es
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Ir al canal en Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Mostrar más
9 117
Suscriptores
+324 horas
+237 días
+9130 días
Archivo de publicaciones
អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២
អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាសហប្រធានដឹកនាំ​កិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើក​ទី១៨ =
+9
ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាសហប្រធានដឹកនាំ​កិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើក​ទី១៨ ====================== នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និង​ឧតុ​និយម ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន៖ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស​លើកទី១៨ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការ​អនុវត្ត​សកម្មភាពអន្តរាគមន៍ត្រី-វិស័យក្នុងខែមិថុនា ឆ្នាំ២០២៦ ព្រម​ទាំង​ការពិភាក្សាផែនការសកម្មភាពសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដើម្បី​ធានាការអនុវត្តការងារ... ព័ត៌មានលម្អិត https://go.gov.kh/maff/1eeorhgvdu 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិ
+9
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទ​នេសាទ​ឆ្នាំ២០២៦» នៅខេត្តសៀមរាប ==================== នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពី​ជល​ផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទនេសាទ ឆ្នាំ២០២៦» រួមជាមួយឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទក្នុងឃុំ​កំពង់ឃ្លាំង និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំមានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈ​អភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត​សៀមរាប លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ​កំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ តំណាងយោធភូមិភាគ​ទី៤ និង យោធភូមិភាគ... ព័ត៌មានលម្អិត https://go.gov.kh/maff/18xgzj2t92 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្ត
+6
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៥០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៩១០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៤លើក សរុបចំនួន ៤៥ ៤៩០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៤២០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣០ ៨៧០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ======================== ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ បានរួមគ្នាប្រែជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតង ដែលពោរពេញដោយដំណាំរួមផ្សំចម្រុះជុំវិញផ្ទះ។ ដើម្បីជម្រុញស្មារតីបន្ថែម យុទ្ធនាការនេះបានបង្កើតឱ្យមានការប្រឡងប្រជែងរក «អ្នកដាំដំណាំល្អដាច់គេក្នុងភូមិ» ដើម្បីទទួលរង្វាន់លើកទឹកចិត្ត។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយឱ្យផ្ទះសម្បែងមានសោភ័ណភាព និងធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលបន្ថែមសម្រាប់អ្នកភូមិផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

អបអរសាទរខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គ
អបអរសាទរខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ដឹកនាំក្រុមការងារចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោងLASED lll នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តច
+9
ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ដឹកនាំក្រុមការងារចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោងLASED lll នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តចំនួន៤ ====================== ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយក​ផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារចុះជួប​សំណេះ​សំណាលជាមួយសម្បទានិកដែលទទួលផលពីគម្រោង ស្ថិតក្នុងខេត្ត​ចំនួន៤រួមមាន៖ ខេត្តកំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ គោលបំណងនៃការចុះពិនិត្យ ដើម្បីវាយតម្លៃពីស្ថានភាពនៃការរស់នៅ ការ​ប្រកប​របរចិញ្ចឹមជីវិត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចុះពិនិត្យវឌ្ឍនភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅគោលដៅទីតាំងសម្បទានដី​សង្គមកិច្ចស្ថិតនៅខេត្តចំនួន៤នោះ ដោយមានការចូលរួមពីក្រុមការងារគម្រោង​ថ្នាក់កណ្តាល និងថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

វីដេអូសង្ខេប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាព ក្នុងឱកាសទិវាមច្ឆជាតិលើកទី២១ នៅខេត្តស្វាយរៀង ====================== នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធី «ទិវាមច្ឆជាតិ» ១កក្កដា លើកទី២១ ឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។ នាឱកាសនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំលែងត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១,៥លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ ខេត្តស្វាយរៀង សម្រាប់បន្តពូជ បង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារ មូលដ្ឋានប្រចាំថ្ងៃ និងធានាសន្តិសុខស្បៀង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ អញ្ជេីញទទួលជាមួយ​លោក​ Shaiful Naszri Abdul Wahid ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាកា
+5
ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ អញ្ជេីញទទួលជាមួយ​លោក​ Shaiful Naszri Abdul Wahid ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ ====================== នាព្រឹកថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ប្រាក់​ ដាវីដ​ បានអញ្ជេីញទទួលជាមួយ​លោក​ Shaiful Naszri Abdul Wahid ទីប្រឹក្សាកសិកម្មនៃស្ថានទូតម៉ាឡេសុី​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​លេីវិស័យកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលេីកឡេីងពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម​កម្ពុជា-ម៉ាឡេសុី​ និងទទួលស្វាគមន៍នូវរាល់វិនិយោគិនម៉ាឡេសុីដែលមានបំណងចង់វិនិយោគលេីការងារវារីវប្បកម្ម​ ការកែច្នៃ​វេចខ្ចប់​កសិផល ការលេីកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ​ ជាមួយនឹងកសិផលសក្តានុពលកម្ពុជារួមមាន៖​ ស្រូវអង្ករ​ ស្វាយចន្ទី​ ជាដេីម​ ដេីម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងតម្លៃបន្ថែមខ្ពស់... ព័ត៌មានលម្អិត https://go.gov.kh/maff/18wza78g41 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ទូទាំងប
+9
«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ទូទាំងប្រទេស ====================== នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនាថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់... ព័ត៌មានលម្អិត https://go.gov.kh/maff/1jsm3y19hz 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្
+9
ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្នុងកម្មវិធីទិវាមច្ឆជាតិ១ កក្កដា លើកទី២១ ===================== នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ក្នុងទិវាជាតិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការលែងត្រីមេពូជក្នុងស្រុក កូនត្រីចម្រុះ ចំនួន១លានក្បាល រួមមាន៖ បង្កង កង្កែប អន្ទង់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីព្រលូង និងវារីសត្វកម្រងាយរងគ្រោះថ្នាក់ដូចជា៖ ត្រីគល់រាំង កន្ធាយ និងអណ្តើកផងដែរ ខណៈទន្លេវ៉ៃគោបានកំពុងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពឹងអាស្រ័យលើផលនេសាទ កសិកម្ម... ព័ត៌មានលម្អិត https://go.gov.kh/maff/1bpr3v5mvw 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website
អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមជាអធិបតីភាព​ក្នុង​ពិធីបើក«ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា
+9
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមជាអធិបតីភាព​ក្នុង​ពិធីបើក«ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ====================== នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ តោ ពិឡា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើក «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើប ជីប ម៉ុង ២៧១ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង​ពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ គីម ចាន់ណា អគ្គនាយិការជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិការ ក្រុមហ៊ុន ជីបម៉ុង រីថែល។ ថ្លែងក្នុងពិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងអំពីគោលនយោបាយ​អាទិភាពភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលផ្តោតទៅ​លើ​ការដាក់ពង្រាយមន្ត្រី​... ព័ត៌មានលម្អិត https://go.gov.kh/maff/1c6ibzx21b 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម
+9
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម​ ====================== នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​ នៅទីស្តីការក្រសួង​ ដែល​ពិធីបេីកស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម​ ងិន​ ឆាយ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ​ និងពិធីបិទក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញពាក់ព័ន្ធចំនួន១០០នាក់។ សិក្ខាសាលារយ:ពេល២ថ្ងៃ​នេះមានគោលបំណងបង្កេីនចំណេះដឹង​ និងពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទាំង២៥រាជធានី-ខេត្តលេីការងារគ្រប់គ្រងជី និងថ្នាំកសិកម្ម​,​ ពិភាក្សាអំពីបញ្ហាប្រឈមដេីម្បីរកដំណោះស្រាយ,​ និងកំណត់ផែនការសកម្មភាព... ព័ត៌មានលម្អិត https://go.gov.kh/maff/1bfc9mpbw7 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្
+9
ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាព និងភាតរភាព» នៅខេត្តត្បូងឃ្មុំ =================== នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈ​អធិបតី​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការលើកស្ទួយផលិត​កម្ម​ម្រេច ប្រកបដោយសុវត្ថិភាព និងភាតរភាព» ដោយមានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោក​បណ្ឌិត យិន ចាន់សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋាន​ក្សេត្រសាស្រ្ត លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ លោក នុត កញ្ចារ៉ា អនុ​ប្រធាន​មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្ត​ត្បូងឃ្មុំ លោក Lucas Zahl តំណាងអង្គការGIZ... ព័ត៌មានលម្អិត https://go.gov.kh/maff/1lfaqsjry5 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប
+6
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប នៅ​ខេត្តពោធិ៍សាត់ ====================== នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំលើ​ការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកងយោធពលខេមរភូមិន្ទ នៅសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ ឯកឧត្តមអភិបាលខេត្ត និងអភិបាលរងខេត្តពោធិ៍សាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត ស្នងការនគរបាល​ខេត្ត ព្រះរាជអាជ្ញា ប្រធានមន្ទីរកសិកម្មខេត្ត... ព័ត៌មានលម្អិត https://go.gov.kh/maff/18mwl1xdwa 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្
+9
លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ» ====================== នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំ​ដោយ​កសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធ​ស្បៀងអាហារ»។ កម្មវិធីប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា មានការចូលរួមពីតំណាងអគ្គ​នាយកដ្ឋានក្សេត្រសាស្រ្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ អង្គការ​សង្គម​​ស៊ីវិល ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ក្រុមកសិករ តំណាងស្ត្រី យុវជន ជនជាតិដើមភាគតិច និងបងប្អូនកសិករ សរុបប្រមាណ១២០រូប... ព័ត៌មានលម្អិត https://go.gov.kh/maff/1h35gxxzqt 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលេីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុ
+3
ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលេីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លេីវិស័យកសិកម្ម» ====================== នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង» ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ នៅចំពោះមុខអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកជាយោបល់ពាក់ព័ន្ធនឹងក្រសួងកសិកម្ម រួមមាន៖ ទី១. កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសបារាំង មានលក្ខណៈទូលំទូលាយគ្របដណ្ដប់លើអនុវិស័យ និងកម្មវិធីជាច្រើន ក្នុងនោះ ក្រោមក្របខណ្ឌគណៈកម្មាធិការជាតិសុខភាពតែមួយ ដែលនាំមុខដោយក្រសួងសុខាភិបាល... ព័ត៌មានលម្អិត https://go.gov.kh/maff/1egiz8kgtp 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី =========
+7
ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ====================== នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំ កសិករចំនួន ២គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងដំណើរនេះក្រុមការងារបានចុះជួបកសិករដើម្បីពិនិត្យផ្ទៃដីដាំដុះម្រេច កៅស៊ូ ធុរេន កាហ្វេនៅនៅភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ និងចុះពិនិត្យកន្លែងដាំបន្លែដូចជា ត្រសក់ ននោង ម្ទេស និងក្រូចផាសិន នៅភូមិចំការតែ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន
+7
ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល ចំនួន៧ខេត្ត ======================   នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោលតាមស្រុក​ ខេត្ត​កំពង់ឆ្នាំង​ កំពង់ធំ​ បាត់ដំបង​ សៀមរាប​ បន្ទាយមានជ័យ​ ប៉ៃលិន​ និងឧត្តរមានជ័យ​ នៃតំបន់ទន្លេសាប​ សរុបចំនួន​ ១៤២នាក់។   វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម​ នាយកដ្ឋានផែនការ​ និងស្ថិតិ​ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល​ និងមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ)... ព័ត៌មានលម្អិត https://go.gov.kh/maff/18p1gzy33k 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram