ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
رفتن به کانال در Telegram
Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
نمایش بیشتر9 311
مشترکین
+224 ساعت
+37 روز
+5330 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+6
در 0 کانالها
سپتامبر '26
+147
در 4 کانالها
Get PRO
اوت '26
+154
در 4 کانالها
Get PRO
ژوئیه '26
+169
در 4 کانالها
Get PRO
ژوئن '26
+163
در 4 کانالها
Get PRO
مه '26
+156
در 3 کانالها
Get PRO
آوریل '26
+104
در 4 کانالها
Get PRO
مارس '26
+116
در 4 کانالها
Get PRO
فوریه '26
+112
در 3 کانالها
Get PRO
ژانویه '26
+113
در 4 کانالها
Get PRO
دسامبر '25
+166
در 6 کانالها
Get PRO
نوامبر '25
+175
در 13 کانالها
Get PRO
اکتبر '25
+173
در 4 کانالها
Get PRO
سپتامبر '25
+136
در 4 کانالها
Get PRO
اوت '25
+209
در 9 کانالها
Get PRO
ژوئیه '25
+342
در 13 کانالها
Get PRO
ژوئن '25
+302
در 4 کانالها
Get PRO
مه '25
+207
در 12 کانالها
Get PRO
آوریل '25
+186
در 4 کانالها
Get PRO
مارس '25
+212
در 5 کانالها
Get PRO
فوریه '25
+239
در 5 کانالها
Get PRO
ژانویه '25
+409
در 18 کانالها
Get PRO
دسامبر '24
+241
در 15 کانالها
Get PRO
نوامبر '24
+121
در 6 کانالها
Get PRO
اکتبر '24
+307
در 3 کانالها
Get PRO
سپتامبر '24
+178
در 3 کانالها
Get PRO
اوت '24
+138
در 3 کانالها
Get PRO
ژوئیه '24
+196
در 12 کانالها
Get PRO
ژوئن '24
+208
در 5 کانالها
Get PRO
مه '24
+333
در 9 کانالها
Get PRO
آوریل '24
+130
در 2 کانالها
Get PRO
مارس '24
+175
در 5 کانالها
Get PRO
فوریه '24
+214
در 11 کانالها
Get PRO
ژانویه '24
+204
در 8 کانالها
Get PRO
دسامبر '23
+226
در 6 کانالها
Get PRO
نوامبر '23
+425
در 5 کانالها
Get PRO
اکتبر '23
+277
در 3 کانالها
Get PRO
سپتامبر '23
+191
در 0 کانالها
Get PRO
اوت '23
+171
در 0 کانالها
Get PRO
ژوئیه '23
+166
در 0 کانالها
Get PRO
ژوئن '23
+177
در 0 کانالها
Get PRO
مه '23
+264
در 0 کانالها
Get PRO
آوریل '23
+259
در 0 کانالها
Get PRO
مارس '23
+305
در 0 کانالها
Get PRO
فوریه '23
+2 851
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 01 اکتبر | +6 |
پستهای کانال
+8
ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា
=====================
ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលជាស្នាដៃស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា។ ការងារនេះជាផ្នែកមួយនៃការជំរុញការស្រាវជ្រាវ និងកែលម្អពូជដំណាំនៅក្នុងប្រទេស។
ពូជក្លូនថ្មីនេះ ជាពូជក្លូនកៅស៊ូទី៤ ដែលវិទ្យាស្ថានបានបង្កើតឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រយៈពេល ១៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦។
កន្លងមកមានពូជកៅស៊ូក្លូនចំនួន៣ ដែលបាន និងកំពុងចូលរួមចំណែកក្នុងការលើកកម្ពស់ទិន្នផល និងគុណភាពផលជ័រកៅស៊ូរបស់កម្ពុជា។
តាមរយៈលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ពូជក្លូនថ្មីនេះមានសក្តានុពលខ្ពស់...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1df6mrgfsi
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
| 2 | ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២ ដើម្បីជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់បច្ចេកវិទ្យាកសិស្បៀងអាហារកម្ពុជា
ព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការប្រមូលផ្តុំគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងកិច្ចសហការវិនិយោគជាក់ស្តែង៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 468 |
| 3 | កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម
=======================
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ។
