en
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Open in Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Show more
9 266
Subscribers
-124 hours
+247 days
+5530 days
Posts Archive
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និង
+7
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង ====================== នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីមាត់ពាមចុងឃ្នៀស សង្កាត់ចុង​ឃ្នៀស ក្រុងសៀមរាប រហូតដល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក ភួង ទីណា ប្រធាននាយកដ្ឋាន​អធិការ​កិច្ច​ជលផល លោក មិត្រ សុខសុភក្ត្រ័ នាយអធិការដ្ឋានរដ្ឋបាលជល​ផលខាងត្បូងបឹងទន្លេសាប និងក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប... ព័ត៌មានលម្អិត https://go.gov.kh/maff/19xqdh7rnl 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប
+7
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ការប្រមូលផលបានចំនួន ៤៤លើក សរុបចំនួន ៥៤ ៣៩៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣២ ១៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម... ព័ត៌មានលម្អិត https://go.gov.kh/maff/1jz7tx7oe7 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
+2
សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កស
+9
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល   និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ====================== នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ នៅសណ្ឋាគារកាំបូឌីយ៉ាណា  រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ត្រូវបានសហការដឹកនាំដោយ ឯកឧត្តម ចាន់ សុវត្ថិភាព និងឯកឧត្តម សាយ សុភក្រភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) ព្រមទាំងមានការចូលរួមពីក្រុមបេសកកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT គម្រោង CREA ក្រុមហ៊ុនវាយតម្លៃផលប៉ះពាល់របស់កម្មវិធី (SP3) ក្រុមហ៊ុនផ្តល់សេវាកម្ម សម្រាប់តំបន់ ១ តំបន់ ២ និងតំបន់ ៣ (SP1-2-3) សរុបចំនួន ៧០ នាក់ (ក្នុងនោះ មានស្ត្រី ២០ នាក់) ។ កិច្ចប្រជុំបានបង្ហាញ និងពិភាក្សាអំពីលទ្ធផលសំខាន់ៗ ដែលក្រុមបេសកកម្មបានរកឃើញ ចាប់ពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅតំបន់គោលដៅមួយចំនួនរបស់កម្មវិធី ។ អង្គប្រជុំក៏បានពិនិត្យ និងកែសម្រួលសកម្មភាពការងារមួយចំនួន ព្រមទាំងកំណត់សកម្មភាពអាទិភាពមួយចំនួន ដើម្បីពន្លឿនល្បឿននៃការអនុវត្តកម្មវិធី ឱ្យកាន់តែមានប្រសិទ្ធភាព  ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឯកឧត្តមនាយកកម្មវិធី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ កម្មវិធីសម្រេចបានវឌ្ឍនភាពល្អៗជាច្រើន គួរឱ្យកត់សម្គាល់ ។ ឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនសន្ទុះនៃកិច្ចសហការ និងខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្ររបស់កម្មវិធីប្រកបដោយចីរភាព ។ គួរបញ្ជាក់ថា កម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកា ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ
+6
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន ====================== នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន៥ ដែលអនុវត្ត​ខ្សែ​ច្រវាក់តម្លៃផលិតកម្មដំណាំពោតក្រហម នៅសហគមន៍កសិកម្មចម្រុះស្ទឹង​កាច់​ជឿនលឿន ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ថ្នាក់ដឹកនាំសហគមន៍បានរាយការណ៍ជូនថា សហគមន៍ទាំង ៥ មានផ្ទៃដី​ផលិតកម្មពោតក្រហមសរុប ៧៤៦ ហិកតា និងដំឡូងមី ៥១៧ ហិកតា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសហគមន៍បាន​លើកឡើងពីបញ្ហាប្រឈមសំខាន់ៗ រួមមាន៖ ថ្លៃដើមផលិតកម្មខ្ពស់ និងការ​ប្រែប្រួលតម្លៃកសិផលនៅលើទីផ្សារ ព្រមទាំងស្នើសុំការសម្របសម្រួល​ក្នុងការចុះកិច្ចសន្យាទិញ-លក់កសិផលជាមួយក្រុមហ៊ុនកែច្នៃចំណីសត្វក្នុង​ស្រុកឱ្យបានច្បាស់លាស់។ ជាការឆ្លើយតប ឯកឧត្តម គី ច័ន្ទរំដួល បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយថ្លៃ​ដើម​ផលិតកម្ម ធានាស្ថិរភាពទីផ្សារ និងទទួលបានធាតុចូលក្នុងតម្លៃសមរម្យ សហគមន៍កសិកម្មត្រូវពង្រឹងការចងក្រងគ្នាឆ្ពោះទៅជា «សហគមន៍​កសិកម្ម​ទំនើប»។ ការជំរុញនេះ ស្របតាមគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋា​ភិបាល​នីតិកាលទី៧ នៃរដ្ឋសភា​ ដែលដាក់ចេញនូវការដាក់ពង្រាយ​មន្ត្រីកសិកម្ម​ឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ទទួលបានកម្ចីទុនអំណោយផល ការទិញធាតុចូលក្នុងតម្លៃដុំ អំណាចចរចា និងកិច្ចសន្យាទិញ-លក់ច្បាស់លាស់ (Contract Farming) ការប្រើប្រាស់បច្ចេកទេស គ្រឿងយន្តទំនើប និងគ្រប់​គ្រង​តាមបែបអាជីវកម្ម។ ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការចងក្រង​សហគមន៍​កសិកម្ម​ទៅជាសហគមន៍កសិកម្មទំនើប គឺជាយន្តការសំខាន់មួយ​ក្នុងការកាត់បន្ថយ​ថ្លៃដើមផលិតកម្ម បង្កើនស្ថិរភាពតម្លៃកសិផល ធានាការ​ផ្គត់ផ្គង់​ធាតុ​ចូលក្នុង​តម្លៃ​សមរម្យ និងពង្រឹងសមត្ថភាពប្រកួតប្រជែង​របស់​កសិករ។ ជាលទ្ធផល ថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំង៥ ដែលរួមមាន៖ សហគមន៍​កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន សហគមន៍កសិកម្ម​ប៉ៃលិន​ពន្លឺថ្មី សហគមន៍​កសិកម្មសាមគ្គីភូមិថ្មីភ្នំខៀវ សហគមន៍កសិកម្មទួលល្វាសាមគ្គីអមតៈ សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី បានបង្ហាញការគាំទ្រ និងប្តេជ្ញា​ផ្សព្វផ្សាយអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើបដល់សមាជិក ព្រមទាំង​ស្រង់​ឈ្មោះកសិករដែលស្ម័គ្រចិត្តចូលរួម ដើម្បីរួមគ្នាពង្រឹងខ្សែច្រវាក់​តម្លៃផលិតកម្ម និងលើកកម្ពស់ប្រាក់ចំណូលកសិករ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះ
+9
មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ ====================== នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ សហការ​ជាមួយមន្ត្រីកសិកម្មឃុំ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងគោល​បំណងវា​យតម្លៃលទ្ធផលពីការអនុវត្តជាក់ស្តែង លើការប្រើប្រាស់ ទឹកខ្មេះធ្យូង​ជីវៈ និងជីធម្មជាតិ ក្នុងការដាំដុះ។ កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ តំណាង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមាន​ជ័យ ព្រមទាំងតំណាងគម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប(PCRL) មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធ។ តាមរយៈការធ្វើពិសោធន៍ជាក់ស្តែង កសិករ និងមន្ត្រីកសិកម្មឃុំ បានទទួល​ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលអាចយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត​ដល់​កសិករ​ផ្សេងទៀត។ ការងារនេះក៏រួមចំណែកដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផល ការពារបរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។ សម្រាប់ផែនការបន្ត ក្រសួង និងភាគីពាក់ព័ន្ធ នឹងផ្តោតលើការពង្រីក​ការផ្សព្វ​ផ្សាយ និងការធ្វើបង្ហាញជាក់ស្តែង ដោយផ្តោតជាពិសេសលើ ផលិតកម្មបន្លែ និងស្រូវដែលកាត់បន្ថយ ឬមិនពឹងផ្អែកលើថ្នាំគីមីកសិកម្ម ព្រមទាំងជំរុញការ​អនុវត្ត​បច្ចេកទេសដែលលើកកម្ពស់សុខភាពដី សុខភាពដំណាំ។ ការងារនេះ​នឹងរួមចំណែកដល់ការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ សុខភាពអ្នកប្រើ​ប្រាស់ ការការពារបរិស្ថាន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងជួយ​លើកកម្ពស់ជីវភាព និងភាពធន់របស់កសិករនៅក្នុងសហគមន៍ ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤ ======
+9
គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤ ====================== នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ ដោយផ្តោតលើការគាំទ្រដំណោះស្រាយបន្សុំាដែលសមស្របតាមតម្រូវការរបស់សហគមន៍នៅតំបន់ឆ្នេរទូទាំងខេត្តចំនួន៤ រួមមាន កំពត កែប ព្រះសីហនុ និងខេត្តកោះកុង។ តាមរយៈគម្រោង CamAdapt អគ្គនាយកដ្ឋានជលផល បាននិងកំពុងគាំទ្រដល់សហគមន៍ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុ និងលើកកម្ពស់ជីវភាពដែលមានភាពធន់។ លោក ថាយ សុមុនី បានគូសបញ្ជាក់ថា គម្រោង CamAdapt បានគាំទ្រ ធុងស្តុកទឹកភ្លៀងចំនួន ៤០០ ធុង ដល់សហគមន៍តំបន់ឆ្នេរចំនួន ៤៦ សហគមន៍ និង ទូសម្ងួតសូឡាខ្នាតតូចចំនួន ៥០ គ្រឿង នៅទូទាំងខេត្តទាំង៤... ព័ត៌មានលម្អិត https://go.gov.kh/maff/1dhgb9lmp1 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣» ============= ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបាន​ចំណាយពេលវេលា ក្នុងការស្វែងរក ជ្រើសរើស និងអភិវឌ្ឍពូជស្វាយចន្ទី អឹម-២៣។ ការរកឃើញនៅក្នុងឆ្នាំ២០០៤ និងអភិវឌ្ឍពូជស្វាយចន្ទី អឹម-២៣ ដែលមានគ្រាប់ធំ គុណភាពល្អ និងសក្តានុពលផ្តល់ទិន្នផលខ្ពស់ បានក្លាយជា​ស្នាដៃដ៏គួរឱ្យ​កោត​សរសើរ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ​វិស័យស្វាយចន្ទី​នៅកម្ពុជា។ ស្នាដៃនេះ មិនត្រឹមតែជាលទ្ធផលនៃការស្រាវជ្រាវ ​ដោយផ្ទាល់របស់ឯកឧត្តម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ ដែលអាចបន្ត​ផ្តល់ផលប្រយោជន៍ដល់កសិករ និងវិស័យ​កសិកម្មកម្ពុជា ដោយបាន​ផ្សព្វផ្សាយ​ចាប់តាំងពីឆ្នាំ២០០៥មក។ កត្តានេះបានជំរុញ​​វិស័យស្វាយចន្ទីកម្ពុជា ឱ្យកាន់​តែមានភាពរីក​ចម្រើន មានប្រសិទ្ធភាព និងមានសក្តា​នុពលខ្ពស់​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹម
+9
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក ====================== នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក​ ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងជំនួបសំខាន់នេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសម្តែងក្តីសោមនស្សរីករាយដែលភាគីក្រុមហ៊ុនទាំងពីរមានគោលដៅសហការគ្នាក្នុងការនាំចេញកសិផលសក្កានុពលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន​ ដែលផ្តល់ផលចំណេញទាំងអស់គ្នា​ និងពង្រីកទំហំនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ... ព័ត៌មានលម្អិត https://www.facebook.com/share/19s7Kn7U1V/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប ==
+3
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប ==================== នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ (Village Focal Persons – VFPs) ដើម្បីពង្រឹង​ការយល់ដឹងអំពីតួនាទី ភារកិច្ច និងការងារសម្របសម្រួល ព្រមទាំងជ្រើសរើស​បេក្ខភាព​តំណាងកសិករ សម្រាប់ត្រៀមរៀបចំគណៈកម្មការដឹកនាំសហគមន៍​កសិកម្មទំនើប។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារគម្រោងថ្នាក់ស្រុក មន្ត្រីកសិកម្មឃុំ និងកសិករបង្គោលតំណាង​ភូមិចំនួន ៤០រូប មកពីភូមិគោលដៅអនុវត្តគម្រោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឯកឧត្តម ខាត់ សុធី បានគូសបញ្ជាក់ថា