 និង ERC20 អាចដូចគ្នាបេះបិទ ចំណែក Address លើ TRON (TRC20) វិញចាប់ផ្ដើមដោយអក្សរ T។
នេះហើយជាមូលហេតុដែល 0x មិនមែនប្រាប់យើងថាកំពុងនៅលើ Network មួយណាទេ។ មុនផ្ញើ ត្រូវមើល Network និង Address ឲ្យត្រូវនឹងអ្វីដែលអ្នកទទួលបានបញ្ជាក់។
បើផ្ញើខុស Network រួចហើយ តើកាក់បាត់ឬទេ? អាចអាន Web3 GM #74: ខុស Network ឬខុស Address?
#Web3GM #Ethereum #WalletAddress #FunFact
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 303 |
| 8 | NFT មិនស្គាល់មួយចូល Wallet ហើយប្រាប់ឲ្យចុច Link ទៅ Claim។ តើគួរធ្វើអ្វី?
កុំចុច Link ហើយកុំធ្វើតាមសារនៅក្នុង NFT នោះ។ NFT ដែលបង្ហាញក្នុង Wallet មិនមានន័យថា Wallet ឬគម្រោងណាមួយបានផ្ទៀងផ្ទាត់ថាវាពិតទេ។
ហេតុអ្វី?
- អ្នកណាក៏អាចផ្ញើ NFT មក Address របស់យើងបាន ដោយយើងមិនចាំបាច់មានការយល់ព្រមពីយើងទេ ព្រោះ Address ជាព័ត៌មានសាធារណៈ។
- Scammer ដាក់សារក្នុងរូប ឬ Description របស់ NFT ដូចជា «អ្នកឈ្នះរង្វាន់» ឬ «មាន Token ឲ្យ Claim» ដើម្បីឲ្យយើងចូល Website របស់គេ។
- ពេលទៅដល់ Website នោះ វាអាចសុំ Seed Phrase/Private Key ឬសុំឲ្យយើង Sign សំណើដែលផ្ដល់សិទ្ធិប្រើ Token និង NFT ពិតប្រាកដផ្សេងទៀត របស់យើង។
NFT នោះខ្លួនឯង មិនអាចយកទ្រព្យចេញពី Wallet យើងបានទេ ដរាបណាយើងមិនធ្វើអ្វីជាមួយវា។ វាគ្រាន់តែជានុយ។ ការខូចខាតកើតឡើងពេលយើងចូល Link ហើយផ្ដល់ Seed Phrase/Private Key ឬចុច Sign តាមការបញ្ឆោត។
ការទទួល NFT Scam បែបនេះ មិនមែនបញ្ជាក់ថា Wallet របស់យើងមានបញ្ហាអ្វីនោះទេ។
អ្វីដែលយើងគួរធ្វើ៖
- ទុកវាចោល។ កុំ Sign, Approve, លក់, ផ្ទេរ ឬ Burn វា ដើម្បីយករង្វាន់ ណាមួយ។
- បើវាអះអាងថាមកពីគម្រោងដែលយើងស្គាល់ ចូលទៅ Website ឬ Social Media ផ្លូវការដែលយើងផ្ទៀងផ្ទាត់ដោយខ្លួនឯង មិនមែនតាម Link ក្នុង NFT ទេ។
- បើ Wallet មានមុខងារ Hide ឬ Report អាចប្រើមុខងារនោះ។ វាគ្រាន់តែលាក់ NFT ពីការបង្ហាញ មិនមែនលុបវាចេញពី Blockchain ឬដកសិទ្ធិដែលយើងធ្លាប់ផ្ដល់ទេ។
បើយើងបានចុច Link ហើយធ្វើតាមរួចហើយ៖
- បើបានវាយ Seed Phrase ឬ Private Key ចូល Website នោះ ត្រូវចាត់ទុកថា Wallet នោះលែងមានសុវត្ថិភាពហើយ។ បង្កើត Wallet ថ្មីដែលមាន Seed Phrase ថ្មី ហើយផ្ទេរទ្រព្យដែលនៅសល់ទៅទីនោះឲ្យបានលឿន។
- បើបាន Sign ឬ Approve សំណើណាមួយ ត្រូវពិនិត្យ និង Revoke សិទ្ធិដែលយើងមិនស្គាល់។
ហើយប្រយ័ត្នអ្នកដែល DM មកសន្យាថាអាចជួយយកទ្រព្យមកវិញ។ គ្មាន Website ឬ Support ណាមួយត្រូវការ Seed Phrase ឬ Private Key របស់យើងទេ ហើយក៏គ្មានអ្នកណាអាចជួយយើងបានដែរ ប្រសិនបើ Wallet ត្រូវបានគេ Hack រឺយក Seedphrase/Private Key បានហើយ។
គោលការណ៍ងាយចាំ៖ អ្វីដែលចូលមកក្នុង Wallet ដោយខ្លួនឯង មិនមានន័យថាយើងត្រូវចូលទៅធ្វើតាមវាទេ។
ជំហានលម្អិតក្រោយពេលដឹងថាខ្លួនចុចខុស អាចអាន Web3 GM #76: អ្វីដែលត្រូវធ្វើក្នុង 10 នាទីដំបូង ក្រោយដឹងថាចុចអ្វីមួយខុស
#Web3GM #NFTScam #WalletSafety #CryptoSecurity
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 368 |
| 9 | ព្រឹកមិញ Meta Mask, ឥលូវដល់ Near Intent ម្តង ដែលជា Product មួយរបស់ Near projects ក្នុងការ Bridge crypto ឆ្លង Chain។
ឥលូវត្រូវបានគេ Hack អស់ 3.8M។ | 313 |
| 10 | And here what we had been doing in the last 9months
- 46 Podcast Episodes
- 35 Livestream
- 110 plus Web3 GM and a tons of news sharing…
Thanks you every guests that join the conversation.
