VAYO FM NEWS
前往频道在 Telegram
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
显示更多3 797
订阅者
+424 小时
+87 天
无数据30 天
帖子存档
3 795
ទឹកជំនន់ប៉ះពាល់៩ខេត្តខូចខាតដំណាំស្រូវរាប់សិបហិកតាខណៈរដ្ឋត្រៀមផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញ
=============
ទឹកជំនន់ក្នុងឆ្នាំ២០២៦បានប៉ះពាល់ដល់ខេត្តចំនួន៩ ក្នុងនោះទឹកជំនន់ទន្លេមេគង្គប៉ះពាល់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងជំនន់ទឹកភ្លៀងកើតមាននៅប៉ែកពាយ័ព្យមានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដំណាំស្រូវជាច្រើនហិកតា។ យ៉ាងណាគិតថ្ងៃទី១៥ ខែតុលា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គបានធូរស្រាលហើយ នៅឡើយតែខេត្តប៉ែកពាយ័ព្យដែលបន្តជន់លិច។ នេះបើតាមការឱ្យដឹងពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
មេប៉ូលិសអន្តោប្រវេសន៍៖កម្លាំងតាមច្រកព្រំដែនជាស្រទាប់ការពារដំបូងបង្អស់ដូច្នេះត្រូវបង្ក្រាបរាល់មុខសញ្ញាជនល្មើសឱ្យទាន់ពេល
=============
លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឱ្យពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព។ លោកបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
ដកបញ្ឈរជើងបណ្ដោះអាសន្នមន្រ្តីសាលាខេត្តស្ទឹងត្រែងម្នាក់ដើម្បីឱ្យចូលខ្លួនដោះស្រាយវិវាទដីធ្លី
=============
មន្រ្តីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ដែលទើបផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ គឺលោក អ៊ុ សុភឿន ត្រូវបានដកបញ្ឈរជើងពីការងារជាបណ្តោះអាសន្ន ដើម្បីឱ្យសាមីខ្លួនចូលដោះស្រាយបញ្ហាវិវាទដីធ្លី។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
រកផ្លូវវាងឱ្យហើយ! ផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញនឹងបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន
=============
ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌដូនពេញ រាជធានីភ្នំពេញនឹងត្រួវបញ្ចៀសការធ្វើចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន។ ការបញ្ចៀសចរាចរណ៍នេះ ដោយសារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ “ទិវាមហារីកសុដន់ស្ត្រី” នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៥:០០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
សម្ដេចធិបតី៖ការចរចាព្រំដែនរវាងប្រទេសនិងប្រទេសទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងឯកសារផ្លូវច្បាប់និងបច្ចេកទេស
=============
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ នេះគឺជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ សម្ដេចបន្ថែមថា ការងារនេះមិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
សម្តេចធិបតីបន្តប្រាប់អន្តរជាតិពីសកម្មភាពយោធាថៃកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ក្នុងកិច្ចប្រជុំកំពូលCICA
=============
នៅក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពី អន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលាតត្រដាងពីសកម្មភាពខុសច្បាប់របស់យោធាថៃ។ ពោលគឺការបំពានច្បាប់អន្តរជាតិកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ កែប្រែបន្ទាត់ព្រំដែនដោយប្រើកម្លាំង យឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ដែលរារាំងពលរដ្ឋខ្មែររាប់ម៉ឺននាក់មិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
និយ័តករមូលបត្រកម្ពុជាឱ្យក្រុមហ៊ុននិងបុគ្គលមួយចំនួនបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់បើមិនចង់ប្រឈមមុខផ្លូវច្បាប់!
=============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានក្រើនរំលឹកឱ្យក្រុមហ៊ុន និងបុគ្គលមួយចំនួនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយកៀរគររកអតិថិជនតាមគ្រប់រូបភាព ដើម្បីបើកគណនីជួញដូរឧបករណ៍និស្សន្ទដូចជា ជួញដូរលើហាងឆេងមាស និងហាងឆេងរូបិយបណ្ណជាដើម ជាមួយក្រុមហ៊ុនគ្មានអាជ្ញាបណ្ណ ឬកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអាជ្ញាបណ្ណ។ ក្នុងករណីក្រុមហ៊ុន និងបុគ្គលនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសនេះទៀត ន.ម.ក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់នៃកម្ពុជា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
លោកហ្សេលេនស្គីបញ្ចប់បទឈប់បាញ់លើគោលដៅថាមពលជាមួយរុស្ស៊ីដែលប្រកាសដោយលោកត្រាំ
=============
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសបញ្ចប់ការគាំទ្រចំពោះបទឈប់បាញ់លើគោលដៅថាមពលជាមួយរុស្ស៊ី ដែលប្រកាសដោយលោកដូណាល់ ត្រាំប្រធានាធិបតិអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតFinancial Timesដែលចេញផ្សាយនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦ លោកហ្សេលេនស្គីបាននិយាយថា អ៊ុយក្រែនអស់ការអត់ធ្មត់ហើយ។ ការផ្អាកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងត្រូវបានលុបចោល។ បន្ទាប់ពីការបញ្ចប់បទឈប់បាញ់ដែលមិនអើពើដោយរុស្ស៊ីនេះ អ៊ុយក្រែនក៏បានបើកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីវិញដែរ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦។
នៅក្នុងកិច្ចសម្ភាសន៍ លោកហ្សេលេនស្គីបានរិះគន់លោកត្រាំដែលសរសើរដោយបើកចំហ ចំពោះលោកពូទីន។ លោកថា ការបង្ហាញការគោរពស្រឡាញ់ចំពោះមនុស្សប្រភេទនេះ ពីព្រោះសម្រាប់លោកត្រាំ មនុស្សដែលអាចដឹកនាំប្រទេសបាន២០ឆ្នាំ ៣០ឆ្នាំឬ៤០ឆ្នាំ មានន័យថាពួកគេអាចមានភាពរឹងមាំខ្លាំងណាស់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
ប្រាសាទមេបុណ្យខាងលិចកំពុងទាក់ទាញទេសចរចូលទស្សនាមុនបើកសម្ពោធជាផ្លូវការ
=============
មុនសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ ប្រាសាទមេបុណ្យខាងលិចកំពុងទាក់ចិត្តភ្ញៀងទេសចរជាច្រើនបានចូលទស្សនានិងថតរូបភាព។ ប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ ខណៈគ្រោងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
ក្រសួងធនធានទឹកប្រាប់ឱ្យប្រុងប្រយ័ត្នភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់ដែលអាចកើតចេញពីព្យុះចម្ពី
=============
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក ខណៈព្យុះទី៣០ ឈ្មោះចម្ពីមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះស្ទើរទូទាំងប្រទេសពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦៖
១. កិច្ចប្រជុំលើកទី២ថ្ងៃទី១របស់គណៈកម្មការ
ផ្សះផ្សាក្រោមអនុសញ្ញាUNCLOSជាមួយ
កម្ពុជានិងថៃបានបិទបញ្ចប់ហើយ
២. គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជា
និងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ
ទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា
៣. តំណាងកម្ពុជាឆ្លើយតបទៅភាគីថៃនៅUNថា
កងទ័ពថៃជាអ្នកបាញ់មុនបណ្តាលឱ្យទាហាន
ខ្មែរម្នាក់ស្លាប់បង្កឱ្យភាពតានតឹងកើនឡើង
៤. លោក ឆៃ ស៊ីណារិទ្ធ៖«កម្ពុជាមិនដែលប្រកែក
ថាគ្មានOnlinescamsទេហើយកម្ពុជានៅបន្ត
ប្រយុទ្ធជាមួយ Onlinescamsមិនដកដៃឡើយ»
៥. កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងផុតកម្រិត
ប្រកាសអាសន្ន ខណៈភ្លៀងបន្តធ្លាក់នៅព្រឹកថ្ងៃទី
១៥តុលា
៦. ឃាត់ខ្លួននារីម្នាក់ក្រោយ Live វីដេអូជេរប្រមាថ
លើវីរកងទ័ព
៧. លោកហ្សេលេនស្គីថាត្រូវបានគេក្បត់ក្រោយ
អាមេរិកព្រមព្រៀងទិញប្រេង៣០ម៉ឺនតោនពីរុស្ស៊ី
៨. លោក អេឡុន ម៉ាស ថាលោកត្រាំជាអ្នកនៅពី
ក្រោយហេតុការណ៍ដាច់ប្រតិបត្តិការStarlink
នៅអ៊ុយក្រែន
3 795
គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជានិងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា
=============
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដោយអនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធីដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តម្រូវឱ្យភាគីទាំងពីរ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
រដ្ឋមន្រ្តីវប្បធម៌៖«យុវជនមានតួនាទីសំខាន់ ព្រោះពួក គេជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី»
=============
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា យុវជនខ្មែរមាន តួនាទីសំខាន់ណាស់ ព្រោះពួកគេមិនត្រឹមតែទទួល មរតកជំនាន់មុននោះទេ តែជាអ្នកបន្តវេន ព្រមទាំង ជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី។ លោកស្រីបានបន្តទៀតថា អនាគតនៃវប្បធម៌ ខ្មែរ គឺស្ថិតនៅលើតុល្យភាពរវាង ការអភិរក្សនិងការ ច្នៃប្រឌិត, រវាងប្រពៃណីនិងសម័យទំនើប និងរវាង ការបើកចំហ និងអត្តសញ្ញាណជាតិ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
មន្ទីរពេទ្យបង្អែកស្ទោងចេញលិខិតសុំទោសចំពោះកំហុសឆ្គងរឿងឱ្យទាហានម្នាក់បង់ថ្លៃព្យាបាលជំងឺ!
=============
មន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំបានចេញលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដោយអចេតនា ក្នុងការបំពេញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ដែលតម្រូវឱ្យលោកអនុសេនីយ័ឯក ហេង សុខា បញ្ជាការរងផ្នែកសឹករងស្ទោងបង់ប្រាក់សេវាសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 795
+1
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ ជាមួយលោកWang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុក ចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
