Cambodian Council of Nurses (CCN)
Ir al canal en Telegram
Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑⚕️👩⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36
Mostrar más3 495
Suscriptores
-124 horas
Sin datos7 días
+5030 días
Archivo de publicaciones
ទិវាអូហ្សូនបរិស្ថានអន្តរជាតិ ខួបលើកទី៤១
(International Day for the Preservation of the Ozone Layer)
CCN#
Repost from ក្រសួងសុខាភិបាល Ministry of Health
+1
អបអរសាទរ «ការសម្រេចបាននូវការទទួលស្គាល់ ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា»
សមាគមអន្តរជាតិសម្រាប់គុណភាពក្នុងការថែទាំសុខភាព (International Society for Quality in Health Care External Evaluation Association – ISQua EEA) បានទទួលស្គាល់ជាផ្លូវការ អំពីស្តង់ដាគុណភាពសេវាមន្ទីរពេទ្យ ចេញលើកទី២ (CHAS, 2nd Edition) ដែលបានរៀបចំឡើងដោយគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (MoH‑HAC)។
ការទទួលស្គាល់ជាផ្លូវការនេះមានសុពលភាពដល់ខែកញ្ញា ឆ្នាំ២០៣០ ដោយគូសបញ្ជាក់ពីការអនុវត្តស្របទៅតាមស្តង់ដាគុណភាព និងសុវត្ថិភាពក្នុងការថែទាំសុខភាព របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។
ISQua EEA មានទីស្នាក់ការនៅទីក្រុង ហ្សឺណែវ ដែលដំណើរការជាអង្គភាពឯករាជ្យសម្រាប់ការទទួលស្គាល់គុណភាព ដោយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០។ បេសកកម្មរបស់ ISQua EEA គឺផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាលទូទាំងពិភពលោក ដោយធានាថា ក្របខណ្ឌទទួលស្គាល់គុណភាព បំពេញតាម ស្តង់ដាគោលជាសកលសម្រាប់សុវត្ថិភាព គុណភាព និងការកែលម្អជាបន្តបន្ទាប់។
🌐Website
📱Facebook
📱Telegram
📱X (twitter)
📱Tiktok
📱YouTube
វគ្គបណ្តុះបណ្តាលស្តីពី «ក្រមសីលធម៌គិលានុបដ្ឋាក» របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង។
CCN3rd===
ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ក្រមសីលធម៌គិលានុបដ្ឋាក» រយៈពេល ៥ ម៉ោង ដោយមានការចូលរួមពីគិលានុបដ្ឋាកចំនួន ៦៧ នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ការទទួលខុសត្រូវ សុចរិតភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។
ការបណ្តុះបណ្តាលលើ ក្រមសីលធម៌វិជ្ជាជីវៈ គឺជាផ្នែកដ៏សំខាន់ក្នុងការកសាងគិលានុបដ្ឋាកដែលមានទាំង សមត្ថភាពវិជ្ជាជីវៈ និងគុណធម៌ ព្រមទាំងរួមចំណែកក្នុងការពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាថែទាំសុខភាព។
សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់។
«គិលានុបដ្ឋាកមានសមត្ថភាព មានសីលធម៌ មានទំនួលខុសត្រូវ — ដើម្បីសុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ»
#គណៈគិលានុបដ្ឋាកកម្ពុជា
#ក្រមសីលធម៌គិលានុបដ្ឋាក
#NursingEthics
#ProfessionalNursing
#CPD
#NursingProfession
#KampongChhnang
ការចូលរួមផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning Platform)។
CCN3rd===
រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ដល់ ១២:០០ នាទីព្រឹក លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាកសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក (The E-Learning Platform for In-service Training of Nurses)» តាមប្រព័ន្ធនិម្មិត (Online)ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងឱកាសនេះ លោកប្រធានបានអនុញ្ញាតឱ្យ លោក ខូវ ប្រុស អគ្គលេខាធិការនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ធ្វើបទបង្ហាញស្តីពី របាយការណ៍អនុម័ត និងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) Approval, Report and Guidelines។
កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពី ប្រព័ន្ធ E-Learning សម្រាប់ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ ព្រមទាំងនីតិវិធីនៃការអនុម័តវគ្គបណ្តុះបណ្តាល ការទទួលស្គាល់សកម្មភាព CPD និងការផ្តល់ពិន្ទុ CPD ជូនគិលានុបដ្ឋាក។
ការអភិវឌ្ឍប្រព័ន្ធឌីជីថលនេះ គឺជាជំហានដ៏សំខាន់ក្នុងការជំរុញ ការរៀនសូត្រជាបន្តបន្ទាប់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺ ស្របតាមតម្រូវការនៃការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។
រួមគ្នាពង្រឹង CPD | បង្កើនសមត្ថភាព | លើកកម្ពស់គុណភាពសេវាថែទាំ។
#CambodianCouncilOfNurses
#CCN
#E_LearningPlatform
ចូលរួមទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
CCN3rd===
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ៖