Thanks you to all of you to be part of this community. | 317 |
| 11 | 🙋 Hello October
What had you guy learn in life for this year?
3months more to finished 2026, keep learning and keep improving yourself.
The world is changing fast in this AI era. | 305 |
| 12 | ព្រឹកឡើងបើក X ឃើញ Meta Mask មានបញ្ហា 🥶
តែដូចជាមិនមែន បញ្ហា Wallet ទេ តែជាបញ្ហា Infrastructure ផ្សេង។
បើគេ Hack Meta Mask វិញគឺចប់ហើយ 🤣។ អ្នកប្រើ Crypto ពីមុន អ្នកណាក៏ធ្លាប់ មាន Private key ក្នុង Meta Mask ដែរ។
ចឹងបានចេះតែរំលឹកគ្នាយើង ព្យាយាម Diversify ទុនយើង តាមលទ្ធភាពជាក់ស្តែង។ ដាក់ច្រើនកន្លែងពេក ពេលខ្លះក៏ពិបាក តែបំបែក សមរម្យ ដែលយើងអាចគ្រប់គ្រងបាន។
មានទុនលើ CEX ខ្លះ, Wallet ខ្លះ ហើយទាំងពីរនឹងក៏មិនមែនមានតែ មួយ Account ដែរ។ មាន ពីរ បី តាមជាក់ស្តែងដែលយើង ចង់ប្រើ និង អាចគ្រប់គ្រងបាន។ | 336 |
| 13 | បើរូប NFT អាច Save បាន តើ NFT មានប្រយោជន៍ត្រឹមជារូបភាពមែនទេ?
ការយល់ច្រឡំគឺ យករូបភាពដែលយើងមើលឃើញមកស្មើនឹង Token ទាំងមូល។ NFT ជា Token ដែលអាចសម្គាល់ដាច់ពី Token ផ្សេងក្នុងប្រព័ន្ធរបស់វា ហើយកត់ត្រាថា Address ណាកាន់វា។ រូបភាពអាចជាផ្នែកដែលប្រើសម្រាប់បង្ហាញ NFT នោះ។
ឧទាហរណ៍ថា អ្នករៀបចំកម្មវិធីមួយប្រើ NFT ជា Ticket។ នៅពេលចូលកម្មវិធី ប្រព័ន្ធពិនិត្យថា Account របស់យើងកាន់ Ticket ពី Collection ដែលអ្នករៀបចំទទួលស្គាល់ ហើយ Ticket នោះនៅអាចប្រើបានតាមលក្ខខណ្ឌឬទេ។
មិត្តយើងអាច Save រូប Ticket ទុកលើទូរស័ព្ទបាន។ តែការមានរូបដូចគ្នា មិនធ្វើឲ្យ គាត់មានសិទ្ធិដូចអ្នកកាន់ NFT នោះទេ។ ប្រព័ន្ធដែលពិនិត្យម្ចាស់ Token មិនមែនយករូប Screenshot មកធ្វើជាភស្តុតាងទេ គឺគេឆែក NFT នោះផ្ទាល់ និង Verify នៅលើ Blockchain ថាយើងពិតជាម្ចាស់ NFT នោះពិតមែនរឺទេ។
របៀបស្រដៀងគ្នានេះអាចប្រើសម្រាប់ Membership ឬការចូលមើល Content ដែលកំណត់សម្រាប់អ្នកកាន់ NFT។ ប្រយោជន៍នៅទីនេះ គឺការប្រើកំណត់ត្រាម្ចាស់ Token ដើម្បីពិនិត្យសិទ្ធិដែលសេវាមួយបានកំណត់។
តែ Blockchain មិនអាចធានាថាអ្នករៀបចំនឹងបើកកម្មវិធី ឬផ្ដល់សេវាតាមការសន្យាទាំងអស់ទេ។ បើកម្មវិធីត្រូវលុបចោល ឬ Membership មានថ្ងៃផុតកំណត់ ការកាន់ Token ដដែលមិនមានន័យថាយើងនៅតែប្រើអត្ថប្រយោជន៍នោះបានរហូតទេ។ សិទ្ធិលើរូបភាពក៏ត្រូវមើលលក្ខខណ្ឌរបស់អ្នកបង្កើតដែរ មិនសន្និដ្ឋានតាមការកាន់ Token តែមួយមុខទេ។
ចឹមុនទិញ NFT ដោយសារគេថាវាមានប្រយោជន៍ សួរឲ្យច្បាស់៖
- អ្នកណាចេញវា ហើយ Contract ផ្លូវការគឺមួយណា?
- យើងអាចប្រើវាធ្វើអ្វីបានឥឡូវនេះ ហើយប្រើបានរយៈពេលប៉ុន្មាន?
- សេវាណាខ្លះទទួលស្គាល់ Token នោះ?
NFT អាចប្រើបានច្រើនជាងរូបភាព ដូចជាឈ្មោះ .eth, Ticket ឬ Membership។ តែតម្លៃប្រើប្រាស់របស់វាអាស្រ័យលើអ្នកចេញ និងលក្ខខណ្ឌដែលគេសន្យា មិនមែនលើរូបដែលយើងមើលឃើញទេ។
បើចង់យល់បន្ថែមថា ការបង្កើត NFT ថ្មីខុសពីការទិញ NFT បន្តពីគេយ៉ាងម៉េច អាចអាន Web3 GM #46: Mint។
#Web3GM #NFT #DigitalOwnership #Web3
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 310 |
| 14 | We're Live Now:
• Facebook: https://www.facebook.com/web3perspective/videos/1778064103522304/
• Youtube: https://www.youtube.com/watch?v=WW07y1nQ5yM | 264 |
| 15 | ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- WTF Gold?
- Bitget Hacks
- Near Intent
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 291 |
| 16 | Robinhood Exchange ប្រកាសបើកឲ្យមាន Futures Trading នៅទីផ្សារអាមេរិវ ដោយ Partnership ជាមួយនឹង Bitstamp
ព័ត៍មាននេះ បានធ្វើឲ្យកាក់ Lighter ធ្លាក់ថ្លៃពី $4.5 មក $3.7 ដោយសារតែ Trader រំពឹងថា Robinhood នឹង Partner ជាមួយ Lighter សំរាប់ Futures Trading លើ ទីផ្សារអាមេរិច។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 334 |
| 17 | Congratulations to brother @lyhuorchheang to Reccive the national jersey from me.✨
Pls kindly DM @tarzan_v5 to claim your Prize | 319 |
| 18 | Mobile Wallet ឬ Browser Extension៖ មួយណាសមនឹងយើងជាង?
ទាំងពីរអាចជា Wallet ដែលយើងគ្រប់គ្រងខ្លួនឯង ហើយមិនមានមួយណាល្អជាងមួយណាទេ វាអាស្រ័យលើការប្រើប្រាស់ជាក់ស្តែងរបស់យើង ហើយភាគច្រើនអ្នកនៅក្នុង Web3 ទាំងតែប្រើទាំងពីរ ទៅតាមតំរូវការរបស់ពួកគាត់។ ភាពខុសគ្នាធំ គឺកន្លែងដែលវាដំណើរការ និងរបៀបវាភ្ជាប់ទៅ Website ឬ dApp។ Wallet ខ្លះ ដូចជា MetaMask, Rabby... មានទាំង Mobile App និង Browser Extension។
- Browser Extension ជាកម្មវិធីបន្ថែមក្នុង Browser លើកុំព្យូទ័រ ដូចជា Chrome។ ពេលយើងបើក dApp ក្នុង Browser ហើយចុច Connect នោះ Extension លោតសំណើមកឲ្យយើងពិនិត្យនៅក្បែរ Website នោះផ្ទាល់។
- Mobile Wallet ជា App លើទូរស័ព្ទ។ ដើម្បីប្រើ dApp ជាទូទៅយើងបើក Website នោះក្នុង Browser ដែលមានស្រាប់ក្នុង Wallet App នោះ ឬ Scan QR Code ដើម្បីភ្ជាប់ Wallet លើទូរស័ព្ទ ទៅ Website ដែលបើកលើកុំព្យូទ័រ។
