ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

The Web3 Perspective

The Web3 Perspective

前往频道在 Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

显示更多
Buy Ad
2 797
订阅者
+224 小时
+167 天
-930 天

正在加载数据

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
11月 '26
十一月 '26
+36
在1个频道中
十月 '26
+47
在0个频道中
Get PRO
九月 '26
+55
在3个频道中
Get PRO
八月 '26
+72
在5个频道中
Get PRO
七月 '26
+85
在0个频道中
Get PRO
六月 '26
+190
在1个频道中
Get PRO
五月 '26
+105
在1个频道中
Get PRO
四月 '26
+79
在0个频道中
Get PRO
三月 '26
+136
在3个频道中
Get PRO
二月 '26
+144
在4个频道中
Get PRO
一月 '26
+111
在5个频道中
Get PRO
十二月 '25
+16
在5个频道中
Get PRO
十一月 '25
+76
在3个频道中
Get PRO
十月 '25
+141
在5个频道中
Get PRO
九月 '25
+94
在6个频道中
Get PRO
八月 '25
+72
在4个频道中
Get PRO
七月 '25
+99
在15个频道中
Get PRO
六月 '25
+72
在13个频道中
Get PRO
五月 '25
+87
在8个频道中
Get PRO
四月 '25
+160
在8个频道中
Get PRO
三月 '25
+146
在9个频道中
Get PRO
二月 '25
+112
在8个频道中
Get PRO
一月 '25
+138
在7个频道中
Get PRO
十二月 '24
+221
在12个频道中
Get PRO
十一月 '24
+103
在4个频道中
Get PRO
十月 '24
+155
在7个频道中
Get PRO
九月 '24
+157
在8个频道中
Get PRO
八月 '24
+166
在5个频道中
Get PRO
七月 '24
+125
在7个频道中
Get PRO
六月 '24
+181
在6个频道中
Get PRO
五月 '24
+161
在3个频道中
Get PRO
四月 '24
+161
在6个频道中
Get PRO
三月 '24
+140
在3个频道中
Get PRO
二月 '24
+124
在3个频道中
Get PRO
一月 '24
+221
在5个频道中
Get PRO
十二月 '23
+110
在1个频道中
Get PRO
十一月 '23
+70
在1个频道中
Get PRO
十月 '23
+5
在0个频道中
Get PRO
九月 '23
+1
在0个频道中
Get PRO
八月 '23
+10
在0个频道中
Get PRO
七月 '23
+13
在0个频道中
Get PRO
六月 '23
+6
在0个频道中
Get PRO
五月 '23
+30
在0个频道中
Get PRO
四月 '23
+372
在0个频道中
日期
订阅者增长
提及
频道
18 十一月+1
17 十一月+3
16 十一月+2
15 十一月+5
14 十一月+5
13 十一月+3
12 十一月+3
11 十一月+3
10 十一月+1
09 十一月+1
08 十一月0
07 十一月+3
06 十一月+1
05 十一月0
04 十一月+2
03 十一月+2
02 十一月0
01 十一月+1
频道帖子
USDT ជា Stable Coin ដែលតំលៃថេរ តែហេតុអ្វីក្រុមហ៊ុន Tether ដែលជាអ្នកចេញ USDT អាចរកប្រាក់ចំណេញបាន? USDT មិនឡើងថ្លៃទេ។ វាជា Stab
USDT ជា Stable Coin ដែលតំលៃថេរ តែហេតុអ្វីក្រុមហ៊ុន Tether ដែលជាអ្នកចេញ USDT អាចរកប្រាក់ចំណេញបាន? USDT មិនឡើងថ្លៃទេ។ វាជា Stable Coin តំលៃប្រហែល $1។ ចុះហេតុអ្វីក្រុមហ៊ុន Tether ដែលចេញវា អាចរាយការណ៍ចំណេញប្រតិបត្តិការសុទ្ធ $1.5 ពាន់លាន ក្នុងត្រីមាសទី 3 ឆ្នាំ 2026 ដែលស្មើនឹងប្រហែល $16 លានក្នុងមួយថ្ងៃ? ចម្លើយខ្លីគឺ៖ Tether យកដុល្លារដែលគេប្តូរយក USDT ទៅទិញប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក ដែលផ្តល់ការប្រាក់ ហើយការប្រាក់នោះ Tether ជាអ្នកទទួល មិនមែនអ្នកកាន់ USDT ទេ។ និយាយឱ្យសាមញ្ញ ការកាន់ USDT ប្រៀបដូចជាយើងឱ្យ Tether ខ្ចីលុយ ដោយមិនយកការប្រាក់។ 1. Tether រកលុយដោយរបៀបណា? - អតិថិជនធំៗដែលបានផ្ទៀងផ្ទាត់ជាមួយ Tether ផ្ញើដុល្លារទៅ Tether ហើយទទួលបាន USDT ថ្មីក្នុងចំនួនស្មើគ្នា។ - Tether យកដុល្លារទាំងនោះទៅរក្សាជាទ្រព្យបម្រុង។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026 Tether រាយការណ៍ថាកាន់ប័ណ្ណបំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាមេរិក (US Treasury Bills) ប្រហែល $122.8 ពាន់លាន សម្រាប់ USDT ដែលកំពុងចរាចរប្រហែល $184 ពាន់លាន។ - ប័ណ្ណបំណុលទាំងនោះផ្តល់ការប្រាក់ ហើយការប្រាក់នោះហើយជាប្រភពចំណូលសំខាន់របស់ Tether។ - ឧទាហរណ៍សាមញ្ញ៖ បើទ្រព្យបម្រុង $1 លាន រកការប្រាក់បាន 4% ក្នុងមួយឆ្នាំ ចំណូលគឺ $40,000 មុនកាត់ចំណាយ។ ពង្រីកលេខនេះទៅជារាប់រយពាន់លានដុល្លារ នោះយើងនឹងឃើញថាហេតុអ្វីចំណេញធំយ៉ាងនេះ។ នេះជាលេខសន្មតសម្រាប់ពន្យល់តែប៉ុណ្ណោះ មិនមែនអត្រាការប្រាក់ពិតប្រាកដរបស់ Tether ទេ។ - ចឹងបើមានការប្រើប្រាស់ USDT កាន់តែច្រើន, ក្រុមហ៊ុននឹងមានឧកាសរកចំណូល និង ចំណេញបានកាន់តែច្រើន។ ក្រុមហ៊ុន Tether ក៏តែងតែយកប្រាក់ចំណេញទាំងនោះទៅទិញ Asset ផ្សេងៗ ដូចជា មាស, BTC ជាដើមដើម្បីទុកជា ទ្រព្យការពារហានិភ័យ (Excess Reserve Buffer) របស់ក្រុមហ៊ុន។ 2. ហេតុអ្វីអ្នកកាន់មិនបានការប្រាក់? - លក្ខខណ្ឌរបស់ Tether មិនបានផ្តល់សិទ្ធិឱ្យអ្នកកាន់ USDT ទទួលចំណែកការប្រាក់ពីទ្រព្យបម្រុងឡើយ។ Circle ដែលចេញ USDC ក៏សរសេរស្រដៀងគ្នានេះដែរ។ - នៅអាមេរិក ច្បាប់ GENIUS Act ដែលចុះហត្ថលេខានៅខែកក្កដា ឆ្នាំ 2025 ហាមអ្នកចេញ Stablecoin ដែលមានអាជ្ញាប័ណ្ណ មិនឱ្យបង់ការប្រាក់ ឬផលចំណូលដល់អ្នកកាន់ ដើម្បីកុំឱ្យ Stablecoin ប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រាក់បញ្ញើនៅធនាគារ។ 3. ចុះកម្មវិធីមួយចំនួនដែលផ្តល់ ការប្រាក់សំរាប់ការ Deposit USDT ជាអ្វីវិញ? - ការប្រាក់នោះ មិនមែនមកពី Tether ទេ។ ជាធម្មតា វាមកពីការដែលកម្មវិធីនោះយក USDT របស់យើងទៅឱ្យអ្នកផ្សេងខ្ចី ទៅដាក់ក្នុង Protocol ឬទៅប្រើក្នុងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីរកចំណូលមកចែកយើង។ - មានន័យថា យើងបន្ថែមហានិភ័យថ្មីមួយទៀត គឺហានិភ័យរបស់កម្មវិធីនោះ និងអ្នកដែលខ្ចីលុយពីវា។ - ឧទាហរណ៍ដែលមនុស្សនៅចាំ៖ ក្នុងឆ្នាំ 2022 ក្រុមហ៊ុន Celsius ដែលធ្លាប់ផ្តល់ការប្រាក់ខ្ពស់លើ Crypto រួមទាំង Stablecoin បានបិទមិនឱ្យអតិថិជនដកលុយ ហើយដាក់ពាក្យក្ស័យធនមួយខែក្រោយមក។ - ដូច្នេះ ពេលឃើញការប្រាក់ខ្ពស់លើ USDT សំណួរដំបូងគួរតែជា «ការប្រាក់នោះមកពីណា?» មិនមែន មើលតែការប្រាក់ខ្ពស់នោះ ទេ។ 4. ហេតុអ្វីរឿងនេះសំខាន់សម្រាប់អ្នកកាន់ USDT? - ចំណេញរបស់ Tether ពឹងលើអត្រាការប្រាក់នៅអាមេរិក។ បើអត្រាការប្រាក់ធ្លាក់ ចំណូលរបស់ Tether ក៏ធ្លាក់ដែរ។ - អ្វីដែលការពារតម្លៃ $1 មិនមែនទំហំចំណេញទេ តែជាទ្រព្យបម្រុង។ Tether រាយការណ៍ថា ទ្រព្យបម្រុងរបស់ខ្លួនលើសបំណុលប្រហែល $7.95 ពាន់លាន ហើយលេខនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន BDO តែជាការបញ្ជាក់ត្រឹមពេលមួយ (Attestation) មិនមែនសវនកម្មពេញលេញ (Full Audit) ទេ។ - ក្រុមហ៊ុនចំណេញច្រើន មិនមែនជាការធានាថាតម្លៃនឹងនៅ $1 គ្រប់ពេលទេ។ ក៏ប៉ុន្តែការដឹងថាលុយមកពីណា ជួយឱ្យយើងយល់ថា តើយើងអាចទុកចិត្តក្រុមហ៊ុនបានកំរឹតណា? សរុប៖ USDT នៅជិត $1 តែដុល្លារដែលនៅពីក្រោយវា កំពុងរកការប្រាក់ជារៀងរាល់ថ្ងៃ ហើយការប្រាក់នោះចូលហោប៉ៅ Tether។ អ្នកកាន់ USDT ទទួលបានភាពងាយស្រួលក្នុងការផ្ញើ និងរក្សាតម្លៃជាដុល្លារ តែមិនទទួលបានការប្រាក់ទេ។ ពេលឃើញកម្មវិធីណាផ្តល់ការប្រាក់ខ្ពស់លើ USDT យើងគួរសួរថា ការប្រាក់នោះមកពីណា មុននឹងដាក់លុយ ព្រោះវាក៏មកជាមួយនឹងហានិភ័យដែរ។ អានបន្ថែម៖ Web3 GM #54: Stablecoin រក្សាតម្លៃជិត $1 ដោយរបៀបណា? #Web3GM #USDT #Stablecoin #Tether
17 11月, 21:35

2
🚨 Anthropic IPO ជិតមកដល់ហើយ! តើនេះជាឱកាសថ្មី ឬជាសញ្ញាថា AI Hype កំពុងចាប់ផ្តើមថយចុះ? 🤖📉 ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើ
🚨 Anthropic IPO ជិតមកដល់ហើយ! តើនេះជាឱកាសថ្មី ឬជាសញ្ញាថា AI Hype កំពុងចាប់ផ្តើមថយចុះ? 🤖📉 ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើត AI ដ៏ល្បីឈ្មោះ Claude កំពុងត្រៀមខ្លួនចូលផ្សារហ៊ុនអាមេរិក (IPO) ដែលរំពឹងថានឹងចាប់ផ្តើមជួញដូរនៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2026។ 📊 អ្វីដែលគួរឱ្យចាប់អារម្មណ៍? តាមរបាយការណ៍ព័ត៌មាន តម្លៃ IPO របស់ Anthropic ត្រូវបានប៉ាន់ប្រមាណក្នុងចន្លោះ $70–$78 ក្នុងមួយហ៊ុន ខណៈដែលកម្រិតតម្លៃមុននេះធ្លាប់មានការរំពឹងទុកខ្ពស់ជាងនេះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានសំណួរមួយថា៖ តើទីផ្សារ AI កំពុងឆ្ពោះទៅរកការវាយតម្លៃដែលសមហេតុផលជាងមុន ឬក៏ AI Hype កំពុងថយចុះ? 🔥 ចង់ស្វែងយល់ពីការចូលរួម Anthropic IPO មែនទេ? ឥឡូវនេះ Bitget បានបើកឱ្យអ្នកប្រើប្រាស់ដែលមានសិទ្ធិចូលរួមក្នុងកម្មវិធី Anthropic IPO Prime – Public Round ដោយប្រើ USDT ឬ USDGO។ ✅ ចូលរួម Subscription ចាប់ពី $100 ✅ ទទួលបាន rANT Token តាមចំនួន Allocation ដែលទទួលបាន ✅ អាចតាមដាន និងគ្រប់គ្រង Token បន្ទាប់ពីការចែកចាយ និងការបើកជួញដូរ តាមលក្ខខណ្ឌរបស់កម្មវិធី 📅 Public Round រំពឹងថានឹងបិទនៅថ្ងៃទី 18 វិច្ឆិកា 2026។ 💬 សម្រាប់អ្នកទាំងអស់គ្នា តើ Anthropic IPO នឹងជួយបង្កើនទំនុកចិត្តលើវិស័យ AI ឬជាការសាកល្បងដ៏ធំមួយសម្រាប់ AI Market? ⚠️ ចំណាំ៖ $70–$78 គឺជាចន្លោះតម្លៃក្នុងឯកសារ IPO បឋម មិនមែនជាតម្លៃចុងក្រោយទេ។ rANT ជា Tokenized Exposure មិនមែនជាភាគហ៊ុន Anthropic ផ្ទាល់ មិនផ្តល់សិទ្ធិបោះឆ្នោត ឬភាគលាភឡើយ។ ការចូលរួមមានហានិភ័យ និងមិនធានាប្រាក់ចំណេញ។ Bitget មិនមែនជា Underwriter ហើយមិនមានទំនាក់ទំនងផ្លូវការជាមួយ Anthropic ទេ។ #AnthropicIPO #IPOPrime #AI #CryptoCambodia
291
3
ផ្ញើលុយពីជប៉ុនមកកម្ពុជាដោយប្រើ Stablecoin៖ តើមានន័យថាកម្ពុជាអនុញ្ញាតឱ្យប្រើ Stablecoin ហើយឬ? ចម្លើយខ្លី៖ មិនទាន់ទេ។ ក្នុងគម្រ
ផ្ញើលុយពីជប៉ុនមកកម្ពុជាដោយប្រើ Stablecoin៖ តើមានន័យថាកម្ពុជាអនុញ្ញាតឱ្យប្រើ Stablecoin ហើយឬ? ចម្លើយខ្លី៖ មិនទាន់ទេ។ ក្នុងគម្រោងសាកល្បងរវាងក្រុមហ៊ុន SBI របស់ជប៉ុន និងធនាគារជាតិនៃកម្ពុជា (NBC) Stablecoin ត្រូវបានប្រើតែ «នៅពីក្រោយ» រវាងស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះ។ អ្នកផ្ញើនៅជប៉ុន និងអ្នកទទួលនៅកម្ពុជា នៅតែឃើញការផ្ញើលុយធម្មតាដដែល។ ហើយនេះជាការសាកល្បង មិនទាន់ជាសេវាដែលយើងអាចប្រើបាននៅឡើយទេ។ 1. តើមានអ្វីកើតឡើង? - ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ក្រុមហ៊ុន SBI Holdings របស់ជប៉ុន បានប្រកាសថាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន 2 ជាមួយ NBC ដើម្បីធ្វើការសាកល្បង (Proof of Concept)៖ • ទី 1៖ ការផ្ញើប្រាក់ពីជប៉ុនមកកម្ពុជា ដោយប្រើ Stablecoin ប្រាក់យ៉េនឈ្មោះ JPYSC សម្រាប់ទូទាត់រវាងស្ថាប័ន។ • ទី 2៖ ការបំប្លែងមូលបត្របំណុលរដ្ឋាភិបាលកម្ពុជាជា Token (Tokenization) លើបណ្តាញ Canton Network។ - លទ្ធផលបឋម និងការបង្ហាញសាកល្បង ធ្វើឡើងនៅកម្មវិធី Black Swan Summit Cambodia ថ្ងៃទី 15–16 ខែវិច្ឆិកា នៅភ្នំពេញ ដែលយើងបានណែនាំក្នុង GM146។ - SBI បញ្ជាក់ថា ព័ត៌មានលម្អិតនៃសេវា និងពេលវេលាដាក់ឱ្យប្រើ នឹងសម្រេចនៅពេលក្រោយ។ មានន័យថា បច្ចុប្បន្នមិនទាន់មានកាលបរិច្ឆេទចាប់ផ្តើមទេ។ 2. ការផ្ញើលុយឆ្លងប្រទេសសព្វថ្ងៃដំណើរការយ៉ាងម៉េច? - ពេលបងប្អូនយើងនៅជប៉ុនផ្ញើលុយមកផ្ទះ លុយមិនបានផ្ទេរពីគណនីមួយទៅគណនីមួយភ្លាមៗទេ។ ភាគច្រើនវាត្រូវឆ្លងកាត់ធនាគារជាច្រើនជាន់ (Correspondent Banks) ដែលធនាគារនីមួយៗត្រូវផ្ទៀងផ្ទាត់ និងទូទាត់គ្នា។ - ដំណាក់កាលកាន់តែច្រើន ពេលវេលាកាន់តែយូរ និងថ្លៃសេវាកាន់តែខ្ពស់។ SBI និយាយថាគោលបំណងនៃការសាកល្បងនេះ គឺកាត់បន្ថយពេលវេលា និងថ្លៃដើមនៃវិធីផ្ញើតាមធនាគារកណ្តាលបែបនេះ។ 3. ក្នុងការសាកល្បងនេះ លុយធ្វើដំណើរយ៉ាងម៉េច? - ជំហានទី 1៖ អ្នកផ្ញើនៅជប៉ុន ផ្ញើលុយតាម SBI Remit (ក្រុមហ៊ុនផ្ញើប្រាក់ដែលមានអាជ្ញាប័ណ្ណនៅជប៉ុន) ដូចការផ្ញើធម្មតា។ - ជំហានទី 2៖ ការទូទាត់រវាងស្ថាប័ន ប្រើ Stablecoin JPYSC ជំនួសឱ្យការបញ្ជូនតាមធនាគារកណ្តាលច្រើនជាន់។ ផ្នែកនេះនៅជប៉ុន ដោះស្រាយដោយ SBI VC Trade ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណជួញដូរ Crypto។ - ជំហានទី 3៖ នៅកម្ពុជា ធនាគារ SBI Bank (Cambodia) ដែលជាសមាជិកប្រព័ន្ធបាគង (Bakong) ទទួលការទូទាត់ ហើយបង់ឱ្យអ្នកទទួល។ សេចក្តីប្រកាសរបស់ NBC និយាយថា អ្នកទទួលនឹងទទួលលុយតាម Wallet បាគង។ - ចំណុចសំខាន់៖ SBI សរសេរយ៉ាងច្បាស់ថា ទោះបីគម្រោងនេះយកទៅប្រើជាក់ស្តែងក៏ដោយ បទពិសោធន៍របស់អតិថិជនដែលផ្ញើលុយនឹងមិនផ្លាស់ប្តូរទេ។ ទាំងអ្នកផ្ញើ និងអ្នកទទួល មិនចាំបាច់មាន Crypto Wallet ឬកាន់ JPYSC ដោយខ្លួនឯងឡើយ។ 4. ដូច្នេះ តើកម្ពុជាអនុញ្ញាតឱ្យប្រើ Stablecoin ហើយមែនទេ? - នៅមិនទាន់ទេ។ ការសាកល្បងនេះជាប្រព័ន្ធបិទ (Closed-loop) រវាងស្ថាប័នដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ ហើយតួនាទីរបស់ NBC គឺផ្តល់ការណែនាំផ្នែកច្បាប់ និងអាជ្ញាប័ណ្ណ ព្រមទាំងតាមដានការសាកល្បង។ - វាមិនបានផ្លាស់ប្តូរបទប្បញ្ញត្តិដែលយើងបានពន្យល់ក្នុង GM145 ទេ។ ក្រុមហ៊ុនដែលផ្តល់សេវា Crypto ឬ Digital Asset នៅកម្ពុជា នៅតែត្រូវមានអាជ្ញាប័ណ្ណពី SERC ឬការអនុញ្ញាតពី NBC ដដែល។ - វាក៏មិនមានន័យថា យើងអាចផ្ញើ USDT ចូល App បាគង ឬ App ធនាគារបានដែរ។ បាគងនៅតែជាប្រព័ន្ធទូទាត់ប្រាក់រៀល និងដុល្លាររបស់ NBC ដូចដែលយើងបានពន្យល់ក្នុង GM143។ 5. ហេតុអ្វីបានជាធនាគារចាប់អារម្មណ៍ Stablecoin សម្រាប់រឿងនេះ? - Stablecoin ដំណើរការលើ Blockchain ដែលអាចផ្ទេរបាន 24 ម៉ោង 7 ថ្ងៃ ហើយស្ថាប័នទាំងសងខាងអាចឃើញកំណត់ត្រាដូចគ្នា ដោយមិនចាំបាច់រង់ចាំធនាគារកណ្តាលដែលពាក់ព័ន្ធច្រើនដំណាក់កាល។ - ប៉ុន្តែការសាកល្បងនេះត្រូវវាយតម្លៃ ថាតើវាដំណើរការបានឬអត់ ទាំងផ្នែកច្បាប់ ប្រព័ន្ធ និងអាជីវកម្ម។ មានន័យថា លទ្ធផលអាចល្អ ឬអាចមិនដូចការរំពឹងទុក ហើយមិនមែនគម្រោងសាកល្បងទាំងអស់ សុទ្ធតែក្លាយជាសេវាពិតនោះទេ។ 6. ចុះការបំប្លែងមូលបត្របំណុលរដ្ឋាភិបាលជា Token វិញ? - ក្នុង MoU ទី 2 SBI និង NBC នឹងសាកល្បងបំប្លែងមូលបត្របំណុលរដ្ឋាភិបាលកម្ពុជាជា Token។ NBC កត់ត្រា និងគ្រប់គ្រងព័ត៌មានម្ចាស់មូលបត្រ ពេលមានការផ្ទេរ។ - គោលដៅដែល SBI លើកឡើង គឺថ្ងៃណាមួយ មនុស្សទូទៅអាចទិញមូលបត្របំណុលរដ្ឋាភិបាលក្នុងចំនួនតូចៗ តាមរយៈស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកដែលយើងស្គាល់។ សរុបមក៖ - SBI និង NBC កំពុងសាកល្បងប្រើ Stablecoin ប្រាក់យ៉េន JPYSC ដើម្បីទូទាត់ការផ្ញើលុយពីជប៉ុនមកកម្ពុជា រវាងស្ថាប័នហិរញ្ញវត្ថុ។ - អ្នកផ្ញើ និងអ្នកទទួលមិនបាច់កាន់ Crypto ទេ ហើយបទពិសោធន៍ផ្ញើលុយនៅធម្មតាដដែល។ - បទប្បញ្ញត្តិ Crypto នៅកម្ពុជាមិនបានផ្លាស់ប្តូរដោយសារការសាកល្បងនេះទេ ហើយមិនទាន់មានកាលបរិច្ឆេទដាក់ឱ្យប្រើនៅឡើយ។ អំពីភាពខុសគ្នារវាងលុយក្នុង App ធនាគារ និង Stablecoin ក្នុង Wallet អាចអានបន្ថែម Web3 GM #148: $100 ក្នុង ABA និង 100 USDT ក្នុង Wallet ខុសគ្នាត្រង់ណា? អត្ថបទនេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ មិនមែនជាដំបូន្មានផ្លូវច្បាប់ ឬការណែនាំឱ្យវិនិយោគឡើយ។
278
4
ក្រុមហ៊ុន SBI Holdings របស់ប្រទេសជប៉ុន និងធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើតេស្តលើការបំប្លែងមូលបត
ក្រុមហ៊ុន SBI Holdings របស់ប្រទេសជប៉ុន និងធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើតេស្តលើការបំប្លែងមូលបត្ររដ្ឋរបស់កម្ពុជាទៅជាទម្រង់ឌីជីថល (Tokenization) នៅលើ Canton Network SBI Holdings កំពុងតែធ្វើការសាកល្បងនូវមុខងារថ្មីមួយ ដែលអាចឲ្យយើងធ្វើការទិញមូលបត្របំណុលរបស់រដ្ឋាភិបាលកម្ពុជា​នៅលើ Bakong Wallet។ ចុះមូលបត្របំណុល (Bond) ខុសពីការដាក់លុយក្នុងគណនីសន្សំំមានពេលកំណត់ដូចម្តេច (Fixed Term Deposit)? មូលបត្របំណុល គឺជាឧបករណ៍បំណុលដែលអាចជួញដូរបាន ដែលចេញដោយរដ្ឋាភិបាល ឬសាជីវកម្ម ដើម្បីកៀរគរទុន ចំណែកឯប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ គឺជាកិច្ចព្រមព្រៀងសន្សំដោយផ្ទាល់រវាងអ្នកវិនិយោគ និងធនាគារ ដែលមិនអាចយកទៅជួញដូរបានឡើយ។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
356
5
$100 ក្នុង ABA និង 100 USDT ក្នុង Wallet ខុសគ្នាត្រង់ណា? បើកទូរស័ព្ទមើល លេខ $100 ក្នុង App ABA និង 100 USDT ក្នុង Wallet យើងគ
$100 ក្នុង ABA និង 100 USDT ក្នុង Wallet ខុសគ្នាត្រង់ណា? បើកទូរស័ព្ទមើល លេខ $100 ក្នុង App ABA និង 100 USDT ក្នុង Wallet យើងគិតថាវាស្រដៀងគ្នា ព្រោះជាលុយប្រហែល $100 ដូចគ្នា។ ថ្ងៃធម្មតា យើងមើលឃើញតែលេខ «100» ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលនៅពីក្រោយលេខទាំង 2 នេះ ខុសគ្នាទាំងស្រុង។ ដើម្បីដឹងថាវាខុសគ្នាត្រង់ណា យើងសាកសួរសំណួរ 3 នេះ៖ អ្នកណាកត់ត្រា? អ្នកណាគ្រប់គ្រងការចូលប្រើ? ហើយយើងកំពុងពឹងលើអ្នកណា? (នៅទីនេះ យើងនិយាយពី Self-custody Wallet គឺ Wallet ដែលយើងកាន់ Seed Phrase ឬ Private Key ដោយខ្លួនឯងផ្ទាល់ឯង) 1. $100 ក្នុង ABA៖ ជាប្រាក់បញ្ញើដែលធនាគារកត់ត្រា និងរក្សាឱ្យយើង ពេល App ABA បង្ហាញថាមាន $100 វាជាទឹកប្រាក់ (Balance) ប្រាក់បញ្ញើដែលធនាគារ ABA ជំពាក់យើង ហើយធនាគារស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ App គ្រាន់តែជាទ្វារចូលមើល និងប្រើគណនីប៉ុណ្ណោះ។ ចុះបើមានបញ្ហា? - បាត់ ឬខូចទូរស័ព្ទ៖ លុយមិនបាត់ទេ ព្រោះទិន្នន័យត្រូវបានកត់ត្រាក្នុងប្រព័ន្ធរបស់ធនាគារ។ យើងអាចចូល App ដោយផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬយកអត្តសញ្ញាណប័ណ្ណទៅសាខា ដើម្បីឱ្យបុគ្គលិកជួយ ឱ្យយើងចូលប្រើគណនីវិញ។ - ការបង្កកគណនី (Freeze)៖ ធនាគារអាចបង្កកគណនីបាន នៅពេលមានដីកាតុលាការ ឬការស្នើសុំស្របច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ច។ - អ្នកនៅពីក្រោយ៖ ទោះបីធនាគារត្រូវរក្សាសាច់ប្រាក់បម្រុងតាមច្បាប់ NBC ក៏ដោយ កម្ពុជានៅមិនទាន់មានប្រព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើ (Deposit Insurance) នៅឡើយទេ មានន័យថាសុវត្ថិភាពប្រាក់បញ្ញើនៅតែពឹងលើស្ថិរភាពរបស់ធនាគារនោះផ្ទាល់។ 2. 