VAYO FM NEWS
الذهاب إلى القناة على Telegram
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
إظهار المزيد3 796
المشتركون
+224 ساعات
+37 أيام
+2030 أيام
أرشيف المشاركات
3 796
ក្រុមហូធីពង្រីកជម្លោះនៅមជ្ឈិមបូព៌ាខណៈអាមេរិកនិងអារ៉ាប៊ីសាអូឌីតមិនទាន់បង្ហាញផែនការវាយបកច្បាស់លាស់
=============
ការវាយរុលទៅមុខរបស់ក្រុមហូធីនៅក្នុងប្រទេសយេមែនដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងនោះមានទាំងការដណ្ដើមយកដែនកោះយុទ្ធសាស្ដ្រមួយនៅក្នុងសមុទ្រក្រហមនាពេលថ្មីៗផង បានបង្កផលប៉ះពាល់បន្ថែមទៀតទៅដល់តំបន់ដែលកំពុងរង្គោះរង្គើដោយសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់មួយនេះ។ ការណ៍នេះក៏បានធ្វើឱ្យវិបត្ដិថាមពលសកលដែលកំពុងមានស្រាប់កើនឡើងកាន់តែធ្ងន់ធ្ងរថែមទៀត។ ទោះជាបែបនេះក្ដី ទាំងអាមេរិកនិងអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្ដចាក់ទឹកមិនលិច គ្មានផែនការច្បាស់លាស់ដើម្បីវាយបកលើក្រុមនេះទេ។ នេះបើតាមប្រភពច្បាស់ការមួយផ្ដល់ព័ត៌មានឱ្យបណ្ដាញសារព័ត៌មានCNN។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
ស្រ្តីដែលជេរប្រមាថពលរដ្ឋនិងយកចិញ្ចើមផ្លូវរដ្ឋជាកម្មសិទ្ធិត្រូវបានអាជ្ញាធរចុះអប់រំនិងឱ្យសុំទោសជាសាធារណៈថែមទាំងកំណត់ទីតាំងដើម្បីឱ្យឈប់បំពាន
=============
ស្រ្តីដែលប្រើសម្តីនិងកាយវិការមិនសមរម្យដាក់ប្រជាពលរដ្ឋដែលចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈនោះត្រូវបានអាជ្ញាធរចុះអប់រំ និងឱ្យសុំទោសជាសាធារណៈ ព្រមទាំងបានវាស់វែង និងបាញ់ថ្នាំកំណត់ដីកម្មសិទ្ធិជូនគាត់សម្រាប់ប្រកបអាជីវកម្ម ដោយមិនឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈបន្តទៀតទេ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
មុខជំនាញដែលមានការគាំទ្រខ្លាំងពីសំណាក់យុវជននៅវិទ្យាស្ថានPIKPក្នុងខេត្តកំពង់ចាម!
=============
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេសនិងវិជ្ជាជីវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ នៅក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។
លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា, ការងារកំបោរ, ការងារការ៉ូ, ការធ្វើម្ហូបខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, និងការថែទាំនិងជួសជុលរថយន្ត។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរពុំតម្រូវឱ្យដកហូតយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចាស់នោះទេ!
