Cambodian Council of Nurses (CCN)
Открыть в Telegram
Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑⚕️👩⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36
Больше3 312
Подписчики
+324 часа
+1267 дней
+65830 день
Архив постов
អបអរសារទរ ខួបលើកទី ៧៥ ដែលប្រទេស
កម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ
៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦
#CCN
+5
🏥ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦🏥
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត។
🎯 កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង ត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការការងារ ព្រមទាំងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)
📚សារៈសំខាន់៖
កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រងការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង ព្រមទាំងចូលរួមផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍវិជ្ជាជីវៈបន្តជូនដល់គិលានុបដ្ឋាកនៅថ្នាក់មូលដ្ឋាន ស្របតាមផែនការយុទ្ធសាស្ត្រ។
👥 ដឹកនាំដោយ លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង
#CCN #Nursing_Professional #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards #KohKong #CPD
+4
🏥 វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ-តាមដាន និងថែទាំជំងឺគ្រុនឈាម 🏥
ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ហម សុធា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប និងអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលដោយលោកសាស្រ្តាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ស្តីពីការពិនិត្យ-តាមដាន និងថែទាំជំងឺគ្រុនឈាម ដល់គិលានុបដ្ឋាក-យិកា។
📅 ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០
📍 មន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផា ខេត្តសៀមរាប
🎯 គោលបំណង៖ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង និងបច្ចេកទេសរបស់គិលានុបដ្ឋាក-យិកា ក្នុងការតាមដាន និងថែទាំជំងឺគ្រុនឈាម
លើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ និងបង្កើនការយល់ដឹងអំពីសញ្ញា Pre-shock និង Shock ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេលវេលា ព្រមទាំងជម្រុញកិច្ចសហការរវាងគិលានុបដ្ឋាក-យិកា និងគ្រូពេទ្យ ក្នុងការតាមដានអ្នកជំងឺយ៉ាងជិតស្និទ្ធ
📚 សារៈសំខាន់៖
ជំងឺគ្រុនឈាមតម្រូវឱ្យមានការតាមដានយ៉ាងតឹងរ៉ឹងលើសពី ២៤ម៉ោង ដោយសារហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ វគ្គបណ្តុះបណ្តាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈថែទាំ ដើម្បីលើកកម្ពស់គុណភាពសេវា ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។
👥 សិក្ខាកាម៖ គិលានុបដ្ឋាក-យិកា នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧-គន្ធបុប្ផាសៀមរាប
💙 #CCN #Nurse #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards #SiemReap #DengueFever
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦។
CCN3rd===
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ លោក ប៊ុន ស៊ីផេន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពេទ្យខេត្តកំពង់ធំ។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ ការត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជី និងបន្តអាជ្ញាបណ្ណជំនាន់ថ្មី (Version 2) ការពិភាក្សាអំពីនីតិវិធីស្នើសុំពិន្ទុការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ព្រមទាំងការកំណត់ផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ធំ បានរាយការណ៍ពីសមិទ្ធផលការងារសំខាន់ៗ រួមមាន ការចេញអាជ្ញាបណ្ណថ្មីជូនគិលានុបដ្ឋាកចំនួន ២៨នាក់ និងការបន្តសុពលភាពអាជ្ញាបណ្ណជូនសមាជិកចំនួន ៥០នាក់។ គណៈខេត្តក៏បានសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងណែនាំសេវាសុខាភិបាលឯកជន ព្រមទាំងចូលរួមសកម្មភាព និងកិច្ចប្រជុំសំខាន់ៗរបស់គណៈគិលានុបដ្ឋាកជាតិជាបន្តបន្ទាប់។
អង្គប្រជុំក៏បានពិភាក្សាអំពីការត្រៀមអនុវត្តប្រព័ន្ធជំនាន់ថ្មី ដែលនឹងអនុញ្ញាតឱ្យគិលានុបដ្ឋាកអាចចុះបញ្ជី និងបន្តអាជ្ញាបណ្ណដោយខ្លួនឯងតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏មានការផ្លាស់ប្តូរយោបល់អំពីនីតិវិធីស្នើសុំពិន្ទុ CPD និងការរៀបចំសកម្មភាពបណ្តុះបណ្តាលបន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាកក្នុងខេត្ត។
សម្រាប់ផែនការការងារបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ គណៈខេត្តនឹងផ្តោតលើការជំរុញឱ្យគិលានុបដ្ឋាកទាំងអស់មកចុះបញ្ជី និងបន្តអាជ្ញាបណ្ណឱ្យបានទាន់ពេលវេលា ផ្សព្វផ្សាយព័ត៌មានអំពីការប្រមូលពិន្ទុ CPD រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាវិជ្ជាជីវៈ ព្រមទាំងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យកាន់តែមានគុណភាព និងស្របតាមស្តង់ដារជាតិ។
#CCN
+9
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) តាមប្រព័ន្ធ Webinar ដើម្បីលើកកម្ពស់ភាពជាអ្នកមានវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា។
CCN3rd===
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី អភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development: CPD) តាមប្រព័ន្ធ Webinar ដែលរៀបចំដោយ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ តាមរយៈកម្មវិធី Zoom។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាក ព្រមទាំងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ខូវ ប្រុស អគ្គលេខាធិការនៃគណៈគិលានុបដ្ឋាកកម្ពុជា និងជាប្រធានផ្នែកថែទាំ នៃមន្ទីរពេទ្យជាតិតេជោសន្តិភាព បានធ្វើបទបង្ហាញក្រោមប្រធានបទ «ភាពជាអ្នកមានវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា (Professionalism for Cambodian Nurses)» ដោយផ្តោតលើការពង្រឹងគុណតម្លៃ ក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈ និងការអនុវត្តប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាបាននូវការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
កម្មវិធីនេះមានការចូលរួមពីគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកជាង ១,០០០នាក់ មកពីគ្រឹះស្ថានសុខាភិបាល និងគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។
#CCN #CPD #Webinar #Professionalism #CambodianNurses #NursingLeadership #ContinuingProfessionalDevelopment
អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»
២៧ មិថុនា ២០២៦
អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»
២៦ មិថុនា ២០២៦
#CCN
⏰ សូមរំលឹក! កុំភ្លេចចូលរួម
ថ្ងៃនេះជាថ្ងៃទី ២៥ ហើយ! នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់កម្មវិធីសិក្សាសំខាន់ៗ សម្រាប់បងប្អូនគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់គ្នា 👩⚕️👨⚕️
📢 ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១
គណៈគិលានុបដ្ឋាកកម្ពុជា សូមជម្រាបជូនដំណឹងដល់ លោកគ្រូ អ្នកគ្រូ ដែលជាគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់ឱ្យបានជ្រាបថា៖
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ បានរៀបចំការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar ក្រោមប្រធានបទ៖
« ភាពជាអ្នកមានវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា (Professionalism for Cambodian Nurses) »
🎤 បង្ហាញដោយ៖ លោក ខូវ ប្រុស អគ្គលេខាធិការនៃគណៈគិលានុបដ្ឋាកកម្ពុជា និងជាប្រធានផ្នែកថែទាំ នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ១៣កើត ខែមាសាឍ ឆ្នាំមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
💻 ទីកន្លែង៖ តាមប្រព័ន្ធអនឡាញ (Zoom)
🎯 គោលបំណងចម្បងនៃកម្មវិធីរួមមាន៖
✅ ការស្វែងយល់ពីគុណតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈ
✅ ការលើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថិភាពអ្នកជំងឺ
✅ ការពង្រឹងសមត្ថភាពគិលានុបដ្ឋាក និងការត្រៀមលក្ខណៈសម្រាប់និស្សិតគិលានុបដ្ឋាក
✅ ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក (CPD)
🔗 ការចូលរួម និងចុះឈ្មោះ៖
ចូលក្រុម Telegram៖ https://t.me/ccn1_3rd
តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ https://ccn-cpd.pages.dev?meeting_id=6e1e1c61-e145-41e8-bcc9-3b1b9b9df054
🌟 រួមគ្នាពង្រឹងចំណេះដឹងវិជ្ជាជីវៈ ដើម្បីសុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ!