100 USDT ក្នុង Wallet៖ ជា Token ដែលយើងកាន់ Private Key ផ្ទាល់ តែនៅពឹងលើក្រុមហ៊ុនដែលបង្កើត Stablecoin នោះ USDT ក្នុង Self-custody Wallet គឺជា Token ឌីជីថលនៅលើ Blockchain ដែលចេញដោយក្រុមហ៊ុនឯកជនមួយឈ្មោះ Tether ដោយមានគោលដៅរក្សាតម្លៃប្រហាក់ប្រហែល $1។ Wallet គ្រាន់តែជាឧបករណ៍សម្រាប់មើលទឹកប្រាក់ (Balance) និងប្រើសោឌីជីថល (Private Key) របស់យើង ដើម្បីអនុញ្ញាតប្រតិបត្តិការ (Sign) ប៉ុណ្ណោះ។ ចុះបើមានបញ្ហា? - បាត់ ឬខូចទូរស័ព្ទ៖ Token នៅលើ Blockchain ដដែល តែគ្មានសាខា គ្មានសេវាអតិថិជន និងគ្មានប៊ូតុង Reset Password ទេ។ យើងអាចចូលប្រើវិញដោយ ប្រើ Seed Phrase/Private Key ដែលបានរក្សាទុកនៅទីតាំងសុវត្ថិភាពណាមួយ។ បើយើងបាត់ទាំងទូរស័ព្ទ និងបាត់ Seed Phrase ដែលរក្សាទុក Token ទាំងនោះនៅតែមានលើ Blockchain តែគ្មាននរណាអាចជួយយើងចូលប្រើវាវិញបានឡើយ។ - ការបង្កក Token (Freeze)៖ មនុស្សជាច្រើនគិតថា កាន់ Self-custody Wallet ផ្ទាល់ គ្មាននរណាបង្កកបានទេ។ តាមពិត ក្នុងលក្ខខណ្ឌប្រើប្រាស់របស់ Tether គេបានសរសេរច្បាស់ថា Tether មានសិទ្ធិដាក់អាសយដ្ឋាន Wallet ណាមួយក្នុងបញ្ជីខ្មៅ (Blacklist) ធ្វើឱ្យ USDT ក្នុងអាសយដ្ឋាននោះផ្ទេរចេញលែងបាន។ ជាក់ស្ដែង Tether ធ្លាប់បានបង្កក USDT ជាច្រើនករណី តាមការស្នើសុំពីអាជ្ញាធរអនុវត្តច្បាប់ពីប្រទេសផ្សេងៗ។ - អ្នកនៅពីក្រោយ៖ តម្លៃជិត $1 របស់ USDT ពឹងលើទ្រព្យបម្រុងរបស់ Tether (មិនមែនសុទ្ធតែសាច់ប្រាក់ទេ វារួមមានប័ណ្ណបំណុលអាមេរិក មាស និងទ្រព្យផ្សេងទៀត)។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026 Tether រាយការណ៍ថាមានទ្រព្យបម្រុងប្រមាណ $191.5 ពាន់លាន ធៀបនឹងបំណុលប្រមាណ $183.5 ពាន់លាន។ ហើយគោលដៅ 1 USDT ≈ $1 ក៏មិនមែនជាការធានា 100% ដែរ។ ប្រភេទ Stablecoin ខ្លះ ដូចកាលពីខែឧសភា ឆ្នាំ 2022 UST របស់ Luna Blockchain សឹងតែធ្លាក់ពី $1 ដល់ $0 ឬឯ ប្រវត្តិតម្លៃ USDT ក៏ធ្លាប់ធ្លាក់ចុះមួយរយៈខ្លីទៅប្រហែល $0.95 មុនពេលត្រឡប់មកជិត $1 វិញ។ សរុបមកវិញ៖ - $100 ក្នុង ABA៖ យើងពឹងលើធនាគារ និងការត្រួតពិនិត្យរបស់ NBC។ បើបាត់ទូរស័ព្ទ នៅមាននីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណជួយយើង។ - 100 USDT ក្នុង Wallet៖ យើងគ្រប់គ្រងសោ និងទទួលខុសត្រូវសុវត្ថិភាពដោយខ្លួនឯង 100% ប៉ុន្តែនៅតែពឹងលើក្រុមហ៊ុន Tether (ទ្រព្យបម្រុង និងសិទ្ធិ Freeze) ព្រមទាំងបណ្ដាញ Blockchain។ មើលទឹកប្រាក់លើអេក្រង់ យើងដឹងថា «មានប៉ុន្មាន»។ យល់ពីប្រព័ន្ធនៅពីក្រោយ យើងទើបដឹងថា «យើងកំពុងកាន់អ្វី» ហើយពេលមានបញ្ហាតើនឹងមានអ្វីកើតឡើង។ អំពីហេតុអ្វី Stablecoin មិនមែនគ្មានហានិភ័យ អាចអានបន្ថែម Web3 GM #16: Stablecoin គ្មានហានិភ័យមែនទេ? #Web3GM #USDT #Stablecoin #DigitalMoney
345
6
GM 🌤️ Sunday សប្តាហ៍នេះ Web3 GM យើងនិយាយច្រើនពីរឿងដែលនៅជិតខ្លួនយើងនៅកម្ពុជា៖ ពី KHQR និងបាគងដែលដំណើរការលើ Blockchain, បទប្បញ
GM 🌤️ Sunday សប្តាហ៍នេះ Web3 GM យើងនិយាយច្រើនពីរឿងដែលនៅជិតខ្លួនយើងនៅកម្ពុជា៖ ពី KHQR និងបាគងដែលដំណើរការលើ Blockchain, បទប្បញ្ញត្តិ Crypto របស់ NBC និង SERC រហូតដល់កម្មវិធី Black Swan Summit និង FrancoTech 2026 នៅកោះពេជ្រ។ យើងក៏បានមើលករណី Crypto Hack ធំៗ ចំនួន 10 និងពន្យល់ថា Liquidation ជាអ្វី ក្រោយពេល Bitcoin ធ្លាក់ប្រហែល 3.5%។ ទាំងអស់គ្នាអាចមើលតាម Link ខាងក្រោម ដើម្បីអានការពន្យល់លម្អិតពីប្រធានបទនីមួយៗ៖ GM142: 10 ករណី Crypto Hack ធំៗ៖ តើយើងអាចរៀនអ្វីពីវា? GM143: KHQR ដែលយើងស្កេនរាល់ថ្ងៃ ដំណើរការលើ Blockchain៖ កម្ពុជាប្រើវាតាំងពីឆ្នាំ 2020 GM144: Bitcoin ធ្លាក់តែប្រហែល 3.5% ប៉ុន្តែអ្នកខ្លះបាត់លុយទាំងអស់៖ Liquidation ជាអ្វី? GM145: Crypto នៅកម្ពុជា ស្របច្បាប់ឬទេ? បទប្បញ្ញត្តិថ្មីៗរបស់ NBC និង SERC ប្រាប់យើងអ្វីខ្លះ GM146: Black Swan Summit Cambodia ជាអ្វី? ហេតុអ្វីមកធ្វើនៅកម្ពុជា ហើយយើងអាចចូលរួមដោយរបៀបណា? GM147: FrancoTech 2026 ជាអ្វី? ពិព័រណ៍បច្ចេកវិទ្យានៅកោះពេជ្រចុងសប្តាហ៍នេះ ហើយអ្នកចាប់អារម្មណ៍ FinTech និង Web3 គួរទៅមើលអ្វី? Save ទុក ហើយចែករំលែកឲ្យមិត្តដែលចង់យល់ពី Blockchain និង Crypto នៅកម្ពុជា។ #Web3GM #WeeklyRecap #Cambodia ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
323
7
Opening night at Black Swan 🖤 Getting ready for the main event tomorrow! Explainer about Black Swan tomorrow on Web3 GM ✨
Opening night at Black Swan 🖤 Getting ready for the main event tomorrow! Explainer about Black Swan tomorrow on Web3 GM ✨
331
8
FrancoTech 2026 ជាអ្វី? ពិព័រណ៍បច្ចេកវិទ្យានៅកោះពេជ្រចុងសប្តាហ៍នេះ ហើយអ្នកចាប់អារម្មណ៍ FinTech និង Web3 គួរទៅមើលអ្វី? ចាប់ពីថ
FrancoTech 2026 ជាអ្វី? ពិព័រណ៍បច្ចេកវិទ្យានៅកោះពេជ្រចុងសប្តាហ៍នេះ ហើយអ្នកចាប់អារម្មណ៍ FinTech និង Web3 គួរទៅមើលអ្វី? ចាប់ពីថ្ងៃនេះ 14 ដល់ 16 វិច្ឆិកា មានពិព័រណ៍ FrancoTech 2026 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ភ្នំពេញ។ និយាយឱ្យខ្លី វាជាពិព័រណ៍នវានុវត្តន៍ឌីជីថល ដែលជាកម្មវិធីអមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី 20។ វាមិនមែនជាកម្មវិធី Crypto ទេ ប៉ុន្តែមានប្រធានបទ FinTech និងបរិយាបន្នហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្ទាល់នឹងអ្វីដែលគ្នាយើងតាមដាន។ 1. FrancoTech ជាអ្វី? - FrancoTech គឺជាផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ។ កិច្ចប្រជុំកំពូលនេះ រំពឹងថានឹងមានគណៈប្រតិភូពីប្រទេស និងរដ្ឋាភិបាលប្រមាណ 90។ - ប្រធានបទឆ្នាំនេះគឺ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future)។ - គោលបំណងគឺប្រមូលផ្តុំគណៈប្រតិភូរដ្ឋាភិបាល អ្នកច្នៃប្រឌិត វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យា និង Startup ពីប្រទេសនិយាយភាសាបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីជាមួយតំបន់អាស៊ាន។ 