ar
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

الذهاب إلى القناة على Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

إظهار المزيد
9 044
المشتركون
-124 ساعات
+117 أيام
+8530 أيام
أرشيف المشاركات
ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក ==================
+9
ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក ====================== នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី ចុះជួបសំណេះសំណាល និងពិភាក្សាជាមួយបងប្អូនជនភៀសសឹក ស្ថិតនៅតំបន់ជនភៀសសឹក ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម បញ្ញា អភិបាលរងខេត្ត លោក លោកស្រី តំណាងក្រសួង-ស្ថាប័នមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបន្តជំរុញការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនភៀសសឹក សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យលើវិស័យកសិកម្ម ធនធានទឹក... ព័ត៌មានលម្អិត https://go.gov.kh/maff/1ayuasfigc 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ ====
+6
កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ ====================== នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង ៨សែនក្បាល» ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍​នេសាទចំនួន៥ នៅខេត្តកំពតមានដូចជា៖ សហគមន៍នេសាទ​ព្រែក​ត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។ ពិធីលែងកូនក្តាមនោះ មានការចូលរួមពីលោកជំទាវ ងិន សូនាថ អនុ​រដ្ឋលេខាធិការ លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម តំណាងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តកំពត ខណ្ឌជលផលខេត្ត អាជ្ញាធរមូលដ្ឋាន​និង​បងប្អូនសហគមន៍នេសាទ។ នាឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាម​សេះ​ចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែក​លើក​កម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យ​ផល​ពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាព​សេដ្ឋកិច្ច​ក្នុងគ្រួសារ។ ជាចុងបញ្ចប់ ឯកឧត្តម ឃុន សាវឿន បានថ្លែងអំណរគុណ​ចំពោះ​អង្គការដៃគូ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការ និងរួមគ្នា​ជាមួយ​អគ្គនាយកដ្ឋានជលផល ក្នុងការគាំទ្រយ៉ាងសកម្មសម្រាប់​សកម្មភាពអភិវឌ្ឍន៍ជលផលសមុទ្រ។ ឯកឧត្តមបានអំពាវនាវ ដល់​ប្រជានេសាទចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយការពារ និង​ថែរក្សា​ធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទ​តាមច្បាប់កំណត់ ទប់ស្កាត់ការនេសាទខុសច្បាប់ និងជួយការពារ​ជម្រក​របស់វារីសត្វ។ ក្នុងករណីនេសាទបានក្តាមពងក្រៅស្នូក សូមលែងចូលក្តាមនោះទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនអាជ្ញាធរ សហគមន៍នេសាទដែលនៅជិតបំផុត។ សូមបញ្ជាក់ថា គម្រោងCamAdapt នេះត្រូវបាន​អនុវត្ត​ដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹង​ការគាំទ្រ​បច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថាន​សកល (GEF) Global Environment Facility (GEF) CamAdapt ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ==================
+9
ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ======================   នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូល​សូឡា​របស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។   ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួម​ពី​ថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួម​ប្រមាណ​ជាង៣០០នាក់។   ថ្លែងនាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពី​ទំនាក់​ទំនង​រាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុង​ឋានៈ​ជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំ​បាច់ដល់​កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះ​ទុនវិនិ​យោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្រប​សម្រួល​ឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។   ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយ​របស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួម​ចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្ត​គោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយ​ខេត្ត​បន្ទាយ​មានជ័យ​ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈ​ល្អជាងគេ​ស្របតាម​អនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។ ​ឯកឧត្តមបានថ្លែងអំណរគុណ​ដល់ស្ថានទូតចិន សម្រាប់ការជួយ​គាំទ្រជាបន្តបន្ទាប់ដល់ការ​អភិវឌ្ឍមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។   ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិង​កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយ​ប្រទេស​ទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញ​ទៅមក។ ជាក់ស្តែង ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេសចិនដើម្បី​ផ្តល់ការគាំទ្រ ហើយប្រទេសចិនបានផ្តល់ម៉ាស់ វ៉ាក់សាំង និងបរិក្ខារ​វេជ្ជសាស្រ្តជាច្រើន ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺនេះ។   គួររំលឹកថា កាលពីឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាខេត្ត​តាម​ព្រំដែនមុនគេ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតចិនក៏បានចុះ​សួរសុខ​ទុក្ខជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើក ជាមួយ​នឹងជំនួយជាសម្ភារៈមួយចំនួនផងដែរ។ លោកអនុប្រធាន​បេសកកម្ម​បានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះនឹងជួយ​សម្រួលដល់​ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា
+7
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា ====================== នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ សមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជាកន្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពសហប្រតិបត្តិការជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំណាប់អារម្មណ៍របស់គណៈប្រតិភូសមាគមចិននៅកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគក្នុងការការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា... ព័ត៌មានលម្អិត https://go.gov.kh/maff/1942byhrow 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម
+8
នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួងទាំងពីរចូលរួមផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​ស
+4
ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្គា» ====================== នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោម​អធិបតីភាព ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួម​ពី​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន​រូប​ផ្សេងទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើ​សេចក្តី​​ព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហ​ប្រតិ​បត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្គា»... ព័ត៌មានលម្អិត https://www.facebook.com/share/p/1BWS7QL5xQ/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក =================
+9
ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក ===================== នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបពិភាក្សាជាមួយថ្នាក់ដឹកនាំភូមិ-ឃុំ និងបងប្អូនភៀសសឹក ស្ថិតនៅភូមិរង់ចាំ (ភូមិស្លរក្រាម) ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។ ដំណើរចុះពិនិត្យ និងវាយតម្លៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនភៀសសឹក សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងគោលបំណងជួយគាំទ្រជីវភាពនិងសន្តិសុខស្បៀងរបស់ជនភៀសសឹក... ព័ត៌មានលម្អិត https://www.facebook.com/share/p/18s7Qr9ukZ/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា
+7
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ====================== នាព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួបពិភាក្សាការងារលេីវិស័យកសិកម្ម​ ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានពិភាក្សាការងារ​ និងពិនិត្យលទ្ធភាពក្នុងការសហការរួមគ្នាលេីការស្រាវជ្រាវអំពីសេដ្ឋកិច្ចកសិកម្ម​ ដេីម្បីជួយពង្រឹងការអនុវត្តគោលនយោបាយ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ 👉តំណភ
អបអរសាទរ​ខួបលើកទី៦៤​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

👏🌾🇰🇭 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និង​សហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។   នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់បងប្អូនកសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកក្នុងខេត្តកំពង់ធំ ==================== នៅថ្ងៃទី
+4
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកក្នុងខេត្តកំពង់ធំ ==================== នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកនៅចំណុចចុងអូរតារ៉ែន ជ្រោយធំ ចុងព្រែកតាមេម ក្នុងកន្លែងអភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងពិធីនោះក៏មានការចូលរួមពីនាយរងអធិការខាងជើងបឹងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី លោកនាយរងផ្នែក សង្កាត់ ព្រមមន្ត្រីបរិស្ថានឧទ្យានុរក្សប្រចាំឃុំផាត់សណ្ដាយ សហគមន៍នេសាទផាត់សណ្ដាយ កម្លាំងអាវុធហត្ថ យោធាភូមិភាគ៤ ភូមិភាគ៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង២០០នាក់។ កម្មវិធីនេះរៀបចំសម្របសម្រួលដោយ លោក យុក សេងឡុង នាយកអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល និងសហការី... ព័ត៌មានលម្អិត https://go.gov.kh/maff/1ghzux21v8 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៤ខេត្ត ដើម្បីតម្រង់ទិសការងារ​
