VAYO FM NEWS
Відкрити в Telegram
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Показати більше3 793
Підписники
Немає даних24 години
+107 днів
+230 днів
Архів дописів
3 793
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦៖
១. កិច្ចប្រជុំលើកទី២ថ្ងៃទី១របស់គណៈកម្មការ
ផ្សះផ្សាក្រោមអនុសញ្ញាUNCLOSជាមួយ
កម្ពុជានិងថៃបានបិទបញ្ចប់ហើយ
២. គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជា
និងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ
ទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា
៣. តំណាងកម្ពុជាឆ្លើយតបទៅភាគីថៃនៅUNថា
កងទ័ពថៃជាអ្នកបាញ់មុនបណ្តាលឱ្យទាហាន
ខ្មែរម្នាក់ស្លាប់បង្កឱ្យភាពតានតឹងកើនឡើង
៤. លោក ឆៃ ស៊ីណារិទ្ធ៖«កម្ពុជាមិនដែលប្រកែក
ថាគ្មានOnlinescamsទេហើយកម្ពុជានៅបន្ត
ប្រយុទ្ធជាមួយ Onlinescamsមិនដកដៃឡើយ»
៥. កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងផុតកម្រិត
ប្រកាសអាសន្ន ខណៈភ្លៀងបន្តធ្លាក់នៅព្រឹកថ្ងៃទី
១៥តុលា
៦. ឃាត់ខ្លួននារីម្នាក់ក្រោយ Live វីដេអូជេរប្រមាថ
លើវីរកងទ័ព
៧. លោកហ្សេលេនស្គីថាត្រូវបានគេក្បត់ក្រោយ
អាមេរិកព្រមព្រៀងទិញប្រេង៣០ម៉ឺនតោនពីរុស្ស៊ី
៨. លោក អេឡុន ម៉ាស ថាលោកត្រាំជាអ្នកនៅពី
ក្រោយហេតុការណ៍ដាច់ប្រតិបត្តិការStarlink
នៅអ៊ុយក្រែន
3 793
គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជានិងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា
=============
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដោយអនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធីដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តម្រូវឱ្យភាគីទាំងពីរ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
រដ្ឋមន្រ្តីវប្បធម៌៖«យុវជនមានតួនាទីសំខាន់ ព្រោះពួក គេជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី»
=============
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា យុវជនខ្មែរមាន តួនាទីសំខាន់ណាស់ ព្រោះពួកគេមិនត្រឹមតែទទួល មរតកជំនាន់មុននោះទេ តែជាអ្នកបន្តវេន ព្រមទាំង ជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី។ លោកស្រីបានបន្តទៀតថា អនាគតនៃវប្បធម៌ ខ្មែរ គឺស្ថិតនៅលើតុល្យភាពរវាង ការអភិរក្សនិងការ ច្នៃប្រឌិត, រវាងប្រពៃណីនិងសម័យទំនើប និងរវាង ការបើកចំហ និងអត្តសញ្ញាណជាតិ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
មន្ទីរពេទ្យបង្អែកស្ទោងចេញលិខិតសុំទោសចំពោះកំហុសឆ្គងរឿងឱ្យទាហានម្នាក់បង់ថ្លៃព្យាបាលជំងឺ!
=============
មន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំបានចេញលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដោយអចេតនា ក្នុងការបំពេញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ដែលតម្រូវឱ្យលោកអនុសេនីយ័ឯក ហេង សុខា បញ្ជាការរងផ្នែកសឹករងស្ទោងបង់ប្រាក់សេវាសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
+1
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ ជាមួយលោកWang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុក ចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
មន្រ្តីជំនាញកំពុងតាមដានហ្វូងដំរីព្រៃដែលបង្កគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លាប់នៅស្រុកជាំក្សាន្ត
=============
ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ចុះតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ក្រោយបង្កគ្រោះថ្នាក់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលានេះថា មន្រ្តីឧទ្យានុរក្សនិងកម្លាំងបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមជាមួយប្រជាពលរដ្ឋនៅក្បែរកន្លែងដំរីធ្វើដំណើរ បាននិងកំពុងតាមដានហ្វូងដំរីព្រៃ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារសត្វដំរីព្រៃដែលជាប្រភេទសត្វកម្រដែលនឹងត្រូវមានវិធានការចំពោះមុខភ្លាមៗ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
+2
លោក អេឡុន ម៉ាស ថាលោកត្រាំនិងយោធាអាមេរិកជាអ្នកនៅពីក្រោយហេតុការណ៍ដាច់ប្រតិបត្តិការStarlinkនៅអ៊ុយក្រែន
=============
យោងតាមកាសែត Kyiv Post នៅថ្ងៃទី ១៤ ខែតុលា លោក Elon Musk បានបញ្ជាក់ថា យោធាអាមេរិកគឺជាអ្នកសម្រេចចិត្តលើការកំណត់ល្បឿនសម្រាប់ប្រព័ន្ធStarshield ដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន។ លោក អេឡុន ម៉ាស អះអាងថាការសម្រេចចិត្តនេះគឺស្ថិតនៅក្នុងដៃរបស់យោធាអាមេរិក រួមទាំងលោកប្រធានាធិបតី ត្រាំ ផងដែរ។ លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ថាការរអាក់រអួលការតភ្ជាប់បានរំខានដល់យោធាអ៊ុយក្រែន ក្នុងការស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ី អាចនាំឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ដោយសារកងកម្លាំងអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធនេះដើម្បីការពារប្រឆាំងនឹងដ្រូន Shahed របស់រុស្ស៊ី ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
+1
លោកហ្សេលេនស្គីថាត្រូវបានគេក្បត់ក្រោយអាមេរិកព្រមព្រៀងទិញប្រេង៣០ម៉ឺនតោនពីរុស្ស៊ី
=============
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាននិយាយថា លោកមានអារម្មណ៍ថាត្រូវបានក្បត់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្តាហ៍មុន អំពីកិច្ចព្រមព្រៀងថ្មីមួយដើម្បីទិញប្រេងពីរុស្ស៊ី។ លោក ហ្សេឡេនស្គី បានលើកឡើងថា ទីក្រុងកៀវមិនត្រូវបានជូនដំណឹងជាមុនអំពីសេចក្តីប្រកាសទិញថាមពលនេះទេ លោកក៏ទើបតែដឹងរឿងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
ឃាត់ខ្លួននារីម្នាក់ក្រោយ Live វីដេអូជេរប្រមាថលើវីរកងទ័ព
=============
នារីម្នាក់ដែល Live វីដេអូតាមកម្មវិធី BIGO Live បានប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ព ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺអនុវត្តតាមការណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានឃាត់ខ្លួននារីរូបនេះបានហើយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
អភិបាលស្រុកបាទី៖«សហគមន៍មានតារាងកំណត់តម្លៃម្ហូបច្បាស់លាស់ បើមានបញ្ហាភ្ញៀវអាចរាយការណ៍តាមលេខទូរសព្ទដែលមានលើបញ្ជីម្ហូប »
=============
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ថា «សហគមន៍ទេសចរណ៍ទន្លេបាទី» មានតារាងកំណត់តម្លៃម្ហូបអាហារច្បាស់លាស់ ដោយមានបិទភ្ជាប់លេខទូរសព្ទរបស់ប្រធានសហគមន៍នៅលើបញ្ជី(ម៉ឺនុយ)មុខម្ហូប ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការសាកសួរ និងរាយការណ៍ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងតម្លៃសេវាកម្ម។
លោកអភិបាលស្រុកបាទីបានបញ្ជាក់បន្ថែមថា «កន្លងមក អាជីវករនៅតំបន់ទេសចរណ៍ទន្លេបាទីបានចូលរួមអនុវត្តតាមតារាងតម្លៃដែលសហគមន៍បានកំណត់។ ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងសហគមន៍ទេសចរណ៍ទន្លេបាទី នឹងបន្តខិតខំកែលម្អសេវាកម្ម បំពេញបន្ថែមចំណុចខ្វះខាត និងពង្រឹងគុណភាពសេវាបម្រើភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។»
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងផុតកម្រិតប្រកាសអាសន្ន ខណៈភ្លៀងបន្តធ្លាក់នៅព្រឹកថ្ងៃទី១៥តុលា
=============
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅចំណុចក្បាលហុង មានកម្ពស់៥.៤៣ម៉ែត្រ គឺហក់ឡើងផុតកម្រិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ ខណៈភ្លៀងនៅតែបន្តធ្លាក់នៅក្រុងពោធិ៍សាត់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 793
លោក ឆៃ ស៊ីណារិទ្ធ៖«កម្ពុជាមិនដែល ប្រកែកថា គ្មានOnlinescamsទេហើយកម្ពុជានៅបន្តប្រយុទ្ធជាមួយ Onlinescamsមិនដកដៃឡើយ»
=============
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានលើកឡើងថា កម្ពុជាមិនដែលបដិសេធថា គ្មានបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជា ជារដ្ឋដែលសកម្ម ធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាមិនដកដៃឡើយ ដោយរាជរដ្ឋា ភិបាល កម្ពុជាបាននិងកំពុង ចាត់វិធានការច្បាប់ប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការលុបបំបាត់ បទល្មើសនេះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
