uk
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Відкрити в Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Показати більше
9 178
Підписники
+524 години
+117 днів
+8430 день
Архів дописів
សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់ ======================== នៅថ្ងៃសៅរ៍ ទី២៥ ខែកក
+9
សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់ ======================== នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន ៣ កុងតឺន័រ (ប្រមាណជាង ៥០ តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ នេះជាការសបញ្ជាក់ឱ្យឃើញ ពីសមិទ្ធផលថ្មីបន្ថែមទៀតកើតចេញពី កិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវសម្រាប់នាំចេញ "ទុរេនស្រស់កម្ពុជា" ទៅកាន់ប្រទេសចិន។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលជាការកើនឡើងជិត ៤០ ដងធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 👉តំណភ្ជាប់ទៅកា
+2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥ ======================== នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣កុងតឺន័រ (ប្រមាណជាង៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ៥ថ្ងៃ... ព័ត៌មានលម្អិត https://go.gov.kh/maff/14kjtcepjjf 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាតពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធ
+4
ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាតពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ==================== នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ ដែលមាន លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកំពង់ធំ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង និងខាងជើងបឹងទន្លេសាប គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ក្រូច សុខុន អភិបាលរងស្រុក ព្រមទាំងកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់... ព័ត៌មានលម្អិត https://www.facebook.com/share/p/1DCR6QiyxZ/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើ
+4
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់ ====================== នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាព​ធន់ (EMPOWER)» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជា​ស្រុក​​គោលដៅថ្មីបន្ថែម ដោយកិច្ចប្រជុំនេះ​រៀបចំ​ឡើងក្នុង​គោលបំណង លើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈ​ការដាំ​បន្លែផ្ទះសំណាញ់។ កិច្ចប្រជុំមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ត្រីការិយាល័យកសិកម្ម​ស្រុក មេឃុំទាំង៣ នាយកប្រតិបត្តិសហភាព និងសហគមន៍កសិកម្ម មន្ត្រីកសិកម្មឃុំ ប្រធាន និងគណៈកម្មការសហគមន៍កសិកម្ម​ទំនើប​រូងជ្រៃ រួមទាំងគណៈកម្មការសហគមន៍តាសីសាមគ្គី... ព័ត៌មានលម្អិត https://go.gov.kh/maff/19vjnhruar 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក
+8
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃក
+9
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP ====================== នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ ទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍កសិកម្ម និងឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជាប្រធានផ្នែកកសិកម្មគម្រោង LASED III បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ដើម្បីស្វែងយល់ពីបរិបទបច្ចុប្បន្នរបស់គម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP ដែលបានរៀបចំធ្វើនៅខេត្តកំពត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា... ព័ត៌មានលម្អិត https://go.gov.kh/maff/1cgxg1jnzc 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្
+8
ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ ====================== នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំ ជាមួយខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានពិភាក្សានិងពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ។ ជាមួយគ្នានេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារ និងបន្តពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការតាមដានដោយយកចិត្តទុកដាក់... ព័ត៌មានលម្អិត https://go.gov.kh/maff/1f2lq2nfg9 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្
+7
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ១ ០២០គ្រាប់ ត្រសក់ចំនួន ២០គីឡូក្រាម និងសណ្តែកកួរចំនួន ២០គីឡូក្រាម ជូនដល់កងកំលាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៧លើក សរុបចំនួន ៤៥ ៩៥០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន២០គីឡូក្រាម សណ្តែកកួរចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ៣៣ ៣៩០គ្រាប់ ត្រីអណ្តែងចំនួន ៥០៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹ
+9
យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង ===================== នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ទទួលបន្ទុកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មានគម្រោង តាមរយៈការចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋ នៅសាលាឃុំភ្នំក្រាំងដីមាស ឃុំពង្រ និងឃុំបន្ទាយព្រាល ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អ្នកសម្របសម្រួល ថ្នាក់ខេត្ត រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់។ នាឱកាសនោះ ឯកឧត្តម បានស្នើសុំកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក... ព័ត៌មានលម្អិត https://go.gov.kh/maff/1hxjx3ebtx 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳 ====================== កាលពីថ្ងៃ
+1
អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳 ====================== កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងបងប្អូនអាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭 =====
+7
កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭 ====================== ​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធ​ចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់ស្វាយចន្ទី និងជីកសិកម្ម។ ការតភ្ជាប់នេះនឹងអនុញ្ញាតឱ្យកម្ពុជាបង្កេីនទំហំទីផ្សារនាំចេញកសិផលទៅកាន់ទីផ្សារហ្វីលីពីនឱ្យបានកាន់តែច្រើន ក៏ដូចជារុញច្រានទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ធំ ជាពិសេសការបង្ហាញពីសក្តានុពលរបស់កម្ពុជាចូលរួមធានាសន្តិសុខស្បៀងជូនប្រទេសក្នុងតំបន់អាស៊ានផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ
+7
យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប ====================== នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ថ្នាក់ខេត្តរួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះផ្សព្វផ្សាយចែកខិតបណ្ណព័ត៌មានគម្រោង (EMPOWER) ជូនដល់ប្រជាកសិករ ប្រមាណ៤០០នាក់ នៅឃុំចំនួន៣ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។ នាឱកាសនោះឯកឧត្តមបានគូសបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រកប​ដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា... ព័ត៌មានលម្អិត https://go.gov.kh/maff/1993azj4zc 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន =============
+4
កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ====================== នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដេីម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជី... ព័ត៌មានលម្អិត https://go.gov.kh/maff/18tdcr4ajz 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គ
+6
ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ ====================== នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំក្រុម​ការងារ​អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព​សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ថ្នាក់ខេត្ត រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ បើកកិច្ច​ប្រជុំ​ពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និង​ពន្លឿន​ការផ្សព្វផ្សាយព័ត៌មានគម្រោង តាមរយៈការចែកខិត​ប័ណ្ណដល់​ប្រជាពលរដ្ឋ។ បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ស្រី វុឌ្ឍី និងក្រុមការងារ បានចុះជួបប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បី​ពិនិត្យ​ស្ថានភាពជាក់ស្តែង... ព័ត៌មានលម្អិត https://go.gov.kh/maff/19btqtwrqp 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ សហការជាមួយកម្លាំង​ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅស្រុកមុខកំពូល
+3
កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ សហការជាមួយកម្លាំង​ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ====================== នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល និងអធិការ​ដ្ឋាន​នគរបាលស្រុកមុខកំពូល ខេត្តកណ្តាល បានចុះត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើសនេសាទអួនអូសទឹកសាប នៅចំណុចព្រែកកុយ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជាលទ្ធផលនៃបេសកកម្មបង្ក្រាបបទល្មើសនេសាទនោះ ក្រុមការងារ​ជំនាញបានរឹបអូសឧបករណ៍រួមផ្សំនៃបទល្មើសអួនអូសទឹកសាបចំនួន ០១ ករណី រួមមាន៖ អួនអូសទឹកសាបទំហំ (៣០ម៉ែត្រ x ៦០ម៉ែត្រ x ៧ម៉ែត្រ x ០.០០៣ម៉ែត្រ) ចំនួន ០១គ្រឿង។ ជាមួយគ្នានោះ ឧបករណ៍​ល្មើសច្បាប់ទាំងនោះ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន​រដ្ឋបាលជលផលចតុមុខ ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីជលផល៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ក្រសួងកសិកម្មបើកវគ្គបណ្តុះ​បណ្តាល ស្តីពី «វិធានការចម្រុះគ្រប់គ្រង​សមាសភាពចង្រៃ (IPM) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ក្នុង​ផលិត
+9
ក្រសួងកសិកម្មបើកវគ្គបណ្តុះ​បណ្តាល ស្តីពី «វិធានការចម្រុះគ្រប់គ្រង​សមាសភាពចង្រៃ (IPM) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ក្នុង​ផលិត​កម្ម​ដំណាំស្រូវ និងបន្លែ» ====================== នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជា​អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល (Training of Trainers) ស្តីពី «វិធានការចម្រុះគ្រប់គ្រងសមាសភាពចង្រៃ (IPM) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ក្នុងផលិតកម្មដំណាំស្រូវ និងបន្លែ» ក្រោមក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) នៅខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ៦២ រូប មកពី​ថ្នាក់ដឹកនាំគម្រោងជាតិ មន្ត្រីបច្ចេកទេសគម្រោង (PIU) មន្ត្រីកសិកម្ម​ឃុំ មន្ត្រីមន្ទីរកសិកម្មខេត្តទាំង៤ (ក្រចេះ មណ្ឌលគិរី ព្រះវិហារ កំពង់ធំ) មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាគម្រោង និងភាគីពាក់ព័ន្ធ... ព័ត៌មានលម្អិត https://go.gov.kh/maff/1eyjzrvp7r 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្
+7
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាមជូនដល់កងកម្ម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៦លើក សរុបចំនួន ៤៥ ៩១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣២ ៣៧០គ្រាប់ ត្រីអណ្តែងចំនួន ៥០៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣ =================
+9
ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣ ====================== នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១ (1st Implementation Support Mission) នៃគម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីបូកសរុប ពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងពេលកន្លងមក។ គម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) គឺអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម តាមរយៈហិរញ្ញប្បទានពីកម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP) ដើម្បីជួយធ្វើការកែលម្អជីវភាពកសិករខ្នាតតូចចំនួន... ព័ត៌មានលម្អិត https://go.gov.kh/maff/1877vl2g18 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ
+9
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅខេត្តរតនគិរី ==================== នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ខេត្តរតនគិរី បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ។ ក្នុងវេទិកានេះ មានការចូលរួមពីឯកឧត្ដមអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យ អង្គភាពចំណុះ... ព័ត៌មានលម្អិត https://www.facebook.com/share/p/18xZJQrbK3/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram