Cambodian Council of Nurses (CCN)
前往频道在 Telegram
Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑⚕️👩⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36
显示更多2 661
订阅者
无数据24 小时
+67 天
+21930 天
帖子存档
ការចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)។
CCN3rd===
រាជធានីភ្នំពេញៈ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)” ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ MPDSR ដើម្បីស្វែងរកចំណុចដែលត្រូវកែលម្អគុណភាពសេវាសុខាភិបាល ពង្រឹងប្រព័ន្ធឆ្លើយតប និងរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើតនៅកម្ពុជា។ កិច្ចប្រជុំក៏បានពិភាក្សាលើការពង្រឹងគុណភាពសេវាថែទាំស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និងក្រោយសម្រាល ព្រមទាំងការស្រាវជ្រាវកត្តាហានិភ័យ និងការចម្លងរោគពីម្តាយទៅទារក។
ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មការ MPDSR បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងកិច្ចសហការរវាងក្រុមការងារសុខាភិបាលគ្រប់ជំនាញ លើកកម្ពស់គុណភាពសេវា ANC ប្រកបដោយសុវត្ថិភាព និងបន្តអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាលគ្រប់កម្រិត ដើម្បីធានាបាននូវសុខុមាលភាពមាតា និងទារកកាន់តែប្រសើរឡើង។
🤝 គណៈគិលានុបដ្ឋាកកម្ពុជា បន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារក ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងគោលដៅអភិវឌ្ឍន៍សុខភាពជាតិ។
#CCN
ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម
ក្រោមប្រធានបទ
«មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត»។
១៤ មិថុនា ២០២៦
#CCN
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកទើបនឹងកើតដែលមានការឆ្លងមេរោគ- Neonatal Sepsis»។
CCN3rd===
ខេត្តសៀមរាប: នាថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងតំណាងគណៈឆ្មប នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកទើបនឹងកើតដែលមានការឆ្លងមេរោគ- Neonatal Sepsis» ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង បច្ចេកទេស និងគុណភាពនៃការថែទាំទារកក្នុងស្ថានភាពធ្ងន់ធ្ងរ ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
វគ្គបណ្តុះបណ្តាលខាងលេីនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកស្រី ឆៃ សម្ភស្សវិច្ឆិកា នាយរងអគារ សង្គ្រោះបន្ទាន់ទារក (NICU) ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងក្នុងការថែទាំទារកទើបនឹងដែលឆ្លងមេរោគ ដើម្បីលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក-យិកាថែទាំ និងឆ្មបក្នុងការឆ្លើយតបទៅ នឹងស្ថានភាពបន្ទាន់ប្រកបដោយគុណភាពវិជ្ជាជីវៈថែទាំ។
ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីលោកស្រី Cecile Keller ជាគិលានុបដ្ឋាយិកាជណជាតិស្វីស ជំនាញថែទាំផ្នែកជំងឺសង្គ្រោះទារក និងគិលានុបដ្ឋាក-យិកា ឆ្មបសរុបប្រមាណ ២០០នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ។
ជាសមិទ្ធិផលនៃវគ្គបណ្តុះបណ្តាលខាងលេី គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារក ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។
#CCN
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ត្រូវបានអញ្ជើញចូលរួមក្នុងសិប្បសាលាស្តីពី «ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំ ប្រចាំត្រីមាស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក»ដេីម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក ដល់និស្សិត និងគ្រឹះស្ថានបណ្តុះបណ្តាលគិលានុបដ្ឋាកនៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជន ដើម្បីពង្រឹងគុណភាពអប់រំ ការអនុវត្តវិជ្ជាជីវៈ។
#CCN
+9
កិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ស្តីពីដំណើរការរៀបចំការចូលជាសមាជិករបស់គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ក្នុងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (ICN)។
CCN3rd===
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ស្តីពីដំណើរការរៀបចំរបស់គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ដើម្បីចូលជាសមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (International Council of Nurses - ICN) ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
សម្រាប់គោលបំណងនៃកិច្ចប្រជុំខាងលេីគឺមានដូចជា៖
1) ស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (ICN) ដែលរាយការណ៍ដោយ លោកស្រី ប្រាក់ ម៉ានីឡា
2) ពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្របន្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ICN
3) កំណត់ផែនការ និងកាលវិភាគសម្រាប់កិច្ចប្រជុំជាផ្លូវការជាមួយប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (ICN President)។
តាមរយះប្រសាសន៍ដ៏មានអត្ថន័យរបស់លោកជំទាវសាស្ត្រាចារ្យ គឺថាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគមន៍គិលានុបដ្ឋាកអន្តរជាតិ។ ការចូលជាសមាជិករបស់ ICN នឹងក្លាយជាជំហានដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា បង្កើនឱកាសនៃការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។
អបអរសាទរ ខួបលើកទី៣០ នៃ ទិវាបរិស្ថានជាតិ
និងបរិស្ថានពិភពលោក នាថ្ងៃទី៥ មិថុនា ២០២៦
#CCN
ការពង្រឹងគុណភាពនៃការថែទាំ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
CCN3rd===
ខេត្តកំពង់ចាមៈ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមផ្តល់មតិសំណេះសំណាល និងចំណាប់អារម្មណ៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
កម្មវិធីនេះត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយផ្តោតលើប្រធានបទសំខាន់ «ការរួមបញ្ចូលក្រមសីលធម៌ ភស្តុតាង និងការប៉ាន់ប្រមាណ ដើម្បីកែលម្អគុណភាពនៃការថែទាំ»។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹង៖
1) ក្រមសីលធម៌គិលានុបដ្ឋាក (Nursing Ethics)
2) ការប្រើប្រាស់ភស្តុតាងក្នុងការថែទាំ (Evidence-Based Practice in Nursing)
3) ការប៉ាន់ប្រមាណក្នុងការថែទាំ (Nursing Assessment)
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមផ្ទាល់ចំនួន ៦០នាក់ និងចូលរួមតាមប្រព័ន្ធ Zoom Online ចំនួន ៧៣នាក់ ដែលជាគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក មណ្ឌលសុខភាព និងសេវាសុខាភិបាលឯកជននានាក្នុងខេត្តកំពង់ចាម។
✨ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តការថែទាំប្រកបដោយក្រមសីលធម៌ និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺ និងសហគមន៍។
#CCN
#CambodianCouncilOfNurses
#CPD
#NursingEthics #EvidenceBasedPractice #NursingAssessment #QualityOfCare
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development - CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា។
CCN3rd===
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
ប្រធានបទ៖
«បច្ចុប្បន្នភាពគោលការណ៍ណែនាំនៃការអនុវត្ត CPR សម្រាប់ការអនុវត្តគិលានុបដ្ឋាក»
វាគ្មិនកិត្តិយស៖
លោកគិលានុបដ្ឋាក ឃុត ស៊នពិសិដ្ឋ, RN, BSN
កម្មវិធីបណ្តុះបណ្តាលនេះទទួលបានការចូលរួមយ៉ាងផុលផុសពីគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលប្រមាណ ១,០០០ នាក់ មកពីមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងគ្រឹះស្ថានអប់រំវិទ្យាសាស្ត្រសុខាភិបាលនានាទូទាំងប្រទេស ដែលបានរួមគ្នាសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងលើការសង្គ្រោះជីវិតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
🔹 ខ្លឹមសារសំខាន់ៗរួមមាន៖
✅ ការអនុវត្ត CPR ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ
✅ ការសង្គ្រោះជីវិតបឋម (Basic Life Support) សម្រាប់មនុស្សពេញវ័យ កុមារ និងទារក
✅ ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំថ្មីៗទាក់ទងនឹងការគ្រប់គ្រងផ្លូវដង្ហើម និងការសង្គ្រោះជីវិតក្នុងស្ថានភាពអាសន្ន
✅ ការពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការឆ្លើយតបបានទាន់ពេលវេលា ដើម្បីបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺ
គណៈគិលានុបដ្ឋាកកម្ពុជា បន្តប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់សមាជិក តាមរយៈការផ្តល់ឱកាសសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ដើម្បីពង្រឹងគុណភាពសេវាគិលានុបដ្ឋាក និងរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា។
#CCN #NursingCambodia #CPD #CPR #Webinar #ContinuingProfessionalDevelopment #គិលានុបដ្ឋាកកម្ពុជា #គុណភាពសេវាសុខាភិបាល
现已上线!2025 年 Telegram 研究 — 年度关键洞察 