ពេលណា Mobile Wallet អាចសមជាង? បើយើងប្រើទូរស័ព្ទជាចម្បង ទទួល ឬផ្ញើ Token ម្ដងម្កាល ហើយ Wallet នោះគាំទ្រ Network ដែលយើងត្រូវការ នោះការប្រើ Mobile Wallet ផ្តល់ភាពងាយស្រួលដល់យើងជាង ប៉ុន្តែត្រូវចាំថា មិនមែនគ្រប់ dApp ទាំងអស់ Support mobile view ទេ ហើយការប្រើទូរសព្ទ័ វាអាចធ្វើអោយយើងពិបាកពិនិត្យមើលពត៍មានលើ Website រឺ Pop up លោតមកលើ Wallet ដែលអាចនាំអោយមានការ Click ច្រលំជាដើម។
ពេលណា Browser Extension អាចសមជាង? បើយើងអាន Docs ប្រៀបធៀបព័ត៌មាន និងប្រើ dApp លើកុំព្យូទ័រច្រើន។ អេក្រង់ធំជួយឲ្យអានសំណើងាយជាង តែ Tab ច្រើនអាចធ្វើឲ្យយើងច្រឡំថា Website មួយណាកំពុងស្នើ។ ចឹងមុន Sign ត្រូវមើល Domain ក្នុងសំណើម្ដងទៀត។ ផលលំបាកគឺការ ចង់ធ្វើអ្វីមួយភ្លាមៗ ហើយយើងមិននៅមុខ Computer។
សរុបមក មួយណាក៏មិនមែនធានាសុវត្ថិភាព រឺ ភាពងាយស្រួលប្រើចាងនោះទេ។ ហានិភ័យមួយដែលអាចកើតលើទាំងពីរ គឺកម្មវិធីក្លែងក្លាយ។ មាន Extension និង App ក្លែងក្លាយដែលចម្លងឈ្មោះ និង Logo របស់ Wallet ពិត ដើម្បីលួច Seed Phrase។ ចឹងត្រូវដំឡើងតាម Link ពី Website ផ្លូវការរបស់ Wallet នោះប៉ុណ្ណោះ។
ចំណុចមួយទៀតដែលងាយច្រឡំ៖ បើយើង Import Seed Phrase ដដែលទៅទាំង Mobile និង Extension នោះយើងកំពុងគ្រប់គ្រង Account តែមួយពី 2 កន្លែង មិនមែនមាន Account ផ្សេងគ្នាទេ។ ហើយ Seed Phrase នោះក៏មានកន្លែងដែលអាចមានហានិភ័យច្រើនជាងមុនដែរ។ បើវាត្រូវបានបែកធ្លាយពីឧបករណ៍មួយ Account ទាំងមូលនឹងស្ថិតក្នុងហានិភ័យ។ ចឹង Import ទៅតែឧបករណ៍ដែលយើងពិតជាត្រូវការប្រើ។
មុនជ្រើស សួរខ្លួនឯង 3 សំណួរ៖ យើងប្រើឧបករណ៍មួយណាញឹកញាប់ជាងគេ? Wallet នោះគាំទ្រ dApp និង Network ដែលយើងត្រូវការទេ? ហើយយើងអានសំណើលើអេក្រង់នោះបានច្បាស់ទេ? ចម្លើយរបស់យើងអាចខុសពីមិត្តភក្តិ រឺ អ្នកប្រើប្រាស់ ផ្សេងៗ ចឹងតំរូវការនៃការប្រើប្រាស់ក៏ផ្សេងៗគ្នាដែរ។
មុន Download Wallet ឬ Extension ណាមួយ អាចអាន Web3 GM #63: ផ្ទៀងផ្ទាត់ Link ផ្លូវការ មុន Download Wallet
#Web3GM #CryptoWallet #MobileWallet #SelfCustody
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR | 368 |
| 19 | $JUMP token របស់ Jumper projects បើកអោយទិញបានហើយ។
ត្រឹមកន្លះម៉ោង លើស 3M បាត់ហើយ 😅
ចឹងទោះយើងចូលទិញ ក៏មិនប្រាកដថា អាចទិញបានដែរ ព្រោះគេនឹង Review យកអ្នកដែលមាន Credit ល្អលើ Wallet និង X។
តែបើចង់សាក អាចសាកល្បងបាន។ Deposit USDC លើ ETH mainnet។ | 313 |
| 20 | AAVE បានឡើងថ្លៃ ក្នុងថ្ងៃនេះ ក្រោយមានពត៍មានការពិភាក្សា ក្នុង ការយកចំណូល ដើម្បី Burn token។
AAVE គឺជា Project Money Market ដែលមាន TVL ធំជាងគេនៅលើ DeFi។ | 289 |
