The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 802
Підписники
Немає даних24 години
-37 днів
-1330 днів
Архів дописів
2 802
+1
មាន Token ចូល Wallet ដោយមិនបានទិញ។ តើគួរចុចទៅ Claim រឺ Swap ទេ?
ឃើញ 5,000 GIFT ក្នុង Wallet ហើយចង់ទៅ Swap ភ្លាម។ តែ Sato ឃាត់ទាន់៖ Bean មិនបាន Sign ហើយជ្រើសរើស Hide Token នោះទុក។
Token ចម្លែកអាចជានុយនាំយើងទៅ Website ដែលសុំឲ្យ Approve ឬ Sign សំណើគ្រោះថ្នាក់។ សិទ្ធិដែលយើងយល់ព្រមផ្តល់ អាចអនុញ្ញាតឲ្យគេផ្ទេរ Token យើងចេញបាន។
ចាំ 3 ចំណុច៖
1. ការទទួល Token ដោយមិនដឹងខ្លួន មិនមានន័យថា Wallet ត្រូវគេលួចគ្រប់គ្រងទេ។ កុំប្រញាប់ចុច Link ឬទៅ Swap តាមការណែនាំរបស់ Token រឺ NFT នោះ។
2. ការ Connect Wallet មិនផ្តល់សិទ្ធិឲ្យ Website ចាយ Token យើងទេ។ តែសំណើ Approve ឬ Signature ខ្លះអាចផ្តល់សិទ្ធិទាំងនោះ។ មុនយល់ព្រម ត្រូវដឹងថា សំណើនោះអនុញ្ញាតឲ្យអ្នកណាធ្វើអ្វី លើ Token ណា និងចំនួនប៉ុន្មាន។ បើមិនយល់ សូមឈប់សិន។
3. Hide គ្រាន់តែលាក់ Token ពីបញ្ជីក្នុង App។ វាមិនលុប Token ចេញពី Blockchain ឬដកសិទ្ធិដែលយើងធ្លាប់ផ្តល់ទេ។ បើបាន Approve ឬ Sign សំណើសង្ស័យរួច សូមពិនិត្យសិទ្ធិតាមមុខងារផ្លូវការរបស់ Wallet និង Revoke សិទ្ធិដែលមិនត្រូវការ។
អានបន្ថែម៖ Web3 GM #15 ពន្យល់ភាពខុសគ្នារវាង Connect, Sign និង Approve។
ឃើញ Token មិនស្គាល់ សូមទុកវាចោលសិន។ កុំឲ្យពាក្យថា «ឥតគិតថ្លៃ» ធ្វើឲ្យយើងយល់ព្រមលើអ្វីដែលមិនទាន់យល់។
#Web3GM #WalletSafety #TokenApproval #Web3
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
🎙️ EP48 | Market, Work and AI
EP មួយនេះយើងជជែកគ្នាពី ទីផ្សារ Crypto ការងារ និងការប្រើ AI ក្នុងការងារជាក់ស្តែង។
AI ជួយឲ្យសាកល្បងគំនិតបានលឿន តែការធ្វើឲ្យបានសម្រេច និងការពិនិត្យលទ្ធផល នៅតែត្រូវការ យើង។
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
សេវាកម្ម Cloud VPS របស់ក្រុមហ៊ុន GMO Internet Group ដ៏ធំមួយនៅប្រទេសជប៉ុន ដែលត្រូវបានប្រើប្រាស់ដោយ Trader ត្រូវបានគេ Hack ចូល
ក្រុម Hackers បានវាយលុកចូលម៉ាស៊ីនមេ Servers ហើយលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ និងធ្វើប្រតិបត្តិការជួញដូរដែលបំផ្លាញសមតុល្យទឹកប្រាក់ តាមរយៈក្រុមហ៊ុនឈ្មួញជើងសា Broker ជាង 70 ក្រុមហ៊ុន។
គួរបញ្ចាក់ផងដែរថា High Frequency Trader ដែលត្រូវការល្បឿនលឿនដើម្បី Trade តែងតែជួល VPS នៅជប៉ុនដោយសារតែ Server របស់ Exchange ធំៗគឺនៅជប៉ុន។ សំរាប់ High Frequency Trader ល្បឿនខុសគ្នាតែ 1ms ក៏អាចធ្វើឲ្យចំនេញប្រែជាខាតវិញបានដែរ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+1
GM GM ☕️ Testing for fun but still give some useful warning 😁
«Admin ចិត្តល្អ» សុំ Seed Phrase 12 ពាក្យ ដើម្បីជួយជួសជុល Wallet។ បើជាយើង តើគួរផ្ញើឲ្យទេ?
អ្នកណាមាន Seed Phrase អាចចូលគ្រប់គ្រងទ្រព្យក្នុងគណនីដែលបង្កើតពីវា ហើយផ្ទេរទ្រព្យចេញបាន។
ចាំ 3 ចំណុច៖
1. Support ឬ Admin ពិតប្រាកដ មិនត្រូវការ Seed Phrase ឬ Private Key របស់យើងទេ។ កុំផ្ញើឲ្យនរណា។
2. ឈ្មោះ «Support» រូបថត ឬសញ្ញា ✓ មិនគ្រប់គ្រាន់សម្រាប់បញ្ជាក់ថាជា Team ផ្លូវការទេ។
3. បើមានគេ DM មកមុន ហើយបង្ខំឲ្យប្រញាប់ធ្វើអ្វីមួយ សូមឈប់សិន។ បើក App ឬ Website ឬ Social Media ផ្លូវការដោយខ្លួនឯង ដើម្បីរកជំនួយ។
អានបន្ថែម៖ Web3 GM #50 — Fake Support DM៖ សញ្ញាបោក និងវិធីរកជំនួយតាមប្រភពផ្លូវការ។
Save ទុក៖ អ្នកជួយដោះស្រាយបញ្ហា មិនត្រូវការសោដែលអាចគ្រប់គ្រងទ្រព្យរបស់យើងទេ។
#Web3GM #SeedPhrase #WalletSafety #Web3
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
GM 🌤️ Sunday
សប្តាហ៍នេះ Web3 GM យើងនិយាយពីការមើលទិន្នន័យ Wallet និងការផ្ទៀងផ្ទាត់ថា យើងមានសិទ្ធិចាយ ឬពិតជាបានទទួល Crypto ហើយឬនៅ។
ទាំងអស់គ្នាអាចមើលតាម Link ខាងក្រោម សម្រាប់ការពន្យល់លម្អិតនៃ Topic នីមួយៗ៖
- GM124: ចង់មើលសមតុល្យក្នុង Wallet ដោយមិនបាច់ដាក់ Seed Phrase ចូលទូរស័ព្ទ តើធ្វើបានទេ?
- GM125: Transaction Hash ឬ TxID គឺជាអ្វី? ហេតុអ្វីពេលផ្ញើ Crypto គេច្រើនផ្ញើលេខនេះមកឲ្យយើង?