+9
ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៤ខេត្ត ដើម្បីតម្រង់ទិសការងារ​ផ្សព្វផ្សាយ និងផ្តល់សេវាកម្មកសិកម្មជូនប្រជាកសិករ ====================== ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្ត​រួម​មាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បី​តម្រង់ទិសការងារផ្សព្វផ្សាយ និងផ្តល់សេវាកម្មកសិកម្មជូនប្រជា​កសិករ។ កិច្ចប្រជុំមានការចូលរួមពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រធាន​ការិយាល័យក្សេត្រសាស្រ្តខេត្តបាត់ដំបង អ្នកសម្របសម្រួល​គម្រោង PCRL ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រួមជា​មួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្ត... ព័ត៌មានលម្អិត https://go.gov.kh/maff/1ezbby48ve 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ស្ថានភាពសក្តានុពល វឌ្ឍនភាពនៃការគ្រប់គ្រងការងារ​សហគមន៍នេ
+6
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ស្ថានភាពសក្តានុពល វឌ្ឍនភាពនៃការគ្រប់គ្រងការងារ​សហគមន៍នេសាទព្រៃនប់២ ខេត្តព្រះសីហនុ ===================== នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារជំនាញ​នៃអគ្គ​នាយកដ្ឋានជលផល តំណាងមន្ទីរកសិកម្មខេត្តព្រះសីហនុ និងខណ្ឌ​រដ្ឋបាលជលផលកំពង់សោម ចុះពិនិត្យស្ថានភាពសក្តានុពល វឌ្ឍនភាព​​នៃ​ការគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់​សហគមន៍​នេសាទព្រៃនប់២ ស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណើរចុះពិនិត្យនេះ មានការចូលរួមពីលោក ស៊ូ ហ្សូត្រា អនុប្រធាន​នាយក​ដ្ឋាននៃអគ្គនាយកដ្ឋានជលផល និងលោក អ៊ុក សំអន នាយ​សង្កាត់​រដ្ឋបាលជលផលកំពង់ស្មាច់ ជាតំណាងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងខណ្ឌរដ្ឋបាល​ជលផល​កំពង់សោម អាជ្ញាធរឃុំ ភូមិ... ព័ត៌មានលម្អិត https://www.facebook.com/share/p/1cMG9DdCkp/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយ​ លោកស្រី​ Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ច
+8
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយ​ លោកស្រី​ Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងលោក Xue Dong ដែលជាអគ្គទីប្រឹក្សាថ្មី ====================== នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ដើម្បីសម្តែងការគួរសម និងជម្រាបលា និងស្វាគមន៍លោក Xue Dong ដែលទើបត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ នាឱកាសនៃជំនួប ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់... ព័ត៌មានលម្អិត https://go.gov.kh/maff/1b4eawwq1x 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និង
+7
ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) ===================== កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន ៦ ទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។ នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់បងប្អូនកសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃ... ព័ត៌មានលម្អិត https://go.gov.kh/maff/196ye25gds 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ចម្រុះ​ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចលំហទន្លេសាប ក្ន
+5
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ចម្រុះ​ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចលំហទន្លេសាប ក្នុងខេត្តកំពង់ធំ ==================== នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចលំហទន្លេសាប មុខព្រែកជើងលោង និងព្រែកទាល់ ក្នុងខេត្តកំពង់ធំ ។ ក្នុងដំណើរបេសកកម្មនោះ ការចូលរួមពី លោក ប៉ី វិចិត្រ នាយរងអធិការខាង​ជើង​បឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កម្លាំង​ទី​បញ្ជាការ​ស្រាលប្រចាំផាត់សណ្តាយ និងកម្លាំងយោធាអន្តរាគមន៍​ពិសេស(ភូមិភាគ៤) សរុបចំនួន ២៨នាក់ ដោយប្រើមធ្យោបាយកាណូត​ចំនួន៩គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល... ព័ត៌មានលម្អិត https://go.gov.kh/maff 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនពីរ ====================== នៅថ្ងៃ
+7
ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនពីរ ====================== នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការងារសត្តឃាតដ្ឋានគោ-ក្របី ដើម្បីវាយតម្លៃលើការអនុវត្តអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅខេត្តព្រះវិហារ និងខេត្តសៀមរាប។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តព្រះវិហារ មានធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ចំនួន៨ទីតាំង ក្នុងនោះ ក្រុមការងារបានចុះពិនិត្យទីតាំងសត្តឃាតដ្ឋានចំនួន ៥ទីតាំងស្ថិតក្នុងស្រុករវៀង ស្រុកសង្គមថ្មី ក្រុងព្រះវិហារ និងស្រុកគូលែន... ព័ត៌មានលម្អិត https://www.facebook.com/share/p/17oyEvf9pa/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្
+2
ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា» ====================== នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមជាមួយតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា» នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា... ព័ត៌មានលម្អិត https://go.gov.kh/maff/18id2nes3a 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផ
+9
ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្តាយមានជ័យ ====================== ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សារបស់ក្រសួង ជួបពិភាក្សាជាមួយលោកស្រីប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក មេឃុំទាំង ៦ និងមន្ត្រីកសិកម្មឃុំនៃស្រុកភ្នំស្រុក។ បន្ទាប់ពីបានបកស្រាយជម្រាបអំពីព័ត៌មានសំខាន់ៗរបស់គម្រោង ឯកឧត្តមរដ្ឋលេខាធិការបានស្នើអ្នកចូលរួមឱ្យពិភាក្សា និងផ្តល់យោបល់អំពីកិច្ចសហការក្នុងការគ្រប់គ្រង និងអនុវត្ត ដោយផ្តោតជាជិសេសលើវិធីសាស្ត្រជ្រើសរើសភូមិ... ព័ត៌មានលម្អិត https://www.facebook.com/share/p/1TvWFK9tLf/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសហគមន៍នេសាទព្រែកខ្សាច់ ===================== នៅថ្ងៃទី១០
+7
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសហគមន៍នេសាទព្រែកខ្សាច់ ===================== នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល និងខណ្ឌរដ្ឋបាលជលផលកោះកុង ចុះពិនិត្យស្ថានភាពសក្តានុពល វឌ្ឍនភាពសកម្មភាពគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍នេសាទព្រែកខ្សាច់ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងដំណើរនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាននៃអគ្គនាយកដ្ឋានជលផល នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងជាតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អាជ្ញាធរឃុំ ភូមិ និងគណៈកម្មការសហគមន៍នេសាទព្រែកខ្សាច់ សរុបចំនួន១០នាក់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្តាប់របាយការណ៍នៃកិច្ចប្រជុំនេះ លោក ចាប វន ជំទប់ទី១ឃុំព្រែកខ្សាច់ បានមានមតិស្វាគមន៍ និងរាយការណ៍ពីស្ថានភាពសក្តានុពលនៃកន្លែងសហគមន៍នេសាទព្រែកខ្សាច់ ថា ធនធានជលផលមាននៅក្នុងកន្លែងសហគមន៍នេសាទ រួមមាន ព្រៃកោងកាង ៤៧៨ ហិកតា ស្មៅសមុទ្រ ១០២ ហិកតា វាលភក់ជាង៤០០ ហិកតា សារាយសមុទ្រ ឆ្នេរខ្សាច់ ម្យ៉ាងទៀតសម្រាប់ជីវចម្រុះមានដូចជា គ្រែងឈាម គ្រំចំពុះទា អាវភក់ សត្វភេ សត្វស្លាប ហើយធនធានជលផលទាំងអស់នេះបានគាំទ្រដល់ជីវភាពនៃមុខរបររស់នៅរបស់ប្រជានេសាទប្រមាណ៧០-៨០ភាគរយ។ តាមការរាយការណ៍ពីលោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទ ក៏បានលើកឡើងថា សហគមន៍នេសាទបានរៀបចំផែនការគ្រប់គ្រង ជាលទ្ធផល បានសាងសង់ស្នាក់ការសហគមន៍ ទិញអូប័រ១គ្រឿង បោះបង្គោលកន្លែងស្មៅសមុទ្រនិងដាក់ប្រអប់សិប្បនិម្មិត ធនាគារក្តាមសេះជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ១គ្រួសារទទួលបាន៦០ម៉ឺនរៀល ឧបករណ៍ភ្ញាស់ក្តាមសេះ គាំទ្រដោយរដ្ឋបាលជលផល ហើយអង្គការ FFI បានជួយផែទូក និងសាងសង់ស្ពានដើរប្រវែង១០០ម៉ែត្រ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់អាជ្ញាធរឃុំ សហគមន៍នេសាទ អគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលកោះកុង ដែលបានខិតខំបំពេញភារកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរ បានជួយអភិវឌ្ឍសហគមន៍នេសាទ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងសហគមន៍នេសាទ រហូតទទួលបានលទ្ធផលធនធានជលផលនៅមានជាសក្តានុពលដែលផ្គត់ផ្គង់ដល់មុខរបរប្រជានេសាទសហគមន៍ ប្រភេទសត្វកម្រផ្សេងៗនៅមានវត្តមានដូចជាសត្វភេ អណ្តើកសមុទ្រ និងសត្វផ្សោត២ប្រភេទ ស្ថិតនៅក្នុងដែនសហគមន៍នេសាទព្រែកខ្សាច់ គឺផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោកផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ សហគមន៍នេសាទចុះពិនិត្យស្ថានភាពនៅក្នុងកន្លែងសហគមន៍នេសាទ ព្រៃកោងកាង និងលែងកូនក្តាមថ្មប្រមាណ៣០០ក្បាល ចូលក្នុងដងព្រែកកន្លែងសហគមន៍នេសាទព្រែកខ្សាច់៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram