ar
Feedback
Cambodian Council of Nurses (CCN)

Cambodian Council of Nurses (CCN)

الذهاب إلى القناة على Telegram

Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑‍⚕️👩‍⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36

إظهار المزيد
3 554
المشتركون
-124 ساعات
+127 أيام
+6230 أيام
أرشيف المشاركات
អនុមោទនាពិធីបុណ្យកាន់បិណ្ឌ១០🙏 ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរ
អនុមោទនាពិធីបុណ្យកាន់បិណ្ឌ១០🙏 ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សូមជូនពរ បងប្អូនគិលានុបដ្ឋាកទាំងអស់គ្នា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព 🪷 #CCN

កម្មវត្ថុ៖ គោរពអញ្ជើញចូលរួមបំពេញកម្រងសំណួរក្នុងការអង្កេតថ្នាក់ជាតិ សូមគោរពជម្រាបសួរ លោកគ្រូ/អ្នកគ្រូ ដែលជាអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកទាំងអស់ជាទីគោរពរាប់អាន! ខ្ញុំបាទឈ្មោះ ខូវ ប្រុស ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអេពីដេមីសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បច្ចុប្បន្ន ខ្ញុំបាទកំពុងធ្វើការសិក្សាស្រាវជ្រាវថ្នាក់ជាតិ ក្រោមប្រធានបទ៖ «កត្តាដែលទាក់ទងនឹងការបន្តអាជ្ញាបណ្ណក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា៖ ការសិក្សាថ្នាក់ជាតិ»។ ការសិក្សានេះទទួលបានការអនុញ្ញាតជាផ្លូវការពី គណៈគិលានុបដ្ឋាកកម្ពុជា (លិខិតលេខ ១៦២ ក.គ.ជ) និងគណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស (Approval Letter #N 704 NECHR)។ ការសិក្សានេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការក្នុងការអភិវឌ្ឍវិជ្ជាជីវៈ (CPD) ក៏ដូចជាការបន្តអាជ្ញាបណ្ណ ដើម្បីអាចចូលរួមជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ និងពង្រឹងការគាំទ្រដល់វិស័យគិលានុបដ្ឋាកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការចូលរួមរបស់អ្នក៖ ចំណាយពេលខ្លី៖ ត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។ ការរក្សាការសម្ងាត់១០០%៖ មិនតម្រូវឱ្យបញ្ជាក់ឈ្មោះ លេខទូរស័ព្ទ ឬអត្តសញ្ញាណផ្ទាល់ខ្លួនឡើយ ហើយទិន្នន័យនឹងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។ ការទទួលស្គាល់ផ្លូវការ៖ ការសិក្សានេះទទួលបានការអនុញ្ញាតពីគណៈគិលានុបដ្ឋាកកម្ពុជា និងគណៈកម្មាធិការជាតិក្រមសីលធម៌ (NECHR)។ 👉 សូមចុចតំណភ្ជាប់ (Link) នេះដើម្បីចូលរួមបំពេញ៖ 🔗 https://forms.gle/iQu2hosgwMR8TfMZ6 មតិ និងចម្លើយដ៏ស្មោះត្រង់របស់​​ លោកគ្រូ/អ្នកគ្រូ ពិតជាមានតម្លៃបំផុតសម្រាប់ការស្រាវជ្រាវនេះ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចសហការដ៏មានតម្លៃ!

ជម្រាបជូន សមាជិកគណៈគិលានុដ្ឋាកកម្ពុជា (CCN) សូមអញ្ជើញចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ព្រមទាំងចែករំលែកព័ត៌មានទៅកាន់សមាជិកផ្សេងៗ មិត្តរួមការងាររបស់អ្នក ដើម្បីចូលរួមបំពេញដូចគ្នា។ សូមអរគុណ!

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១» ៥ តុលា ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៩ ថ្ងៃចន្ទ​ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៥ ខែ​ តុលា​ ឆ្នាំ​ ២០២៦
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៩ ថ្ងៃចន្ទ​ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៥ ខែ​ តុលា​ ឆ្នាំ​ ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៨ ថ្ងៃអាទិត្យ​ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៤ ខែ​ តុលា​ ឆ្នាំ​ ២០
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៨ ថ្ងៃអាទិត្យ​ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៤ ខែ​ តុលា​ ឆ្នាំ​ ២០២៦ #CCN