- GM126: ចង់តាមដាន Wallet មួយ គួរប្រើ Block Explorer ឬ Watch-only App?
- GM127: មានគេប្រាប់ថា «បង់ថ្លៃ Unlock សិន ទើបដកលុយបាន»? នោះជាល្បិចឆបោក មិនមែនជាថ្លៃសេវាទេ។
- GM128: ឃើញ Screenshot ថា «ផ្ញើជោគជ័យ» មានន័យថាលុយចូល Wallet យើងហើយមែនទេ?
- GM129: ដឹងទេថា កាលពីថ្ងៃទី 3 ខែមករា ឆ្នាំ 2009 Satoshi Nakamoto បានបង្កើត (Mine) Block ដំបូងរបស់ Bitcoin ហើយទទួលបានរង្វាន់ដំបូងចំនួន 50 BTC តែសូម្បីតែ Satoshi ខ្លួនឯង ក៏មិនអាចដកកាក់ 50 BTC នោះយកទៅចាយបានដែរ?
#Web3GM #WeeklyRecap #WalletSafety
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
ដឹងទេថា កាលពីថ្ងៃទី 3 ខែមករា ឆ្នាំ 2009 Satoshi Nakamoto បានបង្កើត (Mine) Block ដំបូងរបស់ Bitcoin ហើយទទួលបានរង្វាន់ដំបូងចំនួន 50 BTC តែសូម្បីតែ Satoshi ខ្លួនឯង ក៏មិនអាចដកកាក់ 50 BTC នោះយកទៅចាយបានដែរ?
ហេតុអ្វីការបង្កើត Block ទទួលបានរង្វាន់ 50 BTC?
នៅក្នុងប្រព័ន្ធ Bitcoin គ្មានស្ថាប័នណាមួយជាអ្នកបោះពុម្ពលុយទេ។ កាក់ BTC ថ្មីៗត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ ជារង្វាន់ឲ្យទៅអ្នកដែលបង្កើត (Mine) Block នីមួយៗជោគជ័យ ដែលហៅថា Block Reward (ឬ Mining Reward)។ កាលពេល Bitcoin ចាប់ផ្ដើមនៅឆ្នាំ 2009 រាល់ការ Mine បាន 1 Block ប្រព័ន្ធនឹងបង្កើតកាក់ថ្មីចំនួន 50 BTC ឲ្យជាប់ជាមួយ Block នោះ។
នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2009 Satoshi ជាអ្នកបង្កើត Block ដំបូងបង្អស់របស់ Bitcoin ហៅថា Genesis Block (ឬ Block 0) ហើយរង្វាន់ 50 BTC ដំបូងនោះក៏ត្រូវបានដាក់ចូលទៅក្នុង Wallet Address ដំបូងរបស់ Satoshi។
ប៉ុន្តែហេតុអ្វីសូម្បីតែ Satoshi ក៏មិនអាចចាយ 50 BTC នោះបាន?
មនុស្សជាច្រើនគិតថា កាក់ 50 BTC ដំបូងនោះមិនដែលមានចលនា ដោយសារតែ Satoshi បាត់ខ្លួន។ ប៉ុន្តែការពិតគឺ ទោះបី Satoshi ត្រឡប់មកវិញ ហើយមាន Private Key ត្រឹមត្រូវ ក៏ប្រព័ន្ធ Bitcoin មិនអនុញ្ញាតឲ្យចាយកាក់ 50 BTC នោះដែរ។
ជាធម្មតា រាល់ពេលមានការបង្កើតកាក់ថ្មី ឬផ្ទេរ BTC កម្មវិធីរបស់ Bitcoin (Bitcoin Core) នឹងកត់ត្រាកាក់នោះចូលទៅក្នុង «បញ្ជីកាក់ដែលមិនទាន់ចាយ និងអាចយកទៅចាយបន្តបាន» ដែលហៅថា UTXO set។ ពេលយើងចុចផ្ញើ BTC ចេញ Network នឹងពិនិត្យមើល 2 ចំណុច៖
1. តើយើងមាន Private Key សម្រាប់ Sign ប្រតិបត្តិការនោះឬអត់?
2. តើកាក់ដែលយើងចង់ចាយនោះ មានឈ្មោះនៅក្នុងបញ្ជីកាក់អាចចាយបាន (UTXO set) របស់ Network ឬអត់?
ដោយសារ Genesis Block ជាគ្រឹះចាប់ផ្ដើមដំបូងគេបង្អស់ វាត្រូវបានសរសេរភ្ជាប់ផ្ទាល់នៅក្នុងកូដដើមរបស់ Bitcoin ហើយកូដនោះមិនបានបញ្ចូលកាក់ 50 BTC របស់ Block 0 ទៅក្នុងបញ្ជី UTXO set ទេ (រហូតមកដល់សព្វថ្ងៃ គេនៅតែមិនដឹងច្បាស់ថា Satoshi ធ្វើបែបនេះដោយចេតនា ឬជាការរំលងនៅក្នុងកូដដើមឡើយ)។
ចឹង សម្រាប់ប្រព័ន្ធ Bitcoin កាក់ 50 BTC ដំបូងរបស់ Satoshi មានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនៃ Block 0 មែន តែគ្មានឈ្មោះក្នុងបញ្ជីកាក់ដែល Network អនុញ្ញាតឲ្យចាយទេ។ បើមានអ្នកព្យាយាមផ្ញើវាចេញ Network នឹងបដិសេធចោលភ្លាម។
ចុះ BTC ដែលគេផ្ញើចូល Address របស់ Satoshi ក្រោយៗមកទៀត?
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អ្នកគាំទ្រ Bitcoin ជាច្រើនបានផ្ញើ BTC បន្ថែមចូលទៅក្នុង Address នៃ Genesis Block នោះ ទុកជាការគោរពដល់ Satoshi។ កាក់ដែលផ្ញើចូលក្រោយៗនេះ មកពីប្រតិបត្តិការធម្មតាដែលមានកត់ត្រាក្នុងបញ្ជី UTXO set ដូច្នេះលក្ខខណ្ឌ «ចាយមិនបាន» គឺសំដៅតែលើកាក់ 50 BTC ដើមនៅក្នុង Block 0 ប៉ុណ្ណោះ។
រឿងប្រវត្តិសាស្ត្រនេះជួយឲ្យយើងឃើញកាន់តែច្បាស់ថា «ការមើលឃើញតួលេខលើអេក្រង់» និង «ការអាចយកកាក់ទៅចាយបាន» គឺជារឿងពីរផ្សេងគ្នា៖
- ករណី Watch-only Wallet៖ កាក់នោះអាចចាយបាននៅលើ Network តែយើងចាយមិនបាន ព្រោះយើងគ្មាន Private Key សម្រាប់ Sign។
- ករណីកាក់ 50 BTC ក្នុង Genesis Block៖ ទោះមាន Private Key ក៏នៅតែចាយមិនបាន ព្រោះ Network មិនបានដាក់កាក់នោះចូលក្នុងបញ្ជីដែលអនុញ្ញាតឲ្យចាយ។
ក្រៅពីកាក់ 50 BTC ដំបូងនេះ Block ដំបូងរបស់ Bitcoin ក៏មានបង្កប់សារប្រវត្តិសាស្ត្រមួយទៀតដែរ។ អាន Web3 GM #38: សារក្នុង Genesis Block ដើម្បីស្គាល់បរិបទនៃការចាប់ផ្ដើម Bitcoin៖
Save ទុក ដើម្បីចាំរឿងពិតនៅពីក្រោយកាក់ 50 BTC ដំបូងបង្អស់របស់ Satoshi។
#Web3GM #Bitcoin #GenesisBlock #CryptoHistory
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
ឃើញ Screenshot ថា «ផ្ញើជោគជ័យ» មានន័យថាលុយចូល Wallet យើងហើយមែនទេ?