🌸 «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្គ្រោះមាតា និងទារក» 🌸
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរៀបចំដោយ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ទិវានេះជាវេទិកាសំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ដើម្បីពង្រឹងគុណភាពសេវា និងកាត់បន្ថយហានិភ័យ ព្រមទាំងមរណភាពមាតា និងទារកដែលអាចបង្ការបាន។ “រួមគ្នា” គឺជាគន្លឹះសំខាន់ ដោយតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក និងអ្នកជំនាញសុខាភិបាលពាក់ព័ន្ធ ដើម្បីពង្រឹង Evidence-Based Practice, Quality Improvement និង Patient Safety និងធានាឱ្យស្ត្រី និងទារកទទួលបានការថែទាំប្រកបដោយ គុណភាព សុវត្ថិភាព ទាន់ពេលវេលា និងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ។
កម្មវិធីក៏បានផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល សុវត្ថិភាពមាតា-ទារក ប្រព័ន្ធបញ្ជូនអ្នកជំងឺ ការស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងការប្រើប្រាស់លទ្ធផល MPDSR និងកូដពណ៌កម្រិតហានិភ័យស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមកាត់បន្ថយមរណភាពមាតា និងទារក។
👥 កម្មវិធីមានការចូលរួមពីស្ថាប័នសុខាភិបាល និងដៃគូពាក់ព័ន្ធជាច្រើន ដោយមានអ្នកចូលរួមផ្ទាល់ ២៧០រូប និងតាមប្រព័ន្ធនិម្មិត ៥០០រូប។
#CCN
#CambodianCouncilOfNurses #MaternalAndNewbornHealth #PatientSafety #QualityOfCare #EvidenceBasedPractice #MPDSR
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ Chiropractic, បច្ចេកទេសមន្ទីរពិសោធន៍, ព្យាបាលដោយចលនា និងបច្ចេកទេសវិទ្យុសាស្ត្រ។
CCN3rd===
រាជធានីភ្នំពេញៈនារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ Chiropractic អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកព្យាបាលដោយចលនា និងអ្នកបច្ចេកទេសវិទ្យុសាស្ត្រ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត មុី សំបូរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ព្រមទាំងប្រធាន និងតំណាងគណៈវិជ្ជាជីវៈទាំងប្រាំ សរុបចំនួន ១៧រូបនៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះជាការបន្តពីការផ្តួចផ្តើមពិភាក្សាលើការងារគ្រប់គ្រងមុខវិជ្ជាវិជ្ជាជីវៈមួយចំនួនដែលបច្ចុប្បន្នមិនទាន់មានគណៈវិជ្ជាជីវៈរបស់ខ្លួន រួមមាន បច្ចេកទេសមន្ទីរពិសោធន៍ (Laboratory), Chiropractic, ព្យាបាលដោយចលនា (Physiotherapy/Kinesitherapy) និងបច្ចេកទេសវិទ្យុសាស្ត្រ (Radiology/X-ray) ដែលបានចាប់ផ្តើមពិភាក្សាក្នុងកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំ បានពិភាក្សាផ្តោតសំខាន់លើ៖
🔹 ការរៀបចំឯកសារដែលមាន Evidence-Based Best Practice = ការអនុវត្តល្អបំផុតផ្អែកលើភស្តុតាងដើម្បីកំណត់យន្តការ និងក្របខណ្ឌច្បាស់លាស់ សម្រាប់ការគ្រប់គ្រងមុខវិជ្ជាវិជ្ជាជីវៈដែលមិនទាន់មានគណៈវិជ្ជាជីវៈរបស់ខ្លួន។
🔹 ការដាក់បញ្ចូលមុខវិជ្ជាវិជ្ជាជីវៈ ទាំងនេះទៅក្រោមការគ្រប់គ្រងរបស់គណៈវិជ្ជាជីវៈណាមួយក្នុងចំណោមគណៈវិជ្ជាជីវៈទាំងប្រាំ ដោយមានមតិគាំទ្រក្នុងការស្វែងរកដំណោះស្រាយសមស្រប និងអាចអនុវត្តបាន។
🔹 ការកំណត់តួនាទី និងយន្តការគ្រប់គ្រង ឱ្យមានភាពច្បាស់លាស់ ជៀសវាងការខ្វះចន្លោះក្នុងការគ្រប់គ្រងវិជ្ជាជីវៈ និងធានាឱ្យអ្នកប្រកបវិជ្ជាជីវៈមានការអនុវត្តការងារស្របតាមស្តង់ដារ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
🔹 ការពិភាក្សាបន្តលើខ្លឹមសារអនុក្រឹត្យ ពាក់ព័ន្ធនឹងការដាក់បញ្ចូលមុខវិជ្ជាវិជ្ជាជីវៈទាំងនេះទៅក្នុងគណៈវិជ្ជាជីវៈដែលសមស្រប ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលមួយដែលមានប្រសិទ្ធភាព ច្បាស់លាស់ និងមានសង្គតភាព។
ក្នុងការប្រជុំខាងលេី លោក ជា សុភក្ត្រមុនីរ័ត្ន បានបង្ហាញការគាំទ្រចំពោះការរៀបចំយន្តការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ដោយផ្តោតលើ ការធានាគុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ ការអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងការទទួលខុសត្រូវរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
កិច្ចប្រជុំនេះបានបង្ហាញពីកិច្ចសហការរួមរបស់ក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យសុខាភិបាល។
#គណៈគិលានុបដ្ឋាកកម្ពុជា
#CCN #ProfessionalRegulation #HealthcareProfessionals #QualityHealthcare #PatientSafety
សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារ
សព លោក មន់ បូរិន ដែលជាសមាជិក នៃ
គណៈគលានុបដ្ឋាកកម្ពុជា ដោយបានទទួល
មរណៈភាពកាលពីថ្ងៃទី ២៩ ខែ សីហា
ឆ្នាំ២០២៦។
#CCN