2. នរណាជាអ្នករៀបចំ? - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ជាអ្នកដឹកនាំ ដោយសហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones - APF)។ - MPTC បានចេញសេចក្តីជូនដំណឹងផ្លូវការអំពីកម្មវិធីនេះ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2026។ 3. នៅក្នុងកម្មវិធីមានអ្វីខ្លះ? - កម្មវិធីសំខាន់ៗទាំង 5៖ ពិព័រណ៍ភូមិនវានុវត្តន៍ (Innovation Village), ការប្រកួតនវានុវត្តន៍ (Innovation Competition), វេទិកាវិនិយោគ (Investment Forum), ការផ្គូផ្គងអាជីវកម្ម (B2B Match-Making) និងកិច្ចពិភាក្សាតុមូល (Roundtable)។ - ប្រធានបទពិភាក្សាទាំង 7៖ AI និងអភិបាលកិច្ច AI, រដ្ឋាភិបាលឌីជីថល, FinTech និងបរិយាបន្នហិរញ្ញវត្ថុ, AgriTech និងសន្តិសុខស្បៀង, Startup ឌីជីថល, ស្ត្រីក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍ និងវប្បធម៌។ - អ្នករៀបចំរំពឹងថានឹងមានអ្នកចូលរួមជាង 5,000 នាក់ និងស្តង់តាំងពិព័រណ៍ជាង 110 រួមទាំងពហុពន្លាជាតិ (National Pavilions) របស់ប្រទេសនានា។ - ការប្រកួតនវានុវត្តន៍វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ ធ្វើឡើងនៅថ្ងៃអាទិត្យ 15 វិច្ឆិកា។ មាន 2 ប្រភេទរង្វាន់គឺ នវានុវត្តន៍ឌីជីថលល្អបំផុត (Best Digital Innovation) និងស្ត្រីសហគ្រិនបច្ចេកវិទ្យាល្អបំផុត (Best Women Technopreneurs)។ ជ័យលាភីលេខ 1 ទទួលបានមេដាយមាសតម្លៃ 3,000 ដុល្លារ និងមូលនិធិពង្រីកអាជីវកម្ម 5,000 ដុល្លារ។ 4. សម្រាប់អ្នកចាប់អារម្មណ៍ FinTech និង Web3 គួរទៅមើលអ្វី? - វគ្គ FinTech និងបរិយាបន្នហិរញ្ញវត្ថុ គឺជាវគ្គដែលពាក់ព័ន្ធបំផុត ព្រោះនិយាយពីរបៀបធ្វើឱ្យសេវាហិរញ្ញវត្ថុទៅដល់មនុស្សកាន់តែច្រើន ដែលជាបញ្ហាដូចគ្នាដែលប្រព័ន្ធបាគង (Bakong) និង Blockchain ព្យាយាមដោះស្រាយ។ - តំបន់ Startup និងស្តង់របស់ប្រទេសនានា ជាកន្លែងល្អសម្រាប់មើលថា Startup ឌីជីថលនៅតំបន់ផ្សេង កំពុងសាងសង់អ្វី ហើយដោះស្រាយបញ្ហាអ្វី។ - Black Swan Summit ដែលយើងបានពន្យល់ក្នុង GM146 ក៏ប្រព្រឹត្តទៅនៅកោះពេជ្រ ថ្ងៃទី 15–16 វិច្ឆិកា ដូចគ្នា។ បើអ្នកមានពេលតែមួយថ្ងៃ ថ្ងៃអាទិត្យ 15 វិច្ឆិកា អាចមើលទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FrancoTech និងវគ្គពិភាក្សារបស់ Black Swan Summit ក្នុងទីតាំងតែមួយ។ 5.ចង់ចូលរួម ត្រូវធ្វើដូចម្តេច? - សេចក្តីជូនដំណឹងរបស់ MPTC អញ្ជើញ ម្ចាស់ក្រុមហ៊ុន និស្សិត និងសាធារណជនទូទៅ ឱ្យចូលរួម។ - ការចុះឈ្មោះធ្វើតាមរយៈ Website ផ្លូវការរបស់ FrancoTech 2026 ដោយមិនគិតថ្លៃ។ បើចង់ស្គាល់ Black Swan Summit ឱ្យកាន់តែច្បាស់ អាចអាន Web3 GM #146: Black Swan Summit Cambodia ជាអ្វី? #Web3GM #Cambodia #FrancoTech #FinTech
364
9
Black Swan Summit Cambodia ជាអ្វី? ហេតុអ្វីមកធ្វើនៅកម្ពុជា ហើយយើងអាចចូលរួមដោយរបៀបណា? បន្តពី GM145៖ Black Swan Summit នឹងប្រព្
Black Swan Summit Cambodia ជាអ្វី? ហេតុអ្វីមកធ្វើនៅកម្ពុជា ហើយយើងអាចចូលរួមដោយរបៀបណា? បន្តពី GM145៖ Black Swan Summit នឹងប្រព្រឹត្តទៅនៅភ្នំពេញ ថ្ងៃទី 15–16 ខែវិច្ឆិកា នេះ។ តោះស្គាល់កម្មវិធី អ្នករៀបចំ និងរបៀបចូលរួម។ 1. ហេតុអ្វីហៅថា «Black Swan»? - ពាក្យ Black Swan (សត្វហង្សខ្មៅ) ជាគំនិតរបស់អ្នកនិពន្ធ Nassim Nicholas Taleb សំដៅលើព្រឹត្តិការណ៍ដែលកម្រកើតឡើង ពិបាកទាយទុកមុន ប៉ុន្តែពេលកើតឡើងម្តង មានឥទ្ធិពលធំលើសង្គម និងសេដ្ឋកិច្ច។ - គោលបំណងរបស់ Summit នេះ គឺប្រមូលផ្តុំអ្នកដឹកនាំ និងអ្នកធ្វើគោលនយោបាយ ដើម្បីត្រៀមខ្លួនទទួលការផ្លាស់ប្តូរធំៗ ដូចជា AI, Quantum Computing និងបច្ចេកវិទ្យា Blockchain/Tokenization មុនពេលវិបត្តិមកដល់។ 2. នរណាជាអ្នកបង្កើត ហើយចាប់ផ្តើមពេលណា? - Black Swan Summit ជាស៊េរីកម្មវិធីរបស់ GFTN (Global Finance & Technology Network) ដែលជាអង្គការមិនរកប្រាក់ចំណេញ បង្កើតឡើងដោយធនាគារកណ្តាលសិង្ហបុរី (MAS) នៅឆ្នាំ 2024។ - លើកដំបូងនៅ Perth អូស្ត្រាលី ខែមីនា 2025 បន្ទាប់មកនៅ Odisha ឥណ្ឌា ឆ្នាំ 2026 ហើយឥឡូវមកដល់កម្ពុជា។ 3. ហេតុអ្វីបានជាមកធ្វើនៅកម្ពុជា? - កម្មវិធីលើកនេះ សហរៀបចំដោយធនាគារជាតិនៃកម្ពុជា (NBC) និង GFTN ដោយសហការជាមួយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក្រោមមូលបទ «Disruptive by Design»។ - វាត្រូវបានរៀបចំស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅភ្នំពេញ ដែលរំពឹងថានឹងមានគណៈប្រតិភូពីរដ្ឋសមាជិក សមាជិករង និងអ្នកសង្កេតការណ៍ប្រមាណ 90 ព្រមទាំងអ្នកជំនួញជាង 3,000 នាក់។ អ្នករៀបចំចង់ប្រើឱកាសនេះ ចាប់ផ្តើមតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុរវាងតំបន់អាស៊ាន និងក្រុមប្រទេសនិយាយភាសាបារាំង។ - កម្ពុជាត្រូវបានលើកជាគំរូនៃប្រទេសដែលកសាងប្រព័ន្ធហិរញ្ញវត្ថុឡើងវិញពីសូន្យ។ ក្នុងឆ្នាំ 1975 របបខ្មែរក្រហមបានលុបបំបាត់រូបិយប័ណ្ណចោលទាំងស្រុង។ នៅឆ្នាំ 2006 ប្រព័ន្ធធនាគារកម្ពុជាមានអ្នកដាក់ប្រាក់បញ្ញើត្រឹមប្រហែល 270,000 នាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃ ប្រទេសដែលមានប្រជាជន 17.5 លាននាក់នេះ មានគណនីប្រាក់បញ្ញើដល់ទៅ 23.7 លានគណនី។ - ប្រព័ន្ធបាគង (Bakong) គឺជាករណីសិក្សាស្នូល ដែលបង្ហាញថាប្រទេសកំពុងអភិវឌ្ឍអាច «ផ្លោះរំលង» (Leapfrog) ប្រព័ន្ធហិរញ្ញវត្ថុចាស់ៗ ទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនដោយផ្ទាល់។ បច្ចុប្បន្ន បាគងបានតភ្ជាប់កម្ពុជាជាមួយទីផ្សារ 9 នៅអាស៊ីរួចហើយ ហើយប្រទេសរវ៉ាន់ដា (Rwanda) នៅទ្វីបអាហ្វ្រិក ជាគោលដៅបន្ទាប់។ Summit ចង់ឱ្យប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតរៀនពីកម្ពុជា។ 4. របៀបវារៈនៅកម្ពុជាឆ្នាំនេះ - សសរស្តម្ភទាំង 5 យកឈ្មោះតាមអត្តសញ្ញាណខ្មែរគឺ៖ Bakong (ប្រព័ន្ធទូទាត់ជាតិ), Baray (អធិបតេយ្យភាពរូបិយប័ណ្ណ និង Stablecoin), Chaktomuk (ការទូទាត់ឆ្លងដែន), Phsar (បរិយាបន្នហិរញ្ញវត្ថុ) និង Chamkar (ការសាកល្បងបច្ចេកវិទ្យាថ្មីៗ)។ - ថ្ងៃអាទិត្យ 15 វិច្ឆិកា (មូលដ្ឋានគ្រឹះ - Foundations)៖ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងបទប្បញ្ញត្តិដែលជួយឱ្យមានការច្នៃប្រឌិត រួមទាំងវគ្គពិភាក្សាពីរបៀបដែលបាគងត្រូវបានកសាងឡើង និងការធ្វើឱ្យសេវាហិរញ្ញវត្ថុទៅដល់គ្រួសារងាយរងគ្រោះ។ - ថ្ងៃចន្ទ 16 វិច្ឆិកា (ការតភ្ជាប់ - Corridors)៖ ផ្តោតលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងប្រទេស រវាងអាស៊ីអាគ្នេយ៍ និងប្រទេសនិយាយភាសាបារាំង ព្រមទាំងអ្វីដែលវិស័យ FinTech នឹងកសាងបន្ទាប់។ - វាគ្មិនសំខាន់ៗដែលបានប្រកាស៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោក Vijay Shekhar Sharma ស្ថាបនិក Paytm, អតីតទេសាភិបាលធនាគារកណ្តាលកេនយ៉ា, តំណាងពីនិយ័តករមូលបត្រកម្ពុជា (SERC), អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU), សមាគម Blockchain កម្ពុជា, នាយកប្រតិបត្តិ Soramitsu រួមទាំងតំណាងពី IMF, Visa, Mastercard, Ant International និង Bybit។ សរុបមានវាគ្មិនជាង 100 រូប។ - កម្មវិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 5. តើយើងគួររំពឹងអ្វី? - នេះជាកម្មវិធីកម្រិតគោលនយោបាយអំពីប្រព័ន្ធទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ មិនមែនជាកម្មវិធីប្រកាសលក់កាក់ (Token) ឬឃោសនា Project Crypto នោះទេ។ - ទោះជាយ៉ាងណា ក្រៅពីរឿងពង្រីកបាគង និង KHQR ឆ្លងប្រទេស សសរស្តម្ភ Baray នឹងពិភាក្សាពី Stablecoin ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ការទូទាត់ជារូបិយប័ណ្ណជាតិ និងច្បាប់ច្បាស់លាស់សម្រាប់ Digital Asset ដែលពាក់ព័ន្ធផ្ទាល់នឹងបទប្បញ្ញត្តិរបស់ NBC និង SERC ដែលយើងបានពន្យល់ក្នុង GM145។ 6. ចង់ចូលរួម ត្រូវធ្វើដូចម្តេច? អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមដោយមិនគិតថ្លៃ តាមរយៈ Website ផ្លូវការរបស់កម្មវិធី សរុប៖ នេះជាឱកាសសម្រាប់អ្នកចាប់អារម្មណ៍ FinTech និង Web3 ស្តាប់ផ្ទាល់ពីអ្នកធ្វើគោលនយោបាយ និងអ្នកសាងសង់ប្រព័ន្ធហិរញ្ញវត្ថុ ដោយកម្ពុជាយកបាគងធ្វើជាគំរូ។ បើចង់យល់ពីបទប្បញ្ញត្តិ Crypto ដែល NBC និង SERC បានចេញ អាចអាន Web3 GM #145: Crypto នៅកម្ពុជា ស្របច្បាប់ឬទេ? #Web3GM #Cambodia #BlackSwanSummit #FinTech
375
10
អធ្យាស្រ័យ weekly news លើកនេះសុំជាន់អាមេរិកលើកជើងចិនមួយ🧎🏻‍♂️🤡🤣. រាងលំអៀងតិចហើយតែសួរថាស្រឡាញ់មេរិកទេ? ស្នេហាធម្មតា
អធ្យាស្រ័យ weekly news លើកនេះសុំជាន់អាមេរិកលើកជើងចិនមួយ🧎🏻‍♂️🤡🤣. រាងលំអៀងតិចហើយតែសួរថាស្រឡាញ់មេរិកទេ? ស្នេហាធម្មតា
293
11
មានរឿងពីរ ធំៗ ដែលកើតឡើង មុននេះ ហើយធ្វើអោយទីផ្សារ ប៉ះពាល់ខ្លាំង។ 1- CEO របស់ក្រុមហ៊ុន NVIDIA បានលាលែងពីតំណែងហើយ បន្ទាប់ពីមានរឿ+1
មានរឿងពីរ ធំៗ ដែលកើតឡើង មុននេះ ហើយធ្វើអោយទីផ្សារ ប៉ះពាល់ខ្លាំង។ 1- CEO របស់ក្រុមហ៊ុន NVIDIA បានលាលែងពីតំណែងហើយ បន្ទាប់ពីមានរឿងអាស្រូវ ទំនាក់ទំនងស្នេហា។ វាប៉ះពាល់ដល់ទីផ្សារជារួម ព្រោះ NVIDIA ជាក្រុមហ៊ុនដ៏ធំមួយនៅអាមេរិក ហើយជាពិសេស ជាក្រុមហ៊ុន ដែល រីកចំរើនលឿននៅក្នុង សម័យកាល AI នេះ។ ចឹងពេលតំលៃ Stock NVIDIA មានបញ្ហា វានឹងជះឥទ្ធិពលទៅដល់ Tech Stock market ផ្សេងៗទៀត។ 2- Trump ទើបតែផុសក្នុង Truth Social របស់គាត់ ដែលបញ្ជាក់ថាមិនត្រូវការ ចរចា ជាមួយ Iran ទៀតទេ ហើយអោយអនុប្រធានាធិបតី យកចិត្តទុកដាក់លើការកំចាត់ អំពើរ ពុករលួយវិញ។ វាបញ្ជាក់ថា ស្ថានភាព នៅ Iran មិនឃើញមានសញ្ញាល្អ ចឹងតំលៃប្រេងក៏មិនងាយចុះមកធម្មតាវិញ ហើយ Inflation អាចនឹងនៅតែបន្តកើនឡើង ដែលនឹងប៉ះពាល់ដល់ សេដ្ឋកិច្ច ពិភពលោក ដូចដែលយើងបានឃើញស្រាប់ ក្រោយសង្គ្រាម មួយរយះនេះ។
318
12
https://www.cambodia.blackswansummit.com/registration?utm_source=telegram&utm_medium=organic-social&utm_campaign=bsscam-2026-why-cambodia&utm_content=caft-telegram
1
13
Goodbye Jensen and the AI Industry
Goodbye Jensen and the AI Industry
322
14
We live now - YouTube: https://www.youtube.com/live/rUKMFgjMSe0?si=hDupZ7MA9-Uic9Y_ - Facebook: https://www.facebook.com/shar
We live now - YouTube: https://www.youtube.com/live/rUKMFgjMSe0?si=hDupZ7MA9-Uic9Y_ - Facebook: https://www.facebook.com/share/v/14v84PaozvZ/
329
15
10K Followers! 🎉❤️ A huge thank you to everyone supporting The Web3 Perspective. We wouldn’t have made it this far without y
10K Followers! 🎉❤️ A huge thank you to everyone supporting The Web3 Perspective. We wouldn’t have made it this far without you guys! ❤️ សូមអរគុណទៅដល់ Community របស់យើងទាំងអស់គ្នា ដែលបានគាំទ្រ The Web3 Perspective អស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ។ ពេលនេះយើងឈានដល់ 10K Followers ហើយ! 🎉 មានតែក្ដីគោរព និងការអរគុណយ៉ជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា។ ❤️ Big shoutout to our amazing community, which has always been our first priority! ❤️ And a special shoutout to our four founders and co-founders for their dedication, hard work, and commitment to keeping The Web3 Perspective moving forward. 🚀 #TheWeb3Perspective #10KFollowers
328
16
Crypto នៅកម្ពុជា ស្របច្បាប់ឬទេ? បទប្បញ្ញត្តិថ្មីៗរបស់ NBC និង SERC ប្រាប់យើងអ្វីខ្លះ ថ្ងៃទី 15–16 វិច្ឆិកា ធនាគារជាតិនៃកម្ពុជ