មិនទាន់ទេ។ Screenshot ជារូបភាពពីខាងអ្នកផ្ញើ។ ភស្តុតាងដែលយើងអាចទុកចិត្តបាន គឺនៅខាងអ្នកទទួល៖ ប្រវត្តិទទួលក្នុង Wallet របស់យើង ឬប្រតិបត្តិការដែលយើងពិនិត្យដោយខ្លួនឯងលើ Chain។
ការយល់ច្រឡំ៖ Screenshot មានចំនួនត្រឹមត្រូវ និងពាក្យ Success គឺជាភស្តុតាងគ្រប់គ្រាន់។
ការពិត៖ Screenshot អាចធ្វើឲ្យយើងយល់ខុសតាម 3 របៀប៖
- រូបចាស់៖ ការផ្ញើចំនួនដូចគ្នាកាលពីសប្ដាហ៍មុន មិនបញ្ជាក់ថាមានការផ្ញើថ្មីចូលមកថ្ងៃនេះទេ។
- រូបកែ៖ ចំនួន Address និងពាក្យ Success អាចកែក្នុងរូបភាពបានងាយៗ។
- រូបពិត តែមិនមែនសម្រាប់យើង៖ ប្រតិបត្តិការអាចទៅ Address ផ្សេង ខុស Network ឬនៅ Pending ឬ Failed។
ឧទាហរណ៍ យើងលក់ទូរស័ព្ទមួយគ្រឿង ហើយព្រមព្រៀងទទួល 300 USDT លើ TRON។ អ្នកទិញផ្ញើ Screenshot មក ហើយប្រញាប់ឲ្យយើងប្រគល់ទំនិញភ្លាម។ ការប្រញាប់បែបនេះ ជាហេតុផលឲ្យយើងពិនិត្យឲ្យច្បាស់ជាងមុន មិនមែនលឿនជាងមុនទេ។
ពិនិត្យនៅខាងយើង មុនប្រគល់អ្វីមួយ
1. Wallet នៅក្នុងទូរស័ព្ទ៖ បើក Wallet ដែលទទួល ហើយមើលប្រវត្តិទទួល។ ត្រូវ Network ត្រូវ Token ត្រូវចំនួន ហើយជាប្រតិបត្តិការថ្មី។ ប្រយ័ត្ន Token ក្លែងក្លាយដែលដាក់ឈ្មោះ USDT ដូចគ្នា។ បើមិនច្បាស់ ចុចចូលមើលប្រតិបត្តិការនោះក្នុង Explorer។
2. Wallet មិននៅក្នុងទូរស័ព្ទ៖ ដូចជា Hardware Wallet ឬ Wallet ដែលយើងមិនអាចបើកមើលភ្លាមៗបាន។ ពេលនោះ សុំ TxID និងឈ្មោះ Network ពីអ្នកផ្ញើ រួចបើក Explorer នៃ Network នោះដោយខ្លួនឯង ហើយពិនិត្យ៖
- Address អ្នកទទួល៖ ជា Address ដែលយើងបានផ្ដល់ឲ្យគេឬអត់?
- Token និងចំនួន៖ ត្រូវនឹងអ្វីដែលបានព្រមព្រៀងឬអត់?
- ស្ថានភាព៖ Pending, Failed ឬ Success?
- ពេលវេលា៖ ជាការទូទាត់ថ្មីនេះ ឬជាប្រតិបត្តិការចាស់ដែលយើងធ្លាប់រាប់រួច?
3. ទទួលចូល Exchange៖ មើលប្រវត្តិ Deposit ក្នុងគណនីរបស់យើងផ្ទាល់។ Exchange អាចរង់ចាំការបញ្ជាក់មួយចំនួនពី Network មុនបញ្ចូលទឹកប្រាក់ ទោះ Explorer បង្ហាញ Success រួចហើយក៏ដោយ។
ច្បាប់ងាយចាំ៖ ប្រគល់ទំនិញ ឬផ្ញើអ្វីត្រឡប់ទៅវិញ លុះត្រាតែលុយបង្ហាញនៅខាងយើង។ Screenshot គ្រាន់តែជាការប្រាប់ ការពិនិត្យរបស់យើងទើបជាការបញ្ជាក់។
ចំពោះភាពខុសគ្នារវាងស្ថានភាពលើ Chain និងការចូលទឹកប្រាក់ក្នុង Exchange អាន Web3 GM #81: Confirmed មិនមានន័យថាចប់នៅគ្រប់កន្លែង។
Save ទុក សម្រាប់ពេលមានគេផ្ញើ Screenshot មកប្រាប់ថា «ផ្ញើហើយ»។
#Web3GM #CryptoPayments #Blockchain #Wallet
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
ក្រុមហ៊ុន Marathon Fusion បានប្រកាសពីបច្ចេកវិទ្យាថ្មី Nuclear Fusion ដែលអាចបំលែង បារត ឲ្យទៅជា មាស បាន
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
មានគេប្រាប់ថា «បង់ថ្លៃ Unlock សិន ទើបដកលុយបាន»? នោះជាល្បិចឆបោក មិនមែនជាថ្លៃសេវាទេ។
ល្បិចនេះច្រើនដើរតាម 3 ជំហាន៖
1. បង្ហាញលុយ
មានគេផ្ញើ Wallet Address មួយមក ហើយប្រាប់ឲ្យបន្ថែមវាក្នុង App ជា Watch-only។ យើងឃើញ USDT រាប់ពាន់ដុល្លារ ហើយគេថាលុយនោះជារបស់យើង ជារង្វាន់ ប្រាក់ចំណេញ ឬលុយដែលគេ «ផ្ញើខុស»។
2. ទាមទារថ្លៃ
ពេលចុចផ្ញើចេញមិនបាន គេប្រាប់ថា Wallet «ជាប់សោ» ត្រូវបង់ថ្លៃ Unlock, Activate ឬពន្ធសិន។ បង់ហើយ ប្រាកដជាមានថ្លៃថ្មីមួយទៀតមកតាមក្រោយ។
3. ផ្ញើ Seed Phrase មកឲ្យ
បើយើងនៅសង្ស័យ អ្នកខ្លះផ្ញើ Seed Phrase របស់ Wallet នោះមកតែម្ដង ដើម្បីឲ្យយើងជឿ។ Import ចូលហើយ ឃើញ USDT ពិតមែន តែគ្មាន TRX ឬ ETH សម្រាប់បង់ Gas Fee។ ពេលយើងផ្ញើ Gas ចូល Bot របស់គេបូមយកចេញភ្លាម។ Wallet បែបនេះជាញឹកញាប់ត្រូវបានកំណត់ឲ្យ Key ផ្សេងជាអ្នក Sign ទោះយើងមាន Seed Phrase ក៏ដោយ។
ហេតុអ្វីបង់ថ្លៃមិនអាចដោះសោបាន?
