ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

VAYO FM NEWS

VAYO FM NEWS

Открыть в Telegram

បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។

Больше
3 786
Подписчики
+424 часа
-77 дней
+630 дней
Архив постов
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ១. តំណាងកម្ពុជានៅUNទទូចឱ្យ​គោរពសេចក្តី សម្រេចរបស់តុលាការICJលើសំណុំរឿងប្រាសាទ ព្រះវិហារ ២. អបអរសាទរខួប២៣ឆ្នាំនៃរបាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ! ៣. កម្ពុជាប្រាប់អង្គទូតនិងតំណាងបរទេសជិត ៥០រូបថាខ្លួននិងFBIកំពុងស៊ើបអង្កេតលើរចនា សម្ព័ន្ធហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រីនស៍គ្រុប ៤. រឿងអាមេរិកប្រកាសឈប់ផ្ដល់ជំនួយយោធា អ៊ីស្រាអែលថានេះជាការផ្លាស់ប្ដូរពីជំនួយទៅ ភាពជាដៃគូ! ៥. ប្រធានាធិបតីប៉ារ៉ាហ្គាយត្រូវដកតំណែងនិង ឃុំខ្លួនក្នុងផ្ទះក្រោយការដួលរលំផ្នែកហិរញ្ញវត្ថុ របស់ធនាគារមួយ!

ក្នុងខែតុលា! កម្ពុជាអនុម័តគម្រោងវិនិយោគតម្លៃ២៤៦លានដុល្លារខណៈចិនឈរនៅលំដាប់លេខ១! ============= កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិ
ក្នុងខែតុលា! កម្ពុជាអនុម័តគម្រោងវិនិយោគតម្លៃ២៤៦លានដុល្លារខណៈចិនឈរនៅលំដាប់លេខ១! ============= កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគ៣៧គម្រោង ដែលមានទុនសរុបប្រមាណ២៤៦លានដុល្លារអាមេរិកកាលពីខែតុលា ឆ្នាំ២០២៦ ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋបាន១៩ពាន់កន្លែង។ ក្នុងគម្រោងវិនិយោគដែលបានអនុម័តនោះ ចិនជាប្រទេសឈរនៅលំដាប់លេខ១ដែលមានទុនវិនិយោគច្រើនជាងគេប្រចាំខែតុលា គឺមានរហូតដល់ជាង៦៥ភាគរយ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

រឿងអាមេរិកប្រកាសឈប់ផ្ដល់ជំនួយយោធា អ៊ីស្រាអែលថានេះជាការ​ផ្លាស់ប្ដូរ​ពីជំនួយ​ទៅភាពជាដៃគូ! ============= បន្ទាប់ពីប្រធានាធិបតីអា
រឿងអាមេរិកប្រកាសឈប់ផ្ដល់ជំនួយយោធា អ៊ីស្រាអែលថានេះជាការ​ផ្លាស់ប្ដូរ​ពីជំនួយ​ទៅភាពជាដៃគូ! ============= បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសក្នុងពេលថ្មីៗនេះថា ទីក្រុង​វ៉ាស៊ីនតោននឹងបញ្ចប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំដល់អ៊ីស្រាអែល នាយករដ្ឋមន្ដ្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្រ​បានប្រកាសឆ្លើយតបវិញជាលើកដំបូងចំពោះករណីនេះ។ ការិយាល័យនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា អ៊ីស្រាអែលនិងអាមេរិកបានព្រមព្រៀងគ្នាផ្លាស់ប្ដូរពីទំនាក់ទំនងបែបជំនួយយោធាទៅជាភាពជាដៃគូវិញ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

អបអរសាទរខួប២៣ឆ្នាំ នៃរបាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិ! សូមទស្សនា និងស្វែងយល់ពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ។ ============= 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

កម្ពុជាប្រាប់អង្គទូតនិងតំណាងបរទេសជិត៥០រូបថាខ្លួននិងFBIកំពុងស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រីនស៍គ្រុប ======
កម្ពុជាប្រាប់អង្គទូតនិងតំណាងបរទេសជិត៥០រូបថាខ្លួននិងFBIកំពុងស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រីនស៍គ្រុប ============= នៅចំពោះមុខអង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន៤៦រូប កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជាក់ថា ខ្លួនកំពុងចាប់ដៃជាមួយភ្នាក់ងារFBI និង Interpol បានបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