Crypto នៅកម្ពុជា ស្របច្បាប់ឬទេ? បទប្បញ្ញត្តិថ្មីៗរបស់ NBC និង SERC ប្រាប់យើងអ្វីខ្លះ ថ្ងៃទី 15–16 វិច្ឆិកា ធនាគារជាតិនៃកម្ពុជា (NBC) សហការរៀបចំ Black Swan Summit នៅភ្នំពេញ ដែលនឹងពិភាក្សាអំពី Digital Asset។ តើ Crypto នៅកម្ពុជា ស្របច្បាប់ឬទេ? កម្ពុជាមិនបានហាមឃាត់ Crypto ទាំងស្រុងទេ ប៉ុន្តែកំពុងដាក់ក្រោមប្រព័ន្ធអាជ្ញាប័ណ្ណ។ Crypto មិនមែនជារូបិយប័ណ្ណស្របច្បាប់ (Legal Tender) សម្រាប់ចាយវាយដូចប្រាក់រៀលឡើយ។ 1. ឆ្នាំ 2018៖ ការព្រមានដំបូង ខែឧសភា 2018 NBC, គណៈកម្មការមូលបត្រកម្ពុជា (SECC ដែលបច្ចុប្បន្នជា SERC) និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ការផ្សព្វផ្សាយប្រមូលលុយ ទិញ លក់ ជួញដូរ ឬទូទាត់ដោយប្រើ Crypto គ្មានអាជ្ញាប័ណ្ណ អាចត្រូវផ្តន្ទាទោសតាមច្បាប់។ កាលនោះមិនទាន់មានក្របខណ្ឌអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន Crypto ស្នើសុំនៅឡើយ។ 2. ធ្នូ 2024៖ NBC បើកទ្វារឱ្យធនាគារ តែមិនមែន Bitcoin ទេ ថ្ងៃទី 26 ធ្នូ 2024 NBC ចេញប្រកាសលេខ ធ7-024-735 ប្រ.ក សម្រាប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដោយបែងចែក Cryptoassets ជា 2 ក្រុម៖ • ក្រុមទី 1៖ ទ្រព្យពិតក្នុងប្រព័ន្ធហិរញ្ញវត្ថុដែលគេបំប្លែងជា Token (មូលបត្របំណុល ភាគហ៊ុន ឬប្រាក់បញ្ញើ) និង Stablecoin មានទ្រព្យធានាពេញលេញ 1:1 និងអាជ្ញាធរត្រួតពិនិត្យអ្នកបោះផ្សាយច្បាស់លាស់។ • ក្រុមទី 2៖ Crypto គ្មានទ្រព្យធានា ដូចជា Bitcoin។ ធនាគារអាចធ្វើប្រតិបត្តិការ ឬផ្តល់សេវាក្រុមទី 1 លុះត្រាតែមានការអនុញ្ញាតពី NBC ជាមុន និងគោរពកម្រិតមូលធនតឹងរ៉ឹង។ ក្រុមទី 2 ត្រូវហាមឃាត់មិនឱ្យធនាគារយកមូលធនវិនិយោគ ឬកាន់កាប់ដោយផ្ទាល់និងប្រយោល។ 3. ធ្នូ 2025៖ អាជ្ញាប័ណ្ណអាជីវកម្ម Digital Asset ថ្ងៃទី 30 ធ្នូ 2025 អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (NBFSA) ចេញប្រកាសលេខ 093 ស្តីពីអាជ្ញាប័ណ្ណ និងការគ្រប់គ្រងអាជីវកម្ម Digital Asset។ • Digital Asset សម្រាប់វិនិយោគស្ថិតក្រោមការគ្រប់គ្រងដូចវិស័យមូលបត្រ ដោយនិយ័តករមូលបត្រកម្ពុជា (SERC) ចេញអាជ្ញាប័ណ្ណ និងត្រួតពិនិត្យ។ មិនរាប់បញ្ចូលការទូទាត់ថ្លៃទំនិញទេ។ • សេវាត្រូវសុំអាជ្ញាប័ណ្ណ៖ ថ្នាលជួញដូរ (Exchange), សេវារក្សាទុក (Wallet/Custody), សេវាខ្ចីនិងឱ្យខ្ចី និងសេវាគ្រប់គ្រងទ្រព្យ (Asset Management)។ • ក្រុមហ៊ុនត្រូវចុះបញ្ជីនៅកម្ពុជា ឆ្លងកាត់ការសាកល្បងប្រព័ន្ធក្នុង Regulatory Sandbox របស់ SERC ជាមុន និងត្រូវមានដើមទុនចុះបញ្ជីអប្បបរមា 4 ពាន់លានរៀល (ប្រហែល $1 លាន) ដល់ 40 ពាន់លានរៀល (ប្រហែល $10 លាន សម្រាប់ Exchange) អាស្រ័យលើសេវា។ 4. កញ្ញា 2026៖ បែងចែកដែនសមត្ថកិច្ច សេចក្តីថ្លែងការណ៍រួមថ្ងៃទី 23 កញ្ញា 2026 របស់ NBC និង SERC បញ្ជាក់៖ • ធនាគារពាណិជ្ជសុំការអនុញ្ញាតពី NBC; ក្រុមហ៊ុនផ្តល់សេវាផ្សេងទៀតត្រូវមានអាជ្ញាប័ណ្ណ SERC។ • គ្របដណ្តប់ក្រុមហ៊ុនក្នុងកម្ពុជា និងក្រុមហ៊ុនក្រៅប្រទេសផ្តល់សេវាដល់អ្នកប្រើនៅកម្ពុជា។ • ស្ថាប័នមានអាជ្ញាប័ណ្ណត្រូវរាយការណ៍ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ដើម្បីទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 5. ជំហានបន្ទាប់៖ ច្បាប់ពេញលេញថ្នាក់ជាតិ អាជ្ញាធរកំពុងព្រាងច្បាប់គ្រប់គ្រង Virtual Asset និង Digital Asset។ តាមផែនការ SERC គោលដៅបញ្ចប់សេចក្តីព្រាងគឺធ្នូ 2026។ បញ្ចប់ព្រាងមិនមែនមានន័យថាចូលជាធរមានភ្លាមទេ។ នៅពេលច្បាប់ពេញលេញចូលជាធរមាន វានឹងចងក្រងបទប្បញ្ញត្តិដែលមានស្រាប់ឱ្យទៅជាក្របខណ្ឌច្បាប់ថ្នាក់ជាតិកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយ។ 6. អ្នកប្រើប្រាស់គួរដឹងអ្វីខ្លះ? • បទប្បញ្ញត្តិផ្តោតលើក្រុមហ៊ុនផ្តល់សេវា មិនបានចែងការដាក់ទោសបុគ្គលដែលគ្រាន់តែកាន់កាប់ Crypto ទេ។ ប៉ុន្តែ Platform គ្មានអាជ្ញាប័ណ្ណកម្ពុជាមិនស្ថិតក្រោមការត្រួតពិនិត្យអាជ្ញាធរកម្ពុជា ហើយពេលមានបញ្ហា ការទាមទារលុយវិញអាចពិបាកខ្លាំង។ កុំយល់ថាការមានក្របខណ្ឌអាជ្ញាប័ណ្ណ មានន័យថាគ្រប់ Platform សុទ្ធតែទទួលបានការអនុញ្ញាត។ • កុំប្រើប្រាស់ និងផ្សព្វផ្សាយ Platform គ្មានអាជ្ញាប័ណ្ណ។ ផ្ទៀងផ្ទាត់ឈ្មោះក្រុមហ៊ុនលើ Website ផ្លូវការ SERC ឬ NBC មិនមែនជឿត្រឹម Logo ឬរូបក្រដាសអាជ្ញាប័ណ្ណទេ។ • Bakong នៅពីក្រោយ KHQR ប្រើ Blockchain ប៉ុន្តែជាប្រព័ន្ធទូទាត់ប្រាក់រៀលនិងដុល្លាររបស់ធនាគារជាតិ មិនមែន Crypto Project ទេ។ ការប្រើ Blockchain មិនមានន័យថា NBC គាំទ្រការប្រើ Crypto ឡើយ។ សរុបមក៖ កម្ពុជាកំពុងផ្លាស់ប្តូរពីដំណាក់កាលមិនទាន់មានក្របខណ្ឌច្បាប់ច្បាស់ ទៅជាប្រព័ន្ធអាជ្ញាប័ណ្ណ។ ធនាគារស្ថិតក្រោម NBC ក្រុមហ៊ុនផ្តល់សេវា Crypto ក្រោម SERC ហើយធនាគារនៅតែមិនអាចយកមូលធនវិនិយោគលើ Bitcoin បាន។ មុនដាក់លុយ សួរថា៖ «តើស្ថាប័នណាផ្តល់អាជ្ញាប័ណ្ណ និងត្រួតពិនិត្យ Platform នេះ?» សម្រាប់ចំណេះដឹងទូទៅ មិនមែនដំបូន្មានផ្លូវច្បាប់ ឬការណែនាំឱ្យវិនិយោគទេ។ បើចង់ដឹងថា Blockchain នៅពីក្រោយ KHQR ខុសពី Crypto យ៉ាងដូចម្តេច អាចអាន Web3 GM #143: KHQR ដែលយើងស្កេនរាល់ថ្ងៃ ដំណើរការលើ Blockchain #Web3GM #Cambodia #CryptoRegulation #SERC
332
17
សារព៍ត័មាន NYT បានទំលាយថា Jensen Huang មានទំនាក់ទំនងជាមួយអនុប្រធានផ្នែកថែទាំសុខភាពរបស់ក្រុមហ៊ុន Nvidia ស្របពេលនឹងរឿងអាស្រូវផ្
សារព៍ត័មាន NYT បានទំលាយថា Jensen Huang មានទំនាក់ទំនងជាមួយអនុប្រធានផ្នែកថែទាំសុខភាពរបស់ក្រុមហ៊ុន Nvidia ស្របពេលនឹងរឿងអាស្រូវផ្ទួនៗ Board របស់ NVIDIA ក៏ត្រូវបានរាយការណ៍ថានឹងកំពុងស្វែងរក CEO ថ្មីមកជំនួស Jensen ផងដែរ។ NVIDIA ដែលជាប្រភេទក្រុមហ៊ុន Founder CEO អាចនឹងមានអនាគត់មិនច្បាស់លាស់ បើសិនជា Jensen ឈប់។ វាក៏អាចជារឿងនយោបាយផងដែរ ដោយសាររឿងទាំងអស់នេះ ចេញមកផ្ទួនៗ បើទោះបីជាផ្ទៃក្នុងបានដឹងជាយូរមកហើយ។ NVIDIA ដែលជាក្រុមហ៊ុន AI ឈានមុខគេ អាចនឹងក្លាយទៅជា ទ្រព្យសកម្មយុទ្ធសាស្ត្រ របស់អាមេរិច? -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