Watch-only ឲ្យយើងត្រឹមតែមើល។ សិទ្ធិផ្ញើចេញមកពីការ Sign ដោយ Private Key ប៉ុណ្ណោះ។ គ្មាន App, Support ឬថ្លៃណាមួយ អាចបម្លែងសិទ្ធិមើល ទៅជាសិទ្ធិ Sign បានទេ។ ហើយ Wallet ដែលមានគេផ្ញើ Seed Phrase មកឲ្យដោយសេរី មិនដែលជារបស់យើងទេ។
សញ្ញាព្រមាន
- លុយធំដែលយើងមិនដែលដាក់ ស្រាប់តែក្លាយជារបស់យើង។
- ត្រូវបង់មុន ទើបទទួលបាន។
- ថ្លៃមួយ បន្តពីថ្លៃមួយ។
- គេផ្ញើ Seed Phrase មកឲ្យ។ ម្ចាស់ Wallet ពិតមិនដែលធ្វើបែបនេះទេ។
ពេលជួបស្ថានភាពនេះ
- កុំផ្ញើលុយ សូម្បីតែចំនួនតិច ដើម្បី «សាកមើល»។
- កុំ Import Seed Phrase ដែលគេផ្ញើមក ហើយកុំផ្ញើ Gas ចូល Wallet នោះ។
- កុំឲ្យ Seed Phrase ឬ Private Key របស់យើងទៅអ្នកដែលសន្យាជួយ Unlock។
- បើមានបញ្ហាជាមួយ App ដែលយើងប្រើពិតៗ សូមរកជំនួយតាមបណ្ដាញផ្លូវការដោយខ្លួនឯង កុំតាម Link ឬ Support ដែលអ្នកទាមទារថ្លៃផ្ញើមក។
ចាំច្បាប់មួយ៖ បើយើង Sign មិនបាន លុយនោះមិនមែនជារបស់យើងទេ។ គ្មានថ្លៃណាអាចប្ដូរការពិតនេះបានឡើយ។
ដើម្បីស្គាល់របៀបដែលអ្នកបន្លំជា Support ព្យាយាមទាញយើងឲ្យធ្វើតាម អាន Web3 GM #50: Fake Support
#Web3GM #WatchOnly #WalletSafety #CryptoScam
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
We're Live Now:
• Facebook: https://www.facebook.com/share/v/1KHd3iXxhT/
• Youtube: https://www.youtube.com/watch?v=IXEFZ70kNPA
2 802
ជួបយប់នេះម៉ោង 8 នៅក្នុង Weekly Market Update ជាមួយនឹង៖
- BTC Strong?
- AI Trade Die?
- Anthropic IPO
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
ចង់តាមដាន Wallet មួយ គួរប្រើ Block Explorer ឬ Watch-only App?
ទាំងពីរបង្ហាញព័ត៌មានសាធារណៈរបស់ Wallet Address ដូចគ្នា។ ភាពខុសគ្នាគឺគោលបំណង៖ Watch-only សម្រាប់តាមដានជាប្រចាំ ហើយ Explorer សម្រាប់ពិនិត្យប្រតិបត្តិការមួយឲ្យលម្អិត។
Block Explorer៖ ពិនិត្យលម្អិតលើ Chain
យើងអាចស្វែងរក Wallet Address ឬ TxID ដើម្បីមើលសមតុល្យ ប្រវត្តិប្រតិបត្តិការ និងព័ត៌មានដូចជា Status, Block និង Gas Fee។ Explorer មានប្រយោជន៍ពេលយើងចង់ដឹងថាប្រតិបត្តិការមួយកំពុងនៅត្រង់ណា។
Explorer នីមួយៗសម្រាប់ Network ជាក់លាក់ ដូចជា Etherscan សម្រាប់ Ethereum ឬ Tronscan សម្រាប់ TRON។ បើស្វែងរកខុស Network យើងនឹងមិនឃើញប្រតិបត្តិការទេ ទោះបីវាមានពិតក៏ដោយ។
Watch-only App៖ តាមដានប្រចាំថ្ងៃ
យើងបន្ថែម Address ទៅក្នុងមុខងារ Watch-only ម្ដង រួចបើកមើលសមតុល្យ និងសកម្មភាពរបស់វាបានគ្រប់ពេល។ App ខ្លះអាចបង្ហាញ Address ច្រើន និង Network ច្រើនក្នុងកន្លែងតែមួយ។
ប៉ុន្តែ Network, Token និងព័ត៌មានដែលបង្ហាញ អាស្រ័យលើអ្វីដែល App នីមួយៗគាំទ្រ។ Token មួយមិនបង្ហាញក្នុង App មិនមែនមានន័យថាវាបាត់នោះទេ។
ជ្រើសតាមការប្រើប្រាស់
ឧទាហរណ៍ យើងមាន Wallet ពីរដែលចង់មើលរាល់ថ្ងៃ។ Watch-only ជួយរក្សាវានៅក្នុងបញ្ជីតែមួយ។ ថ្ងៃមួយ មានប្រតិបត្តិការមួយមិនទាន់ឃើញចូល។ ពេលនោះ យើងយក TxID ទៅពិនិត្យក្នុង Explorer របស់ Network នោះ។
យើងក៏អាចប្រើទាំងពីរជាមួយគ្នាបាន៖ App សម្រាប់មើលប្រចាំថ្ងៃ ហើយ Explorer សម្រាប់ពិនិត្យព័ត៌មានជាក់លាក់របស់ប្រតិបត្តិការណាមួយ។
ចំណុចគួរប្រុងប្រយ័ត្ន
ការមើល Address សាធារណៈតាមវិធីទាំងពីរ មិនត្រូវការ Seed Phrase ឬ Private Key ទេ។ បើគេហទំព័រ ឬ App ណាសុំ Seed Phrase ដើម្បី «មើលសមតុល្យ» សូមឈប់ភ្លាម។ ហើយការឃើញសមតុល្យក្នុង App ឬ Explorer ក៏មិនផ្ដល់សិទ្ធិ Sign ជំនួសម្ចាស់ Wallet ដែរ។
ពេលមានគេផ្ញើ Link Explorer មកបញ្ជាក់ថាបានផ្ញើលុយហើយ សូមបើក Explorer ដោយខ្លួនឯង (វាយឈ្មោះគេហទំព័រ ឬប្រើ Bookmark) រួចយក TxID ទៅស្វែងរក។ ទំព័រក្លែងក្លាយអាចបង្ហាញពាក្យ Success ដែលមិនពិត។
បើចង់ស្គាល់ព័ត៌មានមូលដ្ឋានដែល Explorer អាចបង្ហាញ អាន Web3 GM #53: Block Explorer។
Save ទុក ដើម្បីដឹងថាពេលណាប្រើ App ពេលណាប្រើ Explorer។
#Web3GM #BlockExplorer #WatchOnly #Wallet
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
Transaction Hash ឬ TxID គឺជាអ្វី? ហេតុអ្វីពេលផ្ញើ Crypto គេច្រើនផ្ញើលេខនេះមកឲ្យយើង?
