es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

VAYO FM NEWS

VAYO FM NEWS

Ir al canal en Telegram

បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។

Mostrar más
3 793
Suscriptores
Sin datos24 horas
+107 días
+230 días
Archivo de publicaciones
ទឹកជំនន់ប៉ះពាល់៩ខេត្តខូចខាតដំណាំស្រូវរាប់សិបហិកតាខណៈរដ្ឋត្រៀមផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញ ============= ទឹកជំនន់ក្នុងឆ្នាំ២
ទឹកជំនន់ប៉ះពាល់៩ខេត្តខូចខាតដំណាំស្រូវរាប់សិបហិកតាខណៈរដ្ឋត្រៀមផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញ ============= ទឹកជំនន់ក្នុងឆ្នាំ២០២៦បានប៉ះពាល់ដល់ខេត្តចំនួន៩ ក្នុងនោះទឹកជំនន់ទន្លេមេគង្គប៉ះពាល់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងជំនន់ទឹកភ្លៀងកើតមាននៅប៉ែកពាយ័ព្យមានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដំណាំស្រូវជាច្រើនហិកតា។ យ៉ាងណាគិតថ្ងៃទី១៥ ខែតុលា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គបានធូរស្រាលហើយ នៅឡើយតែខេត្តប៉ែកពាយ័ព្យដែលបន្តជន់លិច។ នេះបើតាមការឱ្យដឹងពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

មេប៉ូលិសអន្តោប្រវេសន៍៖កម្លាំងតាមច្រកព្រំដែនជាស្រទាប់ការពារដំបូងបង្អស់ដូច្នេះត្រូវបង្ក្រាបរាល់មុខសញ្ញាជនល្មើសឱ្យទាន់ពេល ======
មេប៉ូលិសអន្តោប្រវេសន៍៖កម្លាំងតាមច្រកព្រំដែនជាស្រទាប់ការពារដំបូងបង្អស់ដូច្នេះត្រូវបង្ក្រាបរាល់មុខសញ្ញាជនល្មើសឱ្យទាន់ពេល ============= លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឱ្យពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព។ លោកបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ដកបញ្ឈរជើងបណ្ដោះអាសន្នមន្រ្តីសាលាខេត្តស្ទឹងត្រែងម្នាក់ដើម្បីឱ្យចូលខ្លួនដោះស្រាយវិវាទដីធ្លី ============= មន្រ្តីបម្រើការនៅការ
ដកបញ្ឈរជើងបណ្ដោះអាសន្នមន្រ្តីសាលាខេត្តស្ទឹងត្រែងម្នាក់ដើម្បីឱ្យចូលខ្លួនដោះស្រាយវិវាទដីធ្លី ============= មន្រ្តីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ដែលទើបផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ គឺលោក អ៊ុ សុភឿន ត្រូវបានដកបញ្ឈរជើងពីការងារជាបណ្តោះអាសន្ន ដើម្បីឱ្យសាមីខ្លួនចូលដោះស្រាយបញ្ហាវិវាទដីធ្លី។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

រកផ្លូវវាងឱ្យហើយ! ផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញនឹងបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ============= ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌដ
រកផ្លូវវាងឱ្យហើយ! ផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញនឹងបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ============= ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌដូនពេញ រាជធានីភ្នំពេញនឹងត្រួវបញ្ចៀសការធ្វើចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន។ ការបញ្ចៀសចរាចរណ៍នេះ ដោយសារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ “ទិវាមហារីកសុដន់ស្ត្រី” នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៥:០០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

សម្ដេចធិបតី៖ការចរចាព្រំដែនរវាងប្រទេសនិងប្រទេសទាមទារឱ្យមាន​មូលដ្ឋាន​​ច្បាស់​លាស់​​ទាំងឯកសារផ្លូវច្បាប់​និងបច្ចេកទេស ==========
សម្ដេចធិបតី៖ការចរចាព្រំដែនរវាងប្រទេសនិងប្រទេសទាមទារឱ្យមាន​មូលដ្ឋាន​​ច្បាស់​លាស់​​ទាំងឯកសារផ្លូវច្បាប់​និងបច្ចេកទេស ============= កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ នេះគឺជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ សម្ដេចបន្ថែមថា ការងារនេះមិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

សម្តេចធិបតីបន្តប្រាប់អន្តរជាតិពីសកម្មភាពយោធាថៃកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ក្នុងកិច្ចប្រជុំកំពូលCICA ============= នៅក្នុងកិច
សម្តេចធិបតីបន្តប្រាប់អន្តរជាតិពីសកម្មភាពយោធាថៃកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ក្នុងកិច្ចប្រជុំកំពូលCICA ============= នៅក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពី អន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលាតត្រដាងពីសកម្មភាពខុសច្បាប់របស់យោធាថៃ។ ពោលគឺការបំពានច្បាប់អន្តរជាតិកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ កែប្រែបន្ទាត់ព្រំដែនដោយប្រើកម្លាំង យឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ដែលរារាំងពលរដ្ឋខ្មែររាប់ម៉ឺននាក់មិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

និយ័តករមូលបត្រកម្ពុជាឱ្យក្រុមហ៊ុននិងបុគ្គលមួយចំនួនបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់បើមិនចង់ប្រឈមមុខផ្លូវច្បាប់! ============= និ
និយ័តករមូលបត្រកម្ពុជាឱ្យក្រុមហ៊ុននិងបុគ្គលមួយចំនួនបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់បើមិនចង់ប្រឈមមុខផ្លូវច្បាប់! ============= និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានក្រើនរំលឹកឱ្យក្រុមហ៊ុន និងបុគ្គលមួយចំនួនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយកៀរគររកអតិថិជនតាមគ្រប់រូបភាព ដើម្បីបើកគណនីជួញដូរឧបករណ៍និស្សន្ទដូចជា ជួញដូរលើហាងឆេងមាស និងហាងឆេងរូបិយបណ្ណជាដើម ជាមួយក្រុមហ៊ុនគ្មានអាជ្ញាបណ្ណ ឬកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអាជ្ញាបណ្ណ។ ក្នុងករណីក្រុមហ៊ុន និងបុគ្គលនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសនេះទៀត ន.ម.ក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់នៃកម្ពុជា។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

លោកហ្សេលេនស្គីបញ្ចប់បទឈប់បាញ់លើគោលដៅថាមពលជាមួយរុស្ស៊ីដែលប្រកាសដោយលោកត្រាំ ============= ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្ស
លោកហ្សេលេនស្គីបញ្ចប់បទឈប់បាញ់លើគោលដៅថាមពលជាមួយរុស្ស៊ីដែលប្រកាសដោយលោកត្រាំ ============= ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសបញ្ចប់ការគាំទ្រចំពោះបទឈប់បាញ់លើគោលដៅថាមពលជាមួយរុស្ស៊ី ដែលប្រកាសដោយ​លោក​ដូណាល់ ត្រាំប្រធានាធិបតិអាមេរិក។ នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយកាសែតFinancial Timesដែលចេញ​ផ្សាយនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦ លោកហ្សេលេនស្គី​បាននិយាយថា អ៊ុយក្រែនអស់ការអត់ធ្មត់ហើយ។ ការផ្អាកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងត្រូវបានលុបចោល។ បន្ទាប់ពីការបញ្ចប់បទឈប់បាញ់ដែល​មិនអើពើដោយរុស្ស៊ីនេះ អ៊ុយក្រែនក៏បានបើកការវាយ​ប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីវិញដែរ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦។ នៅក្នុងកិច្ចសម្ភាសន៍ លោកហ្សេលេនស្គីបាន​រិះគន់​លោកត្រាំដែលសរសើរដោយបើកចំហ ចំពោះ​លោកពូទីន។ លោកថា ការបង្ហាញការគោរពស្រឡាញ់​ចំពោះមនុស្សប្រភេទនេះ ពីព្រោះសម្រាប់លោកត្រាំ មនុស្សដែលអាចដឹកនាំប្រទេសបាន២០ឆ្នាំ ៣០ឆ្នាំឬ៤០ឆ្នាំ មានន័យថាពួកគេអាចមានភាពរឹង​មាំខ្លាំងណាស់។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ប្រាសាទមេបុណ្យខាងលិចកំពុងទាក់ទាញទេសចរចូលទស្សនាមុនបើកសម្ពោធជាផ្លូវការ ============= មុនសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ ប្រាសាទ
ប្រាសាទមេបុណ្យខាងលិចកំពុងទាក់ទាញទេសចរចូលទស្សនាមុនបើកសម្ពោធជាផ្លូវការ ============= មុនសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ ប្រាសាទមេបុណ្យខាងលិចកំពុងទាក់ចិត្តភ្ញៀងទេសចរជាច្រើនបានចូលទស្សនានិងថតរូបភាព។ ប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ ខណៈគ្រោងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ក្រសួងធនធានទឹកប្រាប់ឱ្យប្រុងប្រយ័ត្នភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់ដែលអាចកើតចេញពីព្យុះចម្ពី ============= ក្រសួងធនធានទឹក និងឧ
ក្រសួងធនធានទឹកប្រាប់ឱ្យប្រុងប្រយ័ត្នភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់ដែលអាចកើតចេញពីព្យុះចម្ពី ============= ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក ខណៈព្យុះទី៣០ ឈ្មោះចម្ពីមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះស្ទើរទូទាំងប្រទេសពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៦។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦៖ ១. កិច្ចប្រជុំលើកទី២ថ្ងៃទី១របស់គណៈកម្មការ ផ្សះផ្សាក្រោមអនុសញ្ញាUNCLOSជាមួយ កម្ពុជានិងថៃបានបិទបញ្ចប់ហើយ ២. គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជា និងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា ៣. តំណាងកម្ពុជា​ឆ្លើយតបទៅភាគីថៃនៅUNថា កងទ័ពថៃជាអ្នកបាញ់​មុនបណ្តាលឱ្យទាហាន ខ្មែរម្នាក់ស្លាប់បង្កឱ្យភាពតានតឹងកើនឡើង ៤. លោក ឆៃ ស៊ីណារិទ្ធ៖«កម្ពុជាមិនដែលប្រកែក ថាគ្មានOnlinescamsទេហើយកម្ពុជានៅបន្ត ប្រយុទ្ធជាមួយ Onlinescamsមិនដកដៃឡើយ» ៥. កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងផុតកម្រិត ប្រកាសអាសន្ន ខណៈភ្លៀងបន្តធ្លាក់​នៅព្រឹកថ្ងៃទី ១៥តុលា ៦. ឃាត់ខ្លួននារីម្នាក់ក្រោយ Live វីដេអូជេរប្រមាថ លើវីរកងទ័ព ៧. លោកហ្សេលេនស្គីថាត្រូវបានគេក្បត់ក្រោយ អាមេរិកព្រមព្រៀងទិញប្រេង៣០ម៉ឺនតោនពីរុស្ស៊ី ៨. លោក អេឡុន ម៉ាស ថាលោកត្រាំជាអ្នកនៅពី ក្រោយហេតុការណ៍ដាច់ប្រតិបត្តិការSt​ar​​l​ink​ នៅអ៊ុយក្រែន

គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជានិងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា ============= អ្នកន
គណៈកម្មការផ្សះផ្សាUNCLOSហាមកម្ពុជានិងថៃមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងលទ្ធផលនៃដំណើរការផ្សះផ្សា ============= អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដោយអនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធីដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តម្រូវឱ្យភាគីទាំងពីរ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

រដ្ឋមន្រ្តីវប្បធម៌៖«យុវជនមានតួនាទីសំខាន់ ព្រោះពួក គេជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី» ============= លោកស
រដ្ឋមន្រ្តីវប្បធម៌៖«យុវជនមានតួនាទីសំខាន់ ព្រោះពួក គេជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី» ============= លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា យុវជនខ្មែរមាន តួនាទីសំខាន់ណាស់ ព្រោះពួកគេមិនត្រឹមតែទទួល មរតកជំនាន់មុននោះទេ តែជាអ្នកបន្តវេន ព្រមទាំង ជាអ្នកនាំយកនិងពន្យល់ពីមរតកខ្មែរទៅក្នុងពិភពលោកសម័យថ្មី។ លោកស្រីបានបន្តទៀតថា អនាគតនៃវប្បធម៌ ខ្មែរ គឺស្ថិតនៅលើតុល្យភាពរវាង ការអភិរក្សនិងការ ច្នៃប្រឌិត, រវាងប្រពៃណីនិងសម័យទំនើប និងរវាង ការបើកចំហ និងអត្តសញ្ញាណជាតិ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

មន្ទីរពេទ្យបង្អែកស្ទោងចេញលិខិតសុំទោសចំពោះកំហុសឆ្គងរឿងឱ្យទាហានម្នាក់បង់ថ្លៃព្យាបាលជំងឺ! ============= មន្ទីរពេទ្យបង្អែកស្ទោង ខ
មន្ទីរពេទ្យបង្អែកស្ទោងចេញលិខិតសុំទោសចំពោះកំហុសឆ្គងរឿងឱ្យទាហានម្នាក់បង់ថ្លៃព្យាបាលជំងឺ! ============= មន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំបានចេញលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដោយអចេតនា ក្នុងការបំពេញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ដែលតម្រូវឱ្យលោកអនុសេនីយ័ឯក ហេង សុខា បញ្ជាការរងផ្នែកសឹករងស្ទោងបង់ប្រាក់សេវាសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ ជាមួយលោកWang Yi រដ្ឋមន្ត្រីការបរទេ
+1
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ ជាមួយលោកWang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុក ចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ៕ ============= 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android