#CCN #Nursing_Professional #Webinar #CPD
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមបើកវគ្គ និងធ្វើបទបង្ហាញស្តីពី «ការយកចិត្តទុកដាក់ដោយផ្តោតលើអ្នកជំងឺ (Patient-Centered Care)» ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បរិយាកាសការងារដែលមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន» ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង។
CCNrd===
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានគោលបំណងពង្រឹងសមត្ថភាពគិលានុបដ្ឋាក-យិកា និងឆ្មប លើការអនុវត្តវប្បធម៌គ្មានការស្តីបន្ទោស (Just Culture) ការពង្រឹងស្មារតីបុគ្គលិក និងការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព។
ក្នុងបទបង្ហាញរបស់លោកប្រធាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែទាំដោយផ្តោតលើអ្នកជំងឺជាចម្បង ដែលជាវិធីសាស្ត្រថែទាំមួយផ្តោតលើតម្រូវការ សិទ្ធិ តម្លៃ និងការចូលរួមរបស់អ្នកជំងឺ និងក្រុមគ្រួសារ ក្នុងដំណើរការថែទាំ និងព្យាបាល។ ការអនុវត្ត Patient-Centered Care ប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល បង្កើនការពេញចិត្តរបស់អ្នកជំងឺ និងធានាសុវត្ថិភាពអ្នកជំងឺកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមផ្ទាល់ចំនួន ១០០រូប មកពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ កំពត និងកែប ព្រមទាំងអ្នកចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៣៥០រូប។
#គណៈគិលានុបដ្ឋាកកម្ពុជា #CambodianCouncilOfNurses #PatientCenteredCare #PatientSafety #JustCulture #QualityOfCare
អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦
#CCN
កម្មវិធីសិប្បសាលាស្តីពី «ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំប្រចាំត្រីមាស ឆ្នាំ២០២៦» ក្រោមប្រធានបទ«ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក»។
CCN3rd===
រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីសិប្បសាលាស្តីពី «ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំប្រចាំត្រីមាស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក» នៅអគារ B នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម.។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ឃឹម អូណែត នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម. និងមានវាគ្មិនជំនាញចំនួន ៣ រូប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗដល់និស្សិត និងអ្នកចូលរួម។
ក្នុងឱកាសនោះ លោក ជា សុភក្ត្រមុនីរ័ត្ន បានធ្វើបទបង្ហាញលើប្រធានបទ «ក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក (Code of Ethics for Nurses)» ដោយបានលើកឡើងពីគុណតម្លៃ សីលធម៌ ទំនួលខុសត្រូវវិជ្ជាជីវៈ និងការប្រតិបត្តិតាមក្រមសីលធម៌ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។
សិប្បសាលានេះក៏មានបទបង្ហាញលើប្រធានបទ «ដំណើរការនៃការថែទាំអ្នកជំងឺប្រកបដោយគុណភាព» និង «វិសាលភាព និងស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈថែទាំ» ដែលបានរួមចំណែកពង្រឹងចំណេះដឹង និងជំនាញរបស់និស្សិតក្នុងការអនុវត្តវិជ្ជាជីវៈថែទាំឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
កម្មវិធីបានបញ្ចប់ដោយបរិយាកាសសកម្មនៃការពិភាក្សា សំណួរ និងចម្លើយ រវាងវាគ្មិន និងអ្នកចូលរួមជានិស្សិតប្រមាណ ៣០០ នាក់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគិលានុបដ្ឋាកនាពេលអនាគត។
#គណៈគិលានុបដ្ឋាកកម្ពុជា #CCN #NursingEducation #CodeOfEthics #NursingPractice #HealthSciencesInstitute
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