TxID គឺជាលេខសម្គាល់ប្រតិបត្តិការមួយលើ Blockchain។ លើ Ethereum យើងនឹងឃើញវាជាអក្សរ និងលេខវែងមួយ ដែលអាចយកទៅស្វែងរកព័ត៌មាននៃប្រតិបត្តិការនោះបាន។
Wallet Address សម្គាល់គណនីដែលយើងចង់មើល ឬផ្ញើទ្រព្យទៅ។ TxID សម្គាល់ប្រតិបត្តិការជាក់លាក់មួយ។ Address ដដែលអាចមានប្រតិបត្តិការជាច្រើន ហើយប្រតិបត្តិការនីមួយៗមានលេខសម្គាល់របស់វា។
យើងយក TxID ទៅប្រើយ៉ាងម៉េច?
បើជាប្រតិបត្តិការលើ Ethereum យើងអាចបើក Block Explorer របស់ Ethereum ដូចជា Etherscan ហើយយក TxID ទៅស្វែងរក។ ទំព័រនោះអាចបង្ហាញអ្នកផ្ញើ អ្នកទទួល ចំនួន ETH ថ្លៃប្រតិបត្តិការ និងស្ថានភាពរបស់វា។
សម្រាប់ Token ការផ្ទេរអាចបង្ហាញនៅផ្នែក Token Transfers។ កុំមើលតែចំនួន ETH នៅលើទំព័រ ហើយសន្និដ្ឋានថាគ្មានការផ្ទេរ Token។
មាន TxID ហើយ មានន័យថាផ្ញើជោគជ័យឬនៅ?
មិនទាន់ទេ។ TxID ជួយយើងរកប្រតិបត្តិការ ប៉ុន្តែយើងត្រូវអានស្ថានភាពរបស់វាផង។
- Pending៖ ប្រតិបត្តិការនៅរង់ចាំ មិនទាន់ត្រូវបានដាក់ចូល Block។
- Success៖ ប្រតិបត្តិការបានដំណើរការជោគជ័យលើ Chain នោះ។ យើងនៅតែត្រូវពិនិត្យថាវាផ្ទេរទ្រព្យអ្វី ទៅអ្នកណា និងចំនួនប៉ុន្មាន។
- Failed៖ ប្រតិបត្តិការបានបរាជ័យ។ លើ Ethereum ប្រតិបត្តិការដែលបរាជ័យក្រោយចូល Block នៅតែអាចចំណាយ Gas Fee។
ឧទាហរណ៍ មិត្តម្នាក់ប្រាប់ថាបានផ្ញើ 0.05 ETH មកយើងលើ Ethereum ហើយផ្ញើ TxID មក។ យើងអាចយកលេខនោះទៅមើលថា Address អ្នកទទួលជារបស់យើង ចំនួនជា 0.05 ETH និងស្ថានភាពជាអ្វី។
ពេលស្នើ TxID សូមសួរឈ្មោះ Network ជាមួយគ្នាផង។ បើ Explorer មួយរកមិនឃើញ ត្រូវពិនិត្យ Network និងលេខដែលបានចម្លងសិន។ កុំប្រញាប់សន្និដ្ឋានថាបាត់លុយ ឬត្រូវផ្ញើម្ដងទៀត។
ដើម្បីយល់ពីជំហានដែល Transaction ឆ្លងកាត់មុនត្រូវបានកត់ត្រា អាចអាន Web3 GM #9 បន្ថែម: ដំណើរការប្រតិបត្តិការលើ Blockchain។
#Web3GM #TransactionHash #Blockchain #CryptoBasics
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
លោក Richard Heart ស្ថាបនិក Hex និង PulseChain ត្រូវបានចាប់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី
លោក Richard Heart ដែលគែស្គាល់ថាជា Founder មួយរូបដែលរ៉ៃអង្គាសបានលុយជាច្រើន យកទៅហុីហា (Private Jet, នាឡិការថ្លៃ, Supercar) ត្រូវបានចាប់ខ្លួនដោយសារការចោទប្រកាន់ពីបទក្លែងបន្លំពន្ធ និងការប្រើអំពើហិង្សា ពីអាជ្ញាធរហ្វាំងឡង់។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
BREAKING: ពូទីនស្នើឱ្យមានកិច្ចប្រជុំកំពូលជាមួយត្រាំ និងស៊ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងអ៊ុយក្រែន
គួរបញ្ចាក់ផងដែរថា លោក ហ្សេឡេនស្គី នៃប្រទេសអ៊ុយក្រែន នឹងមិនត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចចរចាដែលត្រូវបានស្នើឡើងនោះទេ ខណៈដែលមេដឹកនាំរុស្ស៊ីព្យាយាមចរចាដើម្បីបញ្ចប់ជម្លោះក្នុងលក្ខណៈមួយដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ។
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+4
ចង់មើលសមតុល្យក្នុង Wallet ដោយមិនបាច់ដាក់ Seed Phrase ចូលទូរស័ព្ទ តើធ្វើបានទេ?
ធ្វើបាន។ យើងអាចប្រើមុខងារ Watch-only នៅក្នុង Zerion ឬ Rabby ឬមើលតាម MetaMask Portfolio ដោយគ្រាន់តែបញ្ចូល Wallet Address សាធារណៈប៉ុណ្ណោះ។ មុខងារនេះអនុញ្ញាតឲ្យយើងតាមដានសមតុល្យ (Balance) និងប្រវត្តិប្រតិបត្តិការលើគ្រប់ Network ដែល App គាំទ្រ ដោយមិនចាំបាច់បញ្ចូល Private Key ឬ Seed Phrase ឡើយ។
ហេតុអ្វីគ្រាន់តែដាក់ Address ក៏មើលឃើញ?
នៅលើ Blockchain សាធារណៈ (ដូចជា Ethereum ឬ Solana) ទិន្នន័យសមតុល្យ និងប្រតិបត្តិការទាំងអស់គឺបើកចំហ។ នៅពេលយើងដាក់ Address ចូល កម្មវិធីគ្រាន់តែទាញយកទិន្នន័យពីលើ Blockchain មកបង្ហាញលើអេក្រង់ទូរស័ព្ទប៉ុណ្ណោះ។ វាមិនមែនជាការផ្ទេរកាក់ចូលទូរស័ព្ទ ហើយក៏មិនបានផ្ដល់សិទ្ធិគ្រប់គ្រង Wallet នោះដែរ។
Watch-only៖ មើលឃើញ តែមិនអាចបញ្ជាផ្ញើចេញបានទេ
សិទ្ធិមើលព័ត៌មាន និងសិទ្ធិផ្ទេរទ្រព្យ គឺជារឿងពីរដាច់ដោយឡែកពីគ្នា៖
ការមើល (Read): ត្រូវការត្រឹមតែ Public Address ប៉ុណ្ណោះ។
ការផ្ញើចេញ (Write / Sign): ត្រូវការហត្ថលេខាឌីជីថល (Digital Signature) ដែលបង្កើតចេញពី Private Key។
ដោយសារមុខងារ Watch-only មិនមានផ្ទុក Private Key ទើបយើងមិនអាចចុច Sign ឬផ្ញើកាក់ចេញពីទូរស័ព្ទនោះដោយផ្ទាល់បានទេ។
ឧទាហរណ៍ជាក់ស្ដែង៖
យើងទុកកាក់ក្នុង Hardware Wallet ដើម្បីសុវត្ថិភាព តែចង់ឆែកមើលទឹកប្រាក់ប្រចាំថ្ងៃតាមទូរស័ព្ទ។ យើងគ្រាន់តែយក Address របស់ Hardware Wallet នោះមកដាក់ក្នុង App ទូរស័ព្ទជា Watch-only គឺរួចរាល់។ ដល់ពេលចង់ផ្ទេរកាក់ចេញ យើងនៅតែត្រូវភ្ជាប់ និងចុចអនុញ្ញាត (Sign) ផ្ទាល់នៅលើឧបករណ៍ Hardware Wallet ដដែល។
ចំណុចគួរប្រុងប្រយ័ត្ន៖ ឃើញសមតុល្យក្នុង App មិនប្រាកដថាជាម្ចាស់កាក់ទេ
ដោយសារអ្នកណាក៏អាចយក Address សាធារណៈរបស់អ្នកដទៃ (ឬរបស់ត្រីបាឡែន/Whales) មកដាក់ជា Watch-only បានដែរ ដូច្នេះ ការដែលនរណាម្នាក់បើក App បង្ហាញសមតុល្យទឹកប្រាក់ឲ្យយើងមើល មិនមែនជាភស្តុតាងបញ្ជាក់ថាគាត់ជាម្ចាស់ទ្រព្យ ឬមានសិទ្ធិផ្ទេរកាក់នោះឡើយ។ (នេះជាល្បិចដែលជនឆបោកឧស្សាហ៍ប្រើ ដើម្បីបង្ហាញថាតួខ្លួនមានទឹកប្រាក់ច្រើនក្នុង Wallet)។
សរុបមកវិញ៖
បើគោលបំណងត្រឹមតែតាមដានទឹកប្រាក់ សូមប្រើមុខងារ Watch-only ជាមួយ Address សាធារណៈគឺគ្រប់គ្រាន់ហើយ។ ការបញ្ចូល Seed Phrase ឬ Private Key ចូលក្នុង App គឺជាការប្រគល់ «សិទ្ធិបញ្ជាផ្ទេរទ្រព្យ» មិនមែនជាជំហានសម្រាប់គ្រាន់តែមើលសមតុល្យនោះទេ។
បើចង់យល់បន្ថែមថា Hardware Wallet រក្សា Private Key និង Sign ប្រតិបត្តិការយ៉ាងម៉េច សូមអាន Web3 GM #18: Hardware Wallet៖
https://facebook.com/122129665701130320/posts/122135440623130320
Save ទុក ដើម្បីចាំភាពខុសគ្នារវាង «ការមើលសមតុល្យ» និង «សិទ្ធិគ្រប់គ្រងទ្រព្យ»។
#Web3GM #Wallet #WatchOnly #Web3
2 802
GM 🌤️ Sunday
សប្តាហ៍នេះ Web3 GM យើងនិយាយពីការហាត់ប្រើ Web3 មុនប្រើលុយពិត និងអ្វីដែលយើងត្រូវផ្ទៀងផ្ទាត់ ពេលធ្វើប្រតិបត្តិការពិត។
ពី Testnet, ការមើលលទ្ធផលជាមុន ឬ Transaction Simulation, ព្រំដែននៃការសាក App, ការផ្ទៀងផ្ទាត់ Crypto ដែលទទួល រហូតដល់ Bitcoin Faucet ឆ្នាំ 2010។ សប្តាហ៍នេះយើងមាន 5 ប្រធានបទពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍។ ថ្ងៃចន្ទ ទី 12 យើងសម្រាកបុណ្យភ្ជុំបិណ្ឌ។
ទាំងអស់គ្នាអាចមើលតាម Link ខាងក្រោម សម្រាប់ការពន្យល់លម្អិតនៃ Topic នីមួយៗ៖
- GM119: Testnet គឺជាអ្វី? តើយើងអាចហាត់ប្រើ Web3 ដោយមិនចាំបាច់ដាក់លុយពិតបានទេ?
- GM120: ថ្ងៃនេះ យើងលើកយកការសាកល្បង 2 បែប៖ មើលលទ្ធផលប្រតិបត្តិការជាមុន និងហាត់ធ្វើប្រតិបត្តិការលើ Testnet។ តើវាខុសគ្នាយ៉ាងណា?
- GM121: «ខ្ញុំសាក App នេះនៅ Testnet ហើយវាដំណើរការល្អ។ ចឹងដាក់លុយពិតនៅ Mainnet គួរតែមានសុវត្ថិភាពមែនទេ?»
- GM122: គេផ្ញើ Crypto មកឲ្យយើង ហើយបង្ហាញថា «Success»។ តើប្រាក់នោះចូលលើ Network ពិតដែលយើងព្រមព្រៀង ឬលើ Network សាកល្បង?
- GM123: ដឹងទេ? នៅឆ្នាំ 2010 មាន Website មួយចែក 5 BTC ពិតៗ ឲ្យម្នាក់ៗសាកប្រើ Bitcoin។ ហេតុអ្វីគេចែកបែបនេះ?
#Web3GM #WeeklyRecap #Testnet
2 802
ដឹងទេ? នៅឆ្នាំ 2010 មាន Website មួយចែក 5 BTC ពិតៗ ឲ្យម្នាក់ៗសាកប្រើ Bitcoin។ ហេតុអ្វីគេចែកបែបនេះ?
នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2010, Gavin Andresen បានប្រកាសនៅ Bitcoin Forum ថាគាត់បង្កើត Website ចែក Bitcoin។ ក្នុងការប្រកាសនោះ គាត់សរសេរថាចែក 5 BTC សម្រាប់អ្នកមកទទួលម្នាក់ និងបានដាក់ 1,100 BTC សម្រាប់ចែក។
គោលបំណងដែលគាត់ពន្យល់គឺ ចង់ឲ្យមនុស្សមាន Bitcoin មួយចំនួនដើម្បីសាកប្រើ។ នៅពេលនោះ ការរង់ចាំឲ្យកុំព្យូទ័របង្កើតកាក់តាមការជីកអាចយូរ ហើយការទិញ Bitcoin ក៏នៅមិនទាន់ងាយស្រួល។ ការចែកកាក់អាចជួយឲ្យអ្នកថ្មីចាប់ផ្ដើមសាកប្រើបាន។
Website ចែកកាក់បែបនេះត្រូវបានស្គាល់ថា Bitcoin Faucet។ ពាក្យ Faucet សំដៅលើសេវាដែលចែកកាក់ឲ្យអ្នកប្រើតាមលក្ខខណ្ឌរបស់វា។
ចំណុចសំខាន់គឺ 5 BTC នោះជា Bitcoin ពិតលើបណ្ដាញ Bitcoin មិនមែន Testnet BTC ទេ។ វាជាកាក់ដែលម្ចាស់ Website យកមកចែក ដើម្បីឲ្យមនុស្សសាកប្រើប្រព័ន្ធពិត។
BTC មានតំលៃប្រហែល $0.005 កាលជំនាន់នោះ ចឹង 5 BTC តំលៃប្រហែល $0.025 ប៉ុណ្ណោះ។
កុំច្រឡំវាជាមួយ Faucet សម្រាប់ Testnet។ Testnet ជាបណ្ដាញសាកល្បងដាច់ដោយឡែក។ ឧទាហរណ៍ Testnet ETH ដែលយើងយកមកហាត់ប្រើ Ethereum មិនក្លាយជា ETH ពិតនៅ Mainnet ទេ។
អាចអាន Web3 GM #37 បន្ថែមដែលយើងនិយាយពី BTC Halving។
ប្រភពដើម៖ ការប្រកាសរបស់ Gavin Andresen ថ្ងៃទី 11 មិថុនា 2010 នៅ Bitcoin Forum៖
#Web3GM #Bitcoin #BitcoinHistory #CryptoEducation
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
គេផ្ញើ Crypto មកឲ្យយើង ហើយបង្ហាញថា «Success»។ តើប្រាក់នោះចូលលើ Network ពិតដែលយើងព្រមព្រៀង ឬលើ Network សាកល្បង?
មុនចាត់ទុកថាបានទទួលការទូទាត់ សូមផ្ទៀងផ្ទាត់ប្រតិបត្តិការដោយខ្លួនឯង។ «Success» ប្រាប់ពីលទ្ធផលប្រតិបត្តិការលើ Network ដែលកំពុងមើល។ វាមិនទាន់ប្រាប់ថាទ្រព្យនោះជា Token ត្រឹមត្រូវ ឬបានចូល Address របស់យើងតាមការព្រមព្រៀងទេ។
ឧទាហរណ៍ យើងព្រមព្រៀងទទួល 20 USDC លើ Ethereum Mainnet។ គេអាចបង្ហាញប្រតិបត្តិការសាកល្បងដែលសរសេរថា USDC និង Success ដូចគ្នា។ តែ USDC សាកល្បងនៅ Testnet មិនមែនការទូទាត់ 20 USDC ពិតដែលយើងព្រមព្រៀងទេ។
ក្នុងករណីផ្ញើចូល Wallet ផ្ទាល់ យើងពិនិត្យ 4 ចំណុច៖
1. Network ត្រូវនឹងការព្រមព្រៀងឬទេ?
សុំ Transaction Hash ដែលជាលេខសម្គាល់ប្រតិបត្តិការ រួចរកវាក្នុង Block Explorer របស់ Network ដែលយើងព្រមព្រៀង។ Block Explorer ជាឧបករណ៍មើលទិន្នន័យប្រតិបត្តិការលើ Blockchain។ ចូលតាមប្រភពផ្លូវការដែលយើងផ្ទៀងផ្ទាត់ មិនពឹងតែលើ Link ដែលអ្នកផ្ញើផ្ដល់ឲ្យទេ។
អានឈ្មោះ Network ឲ្យច្បាស់ថាជា Mainnet ឬ Testnet។ Explorer របស់ Ethereum Mainnet និង Sepolia អាចបង្ហាញទិន្នន័យស្រដៀងគ្នា តែបង្ហាញប្រវត្តិរបស់ Network ផ្សេងគ្នា។
2. ទទួលទ្រព្យអ្វីពិតប្រាកដ?
នៅលើ Ethereum ឈ្មោះ ឬអក្សរកាត់ Token ដូចជា USDC មិនគ្រប់គ្រាន់សម្រាប់បញ្ជាក់អត្តសញ្ញាណ Token ទេ។ មើល Contract Address ពេញរបស់ Token ហើយផ្គូផ្គងជាមួយឯកសារផ្លូវការរបស់អ្នកចេញ Token លើ Network នោះ។ Contract Address ជាអាសយដ្ឋានកូដ Token មិនមែន Address របស់យើងសម្រាប់ទទួលប្រាក់ទេ។
សម្រាប់ USDC, Circle មានបញ្ជី Contract ដាច់ពីគ្នាសម្រាប់ Mainnet និង Testnet។ កុំផ្ញើប្រាក់ទៅ Contract Address ដែលយកមកប្រើសម្រាប់ផ្ទៀងផ្ទាត់នេះ។
សូម្បីតែនៅ Mainnet ត្រឹមត្រូវ ក៏អាចមាន Token ផ្សេងប្រើឈ្មោះដូចគ្នា។ ចឹង Network ត្រឹមត្រូវតែមួយមុខមិនបញ្ជាក់ថា Token ជារបស់ពិតឡើយ។
3. Address និងចំនួនទទួលត្រឹមត្រូវឬទេ?
មើលថាទ្រព្យត្រូវបានផ្ទេរទៅ Address ដែលយើងបានផ្ដល់ ហើយចំនួនត្រូវតាមការព្រមព្រៀង។ បើជា Token លើ Ethereum ត្រូវមើលផ្នែក Tokens Transferred ផង ព្រោះបន្ទាត់ To របស់ប្រតិបត្តិការអាចបង្ហាញ Contract ដែលប្រតិបត្តិការហៅ មិនមែនអ្នកទទួល Token ចុងក្រោយ។
4. ប្រតិបត្តិការដំណើរការរួច និងមានការបញ្ជាក់គ្រប់គ្រាន់ឬនៅ?
Pending មានន័យថានៅរង់ចាំ។ Failed មិនមែនការទូទាត់ដែលដំណើរការជោគជ័យទេ។ សម្រាប់ប្រតិបត្តិការដែល Success រួច ក៏ត្រូវរង់ចាំកម្រិតការបញ្ជាក់តាម Network ឬសេវាដែលយើងប្រើទទួលប្រាក់។ លើ Ethereum, Finalized ជាស្ថានភាពរបស់ Block ដែលមានការបញ្ជាក់កាន់តែរឹងមាំ។ មិនមានចំនួន Confirmations តែមួយសម្រាប់គ្រប់ Network និងគ្រប់សេវាទេ។
បើទទួលចូល Account នៅ Exchange ត្រូវពិនិត្យថា Exchange នោះបានបញ្ចូលប្រាក់ក្នុង Account របស់យើងផង តាមលក្ខខណ្ឌ Deposit របស់វា។ ការឃើញប្រតិបត្តិការលើ Chain និងការបញ្ចូលប្រាក់ក្នុង Account របស់សេវា ជាជំហានផ្សេងគ្នា។
ការមើលប្រតិបត្តិការលើ Explorer មិនត្រូវការ Connect Wallet, Sign ឬផ្ដល់ Seed Phrase និង Private Key ទេ។ បើទំព័រសុំវាដើម្បី «ផ្ទៀងផ្ទាត់ប្រាក់ចូល» កុំធ្វើតាម។
បើ Network, Token, Address, ចំនួន ឬស្ថានភាពមិនត្រូវគ្នា កុំទាន់ប្រគល់ទំនិញ ឬចាត់ទុកថាបានទទួលប្រាក់។ សួរឲ្យច្បាស់ និងផ្ទៀងផ្ទាត់ពីទិន្នន័យពិត ជំនួសការជឿតែ Screenshot។
សម្រាប់ជ្រុងអ្នកផ្ញើ អាចអាន Web3 GM #74: Wrong Network ឬ Wrong Address? វាពន្យល់ថាការផ្ញើតាម Network និងការផ្ញើទៅ Address ជាការត្រួតពិនិត្យផ្សេងគ្នា។
#Web3GM #ReceiveCrypto #NetworkVerification #WalletSafety
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 802
+3
«ខ្ញុំសាក App នេះនៅ Testnet ហើយវាដំណើរការល្អ។ ចឹងដាក់លុយពិតនៅ Mainnet គួរតែមានសុវត្ថិភាពមែនទេ?»
Myth៖ ដំណើរការបាននៅ Testnet មានន័យថាមានសុវត្ថិភាពនៅ Mainnet។
Reality៖ ការសាកជោគជ័យនៅ Testnet ប្រាប់ថាសកម្មភាពដែលយើងបានសាក ដំណើរការក្រោមលក្ខខណ្ឌនោះ។ វាមិនបញ្ជាក់ថាបានរកឃើញ Bug ទាំងអស់ ឬថាកំណែ Mainnet មានសុវត្ថិភាពទេ។
Testnet ជា Network សាកល្បងដាច់ពី Mainnet។ Mainnet ប្រើសម្រាប់ប្រតិបត្តិការ និងទ្រព្យពិត។ Testnet មានប្រយោជន៍សម្រាប់ហាត់ជំហានប្រើ App និងជួយអ្នកបង្កើតរកបញ្ហាមុនដាក់កូដឲ្យប្រើជាមួយទ្រព្យពិត។
ហេតុអ្វីការសាកមួយមិនគ្រប់គ្រាន់?
ឧទាហរណ៍ យើងសាកដាក់ Token សាកល្បង រួចដកវិញ ហើយទាំងពីរដំណើរការ។ យើងបានឃើញថាជំហានដាក់ និងដកនោះធ្វើបានក្នុងករណីដែលយើងសាក។ តែយើងមិនទាន់ដឹងថាកូដនឹងធ្វើអ្វីពេលមានទិន្នន័យខុស ឬពេលដំណើរការតាមជំហានផ្សេងដែលយើងមិនបានសាកទេ។
Bug ឬចន្លោះប្រហោងក្នុងកូដ អាចនៅក្នុងផ្លូវដែលការសាករបស់យើងមិនបានឆ្លងកាត់។ Ethereum.org ណែនាំឲ្យសាកទាំងករណីធម្មតា និងករណីដែលអាចបង្កបញ្ហា ហើយព្រមានថាការធ្វើ Test មិនធានាថាគ្មាន Bug ទាំងអស់ឡើយ។
ចំណុចមួយទៀតគឺ យើងត្រូវដឹងថាអ្វីដែលសាក និងអ្វីដែលនឹងប្រើពិត ជាកំណែណា។ App អាចមាន Contract ផ្សេងលើ Network ផ្សេង។ លក្ខខណ្ឌ ឬកូដដែលបានយកទៅប្រើនៅ Mainnet ក៏អាចខុសពីកំណែដែលយើងធ្លាប់សាក។
ដូច្នេះ បើគម្រោងបង្ហាញថា «Testnet ដំណើរការល្អ» យើងអាចយកវាជាភស្តុតាងមួយពីការសាក។ តែត្រូវសួរបន្តថា៖
- គេសាកមុខងារ និងករណីអ្វីខ្លះ? លទ្ធផលនោះបញ្ជាក់បានត្រឹមណា?
- កំណែ Mainnet ដែលយើងនឹងប្រើមាន Network និង Contract Address ណា? តើមានព័ត៌មានអំពីកំណែ និងការផ្លាស់ប្ដូរឲ្យពិនិត្យទេ?
- បើមានរបាយការណ៍ពិនិត្យកូដ តើវាពិនិត្យកំណែដែលយើងនឹងប្រើឬទេ ហើយបញ្ហាសំខាន់ត្រូវបានដោះស្រាយឬនៅ?
បើរកមិនឃើញថាកំពុងប្រើកំណែណា ឬមិនយល់ថា App នឹងយកទ្រព្យរបស់យើងទៅធ្វើអ្វី អាចផ្អាកការដាក់ទ្រព្យសិន ហើយសិក្សាបន្ថែម។ កុំយកពាក្យថា «ធ្លាប់សាកបាន» មកជំនួសចម្លើយទាំងនោះ។
ការសាកល្បងជួយរកបញ្ហា និងបង្កើនការយល់។ ការពិនិត្យកូដបន្ថែមក៏ជួយកាត់បន្ថយហានិភ័យ តែគ្មានមួយណាធានាសុវត្ថិភាពទាំងអស់ឡើយ។
សម្រាប់ការពិនិត្យភស្តុតាងរបស់ App មុន Connect អាចអាន Web3 GM #96: មុន Connect ពិនិត្យអ្វីខ្លះ?
ប្រភព៖ Ethereum.org ពន្យល់ព្រំដែននៃការធ្វើ Test៖
ការពិនិត្យកូដ និងសុវត្ថិភាព Smart Contract៖
#Web3GM #Testnet #SmartContract #CryptoSecurity
—————————
Presented to you by
- Hay Cafe ☕️
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