322
18
គួរអោយភ្ញាក់ផ្អើល ដែល Topic មួយនេះ មានអ្នកចាប់អារម្មណ៍ច្រើន។ អរគុណដល់ទាំងអស់គ្នា ដែលបាន View, Like, Share, Comment។ សង្ឃឹមថា
គួរអោយភ្ញាក់ផ្អើល ដែល Topic មួយនេះ មានអ្នកចាប់អារម្មណ៍ច្រើន។ អរគុណដល់ទាំងអស់គ្នា ដែលបាន View, Like, Share, Comment។ សង្ឃឹមថា គ្រប់ការចែករំលែករបស់ពួកយើង អាចបានជាផលប្រយោជន៍ខ្លះៗ សំរាប់ Community។ ពួកយើងអាចមានបទពិសោធន៍មួយចំនួន ប៉ុន្តែ មិនមែនគ្រប់ការគិត សុទ្ធតែត្រឹមត្រូវនោះទេ ដូចនេះអ្នកដែលតែងតែ ចូលស្តាប់ Podcast សូមយកវាជាជ្រុងមួយនៃគំនិត ទៅបានហើយ កុំសូវជឿពួកខ្ញុំពេក 😅 ព្រោះមិនមែនអ្នកជំនាញអីទេ។ ចុងក្រោយអរគុណម្តងទៀតដល់ ទាំងអស់គ្នាដែលនៅបន្ត ចូលរួម ជាមួយ Web3 Community របស់យើង បើទោះជា Crypto ជិតទៅស្រុកអស់ហើយក៏ដោយ 🤭 អ្នកដែលមិនទាន់បានចូលមើលអាច ស្វែងរក Link នៅក្នុងផុសនេះបាន https://t.me/web3perspective/10651 ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
342
19
ជួបគ្នានៅថ្ងៃស្អែកសំរាប់ការ Live ប្រចាំសប្តាហ៍ មេមេ 🙇🏻‍♂️
ជួបគ្នានៅថ្ងៃស្អែកសំរាប់ការ Live ប្រចាំសប្តាហ៍ មេមេ 🙇🏻‍♂️
343
20
Bitcoin ធ្លាក់តែប្រហែល 3.5% ប៉ុន្តែអ្នកខ្លះបាត់លុយទាំងអស់៖ Liquidation ជាអ្វី? ម្សិលមិញ (10 វិច្ឆិកា) ក្រោយទិន្នន័យអតិផរណាអាម
Bitcoin ធ្លាក់តែប្រហែល 3.5% ប៉ុន្តែអ្នកខ្លះបាត់លុយទាំងអស់៖ Liquidation ជាអ្វី? ម្សិលមិញ (10 វិច្ឆិកា) ក្រោយទិន្នន័យអតិផរណាអាមេរិក (CPI) ចេញមកខ្ពស់ជាងការរំពឹងទុក Bitcoin បានធ្លាក់ពីប្រហែល $75,400 មកនៅ $72,787។ សម្រាប់អ្នកដែលទិញ Bitcoin ហើយទុក (Spot) ការធ្លាក់ 3.5% គឺជាការឡើងចុះធម្មតាមួយ ហើយ Bitcoin របស់គេនៅដដែល។ ប៉ុន្តែក្នុងរយៈពេល 24 ម៉ោង មាន Position Futures តម្លៃជាង $632 លានដុល្លារ ត្រូវបានបិទដោយបង្ខំ ហើយម្ចាស់ Position ទាំងនោះបាត់លុយដែលដាក់ធានាទាំងអស់។ ការបិទដោយបង្ខំនេះហៅថា Liquidation។ 1. Liquidation ជាអ្វី? - ពេល Trade Futures យើងអាចប្រើ Leverage គឺខ្ចីលុយពី Exchange ដើម្បីបើក Position ធំជាងលុយដែលយើងមាន។ - ឧទាហរណ៍៖ យើងដាក់ $100 ហើយប្រើ Leverage 10x។ Position របស់យើងមានទំហំ $1,000។ លុយ $100 របស់យើងក្លាយជាលុយធានា (Margin)។ - បើតម្លៃឡើង 10% យើងចំណេញ $100 ស្មើនឹងចំណេញ 100% លើលុយដែលដាក់។ ប៉ុន្តែបើតម្លៃធ្លាក់ 10% យើងខាត $100 ដែលស្មើនឹងលុយធានាទាំងអស់។ - មុនពេលការខាតលើសលុយធានា Exchange នឹងបិទ Position យើងដោយស្វ័យប្រវត្តិ ដើម្បីការពារលុយដែលគេឱ្យខ្ចី។ នេះហើយជា Liquidation។ តាមពិត Exchange ច្រើនតែបិទមុនបន្តិច ព្រោះត្រូវរក្សាលុយធានាអប្បបរមាមួយចំនួន។ 2. ហេតុអ្វីធ្លាក់តែ 3.5% ក៏បាត់ទាំងអស់? - 10x៖ ធ្លាក់ប្រហែល 10% ត្រូវ Liquidate - 20x៖ ធ្លាក់ប្រហែល 5% - 30x៖ ធ្លាក់ប្រហែល 3.3% - 100x៖ ធ្លាក់ត្រឹមតែប្រហែល 1% - មានន័យថា ម្សិលមិញ អ្នកណាដែលបើក Long លើ Bitcoin ជាមួយ Leverage ប្រហែល 30x ឬខ្ពស់ជាងនេះ នៅជិតតម្លៃខ្ពស់ អាចបាត់លុយធានាទាំងអស់ ទោះបីតម្លៃត្រឡប់ឡើងវិញនៅពេលក្រោយក៏ដោយ។ Position ដែលត្រូវបិទហើយ មិនបានចំណេញពីការឡើងវិញនោះទេ។ ទាំងនេះជាឧទាហរណ៍ងាយៗ សំរាប់ស្វែងយល់តែប៉ុណ្ណោះ, ស្ថានភាពជាក់ស្តែងអាចមានករណី ការ Hold ពីតំលៃ ផ្សេងៗគ្នា ដែលទោះជា Leverage ទាបក៏អាច ដល់ចំនុច Liquidation ដែរ។ 3. ហេតុអ្វីភាគច្រើនជាការ Liquidate Long? - Long គឺភ្នាល់ថាតម្លៃនឹងឡើង។ Short គឺភ្នាល់ថាតម្លៃនឹងធ្លាក់។ - ក្នុងចំណោមទិន្នន័យ $632 លាននោះ ជាង $511 លាន ឬប្រហែល 81% ជាការ Liquidate Long។ មានន័យថា មុនពេលធ្លាក់ មនុស្សភាគច្រើនបានភ្នាល់ថាតម្លៃនឹងឡើង។ - ពេល Position Long ត្រូវ Liquidate ប្រព័ន្ធនឹងលក់ចេញដោយស្វ័យប្រវត្តិ។ ការលក់នោះធ្វើឱ្យតម្លៃធ្លាក់បន្ថែម ហើយទៅប៉ះកម្រិត Liquidation របស់ Position ផ្សេងទៀតបន្តបន្ទាប់។ គេហៅបាតុភូតនេះថា Liquidation Cascade។ នេះជាមូលហេតុដែលតម្លៃ Crypto ពេលខ្លះធ្លាក់លឿនជាងព័ត៌មានដែលបង្កឱ្យវាធ្លាក់។ 4. មេរៀនសម្រាប់យើង - Leverage មិនធ្វើឱ្យយើងទាយទិសដៅតម្លៃត្រូវជាងមុនទេ។ វាគ្រាន់តែធ្វើឱ្យការឡើងចុះធម្មតា ក្លាយជាការចំណេញ រឺ ខាតទបានច្រើន និង លឿនជាងមុន ហើយពេលខ្លះគឺ ខាតទាំងអស់ដូចករណីដែលយើងពន្យល់ពី Liquidation នេះ។ - យល់ពីភាពខុសគ្នារវាង Isolated Margin និង Cross Margin។ Isolated ដាក់ហានិភ័យតែលើលុយធានារបស់ Position នោះ។ Cross អាចយកលុយទាំងអស់ក្នុង Futures Account មកធានា ហើយអាចបាត់ទាំងអស់ជាមួយគ្នា។ - បើ Group ឬ Signal ណាណែនាំ Leverage 50x ឬ 100x ជាប្រចាំ ត្រូវដឹងថា តម្លៃធ្លាក់ត្រឹម 1% ទៅ 2% ក៏គ្រប់គ្រាន់ធ្វើឱ្យ Liquidation Position នោះអស់ដែរ។ - ការ Leverage គឺមានហានិភ័យខ្ពស់ណាស់ ដែលយើងធម្មតា មិិនគួរយកវាមកភ្នាល់ថា អាចនឹងរកចំណូលបានលឿនពីវាទេ។ វាទាមទារចំណេះដឹង បទពិសោធន៍ច្រើន និង ចេះគ្រប់គ្រង Risk របស់យើងបានច្បាស់លាស់ ដូចនេះមិនណែនាំអោយគ្នាយើង យកទុនទៅសាកល្បងជាមួយវាទេ។ - ការ វិនិយោគទៅលើ Asset តាមរយះការទិញ Spot គឺមានសុវត្ថិភាពជាង ការ Leverage ព្រោះវាមិនមានការ Liquidation ទេ តែវានៅតែអាចមានចំណេញ ខាត ទៅតាមការឡើងចុះ របស់ Asset នោះ។ សរុប៖ ម្សិលមិញ Bitcoin មិនបានធ្លាក់ខ្លាំងទេ។ អ្នកដែលកាន់ Spot នៅមាន Bitcoin ដដែល។ អ្នកដែលបាត់លុយច្រើនជាងគេ គឺអ្នកដែលប្រើ Leverage ខ្ពស់។ ការយល់ពី Liquidation មិនធានាថាយើងនឹងមិនខាតទេ ប៉ុន្តែវាជួយឱ្យយើងដឹងមុនថា យើងកំពុងដាក់លុយក្នុងហានិភ័យកម្រិតណា ហើយសម្រេចចិត្តតាមដើមទុន និងការយល់ដឹងរបស់ខ្លួនឯង។ អំពីរូបថតចំណេញ 1,000% ដែលគេចែករំលែកក្នុង Group អាចអានបន្ថែម Web3 GM #100: Screenshot ចំណេញ ប្រាប់អ្វី? #Web3GM #Bitcoin #Futures #Leverage
405