uk
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Відкрити в Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Показати більше
9 168
Підписники
+124 години
+297 днів
+11230 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+114
в 3 каналах
червень '26
+163
в 4 каналах
Get PRO
травень '26
+156
в 3 каналах
Get PRO
квітень '26
+104
в 4 каналах
Get PRO
березень '26
+116
в 4 каналах
Get PRO
лютий '26
+112
в 3 каналах
Get PRO
січень '26
+113
в 4 каналах
Get PRO
грудень '25
+166
в 6 каналах
Get PRO
листопад '25
+175
в 13 каналах
Get PRO
жовтень '25
+173
в 4 каналах
Get PRO
вересень '25
+136
в 4 каналах
Get PRO
серпень '25
+209
в 9 каналах
Get PRO
липень '25
+342
в 13 каналах
Get PRO
червень '25
+302
в 4 каналах
Get PRO
травень '25
+207
в 12 каналах
Get PRO
квітень '25
+186
в 4 каналах
Get PRO
березень '25
+212
в 5 каналах
Get PRO
лютий '25
+239
в 5 каналах
Get PRO
січень '25
+409
в 18 каналах
Get PRO
грудень '24
+241
в 15 каналах
Get PRO
листопад '24
+121
в 6 каналах
Get PRO
жовтень '24
+307
в 3 каналах
Get PRO
вересень '24
+178
в 3 каналах
Get PRO
серпень '24
+138
в 3 каналах
Get PRO
липень '24
+196
в 12 каналах
Get PRO
червень '24
+208
в 5 каналах
Get PRO
травень '24
+333
в 9 каналах
Get PRO
квітень '24
+130
в 2 каналах
Get PRO
березень '24
+175
в 5 каналах
Get PRO
лютий '24
+214
в 11 каналах
Get PRO
січень '24
+204
в 8 каналах
Get PRO
грудень '23
+226
в 6 каналах
Get PRO
листопад '23
+425
в 5 каналах
Get PRO
жовтень '23
+277
в 3 каналах
Get PRO
вересень '23
+191
в 0 каналах
Get PRO
серпень '23
+171
в 0 каналах
Get PRO
липень '23
+166
в 0 каналах
Get PRO
червень '23
+177
в 0 каналах
Get PRO
травень '23
+264
в 0 каналах
Get PRO
квітень '23
+259
в 0 каналах
Get PRO
березень '23
+305
в 0 каналах
Get PRO
лютий '23
+2 851
в 0 каналах
Дата
Залучення підписників
Згадування
Канали
19 липня+2
18 липня+2
17 липня+12
16 липня+9
15 липня+4
14 липня+2
13 липня+10
12 липня+5
11 липня+2
10 липня+6
09 липня+6
08 липня+12
07 липня+12
06 липня+2
05 липня+5
04 липня+3
03 липня+9
02 липня+8
01 липня+3
Дописи каналу
ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣ =================
+9
ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣ ====================== នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១ (1st Implementation Support Mission) នៃគម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីបូកសរុប ពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងពេលកន្លងមក។ គម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) គឺអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម តាមរយៈហិរញ្ញប្បទានពីកម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP) ដើម្បីជួយធ្វើការកែលម្អជីវភាពកសិករខ្នាតតូចចំនួន... ព័ត៌មានលម្អិត https://go.gov.kh/maff/1877vl2g18 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

2
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ+9
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅខេត្តរតនគិរី ==================== នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ខេត្តរតនគិរី បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ។ ក្នុងវេទិកានេះ មានការចូលរួមពីឯកឧត្ដមអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យ អង្គភាពចំណុះ... ព័ត៌មានលម្អិត https://www.facebook.com/share/p/18xZJQrbK3/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
752
3
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ+9
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅខេត្តរតនគិរី ==================== នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ខេត្តរតនគិរី បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ។ ក្នុងវេទិកានេះ មានការចូលរួមពីឯកឧត្ដមអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាល លោកនាយក លោកគ្រូ អ្នកគ្រូ នៃឃុំទាំង៦ ក្នុងស្រុកបរកែវ ខេត្តរតនគិរី។ វេទិកាសាធារណៈនេះ បានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការលើកឡើងនូវមតិយោបល់ សំណូមពរ បញ្ហាប្រឈម និងពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ វេទិកានេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការពង្រឹងអភិបាលកិច្ចល្អ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានផ្តល់អនុសាសន៍ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីកសិកម្មឃុំ ក្នុងស្រុកបរកែវ ត្រូវសហការជាមួយរដ្ឋបាលស្រុក ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការចូលរួមអនុវត្តកម្មវិធី CIP របស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីគាំទ្រឆ្លើយតបបន្ទាន់សម្រាប់កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅ (CERC) ក្រោមក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះ ត្រូវផ្តោតការយកចិត្តទុកដាក់លើការកំណត់លក្ខខណ្ឌវិនិច្ឆ័យអ្នកទទួលផលឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ អាចទទួលបានការគាំទ្រពីកម្មវិធី និងចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1
4
ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្+6
ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើស​នេសាទ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ====================== នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយ​លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង​បឹង​ទន្លេសាប បានសហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាល​ជលផលចុង​ឃ្នៀ​ស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហគមន៍នេសាទ​ចុងឃ្នៀស ដឹកនាំដោយលោក ពត វណ្ណដេត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាល​សង្កាត់ចុងឃ្នៀស និងប្រជាការពារ ដឹកនាំដោយលោក ហាយ យង់ អភិបាលរង​ក្រុងសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប និងកម្លាំងកងទ័ពចំណុះយោធ​ភូមិ​ភាគទី ៤ បានចុះត្រួតពិនិត្យ និងទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប... ព័ត៌មានលម្អិត https://go.gov.kh/maff/1dwd2frbsw 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
784
5
ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ចុះល្បាត និងបង្រ្កាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រពីរខេត្តនៅបឹងទន្លេសាប ==+5
ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ចុះល្បាត និងបង្រ្កាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រពីរខេត្តនៅបឹងទន្លេសាប ===================== នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភួង ទីណា ប្រធាននាយក​ដ្ឋាន​អធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល លោកនាយរងអធិការដ្ឋាន​រដ្ឋបាល​ខាងត្បូងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយ​ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកងរាជអាវុធហត្ថស្រុកក្រគរ ខេត្ត​ពោធិ៍សាត់ បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅ​ចំណុច​​ប្រឡាយតាពេជ្រ ព្រែកស្តេចក្មេង កោះទន្លាក្រាស់ ព្រំប្រទល់ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ ជាលទ្ធផលសម្រេចបានចំនួន ២ករណី រួមមាន៖ ករណីទី១៖ រឹបអូស និងរុះរើបំផ្លាញចោលនូវរបាំងស្បៃមុងចំនួន ៣ខ្សែ ប្រវែង... ព័ត៌មានលម្អិត https://go.gov.kh/maff/1cv8m9y29w 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
946
6
យុទ្ធនាការផ្សព្វផ្សាយ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOW+9
យុទ្ធនាការផ្សព្វផ្សាយ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តតាកែវ ====================== នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​គម្រោង​លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ចុះពិនិត្យការផ្សព្វផ្សាយគម្រោង នៅស្រុកទ្រាំង ខេត្តតាកែវ។ ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោងថ្នាក់ខេត្ត, ឯកឧត្តម គឹម សាវឿន ទីប្រឹក្សាក្រសួង, លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យការផ្សព្វផ្សាយខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំគម្រោងនៅឃុំព្រៃស្លឹក ឃុំរនាម ឃុំខ្វាវ និងឃុំសំបួរ ព្រមទាំងបានបន្តចុះផ្សព្វផ្សាយ... ព័ត៌មានលម្អិត https://go.gov.kh/maff/19elihpckn 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
891
7
ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅ​ចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង+4
ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅ​ចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ===================== នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជួង សុភា នាយខណ្ឌរដ្ឋបាល​ជលផលបាត់ដំបង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទ​ល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះ​ជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រតិបត្តិការនៃការបង្ក្រាបនោះ បានកាប់បំផ្លាញឧបករណ៍នេសាទ​ល្មើស​ច្បាប់បាន ០១ករណី ដែលជាបទល្មើសធ្វើការនេសាទដោយ​ប្រើឧបករណ៍ស្បៃមុង។ ក្នុងនោះបានបំផ្លាញចោលនូវ៖ របាំងស្បៃមុង ៥០០ ម៉ែត្រ លូស្បៃមុង ១២ មាត់ បង្គោល ១៥០ ដើម ព្រមទាំងបាន​លែងត្រីចម្រុះចំនួន ២០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 010
8
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំ+9
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ ====================== នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅកសិដ្ឋានមាន់ស្រែរបស់កសិករនាំមុខឈ្មោះ ទ្រី សុកខឿន ដែលស្ថិតនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ វេទិកា ដែលត្រូវបានរៀបចំ និងដំណើរការដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានចូលរួមដោយសិក្ខាកាមសរុបចំនួន ១០៣ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់... ព័ត៌មានលម្អិត https://go.gov.kh/maff/18sr9aqnm7 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 044