អង្គប្រជុំបានពិភាក្សា និងវាយតម្លៃស្ថានភាពផលិតកម្មស្រូវ និងតម្លៃស្រូវ ក្នុងរដូវប្រមូលផលធំខាងមុខ ចាប់ពីចុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦ ដេីម្បីត្រៀមលក្ខណ:ឱ្យបានរួចរាល់សម្រាប់កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលជាយន្តការអន្តរក្រសួងនាពេលខាងមុខ ដែលជាយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការលេីកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1f8g4wpzeq
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 533 |
| 4 | ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជី និងក្រុមហ៊ុនភស្តុភារកម្មកសិកម្ម នៅប្រទេសវៀតណាម
======================
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមសុីវិល បានអញ្ជេីញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនភស្តុភារកម្ម Thoresen Vinama Logistics Co.,Ltd ក្រុមហ៊ុនកំពង់ផែដឹកជញ្ជូន TERSERCE PHU MY និងក្រុមហ៊ុនជី BACONCO នៅកំពង់ផែហ្វូកមី ក្រុងហូជីមិញ ប្រទេសវៀតណាម។
បន្ទាប់ពីទទួលបានការអនុញាតពីឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Golden Chi Cambodia ក្នុងទស្សនកិច្ចនេះ ឯកឧត្តម គី ច័ន្ទរំដួល បានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុន ពីការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការផ្គត់ផ្គង់ ការផលិត ដឹកជញ្ជូន និងទទួលទិញមកវិញ ជាពិសេសផ្តោតសំខាន់លេីការលេីកដាក់ទំនិញកសិកម្ម ធ្វេីយ៉ាងណាចំណេញពេលវេលា និងកាត់បន្ថយចំណាយមិនចាំបាច់ ព្រមទាំងពិភាក្សាពីដំណេីរការប្រព័ន្ធនៃការគ្រប់គ្រងកំពង់ផែ ការដឹកជញ្ជូន-ដឹកជញ្ជូនឆ្លងកាត់នូវកសិផលកម្ពុជា និងពិនិត្យនូវខ្សែច្រវាក់ផលិតកម្មជីកសិកម្ម៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 507 |
| 5 | ក្រសួងកសិកម្ម ទទួលអំណោយគ្រាប់ពូជបន្លែពីអង្គការ Helen Keller ដើម្បីគាំទ្រជីវភាពពលរដ្ឋនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតងខេត្តព្រះវិហារ
======================
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលអំណោយពីលោក ហ៊ូ ក្រើន ប្រធានអង្គការ Helen Keller នូវគ្រាប់ពូជបន្លែចម្រុះជាង ៣០០ គីឡូក្រាម ដែលជាការឧបត្ថម្ភពីអង្គការ Helen Keller ជូនដល់ក្រសួងកសិកម្ម។ អំណោយនេះមានគោលបំណងរួមចំណែកគាំទ្រដល់ប្រជាពលរដ្ឋក្នុងការបង្កើនការដាំដុះបន្លែ និងពង្រឹងជីវភាពគ្រួសារ។
គ្រាប់ពូជបន្លែដែលទទួលបាន នឹងត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតង ខេត្តព្រះវិហារ។ តាមរយៈការផ្តល់ធាតុចូលកសិកម្មនេះ ប្រជាពលរដ្ឋនឹងមានឱកាសបង្កើនផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងអាចបង្កើតចំណូលបន្ថែមពីផលិតផលកសិកម្ម។
ក្នុងការអនុវត្ត មន្ត្រីកសិកម្មឃុំនឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជ្រើសរើសគ្រួសារដែលមានលក្ខខណ្ឌសមស្រប ព្រមទាំងជំរុញការប្រើប្រាស់គ្រាប់ពូជឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះ នឹងរួមចំណែកពង្រឹងការដាំដុះបន្លែ និងលើកកម្ពស់សន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋនៅតំបន់គោលដៅ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 663 |
| 6 | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ និងដំណើរការវេទិកា ស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញពោត
======================
ក្នុងគោលបំណងផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃពោត យល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការហាលសម្ងួត ការទុកដាក់ ការប្រមូលទិញ ការកែច្នៃ ការលក់ដូរនៅក្នុងស្រុក និងការនាំចេញពោត ហើយរួមគ្នាកំណត់ និងប្រើប្រាស់ដំណោះស្រាយសមស្រប នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយ ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីក្រសួង និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកា...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1cn8bdsrpc
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 656 |
| 7 | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»
======================
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នៅទីស្តីការក្រសួងកសិកម្ម។ កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា អង្គភាពជំនាញពាក់ព័ន្ធ តំណាងអង្គការ FAO តំណាងក្រុមហ៊ុន One Event និងអ្នកសារព័ត៌មានមកពី២៧ស្ថាប័នព័ត៌មាន។
ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ CAFE26 គឺជាគំនិតផ្ដួចផ្ដើមដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អាជីវករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍នានា និងសាធារណជន។ វេទិកានេះក៏នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម ដោយផ្តោតលើការលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបង្កើតប្រព័ន្ធឌីជីថលដោះស្រាយបញ្ហាប្រឈម និងការបណ្តុះបណ្តាលសមត្ថភាពយុវជនជំនាន់ក្រោយផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការរៀបចំវេទិកា CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ពាប់ខ្សែច្រវាក់តម្លៃឱ្យបានពេញលេញ ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ទៅដល់សាធារណជន និងអ្នកផលិតផ្ទាល់ ឱ្យត្រៀមខ្លួនចូលរួមក្នុងវេទិកា ដ៏មានសារសំខាន់នាពេលខាងមុខ។
សូមជម្រាបជូនថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតលើកទី២ ដែលរៀបចំដោយក្រសួងកសិកម្ម សហការជាមួយអង្គការ FAO ក្រុមហ៊ុន One Event និងដៃគូអភិវឌ្ឍន៍នានា។ ព្រឹត្តិការណ៍ CAFE26 ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលខាងមុខ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិផលកសិ-ស្បៀងអាហារកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 009 |
| 8 | សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 036 |
| 9 | កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី
=======================
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។
វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រងនិងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២,៨៣៩ ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត...
ព័ត៌មានលម្អិត
https://go.gov.kh/maff/188vpqtevz
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 089 |
| 10 | ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជ ០១ក្បាល ទម្ងន់១៣៦គីឡូក្រាម ក្នុងតំបន់អភិរក្ស
======================
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តពោធិ៍សាត់ និងក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ១៣៦គីឡូក្រាម ប្រវែង២,៣១ម៉ែត្រ ចូលទៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ខេត្តពោធិ៍សាត់ ក្រោយទទួលបានពីប្រជានេសាទឈ្មោះ ឡុង គៀង រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវ នៅចំណុចផ្លូវក្របី ភូមិអូរអាកល់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងដំណើរនេះ ក៏មានការចូលរួមពីផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្មនៃបណ្ឌិត្យសភាកសិកម្មកម្ពុជា ក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គ និងសហគមន៍នេសាទអូរតាប្រុកផងដែរ...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1ddpmmwgzz
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 213 |
| 11 | ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
======================
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទាល់លើផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល និងចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចាត់វិធានការសង្គ្រោះស្រូវជាបន្ទាន់ ("ដណ្តើមស្រូវពីទឹក") តាមរយៈ ស្វែងរកម៉ាស៊ីនច្រូតខ្នាតធំ ដែលអាចច្រូតក្នុងទឹកជ្រៅបាន...
ព័ត៌មានលម្អិត
https://www.facebook.com/share/p/19NzyyDMcB/
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 299 |
| 12 | ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
======================
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទាល់លើផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល និងចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចាត់វិធានការសង្គ្រោះស្រូវជាបន្ទាន់ ("ដណ្តើមស្រូវពីទឹក") តាមរយៈ ស្វែងរកម៉ាស៊ីនច្រូតខ្នាតធំ ដែលអាចច្រូតក្នុងទឹកជ្រៅបាន...
ព័ត៌មានលម្អិត
https://www.facebook.com/share/p/19NzyyDMcB/
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 |
| 13 | ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន”
======================
នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ជំនាញសវនកម្មផ្ទៃក្នុង និងមន្ត្រីទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបណ្តាអង្គភាពពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងគ្រូបង្គោលមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបានគូសបញ្ចាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផែនការសកម្មភាពការងារប្រចាំឆ្នាំ ដែលត្រូវអនុវត្តក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 100 |
| 14 | ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
======================
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីរាជការជំនាញនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ (១)ការពិនិត្យវឌ្ឍនភាពការងារ និងលទ្ធផលនៃការអនុវត្តការងារកន្លងមក (២)ការពិភាក្សាលើបញ្ហាប្រឈម និងការលើកឡើងពីសំណើពាក់ព័ន្ធ (៣)ការពិនិត្យ និងកំណត់ទិសដៅការងារសម្រាប់ការអនុវត្តបន្ត និង(៤)ការពង្រឹងការងារវិទ្យាសាស្ត្រ ស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្ម សំដៅរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 150 |
| 15 | ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) នៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី
======================
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាមន្ត្រីបង្គោលនៃ IWC ប្រចាំកម្ពុជា កំពុងមានវត្តមាននៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំឆ្នាំនេះ រៀបចំឡើងដោយមានការចូលរួមពីប្រតិភូប្រមាណ ៣០០នាក់ មកពី ៦៣ប្រទេស និងដើម្បីអបអរសាទរខួប ៨០ ឆ្នាំនៃអនុសញ្ញាអន្តរជាតិស្តីពីការគ្រប់គ្រងការនេសាទបាឡែន ឆ្នាំ១៩៤៦ និងខួប ៤០ ឆ្នាំនៃបម្រាមហាមឃាត់ការនេសាទបាឡែនជាលក្ខណៈពាណិជ្ជកម្ម ឆ្នាំ១៩៨៦...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1esfedbxf7
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 198 |
| 16 | ឯកឧត្តម គី ច័ន្ទរំដួល អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធផលិតផលតៃបុន(TAIBOND) និងពិធីចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម រវាងក្រុមហ៊ុន CAM Agriculture និងក្រុមហ៊ុន Enfarm
======================
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធផលិតផលតៃបុន(TAIBOND) និងពិធីចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម រវាងក្រុមហ៊ុន CAM Agriculture និងក្រុមហ៊ុន Enfarm នៅសណ្ឋាគារសាន់ អេន ម៉ូន រាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងក្តីសោមនស្សរីករាយចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងបានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ក្នុងការនាំយកផលិតផលដែលមានស្តង់ដាគុណភាព បច្ចេកវិទ្យាល្អៗ និងដំណោះស្រាយ...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1dcughjwg6
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 029 |
| 17 | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង
======================
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដើម្បីដើម្បីលើកស្ទួយផលិតកម្មកសិកម្ម ពង្រីកទីផ្សារ និងរក្សាលំនឹងកសិផល ជាពិសេសស្រូវ តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសចំនួន ១០០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត តំណាងធនាគារអភិវឌ្ឍន៍ជនបទ មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1dqvfypchd
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 060 |
| 18 | ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។
ក្រោមស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបន្ទាយមានជ័យ បានស្ម័គ្រចិត្តចូលរួមទទួលទិញស្រូវទាំងនោះក្នុងតម្លៃសមរម្យ ព្រមទាំងបានជួយសម្រួលមធ្យោបាយដឹកជញ្ជូនបន្ថែមទៀតផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងកិច្ចសហការពីសំណាក់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ។ ការរួមដៃគ្នានៅពេលនេះ គឺជាការចែករំលែកទុក្ខលំបាកដ៏មានតម្លៃ និងជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់កសិករយើង៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 006 |
| 19 | ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង បន្តអញ្ជេីញពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
======================
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដោយលោកអភិបាលស្រុកមង្គលបូរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានបន្តអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាយសាម៉ន ឃុំចំណោម និងឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ។
តាមរយៈការចុះអន្តរាគមន៍នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បាននាំយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចែកជូនដល់ពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន២៥គ្រួសារ នៅឃុំចំណោម និងចំនួន ៣៨គ្រួសារ (ភូមិព្រែកជីកចំនួន ៣៤គ្រួសារ ភូមិអន្លង់ថ្ងាន់លិចចំនួន ២គ្រួសារ និងភូមិបត់ត្រង់តូចចំនួន ២គ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបាន...
ព័ត៌មានលម្អិត
https://go.gov.kh/maff/1mcmzgznka
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 097 |
| 20 | ឯកឧត្តម អុឹម ស៊ីថុល៖ ការពង្រីកសេវារដ្ឋបាលវិស័យកសិកម្មចំនួន៤ បន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram | 1 220 |