សូមមកធ្វើតេស្តដោយឥតគិតថ្លៃ! វិទ្យាស្ថាន NPIA ខេត្ដសៀមរាបបានបើក​ការធ្វើតេស្ត​ទទួលស្គាល់​ជំនាញជំហានទី២ដល់អតីតពលករមកពីថៃ =======
+6
សូមមកធ្វើតេស្តដោយឥតគិតថ្លៃ! វិទ្យាស្ថាន NPIA ខេត្ដសៀមរាបបានបើក​ការធ្វើតេស្ត​ទទួលស្គាល់​ជំនាញជំហានទី២ដល់អតីតពលករមកពីថៃ ============= មជ្ឈមណ្ឌលវាយតម្លៃ RPL នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសជាតិអង្គរ (NPIA) ខេត្ដសៀមរាបរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមអនុវត្តកម្មវិធីវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) ដំណាក់កាលទី២ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានគោលដៅវាយតម្លៃ និងទទួលស្គាល់ជំនាញជូនអតីតពលករចំនួន៣,១០៦នាក់ ដើម្បីជួយពង្រឹងសមត្ថភាព និងបង្កើនឱកាសទទួលបានការងារធ្វើ។ លោក មឿន ថាណាក់ នាយករងនៃវិទ្យាស្ថាន NPIA ដែលទទួលបន្ទុកអនុវត្តកម្មវិធី RPL បានឱ្យដឹងថា ក្នុងរយៈពេល៨ថ្ងៃដំបូងនៃការអនុវត្តកម្មវិធីនេះ មានអតីតពលករសរុបចំនួន៥៩៦នាក់ បានចូលរួមធ្វើតេស្តវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែងកំពុងរង់ចាំ​អតីតពលករ​​ត្រឡប់មក​ពីថៃ​និងអ្នកកំពុង​ស្វែងរកការងារធ្វើ ==========
+2
ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែងកំពុងរង់ចាំ​អតីតពលករ​​ត្រឡប់មក​ពីថៃ​និងអ្នកកំពុង​ស្វែងរកការងារធ្វើ ============= ប្រទេសកម្ពុជាមានឱកាសការងារប្រមាណជាង៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពេលថ្មីៗនេះ។ ពោលគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មានឱកាសការងារចំនួន៩០,៨២៤កន្លែង នៅក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

កម្ពុជាស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០! ============= នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៥ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ============= 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ប្រធានាធិបតីប៉ារ៉ាហ្គាយត្រូវដកតំណែងនិង​ឃុំខ្លួនក្នុងផ្ទះក្រោយ​ការដួលរលំ​ផ្នែកហិរញ្ញវត្ថុ​របស់ធនាគារមួយ! ​============= លោក Sa
ប្រធានាធិបតីប៉ារ៉ាហ្គាយត្រូវដកតំណែងនិង​ឃុំខ្លួនក្នុងផ្ទះក្រោយ​ការដួលរលំ​ផ្នែកហិរញ្ញវត្ថុ​របស់ធនាគារមួយ! ​=============   លោក Santiago Peña ប្រធានាធិបតីប៉ារ៉ាហ្គាយ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកតំណែង និងដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះដើម្បីស៊ើបអង្កេត បន្ទាប់ពីមានករណីធនាគារមួយជួបវិបត្ដិយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យគណនីរបស់អតិថិជនប្រមាណ២.៩លាននាក់ ដែលស្មើនឹងប្រហែល៦០ភាគរយនៃចំនួនប្រជាជនពេញវ័យនៅប៉ារ៉ាហ្គាយ មិនអាចប្រើប្រាស់សាច់ប្រាក់ក្នុងធនាគារបាន។​​​ តាមការចេញផ្សាយរបស់សារព័ត៌មានCNN ប្រធានាធិបតីរូបនេះមានទំនាក់ទំនងអាជីវកម្មជាមួយធនាគារដែលដួលរលំផ្នែកហិរញ្ញវត្ថុនោះ។ ​ ​============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

តំណាងកម្ពុជានៅUNទទូចឱ្យគោរពសេចក្តីសម្រេចរបស់តុលាការICJលើសំណុំរឿងប្រាសាទព្រះវិហារ ============= តំណាងកម្ពុជាប្រចាំអង្គការសហប្រ
តំណាងកម្ពុជានៅUNទទូចឱ្យគោរពសេចក្តីសម្រេចរបស់តុលាការICJលើសំណុំរឿងប្រាសាទព្រះវិហារ ============= តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) បានរម្លឹកអំពីការសម្រេចរបស់តុលាយុត្តិធម៌អន្តរជាតិ(ICJ) ឆ្នាំ១៩៦២ និងការបកស្រាយឡើងវិញឆ្នាំ២០១៣ លើសំណុំរឿងប្រាសាទព្រះវិហារ។ ការរម្លឹកនេះធ្វើឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាកិច្ចប្រជុំប្រចាំឆ្នាំស្តីពីរបាយការណ៍របស់តុលាការ ICJ ។ ថ្លែងក្នុងមហាសន្តិបាត លោកអគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ដោយសារការសម្រេចរបស់តុលាការចងភ្ជាប់កាតព្វកិច្ចច្បាប់ កម្ពុជាអំពាវនាវឱ្យមានការគោរពសេចក្តីសម្រេចរបស់តុលាការឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ លោកអគ្គរាជទូតក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ICJ ក្នុងការលើកកម្ពស់វិធានច្បាប់ និងយុត្តិធម៌អន្តរជាតិផងដែរ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

អបអរសាទរខួប២៣ឆ្នាំនៃរបាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ! ============= ថ្ងៃទី៧ ខែវិច្ឆិកា
អបអរសាទរខួប២៣ឆ្នាំនៃរបាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ! ============= ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២៣ ដែលកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ “របាំព្រះរាជទ្រព្យ”នេះជានាដកម្មបុរាណមួយដែលកម្ពុជាបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង-ស្ថាប័នជាច្រើនបានបង្ហោះសារអបអរសាទរថ្ងៃខួបនេះ។ ជាក់ស្តែងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហោះសារអបអរសាទរការចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះដែរ ដោយសម្តេចធិបតី បានបន្ថែមថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើ
+1
នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៥ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ============= 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

បច្ចេកវិទ្យាទំនើប៣ប្រភេទដែលជួយឱ្យការបង្រ្កាបបទល្មើសធនធានធម្មជាតិមានប្រសិទ្ធិភាពនិងលឿនរហ័ស! ============= អនុប្រធានដែនជម្រកសត្
បច្ចេកវិទ្យាទំនើប៣ប្រភេទដែលជួយឱ្យការបង្រ្កាបបទល្មើសធនធានធម្មជាតិមានប្រសិទ្ធិភាពនិងលឿនរហ័ស! ============= អនុប្រធានដែនជម្រកសត្វព្រៃកែវសីមាបានបង្ហាញពីបច្ចេកវិទ្យាចំនួន៣ដែលជំនួយដល់ការកំណត់មុខសញ្ញាឈានទៅបង្រ្កាបបទល្មើសធនធានធម្មជាតិបានយ៉ាងល្អប្រសើរ រួមមានបច្ចេកវិទ្យា SMART ដ្រូន និងឧបករណ៍កោសល្យវិច័យឈើចល័ត (Arbortron)។ លោកបន្ថែមថា ក្នុងពេល១ឆ្នាំកន្លងទៅនេះ បទល្មើសព្រៃឈើមានការថយចុះ៥០ភាគរយ ដោយសារសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនេះ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

មន្រ្តីឧទ្យានុរក្សនិងសហគមន៍សហការល្បាតរួមគ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា ============= មន្ទីរបរិស
មន្រ្តីឧទ្យានុរក្សនិងសហគមន៍សហការល្បាតរួមគ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា ============= មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានផ្តួចផ្តើមឱ្យមានល្បាតរួមគ្នារវាងសហគមន៍ល្បាត និងមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្រោមការគាំទ្រថវិកាដោយគម្រោងរេដបូកកែវសីមា។ ការល្បាតរួមគ្នានេះបន្ទាប់ពីមើលឃើញថា នាពេលបច្ចុប្បន្ននេះចំនួនមន្ត្រីឧទ្យានុរក្សមិនសមាមាត្រនឹងទំហំផ្ទៃដីក្នុងតំបន់ការពារធម្មជាតិ ហើយការការពារធនធានធម្មជាតិគឺតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ពិសេសសហគមន៍ល្បាតដែលជាអ្នករស់នៅក្នុងតំបន់ រួមគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានឱកាសការងារភ្លាមៗ​តាមរយៈ​វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ===
+4
ពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានឱកាសការងារភ្លាមៗ​តាមរយៈ​វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ============= ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជារៀងរាល់សប្ដាហ៍។ ជាក់ស្ដែងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ វេទិកាការងារត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយពាំនាំឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

អាជ្ញាធរជាតិអប្សរាបើកឱ្យភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍​និងទស្សនាស្រះទឹក​ខាងជើង​ប្រាសាទអង្គរវត្ត ============= អាជ្ញាធរជា
+9
អាជ្ញាធរជាតិអប្សរាបើកឱ្យភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍​និងទស្សនាស្រះទឹក​ខាងជើង​ប្រាសាទអង្គរវត្ត ============= អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង  (20ᵉ Sommet de la Francophonie)  ដែលគ្រោងនឹងមកជួបប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ អាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកដែលឆ្លុះចាំងស្រមោលប្រាសាទអង្គរវត្តនៅស្រះទាំងពីរ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ក្រសួងការងារបន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកបន្ទាយមាសខេត
+5
ក្រសួងការងារបន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកបន្ទាយមាសខេត្តកំពត ============= តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជិត៤០០នាក់ នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកបន្ទាយមាស ខេត្តកំពត។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ១. អាមេរិកដាក់ទណ្ឌកម្មបុគ្គល៤រូបនិងក្រុមហ៊ុន ៤១ដែលជាប់ពាក់ព័ន្ធព្រីនស៍គ្រុបរបស់​ ចេន ហ្ស៊ី! ២. ស្ថាប័នជំនាញ៖ព័ត៌មានដែលថា“ក្មេងខ្លះចាប់ពី អាយុ១២ឆាំ្នឡើងបានឆ្លងជំងឺអេដស៍”ជាព័ត៌មាន មិនពិត ៣. កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញ តាមដាននិងត្រួតពិនិត្យសកម្មភាពរញ្ជួយដីនៅ ក្នុងប្រទេសកម្ពុជា! ៤. ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើ មន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅ កន្លែងធ្វើការ! ៥. កំណាត់ផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញនឹងផ្អាក ចរាចរណ៍បណ្តោះអាសន្ននាអំឡុងពិធីបុណ្យ ឯករាជ្យជាតិ! ៦. សារគំរាមបំផ្ទុះគ្រាប់បែកលើយន្ដហោះធ្វើឱ្យប៉ះ ពាល់ដល់ជើងហោះហើរជាង២០នៅទូទាំងអឺរ៉ុប!

កំណាត់ផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញនឹងផ្អាកចរាចរណ៍បណ្តោះអាសន្ននាអំឡុងពិធីបុណ្យឯករាជ្យជាតិ! ============= កំណាត់មហាវិថីមួយចំន
កំណាត់ផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញនឹងផ្អាកចរាចរណ៍បណ្តោះអាសន្ននាអំឡុងពិធីបុណ្យឯករាជ្យជាតិ! ============= កំណាត់មហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍ជាបណ្តោះអាសន្នដោយសារប្រារព្ធពិធីបុណ្យឯករាជ្យជាតិនិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន។ ការផ្អាកនិងបញ្ចៀសចរាចរណ៍នេះ ធ្វើឡើងដើម្បីធានាបាននូវដំណើរការប្រារព្ធពិធីប្រកបដោយរលូន រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

រដ្ឋមន្ដ្រីការងារសាទរពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល” និងការចាប់​ផ្តើម​នៃក្លឹបសាលមនៅកម្ពុជា ============= ពិធ
+5
រដ្ឋមន្ដ្រីការងារសាទរពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល” និងការចាប់​ផ្តើម​នៃក្លឹបសាលមនៅកម្ពុជា ============= ពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល” (ACI) និងការចាប់ផ្តើមនៃក្លឹបសាលម (Shalom) នៅកម្ពុជា ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមជាសហអធិបតីពីសំណាក់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Rami Teplitskiy អនុប្រធានបេសកកម្មនៃស្ថានទូតរដ្ឋអ៊ីស្រាអែល។ កម្មវិធីនេះជាការភ្ជាប់ទំនាក់ទំនងរវាងអតីតនិស្សិតមកពីវិស័យ និងជំនាន់ផ្សេងៗ ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធ ព្រមទាំងពង្រឹងភាពជាដៃគូកម្ពុជា-អ៊ីស្រាអែល ជាពិសេសលើវិស័យមូលធនមនុស្ស នវានុវត្តន៍ កសិកម្ម និងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android