9
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន លើកទឹកចិត្តឱ្យមន្ទីរកសិកម្មខេត្តរតនគិរី បង្កើនការទាក់ទាញវិនិយោគិនកែច្នៃកសិផល និងត្រៀមលក្ខណៈអនុវត្តក+9
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន លើកទឹកចិត្តឱ្យមន្ទីរកសិកម្មខេត្តរតនគិរី បង្កើនការទាក់ទាញវិនិយោគិនកែច្នៃកសិផល និងត្រៀមលក្ខណៈអនុវត្តកម្មវិធី CERC នៃគម្រោង CaWSIP ====================== នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅមន្ទីរកសិកម្មខេត្តរតនគិរី ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ខាន់ សំបាន ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទាំង ៤៩ ឃុំទូទាំងខេត្ត។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបលទ្ធផលការងារ ៦ខែ ដោយលោក ង៉ែត ធារ៉ា អនុប្រធានទទួលបន្ទុករួមមន្ទីរ និងការពិភាក្សាលើបញ្ហាប្រឈមរួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដើម្បីតម្រង់ទិសដៅការងារបន្ត។ ព័ត៌មានលម្អិត https://go.gov.kh/maff/1hgbnrbhg8 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
998
10
ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្+7
ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្លេ​មេគង្គ ក្នុងខេត្តក្រចេះ  ====================== ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមឆ្មាំទន្លេតំបន់កាំពី-ជ្រោយបន្ទាយ សហការជាមួយកម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទសំបុក បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេ​មេគង្គ ក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី ជ្រោយ​បន្ទាយ វឌ្ឍនៈ សន្តាន់ និងបឹងចារ លើយន្តការ ២៤ម៉ោងលើ​២៤​ម៉ោង។ ជាលទ្ធផលនៃការបង្ក្រាប បានដកហូតមងពាក់ចំនួន ២ត្បូង ប្រវែង ៤០ម៉ែត្រ ក្រលា ១៥សង់ទីម៉ែត្រ នៅចំណុចកោះព្រហ្មចារីយ៍ ឃុំជ្រោយបន្ទាយ។ ជាមួយគ្នានោះដែរ ក្រៅពីតំបន់អភិរក្សផ្សោត មន្ត្រីខណ្ឌរដ្ឋបាលបាន​សហការជាមួយក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ក្រុងក្រចេះ ដោយមានការចូលរួមពីប្រជា​ការពារភូមិ... ព័ត៌មានលម្អិត https://go.gov.kh/maff/18yg83yp7m 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 128
11
កិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើង​ស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ច+4
កិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើង​ស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូល​កសិករ និងអភិវឌ្ឍផលិតកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព ====================== នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋ​មន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខា​ធិការ យ៉ង សាំង កុមារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុម​ប្រឹក្សាស្តារអភិវឌ្ឍន៍... ព័ត៌មានលម្អិត https://go.gov.kh/maff/18a8k9sbrz 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 183
12
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ទស្សន​កិច្ច​សិក្សា​សហគមន៍នេសាទ និងចូលរួមវេទិកាស្តីពី «កិច្ចសហ​គ្រប+7
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ទស្សន​កិច្ច​សិក្សា​សហគមន៍នេសាទ និងចូលរួមវេទិកាស្តីពី «កិច្ចសហ​គ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» ខេត្តព្រះសីហនុ ===================== នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋ លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ ជំនាញនៃអគ្គនាយកដ្ឋានជលផល អាជ្ញាធរខេត្ត អាជ្ញាធរស្រុកព្រៃនប់ ឃុំពាក់ព័ន្ធ សហគមន៍នេសាទ និងដៃគូអង្គការ NGOF, CNRO និងអង្គការ AAC ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍នេសាទ និងចូលរួមវេទិកាភាពជាដៃគូ ស្តីពី «កិច្ចសហគ្រប់គ្រងធន ធាន ជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» នៅខេត្តព្រះសីហនុ។ នាដំណើរចុះទស្សនកិច្ច ឯកឧត្តម ទឹម បូរក្ស និងក្រុមការងារបាន ស្វែងយល់ពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពធនធាន ជលផលជាសក្តានុពល នៅក្នុងកន្លែងសហគមន៍នេសាទ ជាអាទិ៍ មាន៖ ព្រៃកោងកាង ផ្សោតសមុទ្រ សត្វស្លាប... ព័ត៌មានលម្អិត https://go.gov.kh/maff/1bslrcbphd 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 257
13
កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅ​ស្រុក​ចំនួន៣ ក្នុងខេត្តកណ្តាល ================+9
កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅ​ស្រុក​ចំនួន៣ ក្នុងខេត្តកណ្តាល ====================== ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋានរដ្ឋបាលជល​ផលចតុមុខ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល កងកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យនិងបង្ក្រាប​បទល្មើសនេសាទ នៅស្រុកចំនួន៣ ក្នុង​ខេត្ត​កណ្តាល។ ការបង្ក្រាបធ្វើឡើងនៅចំណុចដងគោម ឃុំកំពង់អុស និងចំណុចស្ពាន​ព្រែក​​ក្តាម ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ក្រុមការងារ​ជំនាញ​បានរឹបអូសឧបករណ៍រួមផ្សំ នៃបទល្មើសឆក់ត្រីចំនួន​០២ករណី​រួមមាន៖ ទូកស្មាច់ចំនួន០២គ្រឿង ម៉ាស៊ីនចំនួន០២គ្រឿង អាំងវេទ័រ​ឆក់​ត្រី​ចំនួន ០២គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន០២​គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម និងបានលែងត្រីទម្ងន់​៧គីឡូក្រាម... ព័ត៌មានលម្អិត https://go.gov.kh/maff/1gf1k2cojq 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 306
14
🇰🇭🇨🇳 កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នា+3
🇰🇭🇨🇳 កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។ ២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់... ព័ត៌មានលម្អិត https://www.facebook.com/share/p/1CmxVTRAhW/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 640
15
ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMP+4
ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMPOWER ====================== នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅរដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងដំណើរនេះ ក៏មានការចូលរួមពី ឯកឧត្តម គឹម សាវឿន ទីប្រឹក្សាក្រសួង លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញ លោកអភិបាលស្រុកស្ដីទី លោកអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកមេឃុំគោលដៅ មន្ត្រីកសិកម្មឃុំ និងមេភូមិគោលដៅនៃឃុំគោលដៅគម្រោង ដែលផ្ដោតលើការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ ទៅដល់គ្រួសារក្រីក្រ ចំនួន ១ ០០០គ្រួសារ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 476
16
ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះ​សហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្ត+6
ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះ​សហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ====================== នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាល​ជល​ផលបន្ទាយមានជ័យ និងមន្ត្រី ជំនាញសហការជាមួយលោកអភិបាលស្រុកភ្នំស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីអង្គការWCS មេឃុំប៉ោយ​ចារ និងសហគមន៍នេសាទ បានចូលរួមបង្ក្រាបបទ​ល្មើសនេសាទនៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារជំនាញ​សម្រេច​បាន៖ ១ករណីដែលក្នុងនោះរឹបអូសបានមានដូចជា៖ លូស្បៃមុងចំនួន ២៤០គ្រឿង លបសាច់អួនកែច្នៃចំនួន ៤៥គ្រឿង ស្បៃមុងប្រវែង ៣៥០០ម៉ែត្រ បង្គោលឫស្សីចំនួន ១២០ដើម និងបាចាក់លែងត្រីចម្រុះចំនួន ១០០​គីឡូក្រាម។ ចំណែកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ខាងលើ ត្រូវបានរុះរើ និងបំផ្លាញ​ចោលនៅនឹងកន្លែង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 563
17
កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ======================= នារសៀលថ្ងៃទី១៣ ខ+9
កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ======================= នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា​លេីការប្រេីប្រាស់កញ្ចប់ឥណទានថវិកាចំនួន​ ១០០លានដុល្លារ​ របស់រាជរដ្ឋាភិបាល​ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥​ ដេីម្បីជួយរក្សាលំនឹងថ្លៃកសិផលឱ្យអស់ពីលទ្ធភាព​ ជាប្រយោជន៍ដល់ប្រជាកសិករ... ព័ត៌មានលម្អិត https://go.gov.kh/maff/1hdovr65wm 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 373
18
នាព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួ+7
នាព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួបជាមួយសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​​ ស្តីពីការតភ្ជាប់ខ្សែច្រវាក់តម្លៃ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 447
19
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ង+9
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ================== ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៦​ ដោយកម្មវិធីនេះ​រៀបចំឡេីងដោយក្រុមការងារនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សហការជាមួយក្រុមការងារ​ចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។ យុទ្ធនាការជំរឿនពេលនេះ មានគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ សូមជម្រាបជូនថា​ យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣)ធ្វេីបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង(៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 467
20
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្+6
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៤២០គីឡូក្រាម និងស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៥លើក សរុបចំនួន ៤៥ ៩១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣១ ៤៧០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 664