photo content
+1

photo content
+9

កិច្ចប្រជុំតម្រង់ទិស និងពង្រឹងការអនុវត្តការងារ ជាមួយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទាំង៥។ CCN3rd=== រាជធានីភ្នំពេញៈ​ នារសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទាំង៥ ក្នុងគោលបំណងពិនិត្យ តាមដាន និងតម្រង់ទិសការអនុវត្តការងារ ឱ្យមានភាពស៊ីសង្វាក់គ្នា ស្របតាមតួនាទី ភារកិច្ច និងទិសដៅយុទ្ធសាស្ត្ររបស់គណៈគិលានុបដ្ឋាកកម្ពុជា​ តាមរយះប្រព័ន្ធនិម្មិត​Zoom Online។ កិច្ចប្រជុំបានផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖ ១. ការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារ ពិនិត្យរបាយការណ៍ និងលទ្ធផលនៃការចុះអភិបាលការងារ ដើម្បីកំណត់វឌ្ឍនភាព ចំណុចខ្វះខាត និងទិសដៅកែលម្អ។ ២. ការកំណត់ និងដោះស្រាយបញ្ហាប្រឈម កំណត់បញ្ហាប្រឈមដែលកើតមានក្នុងការអនុវត្តការងារ និងស្វែងរកដំណោះស្រាយសមស្រប ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ៣. ការតម្រង់ទិសការអនុវត្តផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ពង្រឹងការយល់ដឹង និងការចូលរួមរបស់ក្រុមប្រឹក្សាភូមិភាគ ក្នុងការអនុវត្តទិសដៅ និងអាទិភាពនៃផែនការយុទ្ធសាស្ត្ររបស់គណៈគិលានុបដ្ឋាកកម្ពុជា។ ៤. ការពង្រឹងគុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺ ជំរុញការអនុវត្តស្តង់ដារ វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់គិលានុបដ្ឋាក ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺ។ ៥. ការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ និងកម្មវិធីថ្នាក់ជាតិ រៀបចំផែនការ និងពង្រឹងការសហការរវាងគ្រប់ភាគី ដើម្បីធានាបាននូវការចូលរួម និងការអនុវត្តកម្មវិធីថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព។ ៦. ការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ ពង្រឹងការដឹកនាំ ការសម្របសម្រួល ការតាមដាន និងការអនុវត្តតួនាទី-ភារកិច្ចរបស់ក្រុមប្រឹក្សាភូមិភាគ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពទទួលខុសត្រូវ។ កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង ការដឹកនាំ ការត្រួតពិនិត្យ ការតម្រង់ទិស និងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍អភិបាលកិច្ចវិជ្ជាជីវៈ និងទិសដៅអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។ “រួមគ្នាដឹកនាំ • រួមគ្នាត្រួតពិនិត្យ • រួមគ្នាតម្រង់ទិស • រួមគ្នាអនុវត្ត” -គណៈគិលានុបដ្ឋាកកម្ពុជាៈ ដើម្បីគុណភាពវិជ្ជាជីវៈ • គុណភាពសេវាថែទាំ • និងសុវត្ថិភាពអ្នកជំងឺ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៧ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៣ ខែ​ តុលា​ ឆ្នាំ​ ២០២៦ #
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៧ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ៣ ខែ​ តុលា​ ឆ្នាំ​ ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៦ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ២ ខែ​ តុលា​ ឆ្នាំ​ ២០២៦
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៦ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​ នឹងថ្ងៃទី​ ២ ខែ​ តុលា​ ឆ្នាំ​ ២០២៦ #CCN

អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទ
អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ទិវានេះ ជាទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំង ពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយ ឱ្យរីកចម្រើនរួមគ្នា។ ១ តុលា ១៩៩៨ ~ ១ តុលា ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៥ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី​ ១ ខែ​ តុលាឆ្នាំ២០២៦ #
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៥ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី​ ១ ខែ​ តុលាឆ្នាំ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៤ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ #CCN
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៤ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ #CCN

photo content
+7

ការចូលរួមសហការរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក្នុងការឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀង។ CCN3rd ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ព្រឹក មូលដ្ឋានសុខាភិបាលក្នុងខេត្តបាត់ដំបងចំនួន ១៥កន្លែង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមានមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងការិយាល័យស្រុកប្រតិបត្តិ។ បើប្រៀបធៀបនឹងថ្ងៃទី២៨ ខែកញ្ញា ចំនួនមូលដ្ឋានសុខាភិបាលរងផលប៉ះពាល់បាន ថយចុះចំនួន ៥កន្លែង។ ក្នុងស្ថានភាពនេះ លោក​ ស៊ុយ​ សុវត្ថារ៉ា​ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តបាត់ដំបង បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង​ ដែលបានដឹកនាំដោយលោក​ឱសថបណ្ឌិត​ វឿង​ ប៊ុនរ៉េត​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង​ និងមូលដ្ឋានសុខាភិបាលពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពជំនន់ ពង្រឹងការត្រៀមឆ្លើយតបបន្ទាន់ ការពារសុវត្ថិភាពបុគ្គលិក និងអ្នកជំងឺ ព្រមទាំងធានានិរន្តរភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារបន្តយកចិត្តទុកដាក់លើការត្រៀមសម្ភារៈ និងឱសថសង្គ្រោះបន្ទាន់ ការបញ្ជូនអ្នកជំងឺ ការការពារក្រុមងាយរងគ្រោះ និងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងបានទាន់ពេលវេលា។ រួមគ្នា តាមដាន–ត្រៀមខ្លួន–ឆ្លើយតប ដើម្បីការពារសុវត្ថិភាព និងធានាសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងគ្រប់ស្ថានភាព។ #CCN #គណៈគិលានុបដ្ឋាកខេត្តបាត់ដំបង

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ អាណត្តិទី៣។ CCN3rd=== ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ អាណត្តិទី៣ បានរៀបចំ កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ហម សុធា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងដោយទទួលបានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា​ ដែលកិច្ចប្រជុំខាងលេីនេះមានសមាសភាពចូលរួមសរុប ៩នាក់។ ក្នុងឱកាសនេះ លោកប្រធានបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់សមាជិក-សមាជិកាក្រុមប្រឹក្សា ព្រមទាំងបានដាក់ចេញនូវទិសដៅ និងអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងការអនុវត្តការងារវិជ្ជាជីវៈគិលានុបដ្ឋាក រួមមាន៖ 1)ពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សា ដើម្បីធានាការអនុវត្តវិជ្ជាជីវៈថែទាំប្រកបដោយគុណភាព និងត្រឹមត្រូវ។ 2)លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដោយផ្តោតលើសុវត្ថិភាព គុណភាពសេវាថែទាំ និងសីលធម៌វិជ្ជាជីវៈ។ 3)ពង្រឹងការអនុវត្តក្រមសីលធម៌ និងវិន័យវិជ្ជាជីវៈ ព្រមទាំងលើកទឹកចិត្តឱ្យគិលានុបដ្ឋាក-យិកាប្រកាន់ខ្ជាប់ឥរិយាបថវិជ្ជាជីវៈសមរម្យក្នុងការបម្រើអ្នកជំងឺ។ 4)ជំរុញការអភិវឌ្ឍវិជ្ជាជីវៈជាបន្ត (Continuing Professional Development – CPD) តាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ។ 5)ពង្រឹងការដោះស្រាយបញ្ហាប្រឈមវិជ្ជាជីវៈ តាមរយៈកិច្ចសហការ ការពិភាក្សា និងការស្វែងរកដំណោះស្រាយសមស្រប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ 6)ផ្សព្វផ្សាយ និងបណ្តុះបណ្តាលសមាជិក-សមាជិកា អំពីប្រព័ន្ធជំនាន់ថ្មីទី២ ដែលគណៈគិលានុបដ្ឋាកកម្ពុជាបានដាក់ឱ្យប្រើប្រាស់។ 7)ត្រៀមរៀបចំការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៧ ដោយរៀបចំការប្រមូលថវិកា និងគ្រប់គ្រងទិន្នន័យបុគ្គលិកតាមអគារ/ផ្នែក ដើម្បីសម្រួលដល់ការស្នើសុំបន្ត និងការចុះបញ្ជីថ្មី ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ 8)ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងលើកកម្ពស់ការគោរពបទប្បញ្ញត្តិវិជ្ជាជីវៈ។ 9)បង្កើនកិច្ចសហការជាមួយក្រុមប្រឹក្សាវិន័យ ក្នុងការតាមដាន វាយតម្លៃ និងលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈរបស់គិលានុបដ្ឋាក-យិកា នៅតាមអគារ និងផ្នែកនានា។ ជាចុងក្រោយ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងការរួមចំណែកពង្រឹងការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាក និងគុណភាពសេវាថែទាំនៅក្នុងមន្ទីរពេទ្យ។ «រួមគ្នាពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាក ដើម្បីគុណភាព និងសុវត្ថិភាពអ្នកជំងឺ» #គណៈគិលានុបដ្ឋាកកម្ពុជា #ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ #អាណត្តិទី៣ #NursingCouncilOfCambodia #NursingProfession #QualityAndPatientSafety #CPD #CCN3rd

photo content
+2

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៣ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ #CCN
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ៣ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ #CCN

សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ #CCN
សូមអនុមោទនា ពិធីកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ #CCN