cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

نمایش بیشتر
پست‌های تبلیغاتی
6 078
مشترکین
+824 ساعت
+307 روز
+15030 روز
آرشیو پست ها
05:44
Video unavailableShow in Telegram
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងភាគីពាក់ព័ន្ធ រួមគ្នាជំរុញការផលិតអាហារមានសុវត្ថិភាពដើម្បីទីផ្សារជាតិ និងអន្តរជាតិ ===================== CAPFISH គឺជាកម្មវិធីអភិវឌ្ឍវិស័យជលផលធំជាងគេនៅក្នុងពិភពលោក ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU)។ គម្រោងអភិវឌ្ឍជលផល ក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។ គម្រោងនេះផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងផលិតផលជលផលក្រោយប្រមូលផល តាមរយៈការបង្កើតលក្ខខណ្ឌសមប្រកបសម្រាប់គាំទ្រសហគ្រាស ឱ្យមានលទ្ធភាពឆ្លើយតបទៅនឹងស្តង់ដារម្ហូបអាហារថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកការពារសុខភាពអ្នកប្រើប្រាស់ក្នុងស្រុក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
VIDEO-UNIDO PROJECT.mp4420.47 MB
23👍 2
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ ឯកឧត្តម​ ហែម​ វណ្ណឌី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាស្តីពី​កិច្ចសហប្រតិបត្តិការបច្ចេកទេសលេីការអភិវឌ្ឍសហគមន៍កសិកម្មទំនេីបនៅកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
47👏 4🙏 2
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំលេីសំណេីពិនិត្យដោះស្រាយលេីបញ្ហាប្រឈម​ និងសំណូមពររបស់វិស័យឯកជន ======================= នៅរសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំលេីសំណេីពិនិត្យដោះស្រាយលេីបញ្ហាប្រឈម​ និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានកាណ៍ឍឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់... ព័ត៌មានលម្អិត https://bit.ly/3XX6tjT 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
34👏 6
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារជំនាញ បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ខេត្តព្រៃវែង ===================== នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង អមដំណើរដោយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងសហការី បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងពេលចុះបំពេញការងារនេះ គណៈប្រតិភូបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក សុន សុគន្ធ... ព័ត៌មានលម្អិត https://bit.ly/3XWvkUP 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
25👏 3
ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវដែលរងផលប៉ះពាល់ពី «រុយស» ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ====================== នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវដែលរងផលប៉ះពាល់ពី «រុយស» ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីឯកឧត្ដម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ មន្ទីរកសិកម្មខេត្ត តំណាងអគ្គនាយកដ្ឋានកសិកម្ម អភិបាលស្រុកអូររាំងឪ និងប្រជាកសិករ។ យោងតាមការចុះពិនិត្យជាក់ស្ដែង ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានការរាតត្បាតពី «រុយស» ដែលជាសត្វល្អិតចង្រៃបំផ្លាញដំណាំគ្រប់ប្រភេទ ហើយដំណាំដែលរងការបំផ្លាញពី «រុយស» ធ្វើឱ្យស្លឹកប្រែជាពណ៌លឿង និងរួញ។ ឯកឧត្តមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ដំណាំស្រូវដែលរងផលប៉ះពាល់ក្នុងខេត្តត្បូងឃ្មុំ មានផ្ទៃដីប្រមាណជាង ៩៣៧ហិកតា ក្នុងនោះ ឃុំ... ព័ត៌មានលម្អិត https://bit.ly/4cUIeqC 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
17👍 3👏 1
02:24
Video unavailableShow in Telegram
ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មសាមគ្គីត្រពាំងចក នឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបគំរូ ដាំបន្លែចម្រុះមុនគេនៅខែក្រោយនេះ ====================== ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំប្រែក្លាយសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យទៅជាសហគមន៍កសិកម្មទំនើបដាំបន្លែចម្រុះគំរូដំបូងគេ នៅខែសីហា ឆាប់ៗខាងមុខ។ ការប្រែក្លាយសហគមន៍ថ្មីនេះ នឹងជួយដោះស្រាយបញ្ហាអស្ថេរភាពទីផ្សារកសិផលរបស់ប្រជាកសិករ បញ្ហាទុន និងបញ្ហាបច្ចេកទេសក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុជាដើម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
Interview H.E. Khim Finance final.mp4338.99 MB
35🥰 1
04:51
Video unavailableShow in Telegram
វិធីកម្ចាត់ដង្កូវមូរស្លឹក និងរុយស ដោយវិធានការមេកានិក ======================= ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានលើកឡើងថា ដំណាក់កាលស្រូវអាយុកាលត្រឹម៣០ថ្ងៃជាង អាចនៅសង្រ្គោះបានពីការបំផ្លាញដោយសារសត្វ រុយស និងដង្កូវមូរស្លឹក តាមវិធីប្រើវិធានការមេកានិក ដើម្បីកម្ចាត់ជម្រក​កត្តាចង្រៃផ្សេងៗ និងត្រូវមានការចូលរួមពីកសិករឱ្យបានផុលផុស​ទប់ស្កាត់កុំឱ្យរាតត្បាតបន្ត៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
Mr. Kong Kea Talk about White Flies and Rice Worms.mp4345.19 MB
28👏 2
02:49
Video unavailableShow in Telegram
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំប្រារព្ធព្រះរាជពិធី «រុក្ខទិវា» លើកទី២៩ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅខេត្តតាកែវ ====================== ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្ធព្រះរាជពិធី «រុក្ខទិវា» លើកទី២៩ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានថ្នាក់ដឹកនាំកំពូលៗមកពីស្ថាប័នរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានអញ្ជើញចូលរួមផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
2024-07-09_រុក្ខទិវាជាតិ.mp4295.38 MB
58👍 4
04:25
Video unavailableShow in Telegram
សូមទស្សនាវីដេអូ​ខ្លី​ ព្រះរាជពិធី «រុក្ខទិវា៩កក្កដា»​ ក្រោមរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត​ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website
نمایش همه...
IMG_6062.MP496.71 MB
28
“រុក្ខទិវា” ស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សា ព្រៃឈើ និងដាំដើមឈើ ===================== ពិធី "រុក្ខទិវា" ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះ ភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធី រុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ហើយក្នុងឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ព្រះរាជពិធីរុក្ខទិវាត្រូវបានទទួលស្គាល់ជាផ្លូវការ និងបានចែងក្នុងច្បាប់ ស្ដីពីព្រៃឈើឆ្នាំ២០០២ ជំពូកទី១២ មាត្រា៦០ ដើម្បីជំរុញអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ... ព័ត៌មានលម្អិត https://bit.ly/4eUPAfK 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
نمایش همه...
53🥰 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.