=============
ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពុំតម្រូវឱ្យដកហូតយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចាស់នោះទេ។ ម្យ៉ាងទៀត ទោះបីជាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មីត្រូវបានបោះពុម្ពរួចប្រគល់ជូនសាមីខ្លួនហើយក៏ដោយ ក៏អត្តសញ្ញាណបណ្ណចាស់ពុំតម្រូវឱ្យមានការដកហូតនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោកបន្ថែមថា ចំពោះចុងសន្លឹក(បង្កាន់ដៃ)ដែលប្រគល់ជូនប្រជាពលរដ្ឋជាសាមីខ្លួន គឺសម្រាប់ទុកយកមកផ្ទៀងផ្ទាត់បើកយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរពេលបោះពុម្ពរួច ឬផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធអនឡាញ ដោយពុំមានតម្លៃប្រើប្រាស់ជាផ្លូវការណាមួយទេ៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
+4
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារលិខិតអបអរសាទរ«ទិវាសន្តិភាពអន្តរជាតិ»ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ ជារៀងរាល់ឆ្នាំ ដោយបណ្តាប្រទេសនានានៅទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរបានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់គុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងសម្តែងនូវកត្តញ្ញូតាធម៌ដល់វីរជនគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុសន្តិភាព៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
សហជីពធំៗនៅកម្ពុជាបានលើកឡើងថា ការគាំទ្រឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ឡើងដល់២៥០ដុល្លារអាមេរិក គឺជាចេតនាវាយបំបែកឆ្នាំងបាយរបស់កម្មករនិយោជិត និងបង្កអស្ថិរភាពនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។ ការលើកឡើងនេះ ក្រោយក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានបង្ហាញការគាំទ្រចំពោះការដំឡើងតួលេខប្រាក់ឈ្នួលអប្បបរមា២៥០ដុល្លារអាមេរិកសម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៖
១. សង្គមស៊ីវិលមួយចំនួននៅតែគាំទ្រឱ្យដំឡើងប្រាក់
ឈ្នួលកម្មករដល់២៥០.៦៦ដុល្លារតែក្រសួងថាតួ
លេខនេះគ្មានការស្រាវជ្រាវអព្យាក្រឹតទេ
២. រថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបង! អាជ្ញាធរ
ហាមពលរដ្ឋកុំទៅដងប្រេងកំពប់ដើម្បីបង្ការគ្រោះ
ថ្នាក់ជាយថាហេតុ!
៣. ព្រឹត្ដិការណ៍សមរាត្រីរដូវវស្សានៅប្រាសាទអង្គរវត្ត
នឹងមកដល់នៅដើមសប្ដាហ៍ក្រោយនេះហើយ!
៤. ហេតុអ្វីប្រកួតសរសេរតាមអានសំណេរអង្គរកាល
ពីឆ្នាំមុនគ្មានជ័យលាភីអក្សរស្អាត?
៥. ប្រកួតសរសេរតាមអានសំណេរអង្គរជ្រើសយក
បេក្ខជន២ពាន់នាក់ប៉ុណ្ណោះដោយសារកត្តាទីតាំង
៦. ឡាវ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងរាលដាលក្នុង
ខេត្តចំនួន៦ ជ្រូកងាប់ជាង១ម៉ឺនក្បាល
3 796
មុខជំនាញដែលមានការគាំទ្រពីយុវជននិងលេចធ្លោជាងគេនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង(PIKK)
=============
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបើកបណ្ដុះបណ្ដាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន សម្រាប់យុវជន ខណៈដែលក្នុងចំណោមមុខជំនាញទាំងនោះ មានជំនាញ២គឺ វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ ត្រូវបានចាប់អារម្មណ៍ខ្ពស់ពីយុវជននៅក្នុងខេត្ត។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង(PIKK) បានឱ្យដឹងថា វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ គឺជាមុខជំនាញដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជនដែលមានបំណងសិក្សាជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
+1
ឡាវ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងរាលដាលក្នុងខេត្តចំនួន៦ ជ្រូកងាប់ជាង១ម៉ឺនក្បាល
=============
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African swine fever) បានរីករាលដាលពាសពេញខេត្តចំនួន ៦ នៅក្នុងប្រទេសឡាវ ដោយបានសម្លាប់ឬតម្រូវឱ្យមានការកម្ទេចជ្រូកសរុបចំនួន ១១,៣៦៩ ក្បាល ខណៈអាជ្ញាធរបានហាមឃាត់ការដឹកជញ្ជូន និងការលក់សាច់ជ្រូកមានជំងឺ និងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះការលួចដឹកជញ្ជូន និងការលក់សាច់ជ្រូកដែលងាប់ដោយសារជំងឺនេះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
+3
ឱកាសការងារជាង២ពាន់កន្លែងត្រូវបាននាំយកទៅដល់មូលដ្ឋានស្រុកអង្គរជ័យដើម្បីជួយប្រជាពលរដ្ឋកំពុងស្វែងរកការងារធ្វើ
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
រថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបង! អាជ្ញាធរហាមពលរដ្ឋកុំទៅដងប្រេងកំពប់ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ!
=============
រថភ្លើងដឹកប្រេងមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវដែកនាម៉ោងប្រមាណ១២:៣៧នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យទូប្រេងចំនួន៤ទូបានក្រឡាប់ នៅក្នុងនោះមានទូប្រេងម៉ាស៊ូត៣ទូនិងទូសាំង១ទូ។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
+4
ជំនាញបច្ចេកទេសចំនួន៤កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ!
=============
ជំនាញវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាមេកានិករថយន្ត ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស និងមានតម្រូវការនៅក្នុងទីផ្សារការងារ ខណៈវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កំពុងបើកឱកាសសិក្សាលើជំនាញទាំងនេះសម្រាប់ឆ្នាំសិក្សាថ្មី។
លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមជំនាញដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល មានជំនាញមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានការប្រើប្រាស់ជាក់ស្តែង និងតម្រូវការនៅក្នុងទីផ្សារការងារ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
ហេតុអ្វីប្រកួតសរសេរតាមអានសំណេរអង្គរកាលពីឆ្នាំមុនគ្មានជ័យលាភីអក្សរស្អាត? តើបង្កើតជ័យលាភីនេះដើម្បីអ្វី?
=============
លោក លីម ប៊ុនហុកស្ថាបនិកសំណេរអង្គរ បានបញ្ជាក់ពីកត្តាមួយចំនួនដែលនាំឲ្យការប្រកួតឆ្នាំមុនគ្មានជ័យលាភីអក្សរស្អាត។ ទន្ទឹមគ្នាលោកបានបញ្ជាក់ថាការសរសេរអក្សរស្អាតគួរត្រូវបានលើកទឹកចិត្ត ក្នុងសម័យកាលឌីជីថលដែលមនុស្សជាច្រើនមិនសូវផ្ចិតផ្ចង់សរសេរអក្សរដោយដៃ។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
ការប្រកួតសរសេរតាមអានជាសាធារណៈ ព្រឹត្តិការណ៍សំណេរអង្គរលើកទី៤ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យទី១៧ ខែមករា ឆ្នាំ២០២៧ លើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ លោក លីម ប៊ុនហុក ស្ថាបនឹកសំណេរអង្គរថ្លែងនៅក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី១៨កញ្ញាថា ការប្រកួតសរសេរតាមអានលើកទី៤នេះ មានលក្ខណៈពិសេសជាងឆ្នាំមុនចំនួន៣ចំណុច។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
សង្គមស៊ីវិលមួយចំនួននៅតែគាំទ្រឱ្យដំឡើងប្រាក់ឈ្នួលកម្មករដល់២៥០.៦៦ដុល្លារតែក្រសួងថាតួលេខនេះគ្មានការស្រាវជ្រាវអព្យាក្រឹតទេ
=============
អង្គការសង្គមស៊ីវិលចំនួន១២៥ស្ថាប័ន បានបង្ហាញនូវជំហរគាំទ្រសំណើរបស់សហព័ន្ធសហជីព ដែលស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២៥០,៦៦ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៧ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ សំណើកំណត់ប្រាក់ឈ្នួលនេះមានកំណើន៤០,៦៦ដុល្លារបន្ថែមលើប្រាក់ឈ្នួលអប្បបរមានាពេលបច្ចុប្បន្នដែលមានចំនួន២១០ដុល្លារអាមេរិក។ យ៉ាងណាមិញ ចំពោះតួលេខដែលស្នើសុំនេះ ក្រសួងការងារបញ្ជាក់ថា ពុំមានការស្រាវជ្រាវដែលមានអព្យាក្រឹតភាពនោះទេ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
3 796
+7
ព្រឹត្ដិការណ៍សមរាត្រីរដូវវស្សានៅប្រាសាទអង្គរវត្តនឹងមកដល់នៅដើមសប្ដាហ៍ក្រោយនេះហើយ!
=============
ព្រឹត្តិការណ៍ សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះហើយ។ នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាសនឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។
ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនត្រឹមតែជាសម្រស់ធម្មជាតិដ៏កម្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់បង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មដ៏កំពូលគ្មានពីររបស់ដូនតាខ្មែរក្នុងការកសាងប្រាសាទប្រវត្តិសាស្ត្រនេះឡើង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