គម្រោង EMPOWER ស្រុកឯកភ្នំ បាន​គាំទ្រកសិករលើផលិតកម្មចំនួន ៣ប្រភេទ រួមមាន៖ ការចិញ្ចឹមមាន់ស្រែ ៥៤៥គ្រួសារ ការដាំបន្លែក្នុងផ្ទះសំណាញ់ ១៣១គ្រួសារ និងការដាំដំណាំផ្សិត ១០៤គ្រួសារ សរុប ៧៨០គ្រួសារ។ ទន្ទឹមនឹងនោះ ដើម្បីធានានិរន្តរភាព នៃផលប្រយោជន៍​បន្ទាប់​ពីគម្រោងបញ្ចប់ កសិករទាំង៧៨០គ្រួសារ នឹងត្រូវបានរៀបចំចូលក្នុងរចនាសម្ព័ន្ធ សហគមន៍​កសិកម្ម​ទំនើប ដោយជ្រើសរើសបេក្ខភាពពីកសិករបង្គោលទាំង៤០រូប ដើម្បី​ត្រៀមរៀបចំ សមាជបង្កើតសហគមន៍កសិកម្មទំនើប នៅស្រុកឯកភ្នំ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លេីកទី៧​ ស្តីពី​ កសិកម្ម-ទឹក-
+9
ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លេីកទី៧​ ស្តីពី​ កសិកម្ម-ទឹក-ជនបទ ====================== នាថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៧​ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើ​ប សហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ សូមជម្រាបថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧នេះ មានការចូលរួមពីដៃគូអភិវឌ្ឍន៍រួមមាន៖​ ធនាគារពិភពលោក(WB) អង្គការ(IFAD) និងធនាគារ(ADB) ក្នុងគោលបំណងដើម្បី៖ ១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាន នៅតាមសហគមន៍គោលដៅ... ព័ត៌មានលម្អិត https://go.gov.kh/maff/1en35ule3p 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
+3
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖ ១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS) ២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ================
+8
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ====================== នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ប្រចាំស្រុករលាប្អៀរបានអញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានសមាសភាពចូលរួមសរុបចំនួន ១៣៤នាក់។ មហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ និងអនុវត្តនីតិវិធីចាំបាច់មួយចំនួនទៀត ដើម្បីឈានទៅបង្កើតសហគមន៍កសិកម្មទំនើបផ្លូវការ... ព័ត៌មានលម្អិត https://go.gov.kh/maff/1eyhtxdptn 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ====================
+5
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ====================== នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ​ ក្នុងជំនួបសំណេះសំណាលនោះ លោក កង ស៊ីឡុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បានលេីកឡេីងពីវឌ្ឍនភាពនៃសហគមន៍ដែលមានសមាជិកសរុប ៩២គ្រួសារ និងមានផ្ទៃដីផលិតកម្មមៀនប៉ៃលិន​ សរុបចំនួន៦០៣ហិកតា​ និងការទទួលទិញធាតុចូលកសិកម្មប្រចាំឆ្នាំនីមួយៗ ហេីយបច្ចុប្បន្ននេះសហគមន៍បានព្រមព្រៀងលក់ជូនក្រុមហ៊ុនចំនួន ៤រួមមាន:​ ក្រុមហ៊ុន ឆាយណាជីវ័រយាន, ក្រុមហ៊ុន ពេជ្រចិន្តាហ្រ្វូត, ក្រុមហ៊ុន ប៊ុនធឿន និងក្រុមហ៊ុន វិផា ចន្ទស៊ី​... ព័ត៌មានលម្អិត https://go.gov.kh/maff/1cerqalkfp 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគ្រោះរាំងស្ងួត នៅឃុំចំនួន២ ក្នុងខេត្តកំពង់ចាម ======
+7
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគ្រោះរាំងស្ងួត នៅឃុំចំនួន២ ក្នុងខេត្តកំពង់ចាម ====================== នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំក្រសួងកសិកម្ម និងឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គនាយករងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវវស្សា ដោយសារគ្រោះរាំងស្ងួត នៅឃុំស្វាយពោធិ៍ និងឃុំខ្នាស ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាលទ្ធផលដំណាំស្រូវដែលរងផលប៉ះពាល់នៅឃុំស្វាយពោធិ៍ និងឃុំខ្នាស មានសរុបចំនួន ៣៤៣ ហិកតា ក្នុងនោះ ឃុំស្វាយពោធិ ២៨៣ ហិកតា និងឃុំខ្នាស ៦០ហិកតា... ព័ត៌មានលម្អិត https://go.gov.kh/maff/17caedbnaa 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយលោក
+7
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​ និងធម្មជាតិ (Wild Earth Allies) ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការលេីការងារអភិរក្សជលផល​សមុទ្រ​ និងការគាំទ្រសហគមន៍នេសាទ​ក្នុងការងារការពារនិរន្តរភាពធនធានធម្មជាតិ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ====================
+7
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ====================== នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជោះញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសចាប់ពីចំណុចចាប់ពីបាឡតតូច ដល់ អាស៊ឹម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រតិបត្តិការនេះ អមដំណើរដោយ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ សង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ។ ក្នុងបេសកកម្មនេះ ក្រុមការងារជំនាញ បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់អួនលើសប្រវែងកំណត់ និងរបាំងសាច់អួនក្រឡាញឹក ក្រៅបឹងទន្លេសាប(ខុសច្បាប់)នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនលើសប្រវែង របាំងសាច់អួនក្រឡាញឹក ឡុកសាច់អួន លូឬលប និងបង្គោលឈើជាដើម... ព័ត៌មានលម្អិត https://go.gov.kh/maff/19mue5dmzb 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ ==================== នៅថ្
+6
ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ ==================== នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និង​ទប់​ស្កាត់បទល្មើសជលផល នៅដែននេសាទសហគមន៍គោកធ្លក និងសហគមន៍​បូរីជលសារ ស្ថិតក្នុងស្រុកអង្គរបូរី និងស្រុកបូរីជលសារ ខេត្តតាកែវ។ បេសកកម្មនេះ មានការចូលរួមពីលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការ​កិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល លោក ពីង ទិត នាយខណ្ឌរដ្ឋបាល​ជល​ផល​តាកែវស្តីទី ព្រមទាំងមន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលជលផលពាក់ព័ន្ធ និងសហគមន៍នេសាទ សរុបកម្លាំងចំនួន ១៧រូប និងទូកស្មាច់ ៣គ្រឿង។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យស្ថានភាពនេសាទនៅ​តាមតំបន់គោលដៅ និងបានពិនិត្យឃើញរបាំងសាច់អួនក្រឡា ៤ផឹង នៅតាម​តំបន់ជាប់ព្រំដែន ដែលជារបស់សហគមន៍នេសាទ... ព័ត៌មានលម្អិត https://go.gov.kh/maff/1dv9tdj8t7 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានអញ្ជើញចូលរួមពិធីបច្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នៅខេត្តតាកែវ ============= នៅថ្ងៃទី៣
+9
ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានអញ្ជើញចូលរួមពិធីបច្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នៅខេត្តតាកែវ ============= នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រសួង បានអញ្ជើញចូលរួមពិធីបច្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានអញ្ជើញបូជាផ្កា និងផ្តល់ព្រះធរណីចំពោះសព ព្រមទាំងមានការអញ្ជើញបូជាផ្កាពីសំណាក់ថ្នាក់ដឹកនាំ ឥស្សរជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ជាតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពនៅវេលាម៉ោង ០០:២៩ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram